សមាគម​កីឡា​គ្រី​ឃី​ត និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​សហការ​គ្នា​បង្កើត​ក្រុម​គ្រី​ឃី​ត​ជន​ពិការ​ត្រៀម​ការ​ប្រកួត​អន្តរជាតិ​

2022/03/01 04:46:30 pm        953

​​គ្រី​ឃី​ត៖ សមាគម​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជាបាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ (MOU) ជាមួយ​គណៈកម្មាធិការជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដើម្បី​ឈានទៅរក​ការបង្កើត​ក្រុម​ជម្រើសជាតិ​សម្រាប់​ជនពិការ ហើយ​ចូលរួម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ការប្រកួត​កីឡា​គ្រី​ឃី​ត​ជនពិការ​អាស៊ី T-20 Asia Cup នា​ដើមឆ្នាំ​២០២៣ ខាងមុខ។​

​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​នេះបានធ្វើ​ឡើង​នៅ​អាគារ GIA កោះ​ពេជ្រកាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ក្រោម​វត្តមាន​ឯកឧត្តម យី វាសនា យី វាសនា អគ្គលេខាធិការនៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​លោក សែន វិទ្យា ប្រធាន​សមាគម​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជា។​ ​លោក សែន វិទ្យា បាន​បញ្ជាក់ថា កិច្ចសហការ​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយលើកកម្ពស់ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​គ្រី​ឃី​ត​នៅ​កម្ពុជា ពិសេស​ចូលរួម​បង្កើត​ឲ្យ​មាន​ក្រុមកីឡា​គ្រី​ឃី​ត​ជម្រើសជាតិ​សម្រាប់​ជនពិការ ដើម្បី​ចូលរួម​ការប្រកួត​អន្ដរជាតិ​នានា ស្របពេល​សមាគម​ទើប​ទទួលបាន​លិខិតអញ្ជើញ​ផ្លូវការ ដើម្បី​ចូលរួម​ការប្រកួត​ពាន​រង្វាន់ T-20 Asia Cup នៅ​ប្រទេស​ប៉ា​គី​ស្ថានអំឡុង​ខែមករាដល់​ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខ។​ ​ឯកឧត្តម យី វាសនា បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​កិច្ចសហការ​មួយ​នេះ ដែល​នឹង​ផ្ដល់នូវ​អត្ថប្រយោជន៍ និង​ឱកាស​សម្រាប់​ជនពិការ​កម្ពុជា ពិសេស​អ្នក​ស្នេហា​វិស័យ​កីឡាក្នុងការ​ចូលរួម​លេង​កីឡា​គ្រី​ឃី​ត ដើម្បី​មានឱកាស​ជាប់​ជម្រើសជាតិ និង​ចូលរួម​ការប្រកួត​លើ​ឆាក​អន្ដរជាតិ។ ឯកឧត្តម​បាន​ប្ដេជ្ញា​គាំទ្រ និង​សហការ​ពេញទំហឹងដើម្បី​ជំរុញ និង​ស្វែងរក​កីឡា​ជនពិការ​លេង​កីឡា​គ្រី​ឃី​ត​នេះ។​

​គួរ​ដឹងថា ទន្ទឹម​ជាមួយ​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​នោះដែរ សមាគម​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជាក៏បាន​ប្រកាស​តែងតាំង​ឯកឧត្តម យី វាសនា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជា ដើម្បី​រួមចំណែក​ដឹកនាំ និង​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​នៅ​កម្ពុជា​ផងដែរ។​ ​បច្ចុប្បន្ន​សមាគម​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​កម្ពុជាត្រូវបាន​ទទួលស្គាល់ និង​ចូល​ជា​សមាជិកភាព​ពេញសិទ្ធិ​តំណាងឱ្យ​កម្ពុជា​ របស់​សហព័ន្ធ​គ្រប់គ្រង​កីឡា​អាស៊ី​សម្រាប់​កីឡា​ជនពិការ ​(Asian Turf & Track Federation (ATTF) ហើយក៏​ត្រូវ​បានទទួល​ស្គាល់ និង​ចូល​ជា​សមាជិកភាព​ពេញសិទ្ធិ​តំណាងឱ្យ​កម្ពុជា របស់​ក្រុមប្រឹក្សា​កីឡា​គ្រី​ឃី​ត​ជនពិការ​អន្តរជាតិ (International Wheelchair Cricket Council (IWCC) ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Messi ត្រឡប់មកហ្វឹកហាត់ មុនការប្រកួតចុងក្រោយជាមួយជម្រើសជាតិអាហ្សង់ទីន
2026/10/06 02:53:59 pm        1
ទោះបំបែកឯតទគ្គកម្មមេដាយកីឡាអាស៊ី តែអត្តពលិកកម្ពុជា នៅមានចំណុចខ្វះខាតត្រូវពង្រឹងបន្ថែម
2026/10/06 02:30:38 pm        1
ព្រះខ័នរាជ ត្រៀមប្រកួតបើកឆាកជើងឯកក្លិបអាស៊ានដោយជឿជាក់ ទោះអវត្តមាន សារ៉េត គ្រីយ៉ា
2026/10/06 12:19:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី៖ រដ្ឋាភិបាលយកចិត្តទុកដាក់ឧបត្ថម្ភថវិកាដល់គ្រួសាររងគ្រោះខូចខាតផ្ទះនៅជម្លោះព្រំដែន

2026/10/07 01:44:37 pm
​សម្ដេចធិបតី៖ មកទល់ពេលនេះ រដ្ឋចំណាយថវិកាជិត ៥០០លានដុល្លារ អន្តរាគមន៍ថ្លៃភ្លើង និងប្រេងឥន្ធនៈ
2026/10/07 01:02:53 pm
​សម្ដេច​ធិបតីណែនាំអ្នកចាប់អាជីពពេទ្យត្រូវគោរពវិជ្ជាជីវៈគិតគូអាយុជីវិត និងសុខភាពពលរដ្ឋជាចំបង
2026/10/07 12:54:38 pm
​អភិបាលខេត្តកំពង់ស្ពឺ ជួបសំណេះសំណាល និងផ្ដល់អំណោយគ្រួសារកងទ័ព ២៧៧គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
2026/10/07 12:33:08 pm
​បណ្តាប្រទេសអឺរ៉ុបប្រញាប់ប្រញាល់ពិភាក្សាអំពីករណីសង្ស័យការផ្ទុះឡើងនៃជំងឺប៉េសនៅរុស្ស៊ី
2026/10/07 11:50:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm