សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-អរិយក្សត្រ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅពេលឆាប់ៗខាងមុខ

2025/02/27 10:58:58 am        296
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-អរិយក្សត្រ នឹងឈាន​ដល់​ការ​បើក​ការដ្ឋាន​ជា​ផ្លូវ​ការ​នៅពេលឆាប់ៗខាងមុខ ក្រោយជំនាញបានសិក្សាលម្អិតអស់រួចរាល់ ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ចូន បានប្រាប់ឱ្យដឹងថា ៖ ក្រុម​ការ​ងារ​ជំនាញបានត្រៀមលក្ខណៈ​រួចរាល់ទាំងស្រុង ១០០ភាគរយហើយទាំងបច្ចេកទេស , ផល​ប៉ះ​ពាល់​លើ​ផ្លូវ​ទឹក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធក្រោមដីជាដើម នៅឡើយតែការ​ចង្អុល​បង្ហាញ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេចធិបតី នាយករដ្ឋមន្ត្រី ឱ្យបើកការដ្ឋាន​ដើម្បី​ចាប់​ផ្តើម​ដំណើរ​ការ​ការ​សាង​សង់​ប៉ុណ្ណោះ។ ប្រជាពលរដ្ឋបង្ហាញការយល់ឃើញថា ត្បិតតែបច្ចុប្បន្ននេះ ស្ពានមិនទាន់ចេញជារូបរាងក៏ពិតមែន ប៉ុន្តែ​គម្រោង នៃការសាងសង់នេះ បានធ្វើឱ្យពួកគាត់សប្បាយចិត្តណាស់ ព្រោះ​នេះ​គឺ​ជា​សមិទ្ធិផល​ដ៏​ថ្មីសន្លាង​មួយទៀតដែលរបស់ប្រទេសជាតិ សម្រាប់ឱ្យប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅតំបន់បានបានលឿនរហ័ស ពិសេសនោះគឺបងប្អូន​ដែល​រស់​នៅ​តំបន់​អរិយក្សត្រ ដែលកំពុងជួបការលំបាក លើការជិះដឆ្លងទន្លេ មកកាន់រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា គម្រោងស្ពានឆ្លងទន្លេខាងលើនេះ នឹងត្រូវសាងសង់ឡើង ដោយ​ភ្ជាប់​ពី​តំបន់​ផ្សារ​ចាស់ ​ក្នុងទឹកដីខណ្ឌដូនពេញ ឆ្លងកាត់ទន្លេសាបភ្ជាប់ទៅកាន់តំបន់ជ្រោយចង្វា និងបន្ត​ភ្ជាប់​ពី​ជ្រោយ​ចង្វា ឆ្លងកាត់ទន្លេមេគង្គ ទៅកាន់តំបន់អរិក្សត្រ ក្នុងទឹកដី នៃខេត្តកណ្តាល ៕ អត្ថបទ ៖ លីហេង

អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍បានវាយតម្លៃជាវិជ្ជមានចំពោះស្ថានភាពវិនិយោគនៅកម្ពុជា

