មេដឹកនាំអូទ្រីស៖EU នឹងរក្សាសម្ពាធលើរុស្ស៊ី ទោះបីជាមានកិច្ចប្រឹងប្រែងផ្តោតលើសន្តិភាពរបស់អាមេរិកក៏ដោយ

2025/11/25 04:22:49 pm        74

អធិការបតីអូទ្រីស លោក Christian Stocker បានថ្លែងថា សហភាពអឺរ៉ុប នឹងបន្តដាក់សម្ពាធលើរុស្ស៊ី និងគាំទ្រអ៊ុយក្រែន ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្តោតលើសន្តិភាពរបស់សហរដ្ឋអាមេរិកក៏ដោយ។  

លោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖ «ខ្ញុំស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទាំងអស់ ដែលនាំយើងឲ្យខិតជិតដល់បទឈប់បាញ់ និងសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សក្ដានុពលថ្មីមួយ បានលេចចេញជារូបរាងនៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត»។

ក្នុងពេលជាមួយគ្នានេះ លោក Stocker បានបន្ថែមថា សហភាពអឺរ៉ុប នឹងបន្តគាំទ្រអ៊ុយក្រែន និងដាក់សម្ពាធលើរុស្ស៊ី «គ្រប់កម្រិតទាំងអស់»។

លោកអធិការបតីអូទ្រីស បានលើកឡើងថា៖«ពុំចាំបាច់សង្ស័យទេ អ៊ុយក្រែន និងសហភាពអឺរ៉ុប ត្រូវមានវត្តមាន និងចូលរួមយ៉ាងសកម្មក្នុងការចរចា នៅពេលដែលសន្តិសុខនៃទ្វីបអឺរ៉ុបរបស់យើង កំពុងត្រូវបានពិភាក្សា»។

នៅថ្ងៃទី ២៣ ខែវិច្ឆិកា សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានធ្វើកិច្ចពិគ្រោះយោបល់លើផែនការសន្តិភាពរបស់ទីក្រុងវ៉ាស៊ីនតោន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានហៅកិច្ចប្រជុំនេះថា«ផ្តល់អត្ថប្រយោជន៍ច្រើនបំផុត» នៅក្នុងជម្លោះទាំងមូល។ ក្រោយមក សារព័ត៌មាន Politico បានរាយការណ៍ដោយដកស្រង់ប្រភពមួយថា ការចរចានោះ មានភាពតានតឹង៕

អត្ថបទដែលទាក់ទង

លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
2026/04/01 08:47:08 pm        1
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm        1
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់

2026/04/01 08:47:08 pm
​ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm
​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm
​អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
2026/04/01 08:19:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am