នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក៖ ការធ្វើប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែល-អារ៉ាប៊ីសាអ៊ូឌីត តម្រូវឲ្យហ្កាហ្សាមានភាព ស្ងប់ស្ងាត់

2024/05/22 09:08:26 pm        153
បេសកជនអាមេរិកប្រចាំទីក្រុងហ្ស៊េរុយសាឡឹម បាននិយាយកាលពីថ្ងៃអង្គារថា ការបង្កើតទំនាក់ទំនងជាផ្លូវការរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត ជាផ្នែកមួយនៃកិច្ចព្រមព្រៀងត្រីភាគីដែលកំពុងលេចចេញពាក់ព័ន្ធនឹងទីក្រុងវ៉ាស៊ីនតោន នឹងតម្រូវឲ្យមានការស្ងប់ស្ងាត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា និងការពិភាក្សាអំពីការរៀបចំសម្រាប់អភិបាលកិច្ចប៉ាឡេស្ទីន។ លោកឯកអគ្គរដ្ឋទូត Jack Lew បានបញ្ជាក់ថា៖«ខ្ញុំគិតថា វានឹងត្រូវមានភាពស្ងប់ស្ងាត់ខ្លះ នៅតំបន់ហ្កា ហ្សាហើយនឹងមានការសន្ទនាមួយអំពីរបៀបដែលអ្នកដោះស្រាយជាមួយនឹងបញ្ហាអំពីអនាគតនៃអភិបាលកិច្ចប៉ាឡេស្ទីន»។លោកបានថ្លែងប្រាប់សន្និសីទដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវលទ្ធិប្រជាធិបតេយ្យអ៊ីស្រាអែល(IDI)ថា៖«ទស្សនៈរបស់ខ្ញុំគឺ អត្ថប្រយោជន៍ជាយុទ្ធសាស្រ្ត គឺមានតម្លៃទទួលយកហានិភ័យចូលទៅក្នុងការសន្ទនានោះ។ ប៉ុន្តែ នោះគឺជាការសម្រេចចិត្តដែលរដ្ឋាភិបាលអ៊ីស្រាអែល នឹងត្រូវធ្វើ ហើយប្រជាជន អ៊ីស្រាអែលនឹងត្រូវធ្វើ។ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានពណ៌នាថា កិច្ចព្រមព្រៀងការពារទ្វេភាគីជាមួយអារ៉ាប៊ីសាអ៊ូឌីត គឺ«ជិតឈានដល់ទីបញ្ចប់ហើយ»។ នៅពេលដែលបានបញ្ចប់ វានឹងក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលបានបង្ហាញដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ដើម្បីសម្រេចថាតើត្រូវធ្វើសម្បទាន ដើម្បីធានាឲ្យមានប្រក្រតីភាពទំនាក់ទំនង ជាមួយទីក្រុងរីយ៉ាដដែរឬទេ?

សមាជិកសភា អឺរ៉ុបអនុម័តច្បាប់បញ្ញាសប្បនិម្មិត AI ដ៏សំខាន់

2024/05/22 08:38:32 pm        142
ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ បានអនុម័តច្បាប់ដ៏សំខាន់លើកដំបូងរបស់ពិភពលោកសម្រាប់ការគ្រប់គ្រងបញ្ញាសប្បនិម្មិត(AI) ហើយអាចនាំទៅរកការបង្កើតស្តង់ដារសកល។រដ្ឋមន្ត្រីមកពីប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេស បានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក និងបានផ្តល់ភ្លើងខៀវចុងក្រោយដល់អ្វីដែលគេហៅថា «ច្បាប់បញ្ញាសិប្បនិម្មិត»។លោក Mathieu Michel រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកទទួលបន្ទុកឌីជីថលនីយកម្ម បាននិយាយថា អឺរ៉ុប បានធ្វើការជ្រើសរើសដើម្បីបង្កើត «ក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ដែលមានសុវត្ថិភាព ផ្តោតលើមនុស្ស និងគួរឱ្យទុកចិត្តបាន។ បទប្បញ្ញត្តិថ្មី នឹងត្រូវបានចាត់ថ្នាក់ ផ្អែកទៅតាមហានិភ័យរបស់វា។បទប្បញ្ញត្តិនេះ នឹងហាមឃាត់ការវាយតម្លៃ ឬចាត់ថ្នាក់អ្នកដែលមានបញ្ហាក្នុងសង្គម ឬវិនិច្ឆ័យថាតើនរណាម្នាក់ទំនងជាប្រព្រឹត្តបទព្រហ្មទណ្ឌ។ វាក៏នឹងកំណត់ការប្រើប្រាស់អត្តសញ្ញាណនៅកន្លែងសាធារណៈផងដែរ។ ច្បាប់ថ្មីនេះក៏មានគោលបំណងធានាបាននូវតម្លាភាព និងការទទួលខុសត្រូវផងដែរ។ រូបភាព វីដេអូ និងសំឡេង ដែលបង្កើតឡើងដោយបញ្ញាសប្បនិម្មិត(AI) ដែលស្រដៀងនឹងមនុស្សដែលមានស្រាប់ ត្រូវតែដាក់ស្លាកសញ្ញាថាបង្កើតជាសិប្បនិម្មិត។ក្រុមហ៊ុនទាំងឡាយដែលបំពានលើច្បាប់នេះ អាចប្រឈមនឹងការផាកពិន័យរហូតដល់៣៨ លានដុល្លារ ឬ៧ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ។ បទប្បញ្ញត្តិនឹងត្រូវបានកំណត់ជាដំណាក់កាលនៅក្នុងការចាប់ផ្តើម នៅក្នុង២០២៦។

បណ្តាប្រទេសអឺរ៉ុប អនុម័តផែនការប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យបង្កករបស់រុស្ស៊ី សម្រាប់អ៊ុយក្រែន

2024/05/22 08:05:30 pm        181
រដ្ឋាភិបាលប្រទេសបែលហ្ស៊ិក បាននិយាយកាលពីថ្ងៃអង្គារថា បណ្តាប្រទេសសហភាពអឺរ៉ុប បានអនុម័តជាផ្លូវការ នូវផែនការដើម្បីប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យបង្កកនៅធនាគារកណ្តាលរុស្ស៊ី នៅក្នុងសហភាពអឺរ៉ុប សម្រាប់ការការពារប្រទេសអ៊ុយក្រែន។ អ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់ បានរិះគន់ខ្លាំងៗចំពោះផែនការនេះ ដោយនិយាយថាវានឹងមានផលវិបាកដែលមិនអាចស្មានទុកជាមុនបាន ដោយសហភាពអឺរ៉ុប មានកាតព្វកិច្ច មិនយូរមិនឆាប់នោះទេ ត្រូវតែប្រគល់ប្រាក់ចំណូលពីទ្រព្យបង្កកនេះ ទៅឲ្យរុស្ស៊ីវិញ ជាអ្វីដែលខ្លួនបានលួច។សហភាពអឺរ៉ុប កំពុងកាន់កាប់ទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីប្រហែល២១០ពាន់លានអឺរ៉ូ ឬប្រហែល២២៥ពាន់លានដុល្លារអាមេរិកនៅក្នុងតំបន់។ មូលនិធិនេះ ត្រូវបានបង្កក នៅពេលដែលរុស្ស៊ីត្រូវបានដាក់ទណ្ឌកម្ម ជាការឆ្លើយតបចំពោះការវាយលុកដោយយោធារបស់ខ្លួន លើប្រទេសអ៊ុយក្រែន។ ការប្រាក់ លើទ្រព្យបង្ក ត្រូវបានគេរំពឹងថានឹងផ្តល់ប្រហែល៣ពាន់លានអឺរ៉ូ ឬប្រហែល៣,៣ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។សហភាពអឺរ៉ុប រាយការណ៍ថាខ្លួនមានផែនការប្រើប្រាស់៩០ភាគរយនៃប្រាក់ចំណូលទាំងនោះ ដើម្បីផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ហើយនៅសល់១០ភាគរយ នឹងត្រូវប្រើប្រាស់ដើម្បីជួយកសាងអ៊ុយក្រែនឡើងវិញ និងសម្រាប់គោលបំណងផ្សេងៗទៀត។ ការផ្តល់មូលនិធិនេះ អាចចាប់ផ្តើមនៅដើមខែកក្កដា។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានបង្ហាញថា ទីក្រុងមូស្គូ ជំទាស់ទៅនឹងវិធានការរបស់សហភាពអឺរ៉ុប។លោក Peskov បាននិយាយថា នឹងមានវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរសម្រាប់អ្នកដែលធ្វើការសម្រេចចិត្តបែបនេះ និងអ្នកដែលទាញយកប្រយោជន៍ពីការសម្រេចចិត្តនេះ។ សហរដ្ឋអាមេរិក បានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាល រឹបអូសទ្រព្យសម្បត្តិរដ្ឋរុស្ស៊ី និងប្រើប្រាស់ដើម្បីជួយដល់អ៊ុយក្រែន ប៉ុន្តែច្បាប់ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ធ្វើការជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬ G7 សហភាពអឺរ៉ុប និងភាគីផ្សេងទៀត។កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានអរគុណចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប នៅក្នុងសន្និសីទសារព័ត៌មាន មួយក្នុងទីក្រុងគីវ ។ លោកបានបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអាល្លឺម៉ង់ ដែលលោក Kuleba បាននិយាយថាសហភាពអឺរ៉ុ គួរតែរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី យ៉ាងពិតប្រាកដ។

ពលរដ្ឋនៅតំបន់សំណង់មិនរៀបរយ ស្រែកទាមទាររកទឹក ខណៈរដ្ឋធានីឥណ្ឌាក្តៅហួតហែង

2024/05/22 08:01:04 pm        90
ប្រជាជននៅក្នុងតំបន់សំណង់លំនៅឋានមិនរៀបរយ ក្នុងទីក្រុង New Delhi បានស្រែកទាមទាររកទឹក កាលពីថ្ងៃអង្គារ ខណៈសីតុណ្ហភាពក្នុងរដ្ឋធានីប្រទេសឥណ្ឌា បានបន្តក្តៅហួតហែង។រយៈពេលយូរនៃកម្តៅក្តៅខ្លាំង បានធ្វើឱ្យអាងស្តុកទឹករីងស្ងួត និងបង្កើនតម្រូវការប្រើប្រាស់ទឹក ដោយមានរយន្តដឹកទឹកចំនួន៣គ្រឿង មកដល់ក្នុងមួយថ្ងៃ នៅក្នុងតំបន់សំណង់លំនៅឋានមិនរៀបរយ នៃជំរំ វីវេកកាណានដា(Vivekananda)នៅទីក្រុងឌេលី។ វិបត្តិទឹកនៅប្រទេសឥណ្ឌា ដែលកាន់តែអាក្រក់ទៅ នៅក្នុងរដូវក្តៅ បានធ្វើឲ្យប៉ះពាល់ដល់អ្នករស់នៅក្នុងតំបន់សំណង់លំនៅឋានមិនរៀបរយយ៉ាងខ្លាំង។ទន្ទឹមនឹងនេះ ការិយាល័យអាកាសធាតុ បានប្រកាសអាសន្នព័ណ៌ក្រហម សម្រាប់រលកកម្តៅក្នុងសប្តាហ៍នេះ នៅទីក្រុងឌេលី ដោយបង្ហាញពីលទ្ធភាពនៃសីតុណ្ហភាព ដែលអាចបណ្តាលឱ្យមានជំងឺទាក់ទងទៅនឹងកម្តៅ សម្រាប់អ្នកងាយទទួលរងផលប៉ះពាល់។ ទីក្រុងឌេលី នឹងត្រូវបោះឆ្នោតក្នុងការបោះឆ្នោតសកលដែលបន្ត នៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ខណៈសីតុណ្ហភាព ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងបន្ថែមទៀតរហូតដល់ ៤៦អង្សា។

ការស្ទង់មតិ៖ អត្រាគាំទ្ររបស់លោក Biden ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិតពីរឆ្នាំ

2024/05/22 06:37:36 pm        192
អត្រាគាំទ្រជាសាធារណៈរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ក្នុងខែនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ២ ឆ្នាំ នៅក្នុងសញ្ញាព្រមានដ៏គ្រោះថ្នាក់សម្រាប់កិច្ចខិតខំប្រឹងប្រែងជាប់បោះឆ្នោតឡើងវិញរបស់លោក នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ និងស្ថាប័នស្រាវជ្រាវមតិសាធារណៈ អ៊ីបសូស (Ipsos)។ការស្ទង់មតិរយៈពេល ៤ ថ្ងៃដែលបានបិទកាលពីថ្ងៃចន្ទ (២០ ឧសភា) បានបង្ហាញថា ជនជាតិអាមេរិកត្រឹមតែ ៣៦ ភាគរយប៉ុណ្ណោះបានយល់ស្របលើការអនុវត្តការងាររបស់លោក បៃដិន ជាប្រធានាធិបតី ដោយធ្លាក់ចុះពីចំនួន ៣៨ ភាគរយនៅក្នុងខែមេសា។ នេះជាការវិលត្រឡប់ទៅកាន់ការវាយតម្លៃទាបបំផុតនៃតំណែងប្រធានាធិបតីរបស់លោក ដែលបានឃើញចុងក្រោយនៅក្នុងខែកក្កដា ឆ្នាំ២០២២។ ខណៈពេលដែលការធ្លាក់ចុះនៅក្នុងខែនេះខុសគ្នាត្រឹមតែប៉ុន្មានភាគរយពីខែមុន វាអាចជាសញ្ញាមិនល្អសម្រាប់លោក បៃដិន ស្របពេលដែលលោកប្រឈមមុខជាមួយបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។ លោក ត្រាំ បាននាំមុខបន្តិចលើលោក បៃដិន នៅក្នុងការស្ទង់មតិជាច្រើននៅក្នុងបណ្ដារដ្ឋដែលត្រូវបានគេមើលឃើញថាទំនងជាកំណត់អ្នកឈ្នះ។ អ្នកឆ្លើយសំណួរប្រហែល ៤០ ភាគរយនៅក្នុងការស្ទង់មតិបាននិយាយថា លោក ត្រាំ ដែលជាប្រធានាធិបតីពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ មានគោលនយោបាយប្រសើរសម្រាប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បើប្រៀបធៀបទៅនឹងចំនួន ៣០ ភាគរយដែលបានជ្រើសរើសលោក បៃដិន ខណៈដែលអ្នកផ្សេងទៀតនិយាយថាពួកគេមិនដឹង ឬមិនបានឆ្លើយតបសំណួរ៕

អាជ្ញាធរប៉ាឡេស្ទីន រិះគន់អាមេរិក ចំពោះការគាំទ្រអ៊ីស្រាអែល ក្នុងការវាយប្រហារនៅហ្កាហ្សា

2024/05/22 06:34:43 pm        141
ប្រធានអាជ្ញាធរប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ (២១ ឧសភា) បានរិះគន់រដ្ឋបាលសហរដ្ឋអាមេរិក ចំពោះការគាំទ្ររបស់ខ្លួនដល់អ៊ីស្រាអែល ស្របពេលមានការវាយប្រហារជាបន្តបន្ទាប់លើជនជាតិប៉ាឡេស្ទីនទាំងនៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប និងតំបន់កាន់កាប់ វេសបែង (West Bank)។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA លោក ណាប៊ីល អាប៊ូ រូឌីណេ (Nabil Abu Rudeineh) អ្នកនាំពាក្យប្រធានអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែល និងកងទ័ពរបស់ខ្លួនបានបន្ត «ឧក្រិដ្ឋកម្ម» របស់ពួកគេនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលជាលទ្ធផលនៃ «ការគាំទ្រជាបន្តបន្ទាប់ និងអយុត្តិធម៌» ដែលផ្តល់ដោយសហរដ្ឋអាមេរិក។លោកនិយាយថា ការគាំទ្ររបស់អាមេរិកសម្រាប់អ៊ីស្រាអែល រួមទាំងជំនួយហិរញ្ញវត្ថុ អាវុធ និងការការពារពីការទទួលខុសត្រូវចំពោះ «ឧក្រិដ្ឋកម្ម» របស់ខ្លួន «បានជំរុញឱ្យមេដឹកនាំអ៊ីស្រាអែល ប្រព្រឹត្តឧក្រិដ្ឋកម្មកាន់តែច្រើននៅភាគខាងជើងហ្កាហ្សា និងក្រុងរ៉ាហ្វា (Rafah)»។ លោកក៏បានព្រមានផងដែរអំពីគ្រោះថ្នាក់នៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើប្រជាជនប៉ាឡេស្ទីន ពីទីក្រុងរ៉ាហ្វា នៅចុងភាគខាងត្បូង ទៅដល់ទីក្រុង ចេនីន (Jenin) នៅភាគខាងជើងតំបន់ វេសបែង ។នៅព្រឹកថ្ងៃដដែលនោះ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន ៧ នាក់បានស្លាប់ និង ១២នាក់ផ្សេងទៀតបានរងរបួស ក្នុងអំឡុងពេលប្រតិបត្តិការរបស់អ៊ីស្រាអែល នៅទីក្រុងចេនីន។ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៥១៣ នាក់នៅតំបន់ វេសបែង រួមទាំង ១២៧ នាក់មកពីក្រុងចេនីន នេះបើយោងតាមតួលេខផ្លូវការរបស់ប៉ាឡេស្ទីន៕

[UPDATE] មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ប្រទេសវៀតណាម លោកតូឡាំ (To Lam) ត្រូវបានជ្រើសរើសជាប្រធានាធិបតី

2024/05/22 06:24:36 pm        136
មន្ត្រីសន្តិសុខជាន់ខ្ពស់របស់វៀតណាម លោកតូឡាំ (To Lam) ត្រូវបានបញ្ជាក់នៅថ្ងៃពុធទី២២ឧសភា សប្ដាហ៍នេះ ថា ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ។ លោកបានគ្រប់គ្រងអង្គភាពកងកម្លាំងនគរបាល និងប្រតិបត្តិការស៊ើបការណ៍ក្នុងអំឡុងពេលមួយ នៅពេលដែលក្រុមសិទ្ធិមនុស្សនិយាយថា សេរីភាពជាមូលដ្ឋានត្រូវបានបង្ក្រាប ឬសង្កត់សង្កិនជាប្រព័ន្ធ ហើយសេវាសម្ងាត់របស់ប្រទេសនេះ ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់អន្តរជាតិ។ លោក Lam ត្រូវបានបញ្ជាក់ដោយសភាវៀតណាម បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោកបានលាលែងពីតំណែង ស្របពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយដែលកំពុងបន្តរង្គោះរង្គើដល់ការបង្កើតនយោបាយ និងឥស្សរជនធុរកិច្ចរបស់ប្រទេស ហើយបានបណ្តាលឱ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលៗជាច្រើនរូប នៅក្នុងជួររដ្ឋាភិបាលនេះ។លោក ង្វៀន ខាក ហ្សាង (Nguyen Khac Giang) អ្នកវិភាគនៅវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី បាននិយាយថា ការឡើងកាន់តំណែងជាប្រធានាធិបតីរបស់វៀតណាម គឺភាគច្រើន ជាពិធីដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម។ ប៉ុន្តែតួនាទីថ្មីរបស់លោកជាប្រមុខរដ្ឋបានធ្វើឱ្យបុរសវ័យ៦៦ ឆ្នាំ រូបនេះ ស្ថិតនៅក្នុងជំហរដ៏រឹងមាំ ដើម្បីក្លាយជាអគ្គលេខាធិការបក្សកុម្មុយនិស្តបន្ទាប់ ដែលជាមុខតំណែងនយោបាយដ៏សំខាន់បំផុតនៅក្នុងប្រទេស។ លោក Lam បានចំណាយពេលជាង ៤ ទសវត្សរ៍ នៅក្នុងក្រសួងសន្តិសុខសាធារណៈ មុនពេលក្លាយជារដ្ឋមន្ត្រីនៅឆ្នាំ ២០១៦ ។ការឡើងតំណែងរបស់លោកនៅពេលនេះ បានកើតឡើង ស្របពេល ការិយាល័យនយោបាយរបស់ប្រទេសវៀតណាមបានបាត់បង់សមាជិកចំនួន ៦ រូប ក្នុងចំណោមសមាជិកចំនួន១៨រូប ខណៈមានយុទ្ធនាការប្រឆាំងអំពើពុករលួយដែលកំពុងកើនឡើង រួមទាំងអតីតប្រធានាធិបតីពីររូប និងប្រធានសភារបស់វៀតណាមផងដែរ៕

សម្តេចតេជោ ប្រកាសជាថ្មីម្តងទៀតថា នឹងមិនធ្វើវប្បធម៌សន្ទនាជាមួយក្រុមក្បត់ជាតិទៀតនោះឡើយ

2024/05/22 06:21:00 pm        205
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បាន​ប្រកាស​ជាថ្មីម្តងទៀតថា សម្តេចនឹងមិនបង្កើតវប្បធម៌សន្ទនាជាមួយក្រុមអ្នក​នយោបាយជ្រុលនិយម ជាពិសេសគឺក្រុមក្បត់ជាតិបីជំនាន់បន្តទៀតនោះឡើយ មិនថា កាលៈទេសៈណានោះទេ។ការប្រកាស​របស់​សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀតនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញ​ចូលរួម​ពិធីបិទ​សន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋាន​កងទព័ជើងគោក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ ​ដោយមានភ្ញៀវជាតិ និង​អន្តរជាតិរាប់រយនាក់​ចូលរួម។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះ​តទៅសម្តេចមិនទទួលយកដាច់ខាតក្នុង ការបង្កើតវប្បធម៌​សន្ទនាជាមួយក្រុមក្បត់ជាតិបីជំនាន់ ដែលបាន​ប្រមាថ​យ៉ាង​ធ្ងន់ធរ​ម្តងហើយ​ម្តងទៀត​ចំពោះសម្តេច ​និងក្រុមគ្រួសារ​របស់​សម្តេច​ នាពេលកន្លងមក។ជាមួយគ្នានោះដែរ ​សម្តេចតេជោ ហ៊ុន សែន ​ក៏បាន​ប្រកាស​កម្ចាត់​ចោល​ភ្លាមៗផងដែរ​ចំពោះ​ក្រុមជ្រុលនិយម ​ឬក្រុមជន​អគតិ​ណាក៏ដោយឲ្យតែមាន​ចេតនា​បង្ករភាពវឹកវរដល់ ប្រទេសកម្ពុជា​ដែលកំពុងមានសុខសន្តិភាព ​និងការអភិវឌ្ឍ​នាពេលសព្វថ្ងៃនេះផងដែរ។ជាងនេះទៅទៀតសម្តេច ក៏បានផ្តាំដល់កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវតែអនុវត្តភ្លាមៗ ដើម្បី​សន្តិសុខ​ជូនដល់បង ​ប្អូន​ប្រជាពលរដ្ឋខ្មែរជាង ​១៧លាននាក់ ដោយ​កុំខ្លាច​កម្ចាត់​ពួកពីរបីនាក់​ចោលឲ្យសោះ។សម្តេចតេជោ ហ៊ុន សែន​ ក៏បានប្រកាស​ទប់ស្កាត់​មិន​ឲ្យរបប​ប្រល័យពូជសាសន៍ វិល​ចូលមក​ស្រុកខ្មែរម្តងទៀតនោះឡើយ ​មិនថា​តម្លៃណា​នោះឡើយ៕អត្ថបទបាន ចក់

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានច្បាប់ដាក់ទោស ចំពោះអ្នកដែលនិយាយមិនទទួលស្គាល់របបប៉ុល ពត

2024/05/22 06:14:02 pm        168
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្តល់ជាទស្សនៈ និងលើកទឹកចិត្តដល់អ្នកតាក់តែងច្បាប់ គួរដាក់ទោសកម្រិតណាមួយចំពោះបុគ្គលណាដែល និយាយថា គ្មានរបបកម្ពុជា ប្រជាធិបតេយ្យ (ប៉ុល ពត) ខណៈរបបដ៏ឃោរឃៅមួយនេះ បានសម្លាប់ពលរដ្ឋខ្មៃរស្លូតត្រង់ជាងបីលាននាក់ ត្រឹមតែរយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃនោះ។ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋានកងទព័ជើងគោក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វា​អយុត្តិធម៌ខ្លាំងណាស់​សម្រាប់​ប្រជាពលខ្មែរទាំងមូល​ដែលជាជនរងគ្រោះ​ដោយសារតែ របបប្រល័យពូជសាសន៍ប៉ុល ពត ហើយបែរ​ជាជន​អគតិ​មួយក្តាប់តូច​មិន​ទទួលស្គាល់របបនេះ ដូច្នេះគប្បី ដាក់ច្បាប់មួយ ដាក់ទោសចំពោះអ្នកទាំងនោះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត គឺបានកើតឡើង​លើទឹកដី​របស់កម្ពុជា​ពិតប្រាកដមែន ពុំមែនជាការ​ភូតកុហក​ដើម្បីតែគេងចំណេញ​នយោបាយនោះឡើយ ខណៈរបប​ដ៏ឃោរឃៅ​មួយនេះមិនមែនត្រឹម​តែមេរៀន​សម្រាប់កម្ពុជា​ប៉ុណ្ណោះទេ វាថែមទាំងជាមេរៀនសម្រាប់ពិភពលោកទាំងមូលផងដែរ។ទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យនេះដែរសម្តេចតេជោ ​ហ៊ុន សែន ​បានលើកឡើងថា អ្វីដែលធ្វើឲ្យសម្តេច និងប្រជាជនកម្ពុជា​កាន់តែឈឺចាប់បន្ថែមទៀតនោះ គឺអន្តរជាតិ​មិនត្រឹម​តែ​មិនដាក់​ទោសខ្មែរក្រហម​ប៉ុណ្ណោះទេ ពួកគេ​ ថែមទាំង​ជួយ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ឲ្យ​ខ្មែរក្រហម និង​ថែមទាំង​បោះឆ្នោះឲ្យរបបកម្ពុជា​ប្រជាធិបតេយ្យ ​មាន​កៅអី​នៅអង្គការ​សហប្រជាជាតិ​ថែមទៀត​ផង។ ប៉ុន្តែទោះបីជាយ៉ាងណា​ក៏​ដោយ ​សម្តេចតេជោ បាន​រងចាំ​អស់​រយៈពេលជាង ៤០ឆ្នាំ​ទើប​រកយុត្តិធម៌ បានជូនបងប្អូន​ប្រជាពលរដ្ឋខ្មែរ​ជាងបីលាននាក់ ​ដែលបានស្លាប់ ដោយសារតែរបប​ដ៏ឃោរឃៅ​មួយនេះ៕អត្ថបទបាន ចក់

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមពិធី «បុណ្យវិសាខបូជា» នៅក្នុងបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ

2024/05/22 06:02:38 pm        241
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ឧសភា ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បាន អញ្ជើញចូលរួមពិធី «បុណ្យវិសាខបូជា» នៅក្នុងបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ។ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតមួយ ដែលត្រូវបានពុទ្ធសាសនិកទូទាំងពិភពលោកប្រារព្ធធ្វើចំថ្ងៃ១៥កើត ខែពិសាខ រៀងរាល់ឆ្នាំ ដើម្បីរំឭកនឹកដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។ ក្នុងសម័យកាលព្រះអង្គព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំចួន ថ្ងៃ១៥កើត ខែពេញបូណ៌មី ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ ។ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ក្នុងឋានៈជាពុទ្ធសាសនិក យើងត្រូវប្រឹងប្រែងរៀនពុទ្ធសាសនាឱ្យយល់ច្បាស់ ហើយយកពុទ្ធធម៌មកអនុវត្តឱ្យបានជាប់ជាប្រចាំថ្ងៃ ដើម្បីថែរក្សាពុទ្ធសាសនាឱ្យបានគង់វង្ស សមជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គអំពីសន្តិភាព បញ្ញា និងមេត្តាករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយ ឱ្យបានទូលំទូលាយតរៀងទៅ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
11/05/2026 08:11 PM
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
11/05/2026 07:11 PM
កម្ពុជា-កូរ៉េ ចុះMOU លើវេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform
11/05/2026 07:11 PM
[UPDATE] ជើងហោះហើរ នៅទូទាំងអឺរ៉ុប រងការគំរាមកំហែងដោយ​​គ្រាប់បែកជាលើកទី២ ក្នុងសប្តាហ៍នេះ
11/05/2026 06:11 PM
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមានផែនការបណ្តុះកូនឈើបន្ថែម១៩ម៉ឺនដើម សម្រាប់ចែកជូនពលរដ្ឋដោ​​យ​​ឥ​​​ត​​គិតថ្លៃ​​
11/05/2026 06:11 PM
​AOT ចុះសង្កេតការណ៍ នៅតំបន់អូរភ្លុកដំរី ជាទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់របស់ថៃ
11/05/2026 06:11 PM
វៀតណាម៖ កិច្ចសហប្រតិបត្តិការយោធា រវាងចិន និងឡាវ គួរតែរួមចំណែកដល់ស្ថិរភាព ក្នុងតំបន់
11/05/2026 06:11 PM
កូរ៉េខាងត្បូងនឹងបញ្ជូនបេសកកម្មយោធា ដើម្បីជួយឱ្យ​ច្រកសមុទ្រ Hormuz នៅតែបើកចំហ
11/05/2026 06:11 PM
វិស័យស្វាយចន្ទីត្រូវការទុនបង្វិល ២០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក
11/05/2026 05:11 PM
ក្រុមគ្រូពេទ្យខែ្មរ-បារាំង នឹងផ្តល់ជូនការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
11/05/2026 05:11 PM