សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ

នយោបាយ​ និង ការអភិវឌ្ឍន៍

គិតត្រឹមចុងខែមករានេះ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីក្នុងស្រុករុក្ខគិរីចម្ងាយ៩០គីឡូម៉ែត្រភាគពាយ័ព្យពីក្រុងបាត់ដំបងសម្រេចបានលទ្ធផល៩២%ហើយ

2025/01/29 12:36:27 pm        213
បាត់ដំបង៖ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយ ដោយគ្រោងនឹងសាងសង់រួចរាល់នៅខែតុលា ឆ្នាំ២០២៥ ។ ការងារសំខាន់ៗនៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់មេ សំណង់បង្ហៀរ រូងទូនេលពង្វាងទឹក សំណង់គ្រប់គ្រងទឹក ទំនប់បណ្តោះអាសន្នផ្នែកខាងលើ និងផ្នែកខាងក្រោម ព្រមទាំងផ្លូវក្រាលថ្មភ្នំ។ក្រោយពេលសាងសង់រួចគម្រោងនេះ នឹងផ្តល់ផលអត្ថប្រយោជន៍ជាច្រើនដូចជា ៖  -បរិមាណទឹកស្តុកសរុប ១៦៣.១លានម៉ែត្រគូប (ប្រសិទ្ធភាព ១៣៣.២លានម៉ែត្រគូប Inactive ១៤.៣លានម៉ែត្រគូប និងដោះទឹកជំនន់១៥.៦លានម៉ែត្រគូប)។  -ផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្មបានទំហំ ប្រមាណ ៣៣ ០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង និងមានប្រជាពលរដ្ឋទទួលផលចំនួន ៨ ៥០០គ្រួសារ។ បរិមាណធារទឹកអតិបរមាចេញពីទំនប់គឺ ៤៦.៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងត្រូវបង្ហូរតាមស្ទឹងដូនទ្រី និងនាំទៅតំបន់ស្រោចស្រពតាមប្រឡាយព្រែកជីក។ លទ្ធភាពស្រោចស្រពនៅរដូវវស្សាប្រមាណ ៣៣ ០០០ហិកតា ស្ថិតនៅស្រុកមោងឫស្សី (ឃុំរបស់មង្គល ឃុំមោង ឃុំគារ ឃុំព្រៃស្វាយ និងឃុំឫស្សីក្រាំង) ស្រុករុក្ខគិរី (ឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ) និងស្រុកបាកាន(ឃុំស្វាយដូនកែវ) ខេត្តពោធិ៍សាត់។ លទ្ធភាពស្រោចស្រពនៅរដូវប្រាំងប្រមាណ ៤ ៥០០ហិកតាស្ថិតនៅស្រុកមោងឫស្សី (ឃុំគារ) និងស្រុករុក្ខគិរី (ឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ)។-រួមចំណែកដល់ការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពី​ការប្រឆាំងការមិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

