មេដឹកនាំកូរ៉េខាងជើង បញ្ជាក់ថា ប្រទេសនឹងបង្ហាញគោលនយោបាយនុយក្លេអ៊ែរ ក្នុងកិច្ចប្រជុំបក្សនាពេលខាងមុខ

2025/09/13 03:23:12 pm        123

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃសៅរ៍ (ទី១៣ ខែកញ្ញា) នេះ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាននិយាយថា ប្រទេសរបស់លោកនឹងបង្ហាញគោលនយោបាយ ដែលជំរុញទាំងអាវុធនុយក្លេអ៊ែរ និងកម្លាំងយោធាធម្មតា ក្នុងអំឡុងពេលមានកិច្ចប្រជុំដ៏សំខាន់នាពេលខាងមុខរបស់គណបក្សកាន់អំណាច។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បានឲ្យដឹងថា នៅពេលដែលទៅត្រួតពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវអាវុធ កាលពីថ្ងៃទី១១ និងទី១២ ខែកញ្ញា លោក Kim បាននិយាយថា «សមាជលើកទី៩ របស់គណបក្សពលករកូរ៉េ នឹងលើកឡើងនូវគោលនយោបាយ ដែលជំរុញក្នុងពេលដំណាលគ្នា ចំពោះការពង្រឹងទាំងកម្លាំងនុយក្លេអ៊ែរ និងកងកម្លាំងប្រដាប់អាវុធធម្មតា ពាក់ព័ន្ធនឹងការពង្រឹងវិស័យការពារជាតិ»។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បានបន្ថែមថា នៅថ្ងៃទី១២ ខែកញ្ញានោះ លោក Kim ក៏បានត្រួតមើលសមយុទ្ធបាញ់ប្រហាររបស់យោធាកូរ៉េខាងជើង និងបានត្រួតពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យផងដែរ។

សកម្មភាពជាបន្តបន្ទាប់របស់លោក Kim នៅក្នុងប្រទេស ធ្វើឡើងបន្ទាប់ពីមាននូវដំណើរទស្សនកិច្ចរបស់លោក នៅទីក្រុងប៉េកាំង កាលពីដើមខែកញ្ញា ដើម្បីចូលរួមព្រឹត្តិការណ៍ពហុភាគីអន្តរជាតិដ៏ធំបំផុតរបស់លោក និងធ្វើកិច្ចប្រជុំជាមួយមេដឹកនាំកំពូលៗ ដូចជាប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាដើម ដោយនេះជាដំណើរដែលបានលើកកម្ពស់មុខមាត់របស់លោកលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះ ការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយ KCNA នាថ្ងៃទី១៣ ខែកញ្ញានេះ បានថ្កោលទោសការគ្រោងទុកធ្វើសមយុទ្ធយោធារួមគ្នា នៅសប្តាហ៍ក្រោយ ពីសំណាក់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយហៅសមយុទ្ធនេះថា ជា «សមយុទ្ធសង្គ្រាមនុយក្លេអ៊ែរ» ហើយសង្កត់ធ្ងន់ថា វាគឺសមហេតុផល ដែលកូរ៉េខាងជើងបន្តនូវយុទ្ធសាស្ត្រនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

សង្រ្គាមរារាំងប្រជាកសិករកុងហ្គោពីការប្រមូលផលដំណាំកាហ្វេរបស់ពួកគេ
2025/09/15 09:37:48 pm        1
ក្រុមអភិរក្សព្យាយាមសង្រ្គោះសត្វកន្ធាយសមុទ្រជិតផុតពូជនៅតាមបណ្តោយឆ្នេរប្រទេសនីហ្សេរីយ៉ា
2025/09/15 09:37:03 pm        1
របាយការណ៍៖ នីវ៉ូទឹកមហាសមុទ្រកើនឡើងគំរាមកំហែងដល់ពលរដ្ឋអូស្រ្តាលី ១,៥លាននាក់នៅឆ្នាំ ២០៥០
2025/09/15 09:36:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សង្រ្គាមរារាំងប្រជាកសិករកុងហ្គោពីការប្រមូលផលដំណាំកាហ្វេរបស់ពួកគេ

2025/09/15 09:37:48 pm
​ក្រុមអភិរក្សព្យាយាមសង្រ្គោះសត្វកន្ធាយសមុទ្រជិតផុតពូជនៅតាមបណ្តោយឆ្នេរប្រទេសនីហ្សេរីយ៉ា
2025/09/15 09:37:03 pm
​របាយការណ៍៖ នីវ៉ូទឹកមហាសមុទ្រកើនឡើងគំរាមកំហែងដល់ពលរដ្ឋអូស្រ្តាលី ១,៥លាននាក់នៅឆ្នាំ ២០៥០
2025/09/15 09:36:24 pm
​រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំដល់មន្ទីរពេទ្យទាំងអស់ ត្រូវផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺ
2025/09/15 09:29:02 pm
​ឃាត់ខ្លួនមនុស្ស៤៨នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទីតាំងខុនដូរមួយនៅខណ្ឌសែនសុខ
2025/09/15 09:26:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/12 10:34:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/14 04:19:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/14 12:14:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am