ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រីស្លូវ៉ាគីដែលគាំទ្ររុស្ស៊ី ពង្រឹងទំនាក់ទំនងថាមពល និងដឹកជញ្ជូន ទៅកាន់អ៊ុយក្រែន

2024/04/12 11:05:57 am        77
នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក រ៉ូប៊ឺរ ហ្វីកូ ( Robert Fico) ដែលទស្សនៈគាំទ្ររុស្ស៊ី បានធ្វើឲ្យលោកមានជម្លោះជាមួយសម្ព័ន្ធមិត្ត បានស្វែងរកកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើថាមពល ការតភ្ជាប់ផ្លូវដែក និងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិជាមួយប្រទេសជិតខាងដែលរងគ្រោះដោយសង្រ្គាម កាលពីថ្ងៃព្រហស្បតិ៍។បន្ទាប់ពីកិច្ចប្រជុំរួមគ្នានៃរដ្ឋាភិបាលស្លូវ៉ាគី និងអ៊ុយក្រែន លោកហ្វីកូ បានបញ្ជាក់ថា ស្លូវ៉ាគីចង់ក្លាយជាអ្នកជិតខាង «ល្អ និងមិត្តភាព»សម្រាប់ប្រទេសអ៊ុយក្រែន។លោកហ្វីកូ បានដឹកនាំការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ប្រទេសស្លូវ៉ាគី ចាប់តាំងពីឡើងកាន់អំណាច កាលពីខែតុលាឆ្នាំមុន ដោយបញ្ឈប់ជំនួយយោធារបស់រដ្ឋដល់ទីក្រុងគីវ និងការបើកបណ្តាញទំនាក់ទំនងជាមួយទីក្រុងមូស្គូ ទោះបីជាសហភាពអឺរ៉ុប បានព្យាយាមធ្វើឲ្យរដ្ឋាភិបាលរុស្ស៊ីឯកោក៏ដោយ។ប៉ុន្តែលោកហ្វីកូ មានបំណងចង់រក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងគីវ រួមទាំងការបន្តអនុញ្ញាតឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មអាវុធ ដំណើរការទៅមុខ។នាយករដ្ឋមន្ត្រីស្លូវ៉ាគីរូបនេះ បាននិយាយនៅក្នុងការថ្លែងសុន្ទរកថាជាមួយសមភាគីអ៊ុយក្រែនលោក ដេនីស ស្មីហាល (Denys Shmyhal) បន្ទាប់ពីកិច្ចប្រជុំនៅស្លូវ៉ាគីភាគខាងកើតថា៖«អ៊ុយក្រែន ត្រូវការជំនួយ ហើយអ៊ុយក្រែនក៏ត្រូវតែបង្ហាញពីសាមគ្គីភាពដែរ»។«ជាការពិតណាស់ វាអាចមានមតិ ឬទស្សនៈផ្សេងគ្នាលើជំនួយ ឬសាមគ្គីភាពនោះ។

ប្រមុខការទូតអាមេរិក ស្នើចិន អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសផ្សេងទៀតឲ្យឃាត់អ៊ីរ៉ង់ កុំឲ្យវាយប្រហារលើអ៊ីស្រាអែល

2024/04/12 10:50:39 am        91
ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១១ខែមេសា សប្ដាហ៍នេះ ថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានស្នើឱ្យរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន និងសមភាគីផ្សេងទៀត ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន រារាំងអ៊ីរ៉ង់កុំឲ្យវាយលុកអ៊ីស្រាអែល។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានថា លោក Blinken បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃមុនទៅកាន់សមភាគីចិន ទួរគី អារ៉ាប៊ីសាអ៊ូឌីត និងអឺរ៉ុប ដើម្បីបញ្ជាក់ឱ្យច្បាស់ថា ការកើនឡើងភាពតឹនតឹងនេះ មិនមែនជាការផលប្រយោជន៍របស់នរណាម្នាក់ឡើយ ហើយថាប្រទេសនានាគួរតែជំរុញឱ្យអ៊ីរ៉ង់កុំឱ្យបង្កើនសកម្មភាពនេះ។ លោក Miller បាននិយាយថា Blinken ក៏បាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល យ៉ាវ ហ្គាលែន (Yoav Gallant) ដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្រដ៏រឹងមាំរបស់យើងសម្រាប់អ៊ីស្រាអែលប្រឆាំងនឹងការគំរាមកំហែងទាំងនេះ។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានប្តេជ្ញាសងសឹកបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី ១ ខែមេសាលើអគារការទូតអ៊ីរ៉ង់នៅក្នុងរដ្ឋធានី ដាម៉ាស់ (Damascus)ប្រទេសស៊ីរី បានសម្លាប់សមាជិក ៧ នាក់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់រួមទាំងឧត្តមសេនីយ៍ពីរនាក់ផងដែរ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលនឹងឆ្លើយតបដោយផ្ទាល់ចំពោះការវាយប្រហារណាមួយពីសំណាក់ប្រទេសអ៊ីរ៉ង់៕

FBI ព្រួយបារម្ភពីការវាយប្រហារដែលអាចកើតមានក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីការសម្លាប់រង្គាលនៅរុស្ស៊ី

2024/04/12 10:02:23 am        176
ទីភ្នាក់ងារចារកម្មកណ្ដាល FBI របស់សហរដ្ឋអាមេរិក មានការព្រួយបារម្ភអំពីលទ្ធភាពនៃការវាយប្រហារដែលមានអង្គការចាត់តាំងនៅក្នុងសហរដ្ឋអាមេរិក ស្រដៀងទៅនឹងការវាយប្រហារដែលបានសម្លាប់មនុស្សជាង ១៤០ នាក់នៅឯសាលប្រគុំតន្ត្រីរុស្ស៊ី កាលពីខែមុន នេះបើតាមនាយកការិយាល័យនេះបានប្រាប់ក្រុមអ្នកតំណាងរាស្រ្តកាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា)។ការវាយប្រហារកាលពីថ្ងៃទី២២ ខែមីនា លើសាលប្រគុំតន្ត្រីនៅជាយក្រុងមូស្គូ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៤ នាក់ ដែលជាចំនួនមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេល ២០ ឆ្នាំ។ សាខាមួយនៃក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវ ប៉ុន្តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្យាយាមស្តីបន្ទោសអ៊ុយក្រែន ចំពោះការវាយប្រហារនេះ ប៉ុន្តែមិនបានលើកឡើងពីភស្តុតាងច្បាស់លាស់។ក្រុមមន្ត្រីអាមេរិក មានការព្រួយបារម្ភអំពីលទ្ធភាពនៃការវាយប្រហារដែលធ្វើឡើងដោយបុគ្គល ឬក្រុមតូច ដែលត្រូវបានបំផុសគំនិតដោយសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅហ្កាហ្សា។ លោក គ្រីសស្តូហ្វឺ រ៉េយ (Christopher Wray) នាយក FBI បាននិយាយនៅក្នុងសក្ខីកម្មរបស់ខ្លួននៅចំពោះមុខអនុគណៈកម្មាធិការសភាថា FBI កំពុងព្រួយបារម្ភយ៉ាងខ្លាំងពីការវាយប្រហារសម្របសម្រួលបន្ថែមទៀត បន្ទាប់ពីការសម្លាប់រង្គាលនៅសាលប្រគុំតន្រ្តីរុស្ស៊ី។លោក រ៉េយ បានលើកឡើងពីការព្រួយបារម្ភរបស់ទីភ្នាក់ងារអនុវត្តច្បាប់អំពីអំពើភេរវកម្ម ដើម្បីជួយបញ្ចុះបញ្ចូលសមាជិកសភាឱ្យបង្កើនមូលនិធិសម្រាប់ FBI ទោះបីជាលោកទំនងជាប្រឈមនឹងការរុញច្រានយ៉ាងខ្លាំងពីសមាជិកសភាមកពីបក្សសាធារណរដ្ឋក៏ដោយ៕

នាយករដ្ឋមន្ត្រីជប៉ុន៖ ការគាំទ្ររបស់អាមេរិក សំខាន់ខ្លាំងសម្រាប់ការរស់រានមានជីវិតរបស់អ៊ុយក្រែន

2024/04/12 08:58:57 am        200
នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់សមាជិកសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) ថា អ៊ុយក្រែនកំពុងប្រឈមហានិភ័យក្នុងការចាញ់ក្រោមដៃរុស្ស៊ី ប្រសិនបើពុំមានការគាំទ្រដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយនោះជាមហន្តរាយមួយដែលអាចផ្ដល់ភាពក្លាហានឱ្យចិន បង្កជាវិបត្តិថ្មីនៅអាស៊ីខាងកើត ខណៈលោកជំរុញឱ្យពួកគេយកឈ្នះ «ការសង្ស័យលើខ្លួនឯង» អំពីតួនាទីរបស់ប្រទេសនេះនៅលើឆាកពិភពលោក។នៅក្នុងសុន្ទរកថាលើកដំបូងទៅកាន់កិច្ចប្រជុំរួមនៃសភាដោយមេដឹកនាំជប៉ុនក្នុងរយៈពេលប្រាំបួនឆ្នាំ លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បានជំរុញប្រជាជនអាមេរិក កុំឱ្យសង្ស័យពីតួនាទី «ដែលមិនអាចខ្វះបាន» របស់ប្រទេសក្នុងកិច្ចការពិភពលោក ហើយបាននិយាយថា ទីក្រុងតូក្យូ កំពុងប្រឹងប្រែងធ្វើឱ្យប្រសើរឡើងផ្នែកយោធាជាប្រវត្តិសាស្ត្រដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន។លោក គីស៊ីដា លើកឡើងបែបនេះស្របពេលមានការបែកបាក់យ៉ាងស៊ីជម្រៅនៅក្នុងនយោបាយសហរដ្ឋអាមេរិក ជុំវិញតួនាទីរបស់ប្រទេសនេះនៅលើឆាកពិភពលោកក្នុងឆ្នាំបោះឆ្នោតប្រធានាធិបតី រួមទាំងនៅក្នុងសភាតំណាងរាស្រ្ត។សំណើរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) សម្រាប់ជំនួយចំនួន ៦០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលបានអនុម័តព្រឹទ្ធសភាដឹកនាំដោយបក្សប្រជាធិបតេយ្យ ដោយមានការគាំទ្រ ៧០ ភាគរយនៅក្នុងខែកុម្ភៈ ត្រូវបានជាប់គាំងនៅក្នុងសភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ ខណៈដែលប្រធានសភា លោក ប៉ៃ ចនសុន (Mike Johnson) បានបដិសេធមិនអនុញ្ញាតឱ្យមានការបោះឆ្នោត៕

អាមេរិក បានស្នើឲ្យប្រទេសនានាក្នុងតំបន់ ដាក់សម្ពាធលើអ៊ីរ៉ង់ កុំឲ្យចូលរួមក្នុងសង្គ្រាមនៅស៊ូដង់

2024/04/12 08:50:52 am        197
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក មានការសន្ទនាជាច្រើនអំពីជម្លោះនៅក្នុងប្រទេសស៊ូដង់ ជាមួយប្រទេសនានាក្នុងតំបន់ រួមទាំងការស្នើសុំឱ្យប្រទេសទាំងនេះ ជំរុញអ៊ីរ៉ង់កុំឱ្យចូលរួមក្នុងសង្គ្រាម។ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ពីប្រភពកងទ័ពជាន់ខ្ពស់ បានរាយការណ៍ថា យានដ្រូនប្រដាប់អាវុធដែលផលិតដោយប្រទេសអ៊ីរ៉ង់ បានជួយកងទ័ពបង្វែរជំនោរនៃជម្លោះ ដោយបានបញ្ឈប់ការរុលទៅមុខរបស់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ាជាគូប្រជែងរបស់កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងដណ្តើមបានមកវិញដែនដីនៅជុំវិញរដ្ឋធានី ។ប្រភពព័ត៌មានពីអ៊ីរ៉ង់ចំនួន៦ បាននិយាយថា មន្ត្រីក្នុងតំបន់ និងអ្នកការទូត ដ៏ដូចជាប្រភពព័ត៌មានកងទ័ពដែលសុំមិនបញ្ចេញអត្តសញ្ញាណដោយសារតែភាពរសើបនៃព័ត៌មាននោះ បានប្រាប់សារព័ត៌មានរ៉យទ័រថា យោធាស៊ូដង់បានទទួលយានគ្មានមនុស្សបើក (UAVs) ផលិតដោយប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ។

