BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកជំទាវ ឱ វណ្ណឌីន ទទូច​ឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែម ខណៈមេរោគបំប្លែង​ថ្មី​ប្រភេទDeltaបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ

2021/07/26 02:19:51 pm        425
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ​ចាក់វ៉ាក់​សាំងកូវីដ-១៩​ ក្នុងក្រខណ្ឌទូទាំងប្រទេស​ បាន​អំពាវនាវ​យ៉ាង​ទទូច​ជាថ្មីម្តងទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋខ្មែរទាំងអស់​ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ក្នុងកិច្ចការពារនូវ​មេរោគ​កូវីដ១៩ ខណៈមេរោគបំប្លែង​ថ្មីប្រភេទDeltaបានកំពុងបន្តកើនឡើង​នៅប្រទេសកម្ពុជា​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ ហើយមេរោគបំប្លែងថ្មីនេះ វាមិនងាយរកឃើញឆាប់រហ័សដូច​មេរោគកូវីដ១៩​ដំបូង​នោះទេ។ក្នុងឱកាសនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី​ជាថវិកា៣លានរៀល និង​គ្រឿង​ឧបភោគបរិភោគមួយចំនួនទៀត ជូនលោកតា លោកយាយ ដែលមានអាយុពី១០១ ដល់១០៣ឆ្នាំ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅក្នុងស្រុកមុខកំពូល និង​ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ។លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋទាំងអស់កុំអាងខ្លួនចាក់វ៉ាក់សំាងរួច​ហើយធ្វេសប្រហែសហើយមិនអនុវត្ត៣កុំ ៣ការពារនោះពីព្រោះថា ​មេរោគកូវីដ១៩នេះ​ ជាពិសេសមេរោគបំប្លែងថ្មីនេះវានៅបន្តយាយីដល់យើងគ្រប់ពេលប្រសិនបើយើងទាំងអស់គ្នាមិនប្រុងប្រយ័ត្ននោះ។លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមទៀតថា ការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ វាគ្រាន់តែបាន​ជួយ​ការពារ​សរីរាង្គ​យើងមិនឲ្យមានការឆ្លង និងវិវត្តទៅធ្ងន់ធ្ងរឆាប់រហ័សប៉ុណ្ណោះទេ វាមិនបានជួយ​ទប់ស្កាត់មិនឲ្យឆ្លងមកយើងនោះឡើយ​ប្រសិនបើយើងទាំងអស់គ្នាមិនបន្តប្រុងប្រយ័ត្ន និង​ការពារ​ដោយខ្លួនឯងស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលនោះ។ក្នុងឱកាសបន្តយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជាថវិកា៣លានរៀល ​និងគ្រឿង​ឧបភោគ​បរិភោគ​មួយចំនួនទៀត​ ជូនលោកតាលោកយាយ ​ដែលមានអាយុពី១០១ ដល់១០៣ឆ្នាំ ដែល​ស្ម័គ្រចិត្ត​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់ប្រាប់ដល់​បងប្អូន​ជនរួមជាតិទាំងអស់ផងដែរថា វ៉ាក់សាំងដែលនឹងត្រូវចាក់ជូនដល់កុមារកម្ពុជា ចាប់​ពី​អាយុ ១២ឆ្នាំ ដល់១៧ឆ្នាំនោះ វាប្រៀបដូចជាវ៉ាក់សាំងចាក់ការពារមេរោគ​កញ្ជ្រឹល​មេរោគ​តេតាណូស គ្រុនចាញ់ គ្រុនឈាម ​និងមេរោគផ្សេងៗទៀត​យ៉ាងដូច្នេះដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ​កុំ​មានការព្រួយ​បារម្ភ ​ហើយគម្បី​នាំកូនចៅរបស់ខ្លួន​ទៅចាក់នាពេលខាងមុខនេះ ដូចអ្វីដែល​រាជ​រដ្ឋា​ភិបាល​បានគ្រោងទុកនោះ។សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៦ ខែកក្កដានេះ ក្រុមការងារចាក់វ៉ាក់សំាងជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋខ្មែរ ​និងជនបរទេសបានជាង៦លាននាក់ហើយ ខណៈយុទ្ធនាការនៃការចាក់នេះ​បាន​កំពុង​បន្តដូចភ្លៀងរលឹម ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់​ស្របទៅតាម​គម្រោង​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ៕អត្ថបទ បាន ចក់

មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បន្តអនុញ្ញាត​បើក​ទីតាំង​ធ្វើចត្តាឡីស័ក ឲ្យ​ដំណើរការឡើងវិញចំនួន១០ទីតាំង

2021/07/26 01:35:16 pm        762
ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈលោក ឯក ឃុនដឿន អភិបាល ខណ្ឌទួលគោក បានណែនាំឲ្យក្រុមការងាររដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ដឹកនាំដោយលោក ជា ឃាង ចៅសង្កាត់ ចុះធ្វើកំណត់ហេតុ អនុញ្ញាតបើកទីតាំងធ្វើចត្តាឡីស័ក ឲ្យ​ដំណើរការឡើងវិញចំនួន ១០ទីតាំងបន្ថែមទៀត នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។យោងតាមរបាយការណ៍របស់រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ បានបញ្ជាក់ថា ទីតាំង១.ផ្ទះលេខ៣០C ច្រកផ្លូវលេខ២៥៣ ភូមិ១។ ទី២.ផ្ទះលេខ៥៨ (បន្ទប់ជួលលេខ៥E) ច្រកផ្លូវលេខ២៥៣ ភូមិ១។ទី៣.ផ្ទះលេខ១៤P ផ្លូវលេខ២៥៣ ភូមិ១។ ទី៤.ផ្ទះលេខ៤៩A ច្រកផ្លូវលេខ២៥៣ ភូមិ៦។ ទី៥.ផះលេខ៤៥ (បន្ទប់ជួលលេខ៥) ផ្លូវលេខ២១៨ ភូមិ៦។ ទី៦.ផ្ទះលេខ២B (បន្ទប់ជួលលេខ៥) ផ្លូវលេខ២៧១ ភូមិ១១។ទី៧.ផ្ទះលេខ២៥A ផ្លូវលេខ២៧១ ភូមិ១១។ទី៨.ផ្ទះលេខ៦៦AA ផ្លូវលេខ២៦៩ ភូមិ១៣។ទី៩.ផ្ទះលេខ៦A ផ្លូវលេខ២៦៥ ភូមិ១៣។និងទី១០.ផ្ទះលេខ៣៩H ផ្លូវលេខ២៦៥ ភូមិ១៣បានអនុវត្តវិធាន របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំ​របស់​រដ្ឋាភិបាល បានត្រឹមត្រូវផងដែរ។ក្នុងនោះលោក ចៅសង្កាត់ទឹកល្អក់ទី៣ និងលោកមេភូមិ បានណែនាំឲ្យ​ម្ចាស់ផ្ទះអនុវត្ត តាម​វិធានការណ៍​របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងបន្តធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល១៤ថ្ងៃទៀត អនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ដាក់ខ្លួនដាច់ដោយឡែក ចំពោះអ្នកដែល​បាន​ជា​សះស្បើយពីជំងឺ៕អត្ថបទ ៖ កុម្ភះ

មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំអាជ្ញាធរមូលដ្ឋាន បំផុស​ឲ្យ​ពលរដ្ឋចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

2021/07/25 10:04:18 am        494
សៀមរាប ៖ មន្ដ្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ បានណែនំាដល់អាជ្ញាធរមូលដ្ឋាន នៅស្រុកអង្គរធំ ខេត្ដសៀមរាប បំផុសឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ឲ្យ​បានគ្រប់ៗ ដើម្បីបង្ការការពារជំងឺកូវីដ១៩ ខណៈដែលជំងឺកូវីដ១៩នេះ បាននឹងកំពុងរីករាលដាល​ចូល​ក្នុង​សហគមន៍កាន់តែខ្ពស់។ការណែនាំនេះ ធ្វើឡើងក្នុងគ្រាដែលមន្ដ្រីជាន់ខ្ពស់រូបនោះ និងក្រុមការងារចុះជួយមូលដ្ឋាន ប្រគេន​ទានព្រះវស្សា ដល់ព្រះសង្ឃចំនួន៩វត្ដ នៅស្រុកអង្គរធំខេត្ដសៀមរាប​កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។ឯកឧត្ដម ស ថាវី អនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ និងជាប្រធានក្រុមចាក់វ៉ាកសាំង នៅស្រុក​អង្គរធំខេត្ដសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់​សម្ដេច​តេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និង​មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការ​រីកចម្រើន​គួរកត់សម្គាល់ផងដែរ ជាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធា ដូចដែលយើង​ទាំងអស់​គ្នាបាននិងកំពុងរៀបចំពិធីប្រគេនទៀនវស្សាដល់ព្រះសង្ឃចំនួន៩វត្ដនាថ្ងៃនេះ។ឯកឧត្ដម បានបន្ដថា ក្នុងពេលវិបត្ដិជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលខិតខំបំរើប្រជាពលរដ្ឋដោយ​ដៃម្ខាងធ្វើការអភិវឌ្ឍ និងដៃម្ខាងគិតពីសុខភាពរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងនាពេលនេះ រាជ​រដ្ឋាភិបាល បានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ព្រះសង្ឃដោយមិនគិតថ្លៃ​រាប់ទាំង​ជនបរទេសផងដែរ។ឯកឧត្ដម ស ថាវី បានបន្ដថា ការផ្ដល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ គឺត្រូវធ្វើឲ្យបានគ្រប់គ្នាលើក​លែង​ស្ដ្រីមានផ្ទៃពោះ ឬមានសុខភាពមិនល្អធ្ងន់ធ្ងរប៉ុណ្ណោះ។ឯកឧត្ដម បានណែនាំ និងអំពាវនាវ​ដល់អាជ្ញាធរមូលដ្ឋាន ឲ្យ​បំផុសដល់ប្រជាអលរដ្ឋទៅចូលរួម​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យ​បានគ្រប់គ្នា ទាំងដូសទី១និងដូសទី២ ។ជាមួយគ្នានោះ ក្រុមការ​ងារ​ចុះការចាក់វ៉ាក់សំាង ​មកពីតាមស្ថាប័នផ្សេងៗ ត្រូវពន្យល់ដល់ពួកគាត់​កុំឱ្យមាន​ការ​ភិតភ័យ ចំពោះការដែលក្រុមគ្រូពេទ្យដល់វ៉ាក់សាំងដល់ពួកគាត់ ព្រោះថា ការ​ផ្ដល់​វ៉ាក់សាំង​ដើម្បី​សហគមន៍​គ្មាន​ការឆ្លងជំងឺកូវីដ១៩។នាឱកាសនោះ ឯកឧត្ដម ស ថាវី និងក្រុមការងារចុះជួយមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ខៀវ ឆេន នាយក​ខុទ្ទកាល័យ​សម្តេចពិជ័យសេនា ទៀ បាញ់ បាននាំយក​ទៀន​ព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យទៅប្រគេនព្រះសង្ឃចំនួន៩វត្ត នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីជួយទំនុកបំរុង​​ និងបង្កលក្ខណៈងាយស្រួល សម្រាប់​ព្រះសង្ឃ​នៅពេលកាន់ព្រះវស្សា។ឯកឧត្តម ស ថាវី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឲ្យបាន ខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពនូវវិធានការរបស់រាជរដ្ឋាភិបាល “៣ការពារ ៣កុំ ដើម្បីរួមចំណែកក្នុង​ការ​បញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩ទាំងស្រុង នៅក្នុងប្រទេសកម្ពុជាយើងឲ្យបានកាន់តែឆាប់៕អត្ថបទ ឈិត សាវី

ក្រុមការងារ​យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាំយកអំណោយ​របស់​សប្បុរជន​ប្រគល់ជូន​ ​​TYDA

2021/07/25 03:28:25 pm        432
ភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បាននាំយកអំណោយក្រុមហ៊ុន Yuefeng Group ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានលើកឡើងថា ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះ​អាសន្ន​ដោយសារការរីក​រាលដាល​នៃជំងឺកូវីដ-១៩ ខណៈពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និង​ក្រុមការងារសមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្ត​ប្រឆាំង​កូវីដ-១៩ ដែលកំពុង​បំពេញ​​ភារកិច្ចយ៉ាង​សកម្មដើម្បីជាតិ និងប្រជាជន។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះសប្បុរសជន​ទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ (TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញ​បេសកកម្ម​មនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២១នេះ ខណៈដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជៈអាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កន្លងមក។អំណោយរួមមាន ៖ ម៉ាសចំនួន៥០០,០០០ម៉ាស់ ម៉ាស់ N95ចំនួន៤៥,០០០ម៉ាស់ អាវPPE កម្រិត២ ចំនួន២៥,០០០ អាវ ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ៕

ពលរដ្ឋមានជីវភាពខ្វះខាតជាង១៦០គ្រួសារ នៅស្រុកជាំក្សាន្ដ ទទួលបានអំណោយពី​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

2021/07/24 07:24:17 am        568
ព្រះវិហារ ៖ កាលពីថ្ងៃទី២៣ខែកក្កដាម្សិលមិញនេះ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១៦៨គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ដ ទទួល​បានអំណោយរបស់កាកបាទក្រហមកម្ពុជា ដើម្បីជួយដោះស្រាយ ដល់ជីវភាពរស់ពួកគាត់នៅក្នុងអំឡុងពេលជួបបញ្ហាកូវីដ១៩។ក្នុងឱកាសនោះ លោក លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ និងជាអនុប្រធានកិត្តយស​សាខា​កាក​បាទ​ក្រហមកម្ពុជាខេត្តព្រះវិហារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូ​ដល់សុខទុក្ខរបស់​បងប្អូន​គ្រប់​កាលៈទេសៈ ពិសេសក្នុងពេលដែលបងប្អូនកំពុងជួបការលំបាកជីវភាពរស់នៅ ក្នុងអំឡុង​ពេលនៃការឆ្លងរាលដាលនៃជំងឺកូវី-១៩។ជាមួយនេះឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដចូលរួម​អនុវត្ត​ឲ្យបាន​​ម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន​តាមវិធានការអនាម័យ តាមវិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដូចជា​ប្រសាសន៍ណែនាំ នូវវិធានការ “៣កុំ ៣ការពារ” ពិសេសត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស និងរក្សា​គម្លាតសុវត្ថិភាពគ្រប់ៗគ្នា ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ ឲ្យជៀសវាង​ពីជំងឺ​រាតត្បាត​កូវីដនេះ។បន្ថែមពីនេះ សូមបងប្អូន ដែលមានសមាជិកសង្ស័យ ឬមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឬ ដោយប្រយោលនឹងករណីវិជ្ជមាន ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីមាន​វិធានការ បានទាន់ពេលវេលា និងទប់ស្កាត់ការឆ្លងរាលដាលពីសហគមន៍​មួយទៅសហគមន៍​មួយទៀត។បន្ថែមពីនេះលោក លី សារ៉ារិទ្ធ ក៏បានណែនាំដល់ពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ នារដូវវស្សានេះ ចំពោះបាតុភូតភ្លៀង ខ្យល់ ផ្គររន្ទៈ ដែលអាចបង្ករគ្រោះថ្នាក់ គ្រប់ពេលវេលា ចំពោះអាយុជីវិតមនុស្ស និងសត្វ ឬបំផ្លាញទ្រព្យសម្បត្តិ របស់បងប្អូន ជាពិសេសសូមបងប្អូន អប់រំណែនាំដល់កូនចៅ តូចៗ កុំឲ្យចេញនៅក្រៅផ្ទះ ឬនៅទីវាលពេលមានភ្លៀងផ្គរ។សូមបញ្ជាក់ថា អំណោយដែលត្រូវបានចែកជូនប្រជាពលរដ្ឋទាំង១៦៨គ្រួសារ រស់នៅក្នុងឃុំស្រអែម នាពេលនេះ ក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ និងទឹកស៊ីអ៊ីវ ចំនួន០១យួរ៕អត្ថបទ ៖ ឈិត​សាវី

ក្រសួងបរិស្ថានគ្រោងបង្កើតយីហោ«ស្រូវមិត្តក្រៀល»ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងកអភិរក្សសត្វក្រៀលនៅកម្ពុជា

2021/07/23 09:12:15 am        455
ភ្នំពេញ ៖ ក្រសួងបរិស្ថានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដោយមានការគាំទ្រពីអង្គការ IUCN-Netherland បានផ្តួចផ្តើម​ធ្វើស្រូវមិត្តក្រៀល ក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្ស​សត្វក្រៀលនៅកម្ពុជា។ជុំវិញគម្រោងបង្កើតយីហោ«ស្រូវមិត្តក្រៀល» នេះប្រកាសឡើងនៅថ្ងៃទី២៣ ខែកក្កដា ដោយ​ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសទស្សនកិច្ច​ពិនិត្យ​មើលគម្រោងស្រូវមិត្តក្រៀល និងពិធីផ្តល់អំណោយបន្ទាន់ជូនពលរដ្ឋដែលមានជីវភាពខ្វះខាត​ដែល​រស់នៅជុំវិញតំបន់ការពារទេសភាព អន្លង់ព្រីង ក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា កិច្ចផ្តួចផ្តើមនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍​ដល់​កសិករនៅមូលដ្ឋាននោះទេ វាក៏ផ្តល់សារៈសំខាន់ ដល់សត្វក្រៀល និងសត្វស្លាបតំបន់ដីសើមផ្សេងទៀត ដែលមានវត្តមាននៅតាមវាលស្រែ។ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងអង្គការដៃគូបាន​នឹង​កំពុងអនុវត្ត​គម្រោងសាកល្បងធ្វើស្រូវមិត្តក្រៀល ដែលមានការចូលរួមពីកសិករមូលដ្ឋាន​នៅជុំវិញតំបន់​ការពារទេសភាពអន្លង់ព្រីង។ចំពោះប្រភេទស្រូវ ដែលដាំគឺជាប្រភេទពូជស្រូវប្រចំាតំបន់ និង​ជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី ហើយការធ្វើស្រូវមិត្តក្រៀលនេះ គឺគោរព​លក្ខខណ្ឌ​មិនបរបាញ់ មិនដាក់អន្ទាក់ ឬ ប្រើថ្នាំពុលដើម្បីចាប់សត្វស្លាប មិនពង្រីកដីដំណាំរបស់ខ្លួន​លើ​តំបន់អភិរក្ស និងជាស្រូវសរីរាង្គ មិនអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំពុលកសិកម្ម និងជីគីមីឡើយ។ឯកឧត្តម បានឱ្យដឹងថា ចំពោះស្រែដែលបានជួលពីប្រជាពលរដ្ឋ នៅពេលស្រូវទុំ ប្រមាណជា ៥០% ត្រូវបានច្រូត និងវេចខ្ចប់ដាក់លក់លើទីផ្សារ ។ ដោយឡែកប្រមាណ ៥០% ទៀត ត្រូវបានរក្សាទុកក្នុងស្រែ ដើម្បីជាចំណីបន្ថែមដល់សត្វក្រៀល និងជាចំណីរបស់ប្រភេទសត្វស្លាបផ្សេងទៀត។ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការការពារ និងអភិរក្សសត្វក្រៀល​ទទួល​បានជោគជ័យ លុះត្រាតែមានការគិតគូរពីជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន និង​មានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។ ក្រសួងបរិស្ថាននឹងបន្តធ្វើការជាមួយអង្គការពាក់ព័ន្ធក្នុងការស្វែងរកទីផ្សារសម្រាប់ស្រូវមិត្តក្រៀលនេះ ដើម្បីធ្វើឱ្យការសាកល្បងនេះទទួលបានជោគជ័យ ​ដែលអាចឈានទៅដល់ការជំរុញ និង​លើកទឹកចិត្ត​ប្រជាកសិករនៅតំបន់នេះ ចូលរួមដាំស្រូវមិត្តក្រៀលនេះ ហើយលក់បានក្នុងតម្លៃខ្ពស់ ព្រោះបានផ្សារភ្ជាប់ នឹងការអភិរក្សជីវៈចម្រុះជាពិសេសចូលរួមក្នុងការការពារ និង​អភិរក្សប្រភេទសត្វ កម្រៗដែលងាយរងគ្រោះអាចបន្តស្ថិតស្ថេរគង់វង្ស​សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។លោក ប៊ូ វរសក្ស នាយកស្តីទីរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា និងជានាយកកម្មវិធីប្រចាំកម្ពុជា របស់អង្គការជីវិតសត្វស្លាបអន្តរជាតិ មានប្រសាសន៍ថា យើងអនុវត្តគម្រោងសាកល្បងធ្វើស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងគោលបំណងដើម្បីធានាថា តំបន់ការពារទេសភាពអន្លង់ព្រីង​នៅតែបន្តដើរតួនាទីដ៏សំខាន់ ក្នុងការគាំទ្រដល់សត្វក្រៀលកុំឱ្យផុតពូជ។ យើងត្រូវធ្វើឱ្យវាលស្រែនៅជុំវិញតំបន់នេះ ក្លាយ​ជាទីជម្រក និងជាកន្លែងផ្តល់ចំណីដ៏មានសុវត្ថិភាពដល់ពួកវា។ មកដល់ពេលនេះ យើងបានជួលដី​ធ្វើស្រូវមិត្តក្រៀលជាមួយ នឹងប្រជាសហគមន៍ចំនួន ១៦ គ្រួសារ ដែលមានផ្ទៃដីទំហំ ១៧ ហិកតា រយៈពេល ១០ឆ្នាំ ដើម្បីសាកល្បងដាំស្រូវឱ្យក្រៀលស៊ី និងផ្តល់ប្រាក់ចំណូលបន្ថែមដល់​សហគមន៍​មូលដ្ឋាន។គួរបញ្ជាក់ផងដែរថា សត្វក្រៀលដែលឈ្មោះវិទ្យាសាស្ត្ររបស់វាគឺ Antigone antigone sharpii គឺជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទ​សត្វ​ស្លាបងាយរងគ្រោះ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)។យោងតាមការធ្វើជំរឿនសត្វក្រៀលនៅក្នុងឆ្នាំ២០២០ វត្តមានសត្វក្រៀល​មាន​ប្រមាណ ១៩៤ក្បាលប៉ុណ្ណោះ។ ចំនួនសត្វក្រៀលមានការធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារអត្រាស្លាប់កម្រិតខ្ពស់ ​និងអត្រាពងកូននៅមានកម្រិតទាប។លើសពីនេះ មានកត្តាគំរាមកំហែងផ្សេងៗដូចជាការបាត់បង់ទីជម្រក ការរំខាននៅទីតាំងពងកូន ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវប្រភពចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម៕អត្ថបទ៖ គឹមហុក 

ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាខេត្ដព្រះសីហនុ ត្រៀមទទួលភ្ញៀវទេសចរ និងអ្នកវិនិយោគគិន ក្រោយពេលបិទបញ្ចប់ជំងឺកូវីដ-១៩

2021/07/23 03:51:26 pm        585
ព្រះសីហនុ ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ក្នុងឱកាសនោះ គណៈប្រតិភូអន្តរក្រសួង បានអញ្ជើញទៅពិនិត្យរង្វង់មូលព្រះបដិមា ឧមាមហេស្វរ ស្ថិតនៅរង្វង់មូលរាម និងរង្វង់ព្រះថោងនាងនាគ នៅក្នុងស្រុកព្រៃនប់ រួចបន្តពិនិត្យគម្រោង​សាងសង់​ស្ថានីយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅចុងពយ៣៩ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងស្ថានីយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ អាងប្រព្រឹត្តិកម្មទី២ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងចុះពិនិត្យការដាំកោងកាង តាមបណ្តោយវិថីតេជោសែនផងដែរ។គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា សម្រាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគិន ក្រោយពេលបិទបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលខាងមុខ។ ខេត្តព្រះសីហនុ ជាខេត្តមួយភាគនារតី នៃប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូល​សេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកំណត់​ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងសម្រាប់កម្ពុជា ក្នុងការស្រូបយកនូវ​កំណើនសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍នាពេលអនាគត។ នេះជាការបញ្ជាក់ពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ ៕​អត្ថបទ​៖ ប៊ុនថា

ខែសីហាខាងមុខនេះ ពហុកីឡដ្ឋានជាតិអូឡាំពិក នឹងពង្រីកដាក់ដំណើរការមណ្ឌល​ថែទាំ​ព្យាបាល​ជំងឺកូវីដ-១៩ ធំជាងគេក្នុងក្របខណ្ឌទូទាំងប្រទេស

2021/07/23 03:25:57 pm        904
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជា​អ្នក​គ្រប់គ្រង​រៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះថា នាខែសីហាខាងមុខនេះ តាមផែនការមណ្ឌល​ថែទាំព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នឹងក្លាយជាមជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩ ធំជាងគេប្រចាំប្រទេសកម្ពុជា។លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបន្តទៀតថា ការពង្រីកមណ្ឌលថែទាំព្យាបាល​ជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គឺក្រុមការងារកំពុងសាងសង់អគារនឹងរួចរាល់​នា​ដើម​ខែសីហា ទន្ទឹមនឹងនោះសម្ភារៈវេជ្ជសាស្រ្ត យើងនឹងបំពាក់។ បើសាងសង់អគារ និងបំពាក់​សម្ភារៈវេជ្ជសាស្រ្តរួចរាល់ មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិកនេះ អាចដាក់បានជិត៥០០០គ្រែ(ចន្លោះពី៤៧០០គ្រែ ទៅ៤៨០០គ្រែ) ដែលសព្វថ្ងៃយើងមានជិត៣៥០០គ្រែ សម្រាប់ទទួលឲ្យអ្នកជំងឺកូវីដ-១៩ ចូលសម្រាកព្យាបាល មានទាំងមនុស្សពេញវ័យ និងកុមារ។ ដោយឡែកនៅពេលដាក់ដំណើរការមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង​ប្រទេសនេះ ​ដែលមានចំនួនសរុបជិត៥០០០គ្រែ ក្នុងនោះមានជិត១៥០០គ្រែ សម្រាប់ទទួល​ព្យាបាលកូវីដ-១៩កម្រិតធ្ងន់ (ICU) ដែលសព្វថ្ងៃមាន២៨២គ្រែ។លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នកគ្រប់គ្រង​រៀបចំ​មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានលើកឡើងថា​តាម​ផែនការ គឺយើង​យកជាកន្លែងធំ ឲ្យវាធំជាងគេនៅក្នុងស្រុកខ្មែរយើងតែម្តង។ សម្ភារៈដែលបំពាក់ប្រើបា្រស់នៅក្នុង ICU ដូចជាម៉ាស៊ីនសប់ដង្ហើម ម៉ាស៊ីនតាមដានជីវិត ម៉ាស៊ីនថត ម៉ាស៊ីនបូមស្លេះ ដែលយើងអាចប្រើប្រាស់។ ជាធម្មតានៅក្នុង ICU ម៉ាស៊ីនតាមដានបេះដូង ម៉ាស៊ីនអេកូ។ ឥឡូវនេះ យើងមាន៣៦០០គ្រែជាង​កំពុងដំណើរការ..បាទឥលូវវានៅសល់​ខ្លះប៉ុន្មាន​ថ្ងៃ​នេះរៀងចុះបន្តិចហើយ បី បួនថ្ងៃមុនពេញ តែអីលូវដោយសារមានអ្នកជំងឺចេញខ្លះទៅ វានៅសល់ខ្លះ។ សល់គ្រែតែជំងឺស្រាលទេ ជំងឺធ្ងន់នៅណែនគ្មានសល់ទេ.។លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានចាប់ផ្តើមទទួលដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងមធ្យមកាលពីយប់ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១ ដែលមានចំនួនជាង៩០០គ្រែ និង​ក្រុមការងារ​គ្រូពេទ្យ អ្នកបម្រើសេវាកម្មផ្សេងៗ មានចំនួនសរុបជាង១៧០នាក់។រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ មានក្រុមការងារគ្រូពេទ្យ អ្នកបម្រើសេវា​កម្ម​ផ្សេងៗ មានចំនួនសរុបជាង៩០០នាក់ ដែលកំពុងធ្វើការពិនិត្យ ព្យាបាលជំងឺកូវីដ-១៩ ទាំងកម្រិតស្រាល មធ្យម និងធ្ងន់ធ្ងរ។ ហើយនៅពេលដាក់ដំណើរការមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេសនេះ និង​មានក្រុមការងារគ្រូពេទ្យ សរុបទាំងអស់មានចំនួនប្រមាណ១៦០០នាក់ សម្រាប់ផ្តល់​សេវា​ថែទាំ​ព្យាបាល​អ្នក​ជំងឺកូវីដ-១៩ផងដែរ៕អត្ថបទ រដ្ឋា

ជ័យលាភីអាហារូបករណ៍ទៅជប៉ុនត្រូវបង្ហាញពីវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ

2021/07/23 02:52:17 pm        660
ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្តល់អនុសាសន៍ឲ្យនិស្សិត​ជ័យលាភី ដែលត្រូវចេញទៅសិក្សានៅជប៉ុន​ ត្រូវមានការ​បង្ហាញ​ពី​វប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិយើង។ការណែនាំរបស់ឯកឧត្តមបែបនេះ ត្រូវបានធ្វើឡើងក្នុងពេលទទួលជួបសម្តែងការគួរសមតាម​ប្រព័ន្ធ​វីដេអូពីចម្ងាយពីបេក្ខជនជ័យលាភីអាហារូបករណ៍ឆ្នាំ២០២១ ចំនួន២៤រូប មុនពេលចេញដំណើរទៅ​បន្តការ សិក្សានៅប្រទេសជប៉ុន ។ក្នុងជំនួបកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ នៅទីស្តីការក្រសួង ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្ដល់អនុសាសន៍ ចំណេះដឹង បទពិសោធន៍ល្អៗ ក៏ដូចជាបង្ហាញ​នូវគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួង ដែលជាទស្សនទានដ៏មានតម្លៃបំផុត​សម្រាប់​បេក្ខជន ក្នុងការយកទៅ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោល​បំណង​ឱ្យពិភពលោកបានដឹង បានយល់ និងមកទស្សនាកម្ពុជា ដើម្បីស្វែងរក​​កាលានុវត្តភាព​ក្នុងការ​វិនិយោគផងដែរ។នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងអបអរសាទរដល់បេក្ខជន​​ជ័យលាភីទាំងអស់ ដែលបានទទួលអាហារូបករណ៍ទៅបន្តការ សិក្សានៅប្រទេសជប៉ុន និង​សង្ឃឹមជឿជាក់ថា ៖ បេក្ខជនជ័យលាភីទាំងអស់ នឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្រេបយក​ចំណេះដឹង និងបទពិសោធន៍ថ្មីៗនៅប្រទេសជប៉ុន ដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសជាតិ មាតុភូមិយើងឱ្យបានរុងរឿងថែមទៀត។ឯកឧត្តមទេសរដ្ឋមន្ត្រី​ បានបន្ថែមថា ធនធានមនុស្សជាកត្តាសំខាន់ដែលយើងត្រូវតែខិតខំប្រឹងប្រែង បណ្ដុះបណ្ដាលដើម្បីចូលរួមកសាងប្រទេស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលលោកតែងតែបានក្រើនរម្លឹកថា​ ដើម្បីកសាង​ប្រទេសជាតិ​មាតុភូមិឱ្យបានរុងរឿង យើងត្រូវមាន ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រសួងក្នុងការស្វែងរកជំនួយកសាងវិទ្យាស្ថានតេជោ សែន សាធារណការនិងដឹកជញ្ជូន នៃក្រសួង សាធារណការ និងដឹកជញ្ជូន ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលវិស្វករកម្ពុជាឱ្យ​មានចំណេះ​លើការ​កសាង ហេដ្ឋារចនាសម្ព័ន្ធ ហើយជាលទ្ធផលដំណើរការចាប់​ផ្តើមដំបូងរបស់​វិទ្យាស្ថាននេះ​មាន​និស្សិត​​ចំនួន១៩១ រូបសិក្សាតាមប្រព័ន្ធអនឡាញក្នុងបរិបទជំងឺកូវីដ-១៩។ ជាងនេះទៀត វិទ្យាស្ថានកំពុងត្រៀមចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយ​សាកល​វិទ្យាល័យប្រទេសចិន មួយដែលឈ្មោះល្បីល្បាញលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបណ្ដុះ​បណ្ដាល​និស្សិតយើង​ ក្រៅពីនោះវិទ្យាស្ថានត្រៀមបណ្ដុះ បណ្ដាលមន្ត្រីក្រសួង ដើម្បីឱ្យមានចំណេះ​ដឹង​ចូលរួមកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ៕អត្ថបទ ៖ មុត សុទ

កាកបាទក្រហមកម្ពុជាផ្ដល់ថវិកា៥ម៉ឺនដុល្លា និងសម្ភារៈការពារកូវីដ១៩ ដល់​កន្ទីរពេទ្យ​កុមារអង្គរ​ខេត្ដសៀមរាប

2021/07/23 02:23:51 pm        472
សៀមរាប ៖ លោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏​ខ្ពង់ខ្ពស់​លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាននាំយក​ថវិកា​៥ម៉ឺនដុល្លារ និងសំភារៈប្រើប្រាស់ការពារជំងឺកូវី១៩ ជាច្រើទៀត ជូនដល់កាកមន្ទីរពេទ្យកុមារអង្គរ​ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។ការជួយឧបត្ថម្ភថវិកា និងសំភារៈទាំងនេះ ក្នុងគោលបំណងជួយសង្គ្រោះដល់កុមារកម្ពុជា ដែល​កំពុង​មាន​ជំងឺដែលទៅព្យាបាលនៅក្នុងមន្ទីរកុមារអង្គរនេះ។សំភារៈការពារជំងឺកូវីដ១៩ទាំងនោះរួមមាន អាកុល៥កាន ស្មើ១៥០លីត្រ ម៉ាស់៩កេស ស្មើរ៥០០០ម៉ាស់ ស្រោមដៃ២កេស ស្មើ២០០០រាយ ទឹកថ្នាំសម្លាប់មេរោគ ១០ប៊ីដុង ស្មើរ៥០លីត្រម៉ាស៊ីនចាំហាយ ២គ្រឿង និងថវិកា៥ម៉ឺនដុល្លារ។លោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា មានប្រសាសន៍​ផ្ដាំផ្ញើ​កាកបាទក្រហម​កម្ពុជា​ដែល​មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែយកចិត្តទុកដាក់​យ៉ាងខ្លាំង​ដល់ប្រជាពលរដ្ឋពិសេសកុមារដែលកំពុងប្រឈមនឹងជំងឺ និងងាយរងគ្រោះ ទោះបី​ស្ថិត​ក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ច ក្នុងគ្រាលំបាកនានា​ពោលគឺទីណាមានទុក្ខលំបាកទីនោះ មានកាកបាទក្រហមកម្ពុជា។លោកជំទាវ បញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានឆ្លើយតប និងសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយក្រីក្រមានកូនច្រើនជាពិសេសជួយសង្គ្រោះកុមារ។ ក្នុងឱកាសនោះដែរ លោកជំទាវក៏បានផ្តាំផ្ញើដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ មានការប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះជំងឺកូវីដ១៩ ដែលកំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោក ។ជាមួយគ្នានោះលោក ពុំ ច័ន្ទីនី បានបញ្ជាក់ថា សម្ដេចតេជោ គិតពីសុខទុក្ខកុមារជានិច្ច។លោកជំទាវ ក៏បានផ្ដាំផ្ញើឲ្យ​អាណាព្យាបាលត្រូវយកចិត្ដទុកដាក់អនុវត្ដវិធានការតាមការណែនាំ​របស់​ក្រសួងសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលផង ៣ការពារ៣កុំផងដែរ។លោក ងួន ច័ន្ទភក្ដ្រា ប្រធានមន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប មានប្រសាសន៍ថា មន្ទីរពេទ្យ​កុមារអង្គរ​ជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលមាន​បេសកកម្មលើកកម្ពស់​សុខុមាលភាព​កុមារកម្ពុជាគ្រប់រូប។ មិនត្រឹមតែផ្តល់សេវាសុខាភិបាលដល់កុមារដោយឥតគិតថ្លៃតាំងពីឆ្នាំ១៩៩៩ ប៉ុណ្ណោះទេ តែមន្ទីរពេទ្យកុមារអង្គរក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវេជ្ជសាស្ត្ររបស់សិស្ស និស្សិត និងមន្ត្រីសុខាភិបាលផ្សេងទៀតផងដែរ។ នៅចំពោះមុខវិបត្តិជំងឺកូវីដ១៩ ការផ្ដល់មូលនិធិពីក្រៅ​ប្រទេស​ដែលជាប្រភព​ហិរញ្ញវត្ថុ​ដ៏សំខាន់របស់មន្ទីរពេទ្យកុមារអង្គរបានធ្លាក់ចុះយ៉ាងគំហុក ដែលបណ្ដាលឲ្យមន្ទីរពេទ្យដ៏សប្បុរសមួយនេះ រងការប្រឈមយ៉ាងខ្លាំងក្នុងបេសកកម្ម​ផ្តល់​សេវាសុខភាពជួយសង្គ្រោះជីវិតកុមារកម្ពុជា ដោយឥតគិតកម្រៃ ប្រកបដោយគុណភាពខ្ពស់​និងក្តីមេត្តា យ៉ាងតិចណាស់ចំនួន៤០០នាក់ក្នុងមួយថ្ងៃៗ។ បេសសកម្មរបស់មន្ទីរពេទ្យនេះ ផ្ដោតកម្មវិធីនៃការព្យាបាលមាន៣សំខាន់ៗ ការព្យាបាល ការអប់រំ និងការការពារ ហើយមន្ទីរពេទ្យនេះពឹងផ្អែកទាំងស្រុកលើមូលនិធិសប្បុរសធម៌៕អត្ថបទ ៖ ឈិត សាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះសង្ឃ និងពុទ្ធបរិសទ្ធនៅសៀមរាប រួមគ្នាយកអំណោយចែកជូនវីរកងទ័ពនៅព្រំដែនកម្ពុជា-ថៃ
08/17/2025 05:08 PM
សម្ដេច ម៉ែន សំអន អញ្ជើញចូលថ្វាយបង្គំ ថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាទើបប្រទះឃើញ នៅសារមន្ទីរខេត្តកំពង់ធំ
08/17/2025 04:08 PM
សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក
08/17/2025 04:08 PM
លោក Trump នឹងជួបលោកZelensky នៅអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាដោយជោគជ័យ ជាមួយលោក Putin
08/17/2025 03:08 PM
ចំនួនអ្នកស្លាប់កើនឡើង ខណៈចំហេះព្រៃនៅតែបន្តឆាបឆេះពាសពេញអឺរ៉ុបភាគខាងត្បូង
08/17/2025 03:08 PM
ទឹកជំនន់នៅភាគខាងជើងប្រទេសចិន សម្លាប់មនុស្ស៨នាក់ និងបាត់ខ្លួន៤នាក់
08/17/2025 02:08 PM
បណ្ដាប្រទេសអារ៉ាប់ និងឥស្លាម ថ្កោលទោសការលើកឡើងរបស់លោក Netanyahu ដែលចង់ពង្រីកអ៊ីស្រាអែលកាន់តែអស្ចារ្យ
08/17/2025 01:08 PM
BREAKING NEWS! រញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារឥណ្ឌូនេស៊ី បានបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស និងពីរនាក់របួសធ្ងន់
08/17/2025 01:08 PM
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
08/17/2025 01:08 PM
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
08/17/2025 01:08 PM