រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Scott Bessent កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើមន្ត្រីប្រេស៊ីលផ្សេងទៀត «ប្រសិនបើចាំបាច់» បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មភរិយារបស់ចៅក្រមប្រេស៊ីល ដែលជាប្រធានទទួលបន្ទុកសំណុំរឿងព្រហ្មទណ្ឌរបស់អតីតប្រធានាធិបតីស្តាំនិយម លោក Jair Bolsonaro។
លោក Bessent បានព្រមានថា ស្ថាប័នហិរញ្ញវត្ថុប្រេស៊ីលដែលដោះស្រាយជាមួយបុគ្គលរងទណ្ឌកម្ម ក៏អាចប្រឈមនឹងការដាក់ទណ្ឌកម្មផងដែរ។
នៅពេលត្រូវបានសួរថា តើមន្ត្រីប្រេស៊ីលផ្សេងទៀតអាចត្រូវបានដាក់ទណ្ឌកម្មដែរ ឬទេ លោក Bessent បានប្រាប់អ្នកយកព័ត៌មានថា «ប្រសិនបើចាំបាច់ ហើយស្ថាប័នហិរញ្ញវត្ថុប្រេស៊ីលណាមួយដែលដោះស្រាយជាមួយបុគ្គលរងទណ្ឌកម្ម ពួកគេក៏គួរតែពិចារណាលើសកម្មភាពទាំងនោះដោយប្រុងប្រយ័ត្នផងដែរ»។
លោក Bessent ដែលត្រូវបានសួរថា តើហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនដាក់គោលដៅលើភរិយាចៅក្រមប្រេស៊ីល បាននិយាយថា «មាន Clyde ត្រូវតែមាន Bonnie» ដែលជាការសំដៅទៅលើឧក្រិដ្ឋជនអាមេរិកប្ដីប្រពន្ធ ១គូ ដែលបានធ្វើដំណើរទៅសហរដ្ឋអាមេរិក ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចធំ៕