ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ុយក្រែន និយាយថា ពិភពលោកត្រូវតែធ្វើឱ្យនីតិរដ្ឋសកល ដំណើរការឡើងវិញ

2024/03/21 11:12:30 am        72
ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃពុធ (២០ មីនា) បានជំរុញបណ្ដាមេដឹកនាំពិភពលោក ឱ្យរៀបចំសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ «ឱ្យដំណើរការម្តងទៀត» ដោយក្រោកឈរឡើងប្រឆាំងចំពោះការប្រើប្រាស់កម្លាំងរបស់រុស្ស៊ី។នៅក្នុងវីដេអូសុន្ទរកថាទៅកាន់សន្និសិទពិភពលោក ដែលរៀបចំដោយកូរ៉េខាងត្បូង លោក ហ្ស៊េឡិនស្គី ដែលប្រទេសរបស់ខ្លួនត្រូវបានឈ្លានពានដោយរុស្ស៊ី ក្នុងឆ្នាំ២០២២ បាននិយាយថា បណ្ដាប្រទេស និងតំបន់ជាច្រើននៃពិភពលោក នឹងទទួលបានអត្ថប្រយោជន៍ពីការស្ដារនីតិរដ្ឋអន្តរជាតិ។លោកបានប្រាប់កិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យ (Summit for Democracy) ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ក្នុងគោលបំណងពិភាក្សារកវិធីបញ្ឈប់ជំហានថយក្រោយរបស់លទ្ធិប្រជាធិបតេយ្យ និងការសឹករិចរឹលនៃសិទ្ធិ និងសេរីភាព ថា «យើងត្រូវតែរួមគ្នាធ្វើឱ្យកងកម្លាំងដ៏ឆ្កួតលីលា ត្រលប់មកគោរពច្បាប់ ហើយធ្វើឱ្យច្បាប់ដំណើរការម្តងទៀត»។ទីក្រុងគីវ និងបណ្ដាដៃគូលោកខាងលិចរបស់ខ្លួន បានចោទប្រកាន់រុស្ស៊ី ថាបានប្រើលេសមិនពិតដើម្បីធ្វើសង្រ្គាមមិនសមហេតុផលនៃការដណ្តើមអាណានិគមនៅអ៊ុយក្រែន។ រុស្ស៊ីនិយាយថា ខ្លួនបានបញ្ជូនទាហានទៅអ៊ុយក្រែនកាលពីពីរឆ្នាំមុន នៅក្នុង «ប្រតិបត្តិការយោធាពិសេស» ដើម្បីធានាសន្តិសុខរបស់ខ្លួន៕

ចិនប្រាប់អាមេរិក កុំឱ្យចូលដៃជើងជាមួយហ្វីលីពីន លើបញ្ហាសមុទ្រចិនខាងត្បូង

2024/03/21 11:07:20 am        89
ប្រទេសចិន បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែចៀសវាងពី «ការបង្កបញ្ហា» ឬចូលដៃចូលជើងលើបញ្ហាសមុទ្រចិនខាងត្បូង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយថា កិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុងម៉ានីល បានពង្រីកដល់ការទប់ស្កាត់ការការវាយប្រហារលើឆ្មាំល្បាតឆ្នេរហ្វីលីពីន។លោក ប្លីងខិន បានហៅការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកជាមួយហ្វីលីពីនថា «រឹងមាំដូចដែកថែប» ហើយបាននិយាយថា សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងបានបង្កឱ្យមានប្រតិកម្មជាអន្តរជាតិកាន់តែទូលំទូលាយ។ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ថា សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងគឺ «ត្រឹមត្រូវ និងស្របច្បាប់» ដោយបន្ថែមថាការលើកឡើងរបស់លោក ប្លីងខិន «មិនអើពើនឹងការពិត ដោយចោទប្រកាន់ចិន ទាំងគ្មានមូលដ្ឋានច្បាស់លាស់»។ប្រទេសចិនបាននិយាយថា សហរដ្ឋអាមេរិកគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ហើយអាមេរិកមិនមែនជាភាគីនៃបញ្ហានៅទីនោះទេ និងគ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាសមុទ្ររវាងចិន និងហ្វីលីពីនឡើយ៕

ក្រុមហាម៉ាស៖ ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះសំណើបទឈប់បាញ់របស់ខ្លួន គឺអវិជ្ជមាន

2024/03/21 10:58:15 am        139
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃពុធថា ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះសំណើបទឈប់បាញ់ហ្កាហ្សាចុងក្រោយរបស់ខ្លួន គឺអវិជ្ជមាន បន្ទាប់ពីក្រុមអ្នកសម្រុះសម្រួល បានប្រគល់វាត្រឡប់មកវិញនោះ។អ្នកសម្រុះសម្រួល លោក អូសាម៉ា ហាមដាន (Osama Hamdan) បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងបេរូត (Beirut)ថា៖«កាលពីល្ងាចថ្ងៃអង្គារ បងប្អូនយើង ដែលជាអ្នកសម្រុះសម្រួល បានជូនដំណឹងដល់យើងអំពីជំហរកាន់កាប់របស់អ៊ីស្រាអែលលើសំណើនេះ…វាគឺជាការឆ្លើយតបអវិជ្ជមានជាទូទៅ ហើយមិនឆ្លើយតបទៅនឹងការទាមទារនោះទេ.. តាមពិតទៅ អ៊ីស្រាអែល បានដកការយល់ព្រមដែលខ្លួនបានផ្តល់ឲ្យពីមុនមកនោះ»។ លោកបាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងរដ្ឋាភិបាលរបស់ខ្លួនទទួលខុសត្រូវចំពោះការបរាជ័យក្នុងការចរចារដោះលែងចំណាប់ថ្នូរ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន និងបញ្ឈប់ការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សា។កិច្ចពិភាក្សាស្តីពីបទឈប់បាញ់ បានបន្តនៅសប្តាហ៍នេះ ក្នុងប្រទេសកាតា ប៉ុន្តែការចរចាជាច្រើនសប្តាហ៍មកទល់ពេលនេះ បានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលទីក្រុងវ៉ាស៊ីនតោន សង្ឃឹមថា នឹងកាត់បន្ថយវិបត្តិមនុស្សធម៌ ដែលកំពុងរួបរឹតតំបន់ហ្កាហ្សា។

កងទ័ពអ៊ីស្រាអែល រកឃើញលុយ និងអាវុធ របស់ក្រុមហាម៉ាស នៅក្នុងមន្ទីរពេទ្យ Al Shifa

2024/03/21 10:47:10 am        197
កងទ័ពប្រទេសអ៊ីស្រាអែល បានបញ្ចេញវីដេអូ កាលពីថ្ងៃពុធ ដោយនិយាយថាកងទ័ពបានរកឃើញ លុយ និងអាវុធសម្រាប់ធ្វើប្រតិបត្តិការរបស់ក្រុមហាម៉ាស នៅក្នុងមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា។វីដេអូចែកចាយ បង្ហាញពីអ្នកនាំពាក្យរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF) លោក Daniel Hagari ដោយនិយាយថាទាហានបានជួបប្រទះ និងបានប្រយុទ្ធជាមួយក្រុមភេរវករហាម៉ាស និងក្រុមជីហាតអ៊ីស្លាម នៅក្នុងបរិវេណនោះ។វីដេអូកងទ័ព បានបង្ហាញពីអាវុធជាច្រើនដែលតាមការចោទប្រកាន់ថា បានរកឃើញនៅក្នុងមន្ទីពេទ្យ Al Shifa ។ កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ឃើញមានការកើនឡើងការប្រយុទ្ធគ្នានៅតំបន់ភាគខាងជើងតំបន់ហ្កាហ្សា ដែលថតបានដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងសង្រ្គាម រួមទាំងនៅមន្ទីរពេទ្យ Al Shifa ជាមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្សា។ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងប្រហែល ៩០ នាក់ និងចាប់ខ្លួនមនុស្ស១៦០នាក់ ក្នុងការវាយឆ្មក់លើមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា ជាការចោទប្រកាន់ដែលក្រុមហាម៉ាសអ៊ីស្លាមនិយម បានបដិសេធ។លោក Hagari បាននិយាយនៅក្នុងវីដេអូរបស់កងទ័ពដែលសំដៅទៅលើប្រតិបត្តិកររបស់ក្រុមហាម៉ាសថា ក្រុមនេះនៅតែលាក់ខ្លួននៅក្នុងអគារមន្ទីពេទ្យ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយប្រើប្រាស់អ្នកជំងឺ និងក្រុមគ្រូពេទ្យជាខែលការពារ។ការវាយឆ្មក់របស់អ៊ីស្រាអែលនៅមន្ទីរពេទ្យ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ។ យោធាបាននិយាយថា ខ្លួនបានបញ្ជូនកងកម្លាំងពិសេសគាំទ្រដោយកងទ័ពជើងគោក និងរថក្រោះ ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ថា មន្ទីរពេទ្យនេះត្រូវបានខ្មាន់កាំភ្លើងប្រើប្រាស់ម្តងទៀត។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមាននិយាយថា កញ្ចប់ជំនួយយោធាអាមេរិក នឹងទៅដល់អ៊ុយក្រែន

2024/03/21 10:35:00 am        143
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ កាលពីថ្ងៃពុធថា កញ្ចប់ជំនួយដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលត្រូវបានរារាំងដោយគណបក្សសាធារណរដ្ឋ អស់រយៈពេលជាច្រើនខែមកនោះ នឹងទៅដល់ប្រទេសអ៊ុយក្រែន ហើយបានប្តេជ្ញាថា ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន នឹងនៅបន្ត។ជំនួយសំខាន់ៗរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន បានជាប់គាំងនៅក្នុងសភាចាប់តាំងពីចុងឆ្នាំមុន ដោយបានដាក់សម្ពាធបន្ថែមទៀតលើកងទ័ពអ៊ុយក្រែនដែលអស់អាវុធ ខណៈកំពុងប្រយុទ្ធជាមួយសត្រូវប្រដាប់អាវុធរយៈពេលពីរឆ្នាំកន្លងទៅនេះ ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការវាយលុកទ្រង់ទ្រាយពេញលេញ។ លោក Sullivan បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីជួបជាមួយនាយសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak ដោយពុំបានកំណត់ពេលវេលាសម្រាប់ការមកដល់នៃជំនួយនោះទេ ប៉ុន្តែបាននិយាយថា មិនចាំបាច់និយាយអំពី «ផែនការ B» ដែលទំនងជាច្រានចោលគំនិតដែលថាជំនួយអាចត្រូវបានផ្តល់ឲ្យជាទម្រង់នៃប្រាក់កម្ចី។ ប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក ត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី និងមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅជាមួយទីក្រុងមូស្គូ។ ការចូលរួមរបស់ប្រទេសនេះក្នុងកិច្ចប្រជុំកំពូល នឹងត្រូវបានគេមើលឃើញថាជាការទទួលជ័យជម្នះផ្នែកការទូតដ៏ធំមួយសម្រាប់អ៊ុយក្រែន។កងទ័ពរុស្ស៊ី បានចូលកាន់កាប់ច្រើនជាងមួយភាគប្រាំមួយនៃទឹកដីរបស់អ៊ុយក្រែន ហើយកំពុងវាយលុកម្តងទៀត បន្ទាប់ពីបានទប់ទល់ការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំមុន។ទីក្រុងមូស្គូ បាននឹងកំពុងរុលចូលទៅមុខនៅភាគខាងកើត ខណៈ កងទ័ពអ៊ុយក្រែនប្រឈមមុខទៅនឹងកង្វះកាំភ្លើងធំ និងបញ្ហាកម្លាំងមនុស្ស។

ម៉ិកស៊ិក នឹងមិនទទួលយកការនិរទេសចេញពីរដ្ឋតិចសាស់ឡើយ ដោយហៅច្បាប់នោះថា «អមនុស្សធម៌»

2024/03/21 10:31:19 am        68
ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានរិះគន់ខ្លាំងៗចំពោះច្បាប់រដ្ឋតិចសាស់ ដែលនឹងផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរអនុវត្តច្បាប់របស់រដ្ឋ ដើម្បីចាប់ខ្លួនមនុស្សដែលត្រូវបានគេសង្ស័យថាបានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់ ដោយនិយាយថា ប្រទេសម៉ិកស៊ិក នឹងមិនទទួលយកនណាម្នាក់ដែលត្រូវបាននិរទេសដោយរដ្ឋតិចសាស់ឡើយ។លោក Lopez Obrador បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោក ដោយបាននិយាយថា ច្បាប់ ដែលត្រូវបានរារាំងជាថ្មីម្តងទៀតកាលពីល្ងាចថ្ងៃអង្គារដោយតុលាការឧទ្ធរណ៍សហព័ន្ធ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានត្រួសត្រាយផ្លូវសម្រាប់ច្បាប់នេះឲ្យចូលជាធរមាន ដែលមានសភាពឃោឃៅ អមនុស្សធម៌ និងអយុត្តិធម៌។ច្បាប់ដែលគេស្គាល់ថា S.B. 4 នឹងធ្វើឱ្យវាក្លាយជាបទព្រហ្មទណ្ឌរបស់រដ្ឋក្នុងការចូលមកដោយខុសច្បាប់ ឬចូលមករដ្ឋតិចសាស់ជាថ្មីពីក្រៅប្រទេស ហើយនឹងអនុញ្ញាតឱ្យចៅក្រមរដ្ឋ បង្គាប់ឱ្យអ្នកបំពានត្រូវចាកចេញពីសហរដ្ឋអាមេរិក ហើយអាចត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ សម្រាប់អ្នកដែលមិនព្រមអនុវត្តតាម។ អ្នករិះគន់វិធានការនេះបានចង្អុលបង្ហាញថា ជនអន្តោប្រវេសន៍ដែលឆ្លងកាត់ព្រំដែនអាចត្រូវបានចោទប្រកាន់រួចហើយពីបទចូលមកដោយខុសច្បាប់ ឬចូលមកជាថ្មី ក្រោមច្បាប់សហព័ន្ធ ហើយអ្នកតស៊ូមតិសម្រាប់ជនអន្តោប្រវេសន៍និយាយថា ច្បាប់របស់រដ្ឋអាចជំរុញមានការរើសអើងពូជសាសន៍។

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះទេ

2024/03/21 09:36:38 am        160
ក្នុងពិធីសម្ពោធ សមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលមានទីតាំងនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែមីនា ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងដោយមោទនភាពថា រាជរដ្ឋាភិបាលមិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។សម្តេចធិបតី បានបញ្ជាក់ថា ជាការពិតការងារក្នុងវិស័យពិការភាព ពិតជាមានសារៈសំខាន់ និងចាំបាច់ត្រូវមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន សង្គមស៊ីវិល និងសហគមន៍ និងបានលើក​ទឹកចិត្ត ដល់ក្រសួងស្ថាប័ន និងអង្គភាពថ្នាក់ក្រោមជាតិទាំងអស់​សូមចូលរួម​សហការស្របអភិក្រម​ចីរភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីអនុវត្តផែនការសកម្មភាពដែលបានដាក់​ចេញ​សំដៅសម្រេច​បានគោលដៅដែលបានកំណត់តាមស្មារតីនៃអង្គសន្និបាតរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន​និងយុវនីតិសម្បទាកាលពីពេលថ្មីៗនេះ ។សម្ដេចបន្តថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិត របស់ជនមានពិការភាពគឺជាការចាំបាច់ ដើម្បីធ្វើឲ្យបងប្អូនទាំងនោះ ទទួលបានសិទ្ធិដូចប្រជាជនខ្មែរដទៃទៀតដែលមិនមានពិការភាព រួមមានសិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព សេវាយុត្តិធម៌ និងការចូលរួមក្នុងសកម្មភាព​សង្គម សាសនា កីឡាសិល្បៈ នយោបាយដោយពេញលេញនិងស្មើភាពគ្នាដោយ​គ្មានការរើសអើង៕

