សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ បង្កើន​សមាជិកភាព​ ដើម្បី​ជួយ​ការពារ​សិទ្ធ​ផ្លូវច្បាប់​ដល់​ស្ត្រី​ខ្វះ​លទ្ធភាព​

2021/04/27 02:59:58 am        26
​ភ្នំពេញ៖ ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ បាន​បើក​កិច្ចប្រជុំ​ដើម្បី ដាក់បញ្ចូល​សមាជិក​ថ្មី បន្ថែមចំនួន​ ៧១​រូប​បន្ថែម ដែល​ធ្វើ​អោយ​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ សរុប​ឡើងដល់ ១៣៨​រូប​ ដើម្បីបន្ត​ជួយ ដល់​ប្រជាពលរដ្ឋ​ជាពិសេស​ស្ត្រី​ដែល​ខ្វះ​លទ្ធភាព ការពារ​សិទ្ធិ តាមផ្លូវ​ច្បាប់​។​កិច្ចប្រជុំ​នេះ​ រៀបចំឡើង​ក្រោម​វត្តមាន របស់​ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ និង​ដោយមាន​ការចូលរួម​ពី​អនុប្រធាន រួម​នឹង​សមាជិក​ទាំង​១៣៨​រូប នៅ​ទីស្តី​ការគណៈរដ្ឋមន្ត្រី​នៅ​ល្ងាច ថ្ងៃទី​១៥ ខែតុលា ម្សិលមិញ​។​​​ឯកឧត្តម គី តិច បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ ពី​តម្រូវការ​ចាំបាច់​នៃ​សេវា ផ្លូវច្បាប់​ដូចជា ការប្រឹក្សា​យោបល់ ការការពារ​ក្តី ការ​តំណាង​ដោយ​អាណត្តិ ដល់​ស្ត្រី ដែលជា​ជនរងគ្រោះ ហើយ​ខ្វះ​លទ្ធភាព​ជួល​មេធាវី ។ ឯកឧត្តម បន្តថា មេធាវី​ស្ម័គ្រ​ចិត្ត សម្តេច​តេ​ជោ​កន្លងមក បាន​សហការ​ជាមួយ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ​ក៏ដូចជា​ប្រព័ន្ធ តុលាការ ហើយ​ជាពិសេស​នៅតាម​បណ្តា​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស ដើម្បី​ស្នើសុំ​នូវ របាយការណ៍​ហើយក៏​ស្នើសុំ​នូវ​ទិន្នន័យ​ច្បាស់លាស់ តើ​មាន​ករណី​ឃុំ ខ្លួន​លើស​ពី​នីតិវិធី ទេ​? ​តើ​មាន​ករណី​បំពាន​ច្បាប់​ក្នុងការ​បំពេញ​តួនាទី​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះទេ ​ដើម្បី​ជំរុញ​នូវ​នីតិវិធី​ទាំងអស់នោះ ឲ្យ​ពួកគាត់​ទទួលបាន​នូវ​ការការពារ​ស្របច្បាប់ មួយ ឲ្យ​សមស្រប​ទៅតាម​ស្តង់ដារ នៃ​ការសម្រេច​សេច​ក្កី​ដែល​មានការ​គាំពារ ត្រឹម ត្រូវ​តាម ច្បាប់ រួម​នឹង​ការសហការ​ជាមួយ​តុលាការ ដើម្បី​ជំរុញ​នីតិវិធី ប្រសិន បើ​មាន​ការឃុំ ខ្លួន​លើស ស្នើសុំ​ឲ្យ​តុលាការ ធ្វើ​ការ​ជំរុញ​នីតិវិធី​ចំពោះ​ករណី​ឃុំខ្លួន​លើស​។​​​ការ​បន្ថែម​សមាសភាព​សមាជិក​ថ្មី​បន្ថែម​នេះ​ក៏មាន​ការកែសម្រួល​នូវ តួនាទី ភារកិច្ច មួយចំនួន​ដូចជា ការបន្ថែម​តួនាទី​អនុប្រធាន​ឡើងដល់​១០​រូប ដែល​ត្រូវ​ទទួលបន្ទុកតាមរាជធានីខេត្ត រួម​នឹង​ការបែងចែក​អោយ​មាន​ក្រុមការងារ​ស្រាវជ្រាវ​ច្បាប់​ និង​ពិគ្រោះយោបល់ ក្រុម​អន្តរាគមន៍ និង​ក្រុមការងារ​ប្រចាំ​២៥​រាជធានី​ខេត្ត​។​​​​សូម​រំលឹក​ថា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​សែន ត្រូវ​បាន​បង្កើតឡើង ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៧​ខែ កុម្ភៈ​ឆ្នាំ​២០១៩ ដើម្បី​ជួយ​ការពារ​ក្តី​តាមផ្លូវ​ច្បាប់​ដល់​ជនរងគ្រោះ​ជា​ស្ត្រី ដោយសារ​ការ រំលោភបំពាន​នានា​ជាដើម ដោយ​ពុំ​គិត​កម្រៃ​សេវា​នោះ​ឡើយ​៕​អត្ថបទ​៖ ដាវ​ណ្ណ

កាកបាទ​ក្រហមកម្ពុជា​ទទួល​សវនាការ និង​ទទួល​អំណោយ​មនុស្សធម៌ ពី​សប្បុរសជន

2021/04/27 02:59:58 am        26
​​ភ្នំពេញ៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ តុលា ២០២០​នេះ នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បានទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន​ចំនួន​៣​ក្រុមហ៊ុន រួមមាន​អង្ករ និង​ថវិកា ទី​១ ពី​កញ្ញា មាស ពួយ​ហ្កិ​ច អគ្គនាយិកា​រង​ក្រុមហ៊ុន​ផលិត​បំពង់​ទីប​ជ័រ KAP ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០,០០០,០០០​រៀល (​ដប់​លាន​រៀល​) និង​អង្ករ​ចំនួន​១០​តោន​, ទី​២ ទទួល​ពី​ឧបាសិកា ឌុ​ក នឿន នូវ​ថវិកា​៥០០​ដុល្លារ និង​អង្គរ​១​តោន​, និង​ទី​៣​ទទួល​ពី​ក្រុមហ៊ុន SIGNARE JEWELLRY CO.,LTD នូវ​អង្ករ​៣​តោ​ត សម្រាប់​បម្រើ​ដល់​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ ជាពិសេស​ក្នុងស្ថានភាព​គ្រោះទឹកជំនន់​រហ័ស​នាពេល​បច្ចុប្បន្ននេះ​។​​ក្នុងឱកាស​ជួប​សំណេះសំណាល​នោះដែរ លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់​អំណោយ​ទាំងអស់ ដែល​បាន​នាំយក​អំណោយ​ទាំងនេះ មក​ឧបត្ថម្ភ​ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ជាពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។ឆ្លើយតប​នឹង​គ្រោះទឹកជំនន់ ដែល​កំពុង​យាយី​នាពេល​បច្ចុប្បន្ននេះ លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​គូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្នុងនាម​ជា​ជំនួយ​ការឱ្យ​អាជ្ញាធរ​សាធារណៈ រួមជាមួយ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បាននិងកំពុង​ប្រើប្រាស់ នូវ​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ជួយ សង្គ្រោះ​ប្រជាពលរដ្ឋ ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់ និង​ទៅដល់​ទីទួល​សុវត្ថិភាព​។ក្រៅពី​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដល់ទី​ទួល​សុវត្ថិភាព កាកបាទក្រហមកម្ពុជា ដែលមាន​កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​រស់​នៅមាន​អនាម័យ​ស្អាត បរិភោគ​ទឹក​ឆ្អិន ឬ​អាហារ​ដែល​ចម្អិន​បានល្អ ចៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ។សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​លង់ទឹក ជាពិសេស​កុមារ ៗ ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ និង​សូម​បន្ត​ទប់ស្កាត់​ជំងឺ​កូ​វីដ​–១៩ នៅក្នុង​សហគមន៍ ដោយ​អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​ទម្លាប់​រស់នៅ​តាមបែប​គ​ន្ល​ង​ថ្មី សូម​ប្រុងប្រយ័ត្ន និង​ការពារ​កុំឱ្យ​កើតមាន​ជំងឺគ្រុនឈាម និង​គ្រុន​ឈី​ក​។​​ទន្ទឹម​នឹង​នេះដែរ ម្ចាស់​អំណោយ​ទាំង​៣​ខាងលើ បាន​ថ្លែងអំណរគុណ​ចំពោះ​កាកបាទក្រហមកម្ពុជា ដែល​បាន​អនុញ្ញាតឱ្យ​ចូលរួម​ចំណែក​ការងារ​មនុស្សធម៌ និង​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​កាកបាទក្រហមកម្ពុជា ក្នុង​ការជួយ​សម្រាល​ការលំបាក​ដល់​អ្នក ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់ ជាពិសេស​អ្នក​ដែល​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់ និង​គ្រោះមហន្តរាយ​ផ្សេងៗ​៕ ​អត្ថ​ប​ទ៖ សម ងី​ម​

កងកម្លាំង​ថា​ហ៊ាន​ពលី​គ្រប់យ៉ាង ​ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​មាន​សុវត្ថិភាព​

2021/04/27 02:59:58 am        26
ភ្នំពេញ៖ សម្រាប់​ឱកាស​បំពេញបេសកកម្ម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ចេញពី​ទឹកជំនន់​ នៅក្នុង​ខណ្ឌ​ដង្កោ​កងកម្លាំង​ចម្រុះ​ជាច្រើន​ បាន​អះអាង​ថា ខ្លួន​ហ៊ាន​ពលី​គ្រប់យ៉ាង ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ ឱ្យ​មាន​សុវត្ថិភាព​រួចផុត​ពី​គ្រោះថ្នាក់​។ ពួកគាត់​មិន​រុញ​រា​នឹង​គ្រោះថ្នាក់ រឺ​ភាព​ហត់នឿយ​នោះទេ ព្រោះ​វា​ជា​កាតព្វកិច្ច​របស់​កង​កម្លាំង​។​​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ការ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ក្នុង​ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ មក​ទីទួល​សុវត្ថិភាព​រហូតមកដល់​ថ្ងៃទី​១៦ តុលា​ឆ្នាំ​២០២០​នេះ​កងកម្លាំង​ចម្រុះ​ជាច្រើន នៅតែ​ប្រចាំការ​ និង​ចេញទៅ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ជំនួយ រក​ទី​សុវត្ថិភាព​ស្នាក់​នៅ​។ សម្រាប់​សកម្មភាព​ចេញទៅ​ជួយសង្គ្រោះ​នៅ​ថ្ងៃនេះ​ផ្ទាល់ ពុំ​មាន​ភាព​មមាញឹក​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ជាច្រើន បាន​ជម្លៀស​មក​ទី​សុវត្ថិភាព តាំងពី​ថ្ងៃ​ទី​១៤​និង​ថ្ងៃទី​១៥​មក​ម្ល៉េះ​។​​ខណៈ​ពេលដែល​កំពុង​ប្រចាំការ​នៅ​ទីតាំង​ផ្លូវ២១៧ ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ កងកម្លាំង​បញ្ជាក់​ថា បញ្ហា​របស់​ពលរដ្ឋ​គឺជា​បញ្ហា​របស់​កងកម្លាំង​។ ក្នុងនាម​ជា​កងកម្លាំង​គឺ​ហ៊ាន​ពលី​គ្រប់យ៉ាង​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យមាន​សុខ​សុវត្ថិភាព​។​​សម្រាប់​ថ្ងៃ​ទី​១៦ តុលា​ឆ្នាំ ២០២០​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ចុះមក​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ និង​លើកទឹកចិត្ត​កងកម្លាំង​ចម្រុះ​ទាំងអស់ ក្នុង​ការ​លះបង់​កម្លាំង​កាយ​ចិត្ត ជំនះ​ឧបសគ្គ​គ្រប់យ៉ាង​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ឱ្យ​គេច​ផុត​ពី​គ្រោះថ្នាក់​។​​សម្រាប់​ការចូលរួម​របស់​កង​កម្លាំង ជាក់ស្ដែង​បាន​ចុះជួយ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុតពី​គ្រោះទឹកជំនន់​គ្រប់​ទីកន្លែង​។ ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់ទិសទី ការសង្គ្រោះ​ប្រជាពលរដ្ឋ​មក​ទីទួល​សុវត្ថិភាព ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល ក៏​សម្រេចបាន​ជោគជ័យ និង​សង្គ្រោះបាន​ជាង ៥​ពាន់​គ្រួសារ​មក​ទី​មាន​សុវត្ថិភាព​ផងដែរ នេះ​បើតាម​ការលើកឡើង​រប​ស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​៕ ​អត្ថបទ​៖ គឹម​ហុក

