មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បញ្ជាក់ថា ការដោះលែងចំណាប់ថ្នូរ នឹងចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ

2025/10/12 04:05:37 pm        107

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍ (ទី១១ ខែតុលា) បានប្រាប់ឲ្យដឹងថា ការដោះលែងចំណាប់ថ្នូរដែលភាគច្រើនជាជនជាតិអ៊ីស្រាអែលចំនួន ៤៨នាក់ ដែលត្រូវបានឃុំខ្លួនដោយក្រុមឧទ្ទាមប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា នឹងចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ (ទី១៣ ខែតុលា)។

លោក Osama Hamdan បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានមួយថា៖ «យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ការដោះដូរអ្នកទោស ត្រូវបានកំណត់ចាប់ផ្តើម នៅព្រឹកថ្ងៃចន្ទ ដូចដែលបានព្រមព្រៀងគ្នា ហើយមិនមានការវិវត្តថ្មី លើបញ្ហានេះទេ»។

លោក Hamdan បានបន្ថែមថា ក្រុមសកម្មប្រយុទ្ធហាម៉ាសនៅកន្លែង មិនទាន់បានជូនដំណឹងដល់ថ្នាក់ដឹកនាំនៃចលនានេះនៅឡើយទេ អំពីមធ្យោបាយដឹកចំណាប់ថ្នូរ។

បន្ទាប់ពីមានការវិលត្រលប់នៃអ្នកត្រូវបានចាប់ខ្លួនទាំងនោះពីតំបន់ហ្កាហ្សា អ៊ីស្រាអែលនឹងដំណើរការដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនប្រហែល ២.០០០នាក់ពីពន្ធនាគាររបស់ខ្លួន។ នេះបើយោងតាមលក្ខខណ្ឌនៃដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខាដោយភាគីទាំង២ ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។

លោក Hamdan បាននិយាយថា៖ «បញ្ជីឈ្មោះអ្នកទោសប៉ាឡេស្ទីន ដែលគ្រោងនឹងដោះលែង នៅតែស្ថិតក្រោមការចរចា»។ មន្ត្រីរូបនេះបានឲ្យដឹងទៀតថា៖ «ការិយាល័យអ្នកទោសរបស់ក្រុមហាម៉ាស បានប្រាប់ថា រហូតមកដល់ពេលនេះ ដំណើរការមិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ អ៊ីស្រាអែលនៅតែបដិសេធមិនបញ្ចេញឈ្មោះជាក់លាក់។ តែយ៉ាងណាក្ដី គណៈប្រតិភូចរចា កំពុងបន្តកិច្ចប្រឹងប្រែង ដើម្បីធានាឲ្យមានការដោះលែងពួកគេ»។

ជាមួយគ្នានេះ លោក Hamdan បានគូសបញ្ជាក់បន្ថែមថា នៅក្រោមកិច្ចព្រមព្រៀងនេះ ចំណុចចំនួន ៥កន្លែង ដែលអនុញ្ញាតឲ្យមានលំហូរជំនួយមនុស្សធម៌ ត្រូវបានគេរំពឹងថា នឹងត្រូវបានបើក ហើយបានប្រាប់ថា ផ្លូវឆ្លងកាត់ Rafah រវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីប នឹងបើកឡើងវិញ «សម្រាប់ការធ្វើដំណើរទាំង ២ទិសដៅ ដែលត្រូវចាប់ផ្តើមពីថ្ងៃពុធ»៕

អត្ថបទដែលទាក់ទង

ឯកសារតុលាការបង្ហាញថា ចៅក្រម ICC ដកសិទ្ធិលោករដ្ឋអាជ្ញា Khan ពីសំណុំរឿងរបស់លោក Duterte
2025/10/14 08:21:41 pm        1
មនុស្ស ៩នាក់យ៉ាងតិចស្លាប់ក្នុងអគ្គិភ័យឆាបឆេះឃ្លាំងសារធាតុគីមី និងរោងចក្រកាត់ដេរ នៅរដ្ឋធានីរបស់បង់ក្លាដែស
2025/10/14 08:19:59 pm        2
អេស្ប៉ាញ៖ បទឈប់បាញ់ មិនមានន័យថា និទណ្ឌភាពត្រូវមាន សម្រាប់ «អំពើប្រល័យពូជសាសន៍» នៅហ្កាហ្សា
2025/10/14 07:43:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងកែប ខេត្តកែប ទទួលជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”

2025/10/14 10:06:05 pm
​កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ចាប់ដៃគ្នាបន្តជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
2025/10/14 09:54:09 pm
​ទេសរដ្ឋមន្រ្តី គន់ គីម អរគុណប្រ៊ុយណេសម្រាប់ការគាំទ្រលើកិច្ចសហប្រតិបត្តិការការងារគ្រោះមហន្តរាយ
2025/10/14 09:47:52 pm
​ឥណ្ឌូនេស៊ី សន្យាជំរុញជាមួយដៃគូពាក់ព័ន្ធ ដើម្បីផ្តល់ជំនួយមនុស្សធម៌ជួយកម្ពុជាក្នុងកិច្ចការគ្រោះមហន្តរាយ
2025/10/14 08:52:16 pm
​កម្ពុជា-ម៉ាឡេស៊ីសន្យាបន្ដកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
2025/10/14 08:33:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/14 08:36:31 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/09 11:11:53 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/14 06:13:20 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am