TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ អនុញ្ញាតឱ្យដោះលែងយានយន្ត ដែលឃាត់ទុកក្នុងបទល្មើស​នៃការដឹកជញ្ជូន​លើស​ទម្ងន់

2021/09/30 11:04:06 am        250
ភ្នំពេញ ៖ តាមរយះហ្វេសប៊ុកផ្លូវការនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យដោះលែងយានយន្ត ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់វិញ ក្នុងរដូវភ្ជុំបិណ្ឌនេះ ប៉ុន្តែតម្រូវឱ្យបង់ពិន័យតាមច្បាប់។នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូន​លើស​ទម្ងន់​កម្រិតកំណត់ ដែល​ផ្ទុយ​នឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុក​នៅ​តាម​ស្ថានីយជញ្ជីង និង​មន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្តារាជធានី-ខេត្តមួយចំនួន។សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល ​និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា ៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញ​របស់​វិស័យឯកជន និងជាការលើកលែង​បន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុកយានយន្តក្នុងបទល្មើសដឹកជញ្ជូន​លើស​ទម្ងន់​កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន​ ដោះលែង​យានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្ត​ដើម្បី​ប្រកប​អាជីវកម្ម​ឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យ ត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់​កំណត់​ជាមុនសិនទើបអនុញ្ញាតឱ្យមានការដោះលែង។ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុង​ឱកាសបុណ្យ​ភ្ជុំបិណ្ឌនេះ​ក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និង​អនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរ​លើ​បណ្តាញផ្លូវថ្នល់ ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាង​តឹងរ៉ឹង​ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែង​ជាលើកទី២ ទៀតទេ។ ជាងនេះទៀត ក្រសួងត្រូវខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយ​បន្ថែមទៀត​អំពី​ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដល់សាធារណជនទូទៅ ឱ្យបានយល់ដឹង និង​ជ្រួតជ្រាប​កាន់តែច្បាស់។ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាចក្រកម្ពុជា សូមកោតសរសើរដល់ក្រសួងសាធារណការ និង​ដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់​ដោយ​ឈរលើ​បទដ្ឋានច្បាប់នៃការដឹកជញ្ជូន លើការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕អត្ថបទ ៖ មុត សុទ្ធ

កម្ពុជាធ្វើបទបង្ហាញជូនអង្គទូតនៃប្រទេសដៃគូ ត្រៀមការរៀបចំកិច្ចប្រជុំកំពូល​អាស៊ីអឺរ៉ុប​ នៅខែវិច្ឆិកាខាងមុខ

2021/09/29 05:40:26 pm        361
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានដឹកនាំការធ្វើបទបង្ហាញខ្លីស្ដីអំពីការរៀបចំត្រៀមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ជូនដល់បណ្ដាអង្គទូតនៃប្រទេសដៃគូ ASEM និងស្ថាប័នពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ។ ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញនេះ ព័ត៌មានសំខាន់ៗដូចជា ព័ត៌មានទូទៅស្ដីពីកម្មវិធី របៀបវារៈ និងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល រួមនឹងបែបបទរដ្ឋបាលស្ដីពីបច្ចេកទេសព័ត៌មានវិទ្យា និង​ផ្នែកសារព័ត៌មាន ត្រូវបានជម្រាបជូនអង្គប្រជុំយ៉ាងលម្អិតផងដែរ។កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom)។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ នឹងប្រព្រឹត្តទៅនាពេលរសៀល ដោយចាប់ផ្តើមពីម៉ោង ១៤:០០ ម៉ោងនៅកម្ពុជា (GMT+៧) ជាមួយកម្មវិធីសំខាន់ៗដូចជា ៖ កម្មវិធីថតរូបថ្នាក់ដឹកនាំ កម្មវិធីបើក កិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធ កិច្ចប្រជុំពេញអង្គចំនួន០២ កិច្ចប្រជុំចង្អៀត កិច្ចអនុម័តលើឯកសារលទ្ធផល កម្មវិធីបិទ និងចុងក្រោយគឺជាសន្និសីទសារព័ត៌មានរួម។ព្រឹត្តិការណ៍អមចំនួន ៦ រួមមាន (១) វេទិកាអាស៊ី-អឺរ៉ុបស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (២) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (៣) មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប (៤) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (៥) វេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី១ និង (៦) កិច្ចពិភាក្សាតុមូលក្រុមនិពន្ធសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ នឹងត្រូវប្រព្រឹត្តទៅអមជាមួយកិច្ចប្រជុំកំពូលនេះផងដែរ៕