ជប៉ុនផ្តល់ថវិកាជិត ៤ ម៉ឺនដុល្លារសម្រាប់ផ្តល់ឧបករណ៍តន្រ្តីបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈកម្ពុជា

2024/03/21 09:28:29 am        180
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី២០ ខែមីនានេះ បានចុះហត្ថលេខាផ្តល់ថវិកាសរុបចំនួន ៣៨,៧៥០ ដុល្លារអាមេរិកដល់ សាលាមធ្យមវិចិត្រសិល្បៈក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ (គូសាណូណិ) ដើម្បីផ្ដល់ឧបករន៍តម្រីបុរាណនៅសាលានេះ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងសាលាមធ្យមវិចិត្រសិល្បៈ។ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី មានប្រសាសន៍ថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយ​តូចវប្បធម៌នេះ គាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងការអនុវត្តគម្រោង ដែលរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់សកម្មភាពវប្បធម៌ កីឡា និងការអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌវប្បធម៌ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ឯកឧត្តមបន្តថា សម្រាប់គម្រោងដែលចុះហត្ថលេខានាថ្ងៃនេះ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៣៨,៧៥០ ដុល្លារ អាមេរិកទៅដល់សាលាមធ្យមវិចិត្រសិល្បៈ ក្នុងគោលបំណងតម្លើង​ឧបករណ៍​តន្រ្តីបុរាណខ្មែរចំនួន ១៥ប្រភេទ សរុប ២៤គ្រឿង។ ដោយសារកង្វះខាតឧបករណ៍តន្រ្តីបុរាណ សាលាមធ្យមវិចិត្រសិល្បៈ បាននឹងកំពុងប្រឈមមុខនឹងបញ្ហាក្នុងការបណ្តុះបណ្តាល យុវវ័យជំនាន់ថ្មី ដែលអាចលេងឧបករណ៍តន្រ្តីបុរាណទាំងនេះបាន។ ជាមួយការតម្លើងឧបករណ៍ថ្មី យើងរំពឹងថា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នឹងមានឱកាសកាន់តែច្រើនក្នុងការសម្តែង និង​ហាត់សមឧបករណ៍តន្រ្តីបុរាណខ្មែរទាំងនោះ ហើយនឹងអាចពង្រីក ក៏ដូចជាបន្តវប្បធម៌ខ្មែរ​ទៅថ្ងៃអនាគត។ឯកអគ្គរាជទូត បញ្ជាក់ថា ជប៉ុន និងកម្ពុជាមានទំនាក់ទំនងការទូតជិតស្និទ្ធិជាង ៧០ឆ្នាំមកហើយ។ ខ្ញុំសង្ឃឹមថា គម្រោងនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាធ្វើឱ្យចំណងមិត្តភាព និងការយល់​អំពីគ្នាមានភាពកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ជប៉ុន នឹងបន្តចូលរួមចំណែក​ក្នុងការដោះស្រាយបញ្ហាប្រឈម ដើម្បីកែលម្អគុណភាពជីវិត តាមរយៈគ្រោងការណ៍ជំនួយ​អភិវឌ្ឍន៍ផ្លូវការផ្សេងៗ ដែលរួមមាន ជំនួយឥតសំណងគូសាណូណិទាំងពីរទម្រង់ គឺ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ និងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌។សូមជម្រាបថា គម្រោងទ្រង់ទ្រាយតូចវប្បធម៌ “គូសាណូណិ” របស់ប្រទេសជប៉ុន រួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់វប្បធម៌ កីឡា និងសកម្មភាពអប់រំកម្រិតខ្ពស់ ក៏ដូចជា​ការអភិរក្សបេតិកភណ្ឌ វប្បធម៌ ធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញ ដែលសកម្មនៅកម្រិត​មូលដ្ឋាន នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕

រុស្ស៊ី៖ ផែនការទ្រព្យបង្កករបស់ EU គឺជាអំពើចោរកម្ម ហើយនឹងនាំឱ្យមានការប្តឹងផ្តល់គ្នាជាច្រើនទសវត្សរ៍

