ការធ្វើជំរឿនមន្ត្រី ឆ្នាំ២០២៥ នឹងចាប់ផ្តើមអនុវត្តនៅតាមមុខសញ្ញាគោលដៅចំនួន៣ ផ្សេងគ្នា

2025/10/06 02:39:10 pm        356

គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នឹងចាប់ផ្តើមអនុវត្តនៅតាមមុខសញ្ញាគោលដៅចំនួន៣ ផ្សេងគ្នា៖ មុខសញ្ញាទី១.គ្រឹះស្ថានសិក្សាសាធារណៈ ដោយចាប់ផ្តើមនៅតាមអង្គភាពដែលស្ថិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ, មុខសញ្ញាទី២.អង្គភាពសុខាភិបាលមូលដ្ឋាន ដោយចាប់ផ្តើមនៅតាមអង្គភាពក្រោមសមត្ថកិច្ចនៃការិយាល័យស្រុកប្រតិបត្តិចតុមុខ រាជធានីភ្នំពេញ និង មុខសញ្ញាទី៣.ចាប់ផ្តើមអនុវត្តនៅក្រសួងមុខងារសាធារណៈ។

ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ, គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ត្រូវអនុវត្តផ្អែកលើគោលការណ៍រួមមាន៖ (១)ពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធជាក់ស្តែងរបស់ក្រសួង ស្ថាប័ន, គ្រឹះស្ថានសិក្សា, និងអង្គភាពសុខាភិបាលមូលដ្ឋាន ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តជាធរមាន (ផ្អែកលើ ច្បាប់, ព្រះរាជក្រឹត្យ, អនុក្រឹត្យ, ប្រកាស)។ (២)ពិនិត្យផ្ទៀងផ្ទាត់មន្រ្តី ដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ ដោយប្រើប្រាស់ទិន្នន័យរបស់ក្រសួងមុខងារសាធារណៈជាមូលដ្ឋានគោល និងទិន្នន័យជាក់ស្តែងរបស់អង្គភាព (ផ្អែកលើ ព្រះរាជក្រឹត្យ, អនុក្រឹត្យ, ប្រកាស, ដីកា)។ (៣)មិនអនុញ្ញាតឱ្យមានការផ្ទេរ ឬផ្លាស់ប្តូរអង្គភាពបំពេញការងាររបស់មន្ត្រី ក្នុងអំឡុងពេលយុទ្ធនាការ។ និង (៤)មិនអនុញ្ញាតឱ្យមានការកែតម្រូវ ឬកែប្រែទិន្នន័យ ឬព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពមន្ត្រីក្នុងអំឡុងពេលយុទ្ធនាការ។

ការធ្វើជំរឿនមន្ត្រីរាជការ គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយពិនិត្យផ្ទៀងផ្ទាត់វត្តមានមន្ត្រីរាជការជាក់ស្តែង នៅតាមអង្គភាពនីមួយៗ ដោយមិនសំដៅដល់ការសើរើព័ត៌មានមន្ត្រី ឬជាការវះកាត់ណាមួយនោះទេ។ ការធ្វើជំរឿន គឺជាការពិនិត្យឡើងវិញពីចំនួនមន្ត្រីរាជការ ដែលកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័ន អង្គភាព នីមួយៗ ដើម្បីពង្រឹងសមត្ថភាព និងរៀបចំពង្រាយមន្ត្រីពីកន្លែងដែលលើស ទៅកន្លែងដែលខ្វះ ឱ្យបម្រើការងារចំគោលដៅ ស្របតាមគុណវុឌ្ឍិរបស់ខ្លួន ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើប្រក្រតីភាពនៃការស្នើដំឡើងឋានន្តរសក្តិ និងថ្នាក់មេដាយ និងគ្រឿងឥស្សរិយយសជាដើម ដើម្បីធានាឱ្យបានថា មន្ត្រីដែលសកម្មនឹងទទួលបានការលើកទឹកចិត្ត, ការទទួលស្គាល់ស្នាដៃ, ផលិតភាព និងសមិទ្ធកម្មការងារ ដែលជាការគិតគូរពីអត្ថប្រយោជន៍សម្រាប់មន្ត្រីរាជការ។

ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។

អត្ថបទដែលទាក់ទង

អបអរសាទរ!! ក្រុមនិស្សិតកម្ពុជា​ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុង​កម្ម​វិធី​ប្រកួត​គម្រោង​បញ្ញា​សិប្បនិម្មិត ​AI Ready ASEAN Youth Challenge! នៅសិង្ហបុរី
2026/05/20 09:53:13 am        1
សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព
2026/05/20 09:44:57 am        1
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងបទអន្តរាគមន៍នៅសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) អំពាវនាវឱ្យមានសាមគ្គីភាព និងសមធម៌ក្នុងការកសាងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់
2026/05/20 09:06:41 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អបអរសាទរ!! ក្រុមនិស្សិតកម្ពុជា​ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុង​កម្ម​វិធី​ប្រកួត​គម្រោង​បញ្ញា​សិប្បនិម្មិត ​AI Ready ASEAN Youth Challenge! នៅសិង្ហបុរី

2026/05/20 09:53:13 am
​សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព
2026/05/20 09:44:57 am
​អារ៉ាប់រួម៖ យានដ្រូនដែលកំណត់គោលដៅលើរោងចក្រថាមពលនុយក្លេអ៊ែរ ចេញមកពីប្រទេសអ៊ីរ៉ាក់
2026/05/20 09:33:38 am
​ការដកកងទ័ពអាមេរិក ចេញពីអឺរ៉ុបមិនធ្វើឲ្យប៉ះពាល់ដល់វិស័យការពារជាតិរបស់ NATO ទេ
2026/05/20 09:28:53 am
​មនុស្ស​ជិត​២០​នាក់​ទៀតស្លាប់​នៅលីបង់​​ក្នុងការ​វាយ​ប្រហារ​របស់អ៊ីស្រាអែល ទោះមានបទឈប់បាញ់​ក៏ដោយ​​​
2026/05/20 09:26:00 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/19 03:35:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/18 02:08:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/19 11:30:32 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/19 05:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am