2025/01/29 10:01:41 am        219
ប្រជាពលរដ្ឋ និងសហជីពនៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ«ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្ត​ឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ដើម្បីផ្តន្ទាទោសបុគ្គលដែលមិនទទួលស្គាល់ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនៃរបបនេះត្រឡប់មកវិញ។លោក សំ វីសូ ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាលបាននិយាយថា៖«ខ្ញុំគាំទ្រច្បាប់នេះ ព្រោះគ្រួសារខ្ញុំបានបាត់បង់មីងពូសរុប ៥នាក់នៅក្នុងសម័យខ្មែរក្រហម ហើយក្រុមគ្រួសារខ្ញុំនៅតែមានការសោកស្ដាយចំពោះការបាត់បង់សាច់ញាតិ ព្រោះពួកគាត់ជាមនុស្សស្លូតត្រង់ មិនមានប្រព្រឹត្តិកំហុសអ្វីនោះទេ»។ លោកបន្តថា៖«ខ្ញុំគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដួចផ្ដើមបង្កើតច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈសម័យខ្មែរក្រហម។ របបខ្មែរក្រហមពិតជាសាហាវឃោឃៅខ្លាំងណាស់ដែលបានសម្លាប់ពលរដ្ឋ ក៏ដូចជាសាច់ញាតិរបស់ខ្ញុំផងដែរ»។លោកបន្តថា បុគ្គលដែលមិនទទួលស្គាល់ភាពឃោឃៅ និងឧក្រឹដ្ឋកម្មក្នុងរបបខ្មែរក្រហម គឺជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងដែលបានបាត់បង់ជីវិតនៅក្នុងសម័យដ៏ខ្មៅងងឹត និងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះ។លោក ឈឺន គង្គា ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«ខ្ញុំក៏គាំទ្រ ហើយចង់ឱ្យមានច្បាប់នេះឱ្យបានឆាប់ ព្រោះខ្ញុំសង្កេតឃើញបុគ្គលក្រុមប្រឆាំងមួយចំនួនហាក់ដូចជា មិនចង់ទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងសម័យខ្មែរក្រហមទេ ព្រោះពួកគេមានចេតនាទុច្ចរិត ចង់បំភ្លៃប្រវត្តិសាស្រ្ត និងចង់បំភ្លេចចោលការឈឺចាប់របស់ប្រជាពលរដ្ឋដែលជាជនរងគ្រោះរាប់លាននាក់»។លោកបន្តថា ការបង្កើតឱ្យមានច្បាប់នេះជាចំណែកមួយដ៏សំខាន់ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។ កម្ពុជាបានឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹតមួយនេះដែលធ្វើឱ្យប្រជាពលរដ្ឋដែលរស់រៀនមានជីវិតមានស្នាមរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយគ្រប់គ្នាដែលធ្លាប់ឆ្លងកាត់សម័យនោះមានការខ្លាចរអារជាខ្លាំង។ ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករថ្លែងថា៖«ខ្ញុំកើតទាន់សម័យខ្មែរក្រហម ហើយធ្លាប់ឆ្លងកាត់សម័យហ្នឹង ដែលធ្វើឱ្យខ្ញុំបានយល់យ៉ាងច្បាស់ពីទង្វើឃោឃៅនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំបានបាត់បង់សាច់ញាតិ បងប្អូនជាទីស្រលាញ់របស់ខ្ញុំ ថែមទាំងធ្វើឱ្យខ្ញុំរសាត់អណ្ដែតចាកចេញពីស្រុកកំណើតថែមទៀតផង»។លោកនៅតែចងចាំឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរទៅលើច្បាប់ជាតិ ច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិផ្សេងៗទៀត។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការចងចាំជានិច្ច មិនអាចបំភ្លេចបាននូវមហាសោកនាដកម្មក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។លោក អ៊ុន ដារ៉ា បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាចាំបាច់ត្រូវរួមគ្នាការពារ និងពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាឱ្យបានកុំឱ្យកើតមាននៅកម្ពុជាជាលើកទី២ជាដាច់ខាត ព្រោះរបបកម្ពុជាប្រជាធិបតេយ្យ បានប្រល័យពូជសាសន៍ខ្មែរដ៏សាហាវឃោឃៅយង់ឃ្នងបានកាប់សម្លាប់ប្រជាពលរដ្ឋអស់ប្រមាណជាង ២លាននាក់។គួររំឭកថា ប្រជាជាតិកម្ពុជាទើបតែមានសន្តិភាពពេញលេញរយៈពេល ២៦ឆ្នាំនេះ ប៉ុន្ដែនៅតែមានពួកជ្រុលនិយមមួយចំនួនតូចព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ ជ្រុលនិយមមកលើសង្គមជាតិកម្ពុជា សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនោះគឺជាការគម្រាមកំហែងដល់សន្តិភាព។កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ កម្ពុជាបានអនុម័តច្បាប់នេះម្ដងរួចហើយ ដោយបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី២៥ ខែធ្នូ ២០២៤ ខណៈច្បាប់នេះមាន ៧មាត្រា ហើយនឹងដាក់ឱ្យប្រើប្រាស់ជំនួសច្បាប់ចាស់ដែលរដ្ឋសភាអនុម័តកាលពីឆ្នាំ២០១៣ ដើម្បីដាក់ទោសទណ្ឌទៅលើបុគ្គលដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម៕

គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយ​ទឹកជំនន់ខេត្តបន្ទាយមានជ័យ សម្រេចបានជាង ៦៥% គ្រោងបញ្ចប់នៅខែមិថុនាឆ្នាំ២០២៦

2025/01/28 09:08:08 am        189
គឹតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់​បន្ថយ​ទឹក​ជំនន់​ខេត្តបន្ទាយមានជ័យ សម្រេចបាន ៦៥.៥៥% ដោយគ្រោងបញ្ចប់នៅ ខែមិថុនា ឆ្នាំ២០២៦។សូមជម្រាបថា ការងារអនុវត្តន៍បានរួមមាន៖ ក. អាងទឹក (អាងទឹកពង្រ បញ្ចប់១០០%, អាងទឹក​វាំង​ហែង​បញ្ចប់ ១០០%, អាងទឹកកន្សែង ៩៩%), ខ. ប្រពន្ធ័ប្រឡាយខ្នាតធំ (MC1-1=៣,២២គម អនុវត្តបាន៩៩%, MC1-2=៣២,៣៩គម អនុវត្តបាន៨៥%, MC2=១៦,៤២គម= ៩៥.០៤%, MC3-1=២៨,៣៥គម= ៣៨%, MC3-2=៧,២២គម= ៩៨.០៥%,សំណងសិល្បៈការ្យ បានសាងសង់បញ្ចប់ ចំនួន ១៣៤សំណង់ និងកំពុងដំណើរការសាងសង់ចំនួន១០សំណង់ ក្នុងចំណោមសំណង់សិល្បការ្យសរុប ២១៣)។គួរបញ្ជាក់ថា នៅពេលសាងសង់រួចប្រព័ន្ធធារាសាស្ត្រនេះ នឹងអាចជួយស្រោចស្រពស្រូវវស្សា បានចំនួន ២៨ ៣៦៤ហិកតា និងស្រូវប្រាំង បានចំនួន ១៣ ៨២៧ហិកតា ស្ថិតនៅក្នុងឃុំ-សង្កាត់ ចំនួន ១២ នៃស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកវិភាគ និងអ្នកនយោបាយ ចំអកឱ្យទណ្ឌិតក្បត់ជាតិបីជំនាន់ថា មិនទាន់ស្គាល់ខ្នុរច្បាស់ផង បែរជាតាំងខ្លួនជាអ្នកជំនាញខាងកសិកម្ម

2025/01/28 08:43:05 am        165
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកនយោបាយនៅកម្ពុជា បានចំអកឱ្យទណ្ឌិតក្បត់​ជាតិ​បី​ជំនាន់ សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន​នៅក្រៅប្រទេសដែល​បានតាំងខ្លួនជាអ្នកជំនាញខាងកសិកម្ម ខណៈទណ្ឌិតរូបនេះមិនទាន់ស្គាល់ផ្លែខ្នុរច្បាស់លាស់នៅឡើយ។លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«បើតាមការកត់សម្គាល់របស់ខ្ញុំកន្លងមកនេះ លោក សម រង្ស៊ី មិនដែលចុះទៅដល់វាលស្រែ ឬក៏ចុះទៅជួបកសិករបែបសម្លៀកបំពាក់បែបអ្នកស្រែនៅតាមមូលដ្ឋានម្ដងណាទេ ប៉ុន្ដែបើគាត់ចុះទៅ គឺពាក់អាវធំ ក្រវ៉ាត់ករ និងស្បែកជើងប៊ូឡើងខ្មៅរលោង»។ក្នុងន័យនេះ លោកចង់បង្ហាញថា៖«លោក សម រង្ស៊ី មានកំណើតកើតជាពីកូនអភិជន តែគាត់តាំងខ្លួនជាបណ្ឌិតខាងកសិកម្ម ទាំងដែលខ្លួនមិនដែលស្គាល់រសជាតិជីវភាពជាកសិករ និងមិនបានស្គាល់ស្ថានភាពកសិករយ៉ាងណានោះទេ។ ដូច្នេះទោះជាគាត់ជាអ្នកនយោបាយក៏ដោយ តែគាត់មិនបានដឹងស៊ីជម្រៅពីកសិកម្មនោះទេ តែគាត់ដឹង គឺដឹងតាមរយៈកូនចៅគាត់រាយការណ៍ប្រាប់គាត់ប៉ុណ្ណោះ»។អ្នកវិភាគរូបនេះបានបន្ថែមថា ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយដែលចេះគ្រប់រឿង និងជាអ្នកជំនាញស្ទើគ្រប់វិស័យ ដើម្បីប្រមូលលេសផ្សេងៗយកមកដាក់បន្ទុកលើរាជរដ្ឋាភិបាល។ ការបញ្ចេញមតិយោបល់របស់គាត់ គឺមានចេតនាបួលបង្កាច់ លាបពណ៌ និងញុះញង់ពលរដ្ឋឱ្យមានការរើសអើងរាជរដ្ឋាភិបាល ក្នុងគោលបំណងចង់ឱ្យមានចលាចលនៅក្នុងសង្គម ដើម្បីគាត់មានឱកាសវិលចូលស្រុកវិញតែប៉ុណ្ណោះ។ចំណែកប្រធានគណបក្សខ្មែរតែមួយ លោក គុជ លី បានថ្លែងថា៖«ខ្ញុំបានឃើញវីឌីអូគាត់ពន្យយល់ពីផ្លែខ្នុរហ្នឹងដែរ និងការពន្យល់លើហ្វេសប៊ុកគាត់។ ក្ដិបខ្នុរ សម រង្ស៊ី ហៅថា កូនខ្នុរ ហើយផ្លែខ្នុរ សម រង្ស៊ី ហៅថា មេខ្នុរ ហើយខ្ញុំមើលហើយក៏ហួសចិត្តដែរ។ ពីបរមបុរាណមក គ្មានទេពាក្យថា«កូនខ្នុរ» មានតែពាក្យថា «ក្តិបខ្នុរ» ឬសម រង្ស៊ី ចង់បង្កើតពាក្យថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួនប្រើជំនួសពាក្យថា ក្តិបខ្នុរ»។លោកបានចោទជាសំនួរមួយថា បើត្រឹមតែការពន្យល់ពីរឿងខ្នុរធ្វើមិនកើតផង តើឱ្យរៀបចំយុទ្ធសាស្ត្រនយោបាយកសិកម្ម និងដឹកនាំប្រទេសយ៉ាងដូចម្តេច? សម រង្ស៊ី មិនដែលស្គាល់ពីការលំបាករបស់កសិករ ហើយក៏មិនយល់ច្បាស់ពីរបៀបបង្កបង្កើតផលកសិកម្មនោះទេ ហើយក៏មិនសាកសមជាអ្នកដឹកនាំប្រទេសដែរ។លោកបន្តថា ការសរសេររៀបរាប់នៅលើបណ្ដាញសង្គមរបស់លោក សម រង្ស៊ី គឺជាអ្វីដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលជាសេនាធិការសំខាន់របស់រាជរដ្ឋាភិបាល។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់«សមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់» កាលពីថ្ងៃទី ២០ ខែមករាឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបានទុកប្រជាពលរដ្ឋចោល នៅពេលពលរដ្ឋកំពុងមានទុកកង្វល់ក្នុងការធ្វើកសិកម្មនោះទេ។សម្ដេចបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល មិនត្រឹមតែគិតគូរពីតម្លៃទីផ្សារនៃការធ្វើកសិកម្មតែមួយមុខនោះទេ ប៉ុន្តែថែមទាំងបាននិងកំពុងជំរុញការវិនិយោគឱ្យកាន់តែច្រើន ដើម្បីបង្កើនការងារ និងបង្កើនប្រាក់ចំណូលឱ្យកាន់តែច្រើនបន្តទៀតផងដែរសម្រាប់ប្រជាពលរដ្ឋ។សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសថា រាជរដ្ឋាភិបាលបានតម្លើងឥណទានរហូតដល់ ១៥០លានដុល្លារអាមេរិក ដើម្បីប្រមូលទិញស្រូវពីកសិករ ដើម្បីឆ្លើយតបទៅនឹងវិបត្តិស្រូវធ្លាក់ថ្លៃនៅក្នុងប្រទេស និងថា ការទម្លាក់លុយ១៥០លានរបស់រដ្ឋ ក៏ដើម្បីធានាថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទៅខ្ចីលុយពីធនាគារឯកជន ដើម្បីប្រមូលទិញស្រូវពីកសិករឱ្យមានប្រសិទ្ធភាព៕

គណៈប្រតិភូជប៉ុន១២០នាក់ ទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈការសាងសង់សម្រេចបានជាង ៩៤%

