សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី៖ ឆ្នាំ២០២៣ រដ្ឋចំណាយថវិកា៩២៩លានដុល្លារ ជួយពលរដ្ឋលើកម្មវិធីជំនួយសង្គម

2024/05/23 01:43:26 pm        205
ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចំណាយថវិកាសរុប ៣៧១៥ ប៊ីលលានរៀល ស្មើនឹងប្រមាណ ៩២៩ លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋគោលដៅនៅទូទាំងប្រទេសប្រមាណ ៤លាន៧ សែននាក់ អនុវត្តទៅលើកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមនានា សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នៅថ្ងៃទី២៣ ខែឧសភានេះថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះនឹងបន្តអនុវត្តនូវគោល​នយោបាយលើកម្មវិធីជំនួយសង្គម​ និងរបបសន្តិសុខសង្គមនានា ​សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ ​និងងាយរងគ្រោះនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ការផ្តល់បណ្ណក្រីក្រជូនដល់ប្រជាពលរដ្ឋ គឺត្រូវបានអនុវត្តដោយ​តម្លាភាព មិនមែនផ្តល់ឱ្យតែបក្ខពួកដូចការមួលបង្កាច់របស់អ្នក​នយោបាយប្រឆាំងមួយក្ដាប់តូច​នោះទេ។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា បច្ចុប្បន្ន មានអ្នកនយោបាយ​ប្រឆាំង​មួយ​ចំនួន​បានបន្តផ្សព្វផ្សាយវាយប្រហារមកលើគោលនយោបាយរបស់​រាជរដ្ឋាភិបាល​ទៅលើកិច្ចគាំពារសង្គម ដោយបានចោទប្រកាន់ថា បានផ្តល់បណ្ណសមធម៌ឱ្យតែបក្ខពួករបស់ខ្លួន។ ប្រការនេះត្រូវបានសម្តេចធិបតី ​បានចាត់ទុកជាការបង្កភាពចលាចល័ត និងប្រឌិតព័ត៌មាន​ក្លែងក្លាយ​ដើម្បីតែ​កេងចំណេញនយោបាយរបស់ពួកគេ។ សម្ដេចបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលបានគ្របដណ្តប់ទៅលើ​ប្រជាពលរដ្ឋ​គោលដៅ​ទូទាំង​ប្រទេសប្រមាណ ៤,៧លាននាក់ ដោយបានអនុវត្តទៅលើកម្មវិធីជំនួយ​សង្គម​និងរបបសន្តិសុខ​សង្គមនានា នៅទូទាំងប្រទេស៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតីអំពាវនាវមិត្តបរទេសកុំជួយបុគ្គលល្មើសច្បាប់ ប៉ុន្ដែគួរណែនាំពួកគេកុំឱ្យដើរហួសព្រំដែនច្បាប់

2024/05/23 01:30:16 pm        208
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់មិត្តបរទេស ជាពិសេសប្រទេសប្រជាធិបតេយ្យសូមកុំជួយបុគ្គលល្មើសច្បាប់ ប៉ុន្ដែគួរណែនាំពួកគេកុំឱ្យដើរហួសព្រំដែនច្បាប់របស់កម្ពុជា។ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានអំពាវនាវដល់មិត្តបរទេស ជាពិសេសប្រទេសប្រជាធិបតេយ្យថា បើចង់ពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា សូមពង្រឹងការអនុវត្តច្បាប់គ្រប់គ្នា ជាពិសេសការគោរពច្បាប់នោះចំពោះជាសកម្មជនបក្សប្រឆាំង ដោយកុំគិតថា ក្រុមប្រឆាំងអាចមានសិទ្ធិធ្វើអ្វីល្មើសច្បាប់បានតាមចិត្តនោះទេ។ សម្តេចធិបតីបញ្ជាក់ថា មិត្តបរទេសមិនគួរជួយ ឬមួយលើកទឹកចិត្តអ្នកខុសនោះទេ ប៉ុន្ដែគួរតែជួយ​ណែនាំក្រុមប្រឆាំងដែលប្រព្រឹត្តល្មើសច្បាប់ទាំងនោះកុំឱ្យដើរហួសព្រំដែនច្បាប់របស់ប្រទេសកម្ពុជ ហើយកុំវាយតម្លៃលើបុគ្គលនោះជានរណា តែគួរវាយតម្លៃលើថា តើបុគ្គលនោះបានប្រព្រឹត្តទង្វើ​បែបណាវិញ។សូមជម្រាបថា រាជរដ្ឋាភិបាលម្ពុជា តាំងពីអាណត្តិមុនៗដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែយក​ចិត្តទុក​ដាក់​ខ្ពស់​ក្នុងការគោរព និងការពារសិទ្ធិ លទ្ធិប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ និងរក្សានូវស្ថិរភាព និងសន្ដិភាពរបស់ប្រទេសកម្ពុជា​ដើម្បីធ្វើយ៉ាណាឱ្យកម្ពុជា​បន្តរក្សាបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រធានាធិបតីកូឡុំប៊ី បញ្ជាឲ្យបើកស្ថានទូត នៅក្នុងទឹកដីប៉ាឡេស្ទីន

2024/05/23 01:02:06 pm        119
រដ្ឋមន្ត្រីការបរទេស លោក ល្វីស ហ្គីលបែតូ មូរីលឡូ (Luis Gilberto Murillo) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ប្រធានាធិបតីកូឡុំប៊ី លោក ហ្គោស្តាវ៉ា ភីត្រូ (Gustavo Petro) បានបញ្ជាឲ្យបើកស្ថានទូតមួយ នៅក្នុងទីក្រុងរ៉ាម៉ាឡា ( Ramallah) របស់ប៉ាឡេស្ទីន។ លោក មូរីលឡូ បាននិយាយថា៖«លោកប្រធានាធិបតី ភីត្រូ បានចេញបទបញ្ជាឲ្យយើងបើកស្ថានទូតកូឡុំប៊ី នៅទីក្រុងរ៉ាម៉ាឡា ដែលជាតំណាងរបស់ប្រទេសកូឡុំប៊ីនៅទីក្រុងនេះ នោះគឺជាជំហានបន្ទាប់ដែលយើងនឹងអនុវត្ត»។លោកបានបន្ថែមថា លោកជឿជាក់ថា នៅពេលឆាប់ៗនេះ ប្រទេសជាច្រើនទៀត នឹងចាប់ផ្តើមគាំទ្រការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅចំពោះមុខអង្គការសហប្រជាជាតិ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់កូឡុំប៊ី បានគាំទ្ររួចហើយនោះ។នៅដើមខែនេះ លោក ភីត្រូ ដែលបានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតកូឡុំប៊ីរួចហើយពីទីក្រុង តែលអាវីវ (Tel Aviv) បាននិយាយថា លោកនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលជុំវិញសកម្មភាពរបស់ខ្លួន នៅតំបន់ហ្កាហ្សា។ ស្ថានទូតនោះ ត្រូវបានបិទ នៅថ្ងៃទី៣ ខែឧសភា។លោក ភីត្រូ បានរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហើយបានស្នើសុំចូលរួមក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានចោទប្រកាន់លោក ភីត្រូថា ជា «អ្នកប្រឆាំង និងពោរពេញដោយការស្អប់ខ្ពើម» បន្ទាប់ពីការសម្រេចចិត្តរបស់កូឡុំប៊ី ក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសមជ្ឈិមបូព៌ា ដោយនិយាយថា ការសម្រេចនេះ គឺជារង្វាន់សម្រាប់ក្រុមហាម៉ាស។

លោក ណេតាន់យ៉ាហ៊ូ បញ្ជាក់ថា លោកគ្មានផែនការសម្រាប់ការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅ ហ្កាហ្សាទេ

2024/05/23 12:59:19 pm        121
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា អ៊ីស្រាអែល មិនមានផែនការសាងសង់លំនៅឋាន នៅតំបន់ហ្កាហ្សាស្ទ្រីប នៅពេលដែលសង្រ្គាមនៅទីនោះ បានបញ្ចប់នោះទេ។លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារថា៖«ការតាំងទីលំនៅថ្មីនៅតំបន់ហ្កាហ្សា... គឺមិនអាចកើតឡើងទេ»។ «សមាជិកខ្លះរបស់ខ្ញុំមិនសប្បាយចិត្តចំពោះបញ្ហានេះទេ ប៉ុន្តែនោះហើយ គឺជាជំហររបស់ខ្ញុំ»។រដ្ឋមន្ត្រីជាតិនិយមស្តាំនិយមមួយចំនួន នៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកណេតាន់យ៉ាហ៊ូ បាននិយាយម្តងហើយម្តងទៀត ក្នុងការគាំទ្រដល់ការតាំងទីលំនៅថ្មី នៅតំបន់ហ្កាហ្សាស្ទ្រីបជាមួយនឹងអ្នកតាំងលំនៅជនជាតិជ្វីហ្វ។ រដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben-Gvir ថែមទាំង បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនចង់រស់នៅទីនោះដោយខ្លួនឯងដែរ។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ទូរទស្សន៍ CNNថា នៅពេលដែលអង្គការសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ត្រូវបានចាញ់នោះ ការដាក់ពង្រាយយោធាប្រកបដោយនិរន្តរភាពនៅតំបន់ហ្កាហ្សា ត្រូវតែសម្រេចបាន ដោយបន្ថែមថា៖«កម្លាំងតែមួយគត់ដែលអាចទប់ស្កាត់ការកើតឡើងវិញនៃអំពើភេរវកម្មសម្រាប់អនាគតដ៏ខ្លីខាងមុខ គឺអ៊ីស្រាអែល»។

កោះតៃវ៉ាន់ បញ្ជូនកងកម្លាំងទៅកាន់តំបន់ជុំវិញកោះ បន្ទាប់ពីចិនចាប់ផ្តើមសមយុទ្ធ

2024/05/23 12:48:00 pm        122
យោធាកោះតៃវ៉ាន់ បានដាក់ពង្រាយកងកម្លាំងរបស់ខ្លួន និងបាននិយាយថា កោះតៃវ៉ាន់ មានទំនុកចិត្តថា ខ្លួនអាចការពារកោះនេះបាន បន្ទាប់ពីប្រទេសចិនចាប់ផ្តើមសមយុទ្ធ «ដាក់ទណ្ឌកម្ម» រយៈពេលពីរថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះ ជាអ្វីដែលខ្លួនបាននិយាយថា ជាការឆ្លើយតបទៅនឹង «សកម្មភាពផ្តាច់ខ្លួន»។ សមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ និងនៅជុំវិញប្រជុំកោះគ្រប់គ្រងដោយតៃវ៉ាន់ ស្ថិតនៅជាប់នឹងឆ្នេរសមុទ្រចិន កើតមានឡើងរយៈពេលត្រឹមតែបីថ្ងៃបន្ទាប់ពីលោក ឡៃ ឈីងទឺ(Lai Ching-te) ចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ ជាមនុស្សម្នាក់ ដែលទីក្រុងប៉េកាំងស្អប់ខ្ពើមថាជា «ជនផ្តាច់ខ្លួន»។ ប្រទេសចិន ដែលបានចាត់ទុកកោះតៃវ៉ាន់ ជាដែនដីរបស់ខ្លួន បានរិះគន់ខ្លាំងៗចំពោះសុន្ទរកថាចូលកាន់តំណែងរបស់លោក កាលពីថ្ងៃចន្ទ ដោយលោកបានអំពាវនាវឱ្យប្រទេសចិន បញ្ឈប់ការគំរាមកំហែង ហើយកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានហៅលោក Lai ថា «គួរឱ្យអាម៉ាស់»។ លោក Lai និយាយថា មានតែប្រជាជនកោះតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចពីអនាគតរបស់ពួកគេ ហើយច្រានចោទការអះអាងសិទ្ធដែនអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ ទីបញ្ជាការប្រចាំតំបន់ភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) និយាយថា ខ្លួនបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួម មានការចូលរួមពីកងទ័ពជើងគោក ជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែត នៅតំបន់ជុំវិញកោះតៃវ៉ាន់។អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានថ្កោលទោសសមយុទ្ធនេះ ដោយនិយាយថា ខ្លួនបានបញ្ជូនកងកម្លាំងទៅកាន់តំបន់ជុំវិញកោះ ហើយមានទំនុកចិត្តថា ខ្លួនអាចការពារទឹកដីរបស់ខ្លួនបាន។ ការចាប់ផ្តើមសមយុទ្ធយោធា ក្នុងពេលនេះ មិនត្រឹមតែមិនរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះទេ វាក៏បង្ហាញពីផ្នត់គំនិតយោធានិយមរបស់ប្រទេសចិនផងដែរ។មន្ត្រីកោះតៃវ៉ាន់ បាននិយាយថា ពួកគេកំពុងឃ្លាំមើលសកម្មភាពយោធារបស់ចិន។ យោធាចិន បាននិយាយថា សមយុទ្ធនេះ ផ្តោតលើការល្បាតត្រៀមប្រយុទ្ធតាមដែនសមុទ្រនិងអាកាស ការវាយប្រហារស៊ីបគោលដៅលើគោលដៅសំខាន់ៗ និងប្រតិបត្តិការរួមបញ្ចូលគ្នា ទាំងក្នុង និងក្រៅកោះ ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធពិតប្រាកដ របស់កងកម្លាំង។ នេះក៏ជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះសកម្មភាពផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យកោះតៃវ៉ាន់ និងការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងការជ្រៀតជ្រែក និងការបង្កហេតុដោយកងកម្លាំងពីខាងក្រៅ។

