ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ការជម្រះក្តីក្នុងសំណុំរឿងប្រាក់បំបិទមាត់របស់លោក Trump អាចប្រឈមការនឹងពន្យារពេល

2024/03/15 12:17:15 pm        135
រដ្ឋអាជ្ញា ក្នុងសំណុំរឿងប្រាក់បំបិទមាត់របស់ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ពួកគេនឹងមិនប្រឆាំងការពន្យារពេលរយៈពេល ៣០ ថ្ងៃក្នុងការជម្រះក្តី ដែលកំណត់ពេលចាប់ផ្តើម នៅថ្ងៃទី ២៥ ខែមីនា បន្ទាប់ពីបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា ការបង្ហាញភស្តុតាងយឺតយ៉ាវ ធ្វើឱ្យប៉ះពាល់ដល់ការត្រៀមខ្លួនរបស់លោក។ ការពន្យាពេលចំពោះការជម្រះក្តីបទព្រហ្មទណ្ឌមិនធ្លាប់មានលើកដំបូងរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងកំណត់ជ័យជម្នះមួយផ្សេងទៀតសម្រាប់ លោក Trump ដែលបានព្យាយាមពន្យឺតដំណើរការនីតិវិធី នៅក្នុងការជាប់ពាក់ព័ន្ធផ្លូវច្បាប់ផ្សេងៗរបស់លោក ខណៈលោកត្រៀមខ្លួនដើម្បីប្រកួតប្រជែងជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ក្នុងការបោះឆ្នោត នៅថ្ងៃទី ៥ ខែវិច្ឆិកា។ សំណុំរឿងផ្តល់ប្រាក់បំបិទមាត់នៅក្នុងតុលាការ រដ្ឋញូវយ៉ក ទីក្រុង Manhattan នឹងក្លាយជាសំណុំរឿងព្រហ្មទណ្ឌដំបូងក្នុងចំណោមសំណុំរឿងព្រហ្មទណ្ឌចំនួន៤ករណីរបស់លោក Trump ដែលឈានដល់ការជម្រះក្តី។ លោក Trump បានផ្តល់ចម្លើយពីភាពគ្មានទោសក្នុងសំណុំរឿងនៅរដ្ឋញូវយ៉ក ចំពោះករណីចំនួន ៣៤ នៃការក្លែងបន្លំឯកសារអាជីវកម្ម ដើម្បីលាក់បាំងការបង់ប្រាក់ចំនួន ១៣០.០០០ ដុល្លាររបស់អតីតមេធាវីរបស់លោក លោក Michael Cohen ដល់តារាភាពយន្តអាសអាភាស នាង ស្តមី ដេនញែល(Stormy Daniels) សម្រាប់ការបំបិទមាត់នាង នៅមុនការបោះឆ្នោតឆ្នាំ ២០១៦ អំពីការជួបប្រាស្រ័យទាក់ទងផ្លូវភេទ ដែលនាងនិយាយថាមានរយៈពេលមួយទសវត្សរ៍មកហើយ។ ប៉ុន្តែ លោក Trump បានបដិសេធការជួបនេះ។ មេធាវីរបស់លោក បានអះអាងថា លោក Cohen បានបង់ប្រាក់ឱ្យនាង Daniels ដើម្បីទុកភាពអាម៉ាស់ក្នុងគ្រួសាររបស់លោក Trump ពុំមែនដើម្បីបង្កើនឱកាសបោះឆ្នោតរបស់លោក ដូចដែលរដ្ឋអាជ្ញានៅក្នុងការិយាល័យមេធាវីទីក្រុង Manhattan លោកអាល់វីន ប្រាក(Alvin Bragg) បានចោទប្រកាន់នោះទេ។

អាមេរិក៖ សមយុទ្ធសម្ព័ន្ធណាតូនៅតំបន់អាកទិក បង្កើនការត្រៀមខ្លួនដើម្បីការពារសម្ព័ន្ធមិត្ត

