លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ ធនធានមនុស្សជាកត្តាសំខាន់បំផុតដែលរាជរដ្ឋាភិបាល ត្រូវបន្តវិនិយោគដោយខានមិនបាន

2024/07/04 06:41:38 pm        253
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត ដែលរាជរដ្ឋាភិបាលនឹងត្រូវបន្តវិនិយោគដោយខានមិនបាន តាមរយៈការឧបត្ថម្ភ និងដំឡើងប្រាប់បៀវត្សជូនដល់លោកគ្រូ អ្នកគ្រូជាបន្តបន្ទាប់តាំងពីដើមរហូតដល់បច្ចុប្បន្ន និងទៅអនាគត។ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់​អគារអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្អឹងខ្នងរបស់វិស័យអប់រំគឺជាគ្រូ ដូច្នេះគ្រូត្រូវតែខ្លាំង និង ត្រូវតែមានចំណេះចំនាញគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើកំណែ​ទម្រង់​សម្រាប់វិស័យអប់រំនោះ ហើយចំពោះវិស័យអប់រំនេះ គឺរាជរដ្ឋាភិបាលបានបញ្ចេញថវិកាជាតិ​ច្រើន​ជាងក្រសួងស្ថាប័ន ណាៗទាំងអស់ដើម្បីលើកកម្ពស់វិស័យអបរំនេះឲ្យមានស្តង់ដា និងរីកចម្រើនទៅមុខបន្ថែមទៀត។យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ដើម្បី​ពង្រឹង​គុណភាពលើវិស័យអប់រំរដ្ឋតម្រូវឱ្យលោកគ្រូ អ្នកគ្រូមានចំណេះដល់កម្រិតថ្នាក់​បត្រ​បរិញ្ញាបត្រ និងថ្នាក់បត្របរិញ្ញាបត្រជាន់ខ្ពស់ ​ដោយក្នុងនោះជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នឹងតម្រូវឲ្យគ្រូបង្រៀននៅ ​បឋមសិក្សានិងអនុវិទ្យាល័យ យ៉ាងហោចណាស់មានកម្រិតថ្នាក់​បរិញ្ញាបត្រ។ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់​អគារអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនេះដែរ សម្តេចធិបតី​ក៏បានលើកទឹកចិត្តឲ្យលោកគ្រូ ​អ្នកគ្រូទាំងអស់ត្រូវមានការត្រៀមឯកសារ និងការស្រាវជ្រាវបន្ថែម​ទៀត​សម្រាប់សិស្ស និស្សិតរបស់ខ្លួនផងដែរ ដើម្បីឲ្យទាន់សម័យទំនើបបច្ចេកវិទ្យានោះ៕អត្ថបទបាន ចក់

នាយករដ្ឋមន្ត្រីប្រាប់ UN ថា ការមកដល់របស់នគរបាលកេនយ៉ា នៅហៃទី គឺជាយុគសម័យថ្មីសម្រាប់សន្តិសុខ

