លោក TRUMP៖ ប្រេងរបស់វ៉េណេស៊ុយអេឡាចំនួន ៥០លានបារ៉ែល កំពុងធ្វើដំណើរទៅកាន់អាមេរិក

2026/02/20 03:26:42 pm        96

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ប្រេងចំនួន ៥០ លានបារ៉ែល កំពុងត្រូវបានដឹកជញ្ជូនពីប្រទេសវ៉េណេស៊ុយអេឡាទៅកាន់ទីក្រុង Houston រដ្ឋតិចសាស នៅសហរដ្ឋអាមេរិក។

ដោយថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកនៅរោងចក្រដែកថែបមួយ នៅក្នុងរដ្ឋចចា (Georgia) លោក ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«យើងមានទំនាក់ទំនងដ៏អស្ចារ្យជាមួយប្រទេសមួយឈ្មោះថា វ៉េណេស៊ុយអេឡា។ ពួកគេទទួលបានប្រេងច្រើន ហើយយើងក៏ទទួលបានដែរ។ ប៉ុន្តែយើងកំពុងជួយពួកគេច្រើនណាស់។ យើងបានយកប្រេងចំនួន ៥០ លានបារ៉ែលហើយ។ ឥឡូវនេះ ប្រេងទាំងនោះ ត្រូវបានដឹកតាមនាវាធំៗទៅកាន់ទីក្រុង Houston»។ 

នៅថ្ងៃទី ០៣ ខែមករា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីប្រតិបត្តិការយោធាមួយ នៅទីក្រុងការ៉ាកាស ជាលទ្ធផលដែលទាហានអាមេរិក បានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ( Nicolas Maduro) និងភរិយារបស់លោក។ នៅថ្ងៃទី ០៥ ខែមករា គូស្វាមីភរិយានេះ បានបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធមួយនៅក្នុងសង្កាតភាគខាងត្បូងនៃទីក្រុងញូវយ៉ក។


ពួកគេត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ ទាំងលោក ម៉ាឌូរ៉ូ និងភរិយារបស់លោក មិនបានសារភាពកំហុសទេ។ លោកស្រី Delcy Rodriguez ដែលធ្លាប់បម្រើការជាអនុប្រធានាធិបតី ក្រោមការដឹកនាំរបស់លោក ម៉ាឌូរ៉ូ បច្ចុប្បន្នកំពុងធ្វើជាប្រមុខរដ្ឋ នៅវ៉េណេស៊ុយអេឡា។

នៅថ្ងៃទី ០៦ ខែមករា មេដឹកនាំអាមេរិករូបនេះ បាននិយាយថា អាជ្ញាធរវ៉េណេស៊ុយអេឡា នឹងផ្ទេរប្រេងចន្លោះពី ៣០ លានទៅ ៥០លានបារ៉ែល ទៅសហរដ្ឋអាមេរិកសម្រាប់លក់ ដោយលោកផ្ទាល់នឹងត្រួតពិនិត្យប្រាក់ចំណូលពីប្រតិបត្តិការនេះ។ ក្រោយមកលោក ត្រាំ បានកត់សម្គាល់ថា ប្រទេសវ៉េណេស៊ុយអេឡានឹងប្រើប្រាស់ថវិកាដែលបានមកពីកិច្ចព្រមព្រៀងប្រេងថ្មីសម្រាប់តែទិញផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

សមាជិកព្រឹទ្ធសភាហ្វីលីពីនអំពាវនាវឲ្យពង្រឹងសម្ព័ន្ធភាពការពារជាតិ អំឡុងទស្សនកិច្ចនៅតំបន់កោះមានជម្លោះជាមួយចិន
2026/02/21 05:46:58 pm        2
លោក Macron៖ សេចក្តីសម្រេចពីពន្ធរបស់តុលាការកំពូលអាមេរិក បង្ហាញពីតុល្យភាពអំណាច ក្នុងប្រទេសប្រជាធិបតេយ្យ
2026/02/21 05:39:09 pm        1
ក្រុមប្រដាប់អាវុធ សម្លាប់មនុស្សយ៉ាងតិច ៥០នាក់ ហើយចាប់ពង្រត់ស្ត្រី និងកុមារ នៅនីហ្សេរីយ៉ា
2026/02/21 04:50:27 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមាជិកព្រឹទ្ធសភាហ្វីលីពីនអំពាវនាវឲ្យពង្រឹងសម្ព័ន្ធភាពការពារជាតិ អំឡុងទស្សនកិច្ចនៅតំបន់កោះមានជម្លោះជាមួយចិន

2026/02/21 05:46:58 pm
​លោក Macron៖ សេចក្តីសម្រេចពីពន្ធរបស់តុលាការកំពូលអាមេរិក បង្ហាញពីតុល្យភាពអំណាច ក្នុងប្រទេសប្រជាធិបតេយ្យ
2026/02/21 05:39:09 pm
​ក្រុមប្រដាប់អាវុធ សម្លាប់មនុស្សយ៉ាងតិច ៥០នាក់ ហើយចាប់ពង្រត់ស្ត្រី និងកុមារ នៅនីហ្សេរីយ៉ា
2026/02/21 04:50:27 pm
​ស៊ែប៊ីជំរុញឲ្យពលរដ្ឋចាកចេញពីអ៊ីរ៉ង់ «ឲ្យបានឆាប់តាមដែលអាច» ក្រោយលោក Trump គំរាមប្រតិបត្តិការយោធា
2026/02/21 04:38:38 pm
​លោកស្រី Takaichi សន្យាបញ្ចប់ការរឹតត្បិត និងពង្រឹងសន្តិសុខ នៅក្នុងសុន្ទរកថាគោលនយោបាយ
2026/02/21 04:36:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/21 07:43:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/18 06:10:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/21 02:46:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/19 09:59:49 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am