ចិន ជំរុញឲ្យហ្វីលីពីនគោរពការសន្យា និងបញ្ឈប់សកម្មភាពបង្កហេតុនៅសមុទ្រចិនខាងត្បូង

2024/04/12 08:46:16 am        209
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងប៉េកាំងថា ប្រទេសហ្វីលីពីន ចាំបាច់ត្រូវគោរពការសន្យារបស់ខ្លួន និងបញ្ឈប់សកម្មភាពបង្កហេតុដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅសមុទ្រចិនខាងត្បូង។ អ្នកនាំពាក្យ លោកស្រី ម៉ៅនីង (Mao Ning) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថាជាបឋមដំបូង ខ្ញុំចង់សង្កត់ធ្ងន់ថា តំបន់ថ្មប៉ប្រះទឹក រិនអាយ (Ren'ai) គឺជាផ្នែកមួយនៃកោះ ណានសា កានតាវ (Nansha Qundao) របស់ប្រទេសចិន។ ចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបាននៅលើកោះ Nansha រួមទាំង តំបន់ថ្មប៉ប្រះទឹក Ren'ai និងដែនទឹកដែលនៅជាប់គ្នា។ ប្រទេសចិនបាននិងកំពុងធ្វើការជាមួយហ្វីលីពីនដើម្បីគ្រប់គ្រងស្ថានការណ៍នៅលើថ្មប៉ប្រះទឹកនេះ តាមរយៈការសន្ទនា និងការពិគ្រោះយោបល់។ហេតុផលសម្រាប់ស្ថានភាពបច្ចុប្បន្ននៅលើថ្មប៉ប្រះទឹកនេះ គឺច្បាស់លាស់ និងជាក់ស្តែង។ លោកស្រី Maoនិយាយថា ហ្វីលីពីនបានបំពានលើការសន្យារបស់ខ្លួន ហើយបដិសេធមិនព្រមអូសចេញនូវនាវាចម្បាំងដែលដាក់មូលដ្ឋានខុសច្បាប់របស់ខ្លួននៅលើថ្មប៉ប្រះទឹក Ren'ai បដិសេធកិច្ចព្រមព្រៀងដែលបានធ្វើឡើងជាមួយប្រទេសចិនក្នុងអំឡុងការគ្រប់គ្រងរបស់លោក Duterte ហើយបានបំពានអធិបតេយ្យភាពរបស់ចិនដោយចេតនា និងបន្តបង្ករឿងជាមួយចិននៅលើសមុទ្រនេះ។លោកស្រី Mao បាននិយាយថា បើហ្វីលីពីនពិតជាចង់បន្ធូរបន្ថយស្ថានភាពនៅលើតំបន់ថ្មប៉ប្រះទឹកមានជម្លោះ រិន អាយ តាមរយៈការចរចា និងការប្រាស្រ័យទាក់ទងពិតមែន ប្រទេសនេះ គួរតែគោរពតាមការសន្យារបស់ខ្លួន គោរពតាមការឯកភាព និងបញ្ឈប់ការបង្កហេតុ។ហ្វីលីពីនបានបញ្ជូននាវាចម្បាំងដែលចូលចតដោយខុសច្បាប់នៅលើថ្មប៉ប្រះទឹក Ren'ai អស់រយៈពេលជាយូរ។ប្រការនេះបានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសចិន និងសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃគូភាគីនៅសមុទ្រចិនខាងត្បូង (DOC) ជាពិសេសមាត្រា ៥ របស់សេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃគូភាគី ទាមទារឱ្យហ្វីលីពីនស្រោចស្រង់ស្ថានការណ៍វិលមករកសភាពដើមវិញ នៅលើតំបន់ថ្មប៉ប្រះទឹក Ren'ai៕

អាមេរិក ពង្រឹងទំនាក់ទំនងជាមួយជប៉ុននិងហ្វីលីពីន ដើម្បីទប់ឥទ្ធិពលចិននៅសមុទ្រចិនខាងត្បូង

2024/04/12 08:03:07 am        123
លោកប្រធានាធិបតីអាមេរិក Joe Biden គ្រោងបង្ហាញការល្បាត និងហ្វឹកហាត់យោធារួមគ្នាជាមួយហ្វីលីពីន និងជប៉ុន ខណៈសម្ព័ន្ធមិត្តព្យាយាមទប់ទល់នឹងការប្រកាសសិទ្ធិគ្រប់គ្រងកាន់តែខ្លាំងឡើងរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។ យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ដែលបានផ្ដល់លទ្ធផលកិច្ចប្រជុំដល់ក្រុមអ្នកសារព័ត៌មាន និងបានធ្វើបទសម្ភាសន៍ដាច់ដោយឡែកជាមួយសារព័ត៌មានBloomberg កិច្ចប្រជុំរបស់លោក Biden កាលពីថ្ងៃព្រហស្បតិ៍ជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr នឹងផ្តល់កិច្ចព្រមព្រៀងស្តីពីការល្បាតឆ្មាំសមុទ្រ កិច្ចខិតខំប្រឹងប្រែងរួមគ្នាបែបមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការហ្វឹកហ្វឺនដែនសមុទ្រដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសជប៉ុន ។ លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការការពាររបស់ប្រទេសជប៉ុន និងហ្វីលីពីននៅតែរឹងមាំដូចដែកថែប ខណៈលោកធ្វើជាម្ចាស់ផ្ទះសម្រាប់មេដឹកនាំនៃប្រទេសទាំងនោះ ស្របពេលមានជម្លោះដែនទឹកដាច់ដោយឡែកពីគ្នាជាមួយប្រទេសចិន។ កិច្ចប្រជុំត្រីភាគី នេះបានកើតមានឡើង ស្របពេលភាពតានតឹងរវាងក្រុងម៉ានីល និងប៉េកាំង ។ក្នុងប៉ុន្មានសប្ដាហ៍ថ្មីនេះ នាវាឆ្មាំល្បាតឆ្នេរចិន បានរារាំងសកម្មភាពផ្គត់ផ្គង់ឡើងវិញរបស់ហ្វីលីពីនសម្រាប់កងទ័ពឈរជើងនៅលើនាវាសល់ពីសម័យសង្រ្គាមលោកលើកទី២ក្នុងតំបន់ថ្មប៉ប្រះទឹកមានជម្លោះ Second Thomas Shoal ដែលក្រុងម៉ានីលអះអាងសិទ្ធិគ្រប់គ្រងនៅលើប្រជុំកោះស្ព្រាតលី៕

រដ្ឋបាលស្រុកចុងកាល់រៀបចំសង្រ្កាន្ត ដើម្បីអបអរឆ្នាំថ្មី និងបង្កលក្ខណៈសប្បាយរីករាយជូនពលរដ្ឋ ក្នុងមូលដ្ឋាន

2024/04/11 03:38:40 pm        262
ឧត្ដរមានជ័យ៖ នៅថ្ងៃទី១០ ខែមេសាម្សិលមិញនេះ រដ្ឋបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានរៀបចំសង្រ្កាន្ត អបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង ដើម្បីបង្កលក្ខណៈសប្បាយរីករាយ​ជូនដល់​ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ខណៈពិធីបុណ្សចូលឆ្នាំ និងឈានមកដល់នៅថ្ងៃខាង​មុខ​បន្តិច​ទៀតនេះ។លោក រិទ្ធិ ប៉ាក់ អភិបាលស្រុកចុងកាល់ ​បានឲ្យដឹងថា ការរៀបចំអបអរសង្រ្កាន្តឆ្នាំថ្មីនេះ​ឡើង​ គឺដើម្បីបង្កលក្ខណៈសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងមានការលេង​ល្បែង​ប្រជាប្រិយ​ប្រពៃណីផ្សេងៗ​ទៀតផងដែរ។លោកអភិបាលស្រុកចុងកាល់ បានបន្តទៀតថា ក្នុង​ឱកាសសង្រ្កាន្តឆ្នាំថ្មីនេះ ក៏មានការចូលពី​សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ ក្រុមយុវជន ​បង្កើតជា​ស្តង់ពិព័រណ៍​ម្ហូបអាហារនានា និង​មាន​ប្រជាពលរដ្ឋ​ចូលរួមលេងល្បែង​ប្រជាប្រិយ​រាំងលេងកម្សាន្តជាច្រើននាក់ទៀតផងដែរ ។យ៉ាង​ណា​ម៉ិញ​ក្នុង​ឱកាស​អបអរសង្រ្កាន្តនោះដែរប្អូនៗ​យុវសិស្សបានសម្តែងនូវ​ការ​សប្បាយរីករាយ និង​ចង់​ឲ្យមាន​កម្មពិធីនេះ បង្កើតឡើងជារៀងរាល់ឆ្នាំទៀតផងដែរ​ ។យុវសិស្សរូបនេះ បាន​បញ្ជាក់ថា កត្តា​ទាំងអស់នេះ ​ដោយ​សារយើង​មាន​សុខ​សន្តិភាព ​ស្ថេរភាព សន្តិសុខ​សង្គមល្អប្រសើរ​ ក្រោមការដឹកនាំ​របស់​រាជរដ្ឋាភិបាល ​ធ្វើឲ្យប្រទេសជាតិទាំងមូល​កាន់​តែមាន​ការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត បាន​លើ​គ្រប់វិស័យ និងអាចមាន​ឱកាស​បាន​ជួបជុំគ្នា​សប្បាយ​រីករាយ​ផងដែរ ៕ 

អ្នកបោះឆ្នោតនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក មានការសង្ស័យចំពោះលទ្ធិប្រជាធិបតេយ្យ

2024/04/11 01:45:26 pm        171
អ្នកបោះឆ្នោតនៅក្នុងប្រទេសជាច្រើន កំពុងទទួលរងនូវវិបត្តិជំនឿលើលទ្ធិប្រជាធិបតេយ្យ និងស្ថាប័នបោះឆ្នោតរបស់ពួកគេ នេះបើយោងតាមការស្ទង់មតិដោយក្រុមអ្នកឃ្លាំមើលអភិបាលកិច្ចបានបង្ហាញ ដោយគូររូបភាពដ៏ក្រៀមក្រំក្នុងមួយឆ្នាំដែលប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកសរុប កំពុងរៀបចំការបោះឆ្នោត។ជាមួយនឹងសហរដ្ឋអាមេរិក ឥណ្ឌា អង់គ្លេស និងសហភាពអឺរ៉ុប នឹងទៅបោះឆ្នោតនៅឆ្នាំ២០២៤នេះ របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (១១ មេសា) ដោយវិទ្យាស្ថានអន្តរជាតិនៃលទ្ធិប្រជាធិបតេយ្យនិងជំនួយការបោះឆ្នោត (IDEA) ផ្តល់នូវរូបថតដ៏ក្រៀមក្រំនៃការធ្លាក់ចុះរបស់លទ្ធិប្រជាធិបតេយ្យជាច្រើន។លទ្ធផលបង្ហាញថា អ្នកបោះឆ្នោតក្នុងប្រទេសចំនួន ១១ ក្នុងចំណោម ១៩ ប្រទេសដែលបានស្ទង់មតិ ដែលរួមមានសហរដ្ឋអាមេរិក និងឥណ្ឌា មានមនុស្សតិចជាងពាក់កណ្តាលប៉ុណ្ណោះ ដែលជឿថាការបោះឆ្នោតនាពេលថ្មីៗនេះមានភាពសេរី និងយុត្តិធម៌។មានតែអ្នកបោះឆ្នោតនៅដាណឺម៉ាក ប៉ុណ្ណោះដែលជឿថាតុលាការ «តែងតែ» ឬ «ជាញឹកញាប់» ផ្តល់សិទ្ធិទទួលបានយុត្តិធម៌ ខណៈដែលនៅក្នុងប្រទេសចំនួន ៨ ក្នុងចំណោម ១៩ ប្រទេស ប្រជាជនកាន់តែច្រើនមានទស្សនៈយល់ស្របថាប្រទេសខ្លួនមាន «មេដឹកនាំជើងខ្លាំង ដែលមិនចាំបាច់ត្រូវបោះឆ្នោតសភា ឬបោះឆ្នោតសកលនោះទេ» ដែលនេះជាសញ្ញាហានិភ័យចំពោះលិទ្ធប្រជាធិបតេយ្យ៕

ឧត្ដមេសនីយ៍អាមេរិក ព្រមានពីពេលវេលាកាន់តែខោចសម្រាប់អ៊ុយក្រែន ព្រោះគ្មានជំនួយពីអាមេរិក

2024/04/11 01:02:14 pm        286
ឧត្តមសេនីយជាន់ខ្ពស់របស់អាមេរិកប្រចាំក្នុងតំបន់អឺរ៉ុប បានប្រាប់សភាកាលពីថ្ងៃពុធថា អ៊ុយក្រែននឹងអស់កាំភ្លើងធំ និងឧបករណ៍ស្ទាក់ការពារដែនអាកាស ក្នុងពេលដ៏ខ្លីខាងមុខ ដោយសារតែគ្មានការគាំទ្រពីសហរដ្ឋអាមេរិក ដែលទុកឱ្យពួកគេងាយរងគ្រោះដោយផ្នែក ឬទាំងស្រុង។នៅក្នុងសញ្ញាមួយបង្ហាញពីកង្វះអាវុធមួយចំនួន លោកឧត្តមសេនីយ៍ គ្រីស្តូហ្វើ ខាវ៉ូលី (Christopher Cavoli) មេបញ្ជាការបញ្ជាការឈរជើងនៅអឺរ៉ុប បានប្រាប់គណៈកម្មាធិការសេវាប្រដាប់អាវុធរបស់សភាថា បច្ចុប្បន្ន រុស្ស៊ីកំពុងបាញ់កាំភ្លើងផ្លោងចំនួន ៥ គ្រាប់ ទប់នឹងការបាញ់មួយគ្រាប់ពីកងទ័ពរបស់អ៊ុយក្រែន ហើយភាពខុសគ្នា អាចកើនឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះដល់១០គ្រាប់ទប់នឹងមួយគ្រាប់។ លោក Cavoli បាននិយាយថា ប្រសិនបើភាគីម្ខាងអាចបាញ់បាន ហើយភាគីម្ខាងទៀតមិនអាចបាញ់តបវិញបាន នោះភាគីដែលមិនអាចបាញ់តបតវិញនឹងចាញ់។ ដូច្នេះគ្រោះថ្នាក់មានខ្ពស់ណាស់។លោកបានបន្ថែមថា ពួកគេពិតជាពឹងផ្អែកលើយើងនៅឆ្នាំនេះ ហើយបើគ្មានការគាំទ្រពីយើងទេ ពួកគេនឹងមិនអាចយកឈ្នះបានឡើយ។ប្រធានសភាគណបក្សមកពីគណបក្សសាធារណរដ្ឋ លោក Mike Johnson កំពុងបដិសេធមិនព្រមឲ្យមានការបោះឆ្នោតលើពង្រាងច្បាប់ដែលនឹងផ្តល់កញ្ចប់ថវិកា ៦០ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន។ សេតវិមានកំពុងរិះរកវិធីដើម្បីបញ្ជូនជំនួយទៅកាន់ទីក្រុង Kyiv ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីអស់រយៈពេលជាងពីរឆ្នាំមកហើយ។សមាជិកសភាមួយចំនួនបានសម្តែងការខកចិត្តកាន់តែខ្លាំងចំពោះកង្វះវឌ្ឍនភាពលើការផ្តល់កញ្ចប់មូលនិធិសម្រាប់អ៊ុយក្រែន ជាវិធានការមួយដែលត្រូវបានអនុម័តដោយព្រឹទ្ធសភារួចហើយ តែត្រូវការអនុម័តពីសភាទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន សាងសង់តាមរចនាបទកម្ពុជាយុគសម័យទំនើប ចែកជា ៤តំបន់
11/05/2025 09:11 PM
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ ពីអាស៊ាន
11/05/2025 07:11 PM
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ នាំយកគ្រឿងឧបភោគបរិភោគ បរិក្ខារប្រើប្រាស់ ជូន កងកម្លាំងជួរមុខ នៅស្រុកថ្មពួក
11/05/2025 06:11 PM
សិស្សនិស្សិតកម្ពុជា ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ អាចបន្តការសិក្សា និងហាត់ការ នៅ អូស្ត្រាលី
11/05/2025 05:11 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
11/05/2025 04:11 PM
កុមាររងផលប៉ះពាល់ជម្លោះកម្ពុជា-ថៃ ជាង១ ៦០០នាក់ ទទួលស្បៀង និងសាច់ប្រាក់ ពីអង្កការកែប្រែសហគមន៍
11/05/2025 04:11 PM
បណ្តាញព័ត៌មានអន្តរជាតិ BBC នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបអាហារកម្ពុជា ដល់ពិភពលោក
11/05/2025 04:11 PM
ក្រោយបញ្ចប់ការជួសជុល ទំនប់អាងទឹកសួង៧៨ នឹងជួយផ្គត់ផ្គង់ទឹក ដល់ប្រជាពលរដ្ឋជាង ១៧០០ គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប
11/05/2025 03:11 PM
ថ្លែងក្នុងកិច្ចប្រជុំកំពូលពិភពលោក កម្ពុជាបង្ហាញបេសកកម្មគោលសំខាន់ចំនួន៤ ដើម្បីសម្រេចបាននូវចក្ខុវិស័យ អភិវឌ្ឍន៍ប្រកបដោយចីរភាព
11/05/2025 03:11 PM
កម្ពុជា-តួកគីយ៉េ មានលទ្ធភាពខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យរឹតតែខ្លាំងបន្ថែមទៀត
11/05/2025 03:11 PM