យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអគារមួយខ្នង បានបាក់រលំនៅក្នុងទីក្រុង Indore ភាគកណ្តាលនៃប្រទេសឥណ្ឌា កាលពីយប់ថ្ងៃចន្ទ (ទី២២ ខែកញ្ញា)។
នៅថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) នេះ មន្ត្រីមូលដ្ឋានបានឲ្យដឹងថា៖ «មនុស្ស ១២នាក់ ត្រូវបានជួយសង្គ្រោះ ក្នុងនោះមនុស្សម្នាក់រងរបួសជើងធ្ងន់ធ្ងរ។ ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ MY»។
គួរបញ្ជាក់ថា ការដួលរលំអគារគឺជារឿងធម្មតា នៅក្នុងប្រទេសឥណ្ឌា អំឡុងរដូវភ្លៀងធ្លាក់ ដែលភាគច្រើនដោយសារការសាងសង់មិនបានល្អុះ៕