សម្តចតេជោ៖ ទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់​នឹងកាន់​តែ​ស៊ី​ជម្រៅប​ន្ថែម​ទៀត​ដើម្បី​ផល​ប្រយោជន៍​រួម​នៃ​ប្រទេសទាំងពីរ

2025/10/04 10:01:43 am        697

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់​ទំនង​រវាងប្រទេសកម្ពុជា និងអាលីម៉ង នឹងកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បី​គុណ​ប្រយោជន៍​រួម​សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ខណៈសម្តេចមើលឃើញថាទំនាក់ទំនងទ្វេភាគីកម្ពុជា និង​អាល្លឺម៉ង់​រយៈ​ពេល​៣២ឆ្នាំមកនេះបានរីកចម្រើនជាច្រើនវិស័យគួរឲ្យកត់សម្គាល់។

តាមរយៈសារលិខិត ផ្ញើរជូនប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម ហ្វង វ៉កខឺ ស្តេនម៉ីអឺ និង​លោក​ជំទាវ​អេនគេ រ៉េលីងហ្គឺ ប្រធានក្រុមប្រឹក្សាសហព័ន្ធសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៃ​ខួប​អនុស្សាវ​រីយ៍​លើកទី៣៥ នៃទិវាឯកភាព ជាតិអាល្លឺម៉ង់ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ សម្តេច​តេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមប្រជាជន ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃ​ព្រះ​រាជាណាចក្រកម្ពុជាព្រមទាំងក្នុងនាម សម្តេចផ្ទាល់ សម្តេចសូម​សម្ដែង​ការ​អបអរ​សាទរ​យ៉ាង​កក់​ក្តៅ​បំផុត​ចំពោះ ឯកឧត្តមនិងប្រជាជនជាទីរាប់អាន នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុង​ឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី៣៥ នៃទិវាឯកភាព ជាតិអាល្លឺម៉ង់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាថ្ងៃទី៣ ខែតុលា គឺជា​ខណៈ​ពេល​ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាល្លឺម៉ង់ ដើម្បីរំលឹកនូវស្មារតី ឯកភាពជាតិឋិតថេរ និងសមិទ្ធផល​គួរ​កត់​សំគាល់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ស្របពេលដែលកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ និង​ពិភព​លោក​។ ខ្ញុំមានទំនុកចិត្តថា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងបន្តនាំមុខក្នុងផ្នែកវិទ្យាសាស្ត្រ ឧស្សាហ​កម្ម​ធុនធ្ងន់ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាការរួមចំណែក យ៉ាងធំធេងក្នុង​ការ​រៀប​ចំ​របៀប​វារៈ​អន្តរជាតិសម្រាប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហាញ​នូវ​សេចក្តី​សោម​ន​ស្ស​រីក​រាយ​ដោយ​កត់​សម្គាល់​ឃើញ​ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់នៅក្នុងវិស័យជាច្រើន ចាប់តាំងពី​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូ​ត​របស់​យើង​ឡើង​វិញ​ក្នុង​ឆ្នាំ​១៩៩៣មក។

សម្តេចតេជោ ហ៊ុន សែន មានការជឿជាក់យ៉ាងមុតមាំថា តាមរយៈ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ទំនាក់​ទំនងរវាងប្រទេសរបស់យើងទាំងពីរ(កម្ពុជា-អាលីម៉ង) នឹងកាន់តែស៊ីជម្រៅថែមទៀត ដើម្បី​ផល​ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនយើងទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និង​វិបុល​ភាព​ក្នុងតំបន់ និងពិភពលោក។

តាមរយៈសារលិខិតខាងលើនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ ឯកឧត្តម ប្រធានា​ធិបតី​ និងលោកជំទាវប្រធានក្រុមប្រឹក្សាសហព័ន្ធ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួល​បាន​សុខ​ភាព​ល្អ​បរិបូរណ៍ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្ដុង្គឧត្តម និងសូមជូនពរ ប្រជាជន​អាល្លឺម៉ង់​ ទទួលបាននូវសុខុមាលភាព និងវិបុលភាពផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អាជ្ញាធរភ្នំពេញ និង ស.ស.យ.ក. ប្រជុំពង្រឹងកិច្ចការសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត
2026/04/06 06:58:23 pm        1
BREAKING NEWS | ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/04/06 06:44:34 pm        1
UN ប្រចាំកម្ពុជាសហការជាមួយក្រសួងទេសចរណ៍ លើកស្ទួយវិស័យទេសចរណ៍ឈានទៅដល់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
2026/04/06 05:49:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យន្តហោះយោធាចិនហោះ នៅក្បែរកោះតៃវ៉ាន់ ថយចុះពាក់កណ្តាល ក្នុងខែមីនា

2026/04/06 07:12:12 pm
​អាជ្ញាធរភ្នំពេញ និង ស.ស.យ.ក. ប្រជុំពង្រឹងកិច្ចការសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត
2026/04/06 06:58:23 pm
​BREAKING NEWS | ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/04/06 06:44:34 pm
​ពលរដ្ឋ ១,២លាននាក់ ត្រូវបានបង្ខំចិត្តជម្លៀសខ្លួន ស្របពេលអ៊ីស្រាអែលវាយប្រហារលីបង់
2026/04/06 06:41:53 pm
​អ្នកនាំពាក្យក្រសួងការបរទេស៖ អ៊ីរ៉ង់បានរៀបចំលក្ខខណ្ឌឆ្លើយតប ចំពោះសំណើបទឈប់បាញ់
2026/04/06 06:39:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 06:57:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am