សម្ដេចធិបតី៖ អាណត្តិទី៧នេះ រដ្ឋដាក់គោលដៅផ្ដល់សេវាសុខាភិបាលដល់ពលរដ្ឋ១ថ្ងៃ២៤ម៉ោង

2024/05/23 11:23:45 am        221
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលក្នុងអណត្តិទី៧នេះគឺធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវា ២៤ ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុង១សប្ដាហ៍ពេញតែម្ដង។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា សម្រាប់អាណត្តិទី៧នេះ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើមូលធនមនុស្ស ហើយដើម្បីកម្ពុជាមានមូលធនមនុស្សល្អ គឺជាកត្តាអាទិភាពទី១ គឺសុខភាពហើយដើម្បីឱ្យមានសុខភាពល្អ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់មុនគេនៅលើការផ្ដល់សេវាសុខភាពល្អទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានជាចំបង។ សម្ដេចធិបតីបញ្ជាក់ថា ដូច្នេះ គោលដៅរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ គឺធ្វើយ៉ាងណាធ្វើឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវាសុខាភិបាលនេះទៅដល់ប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ និង៧ថ្ងៃក្នុង១សប្ដាហ៍។សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» ជាកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលល្អ មានប្រសិទ្ធភាព គុណភាព ទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតីណែនាំក្រសួងស្ថាប័នរួមគ្នា អនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

2024/05/23 11:19:50 am        176
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាជាធ្លុងមួយ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤-២០៣៥នេះ ដើម្បីផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ដល់ពលរដ្ឋទាំងអស់ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល គឺជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ដល់ពលរដ្ឋទាំងអស់ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ ការប្តេជ្ញាជាសកលនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ)។ សម្ដេចធិបតីបញ្ជាក់ថា ជាការឆ្លើយតបដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីអាទិភាពចំនួន២ គឺទី១- ការពង្រីកការគ្របដណ្តប់នូវកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ មានចំនួនជាង ៤៥ ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥ លាននាក់ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និង ទី២- ការពង្រីករបបថែទាំសុខភាពនៃបេឡាសន្តិសុខសង្គម (ប.ស.ស) ដល់សមាជិកគ្រួសារនិងអ្នកនៅក្នុងបន្ទុកប្រមាណជាង៣លាននាក់។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា មូលធនមនុស្សមានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើសម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា៕អត្ថបទ៖ វ៉ន ដារ៉ា

អេហ្ស៊ីប គំរាមដកខ្លួនចេញក្នុងនាមជាអ្នកសម្របសម្រួលបទឈប់បាញ់នៅហ្កាហ្សា

2024/05/23 11:08:01 am        160
អេហ្ស៊ីប កាលពីថ្ងៃពុធ (២២ ឧសភា) បានគំរាមថានឹងដកខ្លួនចេញក្នុងនាមជាអ្នកសម្រុះសម្រួលក្នុងការចរចាបទឈប់បាញ់នៅក្នុងសង្រ្គាមហ្កាហ្សា បន្ទាប់ពីទូរទស្សន៍ CNN បានរាយការណ៍ថា ចារកម្មអេហ្ស៊ីប បានផ្លាស់ប្តូរលក្ខខណ្ឌនៃសំណើបទឈប់បាញ់នាពេលថ្មីៗនេះ ដើម្បីឱ្យបានកិច្ចព្រមព្រៀងឈប់បាញ់មួយឆាប់រហ័ស។លោក ឌីអា រ៉ាសវ៉ាន់ (Diaa Rashwan) ប្រមុខនៃសេវាព័ត៌មានរដ្ឋរបស់ប្រទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយលើបណ្តាញសង្គមថា «ការប៉ុនប៉ងដេញដោល និងមន្ទិលសង្ស័យ នឹងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អេហ្ស៊ីប ហើយនាំទៅរកភាពស្មុគស្មាញបន្ថែមទៀតនៃស្ថានការណ៍នៅតំបន់ហ្កាហ្សា និងអាចជំរុញឱ្យអេហ្ស៊ីប ដកខ្លួនចេញពីការសម្រុះសម្រួលទាំងស្រុងក្នុងជម្លោះបច្ចុប្បន្ន»។ ដោយដកស្រង់សម្តីប្រភពចំនួនបីដែលដឹងពីការពិភាក្សា ទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ បាននិយាយថា ចារកម្មអេហ្ស៊ីប បានផ្លាស់ប្តូរលក្ខខណ្ឌនៃសំណើបទឈប់បាញ់ដែលអ៊ីស្រាអែល បានយល់ព្រមកាលពីដើមខែឧសភា។ របាយការណ៍នោះបន្ថែមថា ការផ្លាស់ប្តូរនេះបានបង្កឱ្យមានកំហឹង និងការរើសអើងក្នុងចំណោមមន្ត្រីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងកាតា ហើយបណ្តាលឱ្យមានការជាប់គាំងក្នុងកិច្ចចរចា។ភាពតានតឹងបានកើនឡើងរវាងអេហ្ស៊ីប និងអ៊ីស្រាអែល ជុំវិញប្រតិបត្តិការយោធាអ៊ីស្រាអែលនៅក្រុងរ៉ាហ្វា ជាប់ព្រំដែនអេហ្ស៊ីប។ ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា មក អេហ្ស៊ីបបានសម្តែងការព្រួយបារម្ភថា យុទ្ធនាការរបស់អ៊ីស្រាអែលអាចរុញច្រានអ្នកស្រុកនៃតំបន់ប៉ាឡេស្ទីន ឱ្យភៀសខ្លួនឆ្លងកាត់ព្រំដែនចូលក្នុងទឹកដីខ្លួន៕

លោក Sunak អំពាវនាវការបោះឆ្នោតជាតិរបស់ចក្រភពអង់គ្លេស នៅថ្ងៃទី៤ ខែកក្កដា

2024/05/23 11:04:14 am        139
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានអំពាវនាវការបោះឆ្នោតជាតិនៅថ្ងៃទី ៤ ខែកក្កដា ដោយរៀបចំការបោះឆ្នោត ដែលគណបក្សអភិរក្សនិយមកំពុងកាន់អំណាចរបស់លោក ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងចាញ់ក្នុងការបោះឆ្នោត បន្ទាប់ពីកាន់តំណែងរយៈពេល១៤ឆ្នាំ។ លោក Sunak និយាយថា ប៉ុន្មានសប្តាហ៍ខាងមុខ លោកនឹងព្យាយាមស្វែងរកសន្លឹកឆ្នោត។ លោកនឹងទទួលបានការជឿទុកចិត្តពីអ្នកគ្រប់គ្នា ហើយលោកនឹងបង្ហាញឱ្យអ្នកទាំងអស់គ្នាដឹងថា មានតែរដ្ឋាភិបាលអភិរក្សនិយមដឹកនាំដោយលោកផ្ទាល់ប៉ុណ្ណោះ នឹងមិនធ្វើឱ្យស្ថិរភាពសេដ្ឋកិច្ចដែលរកបានមកយ៉ាងលំបាក ប្រឈមទៅនឹងហានិភ័យនោះទេ។ ការអំពាវនាវការបោះឆ្នោត ជាយុទ្ធសាស្ត្រប្រឈមហានិភ័យ ជាមួយគណបក្សការងារ ជាគណបក្សប្រឆាំង ដែលមានប្រហែល២០ភាគរយ នៅក្នុងការស្ទង់មតិ។ គណបក្សទាំងពីរ បានចាប់ផ្ដើមយុទ្ធនាការទាំងអស់គ្នា ដោយផ្តោតខ្លាំងលើបញ្ហាសេដ្ឋកិច្ច និងការពារជាតិ ដែលបានអះអាងយ៉ាងរឹងមាំរៀងៗខ្លួន។មេដឹកនាំគណបក្សការងារ លោក ឃឺ ស្តាមឺ(Keir Starmer) បាននិយាយថា ការបោះឆ្នោតនឹងក្លាយជាឱកាសមួយដើម្បីបញ្ចប់ភាពវឹកវររបស់រដ្ឋាភិបាលអភិរក្សនិយមរបស់លោក Sunak។ ឱកាសសម្រាប់ការផ្លាស់ប្តូរ គឺជាអ្វីដែលការបោះឆ្នោតនេះ នឹងមាន។ លោក Sunak បានព្យាយាមជាច្រើនដងដើម្បីបង្វែរជោគវាសនារបស់គណបក្សលោក ដោយចាត់ទុកខ្លួនលោកថាជាអ្នកកំណែទម្រង់ដ៏មោះមុត ជាអ្នកបច្ចេកទេសដ៏មានប្រសិទ្ធភាព និងជាអ្នកដែលប្រកាន់ខ្ជាប់នូវផែនការ។អ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត នឹងត្រូវដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលមើលទៅនៅជាប់គាំងនៅក្នុងដំណើរការនៃកំណើនយឺត។ កម្រិតនៃបំណុលខ្ពស់ អាចកំណត់សមត្ថភាពរបស់រដ្ឋាភិបាលបន្ទាប់ ក្នុងការជំរុញឱ្យមានការស្តារឡើងវិញ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានចាប់ផ្តើមយុទ្ធនាការរបស់លោកនៅមជ្ឈមណ្ឌលតាំងពិពណ៌មួយនៅភាគខាងកើតទីក្រុងឡុងដ្រ៍ កាលពីថ្ងៃពុធ បន្ទាប់ពីបានអំពាវការបោះឆ្នោតសកលនារដូវក្តៅដ៏គួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃទី ៤ ខែកក្កដា។លោកបាននិយាយទៅកាន់អ្នកគាំទ្រ និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក លោក Sundak បានចង្អុលទៅរកសញ្ញានៃការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងចក្រភពអង់គ្លេស ហើយលោក បានសាទរចំពោះការធ្លាក់ចុះអតិផរណា និងសេដ្ឋកិច្ចដែលរីកចម្រើន ក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ជាភស្តុតាងនៃកេរ្តិ៍ឈ្មោះរបស់គណបក្សលោក។