2025/02/26 02:13:56 pm        166
នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប,​ លោក Mehmet CELEPOGLU បានថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីប្រតិបតិ្តការអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies អន្តរជាតិ និងដំណើរការអាជីវកម្ម និងចក្ខុវិស័យនាពេលអនាគតប្រកបដោយភាពវិជ្ជមានរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជា។ បន្ថែមលើនោះ, លោក Mehmet CELEPOGLU ក៏បានវាយតម្លៃជាវិជ្ជមានចំពោះស្ថានភាព​វិនិយោគនៅកម្ពុជា​ និងបង្ហាញពីចំណាប់អារម្មណ៍អំពីការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្ដួចផ្ដើមដ៏ល្អជាច្រើនរាជរដ្ឋាភិបាល​ ដែលដឹកនាំដោយសម្ដេចបវរធិបតី ពិសេសលើការកែទម្រង់ពន្ធដា ដែលជាកម្មវិធីកែទម្រង់គាំទ្រដល់ការប្រកួតប្រជែងប្រកបដោយតម្លាភាព និងស្មើភាព។ សម្ដេចបវរធិបតីបានស្វាគមន៍លោក Mehmet CELEPOGLU ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន TotalEnergies ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយទាក់ទាញការវិនិយោគ និងការលើកទឹកចិត្តផ្សេងៗដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា កត្តាទាំងនេះគឺជាកិច្ចការចាំបាច់របស់រាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវតែធានានូវបរិយាកាសវិនិយោគមួយដែលអំណោយផលសម្រាប់វិនិយោគិន ការធានានូវភាពជោគជ័យ និងការលើកទឹកចិត្តដល់វិនិយោគិនដែលកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាធានា និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុន TotalEnergies បន្តផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ភាពជោគជ័យបន្ថែមទៀតរបស់ក្រុមហ៊ុន និងការដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមហ៊ុន ៕

ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនកោតសរសើរការងារអភិបាលកិច្ចប្រទេសរបស់សម្តេចបវរធិបតី

2025/02/26 02:08:20 pm        189
នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លីវ ចុងអ៉ី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម លីវ ចុងអ៉ី បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសន្ដិសុខ។ ជាមួយគ្នានោះ, ឯកឧត្តម លីវ ចុងអ៉ី បានកោតសរសើរសម្ដេចបវរធិបតី ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ, គោលនយោបាយ និងគំនិតផ្ដួចផ្ដើមថ្មីៗជាច្រើន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការងារអភិបាលកិច្ចប្រទេស ហើយឯកឧត្តមបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ប្រទេសកម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម លីវ ចុងអ៉ី ក៏បានគូសបញ្ជាក់ផងដែរថា ភាគីចិនរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយភាគីកម្ពុជា។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីលទ្ធផលជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ជាពិសេសលើវិស័យសន្ដិសុខ។ ជាមួយគ្នានោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ប្ដេជ្ញាបន្តរក្សាសន្តិភាព និងធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តក្រសួង និងស្ថាប័ន្ធពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែម ជាពិសេស លើការកសាងសមត្ថភាព និងការផ្លាស់ប្ដូរព័ត៌មាន៕

ឯកអគ្គរដ្ឋទូតថ្មីស្រីលង្កា ប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសស្រីលង្កា-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

2025/02/26 01:33:57 pm        127
នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ(Wijayanthi Edirisinghe), ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ​ វីចាយ៉ានធី​ អេឌីរីស៊ីងហេ បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រីស្រីលង្កា ជូនចំពោះសម្ដេចបវរធិបតី។ លោកជំទាវក៏បានសម្ដែងនូវការពេញចិត្ត​ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែងស្រីលង្កា-កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្ម ការវិនិយោគ​ ការអប់រំ និងទេសចរណ៍ ជាដេីម។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានលើកកម្ពស់ឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបវរធិបតីបានបន្ថែមទៀតថា កម្ពុជា-ស្រីលង្កា មានទំនាក់ទំនងជាយូរណាស់មកហើយ មានជំនឿសាសនាប្រហាក់ប្រហែលគ្នា ហើយប្រទេសទាំងពីរនៅមានសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ក្នុងនោះមាន វិស័យអប់រំ និងទេសចរណ៍បែបសាសនាជាដើម។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យលោកជំទាវបន្តធ្វើការឱ្យជិតស្និទ្ធជាមួយក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងជំរុញការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀតជាមួយវិស័យឯកជននៃប្រទេសទាំងពីរ៕

សម្ដេចធិបតី អនុញ្ញាតជូនឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/02/26 12:07:05 pm        96
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម លីវ ចុងអ៊ី (LIU ZHONGYI) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។សូមជម្រាបថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ចិន បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅ ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ ក្រោយមក ក្រោមការដឹកនាំរបស់ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរបរមរតនកោដ្ឋ និងលោកប្រធាន ម៉ៅ សេទុង ប្រទេសទាំងពីរ កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាន់តែស្អិតរមួត រៀងរហូតមក។ ក្នុងស្មារតីបន្តមរតកនៃទំនាក់ទំនងដ៏ស្អិតរមួតនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រកម្ពុជា បានខិតខំបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយថ្នាក់ដឹកនាំចិន ជាបន្តបន្ទាប់ រហូតបានលើកកម្ពស់ទំនាក់ទំនងនេះទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់តាំងពីឆ្នាំ២០១០។ក្នុងន័យនេះសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកដឹកនាំជំនាន់ក្រោយ ដែលបន្តវេនដឹកនាំនាវាកម្ពុជានាពេលបច្ចុប្បន្ន បានបន្តគាំទ្រយ៉ាងពេញទំហឹងដោយឥតរារែកនូវគំនិតផ្តួចផ្តើមស្ដីពី “យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលចិន។ បន្ថែមពីលើនេះ ក្នុងនាមជាដៃគូនៃកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កម្ពុជា និងចិន បន្តមានទំនាក់ទំនងមិត្តភាពជាប្រពៃជាដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ហើយកំពុងរីកចម្រើនលើវិស័យនានាជាច្រើន។ ការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងការផ្លាស់ប្តូរទស្សនកិច្ចដ៏មមាញឹកគ្រប់ជាន់ថ្នាក់ក្នុងបណ្តាឆ្នាំថ្មីៗនេះ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសចិន រដ្ឋធានីប៉េកាំង កាលពីថ្ងៃទី ១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយសម្ដេចបានជួបសម្ដែងរគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។ ជាលទ្ធផល ភាគីទាំងពីរបានប្រកាសបង្ហាញជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការបន្តរក្សាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការពារគ្នាទៅវិញទៅមកព្រមទាំងការសម្រេចរួមគ្នា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» កន្លងទៅនេ៕

សម្ដេចធិបតី អនុញ្ញាតជូនឯកអគ្គរដ្ឋទូតស្រីលង្កា ប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/02/26 12:01:49 pm        129
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ Edirisinghe Arachchilage Sriyani Wijayanthi Edirisinghe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។សូមជម្រាបថា សម្រាប់ទំនាក់ទំនងការទូតផ្លូវការ កម្ពុជា-ស្រីលង្កា ផ្តើមភ្ជាប់ទំនាក់ទំនងគ្នាតាំងពីឆ្នាំ១៩៥២ ប៉ុន្តែចំណងការទូតនេះ ត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិល មុនពេលផ្សារភ្ជាប់ឡើងវិញកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៦។ ក្រៅពីជំរុញ និងពង្រឹងទំនាក់ទំនងផ្នែកអប់រំ វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្មប្រទេសទាំងពីរក៏បានជំរុញកិច្ចប្រតិបត្តិការ និងការជំរុញវិស័យសាសនាផងដែរ ដោយប្រទេសទាំងពីរ មានប្រជាជនភាគច្រើនកាន់ពុទ្ធសាសនា។ ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ ឯកអគ្គរដ្ឋទូត ស្រីលង្កាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការកម្ពុជា-ស្រីលង្កា។ ខណៈប្រទេសទាំងពីរនៅមានលទ្ធភាពជាច្រើនទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ជាដើម ។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីស្រីលង្កាប្រចាំកម្ពុជា៕

សម្ដេចធិបតី អនុញ្ញាតជូនអនុប្រធានក្រុមហ៊ុន Total Energies ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/02/26 11:55:20 am        163
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតជូនលោក Mehmet Celepoglu អនុប្រធានក្រុមហ៊ុន Total Energies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្រុមហ៊ុន Total Energies គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញ លើវិស័យប្រេង និងឧស្ម័ន នៅព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពល អគ្គីសនីផងដែរ។ កន្លងមក ក្រុមហ៊ុននេះ ក៏បានបង្ហាញអំពីបំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជាផងដែរ ដោយបច្ចុប្បន្ន ក្រុមហ៊ុន Total Energies កំពុងវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែម។គួរបញ្ជាក់ថា ក្រុមហ៊ុនTotal Energies បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Total Cambodge នៅកម្ពុជា ដែលចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីន ហើយកំពុងប្រតិបត្តិការចំនួន ៥៨ ស្ថានីយ៍នៅរាជធានីភ្នំពេញ និងចំនួន ៤៩ ផ្សេងទៀតនៅតាមបណ្តាខេត្តទាំង២៤។ ក្រុមហ៊ុន បាននិងកំពុងប្រតិបត្តិការអាជីវកម្មរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦៥ មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង និងកំពុងពិចារណាក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ពិសេសក្នុងវិស័យថាមពលខ្យល់៕

លេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តប្រចាំរដ្ឋធានីប៉េកាំង​កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

2025/02/24 03:46:31 pm        257
នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម យីន លី បានកោតសរសើរ និងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការបន្តរក្សាបាននូវសន្ដិភាព,​ ស្ថិរភាពនយោបាយ,​ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន។ ឯកឧត្តមយីន លី បានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី, សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើន​ និងកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​​ ចិន-កម្ពុជា ក្នុងក្របខ័ណ្ឌរដ្ឋ,​ បក្ស និងប្រជាជន។ ជាមួយគ្នានោះ, ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម​ និង​ គណៈប្រតិភូនាពេលនេះ គឺចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀតនូវរាល់ការឯកភាពរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង។ ឯកឧត្តមក៏បានគូសបញ្ជាក់ថារដ្ឋធានប៉េកាំងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខេត្តសៀមរាប និងបណ្ដារដ្ឋបាលខេត្តផ្សេងទៀត​ ផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចហប្រតិបត្តិការលើគ្រប់វិស័យ​កម្ពុជា-ចិន។ សម្ដេចបវរធិបតី ក៏បានអរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងចំពោះវិនិយោគិនចិន ដែលកន្លងមកបានបណ្ដាក់ទុនវិនិយោគជាច្រើន នៅកម្ពុជា រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា៖ការកសាងផ្លូវល្បឿនលឿន, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាដើម។ សម្ដេចបវរធិបតី និងឯកឧត្តម យីន លី ក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរលើវិស័យសក្ដានុពលជាច្រើនដែលរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, បច្ចេកវិទ្យាឌីជីថល, សិល្បៈ-វប្បធម៌, ទេសចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន៕

អតីតសមាជិកបក្សប្រឆាំង និងសមាជិកគណបក្សនានាចំនួន ១៣០រូប ស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

2025/02/24 01:46:19 pm        153
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មានអតីតសមាជិកបក្សប្រឆាំង និងសមាជិកគណបក្សនានាចំនួន ១៣០រូប ស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។យោងតាមសំណើពីអតីតសមាជិកគណបក្សប្រឆាំង និងសមាជិកគណបក្សនានា ដែលមានចំនួន ១៣០រូប មកពីខេត្តចំនួន ៦ រួមមាន ខេត្តកំពង់ចាម ក្រចេះ ព្រៃវែង ប៉ៃលិន ត្បូងឃ្មុំ និងកំពង់ធំ បានប្រកាសចាកចេញពីគណបក្សរបស់ខ្លួន និងគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្តជាជនកម្ពុជា ដោយយល់ច្បាស់អំពីគុណតម្លៃសុខសន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។ជាមួយនឹងសំណើនេះ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត ថ្លែងថា សមាជិកថ្មីមកពីគណបក្សប្រឆាំងនានាចូលរួមជីភាពជាមួយគណបក្សប្រជាជនកម្ពុជាត្រូវរួមគ្នាបន្តរក្សាសុខសន្តិភាពក្រោមម្លប់សន្តិភាព មានសន្តិភាពទើបកម្ពុជាមានថ្ងៃនេះ។ឯកឧត្តម បន្ថែមថា មានតែសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃទទេ ហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត៕ 

អភិបាលខេត្តកណ្ដាល ជំរុញឱ្យក្រុមហ៊ុនសាងសង់ស្ពានកោះចំរើនសាងសង់ឱ្យរួចរាល់មុនរដូវវស្សាឈានចូលមកដល់

2025/02/21 01:19:07 pm        197
កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការជំរុញ និងណែនាំដល់ក្រុមហ៊ុនសាងសង់ស្ពានកោះចំរើន បែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកលើកដែក អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានកោះចំរើច ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ដើម្បីសម្រួលដល់ការដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ សិស្សសានិសិស្ស ពិសេសការដឹកកសិផលរបស់ប្រជាកសិករមានភាពងាយស្រួល ក្នុងរដូវវស្សាខាងមុខនេះ ទន្ទឹមនឹងនោះស្ពាននេះបានកាត់បន្ថយហានិភ័យក្នុងការធ្វើដំណើរទៅវិញទៅមកដោយទូកនារដូវស្សា ដែលអាចបង្កហានិភ័យដល់ប្រជាពលរដ្ឋពិសេសសិស្សសាលាតូចៗផងដែរ។ ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ក្រុមហ៊ុនត្រូវធានាបានថា៖ ការសាងសង់ប្រកបដោយបទដ្ឋានបច្ចេកទេស គុណភាព សុវត្ថិភាព ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះប្រើប្រាស់បានយូរវែង។ សូមបញ្ជាក់ផងដែរថា ស្ពានបេតុងអាម៉េ មានបណ្ដោយប្រវែង ៥៤ម៉ែត្រ ទទឹង៨ម៉ែត្រ មានលូជ្រុងប្រវែង១២មx២ម ១កន្លែង សាសង់បានប្រមាណ៥៨%៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ទូរសព្ទជាមួយ នាយក FBI របស់អាមេរិកដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ
10/31/2025 09:10 PM
ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានកំណត់តំបន់សាកល្បងស្ថិតនៅឃុំអូរបីជាន់សម្រាប់ដំណើរការដោះមីនមនុស្សធម៌
10/31/2025 09:10 PM
ក្រុមប្រឹក្សាសន្តិសុខ UN ថ្កោលទោសការវាយប្រហាររបស់កងកម្លាំង RSF លើទីក្រុង al-Fashir ប្រទេសស៊ូដង់
10/31/2025 08:10 PM
ទូកក្តោងដឹកទំនិញធំជាងគេបំផុតរបស់ពិភពលោក ធ្វើដំណើរឆ្លងកាត់សមុទ្រអាត្លង់ទិកលើកដំបូង
10/31/2025 08:10 PM
តុលាការទួរគីកាត់ទោសមនុស្ស ១១នាក់ឲ្យជាប់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធអគ្គិភ័យឆេះសណ្ឋាគារ នៅឯរមណីយដ្ឋានស្គី
10/31/2025 08:10 PM
ប៉ាគីស្ថានសង្ឃឹមថានឹងទទួលបានលទ្ធផលវិជ្ជមានពីជំនួបជុំក្រោយជាមួយអាហ្វហ្គានីស្ថាន
10/31/2025 08:10 PM
សារព័ត៌មាន ANP៖ គណបក្ស D66 ត្រូវបានបញ្ជាក់ថា ជាអ្នកឈ្នះការបោះឆ្នោត នៅហូឡង់
10/31/2025 08:10 PM
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម
10/31/2025 08:10 PM
វិមានក្រឹមឡាំង រុញសំណួរទៅក្រសួងការពារជាតិ ជុំវិញការបាញ់មីស៊ីលរបស់រុស្ស៊ី លើអ៊ុយក្រែន
10/31/2025 08:10 PM
ប្រធានាធិបតីចិន លោក Xi និងនាយករដ្ឋមន្ត្រីកាណាដា លោក Carney សន្យាលើកកម្ពស់ទំនាក់ទំនង
10/31/2025 08:10 PM