2025/01/27 02:37:57 pm        219
ភ្នំពេញ៖ ក្រុមគណៈប្រតិភូជប៉ុនសរុបចំនួន១២០នាក់ ដឹកនាំដោយ ឯកឧត្តម អូអ៊ិណូ អាត់ស៊ូហ្ស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈគ្រោងដាក់ឱ្យដំណើរការនៅខែកក្កដាខាងមុខនេះ។ ឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កម្មវិធីនេះ ឲ្យដឹងថា ដំណើរទស្សនកិច្ចដែលដឹកនាំដោយ ឯកឧត្តម ឯកអគ្គរាជទូតនេះ គឺមានការចូលរួមពីអង្គការ ចាយកា (JICA) និងក្រុមហ៊ុនមកពីជប៉ុនចំនួន ៥៨ក្រុមហ៊ុន។ ឯកឧត្តម បានបន្តថា ទន្ទឹមនេះ រដ្ឋាភិបាលជប៉ុន បានសន្យាថា នឹងបន្តធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍នៅជប៉ុន ដើម្បីលើកទឹកចិត្តឲ្យមានជើងហោះហើរត្រង់ រវាងកម្ពុជា-ជប៉ុន នៅថ្ងៃអនាគតខាងមុខ។ឯកឧត្តម នាយកគ្រប់គ្រង បានបញ្ជាក់ថា ជាលទ្ធផលក្រោយពីបានពិនិត្យដោយផ្ទាល់នៅព្រលានយន្តហោះថ្មីនៅថ្ងៃនេះ ក្រុមហ៊ុនទាំងអស់របស់ជប៉ុន និងគណៈប្រតិភូជប៉ុនផ្សេងទៀត បានបង្ហាញអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងខ្លាំង និងមិននឹកស្មានថា ប្រទេសកម្ពុជាអាចសាងសង់ព្រលានយន្តហោះអន្តរជាតិខ្នាត 4F ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់សំខាន់ៗជាច្រើន បានប្រមូលផ្តុំគ្នាដើម្បីធ្វើកិច្ចការទាំងនេះ និងកិច្ចការលម្អិតជាច្រើនផ្សេងៗទៀត។គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ មានទុនវិនិយោគប្រមាណ ១ ៥០០លានដុល្លារ ពីការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា អូស៊ីអាយស៊ី (OCIC) និងរដ្ឋាភិបាលកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោ មាន៣ដំណាក់កាល ដូចជា៖ ទី១. សាងសង់រួចរាល់នៅឆ្នាំ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ក្នុងមួយឆ្នាំ, ទី២. នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០លាននាក់ ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០លាននាក់ ក្នុងមួយឆ្នាំ។យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីដើមខែមករាកន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១ស្ថាបត្យកម្ម ដ៏អស្ចារ្យបំផុតនៅលើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

មកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចការសាងសង់បានជាង ៩៤%

2025/01/27 12:09:00 pm        162
គិតត្រឹមថ្ងៃទី២៧ ខែមករានេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចការសាងសង់បានជាង ៩៤% ដោយចំណាយថវិកាប្រមាណជិត ១ ពាន់ ៤០០លានដុល្លារ និងគ្រោងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៥នេះ ឯកឧត្តម អូអ៊ិណូ អាត់ស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានដឹកនាំអង្គការ ក្រុមហ៊ុនជប៉ុនធំៗ ចំនួន ១១០នាក់ អញ្ជើញទស្សនកិច្ច អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យពីវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិនេះ។សូមបញ្ជាក់ថា កាលពីដើមខែមករាកន្លងទៅ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNN បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោមសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតចំនួន ១១ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៥នេះ ខណៈព្រលានយន្តហោះតេជោបានរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរបានរហូតដល់ទៅ ៦ ដងលើសព្រលានបច្ចុប្បន្ន។គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ មានទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនកម្ពុជា អូស៊ីអាយស៊ី (OCIC) និងរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ បូរ៉ាវី

ទេសរដ្ឋមន្ត្រី គន់ គីម៖ ទំនាក់ទំនងកម្ពុជា-ចិន បន្តពង្រឹងពីមិត្តភាពដែកថែប ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ

2025/01/27 10:33:45 am        204
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណ:ប្រតិភូ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីចិនជូនចណពោះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅស្ថានទូតចិន។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា-ចិន បានបន្តការពង្រឹងពីមិត្តភាពដែកថែប និងបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀតជាពិសេសលើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងអតីតយុទ្ធជន។ឯកឧត្តម បន្តថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិនតែងតែជួយឧបត្ថម្ភគាំទ្រគ្នាគ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគម្រូដ៏ល្អមួយនៃទំនាក់ទំនងអន្តរជាតិ។ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ជួយកម្ពុជា ក្ន្ងការកាការពារសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឱ្យកម្ពុជាម្ចាស់ការដោយខ្លួនឯង មានភាពរឹងមាំ និងស្មើមុខស្មើមាត់ដូចបណ្ដាប្រទេសលើសកលលោក។ជាទីបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជូនពរដល់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសហការី សូមមានសុខភាពល្អ កម្លាំងមាំមួន សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចដែលរដ្ឋ និងបក្សប្រគល់ជូន៕

CPP៖ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា​ត្រូវបានការពារ​យ៉ាងរឹងមាំ​រួមទាំង​គោរព​សិទ្ធិ​សេរីភាព​គ្រប់យ៉ាងរបស់ពលរដ្ឋ

2025/01/27 10:19:45 am        199
នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥របស់ខ្លួន គណបក្ស​ប្រជាជន​កម្ពុជា ដែលជាគណបក្សដ៏ធំជាងគេនៅកម្ពុជានោះ បានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និង​នីតិ​រដ្ឋ​នៅ​កម្ពុជា ត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ ដែលបាន​ធានា​ដល់​ការ​ពង្រឹង​សន្តិភាព សណ្តាប់ធ្នាប់ សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម និងការ​គោរព​នូវ​សិទ្ធិ​សេរី​ភាព​គ្រប់​យ៉ាង​របស់​ប្រជាពលរដ្ឋជា ដើមនោះ។យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិ​ទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០២៥នេះ បានលើកឡើងថា អង្គសន្និបាត​បាន​កត់​សម្គាល់​ប្រកប​ដោយ​មោទន​ភាព​ចំពោះ​សភាពការណ៍ទូទៅ ក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង​ការ​រស់នៅដ៏សុខសាន្ត របស់ប្រជាជនកម្ពុជានៅក្រោមម្លប់នៃសន្តិភាព។នៅក្នុងអំឡុងពេលនោះ ទោះបីត្រូវជួបការលំបាកជាច្រើនក្តី ក៏រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧ នីតិកាល​នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញ​បេសក​កម្ម​ដ៏​ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ខ្លួនដោយជោគជ័យ ក្នុងការដឹកនាំ​អនុវត្ត​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​សង្ឃឹម និងការជឿជាក់របស់ប្រជា ជន។ ជាក់ស្តែង«សន្តិភាព សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​មាន​ភាព​រឹងមាំ ព្រមជាមួយនឹងការធានា បាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញ​វត្ថុ​សាធារណៈ និងស្ថិរភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយគ្នានេះទំនាក់ទំនងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានា កាន់តែមានតម្រូវការ និង​ពង្រីក​ឡើង»។តាមរយៈសេចក្តីជូនដំណឹងរបស់អង្គសន្និបាតបានលើកឡើងទៀតថា«លទ្ធិប្រជាធិបតេយ្យ និង នីតិ​រដ្ឋនៅកម្ពុជាត្រូវបានការពារយ៉ាងរឹមមាំ» ហើយបណ្តាគណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធព័ត៌មាន និងបណ្តា​មជ្ឈ​ដ្ឋាន​ចម្រើន​ជឿន​លឿន​ក្នុង​សង្គម​បាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ដំណើរការនេះ។ ក្នុងស្មារតីលើកកម្ពស់វប្បធម៌សន្ទនា កិច្ចព្រមព្រៀង ស្តីពីកិច្ច​សហ​ប្រតិបត្តិ​ការ និងសម្ព័ន្ធភាពរវាង បណ្តាគណបក្សនយោបាយ ដែលគណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​​កា​ររួមជាមួយគណបក្សនយោបាយ ផ្សេងៗចំនួន២៧ទៀត ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ ជា​មួយ​គ្នានេះគណបក្សប្រជាជនកម្ពុជាបានលើកឡើងទៀតថា សុខដុមនីយកម្មរវាងបណ្តាជន ជាតិ វប្បធម៌ និងជំនឿសាសនានានា ក្នុងសង្គមក៏កាន់តែត្រូវបានពង្រឹងឡើងជាបន្តបន្ទាប់ផងដែរ។ដោយឡែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើស រើស​ក្រុម​ប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្ត​ទៅ​ប្រក​ប​ដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ប្រការទាំងនេះហើយ បានបញ្ជាក់​អំពី​វិសាល​ភាព​ដ៏​ទូលំ​ទូលាយ ​នៃលំហប្រជាធិបតេយ្យ និងភាពចាស់ទុំនយោបាយនៃសង្គមកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

គណបក្សប្រជាជនប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញ​របស់កម្ពុជា

2025/01/27 09:44:55 am        176
គណបក្សប្រជាជនកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា ខ្លួនប្តេជ្ញា​គោរព​ឲ្យ​បាន​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ចំពោះធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយថែម​ទាំង​អនុវត្ត​យ៉ាង​សកម្មផងដែរនូវទិសដៅគោលនយោបាយការបរទេស ដោយ​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​ការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផលប្រយោជន៍ជាតិជាធំ។យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិ​ទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០២៥នេះ បានលើកឡើងថា «អង្គសន្និបាត​ជំរុញ​ការ​អនុវត្ត​យ៉ាង​សកម្ម​នូវ​ទិស​ដៅ​គោល​នយោបាយ ការបរទេសសំខាន់ៗរួមមាន៖ (១)ប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផល​ប្រយោជន៍​ជាតិ ជាពិសេសគោរពយ៉ាងម៉ឹងម៉ាត់ធម្មនុញ្ញអង្គការសហប្រហជាជាតិ និងធម្ម នុញ្ញ​របស់ព្រះរាជាណាចក្រកម្ពុជា,(២)មិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាដាច់ខាត និងមិនដោះដូរអធិបតេយ្យជាតិជាមួយជំនួយ ឬភាពអនុគ្រោះណាឡើយ,(៣) គាំទ្រ​ការ សន្ទនា និងការទូតក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំង​ប្រកាន់​ខ្ជាប់​គោល​ការណ៍​ទាំង៣ ក្នុង ការចូលរួមក្នុងយុទ្ធសាស្រ្តឥណ្ឌូ-បាស៊ីហ្វិកនានា ពោលគឺទី១-ជាយុទ្ធសាស្រ្ត​ដែល​គាំ​ទ្រដល់សន្តិភាព និងការអភិវឌ្ឍ, ទី២-មិនប្រើប្រាស់យុទ្ធសាស្រ្តនោះ ដើម្បីប្រ​ឆាំង​ប្រទេស​ដទៃ និងទី៣-គាំទ្រមជ្ឈភាពអាស៊ាន និងទស្សន វិស័យឥណ្ឌូ-បាស៊ីហ្វិក, និង(៤)បន្ត​គាំទ្រ​ប្រព័ន្ធពហុភាគីដែលបើកចំហ សេរី បរិយាបន្ន យុត្តិ ធម៌ មានតម្លាភាព និងផ្អែកលើច្បាប់ តាមរយៈ​ការប្រើប្រាស់ឲ្យអស់ពីសក្តានុពលនូវភាពជាសមាជិករបស់ កម្ពុជា នៅក្នុងអាស៊ាន ក៏​ដូច​ជា​ក្នុង​អង្គការតំបន់ និងអន្តរជាតិដទៃ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុ សន្តិភាព និងមនុស្ស​ធម៌»​។ តាមរយៈយោងតាមសេចក្តីជូនដំណឹងអង្គសន្និបាតក៏បានក៏បានដាក់ចេញនូវទិសដៅសំខាន់ៗនៅ ក្នុង​ឆ្នាំ២០២៥នេះដែរ ដោយពង្រឹងជាធ្លុងមហាសាមគ្គីជាតិក្រោមដំបូលធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា។ ការ ពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឲ្យកម្លាំង​អមិត្ត​ណា ឬក្រុមជ្រុលនិយម ណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខ​របស់​ប្រជាជន​កម្ពុជា​នោះឡើយ។ក្នុងស្មារតីនេះ​គណបក្សប្រជាជនកម្ពុជា បន្តលើកកម្ពស់​ការ​អនុវត្ត​ពាក្យ​ស្លោក​«អរគុណ​សន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិការ​នយោបាយ​ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។ បំផុ​ស​ស្មារតី​ប្រជាជន​ទាំងមូលឲ្យយល់ច្បាស់អំពី«គុណតម្លៃនៃសុខសន្តិភាព»ហើយចូលរួមថែរក្សា ​និង​ការ​ពារ​​ឲ្យ​បានដាច់ខាតនូវ«សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និង​ជា​គ្រឹះស្ថាន​ដ៏មាន​តម្លៃ​បំផុត​សម្រាប់​ការអភិវឌ្ឍជាតិ និងភាពសុខ សាន្តរបស់ប្រជាជនកម្ពុជា៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោមានសក្តានុពលស្រោចស្រព​លើផ្ទៃដីបង្កបង្កើនផលប្រមាណ ៣ម៉ឺនហិកតា

2025/01/25 02:46:45 pm        187
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ដែលគ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់នោះ មានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណបីម៉ឺនហិកតា ខណៈគម្រោងនេះកំពុងសាងសង់បានប្រមាណ១០ភាគរយហើយ នោះ។ តាមរយៈឆាណែលតេលេក្រាមនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបានលើកឡើងថា គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ នៅផ្នែកខាងក្រោមតាមបណ្តោយស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នសាងសង់បានប្រមាណ ១០% ហើយ ដោយក្នុងនោះរួមមាន ចាក់បាតធ្វើគ្រឹះ និងចងដែកមុខកប៉ាល់របស់តួសំណង់បានប្រវែងចំនួន ១៥០ម៉ែត្រ និងកំពុងទប់ទឹកស្ទឹងបន្តធ្វើគ្រឹះទៅម្ខាងទៀតផ្នែកខាងឆ្វេងរបស់ស្ទឹងសែនក្នុងប្រវែង ១៥០ ម៉ែត្រទៀតដែលក្នុងរង្វង់រយៈពេល១ខែទៀតនឹងធ្វើគ្រឹះរបស់តួសំណង់ទាំងមូល។  សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា«គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោនេះ គ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០០ ០០០ ហិកតា រួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ»។សូមបញ្ជាក់ថាការងារសំខាន់ៗ នៃគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ រួមមាន សំណង់កាត់ស្ទឹងសែនប្រវែង២៨០ម៉ែត្រ សំណង់សិល្បការ្យតូចធំចំនួន ១២០កន្លែង ស្តារស្ទឹងស្លាប់ ២៥គីឡូម៉ែត្រ សាងសង់ទំនប់សណ្តស្ទឹងសែន ៣០គីឡូម៉ែត្រ និងរៀបថ្មជើងទេរច្រាំងស្ទឹង ៥គីឡូម៉ែត្រ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជាតិលេខ៩២ ដែលជាផ្លូវក្រវាត់ព្រំដែនដ៏សំខាន់ត្រូវបានជួសជុលរួចរាល់ ១០០%
11/02/2025 06:11 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដង្ហែអង្គកឋិនទានទៅកាន់ វត្តម្រុំខាងជើង ខេត្តកំពង់ស្ពឺ
11/02/2025 05:11 PM
ពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ ខេត្ដព្រះវិហារ ទទូច​ដល់​សហគមន៍​អន្តរជាតិ​ជំរុញ​ថៃ​ឱ្យ​ដោះលែង​កងទ័ព​កម្ពុជា ១៨រូប
11/02/2025 05:11 PM
ចំនួនអ្នកស្លាប់ នៅតំបន់ហ្កាហ្សា ឡើងដល់ជាង ២២០នាក់ ចាប់តាំងពីមានបទឈប់បាញ់
11/02/2025 05:11 PM
សកម្មជនតវ៉ាប្រឆាំងនឹងមជ្ឈមណ្ឌលជនអន្តោប្រវេសន៍របស់អ៊ីតាលី នៅអាល់បានី
11/02/2025 05:11 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ នឹងសាងសង់ទីតាំងនុយក្លេអ៊ែរឡើងវិញ
11/02/2025 05:11 PM
លោក Trump គំរាមចាត់វិធានការយោធា នៅនីហ្សេរីយ៉ា ជុំវិញការប្រព្រឹត្ត ចំពោះគ្រិស្តសាសនិក
11/02/2025 05:11 PM
មេដឹកនាំចិន និងកូរ៉េខាងត្បូង ពិភាក្សាអំពីទំនាក់ទំនងវប្បធម៌ មួយទសវត្សរ៍ក្រោយមានបម្រាម
11/02/2025 05:11 PM
ក្រសួងវប្បធម៌ នឹងរៀបចំពិព័រណ៍សិល្បៈសិប្បកម្មអបអរខួប១០ឆ្នាំ ល្បែងទាញព្រ័ត្រចុះបញ្ជី UNESCO
11/02/2025 04:11 PM
FASMEC នឹងរៀបចំពិព័រណ៍ជំរុញការប្រើប្រាស់ផលិតផលខ្មែរលើកទី២ នៅថ្ងៃទី ៥-៦-៧ ខែវិចិ្ឆកានេះ
11/02/2025 04:11 PM