មនុស្ស ៩៧នាក់យ៉ាងតិចបានស្លាប់ ហើយជាង ៤,៤លាននាក់រងប៉ះពាល់ដោយសារ​ទឹកជំនន់​នៅខេត្ត Punjab របស់ប៉ាគីស្ថាន

2025/09/13 06:07:58 pm        148

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (PDMA) បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩៧​នាក់ បានបាត់បង់ជីវិត និងជាង ៤,៤លាននាក់ផ្សេងទៀត រងផលប៉ះពាល់ ដោយសារ​ទឹកជំនន់​នាពេល​ថ្មី​ៗនេះ ក្នុងខេត្ត Punjab នៅភាគខាងកើតនៃប្រទេសប៉ាគីស្ថាន។

យោងតាម PDMA កាលពីថ្ងៃសុក្រ (ទី១២ ខែកញ្ញា) បានឲ្យដឹងថា ទឹកជំនន់ដែល​បង្កឡើង​ដោយ​កម្រិត​ទឹកឡើងខ្ពស់នៅក្នុងទន្លេ Ravi, Sutlej និង Chenab បានបំផ្លិចបំផ្លាញភូមិជាង ៤.៥០០ភូមិ នៅទូទាំងខេត្ត។

អាជ្ញាធរបានប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្សប្រហែល ២,៤៥លាននាក់ ត្រូវបាន​បម្លាស់​ទីទៅកាន់តំបន់ដែលមានសុវត្ថិភាពជាង ដែលជាផ្នែកនៃប្រតិបត្តិការជួយសង្គ្រោះ និង​សង្គ្រោះ​ដែលកំពុងបន្តមាន។

PDMA បានបន្ថែមថា ជំរុំសង្គ្រោះសរុបចំនួន ៣៩៦កន្លែង ត្រូវបានបង្កើតឡើងនៅក្នុង​ស្រុកដែល​រងផល​ប៉ះពាល់ ខណៈដែលសត្វចិញ្ចឹមប្រហែល ១,៩លានក្បាលក៏ត្រូវបានយក​ចេញពីកន្លែង​ជន់​លិចផងដែរ។

យោងតាមស្ថិតិផ្លូវការបានបង្ហាញថា នៅទូទាំងប្រទេស ភ្លៀងធ្លាក់តាមរដូវ និងទឹកជំនន់ ចាប់​តាំង​ពីថ្ងៃទី២៦ ខែមិថុនា បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៩៥៦នាក់ស្លាប់ ហើយជាង ១.០៦០នាក់ផ្សេងទៀតរងរបួស ខណៈផ្ទះសម្បែងជាង ៨.៤០០ខ្នង ត្រូវបានបំផ្លាញ ឬខូចខាត ហើយសត្វចិញ្ចឹមជាង ៦.៥០០ក្បាលបានងាប់នៅទូទាំងប្រទេស។

កិច្ចប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តមាន ខៈណៈដែលអាជ្ញាធរធ្វើការ ដើម្បីផ្តល់ទីជម្រក អាហារ និងជំនួយផ្នែកវេជ្ជសាស្រ្តដល់សហគមន៍ដែលផ្លាស់ទីលំនៅ និងការពារការខាតបង់បន្ថែមទៀត៕

អត្ថបទដែលទាក់ទង

មនុស្ស ៩៧នាក់យ៉ាងតិចបានស្លាប់ ហើយជាង ៤,៤លាននាក់រងប៉ះពាល់ដោយសារ​ទឹកជំនន់​នៅខេត្ត Punjab របស់ប៉ាគីស្ថាន
2025/09/13 06:07:58 pm        1
នគរបាលក្រុងឡុងដ៍ ត្រៀមទប់ទល់នឹងការតវ៉ាដ៏ធំពីក្រុមបដិបក្ខ
2025/09/13 06:03:04 pm        1
អ៊ីស្រាអែលចោទអេស្ប៉ាញថា បានគំរាមកំហែងប្រល័យពូជសាសន៍ ខណៈទីក្រុងម៉ាឌ្រីដ​តបវិញ​ដោយកំហឹង
2025/09/13 05:57:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ឌិត ទីណា ទទួលជួបតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដើម្បីពិភាក្សាការងារវិស័យកសិកម្ម

2025/09/13 07:17:12 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញ​ចូល​រួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី៧ នៅវត្តឧណ្ណាលោម
2025/09/13 06:19:30 pm
​មនុស្ស ៩៧នាក់យ៉ាងតិចបានស្លាប់ ហើយជាង ៤,៤លាននាក់រងប៉ះពាល់ដោយសារ​ទឹកជំនន់​នៅខេត្ត Punjab របស់ប៉ាគីស្ថាន
2025/09/13 06:07:58 pm
​នគរបាលក្រុងឡុងដ៍ ត្រៀមទប់ទល់នឹងការតវ៉ាដ៏ធំពីក្រុមបដិបក្ខ
2025/09/13 06:03:04 pm
​អ៊ីស្រាអែលចោទអេស្ប៉ាញថា បានគំរាមកំហែងប្រល័យពូជសាសន៍ ខណៈទីក្រុងម៉ាឌ្រីដ​តបវិញ​ដោយកំហឹង
2025/09/13 05:57:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/12 10:34:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/13 11:26:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/12 01:42:22 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am