សន្និសីទជាតិ ស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំនឹងរៀបចំលើកដំបូងនៅខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ

2025/09/15 10:27:51 am        180

ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា នឹង​រៀបចំ​សន្និសីទ​ជាតិ​លើកទី១ ស្តីពី​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំ និងការអនុវត្ត​ថវិកា​កម្ម​វិធី​នៃមូល​និធិ​សម្រាប់​ការ​ស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។

នាចុងសប្ដាហ៍កន្លងទៅនេះ ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា និងមានការចូលរួមពី ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បាន​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សាកល​វិទ្យាធិការកម្ពុជា។ កិច្ចប្រជុំនេះ បានផ្តោតលើ ការត្រៀមរៀបចំ​សន្និសីទ​ជាតិ​លើក​ទី​១​ស្តីពី​បច្ចេក​វិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំ និងការអនុវត្ត​ថវិកា​កម្ម​វិធី​នៃមូ​ល​និធិ​សម្រាប់​ការ​ស្រាវ​ជ្រាវ​ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។

តាមការគ្រោង ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជានឹងសហការជាមួយក្រសួងអប់រំ យុវជន និង​កីឡា ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀប​ចំ​សន្និសីទ​ជាតិ​លើក​ទី១​ ស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំ នៅអំឡុងសប្តាហ៍ទី៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ដោយ​ផ្តោតលើគោលនយោបាយ បច្ចេកវិទ្យាអប់រំ និងនវានុវត្តន៍​គរុកោសល្យ​ដែល​ប្រើប្រា​ស់​បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត ក្នុងបរិបទនិងដោយភាពជាម្ចាស់នៃកម្ពុជា។

តាមរយៈមូល​និធិ​សម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និង​កីឡា ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា នឹងលើកកម្ពស់ និង​ពង្រីក​អេកូស៊ីស្តែ​ម​នៃ​ការ​ស្រាវ​ជ្រាវ​មូល​ដ្ឋាន​ និងប្រតិបត្តិ ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងគោលដៅ​អភិវឌ្ឍ​ភាព​ជាមជ្ឈ​មណ្ឌលឧត្តមភាពនៃស្ថាប័ន ដំណោះស្រាយសម្រាប់វិស័យឧស្សាហកម្មនិងកសិកម្ម និង​ការ​អប់រំ​។

អ្នកដែលអាចចូលរួមទទួលថវិកាពីមូលនិធិនេះ រួមមាននិស្សិត​ដែល​អាច​ផ្សារ​ភ្ជាប់​ការ​ស្រាវ​ជ្រាវ​ជាមួ​យ​ធុរកិច្ច អ្នកស្រាវជ្រាវឧត្តមសិក្សាដែលគ្រោងពង្រីកកាលានុវត្តភាពនៃការស្រាវជ្រាវ និង​ស្ថាប័ន​ស្រាវជ្រាវដែលកំពុងលើកកម្ពស់ឧត្តមភាពស្ថាប័ន។ ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា ក៏​នឹងជំរុញភាពជាដៃគូក្នុងការស្រាវជ្រាវដើម្បីអភិវឌ្ឍ ជាមួយស្ថាប័នស្រាវជ្រាវមកពីប្រទេសបារាំង ក្រោម​ក្របខណ្ឌកិច្ចសហប្រតិបត្តិការ Huber Curien ទន្លេសាប ដើម្បីគាំទ្រដល់​អន្តរជាតិ​ភាវូប​នីយ​កម្ម នៃវិស័យឧត្តមសិក្សានៅកម្ពុជា៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ហូលីវីតចិន គ្រោងផលិតភាពយន្តភាគខ្លីៗ និងអភិវឌ្ឍទេសចរណ៍ជាមួយបច្ចេកវិទ្យាទំនើប នៅកម្ពុជា
2025/09/20 09:58:04 pm        1
សភាសហភាពអឺរ៉ុប កំពុងតាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់
2025/09/20 07:25:48 pm        1
ផ្ទះ​អតីត​យុទ្ធ​ជន​ ៣៥ខ្នង ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ រងផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង
2025/09/20 06:44:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហូលីវីតចិន គ្រោងផលិតភាពយន្តភាគខ្លីៗ និងអភិវឌ្ឍទេសចរណ៍ជាមួយបច្ចេកវិទ្យាទំនើប នៅកម្ពុជា

2025/09/20 09:58:04 pm
​សភាសហភាពអឺរ៉ុប កំពុងតាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់
2025/09/20 07:25:48 pm
​ផ្ទះ​អតីត​យុទ្ធ​ជន​ ៣៥ខ្នង ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ រងផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង
2025/09/20 06:44:22 pm
​ឯកអគ្គរដ្ឋទូត៖ ដាណឺម៉ាកប្រើកោះ Bornholm ដើម្បីគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី រួមទាំងតំបន់ Kaliningrad
2025/09/20 04:50:47 pm
​មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មនៅយេម៉ែនប្រឆាំងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា
2025/09/20 04:48:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/19 10:09:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/17 10:44:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/20 02:39:15 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am