2024/03/21 09:18:17 am        180
រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ (២០ មីនា) ថា សំណើរបស់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសេប បូរ៉ែល (Josep Borrell) ក្នុងការយក ៩០ ភាគរយនៃប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅអឺរ៉ុប ហើយផ្ទេរប្រាក់ទាំងនោះទៅទិញអាវុធសម្រាប់អ៊ុយក្រែន គឺជា «អំពើប្លន់ និងចោរកម្ម»។នៅក្រោមផែនការរបស់លោក បូរ៉ែល ប្រាក់ចំណូលពីទ្រព្យសកម្ម ដូចជាការបង់ការប្រាក់ នឹងចូលទៅមូលនិធិសន្តិភាពអឺរ៉ុប ដែលជាមូលនិធិក្រៅថវិកាផ្តល់ជំនួយយោធាដល់ប្រទេសក្រៅសហភាពអឺរ៉ុប និងត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់អ៊ុយក្រែន។វិមានក្រឹមឡាំងបាននិយាយថា ប្រសិនបើផែនការបែបនេះត្រូវបានអនុវត្ត វានឹងបំផ្លាញកេរ្តិ៍ឈ្មោះរបស់អឺរ៉ុប ក្នុងនាមជាអាណាព្យាបាលដែលអាចទុកចិត្តបាននៃសិទ្ធិអចលនទ្រព្យ និងនាំឱ្យមានការកាត់ទោសជាច្រើនឆ្នាំ។ នៅពេលត្រូវបានសាកសួរអំពីផែនការរបស់លោក បូរ៉ែល លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយថា «នេះគឺជាអំពើប្លន់ និងចោរកម្ម»។លោកស្រី ហ្សាខារ៉ូវ៉ា បាននិយាយថា រុស្ស៊ីនឹងឆ្លើយតប ប្រសិនបើលោកខាងលិច បន្តរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន ខណៈដែលរុស្ស៊ីបាននិយាយជាទៀងទាត់ថា ខ្លួននឹងចាត់វិធានការប្រឆាំងនឹងទ្រព្យសម្បត្តិលោកខាងលិច ប្រសិនបើទ្រព្យសម្បត្តិខ្លួនត្រូវបានរឹបអូស៕