លោកជំទាវ ឱ វណ្ណឌីន ​ចូលរួមបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តមណ្ឌលគីរី

2021/09/29 11:02:17 am        519
មណ្ឌលគីរី ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី នៅថ្ងៃទី២៩ខែកញ្ញានេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តមណ្ឌលគីរី។យោងតាមរបាយការណ៍របស់គណៈកម្មាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ខែកញ្ញានេះ រាជធានី-ខេត្តចំនួន ២០ហើយ​ដែលបាន​បិទ​បញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ខណៈខេត្តចំនួន៥ទៀត គ្រោងបញ្ចប់យុទ្ធនាការក្នុងពេលឆាប់ៗនេះដែរ។ខេត្តចំនួន៥ដែលគ្រោងនឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនោះរួមមាន ៖ ខេត្តកំពង់ស្ពឺ កំពត កំពង់ឆ្នាំង បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ព្រះសង្ឃជាង១ពាន់អង្គក្នុងក្រុងបាត់ដំបង នឹងត្រូវយកសំណាកបន្ទាប់ពីរកឃើញព្រះសង្ឃឆ្លងកូវីដ១៩ ជាបន្តបន្ទាប់

2021/09/29 10:54:57 am        538
បាត់ដំបង ៖ អាជ្ញាធរសហការជាមួយមន្រ្តីសុខាភិបាលបាន ចុះយកសំណាកលើព្រះសង្ឃជាង ១៤០០អង្គ ដែលគង់នៅក្នុងវត្តទាំង៣១ ក្នុងក្រុងបាត់ដំបងជាបន្តបន្ទាប់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ បន្ទាប់ពីរកឃើញព្រះសង្ឃឆ្លងកូវីដ១៩ ក្នុងពិធីបុណ្យកាន់បិណ្ឌកន្លងទៅ។លោក គុណ សម្បត្តិមុន្នីរ័ត្ន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានឲ្យដឹងថា មានវត្តចំនួន៦ក្នុងចំណោមវត្តទាំង៣១ ក្នុងក្រុងបាត់ដំបង ត្រូវបានយកសំណាក លើ​ព្រះសង្ឃដែលគង់ក្នុងវត្តទាំងអស់ ។ លទ្ធផលទាំង៦វត្តនេះ រកឃើញ មានវិជ្ជមានកូវីដ១៩ពីរវត្តប៉ុណ្ណោះ គឺវត្តស្លាកែត ក្នុងចំណោមព្រះសង្ឃជាង១០០អង្គ រកឃើញ វិជ្ជមានកូវីដ១៩លើកូននេនមួយអង្គ និងយាយជីដាំបាយម្នាក់ និង វត្តធម្មការរាម រកឃើញ តាអាចារ្យម្នាក់មានវិជ្ជមានកូវីដ១៩។លោកបញ្ជាក់ថា មន្រ្តីសុខាភិបាលនឹងបន្តធ្វើសំណាកលើ ព្រះសង្ឃចំនួន ១៤៣៣អង្គដែល គង់នៅ វត្តទាំង៣១វត្តនៅក្រុងបាត់ដំបងទាំងអស់ ចំណែកវត្តនៅតាមបណ្តាស្រុកនានា នឹងធ្វើសំណាក លើទីតាំងវត្តណាដែលមានការពាក់ព័ន្ធ ឬក៏សង្ស័យមានឆ្លងជំងឺកូវីដ១៩ លើព្រះសង្ឃប៉ុណ្ណោះ។លោកបញ្ជាក់ថា បច្ចុប្បន្ននេះ វត្តនៅតាមបណ្តាស្រុកចំនួន៤ កំពុងផ្ទុះការឆ្លងជំងឺកូវីដ១៩​លើព្រះសង្ឃ ដែលក្នុងនោះមាន វត្តអូរស្វាយប្រឹសនៅស្រុកភ្នំព្រឹក , វត្តគីរីរតនៈ នៅស្រុកកំរៀង និង វត្តខ្នាចរមាស ស្ថិតនៅស្រុកបវេល។ ចំណែកវត្តមួយចំនួនទៀត ក៏មានព្រះសង្ឃឆ្លងជំងឺកូវីដ១៩ផងដែរ ប៉ុន្តែក្នុងចំនួនតិចតួចប៉ុណ្ណោះ។គួរកត់សម្គាល់ថា ព្រះសង្ឃចំនួន១៣៥អង្គ គង់នៅវត្តខ្នាចរមាស ស្រុកបវេល ត្រូវបានយកសំណាក និងធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៥៨អង្គ ខណៈព្រះសង្ឃគង់វត្តមួយចំនួនទៀត ត្រូវបានមន្រ្តីសុខាភិបាលចុះយកសំណាកជាបន្តបន្ទាប់។លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា វត្តសរុបក្នុងខេត្តបាត់ដំបង មានចំនួន៣៨៥វត្ត ក្នុងនោះធម្មយុត្តិ១៥វត្ត ដែលមានព្រះសង្ឃគង់សរុប ចំនួន៦៣៣២អង្គ ។បន្ទាប់ពីរកឃើញព្រះសង្ឃ និងពុទ្ធបរិស័ទឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។ អាជ្ញាធរខេត្តបាត់ដំបង ជាបន្តបន្ទាប់ បាននាំយកទេយ្យវត្ថុ សម្ភារៈ គ្រឿងឧបភោគ បរិភោគ និងបច្ច័យប្រគេនព្រះសង្ឃ កំពុងធ្វើចត្តាឡីស័ក និងព្យាបាលក្នុងតំបន់ត្រូវបិទខ្ទប់ ។ ព្រមជាមួយគ្នានោះ អាជ្ញាធរក៏បានសំណូមពរដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត លោកយាយ លោកតា សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងការណែនាំ​របស់​ក្រុម​គ្រូពេទ្យ ព្រមទាំងវិធានការ រដ្ឋបាលដែលបាន ដាក់ចេញដោយរដ្ឋបាលខេត្ត៕

កម្ពុជា​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​​របស់​កម្មករ​កាត់​ដេរ​ដល់ ១៩៤​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​នេះ បើទោះ​បី​ជួប​វិបត្តិ​កូវីដ-១៩​ក្ដី

2021/09/28 12:56:32 pm        237
ភ្នំពេញ៖ កម្ពុជា​គ្រោង​ដំឡើង​ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​វិស័យ​កាត់ដេរ ​ឱ្យ​ដល់​ចំនួន ១៩៤​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​នេះ បើ​ទោះ​បី​ជា​ពិភព​លោក​កំពុង​រង​គ្រោះ​ដោយសារ​វិបត្តិ​សុខភាព​សកល​ក៏​ដោយ។ក្នុង​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ប្រកាស​ថា ប្រាក់​ឈ្នួល​អប្បបរមា ឬ​ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់​ដេរ ត្រូវ​បាន​សម្រេច​ដំឡើង​ទៅ​ដល់ ១៩២​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២​ខាង​មុខ​នេះ។បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរត្រូវ​បាន​ដំឡើង​ដល់​ចំនួន ១៩៤​ដុល្លារ បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បន្ថែម​ចំនួន ២​ដុល្លារ​បន្ថែម​ទៀត។តាម​រយៈ​សេចក្ដី​សម្រេច​នេះ ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់​ដេរ ត្រូវ​បាន​ដំឡើង​​ចំនួន ៦​ដុល្លារ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ ឬ​កើន​ឡើង​​ពី​ចំនួន ១៨៨​ដុល្លារ​នៅ​ឆ្នាំ​២០២១​នេះ ទៅ​ដល់​ចំនួន ១៩៤​ដុល្លារ​ចាប់​ពី​ខែ​មករា​ឆ្នាំ​​២០២២​ខាង​មុខ​នេះ។ប៉ុន្តែ ក្រុម​មេដឹកនាំ​សហជីព​មួយ​ចំនួន បាន​ទាម​ទារ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​ទាប​បំផុត​​ចំនួន ២០៤​ដុល្លារ​សម្រាប់​​កម្មករ​កាត់​ដេរ​នៅ​ឆ្នាំ​ក្រោយ​នេះ។ទោះជាយ៉ាងណា ក្រសួង​ការងារ​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​ជាតិ​​ប្រាក់​ឈ្នួល​អប្បបរមា ដែល​មាន​សមាសភាព​មក​ពី​ភាគី​តំណាង​កម្មករ​កាត់​ដេរ ភាគី​តំណាង​ថៅកែ​រោងចក្រ និង​តំណាង​រាជ​រដ្ឋា​ភិបាល បាន​បោះ​ឆ្នោត​ក្នុង​សំឡេង​ភាគ​ច្រើន​គាំ​ទ្រ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៩២​ដុល្លារ។កម្ពុជា​នៅ​តែ​បន្ត​​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់​ដេរ​ដដែល បើ​ទោះបី​ជា​កម្ពុជាខ្លួន​ឯង និង​ពិភព​លោក​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សុខភាព​សកល​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ក្ដី៕

កម្ពុជា​គ្រោង​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​កម្មករ​កម្មការិនី​រោងចក្រ​សហគ្រាស ក្រោយ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំ​បិណ្ឌ

2021/09/28 12:23:25 pm        377
ភ្នំពេញ៖ កម្ពុជា​គ្រោងនឹង​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​កម្មករ​នៅ​តាម​បណ្ដាញ​រោងចក្រ​សហគ្រាស​នៅ​ទូទាំង​ប្រទេស ក្រោយ​ពី​ឈប់​សម្រាក​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ដើម​ខែ​ក្រោយ​នេះ។ក្នុង​សេចក្ដី​ណែនាំ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ជូន​ដំណឹង​ទៅ​ដល់​ម្ចាស់​រោងចក្រ និង​សហគ្រាស​នៅ​ទូទាំង​ប្រទេស ឱ្យ​ត្រៀម​ឧបករណ៍​តេស្ត​រហ័ស​ឱ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​តេស្ត​សំណាក​កម្មករ​ទាំង​អស់ ក្រោយ​ពេល​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ។ក្រសួង​ការងារ​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ណែនាំ​នោះ​ថា វិធានការ​បែប​នេះ គឺ​ដើម្បី​រក្សា​សកម្មភាព​ផលិត​កម្ម ហើយ​ក៏​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​ផង​ដែរ។កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​រយៈ​ពេល ១៥​ថ្ងៃ និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ជា​ប្រពៃណី​ដ៏​សំខាន់​មួយ​របស់​ប្រជាជន​កម្ពុជា ក្រោយ​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​តាម​បណ្ដា​វត្ត​អារាម​មួយ​ចំនួន​នា​ពេល​កន្លង បន្ទាប់​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​បាន​ ៤​ថ្ងៃ។បើ​ទោះ​បី​គ្មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ប៉ុន្តែ កម្ពុជា​នៅ​តែ​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​រយៈ​ពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​នៅ​​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៧ ខែ​តុលា​ខាង​មុខ​នេះ​ផង​ដែរ ដែល​មាន​ន័យ​ថា កម្មករ​កម្មការិនី​រោងចក្រ​សហគ្រាស អាច​ឈប់​សម្រាក​ពី​ការងារ​របស់​ពួកគេ៕

រដ្ឋាភិបាលឡាវ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែល​ផ្តល់​វ៉ាក់សាំង​ចំនួន២០ម៉ឺន​ដូស​ដល់ខ្លួន

2021/09/28 04:23:47 am        378
ស្ទឹងត្រែង ៖ លោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៃប្រទេសឡាវ បានថ្លែងអំណរអគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយនូវវ៉ាក់សាំងការពារមេរោគកូវីដ១៩ ដល់ប្រជាជន និងរដ្ឋាភិបាលឡាវ ដើម្បីចូលរួមចំណែកទប់ស្កាត់មេរោគកូវីដ១៩។ថ្លែងនៅក្នុងពិធីផ្តល់ និងទទួលវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដែលជាជំនួយ​របស់​រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ នៅច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន លោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត បានលើកឡើងថា «ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ សូមដឹងគុណ​យ៉ាងជ្រាលជ្រៅចំពោះចំនួយដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជានាពេលនេះ»។នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានផ្ញើលិខិតជូនឯកឧត្តម ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ បញ្ជាក់អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវ នូវវ៉ាក់សាំងកូវីដ១៩ (ប្រភេទស៊ីណូវ៉ាក់) ​ចំនួន២០ម៉ឺនដូស​ ដើម្បីរួមចំណែកក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ដ៏សាហាវ​កូវីដ១៩។ក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាមានសេចក្តីរីករាយ​ជាអតិបរិមា ដែលមានឱកាសបានជួបដោយផ្ទាល់ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត អគ្គ​លេខាធិការ​បក្សប្រជាជន​បដិវត្តន៍ឡាវ ក្នុងអំឡុងពេលចូលរួមកិច្ច​ពិគ្រោះយោបល់​រវាងថ្នាក់ដឹកនាំ​គណបក្សរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងហាណូយ។ជំនួបដោយផ្ទាល់នេះ បានអនុញ្ញាតឱ្យយើងធ្វើការពិភាក្សា និងផ្លាស់ប្តូរគ្នាបានយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ស្តីពីការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើង រួមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមរួម។សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា «វាពិតជាគួរឱ្យក្រៀមក្រំណាស់ ដែលអស់ពេលជិត​ពីរឆ្នាំ​មកហើយ តែប្រទេសនានាជុំវិញពិភពលោក​នៅតែត្រូវតស៊ូទប់ទល់​នឹងការផ្ទុះឡើងវិញ​នៃជំងឺ​កូវីដ១៩ ដែលបានបន្តបង្កការលំបាកផ្នែកសេដ្ឋកិច្ច និងដាក់សម្ពាធបន្ថែមទៀតដល់​សុខុមាលភាព​របស់ប្រជាជន។ ប្រទេសកម្ពុជា និងឡាវ ក៏មិនខុសពីប្រទេសដទៃទៀតដែរ​ ដោយ​មានការឆ្លង​ជំងឺកូវីត១៩ បំប្លែងថ្មីយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍។ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសបងប្អូនយើងទាំងពីរ រាជរដ្ឋាភិបាល​កម្ពុជា​សូមផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយ​វ៉ាក់សាំង(ប្រភេទស៊ីណូវ៉ាក់)ចំនួន ២០០,០០០ដូស បន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំ​ប្រឹងប្រែង​របស់ប្រទេស​ឯកឧត្តម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះ»។សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងចំនួន២០ម៉ឺនដូស ដែលផ្តល់ជូនដល់ប្រជាជន និងរដ្ឋាភិបាលឡាវ​នេះគឺ បានផ្តល់​ដោយ​ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា៕អត្ថបទ ៖ បាន ចក់

អាជីវករផ្សារពោធិវង្ស និងពលរដ្ឋសំណូមពរដល់មន្ទីរបរិស្ថានដោះស្រាយរឿងសំរាមស្អុយ ដែលនាំឲ្យប៉ះពាល់ដល់ការរស់នៅពួកគាត់

