TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងពាណិជ្ជកម្ម និងGIZ បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

2021/09/23 10:31:38 am        131
ភ្នំពេញ ៖ សមាជិកនៃគណៈកម្មការជាតិការពារអ្នកប្រើប្រាស់ (NCCP) នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានជួបជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពិភាក្សា និងផ្សព្វផ្សាយច្បាប់​ស្តីពី​កិច្ច​ការពារអ្នកប្រើប្រាស់។ អង្គប្រជុំនេះ បានប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយមានអ្នកចូលរួមប្រមាណ១៥០នាក់ ព្រឹត្តិការណ៍នេះ​ត្រូវបានរៀប​ចំឡើង​ក្នុងទម្រង់កូនកាត់ និងសហការរៀបចំជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋានការពារ​អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានលើកឡើងថា សិក្ខា​សាលា​នេះ ​មានគោលបំណងចែករំលែកក្រមសីលធម៌ធុរកិច្ចតាមប្រព័ន្ធអនឡាញ សម្រាប់​អាស៊ាន ដែលបានបង្កើតឡើងដើម្បីលើកទឹកចិត្តដល់ការអនុវត្តធុរកិច្ចដោយត្រឹមត្រូវនៅក្នុង បរិយាកាស​ពាណិជ្ជកម្ម​អេឡិចត្រូនិកដែលកំពុងវិវត្ត។ ឯកឧត្តម បានឲ្យដឹងថា ចាប់តាំងពីច្បប់នេះត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់មក អគ្គនាយកដ្ឋាន ក.ប.ប បានរៀបចំនូវវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជូនដល់មន្រ្តីស៊ើបអង្កេតនៃអគ្គនាយក ក.ប.ប បានចំនួនជាច្រើនលើក រួមទាំងការបណ្តុះបណ្តាលតាមប្រព័្ធអនឡាញផងដែរ។នៅក្នុងអង្គពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានអំពាវនាវដល់អ្នកធ្វើធុរកិច្ចទាំងឡាយ ដែល​មិន​ទាន់បាន​អនុវត្តនូវកាតព្វកិច្ចការពារអ្នកប្រើប្រាស់ សូមយកចិត្តទុកដាក់អនុវត្តនូវការតព្វកិច្ចទាំង​នោះស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយស្ថាប័ន​មាន​សមត្ថកិច្ចនិងអ្នកប្រើប្រាស់ ក្នុងការកសាងសង្គមយើងឱ្យមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍ​ប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ធ្វើសេច ក្តីរាយការណ៍ពីធុរជនទាំង​ឡាយណា​ដែលប្រព្រឹត្តសកម្មភាពមិនសុចរិតក្នុងធុរកិច្ចមកកាន់ក្រសួងពាណិជ្ជកម្ម ឬ​គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ តាមរយៈអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីស្វែងរក​ដំណោះស្រាយ​បញ្ហារួមគ្នាឱ្យបានទាន់ពេលវេលា។សូមបញ្ជាក់ថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឱ្យប្រើតាមព្រះរាជក្រម នាដើម​ខែវិច្ឆិកា ឆ្នាំ២០១៩។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ​ក្លែងបន្លំ ដើរតួនាទីជាស្ថាប័នអនុវត្តសំខាន់ និងត្រូវបានប្រគល់នូវភារកិច្ចទាក់ទង​នឹងការការ​ពារ​អតិថិជន អនុលោម តាមបទប្បញ្ញត្តិនៃច្បាប់នេះ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ គឺជា​ស្ថាប័នគោលនយោបាយខ្ពស់ជាងគេ ហើយបច្ចុប្បន្នមានក្រសួងពាក់ព័ន្ធចំនួនប្រាំពីរ៕អត្ថបទ ៖ ឈិត បូរ៉ាវី 

ពលរដ្ឋរីករាយមកវត្ដធ្វើបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ តែមិនភ្លេចវិធានការពារជំងឺកូវីដ-១៩

2021/09/22 01:08:54 pm        325
ព្រះសីហនុ ៖ នៅវត្ដក្រោម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលជាថ្ងៃកាន់បិណ្ឌ មានពលរដ្ឋជាពុទ្ធសាសនិក បានអញ្ជើញមកធ្វើបុណ្យនៅវត្ដអារាម យ៉ាងច្រើនកុះករ ដោយមានការប្រុងប្រយ័ត្នខ្ពស់​ចំពោះការ​ចូលរួមធ្វើបុណ្យផង និងចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍។ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ដែលចូលរួម​កាន់បិណ្ឌ​ បានលើកឡើងថា ​គាត់​មានសេចក្ដីរីករាយ​ចំពោះ​រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ដែលបាន​អនុញ្ញាត​ឱ្យប្រជាពលរដ្ឋ បានធ្វើបុណ្យកាន់បិណ្ឌ ឬ​បុណ្យភ្ជុំបិណ្ឌ នៅក្នុងបរិបទជំងឺកូវីដ-១៩នេះ ហើយពួកគាត់​ក៏មិនភ្លេចខ្លួនដែរចំពោះការអនុវត្ដ នូវវិធានការ ការពារ ក្នុងក្នុងការចូលរួមប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសម្របខ្លួន​រស់នៅបែបគន្លងថ្មី ដោយ​មានអនាម័យ ការប្រុងប្រយ័ត្នខ្ពស់ ។ដើម្បីបើកឱកាសប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទបំពេញកុសលតាមសទ្ធាជ្រះថ្លា តាមជំនឿ និងចូលរួមចំណែកថែរក្សា នូវប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា វប្បធម៌ ដែលជាអត្ដសញ្ញាណដ៏ថ្លែថ្លារបស់ជាតិ ឱ្យបានគង់វង្ស និងរៀបចំបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ និង​កឋិនទានឱ្យដំណើរការ និងប្រព្រឹត្ដទៅស្របតាមទំនៀមទម្លាប់និងប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្ដិតាមសេចក្ដីណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល តាមការ​ជាក់ស្ដែង​នៃទីកន្លែងនីមួយៗ ក្នុងការអនុវត្ដវិធានការចាំបាច់នានា​សំដៅកាត់ផ្ដាច់​និងទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ រដ្ឋបាលខេត្ដព្រះសីហនុ សូមធ្វើាការណែនាំ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយអំពី ខ្លឹមសារពិធីបុណ្យ​ទាំងពីរនេះ ឱ្យបានជ្រូតជ្រាបដល់មន្ដ្រីរាជការក្រោមឱវាទ និងបងប្អូន​ប្រជាពលរដ្ឋ​ជាពុទ្ធសាសនិក បានចូលរួមបំពេញកុសលជាប្រពៃណីនៅតាមវត្ដអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ដោយត្រូវ​អនុវត្ដវិធាន​ការការពារនានា របស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស ធ្វើការវាស់កម្ដៅ រក្សា​អនាម័យ លាងដៃជាមួយសាប៊ូ ឬអាល់កុល និងរក្សាគម្លាត សុវត្ថិភាពសង្គម-បុគ្គល។ គ្រប់វត្ដអារាម ត្រូវអនុវត្ដឱ្យបានម៉ឺងម៉ាត់នូវវិធានការ “៣កុំ និង៣ការពារ” និងវិធានការសុខា ភិបាលឱ្យ​បានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅក្នុងសហគមន៍។ យោងតាម សេចក្ដីជូនដំណឹងលេខ ០២១/២១ ស.ណ.ន ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ដព្រះសីហនុ ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន។សូមបញ្ជាក់ថា បូណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ៏សំខាន់របស់​សាសនិក​ជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្វធ្វើឡើងដើម្បីឧទ្ទិសកុសលជូនដល់​វិញ្ញាណក្ខន្ធ​នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូ​ឧបជ្ឈាយាចារ្យ​ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម្ស៉ាងទៀត ពិធីបុណ្យនេះ ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្ដាយ បងប្អូន​ញាតិមិត្ដ សាច់​សាលោហិត ដែលរស់នៅទី ផ្សេងៗគ្នា និងអាចស្វែងយល់ពីសុខទុក្ខ និងដំណើរ​ប្រព្រឹត្ដិ​ទៅ​ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ​រវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបាននូវសាមគ្គីភាព​ដ៏ទូលំទូ​លាយផង៕អត្ថបទ ៖ ប៊ុនថា

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាវៀតណាម​ប្រចាំនៅ​កម្ពុជា

2021/09/22 11:19:39 am        359
ភ្នំពេញ ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញាម្សិលមិញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធានៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ​ទាក់ទង​នឹងការវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការផ្នែកយោធា ដែលសម្រេចបានកន្លងមក និងការកំណត់ទិសដៅបន្តសម្រាប់បណ្តាឆ្នាំខាងមុខ។ថ្លែងក្នុងជំនួបនេះ លោកអនុព័ន្ធយោធាវៀតណាម បានជម្រាបជូន ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាអំពីបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះកន្លងមក ក្នុងកាលៈទេសៈនៃការឆ្លងរាត​ត្បាត​នៃជំងឺកូវីដ-១៩ ។លោក ក៏បានបញ្ជាក់បន្ថែមផងដែរអំពីការបន្តខិតខំប្រឹងប្រែង​ធ្វើយ៉ាងណាឱ្យកិច្ច​សហប្រតិបត្តិការ​លើការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាលធនធានមនុស្ស អាចដំណើរការទៅបានដោយគ្មានការរាំងស្ទះ និងរលូនសមស្របទៅមុខ ជាពិសេសការសម្របទៅនឹងបែបបទគន្លងប្រក្រតីថ្មី។នៅក្នុងកិច្ចជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការសាទរចំពោះទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងរដ្ឋាភិបាលកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ក្នុង​រយៈកាលកន្លងមកនេះ ជាពិសេសការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនៅចំពោះ​មុខការ​ឆ្លង​រីករាល​ដាលនៃជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួម និងបានគូសបញ្ជាក់អំពីសារៈសំខាន់​នៃ​កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកងទ័ពទាំងពីរក្នុងការបន្តថែរក្សារឹតចំណងមិត្តភាព សាមគ្គីភាព ព្រមជាមួយនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរីកចម្រើនប្រសើរ​ឡើង​សម្រាប់បណ្តាឆ្នាំខាងមុខ ស្របតាមទិសដៅរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ សំដៅធានា​បាននូវសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជាតិនីមួយៗ ក៏ដូចជាតំបន់ទាំងមូលជាដើមនោះ៕អត្ថបទ ៖ បាន ចក់

សាលារៀននៅភ្នំពេញ បានដំណើរការទៅយ៉ាងប្រសើរ នឹងឈានដល់បើកបន្ថែមទៀត

2021/09/21 05:04:40 am        407
ភ្នំពេញ ៖ មកដល់ពេលនេះដំណើរការសាលារៀនឡើងវិញ នៅក្នុងរាជធានីភ្នំពេញ មានភាពល្អប្រសើរច្រើន ដែលអាចឈានទៅរកការបើកសាលារៀនបន្ថែមទៀត។លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ថា មកដល់ពេលនេះ ដំណើរការសាលារៀនឡើងវិញ នៅក្នុងរាជធានីភ្នំពេញ មានភាពល្អប្រសើរច្រើន ដែលអាចឈានទៅរកការបើកសាលារៀនបន្ថែមទៀត។ប្រធានមន្ទីរអប់រំ បានបន្ថែមថា សាលារៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យបានបើកដំណើរ​ការចំនួន ១៥៧ទីតាំងហើយ ទាំងសាលារដ្ឋ និងសាលាឯកជន។ចំពោះការដំណើរការឡើងវិញ សាលារៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនេះ ក៏មានបញ្ហាបន្តិច​ដែរក្រោយបើកបានប៉ុន្មានថ្ងៃ ដោយមានយុទ្ធនាការយកសំណាកក៏បានរកឃើញ​សិស្សមួយ​ចំនួនតូច​មានវិជ្ជមាន ប៉ុន្តែមិនបានបិទសាលាទាំងមូលវិញទេ គឺបិទត្រឹមថ្នាក់រៀន ហើយ​បន្តតាម​ដាន​អ្នកពាក់ព័ន្ធរហូតមកដល់ពេលនេះ មិនមានបញ្ហាអ្វីដែលឈាន​ដល់ការរីករាលដាល​ជំងឺកូវីដ១៩ ក្នុងសាលារៀននោះទេ ជារួមគឺមានភាពល្អប្រសើរឡើងវិញហើយ។សិស្សានុសិស្សរៀននៅវិទ្យាល័យច្បារអំពៅ បានលើកឡើងថា ការសិក្សាដោយផ្ទាល់ឡើងវិញនេះ មានសារៈសំខាន់ណាស់ គ្រាន់តែយើងត្រូវកែប្រែទម្លាប់សិក្សាមួយចំនួនធំ ដើម្បីអនុវត្តវិធាន​ការផ្សេងៗក្នុងការទប់ស្កាត់កូវីដ។ចំពោះលោកគ្រូអ្នកគ្រូដែលបង្រៀនដោយផ្ទាល់នាពេលនេះ ក៏បានខិតខំបង្រៀនផង និងណែនាំ ក៏ដូចជាអនុវត្តវិធានការផ្សេងៗផង ធ្វើយ៉ាងណាមិនឱ្យសិស្សក្នុងថ្នាក់រៀនរបស់ខ្លួនឆ្លងជំងឺ ដែលប៉ះពាល់ការសិក្សានោះឡើយ។សូមបញ្ជាក់ថា គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ​មាន​ចំនួនសរុប ២២៧ទីតាំង ក្នុងនោះគ្រឹះស្ថានសាធារណៈមាន ៦៨ ទីតាំង និងគ្រឹះស្ថានឯកជន​មានចំនួន ១៥៩ទីតាំង ហើយមកដល់ពេលនេះ បានបើកដំណើរការចំនួន១៥៧ទីតាំងហើយ ទាំងសាលារដ្ឋ និងសាលាឯកជន៕អត្ថបទ ៖ប្រាក់ វ៉ាន់ដា 

ព្រឹទ្ធសភាសម្រេច​អនុម័ត​វិសោធនកម្ម​នៃកិច្ច​ព្រមព្រៀង​អាស៊ានបូកបី ស្តីពី​ការ​ត្រៀម​​បម្រុង​អង្ករ​សង្រ្គោះបន្ទាន់

2021/09/21 11:44:07 am        276
ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តយល់ព្រមទាំងស្រុង លើសេចក្តីព្រាងច្បាប់ លើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមពៀងអាស៊ានបូកបី ស្តីពី ការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ ។សេចក្តីព្រាងច្បាប់នេះ បានតាក់តែងឡើងដើម្បីប្រើប្រាស់ជាយន្តការពង្រឹងសន្តិសុខស្បៀង ការ កាត់បន្ថយភាពក្រីក្រ និងការលុបបំបាត់កង្វះអាហារូបត្ថម្ភក្នុងបណ្តាប្រទេសសមាជិកអាស៊ាន និង ប្រទេសបូកបី មានដូចជា ប្រទេសសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ដោយមិនប៉ះពាល់ ដល់ទ្រង់ទ្រាយពាណិជ្ជកម្មទូទៅនោះឡើយ។ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីចូលរួមកិច្ចប្រជុំ ជុំលើកទី៧ ព្រឹទ្ធសភានីតិកាលទី៤ ក្រោម​អធិបតីភាពរបស់​ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា កាលពីថ្ងៃទី២០​ម្សិលមិញ ឯកឧត្តម ម៉ម ប៊ុននាង បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនេះ សមាជិកព្រឹទ្ធសភា​ទាំងអស់​ដែលបានចូលរួមនោះ គឺមានចំនួន ៣៨រូប ដោយបានឯកភាពគ្នាអនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់ខាងលើ ជាមួយនិងរបៀបវារៈចំនួនប្រាំបីទៀត ហើយរវៀបវារៈដែល​សមាជិក​ព្រឹទ្ធសភា​បានអនុម័តយល់ព្រមនេះគឺសុទ្ធតែ មានអត្ថប្រយោជន៍ដល់ប្រទេសជាតិទាំងមូល។ឯកឧត្តម បានបន្តថា សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា ដោយឡែក​ពិធីសារធ្វើ​វិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ មាន២មាត្រា និងមាន​ឧបសម្ព័ន្ធ​ចំនួន២ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​អនុម័តយល់ព្រមជា​លើក​ដំបូង​ចំនួន ៩២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។ជាមួយគ្នានោះឯកឧត្តម ម៉ម ប៊ុននាង បានឲ្យដឹងទៀតថា ព្រះរាជាណាចក្រកម្ពុជាបាន​និង​កំពុង​ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះដូចជា ការពង្រឹងសន្តិសុខស្បៀង កាត់បន្ថយភាព​ក្រីក្រ និងលុបបំបាត់កង្វះ​អាហារូបត្ថម្ភ ជាពិសេសទទួលបានអង្ករដើម្បី​ចែកជូនប្រជាជន​ក្រីក្រ​ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០២០ កន្លងមកនេះ។សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់របស់អាស៊ាននេះ គឺកម្ពុជាប្រទេសសមាជិកអាស៊ានមួយចំនួនទៀតត្រូវបានបង់ថវិកាចូលរួមក្នុងមួយឆ្នាំៗ ៦ពាន់ដុល្លារ ខណៈប្រទេសទាំងបីគឺចិន ជប៉ុន និងកូរ៉េ ត្រូវបានបង់ចំនួនមួយលានដុល្លារអាមេរិក​ក្នុង​មួយឆ្នាំៗនោះ៕អត្ថបទ ៖ បាន ចក់

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ៖ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមថ្ងៃនេះ មានអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា ជាង១០០០នាក់

2021/09/21 11:20:13 am        463
ភ្នំពេញ ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ មានអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ជាង១០០០នាក់។ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា គិតត្រឹមព្រឹកនេះ ស្ថានភាពជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ អ្នកដែលឆ្លងមេរោគកូវីដ-១៩ ប្រភេទអាល់ហ្វា បើប្រៀបធៀបនឹងខែសីហា មានការថយចុះច្រើន។ និយាយដោយឡែកអ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា កើនឡើង មានចំនួនរហូតដល់ជាង១០០០នាក់។ ទន្ទឹមនឹងនោះមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ មានទីតាំងសម្រាប់ទទួលព្យាបាល​អ្នក​ជំងឺកូវីដ-១៩ ប្រភេទអាល់ហ្វា និងប្រភេទដែលតា ​និងមណ្ឌលធ្វើចត្តាឡីស័ក សរុបទាំងអស់​ចំនួន ១០ទីតាំង បូករួមទាំងមនី្ទររដ្ឋថ្នាក់ជាតិផងដែរ។ឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា មកដល់ពេលនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល រដ្ឋបាលរាជធានី លោកតែងតែអប់រំប្រជាពលរដ្ឋ​ឲ្យអនុវត្តន៍វិធានសុខាភិបាលឲ្យបានល្អ។ ប៉ុន្តែណាស់តែក្រុមគាត់ មួយចំនួនតូចទេ គាត់ហាក់​បីដូចជា​ភ្លេចខ្លួន ឬក៏ផ្គើនគាត់នៅតែជួបជុំគ្នា ហើយអ្នកខ្លះមួយភាគណានោះ រហូតដល់លួច​ចូល​ខារ៉ាអូខេ មានអ្នកបើកខារ៉ាអូខេ និងមានអ្នកលួចចូលខារ៉ាអូខេទៀត។ ជាក់ស្តែងយប់ម៉ិញក្រុមរថយន្ត AMBULANCE (រថយន្តសង្រ្គោះបន្ទាន់) ខ្ញុំ ទៅដឹកអាក្រុមខារ៉ាអូខេ ជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ឥលូវរបួសគ្រូពេទ្យមួយធ្ងន់។និយាយទៅប្រជាពលរដ្ឋ ត្រូវតែអនុវត្តន៍វិធានការសុខាភិបាលឲ្យបានល្អ ៣កុំ ៣ការពារ ហើយនឹងចូលរួមចាក់វ៉ាក់សាំង....។ពាក់ព័ន្ធ នឹងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ អាយុចាប់ពី៦ឆ្នាំ រហូតដល់អាយុក្រោម ១២ឆ្នាំ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បញ្ជាក់ថា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានក្រុមកុមារ អាយុចាប់ពី៦ឆ្នាំ រហូតដល់អាយុក្រោម១២ឆ្នាំនេះ ដែលត្រូវទទួលបានការចាក់វ៉ាក់​សាំងបង្ការ​ជំងឺកូវីដ-១៩ ដូសទី១ ប្រភេទស៊ីណូវ៉ាក់ គឺមានចំនួនជាង២២ម៉ឺននាក់។ ប៉ុន្តែក្នុងរយៈពេល៤ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនេះ គឺកុមារ ចំនួនជាង៦ម៉ឺននាក់មកហើយ ដោយទទួលការ​ចាក់​វ៉ាក់សាំង នេះនិយាយតែនៅរដ្ឋបាលរាជធានីភ្នំពេញ ដោយមិនបូក​បញ្ចូល​តាមមនី្ទរពេទ្យ​រដ្ឋថ្នាក់ជាតិ។ ឯកឧត្តម វេជ្ជបណ្ឌិត ក៏សូមមាតា បិតា អាណាព្យាបាល នាំកូនៗទៅទទួលការចាក់វ៉ាក់សាំង ទៅតាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន(សង្កាត់-ខណ្ឌ) ជៀសវាងការទៅប្រមូលផ្តុំ ពពាក់ពពូនគ្នា នាំឲ្យមានហានិភ័យផ្សេងៗ ដោយមិនអនុវត្តន៍រក្សាគម្លាតសុវតិ្ថភាពសង្គម ក្នុងពេលទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ គឺមិនល្អនោះទេ ហានិភ័យនៅតែមាន នឹងអាចឆ្លងជំងឺកូវីដ-១៩ផងដែ៕អត្ថបទ រដ្ឋា

ចាស់ជរាទុរគតជន និងពលរដ្ឋរងផលប៉ះពាល់ដោយសារកូវីដ-១៩ ចំនួន១០៦ទទួល​អំណោយ​កាក​បាទ​ក្រហម

2021/09/20 02:19:23 pm        220
កំពត ៖ ចាស់ជរា ទុរគតជន ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន ១០៦គ្រួសារនៅស្រុកទឹកឈូ ខេត្តកំពត ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីសម្រួលជីវភាពខ្វះខាតប្រចាំថ្ងៃ។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហម​កម្ពុជាខេត្តកំពត បានចុះទៅសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់​ដោយ​សារ​ជំងឺកូវីដ-១៩ ចំនួន១០៦គ្រួសារ មកពីឃុំចំនួន៧ ក្នុងស្រុកទឹកឈូ ពិធីនេះរៀបចំធ្វើឡើង​នៅ​សាលាស្រុកទឹកឈូ ខេត្តកំពត។នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយ​ទាំងអស់​ដោយក្តី​ នឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពី​សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ​ជួបការ​លំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិន​ប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌ សម្បុរ​ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណា​មាន​ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់យកអនាម័យរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋស្រុកទឹកឈូ ទោះបានចាក់វាក់សាំងរួចរាល់ទាំងអស់គ្នា​ហើយក៏ដោយ ក៏ត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន ពិសេសគោរពតាមការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និងគោរពតាមវិធាននានារបស់ប្រមុខរាជរដ្ឋាភិបាល ។ អំណោយផ្តល់ជូនពលរដ្ឋម្នាក់ៗ រួមមាន អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ មី១កេស ម៉ាស់១ប្រអប់ និងថវិកាមួយចំនួនផងដែរ៕អត្ថបទ ៖ សារីម

ទេយ្យវត្ថុបច្ច័យ និងទៀនព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូនព្រះពុទ្ធគីរីវនារាមក្នុងស្រុកឈូក នៃខេត្តកំពត

2021/09/20 12:48:23 pm        255
កំពត ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារជាតំណាង នាំយកទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ទៅវេរប្រគេនជូនព្រះសង្ឃគង់នៅវត្តព្រះពុទ្ធគីរីវនារាមនៅ ក្នុងភូមិភ្នំព្រាល ឃុំតាកែន ស្រុកឈូក នៃខេត្តកំពត។ឆ្លៀតក្នុងឱកាសនោះ លោក ជិន ប៊ុនធឿនបាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើ សួរសុខ ទុក្ខពីសំណាក់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់ពុកម៉ែ បងប្អូន លោកតា លោកយាយថា ប្រទេសកម្ពុជាយើង រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានរឹតបន្តឹងនូវវិធានការការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សូមឲ្យប្រជាពលរដ្ឋកម្ពុជាមេត្តាចូលអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ដោយ​បង្កើន​ការយកចិត្តទុកដាក់ថែរក្សាសុខភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដើម្បីការពារ​ពីជំងឺឆ្លងកូវីដ-១៩ ដូចជាការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ពេទ្យ ឬក្រម៉ានៅកន្លែងមានមនុស្សជួបជុំគ្នាច្រើន ។ទេយ្យវត្ថុដែលវេរប្រគេនជូនវត្តនៅពេលនេះរួមមាន ៖ ១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង៣-មី ចំនួន ១០កេសធំ៤-ភេសជ្ជៈ Carabao ៣កេស៥-ត្រីងៀត ១០ គីឡូ៦-សាច់ក្រក់ ១០ គីឡូ៧-សាច់ជ្រូកផាត់ ១០ គីឡូ៨-ទឹកដោះគោខាប់ ២កេស ស្មើ ៩៦កំប៉ុង ៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ ស្មើ ២៥០កញ្ចប់តូច ១០-តែ ២គីឡូ១១-ស្ករស ២៥ គីឡូ១២-អំបិល ២៥ គីឡូ១៣-ប៊ីចេង ១០ គីឡូ១៤-ទឹកត្រី ៥យួរ ស្មើ ៣០ដប ១៥-ទឹកស៊ីអ៊ីវ ៥យួរ ស្មើ ៣០ដប១៦-សាប៊ូដុំ ៣០ដុំ១៧-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត១៨-វីតាមីនសេ ១០ប្រអប់១៩-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប២០-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប២១-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់២២-អាកុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ២៣-ដបដាក់អាកុល 500ml ៤ដប ២៤-ដបសម្រាប់អាកុល ១០ដប២៥-ស្លាដក់ ០៤ អង្គ២៦-ទៀនវស្សា ០១គូរក្នុងមួយវត្ត២៧-ថវិកា ២លានរៀលក្នុងមួយវត្ត ។ ស្ថិតក្នុងឱកាសនោះដែរ លោក ជិន ប៊ុនធឿន និងក្រុមការងារបានចែកជូនលោកយាយ លោកតាដែល បានអញ្ជើញចូលរួមក្នុងថ្ងៃនេះដោយម្នាក់ៗទទួលឃីដមួយកញ្ចប់ ក្នុងនោះមានដូចជា៖១-ថ្នាំដុះធ្មេញ ០១ប្រអប់ និងច្រាស់ដុះធ្មេញ ០១ដើម២-ជែលលាង ០១ កំប៉ុង៣-ខោអាវ ០១ សម្រាប់៤-ថ្នាំវីតាមីនសេ ០១ដប៥-សាប៊ូ ០១ដុំតូច៕

អាជ្ញាធរបន្ទាយមានជ័យ ​ជម្លៀស​ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត ទៅទីទួលសុវត្ថិភាព

2021/09/20 11:45:37 am        610
បន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល២ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បង្កជាទឹកជំនន់ បណ្ដាលឲ្យមានការលិចលង់ផ្ទះសម្បែងរបស់ពលរដ្ឋ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយអាជ្ញាធរបាននិងកំពុងអន្តរាគមន៍នាំពលរដ្ឋរងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ នៅក្រុងប៉ោយប៉ែត ដោយមានភ្លៀងធ្លាក់ច្រើនជាម៉ោងផង និងហូរធ្លាក់មកពីប្រទេសថៃផង បានធ្វើឲ្យមានការលិចលង់អូរនៅតាមព្រំដែន ហើយប៉ះពាល់ប្រជាពលរដ្ឋរស់នៅតាមមាត់អូរ ដោយត្រូវបានជម្លៀសចេញពីផ្ទះចំនួន ៤២គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ដែលបាន​ត្រៀម​រួចរាល់ ហើយជំនន់ទឹកភ្លៀងនេះ ក៏មិនទាន់មានអ្វីធ្ងន់ធ្ងរនោះដែរ ។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះទឹកជំនន់ជាបន្តបន្ទាប់នេះ មិនទាន់មានការ​ប៉ះពាល់​ដល់អាយុជីវិតរបស់ពលរដ្ឋនោះទេ ប៉ុន្តែមានករណីក្មេងទៅលេងទឹកប្រឡាយ បណ្ដាលឲ្យ​លង់ស្លាប់ម្នាក់ ។នៅក្នុងរដូវវស្សានេះ ខេត្តបន្ទាយមានជ័យ បានរងគ្រោះដោយសារទឹកជំនន់ច្រើនដងហើយ ព្រោះ​មានភ្លៀងធ្លាក់ជាប់គ្នាជាបន្តបន្ទាប់ និងទឹកហូរមកពីប្រទេសថៃផងនោះ បណ្តាល​ឲ្យមាន​ទឹកជំនន់​នេះ ធ្វើឲ្យមានការលិចលង់នៅតាមបណ្ដាក្រុងស្រុកមួយចំនួន ដែលក្នុងនោះមានដូចជា​ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកមង្គលបុរី និងក្រុងប៉ោយប៉ែតជាដើម ៕

កុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំជិត៧ម៉ឺននាក់ នៅកំពង់ឆ្នាំង កំពុងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩​

2021/09/18 01:17:26 pm        426
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កុមារអាយុចាប់ពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំ ជិត៧ម៉ឺននាក់នៅក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងនោះរដ្ឋបាលខេត្តបានកំណត់មណ្ឌលចាក់វ៉ាក់សាំងចំនួន៣៦គោលដៅក្នុងខេត្ត ដើម្បីបង្ករភាពងាយស្រួលដល់អាណាព្យាបាលទាំងអស់យកកូនក្មួយ និងចៅៗ​មកចាក់ថ្នាំ​បង្ការ​មុន​បើកឲ្យចូលរៀនសំរាប់សាលាបឋមសិក្សានៅទូទាំងខេត្ត។ក្នុងព្រឹកនេះ ក៏មានវត្តមានលោកជំទាវ ជូរ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារបានអញ្ជើញចុះពិនិត្យ​មណ្ឌល​ចាក់វ៉ាក់សាំង​នៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងថា ក្នុងឱកាសបើកយុទ្ធនាការ​ចាក់ថ្នាំ​បង្ការជំងឺកូវីដ១៩ សម្រាប់កុមារអាយុចាប់ពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំ​នៅក្នុងខេត្តកំពង់ឆ្នាំង​ នាថ្ងៃនេះ គឺបងប្អូនប្រជាពលរដ្ឋជាអាណាព្យាបាលកុមារទាំងអស់ បាន​​​នាំកូនចៅក្មួយមកចាក់យ៉ាង​ច្រើន​កុះករនៅតាមមណ្ឌលចាក់វ៉ាក់សាំងទូទាំង៣៦ទីតាំងក្នុងខេត្ត ។សកម្មភាពនេះ បង្ហាញ​ឲ្យ​ឃើញថា បងប្អូនប្រជាពលរដ្ឋមានទំនុកចិត្ត និងជឿជាក់យ៉ាងខ្លាំង​មក​លើគោល​នយោបាយដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​កំណត់​យកចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រ​សំរាប់យកឈ្នះលើ​ជំងឺ​ដ៏កាចសាហាវមួយនេះ និងឈាន​ទៅបើកសាលាបឋមសិក្សាទាំងអស់ជូនកុមារបឋមសិក្សាបានចូលរៀនជាធម្មតាឡើងវិញ ក៏ដូចជាបើកគ្រឹះស្ថានសិក្សារដ្ឋ ​និងឯកជនទាំងអស់ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ឆ្នាំង មានកុមារអាយុចាប់ពី០៦ឆ្នាំ​ដល់​ក្រោម១២ឆ្នាំ​ មានប្រមាណជិត៧ម៉ឺននាក់ ហើយនៅមណ្ឌលចាក់វ៉ាក់សាំង​នៃមន្ទីរ​ពេទ្យ​បង្អែកខេត្ត ស្ថិតក្នុងក្រុងកំពង់ឆ្នាំងមានកុមារអាយុពី០៦ ដល់ក្រោម១២ឆ្នាំ​ មកចាក់នៅព្រឹកនេះ មានប្រមាណ​ជិត៣០០នាក់ ។ ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ជូនកុមារ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់​ដល់​សុខុមាលភាព​កុមារ និងការបន្តការសិក្សារបស់ពួកគាត់ ដូចនេះ មាតាបីតា អាណាព្យាបាល​កុមារគ្រប់រូប ប្រធានមណ្ឌលកុមារកំព្រា ប្រធានអង្គការទាំងអស់ក្នុងខេត្ត សូមចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារទាំងអស់​អោយបានគ្រប់ៗគ្នា ។សកម្មភាពនេះ ជាចំណែកមួយយ៉ាងសំខាន់បំផុត ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នៅខេត្តកំពង់ឆ្នាំងយើង៕ អត្ថបទ ៖ ហុង វាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ខេត្តចំនួន៦នៅកម្ពុជា ប្រកាសមានតម្រូវការកម្លាំងពលកម្មចំនួនជាង ២ម៉ឺនកន្លែង
08/06/2025 12:08 PM
អង្គការសុខភាពពិភពលោក ផ្គត់ផ្គង់វេជ្ជសាស្រ្តនិងឈាមទៅកាន់តំបន់ហ្កាហ្សា ខណៈតម្រូវការកើនឡើង
08/06/2025 12:08 PM
លីបង់ ប្រគល់ភារកិច្ចដល់កងទ័ពដោយកំណត់អាវុធដល់កម្លាំងរដ្ឋ ក្នុងការប្រជែងជាមួយក្រុមហេសបូឡា
08/06/2025 12:08 PM
ខណៈអាមេរិក បង្កើនសម្ពាធដំឡើងពន្ធ រោងចក្រកាត់ដេរនៅឥណ្ឌា នៅតែបន្តផ្គត់ផ្គង់យីហោអាមេរិក
08/06/2025 12:08 PM
រុស្ស៊ី និយាយបង្ហើបពីការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម បន្ទាប់ពីការបញ្ចប់សន្ធិសញ្ញា INF
08/06/2025 12:08 PM
រដ្ឋបាលខេត្តបាត់ដំបងកំពុងជួយសម្រប​សម្រួលពលករខ្មែរ​មក​ពី​ប្រទេសថៃ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ដូង ខណៈមានពលករខ្មែរជាង១០ម៉ឺននាក់បានត្រឡប់មកវិញនៅព្រឹកនេះ
08/06/2025 12:08 PM
លោក Trump និយាយថា សហរដ្ឋអាមេរិកនឹងដាក់ «ការដំឡើងពន្ធតិចតួច» លើការនាំចូលឱសថ
08/06/2025 12:08 PM
ប្រព័ន្ធប្រឆាំងយានដ្រូន ជំរុញផែនការរបស់ប្រទេសក្រិកសម្រាប់ឧស្សាហកម្មផលិតក្នុងស្រុក
08/06/2025 12:08 PM
លោកTrump៖ លោកនឹងជួបជាមួយលោក Xi ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានចុះហត្ថលេខា
08/06/2025 12:08 PM
សមត្ថកិច្ចជំនាញ ចុះចាប់រថយន្ត ១គ្រឿង ដឹកសាច់សត្វបង្កកចំនួន ៦៧៨០គីឡូក្រាម
08/06/2025 11:08 AM