ប្រទេសជាតិ​ដំណើរការ​អភិវឌ្ឍ​បាន ​លុះត្រា​សេដ្ឋកិច្ច​មានការ​រីកចម្រើន​មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់

2021/04/27 02:59:58 am        25
ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែងថា ប្រទេសជាតិ​មួយ​អាច​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ទៅបាន លុះត្រា​សេដ្ឋកិច្ច​នៃ​ប្រទេសមួយ​នោះ​ មានការ​រីកចំរើន ​និង​មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ​ទើប​ការ​អភិវឌ្ឍ​អាច​ប្រព្រឹត្ត​ទៅបាន​។ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​បានលើកឡើង​នៅក្នុង ​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ អគារ​ថ្មី​នៃ​គណៈកម្មកា​មូល​ប​ត្រ​កម្ពុជា​ នៅ​ថ្ងៃទី​១៦ ខែ តុលា ឆ្នាំ ២០២០ ​ម្សិលមិញ​នេះ​ថា អ​គារ​ថ្មី​នៃ​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​ ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ ​ជាទី​កន្លែងធ្វើការ​ដ៏​ស័ក្ដិសម សម្រាប់​មន្ត្រី​បំពេញការងារ​ ក្នុងនាម​ជា​អាជ្ញាធរ​ក្នុង​វិស័យ​មូល​ប​ត្រ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ​ដូច្នេះ​ មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់ នៃ​គណៈកម្មការ ​មូល​ប​ត្រ​កម្ពុជា​ទាំងអស់ ​សូម​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ ក្នុងការ​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន ​ដែល​ក្រសួង​បាន​ប្រគល់​ជូន ដើម្បី​ប្តូរ​មកវិញ​នូវ​ផលប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ដែលជា​ទិសដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល ក្រោម ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​សម្តេច​ មាន​ទស្សនៈវិស័យ​ច្បាស់លាស់ ក្នុង​ការ​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច ដែលជា​បច្ច័យ​ដ៏​ចម្បង នៃ​ការ​អភិវឌ្ឍ​ជាតិ​ ប្រែក្លាយ​ជីវភាព​ពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង ​ជាពិសេស​ការកាត់បន្ថយ​នូវ​អត្រា​នៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ​ប្រទេសជាតិ​មួយ​អាច​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​បាន ល្គឹកណា​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​នោះ​មានការ​រីកចំរើន​ មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ទើប​ការ​អភិវឌ្ឍ​អាច​ប្រព្រឹត្តទៅបាន​ ។ ដូច្នេះ​មន្ត្រី​ទាំងអស់ ​មិនថាតែ​មន្ត្រី​នៅ​គណៈកម្មកា​រ មូល​ប​ត្រ​កម្ពុជា​នេះ​ទេ ពោលគឺ ​មន្ត្រី​នៅ​គ្រប់​ក្រសួង​-​ស្ថាប័នរដ្ឋ​ទាំងអស់ ​ត្រូវតែ​ខិតខំ​បំពេញការងារ​របស់​ខ្លួន​បន្ថែមទៀត ​ដើម្បី​បំរើ​ប្រទេសជាតិ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ដែលមាន​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ​ជា​ប្រមុខ​ដឹកនាំ​ដ៏​ស្វាហាប់​ក្នុង​ការ​ដឹកនាំ​ប្រទេស ឆ្ពោះទៅរក​ការ​រីកចម្រើន​ឥតឈប់ឈរ ៕​អត្ថបទ​៖ សុន រ៉ា​ឌី

រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម ​ស្នើ​ដល់​តំណាង​រោងចក្រ ​បង្កើន​ការផលិត​សម្ភារៈ​បរិក្ខារ​ការពារ ​Covid-19

