ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញក្នុងសហគមន៍អាស៊ាន

2024/04/02 11:32:24 am        73
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រទេស​កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញក្នុងសហគមន៍អាស៊ាន ខណៈកម្ពុជា​គឺ​ជាទីតាំង​ប្រកប​ដោយ​ឧត្តម​ភាពផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យ​មាន​ប្រព័ន្ធ​អេកូឡូស៊ី នៃ​កិច្ច​សហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសុខុមាលភាព​រួម​ក្នុង​តំបន់​ជា​ពិសេសសម្រាប់ការវិនិយោគ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសចូលរួមជាអធីបតី ពិធី «បើក​កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤​នេះ​នៅស​ណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។ សម្ដេចធិបតីបាន​ថ្លែថាកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរ គួរឱ្យកត់សម្គាល់ដោយ​បាន​វិវត្ត​ទៅ​ជា​សេដ្ឋកិច្ច​ទំនើប ដែលមានសមារណកម្ម ក្នុងសេដ្ឋកិច្ចសកល។ សម្ដេចបន្តថា សេដ្ឋកិច្ចកម្ពុជា​ក៏​បា​នបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់។ មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​កម្ពុជា​រក្សា​បាន​នូវ​អត្រា​កំណើន​សេដ្ឋកិច្ចជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេល២ទសវត្សរ៍។ សម្ដេច​បញ្ជាក់ថា ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ ប៉ុន្ដែ​សេដ្ឋកិច្ច​កម្ពុជា​ក៏​បាន​ស្ទុះ​ងើ​បឡើងវិញ ជាមួយនឹងអត្រាកំណើន ៥,៦% ក្នុងឆ្នាំ ២០២៣ និង​ត្រូវ​បាន​ព្យាករថា​នឹង​មាន​កំណើន ៦,៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រ​លប់​ទៅ​រក​អត្រា​កំណើន​មុន​ជំងឺ​រាត​ត្បាត​ក្នុង​រង្វង់​៧%ក្នុងឆ្នាំ២០២៨ ដែលការណ៍​នេះ​បង្ហាញ​អំពី​អនាគត​សេដ្ឋកិច្ច​ប្រកប​ដោយ​ក្តីសង្ឃឹម​របស់​កម្ពុជា​។ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាន​និង​កំពុង​ជំរុញ​ការ​អនុវត្ត «យុទ្ធសាស្ត្រប្រទេសបូក» (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជា​ពិសេសក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាមធ្យមឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បី​ផ្គត់​ផ្គង់​គ្រឿង​បន្លាស់​ឬ​ផលិត​ផល​ពាក់​កណ្តាល​សម្រេច​ទៅ​ឱ្យ​រោង​ចក្រ​ធំៗ​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់អាស៊ាន។ ហើយកម្ពុជាក៏បានអនុម័តច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីផ្ដល់​ជូន​វិនិយោគិន​នូវ​សក្តានុពល និងឧត្តមភាពជាយុទ្ធសាស្ត្រ ដ៏គួរឱ្យទាក់ទាញ ជាមួយ​នឹង​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ដល់គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ កម្ពុជាគាំទ្រដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្ម

2024/04/02 11:12:33 am        107
ក្នុងឱកាសចូលរួមជាអធីបតីពិធី «បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤» នៅ​ព្រឹក​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ មានប្រសាសន៍បញ្ជាក់ថា កម្ពុជាតែង​គាំទ្រ​យ៉ាង​សកម្មដល់​ការអ​ភិវឌ្ឍ​បណ្តាញ​ថាមពល​អាស៊ាន​ប្រកប​ដោយភា​ពរឹងមាំ និងមានសមាហរណកម្ម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ ស្រប​ពេល​ដែល​ប្រទេស​អាស៊ានត្រូវដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ និងចាប់យកកាលានុវត្តភាព ដែល​កំពុងកើតមាននៅក្នុងតំបន់។ សម្ដេចធិបតីមានប្រសាសន៍ថា មូលបទ «បញ្ចេញ​សក្តានុពល​អាស៊ាន​៖ ​ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» គឺជារបៀប​វារៈ​ចំ​កាលៈទេសៈ និ​ងមានមហិច្ឆតារបស់ប្រទេសអាស៊ានទាំងអស់។កិច្ចប្រជុំ​កំពូលធុរកិច្ចអាស៊ាន-កម្ពុជា ជាឱកាសក្នុង​ការ​បញ្ចេញ​សក្តានុពល​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេសអាស៊ាន ដោយបានលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមដូចជា តំណ​ភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពល កកើតឡើងវិញ (ASEAN energy grid connectivity and ASEAN renewable energy and sustainability)។ សម្ដេច​ធិបតី​បញ្ជាក់​ថា កម្ពុជាគឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia - Gateway to ASEAN) និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន (Leveraging Technology for Inclusive Growth)។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា កម្ពុជា​តែងគាំទ្រ​យ៉ាង​សកម្មដល់​ការ​អភិវឌ្ឍ​បណ្តាញ​ថាមពល​អាស៊ាន​ប្រកប​ដោយភាពរឹងមាំ និងមានសមាហរណកម្ម។ គម្រោងប្រកប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​បែបនេះនឹងជំរុញឱ្យមាន សន្តិសុខថាមពល និងបង្កើតឱ្យមាន​កាលានុវត្ត​ភាព​សេដ្ឋកិច្ច តាមរយៈរំហូរនៃថាមពលស្អាតឆ្លងកាត់ព្រំដែន។ ការណ៍នេះនឹងជួយពង្រឹងឧស្សាហកម្ម ពង្រឹង​សហគមន៍ និងធ្វើឱ្យអាស៊ាន​ក្លាយ​ទៅ​ជាតំប​ន់​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​៕ អត្ថបទ៖ វ៉ន ដារ៉ា

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ចូលរួមប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមបណ្តាឃុំ នៃស្រុកមេមត់

2024/04/02 11:06:11 am        225
កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមបណ្តាឃុំ នៃស្រុកមេមត់ ដែលបានប្រព្រឹត្តិទៅនៅសាលាស្រុកមេមត់ នាថ្ងៃទី១ ខែមេសា ម្សិលមិញនេះ។ការបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាភិបាល បានចែកជា ១៥ក្រុម រួមមាន៖ ក្រុមការងារចល័ត ដឹកនាំផ្ទាល់ដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា និង១៤ក្រុមការងារទៀត ចុះតាមមូលដ្ឋាននៃឃុំទាំង១៤ ក្នុងស្រុកមេមត់។ ឯកឧត្តមបណ្ឌិតប្រធាន បានធ្វើការណែនាំដល់ក្រុមការងារឲ្យបន្តយកចិត្តទុកដាក់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារដែលរាជរដ្ឋាភិបាលប្រគល់ជូន ពិសេសការរួម​ចំណែកអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជ​រដ្ឋាភិបាល ដែលជាបេសកកម្មចម្បង របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកមេមត់ ដើម្បីធានាឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធិភាព និងចីរភាព។ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយរម្លឹកឡើងវិញនូវ "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" ដែលជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដល់អង្គពិធីទាំងមូល និងបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់នូវបេសកកម្ម​ជា​ប្រវត្តិសាស្ត្រចម្បងៗចំនួនពីរ ទី១.រក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយ​លំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។ទី២.កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការ​អភិវឌ្ឍ​ប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយ​កម្ពុជា ជាប្រទេសអភិវឌ្ឍន៍ពេញលេញ​លើគ្រប់វិស័យ នៅឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យទាំង៥ ពោលគឺ៖ ភាពធន់នៃវិស័យសាធារណៈ ភាពធន់នៃវិស័យសេដ្ឋកិច្ច ​ភាពធន់នៃវិស័យហិរញ្ញវត្ថុ ភាពធន់​នៃវិស័យ​មូលធនមនុស្សនិងសង្គម និងភាពធន់នៃវិស័យបរិស្ថាន ក្នុងការឆ្លើយតបនឹងការ​ប្រែប្រួល​អាកាសធាតុ។ក្នុងពិធីសំណេះសំណាលឯកឧត្តមបណ្ឌិត ម៉ឹង មករា បានគូសរំលេចថា "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" រៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅ​កសាង​មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នេះ នឹងបន្តពង្រឹង និងពង្រីកនូវការលើកស្ទួយកម្រិតជីវភាពគ្រួសារប្រជាពលរដ្ឋ​គ្រប់ទីកន្លែងទូទាំងប្រទេស ​បង្កើតការងារ ​និងធនធានមនុស្សឲ្យបានកាន់តែច្រើន ដើម្បីចូលរួម​ចំណែក​ក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ។ សូមបញ្ជាក់ផងដែរក្នុងការរួមចំណែកបង្កើននូវសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងស្រុកមេមត់ ឯកឧត្តមប្រធានក្រុមការងារ បានដាក់ចេញនូវគោលការណ៍ចម្បងៗជាបឋម រួមមាន៖ទី១. ស្រុកមេមត់ ត្រូវមានបរិស្ថានស្អាត ប្រជាពលរដ្ឋតាមភូមិឃុំត្រូវយល់ដឹងនូវគុណតម្លៃ និងប្រយោជន៍ពីការអនុវត្តអនាម័យបរិស្ថានស្អាត ដើម្បីជួយឱ្យមានសុខភាពល្អ ជៀសផុតពីការឆ្លងជំងឺ និងមានភាពទាក់ទាញនូវការវិនិយោគចូលមកក្នុងភូមិឃុំ ស្រុកមេមត់ ទាំងបច្ចុប្បន្ន និងពេលអនាគត។ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានសង្កត់ធ្ងន់ថា ដើម្បីឲ្យបរិស្ថាននិងសោភ័ណភាព​ទីប្រជុំជនក្នុង​ស្រុកមេមត់ស្អាត និងមានរបៀបរៀបរយ អង្គភាពសាធារណៈ គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ វត្តអារាម ត្រូវអនុវត្តជាគំរូដល់ប្រជាពលរដ្ឋ ធ្វើជា "វីរៈជនបរិស្ថាន" ក្នុងគោលបំណងអប់រំ​ផ្សព្វផ្សាយ ពីការវេចខ្ចប់ ទុកដាក់ ការញែកសំរាម និងគៀគរប្រជាពលរដ្ឋឲ្យចូលរួមប្រើប្រាស់​សេវាប្រមូលសំរាមឲ្យបានកាន់តែច្រើន។ លើសពីនេះ អាជ្ញាធរស្រុកមេមត់ ត្រូវអនុវត្តការងារគ្រប់គ្រងបរិស្ថានឲ្យមាននិរន្តរភាព និងត្រូវបន្តពង្រីកវិសាលភាពគ្រប់គ្រង​សំរាមសាធារណៈឲ្យមានប្រសិទ្ធភាពខ្ពស់។ទី២. ពង្រឹងប្រសិទ្ធភាពនៃការធ្វើ "សេដ្ឋកិច្ចកសិកម្ម" ក្នុងស្រុកមេមត់ តាមរយៈរូបមន្តសហគមន៍កសិកម្ម ដើម្បីធានាឱ្យបាននូវមាត្រដ្ឋាននៃសេដ្ឋកិច្ច ក្នុងប្រតិបត្តិការផលិតកសិផល ​ដែលនាំមកនូវការកាត់បន្ថយចំណាយ ​បង្កើនចំណូល ដើម្បីផ្ដល់នូវអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងទីផ្សារកសិផល ជូនដល់ប្រជាកសិករក្នុងមូលដ្ឋាន​ស្រុកមេមត់។ជាចុងក្រោយការបន្តជួយដល់ប្រជាជន បញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕ អត្ថបទ៖ កុម្ភៈ

អវត្តមានរបស់ស្រ្តីទី១ របស់កូរ៉េខាងត្បូង ពីក្រសែភ្នែកសាធារណៈ បង្កជាចម្ងល់មុនការបោះឆ្នោត

2024/04/02 10:15:27 am        84
ស្រ្តីទីមួយរបស់កូរ៉េខាងត្បូង លោកស្រី គីម គុនហេ (Kim Keon Hee) មិនត្រូវបានគេមើលឃើញជាសាធារណៈទេចាប់តាំងពីខែធ្នូ ឆ្នាំមុនមក បន្ទាប់ពីមានភាពចម្រូងចម្រាសជាបន្តបន្ទាប់ដែលបង្កជាចម្ងល់ជាច្រើន ប៉ុន្តែមនុស្សជាច្រើនមិនមានការភ្ញាក់ផ្អើលឡើយចំពោះការអវត្តមានរបស់លោកស្រីដ៏យូរបែបនេះ នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់នៅសប្តាហ៍ក្រោយនៅថ្ងៃទី ១០ ខែមេសា។លោកប្រធានាធិបតី យ៉ុន សុកយ៉ុល (Yoon Suk Yeol) មិនឈរឈ្មោះប្រជែងតំណែងទៀតទេ ខណៈការបោះឆ្នោតសភា និងប្រធានាធិបតីត្រូវបានរៀបចំដោយឡែកនៅកូរ៉េខាងត្បូង។ ក្នុងនាមជាអ្នកកាន់តំណែងការិយាល័យ និងតាមផ្លូវច្បាប់ លោក យ៉ុន មិនត្រូវបានអនុញ្ញាតក្នុងការធ្វើយុទ្ធនាការឱ្យគណបក្សអំណាចប្រជាជន (PPP) របស់ខ្លួន ដែលកំពុងប្រឈមមុខនឹងការតស៊ូដើម្បីដណ្តើមអំណាចមកវិញ។ទោះជាយ៉ាងណាក៏ដោយ អវត្តមានដែលមិនធ្លាប់មានពីមុនមករបស់លោកស្រី គីម ចាប់តាំងពីលោកស្រី និងស្វាមី ត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសហូឡង់ កាលពីថ្ងៃទី ១៥ ខែធ្នូ មក ត្រូវបានចាត់ទុកថាជាការសម្រេចចិត្តខាងនយោបាយ ដើម្បីការពារបក្សអំណាចប្រជាជន PPP ពីកត្តាអវិជ្ជមានណាមួយ។លោកស្រី គីម បានទាញទម្លាក់ប្រជាប្រិយភាពរបស់លោក យ៉ុន យ៉ាងខ្លាំងដោយសារតែការស៊ើបអង្កេតលើការចោទប្រកាន់ថាលោកស្រីជាប់ពាក់ព័ន្ធក្នុងការបំភាន់តម្លៃភាគហ៊ុនមុនពេលលោក យ៉ុន ចូលកាន់តំណែងក្នុងឆ្នាំ ២០២២ ហើយនិងរឿងអាស្រូវកាបូប ឌី-អរ (Dior) បន្ទាប់ពីវីដេអូពីកាមេរ៉ាលួចថត បានចេញផ្សាយហាក់ដូចជាបង្ហាញថា លោកស្រីទទួលយកកាបូបនោះជាកាដូ ដែលគំរាមសាបព្រួសការខ្វែងគំនិតគ្នា និងភាពមិនចុះសម្រុងរវាងលោក យ៉ុន និងបក្ស PPP របស់លោក៕

អតីតមេដឹកនាំកោះតៃវ៉ាន់ លោក ម៉ា អ៊ីងចូវ ជួបមន្ត្រីទទួលបន្ទុកកិច្ចការតៃវ៉ាន់របស់ចិន អំឡុងទស្សនកិច្ច១១ថ្ងៃ

2024/04/02 10:09:13 am        77
លោក សុង តាវ (Song Tao) ប្រធានការិយាល័យការងារកោះតៃវ៉ាន់នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានជួបជាមួយលោក ម៉ា អ៊ីងចូវ ជួប (Ma Ying-jeou)អតីតប្រធានគណបក្ស គូមីនតាំង (Kuomintang) របស់ចិននៅទីក្រុង ហ្សិនជិន (Shenzhen)ភាគខាងត្បូងនៃខេត្តក្វាងទុង(Guangdong)របស់ប្រទេសចិន កាលពីល្ងាចថ្ងៃចន្ទ អំឡុងទស្សនកិច្ច១១ថ្ងៃ។ លោក Ma ដែលកំពុងដឹកនាំគណៈប្រតិភូយុវជនទៅបំពេញទស្សនកិច្ចនៅចិនដីគោក ទៅមកដល់ទីក្រុងហ្សិនជិន(Shenzhen) កាលពីថ្ងៃចន្ទដើសប្ដាហ៍នេះ។ លោក Song បាននិយាយថាជនរួមជាតិនៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺជាជនជាតិចិនទាំងអស់ ហើយពួកគេគួរតែប្រកាន់ខ្ជាប់នូវការឯកភាពឆ្នាំ១៩៩២ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពផ្ដាច់ខ្លួនរបស់ទាមទារឯករាជ្យកោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ។ លោកបានអំពាវនាវឱ្យប្រជាជនមកពីទូទាំងច្រកសមុទ្រ ជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមគ្នាលើកកម្ពស់វប្បធម៌ចិន ពង្រឹងចំណងមិត្តភាព និងសុខុមាលភាពរបស់បងប្អូនជនរួមជាតិលើភាគីទាំងពីរនៃច្រកសមុទ្រ ជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាព និងសមាហរណកម្មនៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ និងប្រឹងប្រែងសម្រាប់ការបង្រួបបង្រួមជាតិ និងការស្តារឡើងវិញ។ លោក Ma បានថ្លែងអំណរគុណចំពោះលោក Xi សម្រាប់ការស្វាគមន៍វត្តមានរបស់លោក ដោយនិយាយថាជនរួមជាតិនៅភាគីទាំងពីរនៃច្រកសមុទ្រនេះ ត្រូវបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធដោយឈាម ខណៈលោកអំពាវនាវឱ្យជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការឆ្លងកាត់ច្រកសមុទ្រជាពិសេសក្នុងចំណោមយុវជននៅលើមូលដ្ឋាននយោបាយនៃការរក្សាការឯកភាពឆ្នាំ១៩៩២ និងការប្រឆាំងនឹង ការទាមទារឯករាជ្យភាពភាពនៃកោះតៃវ៉ាន់ ដែលគណបក្សកាន់អំណាចតៃវ៉ាន់សព្វថ្ងៃកំពុងព្យាយាមផ្ដាច់ខ្លួនយ៉ាងខ្លាំង៕

កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក

2024/04/02 08:43:01 am        117
យោធាប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ ទី ២ ខែមេសានេះថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក ចេញពីឆ្នេរសមុទ្រភាគខាងកើត។ឆ្មាំល្បាតឆ្នេររបស់ប្រទេសជប៉ុន បាននិយាយថា មីស៊ីលជាក់ស្តែងបានធ្លាក់ចូលទៅក្នុងសមុទ្ររួចហើយ។ ក្នុងពេលមានការព្រួយបារម្ភ ថា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង កំពុងបង្កើតទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗនៅអាស៊ីរបស់ខ្លួន មានប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន កំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំជំនួបកំពូលរវាងប្រធានាធិបតី លោក Joe Biden និងសមភាគីជប៉ុន និងកូរ៉េខាងត្បូង នៅខែកក្កដា នៅក្រៅកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន បាននិយាយថា មីស៊ីលបាលីស្ទីក ដែលត្រូវបានបាញ់ដោយប្រទេសកូរ៉េខាងជើង ទំនងជា បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុន។

ក្រុមមន្ត្រីអាមេរិក និងអ៊ីស្រាអែល គ្រោងពិភាក្សាស្ដីពីផែនការឈ្លានពានទីក្រុងរ៉ាហ្វារបស់ដែនដីហ្កាហ្សា

2024/04/02 08:22:45 am        96
ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងអ៊ីស្រាអែល គ្រោងនឹងរៀបចំជំនួបតាមវីដេអូមួយ កាលពីថ្ងៃចន្ទទី១ខែមេសា ដើម្បីពិភាក្សាអំពីសំណើរបស់រដ្ឋបាល លោក Biden លើការឈ្លានពានរបស់យោធាអ៊ីស្រាអែលចូលក្នុងទីក្រុងរ៉ាហ្វា (Rafah)នៃដែនដីហ្កាហ្សា ។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានលុបចោលផែនការបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុន ដោយគណៈប្រតិភូជាន់ខ្ពស់មួយរូបរបស់អ៊ីស្រាអែល បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកដៃឲ្យមានដំណើរការនៃសេចក្ដីសម្រេចបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា នៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទសប្ដាហ៍មុន ដែលធ្វើឲ្យមានការប៉ះទង្គិចជាថ្មី ក្នុងសង្រ្គាមនេះ ជាមួយលោក Joe Biden។ ក្រុមមន្ត្រីបាននិយាយថា រយៈពេល២ថ្ងៃក្រោយ អ៊ីស្រាអែល បានស្នើសេតវិមាន ឲ្យរៀបចំពេលវេលាជាថ្មីសម្រាប់ជំនួបកម្រិតខ្ពស់លើផែនការរបស់យោធា សម្រាប់ការវាយលុកចូលក្នុងទៅក្រុងរ៉ាហ្វា ភាគខាងត្បូងរបស់ដែនដីហ្កាហ្សា ដែលគេមើលឃើញថា ទំនងជាមានបំណងបន្ធូរបន្ថយភាពតានតឹងរវាងសម្ព័ន្ធមិត្តទាំង២។ សហរដ្ឋអាមេរិក ដែលព្រួយបារម្ភចំពោះវិបត្តិមនុស្សកាន់តែធ្ងន់ធ្ងរនៅក្នុងដែនដីហ្កាហ្សា ចង់ឲ្យអ៊ីស្រាអែល ពិចារណាជម្រើសនានាក្នុងការឈ្លានពានដោយថ្មើរជើងចូលក្នុងទីក្រុងរ៉ាហ្វា ជាជម្រកមានសុវត្ថិភាពមួយសម្រាប់ប្រជាពលរដ្ឋប៉ាឡេស្ទីនជាង១លាននាក់ ភៀសខ្លួនទៅជ្រកកោននៅទីនោះ។ ក្រុមមន្ត្រីនិយាយថាក្រុមការងារចរចារបស់សហរដ្ឋអាមេរិក នឹងត្រូវដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែកស៊ូលីវ៉ាន់ (Jake Sullivan)៕

ប្រធានាធិបតីប៉េរូ ច្រានចោលការលាលែងពីតំណែង ក្នុងពេលមានការស៊ើបអង្កេតលើក្រុមហ៊ុន Rolex

2024/04/01 03:31:11 pm        53
ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលូអាតេ(Dina Boluarte) បាននិយាយថា លោកស្រី នឹងមិនលាលែងពីតំណែងនោះទេ បន្ទាប់ពីលំនៅឋានរបស់លោកស្រីត្រូវបានឆ្មក់ចូលឆែកឆេរ ជាផ្នែកមួយនៃការស៊ើបអង្កេតលើកម្មសិទ្ធរបស់របរទំនើបខុសច្បាប់ដែលអាចកើតមាន និងពុំបានប្រកាសពីកម្មសិទ្ធិមាននាឡិកាប្រណីត។ មន្ត្រីប្រហែល ២០ នាក់មកពីការិយាល័យរដ្ឋអាជ្ញាសាធារណៈ និងនគរបាល ២០ នាក់បានឆ្មក់ចូលឆែកឆេរលំនៅឋានរបស់លោកស្រី Boluarte កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែមីនា និងនៅវិមានប្រធានាធិបតី កាលពីថ្ងៃសៅរ៍។លំនៅឋានរបស់លោកស្រី Boluarte ស្ថិតនៅក្នុងទីក្រុង Lima មានចម្ងាយពីរបីគីឡូម៉ែត្រពីវិមានដែលលោកស្រីធ្វើការ។ កាលពីពីរសប្តាហ៍មុន រដ្ឋអាជ្ញា បានចាប់ផ្តើមការស៊ើបអង្កេតបឋមបន្ទាប់ពីមានរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយដោយកម្មវិធីអ៊ីនធឺណិត La- Encerrona ដែលប្រធានាធិបតីរូបនេះមាននាឡិកាម៉ាក Rolex ជាច្រើនគ្រឿង។ ការស៊ើបអង្កេតនេះ មានគោលបំណងដើម្បីកំណត់ថាតើមានមូលដ្ឋានសម្រាប់ការស៊ើបអង្កេតផ្លូវការ លើប្រធានាធិបតីរូបនេះឬយ៉ាងណា។លោកស្រី Boluarte ដែលបានចូលកាន់តំណែងចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ បានទទួលស្គាល់ថាលោកស្រីមាននាឡិកា Rolex ជាច្រើនគ្រឿង ដែលលោកស្រី បាននិយាយថាលោកស្រី បានទិញដោយប្រាក់ដែលលោកស្រីរកបាន តាំងពីនៅវ័យក្មេង។ អាជ្ញាធរប្រទេសប៉េរូ បានឆ្មក់ចូលឆែកឆេរលំនៅឋាន និងការិយាល័យរបស់ប្រធានាធិបតី លោកស្រី Dina Boluarte ជុំវិញការចោទប្រកាន់ថាមានរបស់របរទំនើបខុសច្បាប់ និងពុំបានប្រកាសថាមាននាឡិកាប្រណីតជាច្រើនគ្រឿង។លោកស្រី Boluarte មានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកការឆ្មក់ចូលឆែកឆេរតាមអំពើចិត្ត និងមិនសមស្រប។

អតីតមេដឹកនាំកោះតៃវ៉ាន់ ចេញដំណើរទៅប្រទេសចិន ហើយទំនងជានឹងជួបលោក ស៊ី ជីនពីង

2024/04/01 03:26:56 pm        197
អតីតមេដឹកនាំកោះតៃវ៉ាន់ លោក ម៉ា អ៊ីងចូវ (Ma Ying-jeou) បានចាកចេញនៅថ្ងៃចន្ទ (០១ មេសា) នេះសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃទៅកាន់ប្រទេសចិន ជាទីដែលលោកត្រូវបានគេរំពឹងថានឹងជួបជាលើកទីពីរ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងអំឡុងពេលនៃភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។កាលពីឆ្នាំមុន លោក ម៉ា ដែលជាមេដឹកនាំពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ បានក្លាយជាអតីតមេដឹកនាំតៃវ៉ាន់ ដំបូងគេដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន។ ចាប់តាំងពីរដ្ឋាភិបាលនៃសាធារណរដ្ឋចិន បានភៀសខ្លួនទៅកោះតៃវ៉ាន់ ក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលរបស់មេដឹកនាំកុម្មុយនិស្ត លោក ម៉ៅ សេទុង មក មិនមានមេដឹកនាំតៃវ៉ាន់ណាម្នាក់បានទៅទស្សនកិច្ចប្រទេសចិនទេ។លោក ម៉ា បានជួបលោក ស៊ី នៅប្រទេសសិង្ហបុរីកាលពីចុងឆ្នាំ ២០១៥ សម្រាប់កិច្ចប្រជុំកំពូលមួយ ភ្លាមៗមុនពេលមេដឹកនាំតៃវ៉ាន់បច្ចុប្បន្នគឺលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានឈ្នះការបោះឆ្នោត។លោក ម៉ា និងរដ្ឋាភិបាលរបស់ចិន មិនបានបញ្ជាក់ពីជំនួបជាមួយលោក ស៊ី ដែលត្រូវបានរាយការណ៍យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់នោះទេ។ ប្រភពបីដែលដឹងពីដំណើររបស់លោក ម៉ា បានប្រាប់សារព័ត៌មានរ៉យទ័រថា ជំនួបនោះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕

NATO ប្រារព្ធខួបលើកទី ៧៥ ស្របពេលការបោះឆ្នោតអាមេរិក ដែលអាចកំណត់តួនាទីខ្លួនក្នុងសម្ព័ន្ធយោធា

2024/04/01 03:21:10 pm        170
ជាមួយនឹងអង្គការណាតូ (Nato) ប្រារព្ធខួបលើកទី ៧៥ នៅថ្ងៃទី ០៤ ខែមេសា ខាងមុខនេះ ការចូលជាសមាជិករបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ គឺជាការបន្ថែមដ៏សំខាន់បំផុតចំពោះសម្ព័ន្ធយោធាក្នុងប៉ុន្មានទសវត្សរ៍កន្លងមក ខណៈការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅរដូវស្លឹកឈើជ្រុះក្នុងខែវិច្ឆិកា ឆ្នាំនេះ អាចកំណត់តួនាទីរបស់មហាអំណាចមួយនេះនៅក្នុងអង្គការ ណាតូ។ការពង្រីកខ្លួនរបស់អង្គការណាតូ ដែលរួមមានសមាជិកចំនួន ៣២ ប្រទេសមកទល់ពេលនេះ ត្រូវបានមនុស្សជាច្រើនមើលឃើញថា ជាការវាយប្រហារមួយសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានព្យាយាមទប់ស្កាត់ការពង្រឹងសម្ព័ន្ធយោធាបន្ថែមទៀត។យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា អង្គការណាតូ មានបញ្ហាប្រឈមផ្ទាល់ខ្លួន រួមទាំងការផ្លាស់ប្តូរកងកម្លាំងណាតូ ដើម្បីផ្តោតលើការការពារប្រឆាំងនឹងការវាយប្រហារណាមួយរបស់រុស្ស៊ី បន្ទាប់ពីជាច្រើនទសវត្សរ៍ដែល ណាតូ ផ្តោតលើបេសកកម្មហួសពីព្រំដែនរបស់ខ្លួន ដូចជានៅអាហ្វហ្គានីស្ថាន និងតំបន់បាល់កង់ ហើយនិងតួនាទីរបស់ខ្លួននៅអាស៊ី។សម្ព័ន្ធយោធា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ១៩៤៩ បានចាប់ផ្តើមនៅពេលដែលរដ្ឋមន្ត្រីការបរទេសមកពីប្រទេសចំនួន ១២ បានចុះហត្ថលេខាលើសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬត្រូវបានគេស្គាល់ថាជាសន្ធិសញ្ញាវ៉ាស៊ីនតោន ក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី របស់សហរដ្ឋអាមេរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា រូបលោកបើកចំហក្នុងការពិចារណាដកទណ្ឌកម្មលើអ៊ីរ៉ង់
11/07/2025 12:11 PM
លោក Trump រិះគន់អភិបាលក្រុងញូវយ៉កជាប់ឆ្នោត លោក Mamdani និងការពារការឆ្មក់បង្ក្រាបរបស់ទីភ្នាក់ងារICE
11/07/2025 12:11 PM
ប្រធានាធិបតីចាស់បំផុតលើពិភពរបស់ប្រទេសកាមេរូន ស្បថចូលកាន់តំណែង ក្រោយការបោះឆ្នោតដែលមានជម្លោះ
11/07/2025 12:11 PM
UN៖ ឆ្នាំ២០២៥ ស្ថិតក្នុងចំណោមឆ្នាំដែលក្តៅបំផុតចំនួនបីឆ្នាំ ក្នុងកំណត់ត្រា
11/07/2025 11:11 AM
តុលាការហូឡង់ ច្រានចោលបំណង ដើម្បីបញ្ឈប់ការនាំចេញសព្វាវុធទៅអ៊ីស្រាអែល ជុំវិញសង្រ្គាមនៅហ្កាហ្សា
11/07/2025 11:11 AM
សហរដ្ឋអាមេរិក នឹងចរចាជាមួយចិន លើការដឹកជញ្ជូនតាមសមុទ្រ ខណៈផ្អាកយកថ្លៃកំពង់ផែ
11/07/2025 11:11 AM
សេចក្ដីរាយការណ៍៖ អ៊ុយក្រែន ស្ថិតក្នុងកិច្ចពិភាក្សាយ៉ាង "វិជ្ជមាន" ជាមួយអាមេរិក លើមីស៊ីលរយៈចម្ងាយឆ្ងាយ
11/07/2025 11:11 AM
អាមេរិក ចង់ឱ្យកោះតៃវ៉ាន់ ចូលរួមដោយស្មើភាព ពេលដែលចិន ធ្វើជាម្ចាស់ផ្ទះជំនួប APEC ឆ្នាំ២០២៦
11/07/2025 11:11 AM
អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ផ្ទុះអាវុធតគ្នាខណៈកិច្ចចរចាបទឈប់បាញ់បន្តនៅក្នុងប្រទេសទួរគី
11/07/2025 11:11 AM
ក្រុមប្រឹក្សាសន្តិសុខUN បោះឆ្នោតដកទណ្ឌកម្មលើប្រធានាធិបតីស៊ីរី មុនដំណើរទស្សនកិច្ចទៅវ៉ាស៊ីនតោន
11/07/2025 11:11 AM