នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ីរ៉ង់ នឹងប្តឹងអ៊ីស្រាអែល ជុំវិញការវាយប្រហារលើបេសកកម្មការទូតអ៊ីរ៉ង់ នៅស៊ីរី

2024/04/04 05:29:03 pm        218
អនុប្រធានាធិបតីអ៊ីរ៉ង់ ទទួលបន្ទុកផ្នែកច្បាប់ លោក ម៉ូហាម៉េដ ដេហាន (Mohammad Dehqan) បាននិយាយកាលពីថ្ងៃពុធ (០៣ មេសា) ថា ប្រទេសអ៊ីរ៉ង់ នឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ៊ីស្រាអែល ចំពោះការវាយប្រហារដ៏នង្ហូរឈាមរបស់ខ្លួនទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ហ្វាស៍ (Fars)។លោក ដេហាន បានធ្វើការលើកឡើងនេះនៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ខណៈពេលដែលពន្យល់លម្អិតអំពីវិធានការផ្លូវច្បាប់របស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ចំពោះការវាយប្រហារដោយមីស៊ីលរបស់ខ្លួន ដែលបានបំផ្លាញអគារកុងស៊ុលនៅក្នុងរដ្ឋធានី ដាម៉ាស របស់ប្រទេសស៊ីរី និងបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ១៤ នាក់។ លោកបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានរំលោភលើច្បាប់អន្តរជាតិ ហើយអ៊ីរ៉ង់បច្ចុប្បន្នកំពុងធ្វើការវាយតម្លៃផ្លូវច្បាប់ ហើយនឹងផ្តល់ព័ត៌មានទាក់ទងនឹងការសម្រេចចិត្តផ្លូវច្បាប់នាពេលឆាប់ៗនេះ។ក្រុមឃ្លាំមើលសិទ្ធិមនុស្សក្នុងសង្រ្គាមរបស់ស៊ីរី បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសបានកើនឡើងដល់ ១៤ នាក់ក្នុងនោះមានជនជាតិអ៊ីរ៉ង់ ៨ នាក់ ស៊ីរី ៥ នាក់ និងសមាជិកម្នាក់នៃក្រុមសកម្មប្រយុទ្ធហេសបូឡា របស់ប្រទេសលីបង់ ដោយបញ្ជាក់ថាចំនួនអ្នកស្លាប់ទំនងជាកើនឡើងដោយសារតែស្ថានភាពអ្នករបួសធ្ងន់ធ្ងរ៕

មេដឹកនាំអ៊ីរ៉ង់៖ អ៊ីស្រាអែលនឹងត្រូវគេរិះគន់ខ្លាំងសម្រាប់ការវាយប្រហារតាមអាកាសដែលសង្ស័យលើស្ថានទូតអ៊ីរ៉ង់

2024/04/04 05:02:16 pm        203
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល នឹងត្រូវគេរិះគន់ខ្លាំងសម្រាប់ការវាយប្រហារតាមអាកាសដែលសង្ស័យលើស្ថានទូតអ៊ីរ៉ង់ នៅក្នុងទីក្រុង ដាម៉ាស កាលពីថ្ងៃទី ១ ខែមេសា ដែលបានសម្លាប់មនុស្ស ៧ នាក់ ។អ៊ីរ៉ង់បានដាក់កំហុសលើអ៊ីស្រាអែលសម្រាប់ការវាយប្រហារនេះ ដែលបានសម្លាប់ឧត្តមសេនីយពីររូបនិងទីប្រឹក្សាយោធាប្រាំរូប នៅបរិវេណស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដាម៉ាស។ អ៊ីស្រាអែល ពុំបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ដែលបានធ្លាក់លើទីកន្លែងសំខាន់បំផុតចំពោះផលប្រយោជន៍អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។អ៊ីរ៉ង់ បានបញ្ចៀសជម្លោះដោយផ្ទាល់ជាមួយអ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាមពាក់កណ្តាលឆ្នាំប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ខណៈកំពុងគាំទ្រការវាយប្រហាររបស់សម្ព័ន្ធមិត្តលើគោលដៅរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ការវាយប្រហារតាមអាកាសកាលពីថ្ងៃច័ន្ទ បានបំផ្លាញអគារស្ថានកុងស៊ុលដែលនៅជាប់នឹងបរិវេណអគារស្ថានទូតសំខាន់ក្នុងសង្កាត់ Mezzeh រដ្ឋធានីប្រទេសស៊ីរី។កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានព្រមានប្រទេសអ៊ីរ៉ង់ កុំឱ្យសងសឹកមកលើខ្លួនចំពោះការវាយប្រហារលើបរិវេណស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ។ លោក Robert Wood ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា យើងនឹងមិនស្ទាក់ស្ទើរនោះទេ ក្នុងការការពារបុគ្គលិករបស់យើង ហើយធ្វើការព្រមានជាមុនចំពោះអ៊ីរ៉ង់ និងភ្នាក់ងារតំណាងរបស់ខ្លួន កុំឱ្យទាញយកប្រយោជន៍ពីស្ថានភាពនេះ ហើយ បន្តវាយប្រហារលើបុគ្គលិកអាមេរិក ដែលយើងមិនជាប់ពាក់ព័ន្ធ។