2024/07/04 06:31:12 pm        227
នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក ហ្គារី ខន់នីល(Garry Conille) បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធថា ការមកដល់នៃមន្ត្រីនគរបាលកេនយ៉ាដំបូងគេក្រោមបេសកកម្មគាំទ្រដោយអង្គការសហប្រជាជាតិ បានបង្ហាញពីដំណាក់កាលដ៏សំខាន់មួយដើម្បីស្តារសន្តិសុខនៅក្នុងប្រទេស ដែលរងការបំផ្លិចបំផ្លាញដោយអំពើហិង្សារបស់ក្រុមជនអន្ធពាល។ លោក Conille បាននិយាយទៅកាន់អ្នកការទូតនៅទីក្រុងញូវយ៉កថា ការមកដល់របស់ក្រុមដំបូង នៃការគាំទ្រសន្តិសុខពហុជាតិសាសន៍ បានចាប់ផ្តើមយុគសម័យថ្មី នៅក្នុងប្រទេសហៃទី។នគរបាលប្រទេសកេនយ៉ាប្រមាណ ២០០នាក់ បានមកដល់ប្រទេសហៃទី កាលពីសប្តាហ៍មុន ជាផ្នែកនៃបេសកកម្មត្រូវបានពន្យារពេលជាយូរមកហើយ ដែលតម្រូវឱ្យជួយនគរបាលជាតិ ប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាលប្រដាប់អាវុធ ចូលមកកាន់កាប់ភាគច្រើននៅរដ្ឋធានីព័រអូប្រាំង របស់ប្រទេសហៃទី ជាការបញ្ឆេះវិបត្តិមនុស្សធម៌ និងបានជំរុញឱ្យប្រជាជនជិត ៦០០.០០០នាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ និង៥លាននាក់ធ្លាក់ចូលទៅក្នុងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។កម្លាំងពេញលេញត្រូវបានកំណត់ថានឹងមានចំនួនលើសពី ២.៥០០នាក់ ប៉ុន្តែវានៅតែពុំទាន់ច្បាស់នៅឡើយថាតើនៅពេលណាដែលកងកម្លាំងទាំងនេះអាចមកដល់ ខណៈការផ្តល់មូលនិធិយឺតយ៉ាវជាងតម្រូវការ។ រដ្ឋមន្ត្រីការបរទេសរបស់សាធារណរដ្ឋដូមីនីក លោក Roberto Alvarez នៅក្នុងកិច្ចប្រជុំ បានធ្វើការអំពាវនាវបន្ទាន់ដល់ប្រទេសទាំងអស់ ដែលបានប្តេជ្ញាផ្តល់មូលនិធិ ដើម្បីបំពេញការសន្យារបស់ពួកគេ និងដាក់ប្រាក់ទាំងនោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយនិយាយសំដៅទៅលើការគាំទ្រផ្នែកសន្តិសុខពហុជាតិសាសន៍។ បើគ្មានមូលនិធិបន្ថែមច្រើននោះទេ បេសកកម្មនឹងមិនអាចបញ្ចប់ការដាក់ពង្រាយកងកម្លាំងរយៈពេល១២ ខែ ដែលអាណត្តិដំបូងនឹងបញ្ចប់នៅខែតុលា។ការិយាល័យរួបរួមរបស់អង្គការសហប្រជាជាតិ នៅប្រទេសហៃទី(BINUH) បានព្រមានថា ការប៉ះទង្គិចគ្នាកាន់តែច្រើនរវាងនគរបាល និងក្រុមជនអន្ធពាល នឹងបណ្តាលឲ្យជនស៊ីវិលកាន់តែច្រើន រួមទាំងកុមារតូចៗ ត្រូវស្លាប់ដោយគ្រាប់កាំភ្លើងគ្មានគោលដៅ។

មន្ត្រីអឺរ៉ុប៖ ចិននិងរុស្ស៊ី សហការគ្នាដើម្បីផលិតយានដ្រូនវាយប្រហារស្រដៀងនឹងយានដ្រូន Shahed របស់អ៊ីរ៉ង់

2024/07/04 06:28:13 pm        360
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនរុស្ស៊ីនិងចិន កំពុងធ្វើការរួមគ្នា ដើម្បីផលិតយានដ្រូនវាយប្រហារស្រដៀងនឹងយានដ្រូន Shahed ដ៍គ្រោះថ្នាក់របស់ប្រទេសអ៊ីរ៉ង់។មន្ត្រីទាំងនោះ បាននិយាយថា ក្រុមហ៊ុន បានពិភាក្សាគ្នាកាលពីឆ្នាំមុន ហើយបានចាប់ផ្តើមរចនា និងសាកល្បងយានដ្រូនប្រភេទនេះ នៅដើមឆ្នាំនេះ ដើម្បីត្រៀមដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ី។មន្ត្រីដដែល បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា យានដ្រូនទាំងនេះ នៅមិនទាន់ត្រូវបានគេដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែននៅឡើយទេ។ ពួកគេ មិនបានបញ្ជាក់ថា ក្រុមហ៊ុនណាខ្លះដែលពាក់ព័ន្ធក្នុងការផលិតយានដ្រូនវាយប្រហារទាំងនោះទេ។ការសម្រេចនេះ នឹងក្លាយជាការសម្រេចមួយគួរឲ្យព្រួយបារម្ភមួយសម្រាប់អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ ខ្លួន។ប្រទេសរុស្សី បានពឹងផ្អែកយ៉ាងខ្លាំងលើយានដ្រូន Shahed របស់អ៊ីរ៉ង់ និងប្រភេទទំនើបជាងនេះ និងតាមតម្រូវការរបស់ខ្លួន ដើម្បីគ្របដណ្ដប់លើការការពារដែនអាកាសរបស់អ៊ុយក្រែន ចាប់តាំងពីបានចាប់ ផ្តើមការលុកលុយពេញទំហឹងរបស់ខ្លួន នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។កាលពីខែមករា រុស្ស៊ីត្រូវបានគេសង្ស័យថា បានប្រើប្រាស់យានដ្រូនអ៊ីរ៉ង់ Shahed-238 ដែលទំនើបនិង មានល្បឿនលឿន និងហោះបានរយៈកម្ពស់ខ្ពស់ជាងយានដ្រូន Shahed-136 ទៅទៀត។

កោះតៃវ៉ាន់៖ ការរឹបអូសទូកនេសាទរបស់ប្រទេសចិន អាចជាសកម្មភាពនៃសង្គ្រាមផ្លូវចិត្ត

2024/07/04 06:13:55 pm        326
មន្ត្រីសន្តិសុខជាន់ខ្ពស់របស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៤ កក្កដា) នេះថា សកម្មភាពរបស់ប្រទេសចិនក្នុងការរឹបអូសយកទូកនេសាទតៃវ៉ាន់មួយគ្រឿង ដែលកំពុងប្រតិបត្តិការនៅជិតឆ្នេរសមុទ្រចិនដោយសារនេសាទខុសច្បាប់ អាចជាទង្វើនៃសង្គ្រាមចិត្តសាស្ត្រដោយទីក្រុងប៉េកាំង ដែលរៀបចំឡើងដើម្បីដាក់សម្ពាធបន្ថែមលើទីក្រុងតៃប៉ិ។ក្រុមមន្ត្រីចិន បានឃាត់ទូកនេសាទនោះហើយបន្ទាប់មកយកត្រឡប់ទៅកំពង់ផែក្នុងប្រទេសចិនវិញកាលពីល្ងាចថ្ងៃអង្គារ។ ទូកនោះជាទូកនេសាទមឹកនៅក្នុងដែនទឹកចិន ប៉ុន្តែនៅជិតកោះ ឃិនមិន (Kinmen) ដែលគ្រប់គ្រងដោយតៃវ៉ាន់។ ប្រទេសចិន និយាយថាទូកនោះបានរំលោភលើបម្រាមរដូវក្តៅដែលមិនឱ្យនេសាទ និងធ្វើប្រតិបត្តិការនេសាទដោយខុសច្បាប់។ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសភា អគ្គនាយកនៃការិយាល័យសន្តិសុខជាតិតៃវ៉ាន់ លោក សៃ មីងយិន (Tsai Ming-yen) បាននិយាយថា នេះមិនមែនជារឿងធម្មតាទេដែលមន្ត្រីចិន ឃាត់ទូក បន្ទាប់មកចាប់អ្នកនេសាទតៃវ៉ាន់ម្នាក់ ដោយពន្យល់ថានោះជាការនេសាទខុសច្បាប់ ប៉ុន្តែប្រទេសចិន ប្រហែលជាធ្វើបែបនេះ ដើម្បីបង្ហាញពីយុត្តាធិការរបស់ខ្លួនលើច្រកសមុទ្រ និងដាក់សម្ពាធលើរដ្ឋាភិបាលតៃវ៉ាន់។ឆ្មាំល្បាតឆ្នេរតៃវ៉ាន់បាននិយាយថា ប្រទេសចិនធ្លាប់បានរឹបអូសទូកនេសាទតៃវ៉ាន់ពីមុនដោយសារការនេសាទខុសច្បាប់ ប៉ុន្តែបានដោះលែងពួកគេមកវិញ បន្ទាប់ពីបង់ការផាកពិន័យរួច៕

អវកាសយានិក សិនចូវ (Shenzhou-18) របស់ចិនបានបញ្ចប់ការដើរលើលំហជាលើកទីពីរ

2024/07/04 06:07:00 pm        147
យោងតាមទីភ្នាក់ងារអវកាសចិន ក្រុមអវកាសយានិកសិនចូវ(Shenzhou-18) នៅលើយានអវកាសក្នុងស្ថានីយអវកាសគន្លងតារាវិថីរបស់ប្រទេសចិន បានបញ្ចប់ការដើរលើលំហទីអវកាស នៅម៉ោង ១០:៥១ នាទីយប់ ម៉ោងនៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធសប្ដាហ៍នេះ។ លោក យ៉េ ក្វាងហ្វូ (Ye Guangfu) លោក លី កុង (Li Cong) និង លោក លី ក្វាងស៊ូ (Li Guangsu) បានធ្វើការប្រហែល ៦ម៉ោងកន្លះ ដើម្បីបញ្ចប់កិច្ចការជាច្រើន ដោយលោក លី ក្វាងស៊ូ ស្ថិតនៅក្នុងស្ថានីយអវកាស។នេះបានក្លាយជាសកម្មភាពក្រៅយានអវកាសលើកទី១៦(EVA)ដោយក្រុមអវកាសយានិកចិន អំឡុងការដំណើរការ និងដំណាក់កាលអភិវឌ្ឍន៍របស់ស្ថានីយអវកាសចិន (CSS)។ លោក លីវ មីង (Liu Ming) ជំនួយការអ្នកស្រាវជ្រាវនៅបណ្ឌិត្យសភាបច្ចេកវិទ្យាអវកាសចិន (CAST) បានប្រាប់ ទូរទស្សន៍ China Media Group (CMG) ថា គោលបំណងនៃការដើរលើលំហឬ EVA នេះគឺដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងស្ថេរភាពរយៈពេលវែងនៃស្ថានីយអវកាស ដោយការដំឡើងឧបករណ៍ការពារ។ ឧបករណ៍នៅលើឧបករណ៍ដើរលើវាលលំហ ភាគច្រើនលើខ្សែ និងបំពង់។ អ្នកទាំងបីបានអនុវត្តការដើរក្នុងលំហអវកាសដំបូងដោយជោគជ័យកាលពីខែឧសភា ក្នុងអំឡុងពួកគេបានដំឡើងឧបករណ៍ការពារសម្រាប់ខ្សែដើរក្នុងទីលំហ នៃម៉ូឌុលមន្ទីរពិសោធន៍ មឹងធៀន (Mengtian) ។ លោក លីវ បានបន្ថែមថា ការផ្តោតរបស់ពួកគេសម្រាប់ការដើរក្នុងលំហទីពីរ គឺទៅលើម៉ូឌុលមន្ទីរពិសោធន៍ វិនធៀន (Wentian) និងឧបករណ៍ការពារស្នូលរបស់ម៉ូឌុល ធៀនហេ (Tianhe) សម្រាប់ខ្សែ និងបំពង់៕

សមាជិក NATO យល់ព្រមផ្ដល់ជំនួយហិរញ្ញវត្ថុចំនួន ៤០ ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន

2024/07/04 06:03:53 pm        197
អ្នកការទូតអឺរ៉ុបខាងលិចពីរនាក់បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធ (០៣ កក្កដា) មួយសប្តាហ៍មុនពេលមេដឹកនាំសម្ព័ន្ធយោធា ណាតូ (NATO) នឹងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោនថា សមាជិកណាតូបានយល់ព្រមផ្តល់មូលនិធិជំនួយយោធាសម្រាប់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ៤០ ពាន់លានអឺរ៉ូ (ជាង ៤៣ ពាន់លានដុល្លារ) នៅឆ្នាំ២០២៥។អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បានស្នើឱ្យសម្ព័ន្ធមិត្តធ្វើការប្តេជ្ញាចិត្តរយៈពេលច្រើនឆ្នាំដើម្បីរក្សាជំនួយផ្នែកយោធាសម្រាប់ទីក្រុងគីវ ក្នុងកម្រិតដូចៗគ្នា ចាប់តាំងពីប្រតិបត្តិការយោធារុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយទឹកប្រាក់ប្រហែល ៤០ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ។ខណៈពេលដែលប្រទេសជាសមាជិកមិនបានគាំទ្រសំណើដើមរបស់លោក ស្តុលថិនប៊ឺក សម្រាប់ការសន្យាជំនួយរយៈពេលច្រើនឆ្នាំបែបនោះ កិច្ចព្រមព្រៀងថ្មីនេះរួមបញ្ចូលសំណើវាយតម្លៃឡើងវិញនូវការរួមចំណែករបស់សម្ព័ន្ធមិត្តនៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ នាពេលអនាគត នេះបើយោងតាមអ្នកការទូតម្នាក់។អ្នកការទូតរូបនោះបានបន្ថែមថា សម្ព័ន្ធមិត្តក៏បានសម្រេចចិត្តថានឹងមានរបាយការណ៍ចំនួនពីរនៅឆ្នាំបន្ទាប់ ដើម្បីរាយការណ៍ថាតើប្រទេសណាត្រូវផ្គត់ផ្គង់អ្វីដល់អ៊ុយក្រែន ដើម្បីឆ្លើយតបនឹងការទាមទារឱ្យមានតម្លាភាពបន្ថែមទៀតលើការចែករំលែកបន្ទុកនៅក្នុងសម្ព័ន្ធយោធា។ ការសន្យាហិរញ្ញវត្ថុគឺជាផ្នែកមួយនៃកញ្ចប់ជំនួយដ៏ធំសម្រាប់អ៊ុយក្រែន ដែលបណ្ដាមេដឹកនាំណាតូ នឹងយល់ព្រមនៅពេលដែលពួកគេប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ៕

ការស្ទង់មតិ៖ លោក Biden ទទួលបានសំឡេងគាំទ្រស្មើគ្នាជាមួយនឹងលោក Trump

2024/07/04 05:48:32 pm        201
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានទាញយកសំឡេងគាំទ្រស្មើគ្នាជាមួយនឹងគូប្រជែងមកពីគណបក្សសាធារណរដ្ឋរបស់ខ្លួនគឺលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងសប្តាហ៍នេះក្នុងការប្រជែងយកជ័យជម្នះក្នុងការបោះឆ្នោតខែវិច្ឆិកា ដែលជាសញ្ញាមួយបង្ហាញថា ការប្រកួតប្រជែងនៅតែប្រកៀកប្រកិត ទោះជាបន្ទាប់ពីលោក Biden ធ្វើមិនបានល្អក្នុងជជែកដេញដោលក៏ដោយ នេះបើយោងតាមការស្ទង់មតិថ្មីរបស់ រ៉យទ័រ (Reuters) និងអ៊ីបសូស (Ipsos)។លោក Biden និងលោក Trump មានការគាំទ្រ ៤០ ភាគរយស្មើគ្នាក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅក្នុងការស្ទង់មតិរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ (០២ កក្កដា)។ ការស្ទង់មតិរបស់ Reuters/Ipsos លើកមុន ដែលបានធ្វើឡើងនៅថ្ងៃទី១១-១២ ខែមិថុនា បានបង្ហាញថា លោក Trump ទទួលបានពិន្ទុនាំមុខ ២ ភាគរយលើសលោក Biden គឺ ៤១ភាគរយទល់នឹង ៣៩ ភាគរយ។ការស្ទង់មតិថ្មីនេះបង្ហាញថា បន្ទាប់ពីការជជែកដេញដោល សមាជិកបក្សប្រជាធិបតេយ្យម្នាក់ក្នុងចំណោមបីនាក់ គិតថាលោក Biden គួរតែបោះបង់ការប្រកួត ដោយនោះជាអ្វីដែលលោកបេ្ដជ្ញាថានឹងមិនធ្វើ។ មនុស្សម្នាក់ក្នុងចំណោមប្រាំនាក់ដែលបានចុះឈ្មោះបោះឆ្នោតបាននិយាយថា ពួកគេមិនប្រាកដថាត្រូវបោះឆ្នោតឱ្យអ្នកណាទេ ហើយថាពួកគេនឹងជ្រើសរើសបេក្ខជនផ្សេងក្រៅពីអ្នកទាំងពីរនោះ ឬថាពួកគេនឹងមិនបោះឆ្នោតទាល់តែសោះ។ខណៈពេលដែលការស្ទង់មតិទូទាំងប្រទេសផ្តល់សញ្ញាសំខាន់ៗអំពីការគាំទ្ររបស់ពលរដ្ឋអាមេរិកសម្រាប់បេក្ខជននយោបាយ បណ្ដារដ្ឋប្រកួតប្រជែងមួយចំនួនតូចគឺជាតួអង្គសំខាន់នៅក្នុងមហាវិទ្យាល័យបោះឆ្នោតអាមេរិក ដែលជាអ្នកសម្រេចចុងក្រោយថាអ្នកណាឈ្នះការបោះឆ្នោតប្រធានាធិបតី៕

អ្នកទេសចរសម្រុកទៅអាកាសយានដ្ឋានម៉ិកស៊ិក ដោយសង្ឃឹមថា នឹងចាកចេញមុនព្យុះ Beryl ទៅដល់

2024/07/04 05:45:52 pm        73
ក្រុមអ្នកទេសចរដែលមានការព្រួយបារម្ភ បានសម្រុកទៅកាន់អាកាសយានដ្ឋានទីក្រុង ឃែនឃុន (Cancun) ប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ (០៣ មិថុនា) ដោយសង្ឃឹមថានឹងចាកចេញពីទីក្រុងរមណីយដ្ឋានមួយនេះ មុនការមកដល់នៃព្យុះសង្ឃរា ប៊ឺរៀល (Beryl)។ ខ្យល់ព្យុះ ប៊ឺរៀល ដែលជាព្យុះទីមួយនៃរដូវកាលនេះ កំពុងធ្វើដំណើរដោយល្បឿនខ្យល់អតិបរមា ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថានឹងវាយលុកឧបទ្វីប យូកាតាន (Yucatan) របស់ម៉ិកស៊ិក នៅយប់ថ្ងៃព្រហស្បតិ៍ (០៤ កក្កដា) នេះ។ខណៈដែលអ្នកទេសចរមួយចំនួនស្វះស្វែងរកជើងហោះហើរដើម្បីត្រឡប់ទៅផ្ទះវិញ អ្នកនេសាទក្នុងស្រុកក៏កំពុងទាញទូករបស់ពួកគេចេញពីទឹកឡើងលើច្រាំងដើម្បីសុវត្ថិភាព ដោយបារម្ភថាព្យុះ ប៊ឺរៀល អាចប៉ះពាល់ដល់ការងាររបស់ពួកគេ។លេខាធិការទេសចរណ៍ទីក្រុង ឃែនឃុន លោក ហ័ន ផាប្លូ ហ្ស៊ូលូអេតា (Juan Pablo Zulueta) បាននិយាយថា ភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសស្នាក់នៅ ដោយសារតែមាន «កម្រិតព្រមានទាបពណ៌បៃតង»។ លោកបានស្នើឱ្យភ្ញៀវធ្វើតាមការណែនាំពីអាជ្ញាធរក្នុងករណីដែលពួកគេត្រូវបានបញ្ជាឱ្យទៅកាន់ទីជម្រកដែលបានកំណត់។ក្រសួងការពារជាតិម៉ិកស៊ិក បាននិយាយថា កងទ័ព កងទ័ពអាកាស និងឆ្មាំជាតិបានដំណើរការឆ្លើយតបគ្រាអាសន្ននៅក្នុងរដ្ឋ គីនតាណា រ៉ូ (Quintana Roo), ខាំប៉េឆេ (Campeche) និង យូកាតាន (Yucatan) ដោយមានជម្រកចំនួន ១២០ ទីតាំងត្រូវបានបង្កើត ហើយកងទ័ពជិត ៤.៩០០ នាក់កំពុងល្បាតយាមកាមនៅលើឧបទ្វីបមួយនេះ៕

នាយករដ្ឋមន្រ្តី ណែនាំទៅក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំការឧបត្ថម្ភ ដល់ស្រ្តីមានផ្ទៃពោះ ដែលកំពុងជាប់ឃុំ

2024/07/04 05:39:22 pm        239
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គប្បីរៀបចំធ្វើការឧបត្ថម្ភ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត ដល់ស្រ្តីមានផ្ទៃពោះ ដែលនឹងកំពុងជាប់ពន្ធនាគារ ខណៈយើងត្រូវគិតគូរទារកក្នុងផ្ទៃ ដែលមិនជាប់ពាក់ព័ន្ធនឹងម្តាយគេជាពិរុទ្ធជននោះ។ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់​អគារ​អន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងភាគីពាក់ព័ន្ធ​ដទៃទៀត គប្បីជួបប្រជុំពិភាក្សាគ្នា ដើម្បីរៀបចំអត្ថប្រយោជន៍ផ្សេងៗ​ដល់ស្រ្តីជាពិរុទ្ធជន ដែលកំពុងមានផ្ទៃពោះ ដើម្បីឲ្យពួកគាត់​ធ្វើយ៉ាងណា​ទទួល​បាន​ការ​ឧបត្ថម្ភ​តាមរយៈប្រព័ន្ធគំពារ​សង្គម ​ដូចស្ត្រីជាកម្មការិនី និងស្រ្តីដទៃទៀត​ដែលមានផ្ទៃពោះដែរនោះ។សម្តេចធិបតី ​ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា​ ការដែលសម្តេច​ឲ្យមានការ​រៀបចំ​ផ្តល់​ការ​ឧបត្ថម្ភ ដល់​ស្រ្តីមានផ្ទៃពោះ ​ដែលកំពុង​ជាប់ឃុំឃាំងនេះ ​គឺធ្វើឡើង​ដើម្បី​ជួយ​ដល់​ទារក​ក្នុង​ផ្ទៃដែល​មិនដឹងរឿង ​និង​ជាប់ពាក់ព័ន្ធ ​នឹងរឿងម្តាយ​របស់ពួកគេ​ដែល​ជាពិរុទ្ធជននោះ។ មួយវិញទៀត​គម្រោង​នេះ គឺធ្វើឡើង​ដើម្បី​ជា​សកម្មភាពមនុស្សធម៌តែប៉ុណ្ណោះ ​៕អត្ថបទបាន ចក់

លោក Biden បេជ្ញាបន្តយុទ្ធនាការបោះឆ្នោត ទោះមានសម្ពាធដែលរុញឱ្យលោកលាឈប់ក៏ដោយ

2024/07/04 05:01:30 pm        155
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្តេជ្ញាបន្តប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ ក្នុងអំឡុងពេលការសន្ទនាតាមទូរសព្ទជាមួយបុគ្គលិកយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃពុធ (០៣ កក្កដា) ហើយបានទទូចក្នុងកិច្ចប្រជុំជាមួយសមាជិកសភា និងអភិបាលនៃគណបក្សប្រជាធិបតេយ្យថាលោកមានសម្ថភាពប្រជែងតំណែងប្រធានាធិបតីនេះម្ដងទៀត បើទោះបីជាការជជែកដេញដោលដ៏រអាក់រអួលរបស់ខ្លួនកាលពីសប្តាហ៍មុនក៏ដោយ។លោក បៃដិន បានហៅទូរសព្ទទៅកាន់សមាជិកដែលកំពុងមានការព្រួយបារម្ភក្នុងក្រុមយុទ្ធនាការរបស់លោក ហើយបានប្រាប់ពួកគេថា «លោកមិនចាកចេញទៅណាទេ» នេះបើយោងតាមប្រភពពីរដែលដឹងពីបញ្ហានោះ។លោក បៃដិន បាននិយាយនៅក្នុងសារអេឡិចត្រូនិច (អ៊ីមែល) មួយថា «មិនមានអ្នកណាម្នាក់អាចដេញខ្ញុំបានទេ។ ខ្ញុំមិនចាកចេញឡើយ ហើយនឹងបន្តប្រជែងដល់ទីបញ្ចប់» ដោយជំរុញឱ្យអ្នកគាំទ្រឧបត្ថម្ភប្រាក់បន្ថែម ដើម្បីជួយផ្ដួលគូប្រជែងរបស់ខ្លួនគឺលោក ដូណាល់ ត្រាំ (Donald Trump) នៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា។លោកប្រធានាធិបតីបានជួបតាមអនឡាញ និងដោយផ្ទាល់ជាមួយអភិបាលគណបក្សប្រជាធិបតេយ្យចំនួន ២៤ នាក់ និងអភិបាលក្រុងវ៉ាស៊ីនតោន នៅល្ងាចថ្ងៃពុធ ដើម្បីធានាទំនុកចិត្តឡើងវិញដល់ពួកគេបន្ទាប់ពីការធ្វើមិនបានល្អក្នុងការជជែកដេញដោលថា លោកមានទំនួលខុសត្រូវលើការងារជាអ្នកដឹកនាំសម្រាប់គណបក្ស។នៅក្នុងការជជែកដេញដោលជាមួយលោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក បៃដិន បាននិយាយភ្លាត់ជាច្រើន បាត់បង់ការគិតម្តងម្កាល ហើយពេលខ្លះនិយាយបញ្រ្ចាសប្រធានបទទៀតផង។ ប្រធានាធិបតីរូបនេះបាននិយាយថាខ្លួនហត់នឿយពេកបន្ទាប់ពីការធ្វើដំណើរក្រៅប្រទេសចំនួនពីរលើក ខណៈសេតវិមានបាននិយាយថាពេលនោះលោកមានជំងឺផ្តាសាយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
10/31/2026 01:10 PM
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»
10/31/2026 01:10 PM
អូម៉ង់ជួយសង្គ្រោះមនុស្ស ២៥នាក់ពីនាវាកំពុងឆេះ ខណៈអ៊ីរ៉ង់បញ្ឈប់នាវាដឹកប្រេង
10/31/2026 01:10 PM
រុស្ស៊ី និងអាមេរិក ចាប់ផ្តើមសម្របសម្រួលកាលបរិច្ឆេទសម្រាប់ការចរចារវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន
10/31/2026 01:10 PM
លោក Rubio ចុះអនុស្សរណៈស្តីពីតំបន់អាកទិកជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន និងកូរ៉េខាងត្បូង ក្នុងកិច្ចប្រជុំ G20
10/31/2026 01:10 PM
មីស៊ីលរបស់ក្រុមហ៊ូទី វាយប្រហារនៅជិតវិមានប្រធានាធិបតីក្នុងទីក្រុង Aden ប្រទេសយេម៉ែន
10/31/2026 12:10 PM
អាមេរិក អនុម័តការលក់មីស៊ីលប៉ាទ្រីយ៉ូតក្នុងតម្លៃ២,១ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន
10/31/2026 12:10 PM
ក្នុងចំណោមស្នាដៃជិត ៤០០ ចំណងជើង មានស្នាដៃផលិតករខ្មែរ និងបរទេស ៩០ ចំណងជើងត្រូវបានជ្រើសយកមកដាក់បញ្ចាំង
10/31/2026 12:10 PM
ពលរដ្ឋសម្តែងការអរគុណរាជរដ្ឋាភិបាល ចំពោះការធ្វើតេស្តជំនាញ RPL ជំហានទី២ ឥតគិតថ្លៃ
10/31/2026 12:10 PM
ក្រុមអ្នកចិញ្ចឹមសត្វអំពាវនាវឱ្យទប់ស្កាត់ ការនាំចូលសាច់បង្កក ដើម្បីលើកកម្ពស់ការចិញ្ចឹមក្នុងស្រុក និងការពារសុខភាពអ្នកបរិភោគ
10/31/2026 11:10 AM