គណៈកម្មការទី៦ នៃរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌

2024/03/21 09:05:02 am        79
គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦)ដឹកនាំដោយឯកឧត្តម អង្គ វឌ្ឍានា ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងបំណងឈ្វេងយល់ និងពិគ្រោះយោបល់លើការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពាក់ព័ន្ធវិស័យយុត្តិធម៌។ក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាមួយគណ:ប្រតិភូក្រសួងយុត្តិធម៌បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមីនាឆ្នាំ២០២៤ នាសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា ។ក្នុងជំនួបពិភាក្សានោះដែរឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺមិនមែនជាវេទិកាសួដេញដោលនោះ គឺជាកាជួបពិភាក្សាដើម្បីឈ្វេងយល់ពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសពាក់ព័ន្ធនិងវិស័យយុត្តិធម៌មានជាអាទិ៍:១- ការបណ្តុះបណ្តាលធនធានមនុស្សនៃរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ និងការបន្តផ្សព្វផ្សាយច្បាប់គោលថ្មីៗពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ និងតុលាការ។២- ការរៀបចំរចនាសម្ព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ តុលាការជំនាញ និងរៀបចំនិងដំណើរការរបស់សាលាឧទ្ទរណ៍តំបន់។៣- ការរៀបចំ និងដំណើរការនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។៤- អំពីលទ្ធផលការងាររបស់ក្រុមការងារពិសេសតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន។៥- ចក្ខុវិស័យក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ ឬវិសោធនកម្មច្បាប់មួយចំនួន ក្នុងការជួយពង្រឹងបន្ថែមដល់វិស័យយុត្តិធម៌។ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសជម្រាបជូន​ឯកឧត្តមប្រធានអង្គប្រជុំឱ្យដឹងថា តាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល រាជរដ្ឋាភិបាល នៅតែ បន្តចាត់ទុក “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” គឺជាអាទិភាពមួយដ៏សំខាន់របស់ខ្លួនសំដៅ ពង្រឹង និង លើកកម្ពស់ “នីតិរដ្ឋ” នៅកម្ពុជា ដែលជាមូលដ្ឋានដ៏សំខាន់ ក្នុងការធានាថែរក្សាស្ថិរភាព សង្គម សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និង ការ ពង្រឹង “យុត្តិធម៌នៅក្នុងសង្គមជាតិ” ដែលជាគ្រឹះសម្រាប់ភាពសុខសាន្តរបស់ប្រជាជន និង ការ អភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ។ “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” ក៏ត្រូវបាន រៀបចំបញ្ចូលជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅ “ពង្រឹង និង លើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌”នៅកម្ពុជា ។ ឯកឧត្តមបន្តថាចំពោះបញ្ហាការបណ្តុះបណ្តាលធនធានមនុស្សគឺក្រសួងបានលើកកម្ពស់ធនធានមនុស្សក្នុងវិស័យយុត្តិធម៌ទាំងបរិមាណ និងគុណភាពគឺជាអាទិភាពទី១ ក្នុងចំណោមអាទិភាពទាំង៦ នៃមុំទី៤ នៃស្នូលរបស់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាពាក់ព័ន្ធនឹង “ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និង ប្រព័ន្ធយុត្តិធម៌” សំដៅបង្កើនប្រសិទ្ធភាពការងារក្នុងវិស័យយុត្តិធម៌ និងប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទទាំងក្នុងប្រព័ន្ធតុលាការ ទាំងក្រៅប្រព័ន្ធតុលាការ ។ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន គឺជាក្តីកង្វល់រួមរបស់ជាតិ ព្រោះគ្រឿងញៀនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ និងប្រជាជនជាពិសេស សុខភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបំផ្លាញដល់ធនធានមនុស្សរបស់កម្ពុជា ល្រសួងបានដាក់ចេញគោលការណ៍ ៣ កុំ និង ១រាយការណ៍ ក្នុងសំណុំរឿងគ្រឿងញៀន គឺ “កុំពាក់ព័ន្ធ, កុំអន្តរាគមន៍ និងកុំលើកលែង ។ រីឯបញ្ហាគ្រោះចរាចរណ៍គឺជាបញ្ហាកង្វល់របស់រាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់អនុវត្តច្បាប់ដោយរឹតបណ្តឹង ជាពិសេសតាមប្រសាសន៍ណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាឱ្យគ្រប់ភាគីទាំងត្រូវធ្វើការដោះស្រាយរាល់នីតិវិធីឱ្យបានឆាប់ចំពោះសំណងដល់ជនរងគ្រោះក៏ដូចជានីតិវិធីផ្សេងៗអោយឆាប់រហ័ស ។ពាក់ព័ន្ធនឹងអន្រ្តានុកូលដ្ឋាននាពេលបច្ចុប្បន្នគឺមានភាពស្មុកស្មាញណាស់ ដោយមកដល់ពេលនេះសុំណុំរឿងដែលពាក់ព័ន្ធនឹងអន្ត្រានុកូលដ្ឋានក្រសួងបានជម្រូញឱ្យសាលាដំបូងទូទាំងប្រទេសត្រូវធ្វើការកែតម្រូវជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់បំផុតដែលអាចធ្វើទៅបានដែលជាតម្រូវការចាំបាច់របស់ពួគាត់។ក្រោយពីបានស្តាប់នៅបទបង្ហាញក៏ដូចជាសេចក្តីរាយការណ៍របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រួចមក ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានធ្វើការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការខិតខំកំណែទម្រង់របស់ក្រសួងយុត្តិធម៌ ទៅលើវិស័យយុត្តិធម៌ឱ្យមានភាពល្អប្រសើរស្របតាមយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកំណែទម្រង់នេះក៏ជាសាទររបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលអាចជាជំនឿជឿជាក់លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
05/31/2026 11:05 AM
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM
កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM