សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Zelenskiy ពន្យារពេលធ្វើដំណើរទៅបរទេស ខណៈទាហានរុស្ស៊ី វាយចូលភូមិព្រំដែនអ៊ុយក្រែន

2024/05/16 01:39:34 pm        200
លោកប្រធានាធិបតី វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានពន្យារពេលរាល់ការធ្វើដំណើរក្រៅប្រទេសរបស់ខ្លួន ខណៈស្ថានភាពសមរភូមិរបស់អ៊ុយក្រែន បានបន្តកាន់តែយ៉ាប់យ៉ឺនកាលពីថ្ងៃពុធ (១៥ ឧសភា) ហើយទីក្រុងគីវ បាននិយាយថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងទីក្រុងព្រំដែន វូវឆានស្ក៍ (Vovchansk) ភាគឦសានក្នុងតំបន់ ខាគីវ (Kharkiv)។ការដណ្តើមយកភូមិ ដែលមានចម្ងាយ ៥ គីឡូម៉ែត្រពីព្រំដែន នឹងជាការចំណេញដ៏សំខាន់បំផុតរបស់រុស្ស៊ី ចាប់តាំងពីបានចាប់ផ្តើមការលុកលុយចូលក្នុងតំបន់នេះកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបើកសមរភូមិមុខថ្មី និងបង្ខំឱ្យទីក្រុងគីវ ប្រញាប់ប្រញាល់ក្នុងការពង្រឹងកម្លាំង។ការវាយលុកនេះបានធ្វើឱ្យកងកម្លាំងរបស់អ៊ុយក្រែន ដែលបានកាន់ជួរមុខចម្ងាយ ១.០០០ គីឡូម៉ែត្រ នៅភាគខាងកើត និងខាងត្បូង មិនមានតុល្យភាព នៅមុនអ្វីដែលលោក ហ៊្សេឡិនស្គី និយាយថាអាចជាការវាយលុកដ៏ធំរបស់រុស្ស៊ី។ លោក ឌីមីត្រូ ឡាហ៊្សូតគីន (Dmytro Lazutkin) អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា ក្រុមទាហានថ្មើរជើងរុស្ស៊ី មួយចំនួនបានចូលក្នុងភូមិព្រំដែន។ប្រធានបុគ្គលិកអ៊ុយក្រែន បាននិយាយថា ក្រោយមកកងទ័ពអ៊ុយក្រែនបានគ្រប់គ្រង «ផ្នែកខ្លះ» ហើយវាយរុញពួកគេត្រឡប់ទៅវិញ ប៉ុន្តែ «ការប្រយុទ្ធ» បានផ្ទុះឡើងនៅជាយក្រុងភាគខាងជើង និងភាគពាយ័ព្យ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរបស់ខ្លួនដណ្ដើមបានការតាំងទីលំនៅចំនួនពីរបន្ថែមទៀតនៅក្នុងតំបន់ ដែលនាំឱ្យចំនួនភូមិដែលរុស្ស៊ី យកបានសរុបកើនឡើងដល់ ១២ ភូមិចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក៕

មេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ ប្រឈមនឹងការខឹងសម្បាររបស់ចិន និងការគាំទ្រតិចក្នុងសភា

2024/05/16 01:36:24 pm        185
លោក ឡៃ ឈីងទឺ (Lai Ching-te) នឹងចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ នៅថ្ងៃចន្ទ (២០ ឧសភា) សប្ដាហ៍ក្រោយនេះ ដោយប្រឈមមុខនឹងប្រទេសចិន ដែលហៅលោកថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» ហើយបានបង្កើនសមយុទ្ធយោធា ក៏ដូចជាការគាំទ្រដ៏ស្ដួចស្ដើងនៅក្នុងសភា ដែលពុំមានគណបក្សណាមានសំឡេងភាគច្រើន។លោក ឡៃ ដែលជាមេដឹកនាំលំដាប់ទី២ អស់រយៈពេលបួនឆ្នាំចុងក្រោយនេះ ឡើងស្នងតំណែងបន្តពីមេដឹកនាំបច្ចុប្បន្ន លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) នៅពេលក្រុងប៉េកាំង បាននិងកំពុងបង្កើនសម្ពាធផ្នែកយោធា និងនយោបាយដើម្បីអះអាងអធិបតេយ្យភាព ដែលលោក និងលោកស្រី សៃ ច្រានចោល ជុំវិញការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។នៅក្នុងដំណើរការឈ្នះឆ្នោតរបស់លោក ឡៃ កាលពីខែមករា ទីក្រុងប៉េកាំង បានរិះគន់លោកម្តងហើយម្តងទៀតថាជាអ្នកគាំទ្រឯករាជ្យភាពផ្លូវការរបស់តៃវ៉ាន់ ដោយបានកំណត់ការបោះឆ្នោតនោះជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។លោក ឡៃ វ័យ ៦៤ ឆ្នាំ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយឈ្មោះជាភាសាអង់គ្លេសរបស់ខ្លួនថា វីលៀម (William) បានផ្តល់ការចរចាជាមួយប្រទេសចិន ជាច្រើនដងរួមទាំងនៅក្នុងសប្តាហ៍នេះ ដែលទីក្រុងប៉េកាំងបានបដិសេធ។ ចិននិយាយថា ខ្លួននឹងមានហេតុផលក្រសោបយកកោះនេះ រាល់សកម្មភាពរបស់តៃវ៉ាន់ ក្នុងការប្រកាសឯករាជ្យជាផ្លូវការ។ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន ដែលត្រូវបានសាកសួរកាលពីថ្ងៃពុធ អំពីសុន្ទរកថាថ្ងៃកាន់តំណែងរបស់លោក ឡៃ និងការឆ្លើយតបបែបណារបស់ប្រទេសចិន បាននិយាយថា «មេដឹកនាំថ្មីនៃតំបន់តៃវ៉ាន់» ត្រូវតែធ្វើការជ្រើសរើសច្បាស់លាស់រវាងការអភិវឌ្ឍន៍ដោយសន្តិវិធី ឬការប្រឈមមុខដាក់គ្នា៕

លោក Lawrence Wong ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីទី៤ របស់សិង្ហបុរី

2024/05/16 01:32:24 pm        154
លោក ឡរិន វ៉ុង (Lawrence Wong) បានស្បថចូលកាន់តំណែងកាលពីថ្ងៃពុធ (១៥ ឧសភា) ជានាយករដ្ឋមន្ត្រីទីបួនរបស់ប្រទេសសិង្ហបុរី ចាប់តាំងពីទទួលបានឯករាជ្យមក ដោយសន្យាថានឹងដឹកនាំទីក្រុងរដ្ឋដ៏មានស្ដុកស្ដម្ភនេះតាមវិធីផ្ទាល់ខ្លួនរបស់លោក បន្ទាប់ពីបានបញ្ចប់ពិធីផ្ទេរអំណាច។លោក វ៉ុង វ័យ ៥១ ឆ្នាំមកពីក្នុងចំណោមក្រុមអ្នកដឹកនាំដែលគេហៅថា «ហ្វ-ជី» (4G) ដែលជាអ្នកនយោបាយជំនាន់ថ្មី និងត្រូវបានជ្រើសរើសដោយគណបក្សសកម្មភាពប្រជាជន (PAP) ដែលកាន់អំណាចយូរមកហើយ ដើម្បីកាន់កាប់តំបន់ពាណិជ្ជកម្មអាស៊ីដ៏សំខាន់ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។លោកគឺជានាយករដ្ឋមន្ត្រីសិង្ហបុរី ដំបូងគេដែលកើតក្រោយឯករាជ្យនៅឆ្នាំ១៩៦៥ ដោយលោកហៅថាជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងឃើញការប្រគល់ការគ្រប់គ្រងទៅមនុស្សជំនាន់ថ្មី។លោក វ៉ុង នឹងបន្តកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទទួលបន្ទុកលើប្រទេស ដែលដឹកនាំអស់រយៈពេលពីរទសវត្សរ៍ដោយមេដឹកនាំវ័យ ៧២ ឆ្នាំលោក លី សៀនឡុង (Lee Hsien Loong)។ ការស្នងតំណែងនេះបានកើតមានជាយូរមកហើយ ជាមួយនឹងផែនការរបស់លោក លី ក្នុងការចុះចេញពីដំណែង មុនពេលលោកមានអាយុ ៧០ ឆ្នាំ បញ្ហាជំងឺរាតត្បាតកូវីដ១៩ និងដោយការផ្លាស់ប្តូរដ៏ច្របូកច្របល់ នៅពេលដែលអតីតអ្នកស្នងតំណែងពីមុនរបស់លោក បានដកខ្លួនចេញដោយមិនបានរំពឹងទុកកាលពីឆ្នាំ២០២១៕

ចិនលើកឡើងថា ការគំរាមដំឡើងពន្ធនាំចូលបង្ហាញថាអ្នកខ្លះនៅអាមេរិកកំពុងវង្វេង

2024/05/16 01:26:55 pm        269
ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធ ទី១៥ឧសភា សប្ដាហ៍នេះក្នុងការអត្ថាធិប្បាយខុសពីធម្មតាថា ចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធនាំចូលលើមុខទំនិញរបស់ប្រទេសចិន គឺជាសញ្ញានៃភាពទន់ខ្សោយ ហើយបង្ហាញថា មនុស្សមួយចំនួននៅក្នុងសហរដ្ឋអាមេរិក អាចនឹងកំពុងវង្វេង ។ លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ បានបង្ហាញការដំឡើងពន្ធដ៏ច្រើនលើការនាំចូលទំនិញរបស់ចិន រួមទាំងអាគុយរថយន្តអគ្គិសនី (EV) បន្ទះអេឡិចត្រូនិកកុំព្យូទ័រ និងផលិតផលវេជ្ជសាស្រ្ត ដែលកំពុងប្រឈមដាក់គ្នាក្នុងឆ្នាំបោះឆ្នោតជាមួយទីក្រុងប៉េកាំង ខណៈលោកកំពុងព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតអាមេរិក ដែលផ្តល់ពិន្ទុទាបដល់គោលនយោបាយសេដ្ឋកិច្ចរបស់លោក។ ទង្វើនេះ បានទាក់ទាញប្រតិកម្មពីប្រទេសចិន និងបានប្តេជ្ញាសងសឹកវិញភ្លាមៗ។ យោងតាមសេចក្តីថ្លែងការណ៍មួយផ្សព្វផ្សាយដោយទូរទស្សន៍រដ្ឋ CCTV រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា នេះគឺជាទម្រង់ធម្មតាបំផុតនៃការសម្លុតគំរាមនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ទង្វើនេះបង្ហាញថាមនុស្សមួយចំនួននៅក្នុងសហរដ្ឋអាមេរិកបានឈានដល់ចំណុចនៃការវង្វេងវង្វាន់ ដើម្បីតែរក្សាអនុភាពឯកតោភាគីរបស់ពួកគេ។ លោកបាននិយាយថា ការគាបសង្កត់របស់សហរដ្ឋអាមេរិកលើប្រទេសចិន មិនបង្ហាញថាសហរដ្ឋអាមេរិកខ្លាំងនោះទេ ប៉ុន្តែបង្ហាញឱ្យឃើញថា សហរដ្ឋអាមេរិក បានបាត់បង់ទំនុកចិត្តលើខ្លួនឯង និងគ្មានសណ្តាប់ធ្នាប់៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី "ព្រែកជីកហ្វូណនតេជោ"

2024/05/16 12:11:31 pm        457
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារពិសេសស្តីពី "ព្រែកជីកហ្វូណនតេជោ" នៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រនូវគម្រោងព្រែកជីកនេះ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឡើងវិញថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិត​ផ្ដួចផ្ដើម​តែមួយគត់ចេញពីកម្ពុជាសុទ្ធសាធ។ សម្ដេចតេជោ ជំទាស់យ៉ាងដាច់ណាត់ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលបានឡើងឡើងថា គម្រោងព្រែកជីកនេះជាគំនិត​ផ្ដួចផ្ដើម​របស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ដល់ចិន។-សម្ដេចតេជោ ហ៊ុន សែន សម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន។ សម្ដេចតេជោ សម្ដែងការសោកស្ដាយ ដែលក្នុងនាមជាបញ្ញវន្តមួយរូប ប៉ុន្ដែក្រុមអ្នកវិភាគប្រឆាំងមួយក្ដាប់តូចនោះ បែរជាបន្តយករឿងដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិមកធ្វើជាឈ្នាន់នយោបាយរបស់ពួកគេ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមផ្ដល់ផលចំណេញលើចម្ងាយផ្លូវប្រវែង ១៦៩ គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលផ្ដល់ភាពងាយស្រួលលើការដឹកញ្ជូន។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់ប្រព័ន្ធស្រោចស្របដល់បណ្ដាខេត្ត ទិសនីរតីនៃប្រទេសកម្ពុជា។ ព្រែកជីកនេះ អាចទាញទឹកឱ្យប្រជាជនសម្រាប់បង្កបង្កើនផល និងប្រើប្រាស់ ដូច្នេះពលរដ្ឋនឹងបង្កើតបាននូវមុខរបរដូចជាការធ្វើកសិកម្មពីធ្វើមួយលើក ទៅធ្វើពីរលើក ឬលើសពីនេះ។-សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា កម្ពុជាមិនល្ងង់រហូតដល់សុខទៅទាញទឹកប្រៃមកបំផ្លាញទឹកសាបខ្លួនឯងនោះទេ។ អ៊ីចឹង ផលប្រយោជន៍ គឺកម្ពុជាអាចបង្កើតបាននូវប្រព័ន្ធស្រោចស្របនៃទិសនីរតី ហើយភាពបៃតងនៃទិសនីរតីរបស់កម្ពុជា ហើយនឹងកើតឡើងនៃការដាំដុះ ការដាំដើមឈើ ដោយសារកម្ពុជាមានបណ្ដាញទឹកស្រោចស្របដ៏ល្អនេះ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងជួយទប់ស្កាត់បញ្ហាទឹកជំនន់នៅរដូវវស្សា ក្នុងប្រទេសកម្ពុជាផង និងបណ្ដាប្រទេសជិតខាងផងដែរ។-សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ក្រោយមានព្រែកជីកហ្វូណនតេជោ វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នៅទិសនីរតី ដូចការប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ។-សម្ដេចតេជោ ហ៊ុន សែន ជំរុញដល់រាជរដ្ឋភិបាលកម្ពុជា ពន្លឿនដល់ការបើកការដ្ឋានក្នុងការស្ថាបនា ព្រែកជីកហ្វូណនតេជោនេះតែម្ដង។-សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើទៅប្រជាពលរដ្ឋ សូមចាប់អារម្ភ​លើឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូនរបស់កម្ពុជា។ កម្ពុជាមិនចាំបាច់យកវៀតណាមធ្វើជាសត្រូវ ហើយវៀតណាមក៏មិនចាំបាច់យកកម្ពុជាធ្វើជាសត្រូវដែរ។ ប៉ុន្ដែមានក្រុមប្រឆាំងជ្រុលនិយមដែលនៅតែបន្តលើកឡើងនូវរឿងព្រែកជីកហ្វូណនតេជោនេះ ទៅភ្ជាប់នឹងបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់។-សម្ដេចតេជោ ហ៊ុន សែន រម្លឹកថា ព្រះបាទអង្គឌួង បានគិតគូរពីការស្ថាបនា ព្រែកជីកនេះ តាំងពីឆ្នាំ ១៨៤០ មកម្ល៉េះ។ មានគេនិយាយថា បើធ្វើព្រែកជីកនេះ ចំណេញសួរថា កាលពីជាង ៤០ឆ្នាំមុន ហេតុអ្វីមិនធ្វើព្រែកជីកនេះ ។ សម្ដេច បញ្ជាក់ថា ពេលនោះ កម្ពុជាក្រណាស់ មិនមែនកម្ពុជាមិនចង់ធ្វើនាពេលនោះទេ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា នឹងយកគ្នាធ្វើជាសត្រូវនោះទេ។ សម្ដេចតេជោ ចង្អុលបង្ហាញថា ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជាលើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទុកឱ្យពួកក្រុមប្រឆាំងជ្រុលនិយម ៤-៥ នាក់នោះនៅបន្តប្រឆាំងចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះទៀតទៅចុះ ដើម្បីឱ្យប្រវត្តិសាស្រ្ដចារពីទង្វើអាក្រក់របស់ពួកគេ។ សម្ដេចតេជោ បន្តជំរុញឱ្យមហាជន មើលពីគម្រោងព្រែកជីកហ្វូណនតជោនេះ លើសពីការផ្ដល់ផលសម្រាប់សេដ្ឋកិច្ច និងសង្គម ប៉ុន្ដែជាការឯករាជ្យលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។

សម្ដេចធិបតី និងប្រធានាធិបតីកូរ៉េ អញ្ជើញជាសហធិបតីក្នុងពិធី​ចុះអនុស្សរណៈយោគយល់​គ្នាលើឯកសារ​សំខាន់ៗ ចំនួន៦

2024/05/16 12:03:52 pm        170
នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោយជំនួបទ្វេភាគី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញ​ជា​សហធិបតី​ក្នុងពិធីចុះអនុស្សរណៈយោគយល់​គ្នាលើឯកសារ​ចំនួន ៦ រួមមាន៖ ១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង  រវាង រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ។២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ។៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ។៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពី ការគ្រប់គ្រងគ្រឿងញៀន រវាង អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលគយនៃសាធារណរដ្ឋកូរ៉េ ។៥. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។៦. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ- អាហ័រណកូរ៉េ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធយុទ្ធជនកូរ៉េពលីជីវិតលើសមរភូមិ

2024/05/16 10:46:33 am        250
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធយុទ្ធជនកូរ៉េ ដែលបានពលីជីវិតលើសមរភូមិ។ ការគោរពវិញ្ញាណក្ខន្ធនេះធ្វើឡើងនៅ Memorial Tower ដែលជាកន្លែងរំលឹកដល់វីរភាពរបស់យុទ្ធជនកូរ៉េ ពលីជីវិតក្នុងបុព្វហេតុជាតិនាសម័យសង្គ្រាម។ក្នុងឱកាសនោះ បន្ទាប់ពីបានដាក់កម្រងផ្កាហើយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធយុទ្ធជនកូរ៉េ។ បន្ទាប់មកសម្តេចធិបតី ក៏បានសរសេរបង្ហាញចំណាប់អារម្មណ៍លើសៀវភៅក្រាំងមាសផងដែរ។សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល៤ថ្ងៃ ហើយជាដំណើរទស្សនកិច្ចមួយបង្ហាញនូវជំហររបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ក្នុងការបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងកូរ៉េខាងត្បូងឱ្យកាន់តែល្អប្រសើរ៕

លោក Blinken៖ អ៊ីស្រាអែល ត្រូវមានផែនការច្បាស់លាស់ និងជាក់ស្តែងសម្រាប់អនាគតហ្កាហ្សា

2024/05/16 10:43:26 am        220
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃពុធ (១៥ ឧសភា) ថា អ៊ីស្រាអែល ត្រូវការផែនការច្បាស់លាស់ និងជាក់ស្តែងមួយសម្រាប់អនាគតរបស់តំបន់ហ្កាហ្សា ជាទីដែលប្រឈមមុខនឹងលទ្ធភាពកង្វះថាមពល ដែលអាចក្លាយជាភាពចលាចលទូទាំងតំបន់ហ៊ុមព័ទ្ធនេះ។ការលើកឡើងនេះបានទាក់ទាញការរិះគន់របស់អ៊ីស្រាអែល ដោយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ការរៀបចំផែនការក្រោយសង្គ្រាមគឺមិនអាចទៅរួចនោះទេ បើមិនទាន់កម្ទេចក្រុមហាម៉ាស ជាមុនសិន។ទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល យល់ស្របថា ក្រុមហាម៉ាស មិនអាចបន្តដំណើរការតំបន់ហ្កាហ្សាបានទេ បន្ទាប់ពីខ្មាន់កាំភ្លើងរបស់ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន មួយនេះបានបញ្ឆេះជម្លោះជាមួយនឹងការសម្លាប់ឆ្លងព្រំដែន និងការចាប់ជំរិតដ៏រំជើបរំជួលកាលពីខែតុលា ឆ្នាំមុន។ប៉ុន្តែសម្ព័ន្ធមិត្តទាំងពីរមានជម្លោះលើដំណើរស្វែងរករបស់អ៊ីស្រាអែល សម្រាប់ «ជ័យជម្នះទាំងស្រុង» លើក្រុមហាម៉ាស រួមទាំងនៅទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូង ដែលសហរដ្ឋអាមេរិក បានព្រមានប្រឆាំងនឹងប្រតិបត្តិការសំខាន់ៗណាមួយដែលអាចបង្កគ្រោះថ្នាក់ដល់ជនភៀសខ្លួនប៉ាឡេស្ទីនដែលប្រមូលផ្តុំនៅទីនោះ៕

ចិន ព្រមាននាវាហ្វីលីពីន ដែលចូលដែនទឹកដោយខុសច្បាប់ ក្នុងសមុទ្រចិនខាងត្បូង

2024/05/16 10:17:54 am        194
អង្គភាពឆ្មាំល្បាតឆ្នេរចិន (CCG) កាលពីថ្ងៃពុធទី១៥ឧសភា សប្ដាហ៍នេះ បានចេញការព្រមានដល់នាវាហ្វីលីពីន ដែលបានឆ្លងចូលដែនទឹករបស់ចិន ដោយខុសច្បាប់នៅក្នុងសមុទ្រចិនខាងត្បូង។អង្គភាពឆ្មាំល្បាតឆ្នេរចិន បាននិយាយថា សកម្មភាពរបស់ហ្វីលីពីន បានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសចិន និងបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ក៏ដូចជាបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ហើយបានជំរុញឱ្យប្រទេសនេះ បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។ ការឈ្លានពានដោយខុសច្បាប់របស់ហ្វីលីពីនចូលទៅដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង កាន់តែញឹកញាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ក្នុងអំឡុងពេលមានការប្រឈមដាក់គ្នាកាលពីមុនកាលពីថ្ងៃទី ៣០ ខែមេសា កន្លងទៅ កងឆ្មាំល្បាតឆ្នេរប្រទេសចិន បានបណ្តេញនាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន និងនាវាផ្លូវការមួយគ្រឿង ដែលបានចូលទៅក្នុងដែនទឹក នៅជាប់នឹងកោះ ហ័នយ៉ាន (Huangyan) ។ កាលពីថ្ងៃទី ២៣ ខែមីនា កងកម្លាំងឆ្មាំល្បាតឆ្នេរ របស់ប្រទេសចិន បានរារាំងនាវាផ្គត់ផ្គង់ហ្វីលីពីន កំពុងចតដោយខុសច្បាប់នៅតំបន់ដែនទឹកមានជម្លោះ យិនណៃជៀវ(Ren'ai Jiao) ដើម្បីជួសជុល និងពង្រឹងសន្តិសុខ។អង្គភាពឆ្មាំល្បាតឆ្នេរខាងលើបាននិយាយថា ខ្លួននឹងបន្តអនុវត្តសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនទឹកនានាដែលស្ថិតនៅក្រោមការគ្រប់គ្រងស្របច្បាប់របស់ប្រទេសចិន ដូចដែលបានអះអាងដោយច្បាប់ និងការពារយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពដែនដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន៕

រកឃើញជ័យលាភី ការប្រកួតលើប្រធានបទ«ដង្ហើមទីក្រុង» វិញ្ញាសាការអភិវឌ្ឍរមណីយដ្ឋានវត្តភ្នំ

2024/05/16 09:48:39 am        228
ភ្នំពេញ៖ រកឃើញនូវជ័យលាភី ដែលបានចូលរួមការប្រកួតប្រជែងនៃស្នាដៃស្ថាបត្យករកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ដង្ហើមទីក្រុង Breath Of The City” លើវិញ្ញាសាការអភិវឌ្ឍនូវរមនីយដ្ឋានវត្តភ្នំ ដែល​ស្នាដៃ​របស់​ពួកគេប្រកបដោយភាពច្នៃប្រឌិត ទាក់ទាញភ្ញៀវទេសចរ​កាន់តែច្រើនទៅលេងកម្សាន្ត នៅ​ទីតាំង​ទេសចរណ៍​ដ៏សំខាន់ ក្នុងរាជធានីភ្នំពេញមួយនេះ។សម្រាប់ការរៀបចំនូវការប្រកួតប្រជែង គឺបានផ្ដោតសំខាន់លើការរចនា ដ៏មានប្រសិទ្ធភាព ដើម្បី​សោភ័ណ​ភាព​ទីក្រុង ហើយប្រធានបទដង្ហើមទីក្រុងនេះ ក៏អាចចូលរួមចំណែកក្នុងការជួយដោះស្រាយ ធ្វើ​យ៉ាង​ណា​ឲ្យ​សង្គម​បរិយាកាសក្នុងរាជធានីភ្នំពេញ កាន់តែមានភាពទាក់ទាញ និងជំរុញ​កំណើន​សេដ្ឋកិច្ច​ផង​ដែរ។ក្នុងឱកាសអញ្ជើញចែកពានរង្វាន់ស្នាដៃស្ថាបត្យករកម្ពុជា ក្រោមប្រធានបទ “ដង្ហើមទីក្រុង” នៅ​រសៀល​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញការកោតសរសើរ និងអបអរសាទរ នូវទេពកោសល្យ​ស្នាដៃ​របស់​ស្ថាបត្យ​ករ​កម្ពុជា ដែលទទួលបានពានរង្វាន់ និងថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជា ដែ​ល​ជា​រឿយៗ​តែង​តែបង្ហាញអំពីគំនិតច្នៃប្រឌិត ដ៏គួរឱ្យភ្ញាក់ផ្អើល ។ឯកឧត្តមបានបន្តថា សង្គមកម្ពុជាកំពុងត្រេកអរ និងទទួលយក​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​ប្លែក​ៗ​ផ្នែក​ស្ថាបត្យ​កម្ម ដើម្បីចូលរួមកសាងកម្ពុជាឱ្យមានការវិវឌ្ឍឈានឡើងទៅមុខ ដោយចាប់ផ្ដើមដើរលើមាគ៌ារួម ទទួល​យក​ភាព​ច្នៃប្រឌិតដ៏អស្ចារ្យ របស់សហការីផ្នែកស្ថាបត្យកម្ម ហើយយើង​ត្រូវ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ មិនត្រូវមានការរាថយឡើយ ខណៈទេពកោសល្យដែលបង្ហាញក្នុងកម្មវិធីប្រកួតប្រជែងនេះ គឺ​ជា​មោទនភាពរបស់យើង ហើយវានឹងមានការលូតលាស់រីកចម្រើនបន្ថែមទៀត នាពេលខាងមុខ ។ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំ និងជំរុញដល់ស្ថាបត្យករកម្ពុជា ត្រូវមានភាពជឿជាក់ ក្នុងការបង្ហាញនូវគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួន ដើម្បីរួមគ្នាកសាងសង្គមកម្ពុជា ឱ្យកាន់​តែ​រីក​លូត​លាស់ ឈានឆ្ពោះទៅមុខ ។ជ័យលាភីទាំង៥ក្រុមដែលរួមមាន៖ លេខ១៖ ក្រុមទី៣៥ "វត្តភ្នំ - A Timeless Park" លេខ២៖ ក្រុមទី៦១ "ចំណងបៃតង" លេខ៣៖ ក្រុមទី២៧ "បេះដូងបៃតង នៃទីក្រុងភ្នំពេញ" លេខ៤៖ ក្រុមទី៣៤ "សេដ្ឋកិច្ចក្នុងអរិយធម៌បៃតង"និងលេខ៥៖ ក្រុមទី០៧ "Rebirth"។ សម្រាប់ក្រុមទទួលបានជ័យលាភី បានបង្ហាញការពេញចិត្ត ចំពោះប្រធានបទ និង​វិញ្ញាសា ដែលកម្មវិធីបានរៀបចំ ព្រោះវាជាផ្នែកមួយ ក្នុងការទទួលយកស្នាដៃពីយុវជន ដែល​មាន​គំនិត​ចង់​ចូល​រួមអភិវឌ្ឍន៍ទីក្រុង ហើយក៏ជាឱកាសឲ្យពួកគេ បានទទួលនូវបទពិសោធន៍ជាច្រើន ពីដៃគូប្រកួត ឬ​ដំបូន្មានពីគណៈកម្មការ លើការងារស្ថាបត្យកម្ម ។គួរបញ្ជាក់ថា ការប្រកួតប្រជែងនៃស្នាដៃស្ថាបត្យករកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ដង្ហើមទីក្រុង Breath Of The City” ឆ្នាំ២០២៤ លើវិញ្ញាសារការអភិវឌ្ឍនូវរមនីយដ្ឋានវត្តភ្នំ មានបេក្ខភាពចូលរួមជាង ៨០​ក្រុម ដែលមានមកពីតាមសាកលវិទ្យាល័យ និងស្ថាប័នមួយចំនួន ដែលត្រូវ​ប្រកួត​ប្រជែង​រយៈ​ពេល​ជាង ៤ខែ ហើយក្រុមជាប់ជ័យលាភីលេខ១ ទទួលបានពានមួយ បណ្ណសរសើរ និងថវិកា ៣ ៥០០ដុល្លារ រួម​នឹងការលើកទឹកចិត្តមួយចំនួនទៀត៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះទីហ្វុង Bavi បោកបក់ដីគោកនៅកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក
07/06/2026 07:07 PM
កងទ័ពអាកាសអ៊ីស្រាអែល និងក្រិក ចាប់​ផ្ដើម​សមយុទ្ធរួមគ្នាឡើង​វិញ​ ក្រោយ​ផ្អាក​យ៉ាង​យូរ​
07/06/2026 07:07 PM
វិមានក្រឹមឡាំង៖ ប៉ូឡូញត្រូវគិតអំពីសន្តិសុខ ខណៈពេលកំពុងផលិតយានដ្រូនសម្រាប់អ៊ុយក្រែន
07/06/2026 07:07 PM
វិមានក្រឹមឡាំង៖ គោលជំហរអ៊ុយក្រែនរបស់ប្រធានាធិបតីអាមេរិកមិនផ្លាស់ប្តូរ
07/06/2026 07:07 PM
ឥណ្ឌូនេស៊ី និងសិង្ហបុរី សន្យាពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំង ២
07/06/2026 07:07 PM
មនុស្សរាប់ម៉ឺននាក់នៅប្រទេសឥណ្ឌា ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មរបស់សម្តេចសង្ឃ Dalai Lama
07/06/2026 06:07 PM
រដ្ឋមន្ត្រី៖ ស៊ែរប៊ីនឹងមិនដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីឡើយ
07/06/2026 06:07 PM
នាយករដ្ឋមន្ត្រីរុស្ស៊ី៖ រុស្ស៊ី និងបេឡារុស បង្កើតប្រព័ន្ធដឹកជញ្ជូនរួមសម្រាប់រដ្ឋសហភាព
07/06/2026 06:07 PM
ការវាយប្រហារដោយយាន​ដ្រូន​របស់អ៊ីស្រាអែល សម្លាប់មនុស្ស ៤នាក់ នៅភាគខាងត្បូងលីបង់
07/06/2026 06:07 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យអេស្ប៉ាញព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅឧទ្យានជាតិ Sierra de Espeda
07/06/2026 06:07 PM