លោក Trump និយាយថា ផែនការរបស់អាមេរិកដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនមិនមែនជាការផ្តល់ជូនចុងក្រោយសម្រាប់ទីក្រុងគីវទេ

2025/11/23 11:17:19 am        169

លោកប្រធានាធិបតី Donald Trump បាននិយាយថាផែនការរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនមែនជាការផ្តល់ជូនចុងក្រោយ របស់លោកសម្រាប់ទីក្រុងគីវទេ បន្ទាប់ពីបណ្ដាសម្ព័ន្ធមិត្តអ៊ុយក្រែន បានសម្តែងការព្រួយបារម្ភអំពីសំណើនោះ។

កាលពីព្រឹកថ្ងៃសៅរ៍ មេដឹកនាំមកពីអឺរ៉ុប កាណាដា និងជប៉ុន បាននិយាយថាផែនការនេះមានចណុចរួមផ្សំ ចាំបាច់សម្រាប់សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង ប៉ុន្តែនឹងត្រូវការការងារបន្ថែម ដោយលើកឡើងពីការព្រួយបារម្ភអំពីការផ្លាស់ប្តូរព្រំដែន និងការកំណត់ចំនួនកងទ័ពអ៊ុយក្រែន។

នៅថ្ងៃអាទិត្យ៣២វិច្ឆិកានេះ មន្ត្រីសន្តិសុខមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងជួបគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ចំណែកប្រធានាធិបតី Volodymyr Zelenskyy មុននេះ បានព្រមានថាអ៊ុយក្រែនប្រឈមនឹង ពេលវេលាដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់អ៊ុយក្រែន ជុំវិញសម្ពាធរបស់សហរដ្ឋអាមេរិកក្នុងការទទួលយកផែនការដែលត្រូវបានគេមើលឃើញថាអំណោយផលដល់ទីក្រុងមូស្គូ។

លោក Trump បានផ្តល់ឱ្យអ៊ុយក្រែនរហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ដើម្បីទទួលយកផែនការ ២៨ ចំណុច ខណៈប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថាផែនការនោះអាចជាមូលដ្ឋានសម្រាប់ការដោះស្រាយជម្លោះជាច្រើនឆ្នាំមកនេះ។ 

នៅពេលសួរកាលពីថ្ងៃសៅរ៍ថាតើសេចក្តីព្រាងផែនការបច្ចុប្បន្នជាការផ្តល់ជូនចុងក្រោយរបស់លោកសម្រាប់អ៊ុយក្រែនឬអត់ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា អត់ទេ នោះមិនមែនជាការផ្តល់ជូនចុងក្រោយរបស់លោកនោះទេ៕

អត្ថបទដែលទាក់ទង

លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
2026/04/01 08:47:08 pm        1
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm        1
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់

2026/04/01 08:47:08 pm
​ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm
​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm
​អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
2026/04/01 08:19:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am