អង្គការសហប្រជាជាតិ លើកឡើងថា ប្រព័ន្ធសុខាភិបាលហៃទីជិតដួលរលំហើយ

2024/05/23 10:57:49 am        131
ទីភ្នាក់ងារគាំពារកុមារ Unicef របស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រព័ន្ធសុខភាពរបស់ប្រទេសហៃទី ជិតដួលរលំហើយ ដោយនិយាយថា មន្ទីរពេទ្យចំនួន ៦ ក្នុងចំណោម ១០ នៅក្នុងប្រទេសនេះ គឺស្ទើរតែមិនដំណើរការទៅហើយ។ លោក ព្រូណូ ម៉េស ( Bruno Maes) តំណាងអង្គការ Unicef ប្រចាំប្រទេសក្នុងតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ បាននិយាយថា ការជំរុញបន្ថែមនៃអំពើហឹង្សា ការផ្លាស់ទីលំនៅដ៏ច្រើន ការរាតត្បាតជំងឺដ៏គ្រោះថ្នាក់ និងការកើនឡើងនៃកង្វះអាហារូបត្ថម្ភ បានធ្វើឱ្យប្រព័ន្ធសុខភាពរបស់ប្រទេសហៃទីស្ទើរតែដួល ។ ក្រុមជនអន្ធពាលប្រដាប់អាវុធ នៅតែគ្រប់គ្រងភាគច្រើននៃរដ្ឋធានី ព័រ-អូ-ប្រាំង (Port-au-Prince) ហើយអង្គការ Unicef និយាយថា កុមាររាប់លាននាក់កំពុងប្រឈមនឹងជំងឺ និងកង្វះអាហារូបត្ថម្ភ។ប្រទេសនេះ បានជួបប្រទះអស្ថិរភាពយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការធ្វើឃាតប្រធានាធិបតី ហ្សូវ៉េណេល ម៉យអ៊ីស (Jovenel Moïse)កាលពីឆ្នាំ ២០២១ ក្នុងអំឡុងពេល ដែលក្រុមជនអន្ធពាលបានគ្រប់គ្រងផ្ទៃដីដ៏ច្រើន របស់ប្រទេសនេះ។ អង្គការ Unicef បាននិយាយថា សរុបមក ប្រជាជនរហូតដល់ ៤លាន ៤សែន នាក់ នៅក្នុងប្រទេសនេះ កំពុងត្រូវការជំនួយជាបន្ទាន់ដូចជា ស្បៀងអាហារ ជាដើម ហើយមនុស្ស ១លាន៦សែននាក់ កំពុងប្រឈមកម្រិតអាសន្ននៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដែលបង្កើនហានិភ័យខ្ពស់ ពិសេសកង្វះអាហារូបត្ថម្ភសម្រាប់កុមារ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា ការពារការឆ្លើយតបការរញ្ជួយដី ខណៈអ្នកស្លាប់កើនដល់ជាង ៣.០០០នាក់
07/06/2026 08:07 AM
សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ
07/06/2026 07:07 AM
ក្រុមអាជីវករលក់ដូរជុំវិញផ្សារដើមគ យល់ព្រមទទួលយកគម្រោងកែលម្អ និងស្ថាបនាផ្លូវជុំវិញផ្សារ
07/05/2026 07:07 PM
កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ២ខ្នង ដល់គ្រួសារទីទ័លក្រនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
07/05/2026 07:07 PM
រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ
07/05/2026 03:07 PM
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់
07/05/2026 03:07 PM
មនុស្ស៩នាក់រងរបួសដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសព័រទុយហ្គាល់
07/05/2026 02:07 PM
ប្រធានាធិបតីទួរគី ថ្លែងថា មិនត្រូវឲ្យអ៊ីស្រាអែលបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើយ
07/05/2026 02:07 PM
អ៊ីរ៉ង់ ផ្សព្វផ្សាយសារនៃការបន្ត និងការសងសឹកនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Khamenei
07/05/2026 02:07 PM
លោក Trump អបអរសាទរទិវាឯករាជ្យជាតិលើកទី២៥០ អមដោយការបាញ់កាំជ្រួចភ្ញី និងក្បួនយន្តហោះ
07/05/2026 01:07 PM