អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នឹងពង្រឹងបទឈប់បាញ់ នៅឯកិច្ចចរចា ក្នុងទីក្រុងអ៊ីស្តង់ប៊ុល

2025/10/25 04:52:06 pm        212

ក្រុមអ្នកចរចាអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នឹងជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នាថ្ងៃសៅរ៍ (ទី២៥ ខែតុលា) នេះ ដើម្បីដោះស្រាយបញ្ហាសន្តិសុខ និងបង្កើតបទឈប់បាញ់យូរអង្វែង នៅតាមព្រំដែនរួមគ្នារបស់ប្រទេសទាំង២ បន្ទាប់ពីមានការផ្ទុះឡើងនូវជម្លោះបង្ហូរឈាមដែលមិននឹកស្មានដល់។

ការប្រឈមមុខដាក់គ្នា ដែលបណ្តាលឲ្យមនុស្សរាប់សិបនាក់បាត់បង់ជីវិត ក្នុងចំណោមនោះមានជនស៊ីវិលផងដែរ បានចាប់ផ្តើមកាលពី ២សប្តាហ៍មុន បន្ទាប់ពីមានការផ្ទុះនៅកណ្តាលទីក្រុងកាប៊ុលដែលរដ្ឋាភិបាលតាលីបង់ បានចោទថា ជាស្នាដៃរបស់ប្រទេសជិតខាងរបស់ខ្លួន គឺប៉ាគីស្ថាន ហើយបានបើកការវាយលុកសងសឹក នៅតាមព្រំដែន។

ប្រភពសន្តិសុខ បានឲ្យដឹងថា ដោយប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា ទីក្រុងអ៊ីស្លាម៉ាបាដ បន្ទាប់មកបានធ្វើ «ការវាយប្រហារដោយដាក់គោលដៅយ៉ាងជាក់លាក់» ប្រឆាំងនឹងក្រុមប្រដាប់អាវុធនៅដែនដីអាហ្វហ្គានីស្ថាន ដែលជាចំណុចសំខាន់នៃការផ្ទុះជម្លោះនេះ។

បន្ទាប់ពីការប៉ះទង្គិចគ្នាបន្ថែមទៀតដែលធ្វើឲ្យទាហាន និងជនស៊ីវិលស្លាប់ ភាគីទាំង២ បានប្រកាសបទឈប់បាញ់រយៈពេល ៤៨ម៉ោងដំបូង ដែលបានដួលរលំ ២ថ្ងៃក្រោយមក ដោយទីក្រុងកាប៊ុល បានបន្ទោសទីក្រុងអ៊ីស្លាម៉ាបាដ។ បទឈប់បាញ់លើកទី២ បានលេចជារូបរាង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បន្ទាប់ពីមានកិច្ចចរចា នៅទីក្រុងដូហា ដោយត្រូវបានសម្របសម្រួលដោយប្រទេសកាតា និងទួរគី ដែលហាក់ដូចជាបានចូលជាធរមាន ទោះបីជាលក្ខខណ្ឌនៅតែមិនច្បាស់លាស់ក៏ដោយ។

នៅក្នុងកិច្ចពិភាក្សា នាថ្ងៃសៅរ៍នេះ ក្រុមអ្នកចរចាត្រូវបានគេរំពឹងថា នឹងលម្អិត អំពី «យន្តការ» សម្រាប់ធានាការវិលត្រឡប់ទៅរកស្ថិរភាព ដែលត្រូវបានប្រកាស នៅក្នុងទីក្រុងដូហា។ យ៉ាងណាក្ដី គេមិនទាន់ច្បាស់នោះទេថា តើការចរចានឹងចាប់ផ្តើមនៅពេលណា ឬនៅទីណា ពេលក្រុមតំណាងនៃភាគីទាំង២ ជួបប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីនេះ៕

អត្ថបទដែលទាក់ទង

កសិករចិញ្ចឹមក្តាមរោមដ៏ល្បីល្បាញរបស់ចិនប្រឈមនឹងការខាតបង់ ក្រោយរដូវក្តៅដ៏អាក្រក់
2025/10/27 09:11:36 pm        1
កងកម្លាំង RSF ដណ្តើមបានគ្រប់គ្រងទីស្នាក់ការកណ្តាលកងទ័ពស៊ូដង់នៅទីក្រុង al-Fashir
2025/10/27 09:10:22 pm        1
ឥណ្ឌាចាប់ផ្តើមឡើងវិញជើងហោះហើរត្រង់ទៅកាន់ចិន ក្រោយផ្អាកអស់រយៈពេល ៥ឆ្នាំ
2025/10/27 09:08:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កសិករចិញ្ចឹមក្តាមរោមដ៏ល្បីល្បាញរបស់ចិនប្រឈមនឹងការខាតបង់ ក្រោយរដូវក្តៅដ៏អាក្រក់

2025/10/27 09:11:36 pm
​កងកម្លាំង RSF ដណ្តើមបានគ្រប់គ្រងទីស្នាក់ការកណ្តាលកងទ័ពស៊ូដង់នៅទីក្រុង al-Fashir
2025/10/27 09:10:22 pm
​ឥណ្ឌាចាប់ផ្តើមឡើងវិញជើងហោះហើរត្រង់ទៅកាន់ចិន ក្រោយផ្អាកអស់រយៈពេល ៥ឆ្នាំ
2025/10/27 09:08:10 pm
​គ្រាប់បែកអ៊ីស្រាអែលមិនទាន់ផ្ទុះ គំរាមកំហែងអាយុជីវិតជនប៉ាឡេស្ទីន ខណៈទីក្រុងហ្កាហ្សាបោសសម្អាតកម្ទេចកម្ទី
2025/10/27 09:06:47 pm
​បញ្ចប់កិច្ចព្រមព្រៀងបំផ្លាញចោលសារធាតុភ្លុយតូនីញ៉ូមជាមួយអាមេរិក
2025/10/27 09:05:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/25 06:15:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/25 01:01:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/26 04:30:43 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am