លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធាន UNRWA អំពាវនាវដល់ដៃគូនានាឲ្យប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីរំលាយទីភ្នាក់ងារ ប៉ាឡេស្ទីន

2024/06/25 09:53:15 pm        60
ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) កាលពីថ្ងៃចន្ទ បានអំពាវនាវដល់ដៃគូនានាឲ្យប្រយុទ្ធប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ដើម្បីឲ្យអង្គការនេះ ត្រូវបានរំលាយចោល ដោយសារខ្លួនផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា និងនៅទូទាំងតំបន់នេះ ។ប្រធាន UNRWA លោក Philippe Lazzarini បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៃគណៈកម្មការប្រឹក្សា របស់ទីភ្នាក់ងារនេះ នៅទីក្រុងហ្សឺណែវថា៖«អ៊ីស្រាអែល បានរិះគន់អាណត្តិរបស់ទីភ្នាក់ងារនេះ យូរមក ហើយ។ ប៉ុន្តែឥឡូវនេះ ប្រទេសនេះ កំពុងប្រឹងប្រែង ដើម្បីការបញ្ចប់ប្រតិបត្តិការរបស់ UNRWA ដោយច្រានចោលនូវឋានៈរបស់ទីភ្នាក់ងារនេះថា ជាអង្គភាពរបស់អង្គការសហប្រជាជាតិដែលគាំទ្រដោយរដ្ឋសមាជិកភាគច្រើនលើសលប់»។ «ប្រសិនបើយើង មិនប្រឆាំងទេនោះ អង្គភាពនានារបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត នឹងក្លាយជាអ្នកបន្ទាប់ ដោយធ្វើឲ្យខូចប្រព័ន្ធពហុភាគីរបស់យើងថែមទៀត»។លោក Lazzarini បាននិយាយថា ទីភ្នាក់ងារនេះ កំពុងទទួលរងនូវ«កិច្ចខិតខំប្រឹងប្រែងរួមគ្នា» ដើម្បី រុះ រើវា រួមទាំងតាមរយៈគំនិតផ្តួចផ្តើមនីតិប្បញ្ញត្តិដែលគំរាមកំហែងបណ្តេញទីភ្នាក់ងារចេញពីបរិវេណរបស់ខ្លួន និងចាត់ទុក UNRWA ជា អង្គការភេរវកម្ម។នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអំពាវនាវជាច្រើនឆ្នាំមកហើយឲ្យUNRWA ត្រូវបានរុះរើ ដោយចោទប្រកាន់អង្គការនេះថា បានញុះញង់ឲ្យមានការប្រឆាំងនឹងអ៊ីស្រាអែល។ កាលពីខែមុន សភារបស់អ៊ីស្រាអែល បានអនុម័តសេចក្តីព្រាងច្បាប់មួយដែលមានគោលបំណងកំណត់ UNRWA ជាអង្គការភេរវកម្ម។

ប្រមុខអង្គការសហប្រជាជាតិ ចោទអ៊ីស្រាអែល ថាផ្តល់ព័ត៌មានមិនពិតប្រឆាំងនឹងខ្លួន

2024/06/25 09:49:49 pm        143
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានចោទប្រកាន់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ (២៤ មិថុនា) ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីខ្លួន ក្នុងអំឡុងពេលសង្គ្រាមជាងប្រាំបីខែរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។លោក ហ្គុយតឺរ៉េស បានប្រាប់សន្និសីទសារព័ត៌មានស្តីពីសុចរិតភាពព័ត៌មានដោយមិនបញ្ចេញឈ្មោះអ៊ីស្រាអែលថា «ខ្ញុំបានឮប្រភពដដែលជាច្រើនដងថា ខ្ញុំមិនដែលរិះគន់ក្រុមហាម៉ាស មិនដែលថ្កោលទោសក្រុមហាម៉ាស និងថាខ្ញុំជាអ្នកគាំទ្រក្រុមហាម៉ាស»។លោកបន្ថែមថា «រឿងនោះមិនពិតទេ។ ខ្ញុំបានថ្កោលទោសក្រុមហាម៉ាសចំនួន ១០២ ដង ក្នុងចំណោមនោះមាន ៥១ ដងនៅក្នុងសុន្ទរកថាផ្លូវការ និងផ្សេងទៀតនៅក្នុងវេទិកាសង្គមផ្សេងៗគ្នា»។ លោក ហ្គីឡាដ អឺដាន (Gilad Erdan) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនៅអង្គការសហប្រជាជាតិ បាននិយាយថា ការថ្កោលទោសរបស់លោក ហ្គុយតឺរ៉េស គឺ «និយាយតែមាត់ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងសកម្មភាពរបស់លោក»។ទំនាក់ទំនងរវាងអង្គការសហប្រជាជាតិ និងអ៊ីស្រាអែល មានភាពរកាំរកូសជាយូរយារណាស់មកហើយ ហើយកាន់តែអាក្រក់ទៅៗក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ អ៊ីស្រាអែល បានចោទអង្គការសហប្រជាជាតិ ថាមានភាពលម្អៀងប្រឆាំងនឹងខ្លួន ហើយបានចោទប្រកាន់បុគ្គលិកអង្គការសហប្រជាជាតិថាបានធ្វើការជាមួយក្រុមហាម៉ាស និងពួកសកម្មប្រយុទ្ធផ្សេងទៀត។ អង្គការសហប្រជាជាតិ កំពុងស៊ើបអង្កេតលើការចោទប្រកាន់មួយចំនួន ប៉ុន្តែបាននិយាយក្នុងករណីជាច្រើនថា ខ្លួនមិនទាន់ទទួលបានភស្តុតាងចោទប្រកាន់ពីអ៊ីស្រាអែលនៅឡើយ៕

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន៖ ហ្វីលីពីន ចង់ពិភាក្សាជាមួយចិន អំពីបញ្ហាសមុទ្រចិនខាងត្បូង

2024/06/25 08:09:47 pm        222
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អ៊ិនរីកេ ម៉ាណាឡូ (Enrique Manalo) បាននិយាយនៅថ្ងៃអង្គារ (២៥ មិថុនា) នេះថា ប្រទេសហ្វីលីពីន កំពុងខិតខំធ្វើការយ៉ាងហ្មតចត់ដើម្បីនាំប្រទេសចិន ត្រឡប់ទៅតុចរចាវិញ សម្រាប់កិច្ចពិភាក្សាដើម្បីដោះស្រាយការខ្វែងគំនិតគ្នានៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ លោក ម៉ាណាឡូ បានប្រាប់ព្រឹទ្ធសភានៅថ្ងៃអង្គារនេះថា ប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំក្រុមការងារមួយកាលពីសប្តាហ៍មុន ដើម្បីរៀបចំសម្រាប់លទ្ធភាពនៃកិច្ចប្រជុំយន្តការពិគ្រោះយោបល់ទ្វេភាគីនៅក្នុងខែកក្កដា ខាងមុខនេះ។លោក ម៉ាណាឡូ បានបន្តថា «វិធានការកសាងទំនុកចិត្តអ្វីក៏ដោយដែលយើងសម្រេចបាន ជំហានទាំងនោះនឹងមិនប៉ះពាល់លើការលើកកម្ពស់អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពរបស់យើង ក៏ដូចជាសិទ្ធិ និងយុត្តាធិការនៅលើសមុទ្រហ្វីលីពីនខាងលិចនោះទេ»។ហ្វីលីពីន ប្រើឈ្មោះសមុទ្រហ្វីលីពីនខាងលិច សម្រាប់ផ្នែកនៃសមុទ្រចិនខាងត្បូងដែលខ្លួនអះអាងសិទ្ធិ។ អស់រយៈពេលជាច្រើនខែមកហើយ ប្រទេសចិន និងហ្វីលីពីនបានការចោទប្រកាន់គ្នាទៅមកជុំវិញការប៉ះទង្គិចដ៏គ្រោះថ្នាក់ និងភាពតានតឹងនៅឯថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាដែនទឹកនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន៕

