សមាគមស្ថាបត្យករខ្មែរ ចូលរួមកម្មវិធីសមាជក្រុមប្រឹក្សា​ស្ថាបត្យករទ្វីបអាស៊ី លើកទី២១ និង​ពិធី​ខួប​លើកទី៦០ឆ្នាំ នៃសមាគមស្ថាបត្យករសាធារណរដ្ឋកូរ៉េ

2025/09/23 04:02:41 pm        834

សមាគមស្ថាបត្យករខ្មែរ(AAK-Architect Association Khmer) បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សមាជ​ក្រុមប្រឹក្សា​ស្ថាបត្យករទ្វីប​អាស៊ី​លើក​២១ និងពិធីខួបលើកទី ៦០ឆ្នាំនៃស​មាគមស្ថាបត្យ​ករ​សា​ធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ«A BETTER TOMORROW» ខណៈដែលនិស្សិតកម្ពុជា ៤រូប​បាន​​ចូ​ល​រួមក្នុងកម្មវិធី JAMBOREE WORKSHOP ដែល​មានការអញ្ជើញចូ​ល​ពី​បណ្តាញ​និស្សិត​ជា​សមាជិកចំនួន ២៤ប្រទេសផ្សេងទៀត។

កម្មវិធីដែលធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ មានរយៈពេល ៥ថ្ងៃកាលពីសប្ដាហ៍មុន ដោយ​លោក​ស្ថាបត្យ​ករ​អាស៊ាន ស៊ឹន សុជាតិ ប្រធានក្រុមប្រឹក្សា​ភិបាលនៃសមាគម​ស្ថា​បត្យ​ករខ្មែរ បានដឹក​នាំ​ក្រុម​ការ​ងាររួមមាន លោក​ស្ថាប​ត្យ​ករអាស៊ាន ហ៊ុន ចាន់សាន លោកស្រីស្ថាបត្យករអាស៊ាន សូ សុគន្ធារី លោកស្រីស្ថាបត្យករអាស៊ាន ណុំ សុធារី លោកស្ថាបត្យករអាស៊ាន ចៅ ដារិទ្ធ លោក​ស្ថាបត្យ​ករ ជួង ច័ន្ទហ្វីបូរ៉ា និងលោកស្រីស្ថាបត្យករ ហ៊ាង វិជ្ជរ៉ា។

ជាមួយគ្នានោះ និស្សិតស្ថាបត្យករកម្ពុជាចំនួន ៤រូប ដែល​សិក្សា​ផ្នែកស្ថាបត្យកម្មរួមមាន កញ្ញា សុខ មន្នីរចនា លោក ស៊ន់ សុខអាន លោក ហែម ពុទ្ធា និងលោក ផុន វឌ្ឍនា បានចូលរួមកម្មវិធី JAMBOREE WORKSHOP ដែលជាកម្មវិធីរៀបចំឡើងរយៈពេលពីរឆ្នាំម្តង។ ក្នុងនោះ​និស្សិត​កម្ពុជា​មួយរូបក្នុងចំណោម ៤រូប បានទទួល​ជ័យ​លាភីមេដាយសំរិទ្ធពីកម្មវិធីផងដែរ។

កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិទី២៣ នៃក្រុម​ប្រឹក្សា​ស្ថាបត្យករទ្វីបអាស៊ី(ARCASIA) ជា​មួយ​គ្នានឹង​ប្រទេសម៉ាល់ឌីវ ជាសមាជិកទី២៤ កាលពីទី១៥ ខែ​មករា ឆ្នាំ២០២៥នេះ។

ក្រុមប្រឹក្សាស្ថាបត្យករតំបន់អាស៊ី ARCASIA មាន​គណៈ​កម្ម​ការចំនួន៥ គឺ ១. គណៈកម្មការ​ផ្នែក​ប្រកប​​វិជ្ជាជីវៈ​អា​ជីព​ស្ថាបត្យកម្ម ២. គណៈកម្មការផ្នែក​ការអប់រំ​ស្ថាបត្យ​កម្ម ៣. គណៈ​កម្មការ​ផ្នែក​ឆ្លើយ​តប​នឹងបញ្ហាសង្គម ៤. គណៈកម្មការផ្នែកស្ថាបត្យកម្មបៃតង និងចិរភាព និង៥. គណៈ​កម្មការ​ស្ថាបត្យករវ័យក្មេង៕

អត្ថបទដែលទាក់ទង

ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
2026/04/06 08:50:26 pm        1
​ មន្រ្ដីជាន់ខ្ពស់ គ.ប.ឆ.ប៖ អាជ្ញាធរសមត្ថកិច្ចក្នុង២៥រាជធានី-ខេត្តត្រូវចូលរួមអនុវត្តច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីស្តារកិត្តិយសជាតិកម្ពុជា
2026/04/06 08:28:35 pm        1
អាជ្ញាធរភ្នំពេញ និង ស.ស.យ.ក. ប្រជុំពង្រឹងកិច្ចការសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត
2026/04/06 06:58:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ

2026/04/06 08:53:00 pm
​ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»
2026/04/06 08:52:39 pm
​ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
2026/04/06 08:50:26 pm
​អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz
2026/04/06 08:41:16 pm
​អ៊ីស្រាអែល បញ្ជាក់ថា នឹងជំរុញការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow
2026/04/06 08:40:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 07:04:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am