2021/04/27 02:59:58 am        25
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ​ស្នើ​ដល់​តំណាង​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ ​ការពារ Covid-19 ​បង្កើន​ការផលិត​សម្ភារៈ​ឲ្យ​បាន​កាន់​តែច្រើន សម្រាប់​ផ្គត់ផ្គង់​ ឲ្យ​គ្រប់​តម្រូវការ​ទីផ្សារ ​ខណៈដែល​មេរោគ​នេះ​ នៅ​គំរាមកំហែង​ពិភពលោក​នៅឡើយ ។ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​បាន​លើ​ឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក​ Clement Yang ប្រធាន​ក្រុមហ៊ុន​រោងចក្រ MEDTECS Cambodia នៅ​ថ្ងៃទី ១៦ ខែ តុលា ម្សិលមិញ​ថា ក្រុមហ៊ុន​រោងចក្រ MEDTECS ជា​ក្រុមហ៊ុន​វិនិយោគ​ទទួល​បាន​ជោគ ជ័យ​មួយ​នៅ​កម្ពុជា ​មាន​រយៈពេល ២១ ឆ្នាំ​មកហើយ ​ក្នុងនោះ ​ក្រុមហ៊ុន​ក៏បាន​រួមចំណែក​នៅក្នុង​សេដ្ឋកិច្ច ​ទីផ្សារការងារ និង​ការទទួលខុសត្រូវ​នៅ​ក្នុង​សង្គម​កម្ពុជា​ផងដែរ​, ជាក់​ស្តែង​ការចូលរួម​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​​ការពារ Covid-19 គឺជា​កាយ​ច​វិការ​បង្ហាញ​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ ​ខណៈដែល​កម្ពុជា​កំពុង​ជួបប្រទះ​។ពាក់ព័ន្ធ​រោគរាតត្បាត​នៃ​ជំងឺ​កូ​វីដ​–១៩ នេះ​, ឯកឧត្តម ទេសរដ្ឋមន្ត្រី ​ក៏បាន​ស្នើ​ដល់​លោក Clement Yang ប្រធាន​ក្រុមហ៊ុន MEDTECS បង្កើន​ការ​យកចិត្តទុកដាក់ និង​ជំរុញ​ផលិត​សម្ភារៈ បរិក្ខារ​ការពារ Covid-19 ឲ្យ​បាន​កាន់​តែច្រើន​ថែមទៀត​ដូចជា ​ម៉ាស់ និង​សំលៀកបំពាក់​ពេទ្យ​ជាដើម សម្រាប់​ផ្គត់ផ្គង់​ឲ្យ​គ្រប់​តម្រូវការ​ទីផ្សារ ​ចំពោះ​បញ្ហា​ទាំង​អស់នេះ​ គឺជា​ចូលរួម​ចំណែក​ដ៏​សំខាន់​ផងដែរ នៅក្នុង​ការបង្ការ​ និង​ទប់ស្កាត់ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នេះ ។ក្នុងជំនួប​នេះ​, លោក Clement Yang ប្រធាន​ក្រុមហ៊ុន​រោងចក្រ MEDTECS Cambodia ​បានបង្ហាញ​នូវ​ការពេញចិត្ត ចំពោះ​ការ​វិនិយោគ​វិស័យ​រោងចក្រ​នៅ​កម្ពុជា ​។ ចំណែក​ការចូលរួម​ទប់ស្កាត់​នៃ​ជំងឺ​កូវីដ ១៩ លោក​សន្យា​ នឹង​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​ ការពារ​មេរោគ Covid-19​ បន្ថែម​ទៀត​ដល់​កម្ពុជា តាមរយៈ​កាក​បាទ​ក្រហមកម្ពុជា ​និង​ប្រគល់​ថវិកា​ឧបត្ថម្ភ​ចំនួន ២ ម៉ឺន​ដុល្លារ​អាមេរិក​ ដល់​រាជ​រដ្ឋាភិបាល ​សម្រាប់​សម្រាល​បន្ទុក​ការ​ងារ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​កម្ពុជា ​តាមរយៈ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ​ ដោយផ្ទាល់ ​ នៅ​សប្តាហ៍​ក្រោយនេះ​ផងដែរ ៕​អត្ថបទ ​៖ សុន រ៉ា​ឌី

ទឹកជំនន់​ទន្លេ ​មិនទាន់​បង្ក​ប៉ះពាល់​ដល់​បណ្តា​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ ខេត្តកណ្តាល​នោះ​ទេ​

2021/04/27 02:59:58 am        30
កណ្ដាល ​៖ បើ​តាម​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម ខេ​ត្តកណ្តាល ​បានឲ្យ​ដឹងថា ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកទន្លេ​មេគង្គ​មិនទាន់​បង្ក​ការ​ប៉ះពាល់​ផ្ទះសំបែង ​និង​ដំណាំ​ចំការ​របស់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​នោះទេ​ ហើយ​នៅ​ពេលនេះ​ទៀត ​ដីស្រែ​ចំការ​មួយ​ចំនួន​ដែល​ត្រូវការ​ទឹក​ហូរ​ពន្លិច គឺ​មិនទាន់​បាន​លិច​នោះទេ​។បើតាម​លោក យ៉ាវ ម៉េង​សែ មន្ត្រី​តាមដាន​កម្ពស់​ទឹកទន្លេ នៃ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម ខេត្ត​កណ្តាល បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី ១៧ ​ខែតុលា​នេះ​ថា ​នៅពេលនេះ ​បើ​ទោះ​ខេត្ត​ចំនួន​១៦ បាន​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ផង​ និង​ទឹកជំនន់​ទន្លេមេគង្គ​ ក៏​យើង​សង្កេត​ឃើញថា កម្ពស់​ទន្លេ​ទឹកទន្លេ​មេគង្គ និង​ទន្លេបាសាក់ ​មិនទាន់បាន​ហក់​ឡើង​ក្នុង​ខ្ពស់ ធ្វើអោយ​យើង​មានការ​ព្រួយបារម្ភ​ឡើយ​។លោក យ៉ាវ ម៉េង​សែ ថ្លែងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ​ កំពស់​ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ​អ្នក​លឿង​មាន​កំពស់​៤.៩៧​ម៉ែត្រ កម្ពស់​ទឹក​នៅ​ព្រឹក​ព្រែក​ក្តាម​មាន​៥.៨៣​ម៉ែត្រ ​កំពស់​ទឹក​ចតុមុខ ៦.៨៣​ម៉ែត្រ និង​កម្ពស់​ទឹក​ស្ថានីយ​កោះ​ខែល​ មាន​កំពស់​៦.១៩​ម៉ែត្រ ខណៈដែល​កម្ពស់​ប្រកាសអាសន្ន ​គឺមាន​កំពស់​ចាប់ពី​៧.៤០​ម៉ែត្រ រហូតដល់​១០.៥០​ម៉ែត្រ។លោក បន្តថា តាមរយៈ​កម្ពស់​នៅក្នុង​កម្រិត​នេះ គឺ​បាន​ធ្វើអោយ​ដីស្រែ​ចំការ​ដែល​បាន​ប្រមូល​ផល​ហើយ​ នៅក្នុង​ផ្នែក​ខាងក្រោម គឺ​កំពុង​ត្រូវការ​ទឹក​ច្រើន​ ដើម្បី​ពន្លិច​ដីស្រែ​ចំការ​របស់គេ​។បើតាម​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម ខេត្តកណ្តាល បាន​ថ្លែងថា ​នៅពេលនេះ ​មាន​បណ្តា​ព្រែក​មួយចំនួន​នៅក្នុង​ស្រុក​កោះធំ គឺ​ទើបតែ​មាន​ទឹក​ហូរ​ចូល​ ហើយ​ការ​មាន​ទឹក​តិចតួច​ហូរ​ដីស្រែ​នេះ ​វា​បង្ក​អោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពិបាកធ្វើ​ស្រែចំការ​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

សប្បុរសជន​នានា និង​បុរី​KP ម៉ន ដា​នី នាំ​អំណោយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ជាង​បួន​ពាន់​គ្រួសារ ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

2021/04/27 02:59:58 am        30
ពោធិ៍សាត់៖ បន្ទាប់ពី​ប្រទេស​កម្ពុជា​ជួប​គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់ នៅ​តាម​រាជធានី និង​ខេត្ត​មួយ​ចំនួន​នោះ សប្បុរសជន​នានា ដែល​ដឹកនាំ​ដោយ​អ្នកស្រី ម៉ន ដា​នី អគ្គនាយិកាក្រុមហ៊ុន បុរី ម៉នដា​នី រៀលអ៊ី ស្ទេ​ត ឯកឧត្ដម និង​ស្វាមី ផង់​ផាន់ ឃុន​ថាវ​ង្ស នៅ​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០​នេះ បាន​នាំ​អំណោយ​ជាច្រើន​យកទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ជាង​បួន​ពាន់​គ្រួសារ​នៅ​ខេត្ត​ពោធិ៍សាត់ និង​បាត់ដំបង ដែល​កំពុង​ជួប​បញ្ហា​ទឹកជំនន់​នោះ​។​​អំណោយទាំងអស់នោះរួមមាន៖ អង្ករ ២០តោន ត្រីខ ៩.៨០០កំប៉ុង មី ៤.០៧៦កេស ទឹកបរិសុទ្ធ ៤.០០០កេស ទឹកត្រី ៣២យួរ និង ទឹកស៊ីអ៉ីវ៣០យួរ។​អ្នកស្រី ម៉ន ដា​នី បាន​លើកឡើងថា «​ការផ្តល់​ជូនអំណោយ​ទាំងនេះ គឺ​កើតឡើង​ដោយសារ​ទឹកចិត្ត​អាណិត​ស្រលាញ់ ក្នុងនាម​ជា​ប្រជាជាតិ​ខ្មែរ​មិន​ប្រកាន់​ឋានៈ​បក្ខពួក ឬ​និន្នាការ​នយោបាយ​អ្វី​ទាំងអស់ ហើយ​ការ​ជួយ​នេះ ​គឺ​មិនមែន​តែ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ទាំងពីរ​ខាង​លើនេះ​ទេ គឺ​នឹង​បន្ត​ជួយ​នៅតាម​ខេត្ត​ផ្សេងៗ​ទៀត​ដែល​អាចធ្វើ​ទៅបាន ខណៈ​ពួកគាត់​កំពុង​ជួប​បញ្ហាលំបាក​នេះ​។​»​បន្ទាប់ពី​ធ្វើការ​ចែក​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នោះ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ឯកឧត្ដម ម៉ៅ ធនិន និង​ឯកឧត្ដម​អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​នេះ ដែល​ស្តែង​ឲ្យ​ឃើញ​អំពី​ការជួយ​គិតគូរ និង​ក្តី​អាណិត​ស្រលាញ់ ចំពោះ​ប្រជាពលរដ្ឋ​ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក​នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង​ជួប​ទុក្ខលំបាក​នោះ​។ឯកឧត្ដម​អភិបាលខេត្ត​ទាំងពីរ​ក៏បាន លើកឡើង​ផងដែរ​ថា សមានចិត្ត​ដ៏​ល្អ​របស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​បុរី KP ម៉ន ដា​នី រួម​ទាំង​សប្បុរសជន​នានា​នេះ​នឹងត្រូវ​បាន​ចងចាំ​ទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត​ពោធិ៍សាត់ និង​បាត់ដំបង និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែល​បានទទួល​នូវ​អំណោយ​ទាំងនេះ​៕ ​អត្ថបទ​បាន ចក់​

លោកជំទាវ ពេ​ជ ចន្ទ​មុ​នី្ន ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ទឹកជំនន់ ១៣០០​គ្រួសារ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​

2021/04/27 02:59:58 am        28
ពោធិ៍សាត់៖ ដោយ​មើល​ឃើញ​នៅ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា​នេះ លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​​​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន សម្តេច​តេ​ជោ បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ជាច្រើន ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ចំនួន ១៣០០គ្រួសារ មកពី​៨​ឃុំ ស្ថិតនៅ​ក្នុងស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ ដោយ​ក្នុងនោះ​ចែកចេញជា​៣​ទីតាំង ទីតាំង​ទី​១​ក្នុង​វត្ត ទួល​គូ ទី​២​វត្ត​ដំរី​ស និង​ទី​តាំងទី​៣​វត្ត កោះ​ជុំ​។ ដើម្បី​ជា​ការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ដែល​អំណោយ​ទាំង​អស់នោះ រួមមាន​៖ អង្ករ​២៥​គីឡូក្រាម​,​ទឹកបរិសុទ្ធ​២​កេស​, ត្រីខ ​២០​កំប៉ុង ភួយ​១ សា​រ៉ុង​១ ថ្នាំពេទ្យ​១​កញ្ចប់ និង​ថវិកា​១០​ម៉ឺន​រៀល​។​​ក្នុងឱកាស​ជួប​សំណេះសំណាល​នោះ លោកជំទាវ​បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់​អំណោយ​ទាំងអស់ ដែល​បាន​នាំយក​អំណោយ​ទាំងនេះ មក​ឧបត្ថម្ភ​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ ដើម្បី​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ជាពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។ឆ្លើយតប​នឹង​គ្រោះទឹកជំនន់ ដែល​កំពុង​យាយី​នាពេល​បច្ចុប្បន្ននេះ លោកជំទាវ បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ បាននិងកំពុង​ប្រើប្រាស់ នូវ​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់ និង​ទៅដល់​ទីទួល​សុវត្ថិភាព​។ក្រៅពី​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដល់​ទី​ទួល​សុវត្ថិភាព ដែល​មាន​កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត បាន​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​រស់​នៅមាន​អនាម័យ​ស្អាត បរិភោគ​ទឹក​ឆ្អិន ឬ​អាហារ​ដែល​ចម្អិន​បាន​ល្អ ចៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ​។សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​លង់ទឹក ជាពិសេស​កុមារៗ ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ និង​សូម​បន្ត​ទប់ស្កាត់​ជំងឺ​កូ​វីដ​–១៩ នៅ​ក្នុង​សហគមន៍ ដោយ​អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​ទម្លាប់​រស់នៅ​តាមបែប​កន្លង​ថ្មី សូម​ប្រុងប្រយ័ត្ន និង​ការពារ​កុំឱ្យ​កើតមាន​ជំងឺគ្រុនឈាម និង​គ្រុន​ឈី​ក​។​​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​នូវ​អំណោយ​មនុស្សធម៌​ទាំងនេះ ម្នាក់ៗ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​ម្នាស់​អំណោយ ដែល​បាន​ជួយ​សម្រាល ក្នុង​ជីវភាព​របស់​ពួកគាត់ ដែល​កំពុងតែ​មានការ​លិចលង់ ពី​គ្រោះទឹកជំនន់​នេះ​។​​​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់​បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​នេះ ស្តែង​ឲ្យ​ឃើញ​អំពី​ការជួយ​គិតគូរ និង​ក្តី​អាណិត​ស្រលាញ់ ចំពោះ​ប្រជាពលរដ្ឋ​ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក នៅក្នុង​កាលៈទេសៈ ដែល​ប្រទេសជាតិ​បាន និង​កំពុង​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ​។​​ជាមួយគ្នានេះ​លោក ឆាយ គឹម​ម៉ុង អភិបាលស្រុក​កណ្តៀង បានអោយដឹងថា ​ក្នុងស្រុក​កណ្តៀង​នេះ​មាន​៩​ឃុំ ក្នុងនោះ ​៨​ឃុំ​បាន​លិចលុង ដែល​ធ្វើអោយប៉ះពាល់​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​រហូតដល់ ១០៦៣៤ គ្រួសារ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​មួយចំនួន​។​​សូម​ជម្រាប​ផងដែរ​ថា​នៅ​ក្នុងឱកាស​នោះ លោកជំទាវ បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ មក​ពិនិត្យ​ពិគ្រោះ​ជម្ងឺ​ទូទៅ និង​ផ្តល់​ថ្នាំ​ព្យាបាល​ជម្ងឺ​ស្រាលៗ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ផងដែរ​។ លើសពីនោះ​បើ​ប្រពល​រដ្ឋ​ណា​មាន​ជម្ងឺ​ធ្ងន់​ធរ​ក្រុមការងារ​និង​ទទួល​យកមក​ព្យាបាល​ជូន​នៅ​ភ្នំពេញ​ដោយ​អត់​គិតថ្លៃ​៕​

៩​ខែ​ឆ្នាំ​២០២០ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ដែន​ជម្រកសត្វព្រៃ​-​ព្រៃ​ឡង់ បាន ៩៥៤ករណី

2021/04/27 02:59:58 am        27
​​ភ្នំពេញ៖ ក្រសួងបរិស្ថាន​ បានបង្ហាញ​របាយការណ៍​ នៃ​ការចុះ​ល្បាត​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ដែនជម្រក​សត្វព្រៃ​ព្រៃ​ឡង់​រយៈពេល ៩ ខែ​ឆ្នាំ​២០២០ នេះ​ឃើញថា ​ក្រុមមន្ត្រី​ឧទ្យានុ​រក្ស​បាន​បង្ក្រាប​បទល្មើស​ចំនួន ៩៥៤​ករណី នឹង​រឹបអូស​វត្ថុតាង​បានជា​ច្រើន​គ្រឿង​។​រយៈពេល​៩​ខែ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ចុះ​ប្រតិបត្តិការ​ល្បាត​ចំនួន ១៨២៣លើក ក្នុងនោះ​បទល្មើស​ធនធានធម្មជាតិ​ចំនួន ៩៥៤ ករណី ត្រូវបាន​បង្ក្រាប ហើយ​បាន​កសាង និង​បញ្ជូន​សំណុំរឿង​ចំនួន ៤០ ករណី​ទៅ​តុលាការ ធ្វើការ​អប់រំ​ និង​ចុះកិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចំនួន ៤២០ករណី និង​ពិន័យ​អន្តរការណ៍ ៤១ករណី​។ក្នុង​ប្រតិបត្តិការ​នេ​ហ​ដែរ មន្ត្រី​ឧ​ទ្យា​នុ​រក្សាបាន​រឹបអូស​រណា​យន្ត​បាន​ចំនួន ៤៣៣គ្រឿង រថយន្ត​៩ គ្រឿង គោយន្ត​ចំនួន ​១០៦គ្រឿង និង​ម៉ូតូ ៤៦គ្រឿង រឹបអូស​ឈើ​ចំនួន ៣០៣ ម៉ែត្រគូប ដោះ​អន្ទាក់​បាន​ចំនួន ១៦៧៧អន្ទាក់ និង​ដកហូត​និង​រឹបអូស​កាំភ្លើង​កែច្នៃ​បាន​ចំនួន ១០៣គ្រឿង​។​របាយការណ៍​ចេញផ្សាយ​នា​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ បានបង្ហាញ​ថា​មាន​កត្តា​ផ្សេងៗ​ជាច្រើន​ដែល​ជំរុញ​ឱ្យមាន​បទល្មើស​ទាំង​នេះ​កើតឡើង​រួមមាន​៖ កត្ដា​ជីវភាព​របស់​ប្រជា​សហគមន៍ ដែល​ធ្លាប់តែ​ពឹង អាស្រ័យ ទៅលើ​ផល អនុផល​ព្រៃឈើ និង​ការទាក់ទាញ និង​ញុះញង់​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត គួបផ្សំ​នឹង​ចំនួន​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​ឈរជើង​នៅក្នុង​តំបន់​នោះ ​នៅមានកម្រិត​នៅឡើយ​។​​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន សង្កេតឃើញថា ​បទល្មើស​នៅ​តំបន់​មួយចំនួន​មានការ ថយចុះ ដោយសារ​តែមាន​កិច្ចសហការ​ស្អិតរ​មួ​ត​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ ការ​បង្កើត​ស្នាក់ការ​ល្បាត​ចល័ត ការរៀបចំ​ផែនការ​ល្បាត​បាន​ល្អិតល្អន់ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​នេះ​គឺជា​កិច្ចខិតខំ​ប្រឹង ប្រែង​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​នៃ​តំបន់ការពារធម្មជាតិ ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​ព្រៃ ឡង់​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។​​ជាមួយគ្នានេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ​ក៏បាន​លើកឡើងថា ទោះបី​ជាមាន​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​ទាំងយប់​ទាំង​ថ្ងៃ​ពី​សំណាក់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ក៏​បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​តូច​ដូច​ជាការ​លបលួច​កាប់​ឈើ ការទន្ទ្រាន​រាន​យក​ដី ធ្វើជា​កម្មសិទ្ធិ​ការ​បរ បាញ់​និង​ការដាក់​អន្ទាក់​សត្វព្រៃ​នៅតែ​បន្ដ​កើតមាន​នៅក្នុង​តំបន់​ព្រៃ​ឡង់​ដែល​ចាំបាច់​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​បន្តទៀត​។​រាជរដ្ឋាភិបាល​កម្ពុជា តា​យ​រយៈ​ក្រសួងបរិស្ថាន និង​ដៃគូ​អភិវឌ្ឍ​បាន​យក​ចិ​ត្ដ​ទុកដាក់​ខ្ពស់​លើ​ការរៀបចំ និង​ពង្រឹង​យន្ដការ​គ្រប់គ្រង ការផ្ដល់​មធ្យោបាយ ឧបករណ៍ សម្ភារៈ ក៏ដូចជា​ការជួយ​លើកស្ទួយ​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​បន្ថែមទៀត​តាមរយៈ​ការបង្កើត​មុខរបរ​ថ្មី បង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន បង្កើន​ចំណូល​ការជំរុញ​ទេសចរណ៍ធម្មជាតិ​ជាដើម ដើម្បី​ធានា ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង ការពារ និង​អភិរក្ស​តំបន់​ព្រៃ​ឡង់​។ បច្ចុប្បន្ន​នេះ ក្រសួងបរិស្ថាន​បាននិងកំពុង​សហការ​អនុវត្ត​គម្រោង​ការពារ​និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ជាមួយ​គម្រោង​ព្រៃ​ឡង់​បៃតង​គាំទ្រ​ថវិកា​ដោយ USAID របស់​សហរដ្ឋអាមេរិក​សម្រាប់​រយៈពេល ៥ ឆ្នាំ (២០១៨–២០២៣) ក្នុង​ទំហំ​ទឹកប្រាក់ ២១លាន​ដុល្លារ​។​​សូមបញ្ជាក់ថា ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ នៅ​ខែឧសភា ឆ្នាំ ២០១៦ មាន​ផ្ទៃដី​ជាង ៤៣ ម៉ឺន​ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ៤ រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ បច្ចុប្បន្ននេះ​ មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ៨៤នាក់​ បាននិងកំពុង​ឈរជើង​ការពារ​នៅក្នុង​នោះ ខេត្តកំពង់ធំ​មាន ៣៤នាក់ ខេត្តស្ទឹងត្រែង​មាន ២៤នាក់ និង​ខេត្តក្រចេះ​ចំនួន ១២នាក់ ខេត្តព្រះវិហារ​ចំនួន ១៣នាក់ ហើយ​សហគមន៍​តំបន់ការពារធម្មជាតិ​មាន​ចំនួន ១៩ នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដែល​បាន​ចូលរួម​សហការ​ចុះ​ល្បាត​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​៕ អត្ថបទ៖ សុជាតា​

ថ្នាក់ដឹកនាំ និង​ក្រុមការងារ​សមាគម​TYDA ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ទឹកជំនន់ ១,៣០០​គ្រួសារ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​

2021/04/27 02:59:58 am        26
​ពោធិ៍សាត់៖ ដោយ​មើល​ឃើញ​នៅ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្តពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា​នេះ លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចុះ​សួរ​សុខទ​ក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជាច្រើន ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ចំនួន ១,៣០០ គ្រួសារ មកពី​៨​ឃុំ ស្ថិតនៅ​ក្នុងស្រុក​កណ្តៀង ខេត្តពោធិសាត់ ដោយ​ក្នុងនោះ​ចែកចេញជា​៣​ទីតាំង ដើម្បី​ជាការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​។​ក្នុងឱកាស​ជួប​សំណេះសំណាល​នោះ លោក​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់​អំណោយ​ទាំងអស់ ដែល​បាន​នាំយក​អំណោយ​ទាំងនេះ មក​ឧបត្ថម្ភ​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ ដើម្បី​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ជាពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។ ទាក់ទង​នឹង​គ្រោះទឹកជំនន់​ដែល​កំពុង​យាយី​នាពេល​បច្ចុប្បន្ននេះ លោកស្រី​បាន​ថ្លែង​អំណរ គុណ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បាននិងកំពុង​ប្រើប្រាស់ នូវ​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់ និង​ទៅដល់​ទីទួល​សុវត្ថិភាព​។​​ក្រៅពី​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដល់ទី​ទួល​សុវត្ថិភាព មាន​កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត បាន​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​រស់​នៅ​មាន​អនាម័យ​ស្អាត បរិភោគ​ទឹក​ឆ្អិន ឬ​អាហារ​ដែល​ចម្អិន​បានល្អ ចៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ ។សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​លង់ទឹក ជាពិសេស​កុមារ ៗ ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ និង​សូម​បន្ត​ទប់ស្កាត់​ជំងឺ​កូ​វីដ​–១៩ នៅក្នុង​សហគមន៍ ដោយ​អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​ទម្លាប់​រស់នៅ​តាមបែប​គ​ន្ល​ង​ថ្មី សូម​ប្រុងប្រយ័ត្ន និង​ការពារ​កុំឱ្យ​កើតមាន​ជំងឺគ្រុនឈាម និង​គ្រុន​ឈី​ក​។​​ប្រជាពលរដ្ឋ​ ដែល​ទទួលបាន​នូវ​អំណោយ​មនុស្សធម៌​ទាំងនេះ ម្នាក់ៗ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​ម្ចាស់​អំណោយ ដែល​បាន​ជួយ​សម្រាល ក្នុង​ជីវភាព​របស់​ពួកគាត់ ដែល​កំពុងតែ​មានការ​លិចលង់​ពី​គ្រោះទឹកជំនន់​នេះ​។​​​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់​បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​នេះ ស្តែង​ឲ្យ​ឃើញ​អំពី​ការជួយ​គិតគូរ និង​ក្តី​អាណិត​ស្រលាញ់ ចំពោះ​ប្រជាពលរដ្ឋ​ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក នៅក្នុង​កាលៈទេសៈ ដែល​ប្រទេសជាតិ​បាន និង​កំពុង​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ​។​​ជាមួយគ្នានេះ​ លោក ឆាយ គឹម​ម៉ុង អភិបាលស្រុក​កណ្តៀង បានអោយដឹងថា​ក្នុងស្រុក​កណ្តៀង​នេះ​៩​ឃុំ ក្នុងនោះ​៨​ឃុំ​បាន​លិចលុង ដែល​ធ្វើអោយប៉ះពាល់​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​រហូតដល់ ១០៦៣៤ គ្រួសារ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​មួយចំនួន​។​​សូម​ជម្រាប​ផងដែរ​ថា​ នៅ​ក្នុងឱកាស​នោះ លោកជំទាវ​បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​មនុស្សធម៌​ជាច្រើន ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ចំនួន ១,៣០០ គ្រួសារ រួមមាន អង្ករ​២៥​គីឡូក្រាម​,​ទឹកបរិសុទ្ធ​២​កេស​, ត្រីខ​២០​កំប៉ុង ភួយ​១ សា​រ៉ុង​១ ថ្នាំពេទ្យ​១​កញ្ចប់ និង​ថវិកា​១០​ម៉ឺន​រៀល​ផងដែរ​។ ព្រមទាំង​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ មក​ពិនិត្យ​ពិគ្រោះ​ជម្ងឺ​ទូទៅ និង​ផ្តល់​ថ្នាំ​ព្យាបាល​ជំងឺ​ស្រាលៗ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ផងដែរ​។ លើសពីនោះ​បើ​ប្រពល​រដ្ឋ​ណា​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក្រុមការងារ​និង​ទទួល​យក​មក​ព្យាបាល​ជូន​នៅ​ភ្នំពេញ​ដោយ​អត់​គិតថ្លៃ​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM