ការិយាល័យសេវាអាកាសធាតុជាតិរបស់ប្រទេសម៉ាដាហ្គាស្ការបាននិយាយថា ព្យុះសង្ឃរា និងភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្ត ខណៈព្យុះស៊ីក្លូន Gezani បោកបក់ឆ្លងកាត់ប្រទេសកោះមហាសមុទ្រឥណ្ឌាមួយនេះដោយប្រជាជនបានរាយការណ៍ពីការខូចខាតធ្ងន់ធ្ងរ។

ការិយាល័យសេវាអាកាសធាតុជាតិរបស់ប្រទេសម៉ាដាហ្គាស្ការ បានព្រមាននៅក្នុងការធ្វើបច្ចុប្បន្នភាព នៅថ្ងៃពុធនេះថា «ទឹកជំនន់រាលដាលយ៉ាងគំហុកនិងបំណាក់ដី ទំនងជាកើតឡើងខ្ពស់» ខណៈព្យុះស៊ីក្លូនធ្វើដំណើរឆ្ពោះទៅកាន់ «តំបន់ខ្ពង់រាបភាគកណ្តាលពីភាគខាងកើត ទៅខាងលិចនិងពេញមួយថ្ងៃពុធ» ។

ការព្រមានពណ៌ក្រហម ដែលមានន័យថាគ្រោះថ្នាក់ជិតមកដល់ ត្រូវបានចេញសម្រាប់តំបន់ ជាច្រើននៅភាគឦសានប្រទេស។ ប្រជាជនបាននិយាយថា ព្យុះស៊ីក្លូន Gezani បានបង្កឱ្យមានទឹកជំនន់ ការដាច់ចរន្តអគ្គិសនី និងការខូចខាតយ៉ាងរាលដាលដល់លំនៅឋានជាច្រើនខ្នងរួចទៅហើយ។
