យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz អ៊ីស្រាអែលបានចាប់ផ្តើមអ្វីដែលខ្លួនហៅថា «ការវាយប្រហារជាមុន» ប្រឆាំងនឹងអ៊ីរ៉ង់ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈនេះ ខណៈដែលស្ថានភាពអាសន្ន ត្រូវបានប្រកាស នៅទូទាំងប្រទេសនេះ។
រដ្ឋាភិបាលបានប្រកាសស្ថានភាពអាសន្នដោយសារតែការរំពឹងទុកនៃការសងសឹករបស់អ៊ីរ៉ង់ជាមួយនឹងយានដ្រូន និងមីស៊ីលបាលីស្ទីក៕