2024/03/15 11:59:04 am        95
កងទ័ព នាវា និងយន្តហោះរបស់សម្ព័ន្ធយោធាណាតូ(NATO)ដឹកនាំដោយសហរដ្ឋអាមេរិកកំពុងចូលរួមសកម្មភាពសមយុទ្ធយោធារបស់សម្ព័ន្ធនេះ នៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងរបស់អឺរ៉ុប ជាផ្នែកមួយនៃលំហាត់យោធាដ៏ធំបំផុតរបស់អង្គការណាតូ ចាប់តាំងពីសង្រ្គាមត្រជាក់មក។ កងទ័ពប្រមាណ៩ម៉ឺននាក់ មកពីសហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តណាតូជាច្រើនទៀតកំពុងចូលរួមក្នុងសមយុទ្ធដែលមានឈ្មោះថា Steadfast Defender 2024 ដែលបានចាប់ផ្ដើមកាលពីចុងខែមករា និងបន្តរហូតដល់ខែឧសភា នៅទូទាំងអឺរ៉ុប។ មេបញ្ជាការរងកងទ័ពជើងទឹកទី ២ របស់សហរដ្ឋអាមេរិក លោកឧត្តមនាវីទោ ដេវីដ ផាតឆេល (David Patchell) បាននិយាយថា ផ្នែកខាងជើងនៃសមយុទ្ធនេះបាននឹងកំពុងផ្តោតលើការពង្រឹងអន្តរអាត្លង់ទិក ជាការដាក់ពង្រាយកងកម្លាំងអាមេរិកនៅខាងជើងឆ្លងកាត់មហាសមុទ្រអាត្លង់ទិកទៅកាន់ទ្វីបអឺរ៉ុប ហើយបានរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិតដែនសមុទ្រ និងការហ្វឹកហ្វឺនវាយលុកក្នុងសមុទ្រអាត្លង់ទិកខាងជើង និងអាកទិក។ ស្របពេលនាវាមួយចំនួនដែលបានចូលរួមក្នុងសមយុទ្ធបានធ្វើដំណើរត្រឡប់ទៅប្រទេសវិញ លោក Patchell ក៏បាននិយាយផងដែរថា ដោយស្ថិតនៅជិតប្រទេសរុស្ស៊ី សម្ព័ន្ធនេះបានបន្ថែមធាតុនៃភាពប្រាកដនិយមដល់ការហ្វឹកហាត់។ ផ្នែកទីពីរគឺធ្វើឡើងនៅទ្វីបអឺរ៉ុបក្នុងគោលបំណងបង្ហាញពីបំណងរបស់ណាតូក្នុងការដឹកនាំសមត្ថភាពជាតិក្នុងគ្រប់វិស័យ ទាំង ផ្លូវអាកាស លើដី សមុទ្រ លំហ និងអ៊ីនធឺណេត និងដើម្បីសាកល្បងការដាក់ពង្រាយទ័ព និងឧបករណ៍យ៉ាងលឿនឆ្លងកាត់ព្រំដែនក្នុងសម្ព័ន្ធភាពនេះ។ ជារួម បន្ថែមពីលើកងទ័ព ៩ម៉ឺននាក់ នាវាជាង ៥០ គ្រឿង ចាប់ពីនាវាផ្ទុកយន្តហោះរហូតដល់នាវាពិឃាតនឹងចូលរួម ក៏ដូចជាយន្តហោះចម្បាំងជាង៨០គ្រឿង ឧទ្ធម្ភាគចក្រ និងយានដ្រូន និងរថយន្តប្រយុទ្ធយ៉ាងហោចណាស់ ១.១០០ គ្រឿង រួមទាំងរថក្រោះ ១៣៣ គ្រឿង និងរថយន្តប្រយុទ្ធថ្មើរជើងចំនួន ៥៣៣គ្រឿង៕

