សម្ដេចតេជោ និង​សម្ដេចធិបតី ស្វាគមន៍​កងទ័ព​កម្ពុជា​១៨រូប និវត្តន៍​មក​មាតុ​ប្រទេស​វិញ​ដោយ​សុខ​សុវត្ថិភាព

2025/12/31 11:48:28 am        323

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ស្វាគមន៍ចំពោះ​យុទ្ធជន​កម្ពុជា​ទាំង​១៨​រូប​ ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពនៅព្រឹកថ្ងៃទី៣១ ខែ​ធ្នូ ​ឆ្នាំ២០២៥នេះ។

នៅវេលាម៉ោងប្រមាណ ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិន​កម្ពុជា​ទាំង​១៨រូ​ប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល១៥៥ថ្ងៃមកហើយនោះ ត្រូវ​បាន​ដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព តាមច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​ព្រំ ខេត្តប៉ៃលិន។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បាន​បញ្ជាក់​ថា​ ការដោះលែងយោធិនកម្ពុជាចំនួន១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោ​ម​ការ​ឯក​ភាព​គ្នារ​វាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ​កម្មាធិការ​ព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់​ពី​ការ​គោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវ​បាន​ចូល​ជា​ធរមាន​កាល​ពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង១៨រូបមកកម្ពុជាវិញនេះ ក៏​មាន​ការ​ចូលរួម​សង្កេត​ការណ៍​ពី​សំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម​ (ICRC)។

ការដោះលែងយោធិនរបស់យើងទាំង ១៨នាក់នេះ ក៏ស្របជាមួយ​នឹង​ស្មារតី​នៃ​សេចក្តី​ថ្លែង​ការណ៍​រួម​ទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបាន​ចុះ​ហត្ថ​លេខា​កាល​ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្រោមការ​ធ្វើ​ជា​សាក្សី​របស់​ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ដូចដែលរាជរដ្ឋាភិបាល នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធានា និងសន្យាយ៉ាង​មុត​មាំជា​មួយ​ក្រុម​គ្រួសារ​របស់យោធិនទាំង១៨នាក់ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសថា “យើងមិនទុក​យោធិ​ន​របស់យើងណាម្នាក់ចោលនោះឡើយ” ដោយយើងបានប្រើប្រាស់គ្រប់មធ្យោបាយ និង​ដំណោះស្រាយទាំងការទូតព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិរហូតសម្រេចបានការដោះលែងនាថ្ងៃ​នេះ ដើម្បីឱ្យយោធិន​របស់យើង​អាច​មក​ជួប​ជុំ​ក្រុម​គ្រួសារ​ជា​ទីស្រឡាញ់​របស់​ខ្លួន​ដែល​បាន​ទន្ទឹង​រង់​ចាំដោយក្តីនឹករំឮកជាពន់ពេក។

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូល​រួម​សម្រប​សម្រួល​ជា​បន្ត​បន្ទាប់​ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង១៨រូបនាថ្ងៃនេះ។ កម្ពុជា សង្ឃឹម​យ៉ាង​មុត​មាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និង​ជំនឿ​ទុក​ចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បី​ជា​ប្រយោជន៍​ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ៕

អត្ថបទដែលទាក់ទង

ICRC គាំទ្រការដោះលែងយោធិនកម្ពុជាទាំង១៨រូប ខណៈសកម្មភាពបានបំលែងការប្តេជ្ញាចិត្តដែលបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍រួមឱ្យក្លាយជាសកម្មភាពជាក់ស្តែង
2025/12/31 02:35:05 pm        1
សម្ដេចធិបតី និងលោកជំទាវបណ្ឌិតបន្តចុះជួបសួរសុខទុក្ខបងប្អូនវីរកងទ័ព និង​វីរនគរបាល​កំពុង​សម្រាក​ព្យាបាល​បន្តនៅតាមមន្ទីរពេទ្យនៅភ្នំពេញ
2025/12/31 12:10:57 pm        1
សហគមន៍អន្តរជាតិចាត់ទុកការដោះលែងវីរៈកងទ័ពកម្ពុជាជាជំហានវិជ្ជមានស្ដារទំនុកចិត្តរវាងកម្ពុជា និងថៃ
2025/12/31 12:03:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់រុស្ស៊ី៖ លោក Putin បញ្ជាឱ្យពង្រីកតំបន់ទ្រនាប់នៅទឹកដី ២កន្លែង របស់អ៊ុយក្រែន ក្នុងឆ្នាំ២០២៦

2025/12/31 03:00:22 pm
​កោះតៃវ៉ាន់ នៅតែប្រុងប្រយ័ត្នខ្ពស់ ខណៈប្រទេសចិន ដកនាវាទៅវិញ បន្ទាប់ពីសមយុទ្ធទ្រង់ទ្រាយធំ
2025/12/31 02:57:02 pm
​ផ្នែកធំៗនៃសហរដ្ឋអាមេរិក ជួបប្រទះអាកាសធាតុត្រជាក់កាន់តែខ្លាំងឡើង បន្ទាប់ពីព្យុះរដូវរងា
2025/12/31 02:53:36 pm
​ឥណ្ឌូនេស៊ី បង្កើនកម្រិតព្រមានចំពោះភ្នំភ្លើងមួយ បន្ទាប់ពីសកម្មភាពកម្រើកខ្លាំង
2025/12/31 02:38:12 pm
​ICRC គាំទ្រការដោះលែងយោធិនកម្ពុជាទាំង១៨រូប ខណៈសកម្មភាពបានបំលែងការប្តេជ្ញាចិត្តដែលបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍រួមឱ្យក្លាយជាសកម្មភាពជាក់ស្តែង
2025/12/31 02:35:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/30 03:48:29 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/28 06:24:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/29 05:54:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/26 10:14:33 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am