ជនភៀសសឹកកម្ពុជាកើនជាង ៣៩ម៉ឺននាក់ ខណៈមានអ្នកស្លាប់១១នាក់ ដោយសារ​ថៃឈ្លានពាន

2025/12/14 05:16:15 pm        485

ភ្នំពេញ៖ គិតចាប់ពីម៉ោង៧ព្រឹក រហូតដល់ ម៉ោង១សៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើ​ឈ្លាន​ពាន​រំលោភច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់ ជាមុនមកលើដែន​អធិបតេយ្យ​កម្ពុជា​របស់​ភាគី​ថៃ ដែលផ្តើមឡើងជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ បានបណ្តាលឱ្យ ប៉ះពាល់យ៉ាង​ធ្ងន់​ធ្ងរ​លើ​សុវត្ថិភាព​ប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជាជាច្រើន ក្នុងនោះ ជនភៀសសឹកកម្ពុជាកើនជាង ៣៩ម៉ឺននាក់ ខណៈមានអ្នកស្លាប់១១នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានបរស់ ស្តីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការ​គាំពារ​ពលរដ្ឋ​ភៀស​សឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់​ពី​ម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ របស់ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា អំពើឈ្លានពានរំលោភច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់ ជាមុនមកលើ​ដែន​អធិប​តេយ្យកម្ពុជារបស់ភាគីថៃ ដែលផ្តើមឡើងជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ បានបណ្តាលឱ្យ ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​លើ​សុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជាក្នុងនោះ មានពលរដ្ឋស្លាប់ និង​របួស​ចំនួន​១១នាក់ និងរបួសចំនួន៥៩នាក់។

ចំណែក ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មានជនភៀសសឹកសរុប ១១៧,១២០ គ្រួសារ (កើនឡើង ៣,០១៤ គ្រួសារ) ស្មើនឹងមនុស្ស ៣៩៤,៧០៦នាក់ (កើនឡើង ១០,៦០៥នាក់) ក្នុងនោះស្រី ២០៤,៨៨៩នាក់ និង កុមារ៩៥.៩៤៩នាក់។ តួរលេខនេះ អាច​មាន​ការ​ប្រែ​ប្រួល​ជា​បន្ត​បន្ទាប់​។

ទង្វើឈ្លានពានរបស់ថៃបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ មានផ្ទះសំបែង និង​សម្ភារ​ប្រើ​ប្រាស់របស់ ប្រជាពលរដ្ឋ អគារក្រុមហ៊ុន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទ​បុរាណ ផ្លូវថ្នល់ ស្ពាន និងអង្គភាព សាធារណៈជាច្រើនកន្លែង បានកំពុង​រង​ការ​ខូច​ខាត​ជា​បន្ត​បន្ទាប់​ ខណៈសេវាជាមូលដ្ឋាន ដូចជា សេវារដ្ឋបាល សុខាភិបាល និងអប់រំនៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការ វាយ​ប្រហារ​ដោយ​អាវុធ​គ្រប់​ធុន​ និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រ និងជឿជាក់យ៉ាង​មុតមាំ​លើ​យុទ្ធសាស្ត្រ​ការពារជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​អគ្គ​ភស្តុភារ​ជាន់ខ្ពស់ នៃ កងកម្លាំងប្រដាប់អាវុធកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដ៏អង់អាចស្វាហាប់ ដែលក្រោមការដឹកនាំបញ្ជាប្រកបដោយយុទ្ធសាស្ត្រ របស់ សម្តេចទាំងទ្វេ កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែននៃក្រសួងមហាផ្ទៃ បាន​កំ​ពុងប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ដោយម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅ នៃសមរភូមិប្រយុទ្ធ៕

អត្ថបទដែលទាក់ទង

កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ផ្ដោតលើរបៀបវារៈចំនួន៤
2025/12/15 09:43:39 pm        1
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ
2025/12/15 09:32:25 pm        1
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ កម្ពុជា-ចិន បន្ដឈរជាមួយគ្នា គ្រប់កាលៈទេសៈ ទាំងក្នុងតំបន់ និងអន្ដរជាតិ
2025/12/15 08:07:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ផ្ដោតលើរបៀបវារៈចំនួន៤

2025/12/15 09:43:39 pm
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ
2025/12/15 09:32:25 pm
​សីតុណ្ហភាពធ្លាក់ចុះដល់-៤៥អង្សាសេនៅទីក្រុង Yakutsk របស់រុស្ស៊ីដែលជាទីក្រុងត្រជាក់ជាងគេបំផុតនៅលើពិភពលោក
2025/12/15 09:02:27 pm
​ក្រុមអ្នករត់សាន់តាក្លូសបង្កើតទស្សនីយភាពថ្ងៃឈប់សម្រាកដ៏អស្ចារ្យនៅទីក្រុង Mexico City
2025/12/15 09:02:00 pm
​ប្រធានាធិបតីឆេកតែងតាំងរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Babis
2025/12/15 09:01:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/14 06:15:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/14 02:16:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am