ស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងវ៉ាស៊ីនតោន បានទទួលការគំរាមកំហែងជុំវិញការបោះឆ្នោតរុស្ស៊ី

2024/03/15 11:54:48 am        109
ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) ថាស្ថានទូតរបស់ខ្លួនបានទទួលការគំរាមកំហែងជាច្រើនទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ក្នុងសប្តាហ៍នេះ។ទីភ្នាក់ងារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៊ី លោក អាណាថូលី អាន់ថូនៅ (Anatoly Antonov) ដែលបាននិយាយតាមទូរទស្សន៍រដ្ឋថា «យើងកំពុងទទួលបានការហៅទូរស័ព្ទបង្កហេតុ និងការគំរាមកំហែងជាច្រើន។ យើងដឹងថាមានផែនការសម្រាប់សកម្មភាពប្រឆាំងរុស្ស៊ី នៅជុំវិញស្ថានទូត និងស្ថានកុងស៊ុលរបស់យើង ហើយក៏នឹងមានការប៉ុនប៉ងសម្រុកចូលក្នុងស្ថានទូតផងដែរ»។ប្រជាជនរុស្ស៊ី កំពុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីរយៈពេលបីថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃសុក្រ (១៥ មីនា) នេះ ដោយប្រធានាធិបតីកំពុងកាន់អំណាច លោក វ្ល៉ាឌីមៀ ពូទីន ប្រាកដណាស់ថានឹងឈ្នះលើគូប្រជែងបីនាក់ ដែលមិនមាននរណាម្នាក់បានរិះគន់លោកទេ។កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថលរបស់រុស្ស៊ី លោក ម៉ាកសុត សាដាយ៉េវ (Maksut Shadayev) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ថាស (Tass) ថា លោករំពឹងថានឹងមានការវាយប្រហារពីពួកចោរព័ត៌មានវិទ្យា (Hacker) ទ្រង់ទ្រាយធំទៅលើហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធបោះឆ្នោតរុស្ស៊ីក្នុងអំឡុងពេលបោះឆ្នោត៕

ប្រធានជំនួយ EU៖ ពុំមានភស្តុតាងណាមួយពីអ៊ីស្រាអែល ដើម្បីគាំទ្រការចោទប្រកាន់ UNRWA នោះទេ

2024/03/15 11:51:19 am        92
ប្រមុខមន្ត្រីជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) ថាខ្លួនមិនបានមើលឃើញភស្តុតាងណាមួយពីអ៊ីស្រាអែល ដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួនប្រឆាំងនឹងបុគ្គលិកមកពីទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នោះទេ ហើយទីភ្នាក់ងារនេះគួរតែបន្តដើរតួ «សំខាន់» នៅក្នុងតំបន់ហ្កាហ្សា។ទីភ្នាក់ងារ UNRWA ដែលផ្តល់ជំនួយ និងសេវាកម្មដល់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និងទូទាំងតំបន់ជិតបូព៌ា បានជួបវិបត្តិចាប់តាំងពីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិករបស់ខ្លួនរាប់សិបនាក់ថា មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ តុលា ប្រឆាំងនឹងអ៊ីស្រាអែល។លោក យ៉ាណេស លីណាឆីក (Janez Lenarcic) ប្រធានផ្នែកជំនួយមនុស្សធម៌ និងការគ្រប់គ្រងវិបត្តិនៅគណៈកម្មការអឺរ៉ុប បាននិយាយថា ទាំងរូបលោក ឬបើតាមចំណេះដឹងរបស់លោក មិនមាននរណាម្នាក់នៅតំណែងនាយកប្រតិបត្តិសហភាពអឺរ៉ុប ឬម្ចាស់ជំនួយរបស់ទីភ្នាក់ងារ UNRWA ផ្សេងទៀត ទទួលបានការបង្ហាញភ័ស្តុតាងពីអ៊ីស្រាអែលនោះទេ។ ការចោទប្រកាន់នេះបានជំរុញឱ្យម្ចាស់ជំនួយដ៏ធំបំផុតរបស់ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA គឺសហរដ្ឋអាមេរិក និងអ្នកមួយចំនួនទៀតផ្អាកការផ្តល់មូលនិធិ ដោយធ្វើឱ្យអនាគតរបស់ទីភ្នាក់ងារនេះស្ថិតក្នុងភាពស្រពិចស្រពិល។ ប្រធានផ្នែកជំនួយមនុស្សធម៌រូបនេះបន្ថែមថា ទំនួលខុសត្រូវបុគ្គលនឹងមានសណ្តាប់ធ្នាប់ជាជាងយុត្តិធម៌សង្ខេប ហើយទីភ្នាក់ងារ ដែលមិនមានស្ថាប័នណាអាច «ជំនួសបាន» មួយនេះ នឹងត្រូវបានស្នើសុំឱ្យជម្រះពីរការចោទប្រកាន់ និងបន្តប្រតិបត្តិការរបស់ខ្លួនវិញ៕

ព្រឹទ្ធសភាអាមេរិក អំពាវនាវឱ្យមានការបោះឆ្នោតថ្មីនៅអ៊ីស្រាអែល ខណៈរិះគន់លោក ណេតាន់យ៉ាហ៊ូ

2024/03/15 11:44:02 am        141
មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក លោក ឆាក់ ស៊ូមឺ (Chuck Schumer) បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) ឱ្យមានការបោះឆ្នោតថ្មីនៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានរិះគន់យ៉ាងចាស់ដៃលើលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថាជាឧបសគ្គចំពោះសន្តិភាព។លោកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ ស៊ូមឺ ដែលជាអ្នកគាំទ្រអ៊ីស្រាអែលជាយូរមកហើយ និងជាមន្ត្រីជាប់ឆ្នោតជនជាតិជ្វីហ្វលំដាប់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក បានប្រាប់ព្រឹទ្ធសភាថា រដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ «លែងសាកសមនឹងតម្រូវការរបស់អ៊ីស្រាអែលទៀតហើយ» រយៈពេលប្រាំខែនៅក្នុងសង្រ្គាមដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារលើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃ០៧ តុលា។លោក ស៊ូមឺ បាននិយាយថា នេះនឹងក្លាយជា «កំហុសដ៏ធ្ងន់ធ្ងរបំផុត» សម្រាប់អ៊ីស្រាអែល ក្នុងការបដិសេធដំណោះស្រាយរដ្ឋពីរ ហើយបានជំរុញឱ្យក្រុមអ្នកចរចាក្នុងជម្លោះអ៊ីស្រាអែល-ហ្កាហ្សា ធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីទទួលបានបទឈប់បាញ់ ដោះលែងចំណាប់ថ្នូរ និងទទួលបានជំនួយចូលទៅក្នុងតំបន់សង្រ្គាមហ្កាហ្សា។លោក ស៊ូមឺ និងសមាជិកគណបក្សប្រជាធិបតេយ្យឈានមុខគេផ្សេងទៀត រួមទាំងប្រធានាធិបតី ចូ បៃដិន (Joe Biden) កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីក្នុងបក្ស ជុំវិញការគាំទ្រដោយឥតលក្ខខណ្ឌរបស់ក្រុងវ៉ាស៊ីនតោនចំពោះអ៊ីស្រាអែល ដែលផ្តល់ផលប៉ះពាល់ដល់ជនស៊ីវិលប៉ាឡេស្ទីនពីការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា៕

អ៊ុយក្រែន និយាយថា ការបោះឆ្នោតរបស់រុស្ស៊ី នៅក្នុងទឹកដីកាន់កាប់ ត្រូវទុកជាមោឃៈ

2024/03/15 11:38:59 am        185
ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) ថាការរៀបចំការបោះឆ្នោតរបស់រុស្ស៊ី នៅក្នុងទឹកដីដែលកាន់កាប់របស់អ៊ុយក្រែន គឺជារឿងខុសច្បាប់ និងត្រូវចាត់ទុកជាមោឃៈ ដោយជំរុញឱ្យដៃគូអន្តរជាតិមិនទទួលស្គាល់លទ្ធផល។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានចាប់ផ្តើមការលុកលុយពេញប្រទេសអ៊ុយក្រែនកាលពីពីរឆ្នាំមុន គ្រោងនឹងឈ្នះអាណត្តិថ្មីរយៈពេលប្រាំមួយឆ្នាំទៀតនៅក្នុងការបោះឆ្នោតថ្ងៃទី ១៥-១៧ ខែមីនា នេះ។ ប្រសិនបើលោក ពូទីន ឈ្នះឆ្នោតទៀត នេះអាចឱ្យលោកវ៉ាដាច់អតីតមេដឹកនាំ លោក ចូសែហ្វ ស្តាលីន (Josef Stalin) ហើយក្លាយជាមេដឹកនាំដែលកាន់អំណាចយូរបំផុតរបស់រុស្ស៊ី។ក្រសួងការបរទេសរបស់ទីក្រុងគីវ បាននិយាយថា យុទ្ធនាការបោះឆ្នោតនៅក្នុងតំបន់ ដូណិតស្ក៍ (Donetsk) ទីក្រុង ឡូហានស្ក៍ (Luhansk) តំបន់ទំបន់វារីអគ្គិសនី ហ្សាផូរីសហ្សា (Zaporizhzhia) និងតំបន់ឃើសុន (Kherson) ដែលទាំងអស់ត្រូវបានគ្រប់គ្រងដោយផ្នែកដោយរុស្ស៊ី ក៏ដូចជាតំបន់គ្រីម៉េ (Crimea) ដែលរុស្ស៊ីដាក់បញ្ចូលក្នុងឆ្នាំ២០១៤ គឺជាការបង្ហាញមួយផ្សេងទៀតនៃ «ការបន្តមិនយកចិត្តទុកដាក់ចំពោះបទដ្ឋាន និងគោលការណ៍ច្បាប់អន្តរជាតិរបស់ទីក្រុងមូស្គូ»។ក្រសួងបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបង្ខំពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ ដែលរស់នៅក្នុងទឹកដីកាន់កាប់បណ្តោះអាសន្ន ឬដែលត្រូវបានផ្ទេរដោយបង្ខំទៅកាន់ទឹកដីសហព័ន្ធរុស្ស៊ី ឱ្យចូលរួមនៅក្នុងអ្វីដែលរុស្ស៊ីហៅថា «ការបោះឆ្នោត» នោះ គឺជារឿងខុសច្បាប់ទាំងស្រុង៕