សហភាពអឺរ៉ុប និងប្រទេសចិន នឹងជួបពិភាក្សាគ្នា អំពីការបន្ថែមពន្ធលើរថយន្តអគ្គិសនី

2024/06/25 07:08:34 pm        110
មេដឹកនាំសហភាពអឺរ៉ុប មានផែនការដាក់បន្ថែមពន្ធបណ្តោះអាសន្នលើរថយន្តអគ្គិសនី នាំចូលពីប្រទេសចិន ដើម្បីការពារក្រុមហ៊ុនផលិតរថយន្តផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះជាយ៉ាងណា ក្រុមមេដឹកនាំ បាននិយាយកាលពីថ្ងៃចន្ទថា ទ្វារបើកចំហសម្រាប់ការពិភាក្សា ហើយពួកគេ មានផែនការពិភាក្សានៅពេលណាមួយ ក្នុងសប្តាហ៍នេះ។មន្ត្រីគណៈកម្មការអឺរ៉ុប បានយកពន្ធ ១០ ភាគរយរួចហើយលើរថយន្តអគ្គិសនីដែលនាំចូលទាំងអស់។ ពួកគេ បានប្រកាសកាលពីដើមខែនេះថា នឹងដាក់ពន្ធបន្ថែមលើរថយន្តមកពីប្រទេសចិន រហូតដល់ ៣៨,១ភាគរយ។ ក្រុមមន្ត្រី កំពុងធ្វើការស៊ើបអង្កេតលើការឧបត្ថម្ភធនរបស់រដ្ឋ សម្រាប់រថយន្ត និងបាននិយាយថា ការផ្តល់ជំនួយបែបនេះគឺ អយុត្តិធម៌។ក្រុមមន្ត្រីបាននិយាយថា ពួកគេកំពុងស្វែងរក «ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព» ក្នុងការពិភាក្សា ដែលនឹងធ្វើឡើងនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។ ទោះជាយ៉ាងណា ប្រសិនបើពួកគេពុំអាចស្វែងរកបានដំណោះស្រាយ នោះ ការពិន័យនឹងត្រូវកំណត់ចូលជាធរមាន នៅដើមខែក្រោយ។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងប៊ែកឡាំង ថា លោកត្រូវតែមើលឃើញ ពីសកម្មភាព និងវឌ្ឍនភាពច្បាស់លាស់ ពីភាគីប្រទេសចិន។មន្ត្រីមកពីក្រសួងពាណិជ្ជកម្មចិននិយាយថា ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការសហការ ហើយពួកគេជឿថា អត្រាពន្ធរបស់សហភាពអឺរ៉ុប គឺជា «ការដាក់ទណ្ឌកម្ម»។ អ្នកនាំពាក្យក្រសួង និយាយថា ការអនុវត្តន៍ដែលពាក់ព័ន្ធ ធ្វើឡើងដោយភាគីសហភាពអឺរ៉ុប ខ្វះមូលដ្ឋានជាក់ស្តែង និងផ្លូវច្បាប់ មិនគោរពច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) និងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងដោយយុត្តិធម៌ ការផ្លាស់ប្តូរថាមពលបៃតងជាសកល និងកិច្ចសហប្រតិបត្តិការដោយបើកចំហ។កាលពីខែមុន មន្ត្រីនៅក្នុងរដ្ឋបាល របស់លោក Biden បានប្រកាសថា ពួកគេនឹងដំឡើងពន្ធបួនដងលើរថយន្តអគ្គិសនី(EV) ដែលផលិតនៅក្នុងប្រទេសចិនដល់ ១០០ភាគរយ។ អ្នកវិភាគ និយាយថា អ្នកចរចារបស់ប្រទេសចិន នឹងចាំបាច់ត្រូវមានឆន្ទៈ ក្នុងការផ្តល់សម្បទានសំខាន់ៗ នៅពេលពួកគេទៅកាន់តុពិភាក្សា នៅសហភាពអឺរ៉ុប។

ការថប់បារម្ភអំពីវ័យ ក្លាយជាក្ដីកង្វល់ ចំពោះការជជែកដេញដោលលើកដំបូង រវាងលោក BidenនិងលោកTrump

2024/06/25 07:06:11 pm        95
សម្រាប់លោក Joe Bidenប្រធានាធិបតីបច្ចុប្បន្ន និងអតីតប្រធានាធិបតី លោក Donald Trump ដែលជាបេក្ខជនមានវ័យចាស់ជាងគេបំផុតទាំងពីររូប កំពុងស្វែងរកតំណែងប្រធានាធិបតីអាមេរិក ខណៈដែលវ័យរបស់លោកទាំង២ គឺជាបញ្ហានៃការបោះឆ្នោតដែលមិនអាចគេចផុតឡើយ។ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យបច្ចុប្បន្នអាយុមានវ័យ៨១ ឆ្នាំ និងអ្នកកាន់តំណែងមុនរបស់លោកមកពីគណបក្សសាធារណរដ្ឋអាយុ៧៨ ឆ្នាំនឹងប្រឈមមុខដាក់គ្នានៅទីក្រុង អាតល្លង់តា (Atlanta)រដ្ឋ ចរចា (Georgia) សម្រាប់ការជជែកដេញដោលលើកដំបូងក្នុងចំណោមការជជែកដេញដោលពីរ មុនការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំនេះ ដោយផ្តល់ឱ្យជនជាតិអាមេរិកនូវការប្រៀបធៀបដ៏កម្រមួយអំពីរាងកាយ និងស្មារតី បុរសទាំងពីរ។ ក្នុងរយៈពេល ៩០ នាទី ក្រោមពន្លឺកាមេរ៉ាទំនើប លោកប្រធានាធិបតី Biden និងអតីតប្រធានាធិបតី Trump ដែលនៅតែមានសំលេងគាំទ្រប្រកៀកប្រកិតគ្នានៅក្នុងការស្ទង់មតិថ្នាក់ជាតិ នឹងនិយាយអំពីបញ្ហាជាច្រើនចាប់ពីសេដ្ឋកិច្ច និងសង្រ្គាមបរទេស រហូតដល់អន្តោប្រវេសន៍ និងអនាគតនៃលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែសកម្មភាពក្នុងការសម្តែងដ៏ខ្លាំងក្លាអាចក្លាយជាការរិះគន់ខ្លាំងជាងសម្រាប់លោក Biden ដែលជាប្រធានាធិបតីវ័យចំណាស់ជាងគេរបស់ប្រទេសនេះ ដែលត្រូវបានចោទសួរអំពីភាពរឹងមាំនៃកាយសម្បទា សមត្ថភាព និងប្រាជ្ញាស្មារតីរបស់លោក ចាប់តាំងពីលោកបានឡើងកាន់តំណែង៕

លោកប្រធានាធិបតីបារាំង Macron ព្រមានពីសង្រ្គាមស៊ីវិល បើគណបក្សឆ្វេង ឬស្តាំនិយមជ្រុលឈ្នះការបោះឆ្នោតសភា

2024/06/25 06:59:56 pm        148
លោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រាប់កម្មវិធីមួយដែលបានបង្ហាញកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា ជ័យជម្នះរបស់ ទាំងគណបក្សស្តាំនិយមជ្រុល National Rally (RN) ទាំង ក្រុមចម្រុះរណសិរ្សនិយមឆ្វេងនិយមជ្រុល ក្នុងការបោះឆ្នោតសភានៅថ្ងៃអាទិត្យ៣០ខែមិថុនានេះ អាចប្រឈមសង្រ្គាមស៊ីវិលដល់ប្រទេសបារាំង។ លោក Macron បានប្រាប់កម្មវិធី"Generation Do It Yourself" ថា ការបង្ហាញរបស់គណបក្ស RN ដែលអ្នកបោះឆ្នោតដាក់ក្នុងលំដាប់លេខ១ និងដំណោះស្រាយរបស់ពួកគេដើម្បីដោះស្រាយការភ័យខ្លាចចំពោះឧក្រិដ្ឋកម្ម និងអន្តោប្រវេសន៍ គឺផ្អែកលើ ការរើសអើង ឬការបែកបាក់។ លោក Macron បាននិយាយថា គណបក្សឆ្វេងនិយមជ្រុល France Unbowed និងគណបក្សស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) សុទ្ធតែបានបន្តគោលនយោបាយបែកបាក់ជាតិ ដែលបង្កឱ្យមានភាពតានតឹងរវាងសហគមន៍។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ហ្គើរ៉ល ដាម៉ានិន (Gerald Darmanin)បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា ប្រទេសបារាំងអាចមើលឃើញភាពចលាចលស៊ីវិល និងអំពើហិង្សា ពាក់ព័ន្ធនឹងការបោះឆ្នោត ខណៈយុទ្ធនាការឈានចូលដល់សប្តាហ៍ចុងក្រោយរបស់ខ្លួនមុនពេលការបោះឆ្នោតជុំទី មួយ៕

សម្តេចធិបតី លើកទឹកចិត្តឲ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់សហការជាមួយក្រសួងអប់រំ ដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវ

2024/06/25 06:17:00 pm        168
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញ និងលើកទឹកចិត្តដល់បណ្តាគ្រឹះស្ថានឧត្តម សិក្សាទាំងអស់ធ្វើការសហការជាមួយគ្រឹះស្ថានអប់រំ និងស្ថាប័ននានាទៀតដើម្បីលើកកម្ពស់នៃការសិក្សា ស្រាវជ្រាវនៅកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នាព្រឹកថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសិក្សាស្រាវជ្រាវពិតជាមានការចាំបាច់ខ្លាំងណាស់ ប៉ុន្តែត្រូវតែមានការសហការគ្នាទៅវិញទៅមកជា មួយភាគីពាក់ព័ន្ធ ដើម្បីឲ្យកិច្ចការងារទាំងនេះ កាន់តែរីកចម្រើនបន្ថែមទៀតនោះ។នៅក្នុងពិធីខាងលើនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បាន អំពាវនាវ និងលើកទឹកចិត្តដល់គ្រឹះ ស្ថានឧត្តមសិក្សាដទៃទៀត មកចូលរួមជាមួយបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាផងដែរ ខណៈ បច្ចុប្បន្នសាកលវិទ្យាល័យនេះមានសមាជិកជាង១០ហើយដែលបានចូលរួម។ សម្តេចធិបតី បានលើកឡើងទៀតថា ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាមភាពរីកចម្រើននៃផ្នែកបច្ចេកវិទ្យា។ មួយវិញទៀតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណងបន្តនិរន្តរភាព នៃ​ការបណ្តុះបណ្តាលនៅកម្រិតឧត្ដមសិក្សាក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយ​ប្រើប្រាស់​ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធាន​ហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក។ សម្តេចធិបតី បានបន្ថែមទៀតថា បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ក៏ផ្ដល់លទ្ធភាព​ក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និងបើកចំហធនធានសិក្សា​ទៅកាន់អ្នក​សិក្សាក្នុងតំបន់ និងសាកលលោកផងដែរ៕អត្ថបទបាន ចក់

សម្តេចធិបតី៖ មានធនធានមនុស្សគឺមានឱកាស ក្នុងការប្រកួតប្រជែងជាមួយប្រទេសខាងក្រៅ

2024/06/25 06:08:41 pm        289
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មានធនធានមនុស្សគឺមានឱ កាសក្នុងការប្រកួតប្រជែងជាមួយប្រទេសខាងក្រៅ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានខិតខំដាក់ចេញ នូវគោលនយោបាយពង្រីក និងលើកកម្ពស់នូវវិស័យអប់រំឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជានិងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ធនធានមនុស្សគឺជាកត្តាចាំបាច់បំផុត ក្នុងការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ប៉ុន្តែទោះជាយ៉ាងណាការកសាងនូវធនធានមនុស្សមិនអាចធ្វើតែមួយថ្ងៃបាននោះទេ ហើយរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ ការកែទម្រង់ ស៊ីជម្រៅ សំដៅការជំរុញការធានាបានមូលដ្ឋានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការកសាងសង្គមកម្ពុជា ដោយមានប្រជាជនមានចំណេះដឹង និងទេពកុសល្យសមត្ថភាពខ្ពស់ សម្រាប់ចូលរួមការប្រកួតប្រជែងនៅកម្ពុជា។ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផល​បណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានប្រកាសថ្លែងអំណរគុណ និងថ្លែងការកោតសរសើរ​ចំពោះក្រសួងអប់រំ ជា​សេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំយ៉ាងយកចិត្តទុកដាក់ចំពោះការធ្វើកំណែទម្រង់​ចំពោះវិស័យអប់រំនាពេល កន្លងមកក៏ដូចជាពេលនេះ ដើម្បីលើកម្ពស់នូវធនធានមនុស្សកម្ពុជា​ឲ្យកាន់តែមានគុណភាពបន្ថែមទៀត នោះ៕អត្ថបទបាន ចក់

លោក Zelenskiy បញ្ជាឱ្យបោសសំអាតកងអង្គរក្សរដ្ឋអ៊ុយក្រែន បន្ទាប់ពីផែនការធ្វើឃាត

2024/06/25 05:25:21 pm        196
លោកប្រធានាធិបតី វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានប្រាប់ប្រធានថ្មីនៃសេវាកងអង្គរក្សរដ្ឋរបស់អ៊ុយក្រែន ឱ្យជម្រះជួរបុគ្គលិករបស់ខ្លួនដែលមានបំណងធ្វើឱ្យខូចកិត្តិយសជាតិ បន្ទាប់ពីមន្ត្រីពីររូបត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការធ្វើឃាតក្រុមមន្ត្រីជាន់ខ្ពស់។សេវាសន្តិសុខរដ្ឋអ៊ុយក្រែន (SBU) បាននិយាយកាលពីខែមុនថា ខ្លួនបានចាប់បានវរសេនីយឯកអង្គរក្សពីរនាក់ ដែលត្រូវបានចោទប្រកាន់ថាបានសហការជាមួយរុស្ស៊ី ដើម្បីរៀបចំផែនការធ្វើឃាតលោក ហ៊្សេឡិនស្គី និងមន្ត្រីផ្សេងទៀតរួមទាំងប្រធានចារកម្មយោធា លោក គីរីឡូ ប៊ូដានូវ (Kyrylo Budanov) ផងដែរ។ដោយណែនាំប្រធាន SBU ថ្មី គឺលោកវរសេនីយ៍ឯក អូលេកស៊ី ម៉ូរ៉ូហ៊្សូវ (Oleksiy Morozov) ដល់បុគ្គលិកកាលពីថ្ងៃចន្ទ លោក ហ៊្សេឡិនស្គី បាននិយាយជាលើកដំបូងទាក់ទងនឹងបញ្ហានេះចាប់តាំងពីភ្នាក់ងារត្រូវបានចាប់ខ្លួនថា ភារកិច្ចចម្បងរបស់ប្រធានថ្មីរូបនេះ គឺធានាថាមានតែអ្នកដែលមើលឃើញអនាគតរបស់ពួកគេចងភ្ជាប់នឹងអ៊ុយក្រែនប៉ុណ្ណោះ ដែលចូលរួមជាមួយទីភ្នាក់ងារនេះបាន។លោក ហ៊្សេឡិនស្គី បានបណ្តេញអ្នកកាន់តំណែងប្រធាន SBU ពីមុនគឺលោក សើហ៊ី រូដ (Serhiy Rud) នៅក្នុងខែឧសភា ពីរថ្ងៃបន្ទាប់ពីសេវា SBU បានឃាត់ខ្លួនបុគ្គលិកដែលខ្លួនបាននិយាយថាធ្វើការឱ្យសេវាសន្តិសុខសហព័ន្ធរុស្ស៊ី ហើយបានធ្វើឱ្យលេចធ្លាយព័ត៌មានសម្ងាត់។ មិនទាន់មានការអត្ថាធិប្បាយពីទីក្រុងមូស្គូ ទាក់ទងនឹងបញ្ហានេះទេ៕

អ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចាសមាជិកភាពសហភាពអឺរ៉ុប រួមជាមួយនឹងប្រទេសម៉ុលដាវី

2024/06/25 05:22:55 pm        167
សហភាពអឺរ៉ុប នឹងបើកកិច្ចចរចាសមាជិកភាពជាមួយអ៊ុយក្រែន នៅថ្ងៃអង្គារ (២៥ មិថុនា) នេះ ដោយផ្តល់ឱ្យប្រទេសនេះនូវការជំរុញផ្នែកនយោបាយនៅចំកណ្តាលនៃសង្រ្គាមប្រឆាំងនឹងប្រតិបត្តិការយោធារបស់រុស្ស៊ី បើទោះបីជាផ្លូវដ៏វែងឆ្ងាយ និងលំបាកនៅតែមាននៅខាងមុខ មុនពេលដែលខ្លួនអាចចូលរួមក្នុងប្លុកនេះបាន។ពិធីនៅប្រទេសលុចសំបួរ នឹងមានលក្ខណៈជានិមិត្តរូបច្រើនជាងការចរចារដ៏តឹងរ៉ឹង ដែលនឹងចាប់ផ្តើមដោយចិត្តស្ម័គ្រលុះត្រាតែសហភាពអឺរ៉ុប បានពិនិត្យឡើងវិញនូវច្បាប់របស់អ៊ុយក្រែន ដើម្បីវាយតម្លៃកំណែទម្រង់ទាំងអស់ដែលត្រូវការដើម្បីបំពេញតាមស្តង់ដាររបស់ប្លុក។ប៉ុន្តែដោយធ្វើការចាប់ផ្តើមនៃកិច្ចចរចាជាមួយអ៊ុយក្រែន រួមជាមួយប្រទេសជិតខាង ម៉ុលដាវី នៅពេលបន្ទាប់ សហភាពអឺរ៉ុប កំពុងផ្តល់សញ្ញាថាប្រទេសទាំងពីរនេះកំពុងស្ថិតនៅលើផ្លូវចាកឆ្ងាយពីឥទ្ធិពលរុស្ស៊ី និងឆ្ពោះទៅរកការធ្វើសមាហរណកម្មកាន់តែច្រើនជាមួយលោកខាងលិច។ដំណើរទៅកាន់សមាជិកភាពសហភាពអឺរ៉ុប គឺមិនងាយស្រួលទេសម្រាប់ប្រទេសបេក្ខភាព ដោយសារពួកគេត្រូវតែធ្វើកំណែទម្រង់ដើម្បីបំពេញតាមស្តង់ដារសហភាពអឺរ៉ុប លើបញ្ហាជាច្រើនរាប់ចាប់ពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការធ្វើនិយតកម្មកសិកម្ម រហូតដល់ការចុះសម្រុងគ្នានៃច្បាប់គយ។ប៉ុន្តែសង្រ្គាម បានបន្ថែមស្រទាប់នៃបញ្ហាប្រឈមដ៏ធំមួយសម្រាប់ទាំងទីក្រុងគីវ និងទីក្រុងព្រុចសែល ដោយបង្កើតនូវសំណួរដែលមិនចង់ឆ្លើយនៅពេលនេះ ដូចជាថាតើអ៊ុយក្រែនអាចចូលរួមបានដែរឬទេ ប្រសិនបើផ្នែកមួយនៃទឹកដីរបស់ខ្លួននៅតែត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM