មេដឹកនាំអឺរ៉ុបជួបជុំគ្នា សម្រាប់កិច្ចប្រជុំកំពូល នៅដាណឺម៉ាក ក្រោមការរឹតបន្តឹងសន្តិសុខ ក្រោយមានការរំខានពីយានដ្រូន

2025/10/01 03:46:57 pm        45

មេដឹកនាំសហភាពអឺរ៉ុប (EU) បានជួបជុំគ្នា នៅទីក្រុង Copenhagen (កូប៉ិនហាក) នាថ្ងៃពុធ (ទី១ ខែតុលា) នេះ ក្រោមសម្ពាធឲ្យបង្កើនការការពារនៅអឺរ៉ុប បន្ទាប់ពីមានការលុកលុយជាបន្តបន្ទាប់របស់រុស្ស៊ីចូលទៅក្នុងដែនអាកាសរបស់ EU និងប៉ុន្មានថ្ងៃបន្ទាប់ពីយានដ្រូនបានដាក់គោលដៅលើអាកាសយានដ្ឋានរបស់ប្រទេសដាណឺម៉ាក។

ការលុកលុយទាំងនោះបានក្លាយជាការប៉ះពាល់ធ្ងន់ធ្ងរបំផុត សម្រាប់ប្រទេសនៅប៉ែកខាងកើតរបស់ EU ដូចជាប៉ូឡូញ និងអេស្តូនីជាដើម។ រដ្ឋជាសមាជិកចំនួន ១០ បានគាំទ្រផែនការឲ្យមាន «ខែលការពារយានដ្រូន» ពហុស្រទាប់ ដើម្បីអាចចាប់បានយ៉ាងឆាប់រហ័ស បន្ទាប់មកតាមដាន និងបំផ្លាញយានដ្រូនរបស់រុស្ស៊ី។

ដាណឺម៉ាកបានពង្រឹងសន្តិសុខយ៉ាងតឹងរ៉ឹង នៅមុនកិច្ចប្រជុំកំពូល ដោយបានហាមឃាត់រាល់បង្ហោះយានដ្រូនជនស៊ីវិល រហូតដល់ថ្ងៃសុក្រ និងដាក់ការរឹតបន្តឹងយ៉ាងខ្លាំងលើចរាចរណ៍ នៅទីក្រុង Copenhagen។ បើទោះបីជាមានការរឹតបន្តឹងសន្តិសុខនេះក៏ដោយ ក៏ហាក់ឃើញសញ្ញាតិចតួចដែលបង្ហាញពីការមានក្ដីបារម្ភ នៅកណ្តាលរដ្ឋធានីមួយនេះ មុនកិច្ចប្រជុំកំពូល។

ដាណឺម៉ាកក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបដ៏ទូលំទូលាយមួយ នៅថ្ងៃព្រហស្បតិ៍ ហើយសម្ព័ន្ធមិត្តអន្តរជាតិបានផ្តល់ជាជំនួយគាំទ្រ ដើម្បីធានាបានថា ព្រឹត្តិការណ៍ទាំង២ បានកន្លងផុតទៅ ដោយគ្មានឧបទ្ទវហេតុអ្វីកើតឡើង។ ក្នុងនាមជាម្ចាស់ផ្ទះទទួលមេដឹកនាំអឺរ៉ុបរាប់សិបនាក់ ក្នុងរយៈពេល ២ថ្ងៃនេះ ដាណឺម៉ាកចង់ទប់ទល់ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលណាមួយ នៅក្នុងដែនអាកាសរបស់ខ្លួន។

បណ្ដាមេដឹកនាំ EU នឹងត្រូវបានបង្ហាញផែនការ សម្រាប់ «ផែនទីបង្ហាញផ្លូវ» ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងការអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប នៅចុងទសវត្សរ៍នេះ ដើម្បីផលិតគ្រឿងយុទ្ធោបករណ៍ទំនើបៗ។ ហើយបន្ទាប់មកផែនការនោះ នឹងត្រូវបានធ្វើការជាមួយអង្គការណាតូ (NATO) មុនពេលមេដឹកនាំ EU ជួបគ្នាម្តងទៀតនៅចុងខែនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងគីវ៖ រុស្ស៊ីបើកការវាយប្រហារធំបំផុតមិនធ្លាប់មាន លើទីតាំងឧស្ម័ន
2025/10/03 08:52:01 pm        1
ប៉ាគីស្ថាន៖ ផែនការរបស់លោក Trump ពាក់ព័ន្ធនឹងហ្កាហ្សា មិនស្របនឹងសំណើរបស់បណ្ដារដ្ឋមូស្លីម
2025/10/03 08:47:37 pm        1
ប្រជាជនឆេកទៅបោះឆ្នោត ខណៈបេក្ខជននាំមុខគេ សន្យាចំណាយកាន់តែច្រើន និងបន្ថយជំនួយអ៊ុយក្រែន
2025/10/03 08:21:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម វង្សី វិស្សុត ចុះសួរទុក្ខបងប្អូនពលករពីប្រទេសថៃ ក្នុងខេត្តកំពង់ធំ

2025/10/03 09:54:23 pm
​ទីក្រុងគីវ៖ រុស្ស៊ីបើកការវាយប្រហារធំបំផុតមិនធ្លាប់មាន លើទីតាំងឧស្ម័ន
2025/10/03 08:52:01 pm
​ប៉ាគីស្ថាន៖ ផែនការរបស់លោក Trump ពាក់ព័ន្ធនឹងហ្កាហ្សា មិនស្របនឹងសំណើរបស់បណ្ដារដ្ឋមូស្លីម
2025/10/03 08:47:37 pm
​ប្រជាជនឆេកទៅបោះឆ្នោត ខណៈបេក្ខជននាំមុខគេ សន្យាចំណាយកាន់តែច្រើន និងបន្ថយជំនួយអ៊ុយក្រែន
2025/10/03 08:21:27 pm
​អ្នកជំនាញ៖ វិស័យគណនេយ្យនិងសវកម្ម បានឆ្លើយតបទៅនិងការវិវត្តសេដ្ឋកិច្ច និងតម្រូវការអាជីវកម្ម
2025/10/03 08:17:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/02 12:16:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/28 01:15:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/03 11:04:09 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am