ការបោះឆ្នោតប្រធានាធិបតី បានចាប់ផ្ដើមនៅក្នុងប្រទេសរុស្ស៊ី

2024/03/15 11:35:16 am        92
ពលរដ្ឋបោះឆ្នោតរុស្ស៊ី បានចាប់ផ្តើមនាំគ្នាទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នៅក្នុងតំបន់ចុងបូព៌ា រួមទាំងតំបន់ ខាមឆាតកា (Kamchatka) តំបន់ ឆូគុតតា (Chukotka) និងតំបន់ផ្សេងទៀតនៅម៉ោង ៨ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃសុក្រ (១៥ មីនា) នេះ។បេក្ខជនចំនួនបួនរូបនឹងប្រជែងយកតំណែងកំពូលមួយនេះ គឺលោក លីអូនីដ ស្លុតស្គី (Leonid Slutsky) នៃគណបក្សប្រជាធិបតេយ្យសេរី លោក នីកូឡៃ ខារីថូនៅ (Nikolai Kharitonov) នៃបក្សកុម្មុយនិស្តរុស្ស៊ី លោក វ្លាឌីស្លាវ ដាវ៉ានខូវ (Vladislav Davankov) នៃគណបក្សប្រជាជនថ្មី និងលោក វ្លាឌីមៀ ពូទីន (Vladimir Putin) ដែលជាប្រធានាធិបតីកំពុងកាន់អំណាច និងជាបេក្ខជនឯករាជ្យ ដែលគេមើលឃើញថាជាអ្នកឈ្នះក្នុងការបោះឆ្នោតនេះ។ប្រទេសរុស្ស៊ី បានបង្កើតការិយាល័យបោះឆ្នោតជាង ៩០.០០០ ទីតាំង ដំណើរការពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់ (ម៉ោងក្នុងស្រុក) រយៈពេលបីថ្ងៃរវាងថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា។ ដោយសារវិសាលភាពទឹកដីដ៏ធំធេងរបស់រុស្ស៊ីនៅទូទាំងតំបន់ពេលវេលាខុសគ្នាជាច្រើន តំបន់ ខាមឆាតកា និងតំបន់ ឆូគុតតា ដែលស្ថិតនៅក្នុងតំបន់ចុងបូព៌ានេះ គឺជាទីតាំងដំបូងគេដែលចាប់ផ្តើមបោះឆ្នោត។ ការិយាល័យបោះឆ្នោតនៅទំបន់ ខាលីនីងហ្គ្រាដ (Kaliningrad) ដែលមានទីតាំងនៅភាគខាងលិចនៃប្រទេសរុស្ស៊ី នឹងក្លាយជាកន្លែងចុងក្រោយដែលចាប់ផ្តើមការបោះឆ្នោត។យោងតាមទិន្នន័យដែលចេញផ្សាយដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់រុស្ស៊ី ពលរដ្ឋរុស្ស៊ីប្រហែល ១១០ លាននាក់មានសិទ្ធិបោះឆ្នោត ក្នុងនោះមានជាង ១,៨ លាននាក់រស់នៅបរទេស៕

លោក ពូទីនបញ្ជាក់ថា ការបង្កើតអង្គភាពថាមពលនុយក្លេអ៊ែរ នៅក្នុងលំហអាកាស គឺជាអាទិភាពសម្រាប់ រុស្ស៊ី

2024/03/15 10:57:29 am        125
ទីភ្នាក់ងារសារព័ត៌មានរដ្ឋTASS បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ថា គម្រោងអវកាស រួមទាំងការបង្កើតអង្គភាពថាមពលនុយក្លេអ៊ែរ នៅក្នុងលំហ គួរតែជាអាទិភាព និងទទួលបានហិរញ្ញប្បទានត្រឹមត្រូវ។លោកពូទីន បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមាជិករដ្ឋាភិបាល ដោយចង្អុលទៅឧទាហរណ៍មួយដល់អង្គភាពថាមពលនុយក្លេអែរ ដែលនឹងដំណើរការក្នុងលំហថា រុស្ស៊ី«មានសមត្ថភាពគ្រប់គ្រាន់ ហើយលើសពីនេះទៅទៀត ថែមទាំងមានទុនបំរុងដែលយើងអាចមានមោទនភាព ហើយយើងអាចពឹងផ្អែកបាននាពេលអនាគត»។ លោកពូទីន បាននិយាយថា៖«យើងចាំបាច់ត្រូវផ្តល់ហិរញ្ញប្បទានឲ្យទាន់ពេលវេលា» នេះបើងយោងតាមសារព័ត៌មាន TASS ។ លោកបានបញ្ជាក់ថា៖«យើងគ្រាន់តែត្រូវកំណត់អាទិភាព ដោយបន្ថែមថា «មានបញ្ហាជាច្រើននៅទីនោះដែលត្រូវការការយកចិត្តទុកដាក់បន្ថែមទៀត»។លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានបន្តថា៖«វាហាក់បីដូចជាយើងទាំងអស់គ្នាស៊ាំនឹងការពិតដែលថាយើងមានជំនាញបែបនេះ ដែលប្រទេសផ្សេងទៀតមិនមាន ប៉ុន្តែយើងត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះពួកគេ ដើម្បីឲ្យពួកគេអភិវឌ្ឍន៍ និងអាចប្រើប្រាស់បាននាពេលអនាគត ដើម្បីដោះស្រាយកិច្ចការទាំងនោះបាន និង គួរតែត្រូវបានដោះស្រាយដោយមានជំនួយពីបច្ចេកវិទ្យាទាំងអស់នេះ។ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក យូរី បូរីសូវ (Yuri Borisov) បាននិយាយកាលពី សប្តាហ៍មុនថា រុស្ស៊ី និងចិន កំពុងធ្វើការលើគម្រោងដំឡើងរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅលើភពព្រះចន្ទ នេះបើយោងតាមសារព័ត៌មានTASS។

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2024/03/15 10:52:38 am        199
នៅវិមាន៧មករា នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ៕

លោកម៉ាក្រុង ព្រមានប្រឆាំងនឹងការដាក់កម្រិតលើការគាំទ្រដល់អ៊ុយក្រែន

2024/03/15 10:48:43 am        194
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានសម្ព័ន្ធមិត្តប្រឆាំងនឹងការដាក់កម្រិតលើការគាំទ្រដល់អ៊ុយក្រែន ដោយនិយាយថា សន្តិសុខអឺរ៉ុបកំពុងជាប់គាំងនៅក្នុងការប្រយុទ្ធរបស់ទីក្រុងគីវប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ជាមួយនឹងអ៊ុយក្រែនទទួលរងការដកថយរបស់យោធា ចាប់តាំងពីការបរាជ័យនៃការវាយបកទៅលើកងកម្លាំងរបស់រុស្ស៊ី កាលពីរដូវក្តៅមុន លោកម៉ាក្រុង កាលពីខែមុន បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សម្ព័ន្ធមិត្តមួយចំនួន ដោយមិនបដិសេធក្នុងការបញ្ជូនកងទ័ពលោកខាងលិចទៅកាន់អ៊ុយក្រែន។លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំងក្នុងគោលបំណងបញ្ជាក់ពីគោលនយោបាយរបស់ខ្លួនថា ការបញ្ជូនកងកម្លាំងជើងគោកមិនមែននៅក្នុងរបៀបវារៈឥឡូវនេះទេ ប៉ុន្តែអឺរ៉ុប ត្រូវតែរក្សា «ជម្រើសទាំងអស់» បើកចំហ ក្នុងករណីដែលសង្រ្គាម រីករាលដាលកាន់តែធំនោះ។ការអត្ថាធិប្បាយរបស់លោកម៉ាក្រុង បានកើតឡើង នៅពេលដែលលោករៀបចំដើម្បីធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង នៅថ្ងៃសុក្រនេះ សម្រាប់កិច្ចប្រជុំកំពូលស្តីពីអ៊ុយក្រែនជាមួយសម្ព័ន្ធមិត្តអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz) និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់(Donald Tusk)។លោកបានទទូចថា អឺរ៉ុបមិនគួរបង្ហាញភាពទន់ខ្សោយ ហើយធ្វើអ្វីគ្រប់យ៉ាងដែលខ្លួន អាចធ្វើបានដើម្បីរារាំងរុស្ស៊ីមិនឲ្យឈ្នះសង្រ្គាមដែលបានគំរាមកំហែងសន្តិសុខរបស់ពលរដ្ឋបារាំង និងអឺរ៉ុបធម្មតា។លោកម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 និងទូរទស្សន៍ France 2 ថា៖«ប្រសិនបើរុស្ស៊ីឈ្នះសង្រ្គាមនេះ ភាពជឿជាក់របស់អឺរ៉ុប នឹងត្រូវកាត់បន្ថយមកដល់កម្រិតសូន្យ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM