សេចក្តីរាយការណ៍៖ អាមេរិក និងអ៊ុយក្រែន បង្រួមផែនការសន្តិភាព ២៨ចំណុច មកត្រឹម ១៩ចំណុច

2025/11/25 03:54:09 pm        61

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍កាលពីថ្ងៃចន្ទ (២៤ វិច្ឆិកា) ថា ផែនការសន្តិភាព ២៨ចំណុច ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងបញ្ចប់វិបត្តិអ៊ុយក្រែន ត្រូវបន្ថយទៅជាក្របខណ្ឌ ១៩ចំណុច ដែលព្រាងដោយអាមេរិកនិងអ៊ុយក្រែន កាលពីចុងសប្តាហ៍នៅទីក្រុងហ្សឺណែវ។

កាសែត Washington Post បានស្រង់សម្តីលោក Oleksandr Bevz ជាមន្ត្រីអ៊ុយក្រែនដែលបានចូលរួមក្នុងកិច្ចចរចាទីក្រុងហ្សឺណែវថា៖ "ជំហរចម្រូងចម្រាសជាច្រើនត្រូវបានបន្ទន់ ឬយ៉ាងហោចណាស់កែប្រែឡើងវិញ" ដើម្បីបង្ខិតទៅជិតជំហររបស់អ៊ុយក្រែន ឬកាត់បន្ថយការទាមទារលើអ៊ុយក្រែន។ មន្រ្តីរូបនេះបន្ថែមថា ឱសានវាទថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ដែលកំណត់ដោយប្រធានាធិបតីអាមេរិក Donald Trump ឱ្យមានកិច្ចព្រមព្រៀងមួយ ឥឡូវនេះ ហាក់ដូចជាបត់បែនជាងពីមុនទៅទៀត។

អនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់អ៊ុយក្រែន លោក Sergiy Kyslytsya បានប្រាប់កាសែត Financial Times ថា សេចក្តីព្រាងថ្មីនេះ ស្រដៀងគ្នាតិចតួចទៅនឹងកំណែ ២៨ចំណុច ដែលបានលេចធ្លាយដែរ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានឱ្យដឹងថា សេចក្តីព្រាងថ្មីនេះបន្សល់ទុកនូវបញ្ហាដ៏ចម្រូងចម្រាសបំផុតសម្រាប់លោក Trump និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក្នុងការសម្រេចចិត្ត។

កំណែ ២៨ចំណុចមុន អាចនឹងតម្រូវឱ្យអ៊ុយក្រែន ប្រគល់ទឹកដីភាគខាងកើតរបស់ខ្លួន បន្ថយទំហំយោធា និងបោះបង់មហិច្ឆិតាសមាជិកណាតូ។ ផែនការបែបនេះ បានឆ្លងបន្ទាត់ក្រហមជាច្រើនរបស់អ៊ុយក្រែន ដែលទាក់ទាញការរិះគន់ពីអ៊ុយក្រែន និងទូទាំងទ្វីបអឺរ៉ុប នេះបើយោងតាមរបាយការណ៍៕

អត្ថបទដែលទាក់ទង

អតីតប្រមុខការទូតអ៊ីរ៉ង់ លើកឡើងពីលក្ខខណ្ឌដើម្បីបញ្ចប់សង្គ្រាម
2026/04/03 04:29:18 pm        1
មនុស្សច្រើននាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហុក បង្កការបំផ្លិចបំផ្លាញនៅប៉ាគីស្ថាន
2026/04/03 04:26:44 pm        1
អ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារគោលដៅជាង ៣.៥០០ កន្លែង នៅលីបង់ ក្នុងខែមុន
2026/04/03 04:23:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថានជំរុញសកម្មភាពដើម្បីភាពស្អាតលើកោះស្រឡៅឆ្ពោះទៅសម្រេចបានជាកោះអព្យាក្រឹតកាបូនដំបូងគេនៅកម្ពុជា និងនៅក្នុងតំបន់

2026/04/03 04:52:20 pm
​រដ្ឋមន្រ្ដីក្រសួងការងារ៖ ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងយុគ្គសម័យ AI
2026/04/03 04:49:46 pm
​ភ្នំពេញក្រោន ត្រូវការឈ្នះព្រះខ័នរាជ ដើម្បីរក្សាក្ដីសង្ឃឹមដ៏ស្ដួចស្ដើង ពិសេសរក្សាកៅអីលេខ២
2026/04/03 04:45:48 pm
​ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ផ្លាស់ប្តូរពីប្រព័ន្ធដែលផ្តោតលើធាតុចូល និង​មាន​លក្ខណៈ​មជ្ឈការ​ ទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្រប​តាម​ស្តង់​ដា និងឧត្តមានុវត្តន៍អន្តរជាតិ
2026/04/03 04:29:41 pm
​អតីតប្រមុខការទូតអ៊ីរ៉ង់ លើកឡើងពីលក្ខខណ្ឌដើម្បីបញ្ចប់សង្គ្រាម
2026/04/03 04:29:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/03 09:03:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:23:48 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am