លោក Rubio និយាយថា សហរដ្ឋអាមេរិក និងអឺរ៉ុប «ជាកម្មសិទ្ធិរួមគ្នា» ទោះមានភាពតានតឹងក៏ដោយ

2026/02/15 01:10:46 pm        97

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានធានាដល់ក្រុមមេដឹកនាំអឺរ៉ុបថា សហរដ្ឋអាមេរិកមិនមានគម្រោងបោះបង់ចោលសម្ព័ន្ធភាពអន្តរអាត្លង់ទិកនោះទេ ដោយនិយាយថា វាសនារបស់ខ្លួន «នឹងជាប់ទាក់ទងគ្នាជានិច្ច» ជាមួយទ្វីបអឺរ៉ុប។

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានប្រាប់សន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ថា «ពួកលោកពុំបានស្វែងរកការបំបែកខ្លួនទេ ផ្ទុយទៅវិញគឺដើម្បីរស់ឡើងវិញនូវមិត្តភាពចាស់ និងបន្តអរិយធម៌ដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។

លោកបានរិះគន់គោលនយោបាយអន្តោប្រវេសន៍ ពាណិជ្ជកម្ម និងអាកាសធាតុរបស់អឺរ៉ុប ប៉ុន្តែខ្លឹមសារទូទៅនៃសុន្ទរកថាដែលត្រូវបានតាមដានយ៉ាងដិតដល់គឺខុសគ្នាយ៉ាងខ្លាំងពីអនុប្រធានាធិបតី JD Vance នៅក្នុងព្រឹត្តិការណ៍ដូចគ្នាកាលពីឆ្នាំមុន ក្នុងអំឡុងពេលលោកបានស្តីបន្ទោសក្រុមមេដឹកនាំទ្វីបអឺរ៉ុប។ ភាពតានតឹងរវាងអាមរិកនិងអឺរ៉ុបមានចាប់ពីពាណិជ្ជកម្ម ដល់ដែនដីហ្គ្រីនលែន។ 

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយថា លោកស្រី មានទំនុកចិត្តយ៉ាងខ្លាំង ចំពោះការអត្ថាធិប្បាយរបស់លោក Rubio។

លោក Rubio ដែលជាប្រមុខការទូតជាន់ខ្ពស់បំផុតរបស់រដ្ឋបាលលោក Trump បាននិយាយថា វាមិនមែនជា «គោលដៅ ឬបំណងប្រាថ្នារបស់ពួកលោក» ក្នុងការបញ្ចប់ភាពជាដៃគូអន្តរអាត្លង់ទិកនោះទេ ដោយបន្ថែមថា សម្រាប់ពួកលោកជាជនជាតិអាមេរិក ផ្ទះរបស់ពួកលោកអាចស្ថិតនៅក្នុងអឌ្ឍគោលខាងលិច ប៉ុន្តែពួកលោកនឹងនៅតែជាកូនរបស់អឺរ៉ុបជានិច្ច៕

អត្ថបទដែលទាក់ទង

គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
2026/04/03 08:42:21 pm        1
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
2026/04/03 08:35:58 pm        1
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
2026/04/03 08:29:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង

2026/04/03 10:05:36 pm
​ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
2026/04/03 09:48:21 pm
​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
2026/04/03 09:36:23 pm
​គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
2026/04/03 08:42:21 pm
​អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
2026/04/03 08:35:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/03 03:03:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am