TOP STORY | សម្ដេចតេជោ៖ ការផ្អាកការធ្វើដំណើរចេញចូលកម្ពុជា-ថៃ គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះ​ ផ្លូវ​អាកាសអាចធ្វើដំណើរបានធម្មតា

2025/12/14 07:58:44 pm        727

សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​នៅ​យប់​ថ្ងៃ​ទី១៤ខែធ្នូនេះថា ការបង្ហោះរបស់សម្ដេចកាលពីម្សិលមិញ គឺបានស្នើឱ្យ ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​កម្ពុជា-ថៃ គឺ​គួរ​ធ្វើតែតាមផ្លូវគោកប៉ុណ្ណោះ ផ្លូវអាកាសអាចធ្វើដំណើរបានធម្មតា។

សម្ដេចតេជោបានសរសេរថា ម្សិលមិញ​ខ្ញុំ​បាន​បង្ហោះ​សារ​មួយ​ជូន​យោបល់​ចំពោះ​រាជ​រដ្ឋាភិបាល​ចំពោះ ករណី​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ព្រំដែន​គោក​គួរ​ត្រូវ​បាន​ផ្អាក​ដើម្បី​ធានា​សុវត្តិភាពទាំងប្រជាជនកម្ពុជា និងទាំងប្រជាជនថៃ។ អាច​មាន​ការ​ភាន់​ច្រឡំ ឬ​ចង់​បង្ករ​រឿង​ពី​ភាគី​ម្ខាង​ទៀត​ដែល​គិត​ថា​យើង​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ថៃ​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ​។

សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា ការផ្អាកការធ្វើដំណើរ​គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះព្រោះការប្រយុទ្ធ និងការឈ្លានពាន​មាន​ទូទាំង​ព្រំដែន​គោក​ទៅ​ហើយ​បន្ថែម​ដោយ​ផ្នែក​មួយ​ នៃតំបន់សមុទ្រ។ សម្រាប់ការធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​នូវ​តែ​អាច​ធ្វើ​ដំណើរ​បាន​ធម្មតា​ ព្រោះគ្មានការប្រយុទ្ធនៅព្រលានយន្តហោះទេ»។

សម្ដេច​តេជោបានបន្តថា អាស្រ័យហេតុនេះ​សូម​បង​ប្អូន​ប្រជា​ជន​ថៃ​ដែល​កំពុ​ង​រស់​នៅ​កម្ពុជា​អាច​ចាក​ចេញ​ពី​កម្ពុជា​តាមផ្លូវអាកាសនៅភ្នំពេញ ឬនៅសៀមរាប។ សម្រាប់​ប្រជាជន​ថៃដែ​ល​កំពុង​ធ្វើ​ការ​នៅ​ជិត​ព្រំដែន​វៀតណាម​អាច​ចេញ​ទៅតា​ម​វៀត​ណាម​ហើយ​រក​វិធី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​វិញ​។ ឯប្រជាជន​កម្ពុជា​ប្រសិន​ចង់​មក​កម្ពុជា​ក៏​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ផ្លូវ​អាកាស​នៅ​ទីកន្លែងដែលមានជើងហោះហើរមកកម្ពុជា។

សម្ដេចតេជោ​បានបញ្ជាក់សារជាថ្មីថា យើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា ឬ​ប្រជាជនថៃនោះឡើយ។ អ្វីដែល​យើង​សូម​ឲ្យ​ផ្អាក​គឺ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ដែល​ជា​ចំណុច​គ្រោះថ្នា​ក់​ដល់​ជីវិតប្រជាជន។ សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ និង​សូម​កុំ​យក​បំណង​ល្អរ​បស់​ខ្ញុំ​ដើម្បី​ការពារជិវិតមនុស្សទាំងជនជាតិខ្មែរទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ៕

អត្ថបទដែលទាក់ទង

កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ផ្ដោតលើរបៀបវារៈចំនួន៤
2025/12/15 09:43:39 pm        1
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ
2025/12/15 09:32:25 pm        1
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ កម្ពុជា-ចិន បន្ដឈរជាមួយគ្នា គ្រប់កាលៈទេសៈ ទាំងក្នុងតំបន់ និងអន្ដរជាតិ
2025/12/15 08:07:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ផ្ដោតលើរបៀបវារៈចំនួន៤

2025/12/15 09:43:39 pm
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ
2025/12/15 09:32:25 pm
​សីតុណ្ហភាពធ្លាក់ចុះដល់-៤៥អង្សាសេនៅទីក្រុង Yakutsk របស់រុស្ស៊ីដែលជាទីក្រុងត្រជាក់ជាងគេបំផុតនៅលើពិភពលោក
2025/12/15 09:02:27 pm
​ក្រុមអ្នករត់សាន់តាក្លូសបង្កើតទស្សនីយភាពថ្ងៃឈប់សម្រាកដ៏អស្ចារ្យនៅទីក្រុង Mexico City
2025/12/15 09:02:00 pm
​ប្រធានាធិបតីឆេកតែងតាំងរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Babis
2025/12/15 09:01:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/14 06:15:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/14 02:16:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am