ចិន បញ្ជូនយន្តហោះចម្បាំង និងនាវាទៅជុំវិញកោះតៃវ៉ាន់ ក្រោយជំនួបតាមទូរស័ព្ទរវាងលោក Xi និងលោក Biden

2024/04/04 04:47:04 pm        399
យន្តហោះចម្បាំងរាប់សិបគ្រឿង និងនាវាកងទ័ពជើងទឹកជាច្រើនរបស់ប្រទេសចិន ត្រូវបានគេរាយការណ៍ថានៅជុំវិញកោះតៃវ៉ាន់នៅសប្ដាហ៍នេះ ជាការបង្ហាញសាច់ដុំខាងយោធាដែលត្រូវបានសម្របសម្រួលដ៏ធំបំផុតនៅឆ្នាំនេះ ។ យន្តហោះយ៉ាងហោចណាស់៣០គ្រឿង និងនាវា៩គ្រឿង ត្រូវតាមមើលឃើញនៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនការអាកាសរបស់កោះតៃវ៉ាន់ ដោយអាជ្ញាធរការពារជាតិរបស់កោះមួយនេះ។អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានប្រកាសនៅលើបណ្ដាញសង្គមថា នាវាចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិនចំនួន៣០គ្រឿង និងនាវា៩គ្រឿង កំពុងធ្វើប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ ត្រូវបាន ប្រទះឃើញរហូតដល់ម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ទី៤មេសាសប្ដាហ៍នេះ ។ ក្នុងនោះយន្តហោះចម្បាំង២០គ្រឿង បានចូលក្នុងដែនអាកាសភាគខាងជើង និងឆ្លងខ្សែបន្ទាត់មេដ្យាននិងតំបន់កំណត់អត្តសញ្ញាណការពារដែនការអាកាសរបស់កោះតៃវ៉ាន់ ។ កោះនេះ បានតាមដានស្ថានភាពនេះ និងបានដាក់ពង្រាយកងកម្លាំងសមស្របឆ្លើយតបទៅនឹងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ។ ការសំញែងសាច់ដុំផ្នែកយោធាដែលត្រូវបានសម្របសម្រួលដោយកងទ័ពរំដោះប្រជាជនចិន នៅជុំវិញកោះតៃវ៉ាន់ បានកើតមានឡើង ក្រោយជំនួបតាមទូរស័ព្ទរវាងមេដឹកនាំមហាអំណាចពិភពលោកទាំង២គឺ លោក Xi និងលោក Biden។ យោងតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោក Xi បាននិយាយថា ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិ កំពុងចាប់ផ្តើមមានស្ថិរភាព ប៉ុន្តែបានព្រមានថាទំនាក់ទំនងយ៉ាប់យ៉ឺនដូចសព្វថ្ងៃ អាចធ្លាក់ចូលក្នុងជម្លោះ ឬការប្រឈមដាក់គ្នា។ ចំណែកលោក Biden វិញ ធ្លាប់បាននិយាយដដែលៗថា អាមេរិក នឹងធ្វើអន្តរាគមន៍ ប្រសិនបើចិន វាយប្រហារក្រសោបយកកោះតៃវ៉ាន់ ប៉ុន្តែសេតវិមានតែងតែនិយាយសម្រាលឬកែសម្រួលពាក្យសម្ដីរបស់មេដឹកនាំខ្លួន នៅក្នុងសេចក្ដីថ្លែងការនីមួយៗ៕

ប្រមុខសម្ព័ន្ធយោធាណាតូ ព្រមានថា សម្ព័ន្ធភាពអាស៊ី របស់រុស្ស៊ី បង្កផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក

2024/04/04 04:43:16 pm        332
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ (NATO)លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធទី៣មេសា សប្ដាហ៍នេះថា ការគាំទ្រផ្នែកយោធារបស់កូរ៉េខាងជើង និងអ៊ីរ៉ង់ ចំពោះប្រទេសរុស្ស៊ី បង្កផលវិបាកផ្នែកសន្តិសុខពិភពលោកយ៉ាងធ្ងន់ធ្ងរ ដែលសមាជិកទាំង៣២ប្រទេសរបស់សម្ព័ន្ធនេះ មិនអាចព្រងើយកន្តើយបានឡើយ។ ទីក្រុងព្យុងយ៉ាងបានផ្ដល់មីស៊ីលបាលីស្ទីក និងគ្រឿងសព្វាវុធផ្សេងទៀតទៅកាន់ប្រទេសរុស្ស៊ី ខណៈដែលអ៊ីរ៉ង់ ក៏បានផ្តល់ឱ្យទីក្រុងមូស្គូ ផងដែរ នូវការផ្គត់ផ្គង់យានដ្រូន ហ្សាហ៊ីដ (Shahed)ដែលត្រូវបានប្រើជាញឹកញាប់ដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសអ៊ុយក្រែន។ជាការតបស្នងវិញ រុស្ស៊ីបានផ្តល់បច្ចេកវិទ្យា និងការផ្គត់ផ្គង់ ដែលជួយដល់សមត្ថភាពមីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង។ នៅក្នុងកិច្ចប្រជុំតូចធំរបស់មហាអំណាចលោកខាងលិច មេដឹកនាំទាំងនោះ តែងតែបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ទីក្រុងតេអេរ៉ង់ អាចនឹងបញ្ជូនមីស៊ីលបាលីស្ទីកទៅឱ្យរុស្ស៊ីក្នុងពេលឆាប់ៗនេះ។ស្របពេលក្រុមរដ្ឋមន្ត្រីសម្ព័ន្ធណាតូ បានជួបប្រជុំគ្នាក្នុងទីក្រុងព្រុចសែលនៅសប្ដាហ៍នេះ លោក Stoltenberg បាននិយាយថា មិត្តរបស់រុស្ស៊ី នៅអាស៊ី គឺសំខាន់សម្រាប់ការបន្តសង្គ្រាមឈ្លានពាននេះ។ លោកបានបន្តថា ប្រទេសចិន ក៏កំពុងជួយជ្រោមជ្រែងផ្នែកសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ីផងដែរ។លោក Stoltenberg បាននិយាយថា ប្រការទាំងនោះអាចបង្កឲ្យមានផលវិបាកផ្នែកសន្តិសុខក្នុងតំបន់ និងពិភពលោក ដោយបន្ថែមថាបណ្ដារដ្ឋមន្ត្រី នឹងពិភាក្សាថាតើត្រូវដោះស្រាយបញ្ហានេះដោយរបៀបណា។កាលពីខែកុម្ភៈ សារព័ត៌មាន Reuters បានរាយការណ៍ថា អ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ីនូវ មីស៊ីលបាលីស្ទីក បាញ់ពីដីទៅដីដ៏មានប្រសិទ្ធភាពជាច្រើន ដោយបានលើកឡើងពីប្រភពចំនួនប្រាំមួយ ជាសញ្ញានៃការធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ដែលសុទ្ធតែត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក៕

កម្ពុជាប្តេជ្ញាចិត្តចូលរួមចំណែកធ្វើយ៉ាងណាឲ្យសម្រេចបាននូវពិភពលោក ដែលគ្មានមីនបន្តទៀត

2024/04/04 03:42:09 pm        430
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្តេជ្ញាជាថ្មីម្តងទៀតថា រាជរដ្ឋា ភិបាលកម្ពុជានឹងខិតខំរួមចំណែកធ្វើយ៉ាងណាឲ្យសម្រេចបាននូវពិភពលោក ដែលគ្មានមីនបន្តទៀតខណៈគ្រាប់មីននេះ វាបានបង្កការគម្រាមកំហែងយ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន៤ មេសា ២០២៤ រៀបចំឡើងក្រោមប្រធានបទ «ការពារជីវិត កសាងសន្តិភាព» ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោកនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា «ក្នុងឱកាសនៃការប្រារព្វទិវាអន្តរជាតិនេះ យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន ជម្នះបញ្ហាប្រឈមដែលបង្កឡើងដោយគ្រាប់មីន និងប្រែក្លាយចក្ខុវិស័យរបស់យើងឱ្យក្លាយជាការពិត ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»។តាមរយៈសារអបអរសាទរនេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រាប់មីនបានបង្កការគម្រាមកំហែងយ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបង្កការឈឺចាប់ និងការបាត់បង់អាយុជីវិតរាប់មិនអស់ ហេតុនេះហើយ ការបោសសម្អាតមីន មិនត្រឹមតែកាត់បន្ថយគ្រោះថ្នាក់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើដល់ការអភិវឌ្ឍ។ក្នុងឱកាសដ៏មានអត្ថន័យនេះ យើងសូមរំលឹក នឹកដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនានា ដើម្បីធានាបាននូវសុខសុវត្ថិភាព និងវិបុលភាពរបស់មនុស្សទូទាំងពិភពលោក។ជាមួយគ្នានោះដែរ សម្តេចធិបតី បានបន្ថែមទៀតថា ក្នុងនាមកម្ពុជា ជាប្រធានអនុសញ្ញាហាមការប្រើប្រាស់ គ្រាប់មីនប្រឆាំងមនុស្ស ឆ្នាំ ២០២៤ (អនុសញ្ញា អូតាវ៉ា )សម្តេចសូមស្នើដល់សហគមន៍ អន្តរជាតិ និងពិភពលោកទាំងមូលបន្តរួមគ្នា ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់គ្រោះថ្នាក់ ក៏ដូចជាបញ្ជាក់បន្ថែមនូវសារសំខាន់នៃសកម្មភាពមីន ដើម្បីលើកកម្ពស់សន្តិភាពសន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោកផងដែរ៕

[BREAKING NEWS] សម្ដេចតេជោ ហ៊ុន សែន ជាប់ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង

2024/04/03 05:25:01 pm        468
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបាន បើក​សម័យ​ប្រជុំ​លើកដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។សម័យប្រជុំលើកដំបូងរបស់ខ្លួនសម្រាប់នីតិកាលទី៥នេះ បានប្រព្រឹត្ត​ទៅ​លើ​របៀប​វារៈ​សំខាន់ៗ​ចំនួ​ន២៖ ទី១- ប្រកាសសុពលភាពនៃអាណត្តិសមាជិកនីមួយៗ, ទី២- បោះឆ្នោត​ជ្រើសរើស​ប្រធាន និងអនុប្រធានទាំងទី១ ទី២ ព្រឹទ្ធសភា។ជាលទ្ធផលអង្គបោះឆ្នោតបានបោះឆ្នោតគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​ប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល។ បើសិនបើគ្មានការប្រែប្រួលទេពិធីស្បថចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំកំពូលព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ នៅ​ក្នុង​ព្រះបរមរាជវាំង។សូមបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៥នេះ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មាន​គណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង ដោយក្នុងនោះរួមមាន​គណបក្ស​ប្រជាជន​កម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធផល​គណបក្ស​ប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ​៕ 

ព្រះមហាក្សត្រ ឱ្យព្រឹទ្ធសភានីតិកាលទី៥ បន្តរួមចំណែកកាន់តែសកម្មពូនជ្រំប្រជាធិបតេយ្យ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន

2024/04/03 04:43:02 pm        602
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមានព្រះរាជសុន្ទរកថាទៅកាន់សមាជិកសមាជិកាព្រឹទ្ធសភា ក្នុង​ឱកាសបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយ​ព្រះអង្គ​បានផ្ដាំផ្ញើឱ្យព្រឹទ្ធសភានីតិកាលទី៥ បន្តរួមចំណែកឱ្យកាន់តែសកម្មថែមទៀត បន្តពូនជ្រំ​ប្រជាធិបតេយ្យ​ទាំង​ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានរបស់កម្ពុជា។ ព្រះរាជសុន្ទរកថា ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏​មហា​វិសេស​វិសាល​ដែលព្រឹទ្ធសភានីតិកាលទី៥ បានប្រារព្ធពិធីបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្រប​ទៅ​តាម​កាល​កំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីម្ចាស់​ឆ្នោត​គឺ​តំណាង​រាស្ត្រ ​និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក្នុងក្របខ័ណ្ឌភូមិភាគទាំង៨ បាសម្តែងនូវឆន្ទៈ និង​ជំនឿ​ទុក​ចិត្ត តាមរយៈការបោះឆ្នោតជាអសកល សេរី និងពហុបក្ស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤​កន្លងមក។ព្រះករុណាបានសម្តែងនូវសេចក្តីអំណរសាទរដ៏កក់ក្តៅក្រៃលែងថ្វាយ និងជូន​ចំពោះ​សម្តេច​ព្រះ​អង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួមគ្នា​បំពេញ​តួនាទី​ភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មាន​ប្រសិទ្ធ​ភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ ព្រះករុណា​ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវរួម​ចំណែក​ធ្វើ​ឱ្យ​អំណាច​រដ្ឋ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ និងមានតុល្យភាពដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញនិងរបបរាជានិយនិយម។ សាមគ្គី​ជាតិ​រឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត ស្ថេរគង់វង្ស ត្រូវដើរ​ទន្ទឹម​នឹង​ការ​លើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ ព្រះ​ករុណាព្រះមហាក្សត្របានរម្លឹកឡើងថា ក្នុងអំឡុងពេលនៃបួននីតិកាលកន្លងទៅនេះ ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជាបានដំណើរការដោយរលូន ប្រកប​ដោយ​ភាព​ចាស់​ទុំ​ខាង​នយោបាយ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម និងដឹកនាំបន្តដោយភាព វៃឆ្លាត និងត្រឹមត្រូវ​ច្បាស់​លាស់ រហូតមកដល់បច្ចុប្បន្ននេះដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ។ព្រះករុណា​ព្រះមហាក្សត្រ បានផ្ដាំផ្ញើដល់​ព្រឹទ្ធសភា នីតិកាលទី៥​ថា​ ដោយ​ឈរ​លើ​អត្ត​សញ្ញាណ​ជា​តំណាង​ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួមចំណែក​ឱ្យ​កាន់​តែ​សកម្ម​ថែម​ទៀត​ ក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បី​ឱ្យ​មាន​ការ​បែង​ចែក​មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់​ក្រោម​ជាតិ សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ​ដោយ​ចីរភាព និងបរិយាបន្ន។ ព្រះករុណាព្រះមហាក្សត្រ បានបញ្ជាក់ថា ទន្ទឹមនេះព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និង​យុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់​ប្រជា​រាស្ត្រ​គ្រប់​រូប និងលើកកម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភ​មង្គល ភាពសុខដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើង ទាំងមូល​៕

ព្រះមហាក្សត្រ៖ ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងផ្តល់នូវភាពយុត្តិធម៌​ដល់សង្គមទាំងមូល

2024/04/03 04:28:01 pm        568
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បី​សមធម៌​សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជារាស្ត្រ​គ្រប់រូប​យូរ​អង្វែង​។ក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូលថា ឈរ​លើ​អត្តសញ្ញាណ​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួម ចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុង​ការ​ពូន​ជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ដើម្បីឱ្យមាន​ការ​បែង​ចែក​មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅ​លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ​ដោយ​ចីរភាព និង​បរិយាបន្ន​។ព្រះអង្គបានមានព្រះរាជបន្ទូលថា«ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បី​សមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជា រាស្ត្រគ្រប់រូប និង​លើក​កម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភមង្គល ភាព​សុខ​ដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើងទាំងមូល»។ក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភានេះដែរ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះប​រមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏​បាន​មាន​ព្រះរាជ​បន្ទូល សូមសម្តែងនូវសេចក្តីអំណរសាទរដ៏កក់ក្តៅក្រៃលែង ថ្វាយនិង ជូនចំពោះសម្តេច ព្រះអង្គ​ម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួម​គ្នា​បំពេញ​តួនាទី​ភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មាន​ប្រសិទ្ធ​ភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ព្រះអង្គ​បាន​មានព្រះរាជបន្ទូលបន្ថែមទៀតថា​ព្រឹទ្ធសភា​ត្រូវ​រួមចំណែក​ធ្វើឱ្យអំណាចរដ្ឋ​ប្រព្រឹត្ត​ទៅ​បាន​ល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម។ សាមគ្គីជាតិ​រឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត ស្ថេរគង់វង្ស ត្រូវ​ដើរ​ទន្ទឹម​នឹង​ការ​លើក​កម្ពស់​កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក៕ អត្ថបទ៖ បាន ចក់

ព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា

2024/04/03 04:07:04 pm        453
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោមជាព្រះរាជសុន្ទរកថាទាំងស្រុងរបស់ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា៖

នាព្រឹកនេះ ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោមអធិបតីភាពព្រះករុណា ព្រះមហាក្សត្រ

2024/04/03 02:15:27 pm        678
ភ្នំពេញ៖ ដូចតាមការគ្រោងទុកនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោម​ព្រះរាជា​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៥នេះ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា​នីតិកាលទី៥នេះ​មាន​គណបក្ស​នយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ដោយក្នុងនោះរួមមាន​គណបក្ស​ប្រជាជន​កម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធ​ផល​គណបក្ស​ប្រជាជន​កម្ពុជាទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump នឹងជួបអន្តរការីកាតា តែ​មិនមាន​​​សញ្ញនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយ​អ៊ីរ៉ង់​ឡើយ​
11/09/2026 07:11 PM
អ្នកបោះឆ្នោត នៅអាហ្វ្រិកខាងត្បូង បដិសេធគណបក្ស ANC ដោយ​ពន្លឿន​ឱ្យ​ប្តូរទៅរកនយោបាយចម្រុះ
11/09/2026 07:11 PM
សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
11/09/2026 06:11 PM
នាយក​រដ្ឋមន្ត្រី​បារាំង ជួបពិភាក្សាអំពីកង្វល់របស់ក្រុមអ្នកតវ៉ា ជុំវិញ​ការចំណាយលើការជីវភាព​រស់នៅ
11/09/2026 06:11 PM
ចិនពន្យាររយៈ​ពេលនៃ​ការផ្អាកអនុវត្តវិធានការត្រួតពិនិត្យថ្មីលើធនធានរ៉ែកម្រ រហូតដល់ខែមករា
11/09/2026 06:11 PM
អតីតនាយករដ្ឋមន្ត្រី លោកស្រី Hasina ស្នើសុំ​​លិខិតឆ្លងដែន ជាសញ្ញាបង្ហាញផែនការវិលទៅបង់ក្លាដែស​​វិញ
11/09/2026 05:11 PM
អ្នកបន្តវេនរបស់បក្សសាធារណរដ្ឋ សម្រាប់ឆ្នាំ២០២៨ មិន​ទទួល​បាន​ការ​​គាំទ្រ​ផ្លូវការពី​លោក​ Trump ឡើយ​
11/09/2026 05:11 PM
សម្ដេចធិបតី៖ការអនុវត្តកាតព្វកិច្ចយោធានៅពេលនេះ គឺជាការអនុវត្តដំបូងក្នុងប្រវត្តិសាស្រ្ដរបស់កម្ពុជា
11/09/2026 05:11 PM
លោក Trump៖ នយោបាយនិរទេស​ ទំនងប៉ះពាល់​បក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
11/09/2026 04:11 PM
Nvidia ស៊ើបអង្កេតករណី​ចារកម្ម ខណៈនាយកប្រតិបត្តិ ទទួលស្គាល់​មាន​​​ស្នេហាក្រៅចំណងអាពាហ៍​ពិពាហ៍
11/09/2026 04:11 PM