បេសកកម្មនៅអាមេរិក, សម្ដេចធិបតី អញ្ជើញជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​ពាណិជ្ជកម្ម​អាមេរិក

2026/02/19 01:00:31 pm        156

ក្នុងឱកាសបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ម៉ោង​នៅ​អាមេរិក ត្រូវនឹងព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ម៉ោងនៅកម្ពុជា, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្ដម​ឯក​អគ្គ​រដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្នុងជំនួ​ប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ។

សូមជម្រាបថា ពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងដឹកនាំ​គណៈ​ប្រតិ​ភូ​ជាន់​​ខ្ពស់​កម្ពុជា បំពេញបេសកកម្មនៅអាមេរិក ដើម្បីតរៀមចូលរួមកិច្ចប្រជុំដំបូង នៃក្រុម​ប្រឹក្សា​សន្តិភាព ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាម៉េរិក​ ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

បើតាមក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំដំបូង នៃ​ក្រុម​ប្រឹក្សាសន្តិភាពនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្រប​តាម​សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹ​ង​ប្រែង​ឆ្ពោះ​ទៅ​រ​កការកសាងឡើងវិញនៅតំបន់ហ្គាហ្សា។ ជាមួយ​គ្នានេះមេ​ដឹកនាំ​ដែល​អញ្ជើញ​ចូល​រួម​កិច្ចប្រ​ជុំ​នេះ​ក៏រំពឹងថា នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និង​ពិភពលោក។

ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ឥស្សរជនសហរដ្ឋអាមេរិក និងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរ​យោបល់​គ្នា​លើការ ពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំង​ទី​ក្រុង​ហ្សឺណែវ និងទីក្រុងព្រុចសែល ដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បី​បង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

មួយឆ្នាំ២០២៥ មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បម្រើសេវាជូនស្រី្តពិនិត្យផ្ទៃពោះ និង​សម្រាល​កូនជាង ១៥ម៉ឺនករណី
2026/02/19 04:01:43 pm        1
ឧស្សាហកម្មកៅស៊ូកម្ពុជា រីកចម្រើនលឿន​នាំឱ្យតម្រូវ​ការផ្គត់ផ្គងកៅស៊ូ​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់​ចន្លោះ​ពី ២០ទៅ២៥​ម៉ឺនតោន​ក្នុងមួយឆ្នាំ
2026/02/19 03:31:06 pm        1
និស្សិត​ទំនាក់​ទំនង​អន្តរជាតិ​មាន​សុទិដ្ឋិនិយម​ចំពោះ​សម្តេចធិបតី​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​ព្រំដែន​ទៅ​កាន់​ពិភពលោក
2026/02/19 02:20:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីស្រាអែល ប្រុងជើងការខ្ពស់សម្រាប់លទ្ធភាពនៃការប្រយុទ្ធ «ជាច្រើនសប្តាហ៍» ជាមួយអ៊ីរ៉ង់

2026/02/19 04:03:54 pm
​WFP ព្រមានថា ជីវិតកុមារអាហ្វហ្គានីស្ថាន រាប់លាននាក់ប្រឈមហានិភ័យ ក្រោមវិបត្តិអត់ឃ្លានដ៏មហន្តរាយ
2026/02/19 04:01:57 pm
​មួយឆ្នាំ២០២៥ មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បម្រើសេវាជូនស្រី្តពិនិត្យផ្ទៃពោះ និង​សម្រាល​កូនជាង ១៥ម៉ឺនករណី
2026/02/19 04:01:43 pm
​មនុស្សជិត ៤០នាក់ បានស្លាប់ដោយសារការស្រូបឧស្ម័នពុលនៅកន្លែងរុករករ៉ែក្នុងប្រទេសនីហ្សេរីយ៉ា
2026/02/19 03:50:02 pm
​ប្រមុខការទូតអាមេរិក នឹងទៅអ៊ីស្រាអែលសប្តាហ៍ក្រោយនេះ ដើម្បីជួបលោក Netanyahu ជុំវិញបញ្ហាអ៊ីរ៉ង់
2026/02/19 03:48:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/19 01:58:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/18 06:10:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/15 01:40:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/19 08:24:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am