2021/09/28 10:35:49 am        321
បាត់ដំបង ៖ អាជីវករលក់ដូរនៅផ្សារពោធិវង្ស ស្ថិតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្នើរឱ្យអាជ្ញាធរ ក៏ដូចជាមន្ទីរបរិស្ថានខេត្តបាត់ដំបង ជួយដោះស្រាយបញ្ហាសំរាមស្អុយរលួយ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ។ ប្រជាពលរដ្ឋ និងអាជីវករ ដែលស្ថិតនៅទីនោះ បានឲ្យដឹងថា សំរាមដែលគរស្អុយ​ពេញដង​ផ្លូវភ្លោះ​នេះ គឺមានទាំងអ្នកក្រៅភូមិ និងអ្នកនៅក្នុងភូមិ ហើយបានយកមកបោះចោល​ដោយ​គ្មានការ​ពិចារណា និងក្រុមហ៊ុនប្រមូលសំរាមមិនទាន់ពេលវេលាផងនោះ វាបានបណ្តាលឲ្យស្អុយរលួយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ពួកគាត់ដែលនៅទីនោះទាំងយប់ទាំងថ្ងៃ។ប្រជាពលរដ្ឋ បានលើកឡើងទៀតថា«សំរាមនេះតែងតែជះខ្លិនស្អុយ ហើយវាបាន​ប៉ះពាល់​ដល់​អ្នករស់នៅក្បែរនេះ ក៏ដូចជាអ្នកធ្វើដំណើរទៀតផងដែរ។ មួយវិញទៀត ពេលភ្លៀងម្តងៗ​សំរាម​មួយចំនួន ក៏បានហូចូលទៅក្នុងស្រែរបស់កសិករនៅជាប់ផ្លូវនោះ»។ទាក់ទងនឹងបញ្ហាសំរាមនេះ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានថ្លែងថា មន្ត្រី​ការិយាល័យ​បរិស្ថានតែងតែជំរុញទៅកាន់ក្រុមការងារផ្សារពោធិវង្ស ឱ្យចាត់ចែង​ជាមួយ​ក្រុមហ៊ុន​ដែល​ជាដៃគូប្រមូលសំរាមកុំឱ្យមានការកកស្ទះស្អុយរលួយបែបនេះ។លោក ក៏បានបញ្ជាក់ថា«ការគ្រប់គ្រងទូទៅមិនស្ថិតនៅលើអាជ្ញាធរក្រុងអ្នកចាត់ចែងនោះទេ ដោយ​សារផ្សារមួយនេះ ត្រូវបានដាក់ដេញថ្លៃឱ្យក្រុមហ៊ុនឯកជន ហើយចំពោះបញ្ហាបងប្អូន​ប្រជាពលរដ្ឋ​យកសំរាមចោលតាមផ្លូវ ក្នុងសង្កាត់ចំការសំរោងនោះ លោកតែងតែដឹកនាំក្រុមការងារចុះណែនាំ ប្រមូលដុត និងដាក់ផ្លាកសញ្ញាផាកពិន័យហើយ នៅតែគ្មានប្រសិទ្ធភាព ព្រោះពលរដ្ឋគ្មាន​ការ​សហការ​ជាមួយអាជ្ញាធរ»។យ៉ាងណាក៏ដោយបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលនៅទីនោះ​សូម​សំណូម​ពរ​យ៉ាងទទួច​ដល់​មន្ទីរបរិស្ថាន ជួយដោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័សផងដែរ ខណៈសំរាមនៅ​ពាសវាលពាសកាល​វាមិនសាកសម​ និងទីក្រុងស្អាតជាងគេរបស់ប្រទេសកម្ពុជា ដោយ​នាំមុខ​ក្រុងសៀមរាប ក្រុងកែប និងក្រុងពោធិ៍សាត់ជាដើមនោះ។សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៤កន្លងទៅ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​ បានផ្តល់ចំណាត់ថ្នាក់លេខ១ ទៅឱ្យក្រុងបាត់ដំបង ​ដោយផ្អែកលើកត្តាបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងហេដ្ឋារចនាសម្ព័ន្ធ ​ដែលអាចផ្តល់នូវភាពកក់ក្តៅ និងមជ្ឈដ្ឋាន​រស់នៅល្អប្រសើរ​សម្រាប់ប្រជាជន​ និងភ្ញៀវទេសចរជាដើមនោះ៕អត្ថបទ បាន ចក់

កិច្ច​ចរចា​ប្រាក់ឈ្នួល​អប្បបរមា​របស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២២ នឹងត្រូវបញ្ចប់នៅថ្ងៃនេះ

2021/09/28 10:12:59 am        414
ភ្នំពេញ ៖ តាមការកំណត់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានជួបប្រជុំគ្នា ដើម្បីបញ្ចប់ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ផ្អែកតាមកិច្ចប្រជុំត្រីភាគី ដែលមានតំណាងភាគីកម្មករនិយោជិតចំនួន១៧រូប តំណាងភាគី​និយោជក​ចំនួន១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន១៧រូប បានប្រជុំពិភាក្សា​ដោយឈរ​លើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ ឈ្នះកាលពីសប្តាហ៍កន្លងទៅនេះ ជាលទ្ធផលភាគីទាំង៣ បានបង្ហាញនូវតួលេខរៀងៗខ្លួន ដោយភាគីកម្មករនិយោជិត (សហជីព) ឯភាពចំនួន ២០៤ដុល្លារ, ភាគីនិយោជកឯកភាពចំនួន ១៨៨ដុល្លារ និងភាគីរាជរដ្ឋាភិបាលបានឯកភាពយកតួលេខ ១៩២ដុល្លារអាម៉េរិក។សូមបញ្ជាក់ថា គិតមកដល់ឆ្នាំ២០២១នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ័ណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និងផលិតស្បែកមានចំនួន១៩២ដុល្លារអាមេរិក ពោលបានកើនឡើងជាបន្តបន្ទាប់ក្នុងឆ្នាំ១៩៩៧ ដែលមានចំនួនសរុបចំនួន ៤៥ដុល្លារអាម៉េរិក៕អត្ថបទ ៖ ឈិត បូរ៉ាវី 

ពលករខ្មែរវិលត្រឡប់មកពីថៃ ចូលតាមច្រកខេត្តបាត់ដំបងជាបន្តបន្ទាប់ ទោះបីករណីឆ្លងក្នុងសហគមន៍ខេត្តមិនទាន់ថមថយ

2021/09/27 01:42:16 pm        339
បាត់ដំបង ៖ ពលករខ្មែរបានវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែននានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងជាបន្តបន្ទាប់ ទោះបីករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តមិនទាន់ថមថយនៅឡើយ។លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងថា ការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃចូលតាមច្រកខេត្តបាត់ដំបង មានជារឿយៗ ក្នុងចំនួនមិនទៀងទាត់នោះទេ ថ្ងៃខ្លះតិច ថ្ងៃខ្លះក៏ច្រើន។លោក បានថ្លែងបន្ថែមថា ចំពោះពលករដែលវិលត្រឡប់មកពីប្រទេសថៃទាំងអស់ ត្រូវបាន​ធ្វើតេស្តរហ័ស​នៅតាមច្រកព្រំដែន ក្នុងនោះក៏បានរកឃើញអ្នកឆ្លងកូវីដ១៩ មួយចំនួនផងដែរ ។អ្នកនាំពាក្យរដ្ឋបាលខេត្តបានថ្លែងបន្តថា ថ្មីៗនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍​ស្រុកជាប់ព្រំដែនថៃ មានការកើនឡើង ហើយមណ្ឌលព្យាបាលមានភាពចង្អៀតណែន អស់​លទ្ធភាពដាក់អ្នកជំងឺ អាជ្ញាធរខេត្តបានផ្ទេរអ្នកជំងឺជាបន្តបន្ទាប់មក​ទទួលការព្យាបាល​នៅក្នុងក្រុងបាត់ដំបង។ដើម្បីឆ្លើយតបនឹងកំណើនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នេះ អាជ្ញាធរខេត្តបានសហការ​ជា​មួយភាគីពាក់ព័ន្ធរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ បន្ថែមទៀតជាបន្តបន្ទាប់ ទាំងនៅ​តាម​បណ្ដាស្រុកជាប់ព្រំដែន និងក្នុងក្រុងបាត់ដំបង។គួរកត់សម្គាល់ថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តបាត់ដំបង មួយរយៈពេលចុងក្រោយនេះ មានការកើនឡើង រហូតដល់មានការបិទខ្ទប់វត្តអារាម ផ្សារ និង​ទីតាំងមួយចំនួន ខណៈរដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជា​បណ្តោះអាសន្ន​ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាស្នើឱ្យអាស៊ានត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែលរបស់ថៃថាកម្ពុជាបំពាទបទឈប់បាញ់
08/02/2025 08:08 PM
ក្រសួងការងារ បើកយុទ្ធនា​ការជា​ទ្រង់ទ្រា​យធំ​ជំហានទី២ ដើម្បីនាំឱកា​សការងា​រជូនពលក​រខ្មែរដែ​លទើប​ត្រឡប់​ពីថៃ
08/02/2025 07:08 PM
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់​ជូន​វីរភាព​កងទ័ព​ពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
08/02/2025 07:08 PM
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្រោយបញ្ចប់បេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
08/02/2025 06:08 PM
សេចក្ដីរាយការណ៍៖ ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump
08/02/2025 05:08 PM
អាមេនី និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នា ពីថ្ងៃទី ១២ ដល់ទី២០ ខែសីហា
08/02/2025 05:08 PM
មនុស្សយ៉ាងតិច ៦នាក់ស្លាប់ ខណៈព្យុះត្រូពិក Wipha បង្កឲ្យមានទឹកជំនន់ នៅថៃ
08/02/2025 05:08 PM
ចិនចោទអាមេរិកថា បានឆ្លៀតយកចន្លោះប្រហោងរបស់ Microsoft ដើម្បីវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
08/02/2025 05:08 PM
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរបួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យព្រះកេតុមាលា
08/02/2025 04:08 PM
ឯកឧត្តម ហ៊ុន ម៉ានី​ បញ្ជាក់ពីនិតិវិធីនៃការតាក់តែងវិញ្ញាសា និងផ្តាំផ្ញើដល់បេក្ខជនឱ្យ​ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញ​ឱ្យអស់ពីសមត្ថភាព
08/02/2025 04:08 PM