ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

IMF៖ កំណើនសេដ្ឋកិច្ចមជ្ឈិមបូព៌ា នឹងធ្លាក់ចុះនៅឆ្នាំ២០២៤ ដោយសារការកាត់បន្ថយប្រេង និងបញ្ហានៅហ្កាហ្សា

2024/02/12 09:54:29 am        147
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយកាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ថាសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ាកំពុងយឺតយ៉ាវទាបជាងការព្យាករណ៍កំណើនដោយសារតែការកាត់បន្ថយផលិតកម្មប្រេង និងជម្លោះអ៊ីស្រាអែល-ហ្កាហ្សា ទោះបីជាចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់ក៏ដោយ។នាយកគ្រប់គ្រងមូលនិធិ IMF លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានប្រាប់វេទិកាសារពើពន្ធអារ៉ាប់នៅទីក្រុងឌុយបៃ ថា «ទោះបីជាមានភាពមិនប្រាកដប្រជាក៏ដោយ ក៏សេដ្ឋកិច្ចពិភពលោកមានភាពធន់គួរឱ្យភ្ញាក់ផ្អើល» ខណៈលោកស្រីព្រមានអំពីផលប៉ះពាល់ដ៏ធំទូលាយលើសេដ្ឋកិច្ចក្នុងតំបន់នៃជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា។នៅក្នុងរបាយការណ៍សេដ្ឋកិច្ចក្នុងតំបន់កាលពីខែមុន ទីភ្នាក់ងារ IMF បានកែប្រែការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប GDP របស់ខ្លួនសម្រាប់តំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង ធ្លាក់ចុះមកត្រឹម ២,៩ ភាគរយនៅឆ្នាំនេះ ដែលយឺតជាងការព្យាករណ៍នៅខែតុលា ដោយសារផ្នែកខ្លះនៃការកាត់បន្ថយផលិតកម្មប្រេងរយៈពេលខ្លី និងជម្លោះនៅហ្កាហ្សា។មូលនិធី IMF នេះកាលពីខែមុន បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែខ្ពស់ ដោយធ្វើឱ្យប្រសើរឡើងនូវចក្ខុវិស័យរបស់សហរដ្ឋអាមេរិក និងប្រទេសចិន ហើយបានលើកឡើងពីការបន្ធូរបន្ថយអតិផរណាលឿនជាងការរំពឹងទុក៕

កូរ៉េខាងជើង និយាយថា ខ្លួនបានបង្កើតប្រព័ន្ធថ្មីសម្រាប់គ្រប់គ្រងឧបករណ៍បាញ់គ្រាប់រ៉ូកែត

2024/02/12 09:47:30 am        185
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ (១២ កុម្ភៈ) នេះថាប្រទេសកូរ៉េខាងជើង បានបង្កើតដោយជោគជ័យនូវប្រព័ន្ធគ្រប់គ្រងមីស៊ីលបាលិស្ទិកថ្មីមួយសម្រាប់ការបាញ់រ៉ូកែតជាច្រើនគ្រាប់ រួមជាមួយនឹងគ្រាប់ផ្លោងដែលអាចគ្រប់គ្រងបាន។ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ ដែលគ្រប់គ្រងការអភិវឌ្ឍន៍មីស៊ីលរបស់ប្រទេសនេះ បានធ្វើតេស្ដសាកល្បង «ការគ្រប់គ្រងបាលិស្ទិក» ក្នុងការបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់ដែលអាចគ្រប់គ្រងបាន ទំហំ ២៤០ មីលីម៉ែត្រ កាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ)។សារព័ត៌មាន KCNA បានបន្ថែមថា តម្លៃយុទ្ធសាស្ត្រនៃគ្រាប់រ៉ូកែតច្រើនគ្រាប់ទំហំ ២៤០ មីលីម៉ែត្រ នេះនឹងត្រូវបាន «វាយតម្លៃឡើងវិញ» ហើយតួនាទីរបស់វានៅក្នុងសមរភូមិក៏នឹងកើនឡើងផងដែរ ដោយសារ «ការកែលម្អបច្ចេកទេសយ៉ាងឆាប់រហ័ស»។ការធ្វើតេស្ដបាញ់បង្ហោះកាលពីថ្ងៃអាទិត្យ នេះបានកើតឡើងស្របពេលដែលការសាកល្បងមីស៊ីលជាច្រើនដោយប្រទេសកូរ៉េខាងជើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងការបង្កើនទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដោយនោះជាទង្វើមួយដែលត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថាជាការកើនឡើងភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ៕

បណ្ដាញសង្គម TikTok ភាពប្រទាញប្រទង់សម្រាប់ក្រុមអ្នកបោះឆ្នោត និងក្រុមបេក្ខជនរបស់ឥណ្ឌូនេស៊ី

2024/02/12 09:35:35 am        136
ខណៈកំពុងអូសមើលវីដេអូរាប់មិនអស់នៅលើបណ្ដាញសង្គម Tiktok របស់ខ្លួន លោកហ្វូហ្សានហាបីប (Fauzan Habib) ប្តេជ្ញាធ្វើវីដេអូក្រុមស្ត្រីវ័យកណ្តាល រាំគាំទ្របេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ(Prabowo Subianto) ដែលកំពុងមានប្រជាប្រិយភាព។ តាមរយៈការបង្ហោះដ៏ច្រើនសន្ធឹកសន្ធាប់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមជាមួយនឹងវីដេអូ រាំ លោក Habib មានគោលបំណងជំរុញប្រជាប្រិយភាពរបស់បេក្ខជនប្រធានាធិបតីជួរមុខលោក Prabowo ដែលបច្ចុប្បន្នបម្រើការជាអ្នកធ្វើយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្នុងអំឡុងពេលនៃយុទ្ធនាការនេះបណ្ដាញសង្គមTikTok បានក្លាយជាប្រភពព័ត៌មានដែលត្រូវបានប្រើប្រាស់ច្រើនបំផុតទី ២ របស់ឥណ្ឌូនេស៊ីទាក់ទងនឹងនយោបាយ បន្ទាប់ពីទូរទស្សន៍ នេះបើយោងតាមការស្ទង់មតិកាលពីខែមករាដោយមជ្ឈមណ្ឌលស្ទង់មតិ Indikator Politik Indonesia ។ យុទ្ធនាការរបស់លោក Prabowo ពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការផ្សព្វផ្សាយក្បាច់រាំយ៉ាងរស់រវើក ដែលពេលខ្លះ លោកបានបញ្ចេញក្បាច់រាំជាសាធារណៈនៅក្នុងយុទ្ធនាការមួយ ដែលអ្នករៀបចំរបស់លោកបានដាក់ឈ្មោះថា "Happy Cheery Politics" ។ប្រជាជនឥណ្ឌូនេស៊ីវ័យក្មេងជាច្រើនបានស្រលាញ់លោក Prabowo ជាពិសេសការក្បាច់រាំក្រមិចក្រមើមរបស់លោកជាសាធារណៈដែលបានរីករាលដាលនៅលើ TikTok ដែលជួយលោកឱ្យទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋ ។ អ្នកបោះឆ្នោតជិត២០៥លាននាក់ត្រូវបានចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី១៤ខែកុម្ភសប្ដាហ៍នេះ នៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបេតេយ្យធំបំផុតទី៣របស់ពិភពលោកសម្រាប់អ្នកស្នងតំណែងពីលោកប្រធានាធិបតី Jokowi៕

អ៊ីរ៉ាក់ និងអាមេរិក បន្តកិច្ចពិភាក្សាលើការបញ្ចប់បេសកកម្មចម្រុះដឹកនាំដោយអាមេរិក

2024/02/12 09:31:24 am        131
រដ្ឋាភិបាលអ៊ីរ៉ាក់ បាននិយាយថា អ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក បានបន្តកិច្ចចរចាជុំថ្មីមួយកាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីការបញ្ចប់បេសកកម្មរបស់សម្ព័ន្ធអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។អ្នកនាំពាក្យយោធាអ៊ីរ៉ាក់ លោក យ៉ាយ៉ា រ៉ាស៊ូល (Yahya Rasoul) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មការយោធាជាន់ខ្ពស់ (HMC) បានបន្តកិច្ចប្រជុំជាមួយភាគីចម្រុះអន្តរជាតិ ដើម្បីវាយតម្លៃស្ថានភាពយោធា កម្រិតនៃការគំរាមកំហែងដែលបង្កឡើងដោយក្រុមរដ្ឋអ៊ីស្លាម (IS) បន្ថែមពីលើសមត្ថភាពរបស់កងកម្លាំងអ៊ីរ៉ាក់។លោករ៉ាស៊ូល បានថ្លែងថា ដោយផ្អែកលើកិច្ចប្រជុំទាំងនេះ កាលវិភាគមួយ នឹងត្រូវបានកំណត់សម្រាប់ការកាត់បន្ថយបន្តិចម្តងៗនៃទីប្រឹក្សាចម្រុះអន្តរជាតិ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនាំទៅដល់ការបញ្ចប់បេសកកម្មចម្រុះ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមIS និងការផ្លាស់ប្តូរទៅកាន់ទំនាក់ទំនងទ្វេភាគីរបស់អ៊ីរ៉ាក់ជាមួយបណ្តាប្រទេសចម្រុះ។លោកបានបន្ថែមថា កិច្ចប្រជុំជាមួយក្រុមចម្រុះអន្តរជាតិ នឹងធ្វើឡើងជាទៀងទាត់ ដើម្បីបញ្ចប់ការងាររបស់គណៈកម្មការឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដរាបណាមិនមានអ្វីរំខានដល់កិច្ចប្រជុំនោះទេ។កាលពីថ្ងៃទី ២៥ ខែមករា ក្រសួងការបរទេសអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ាក់បានយល់ព្រមជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើត គណៈកម្មការយោធាជាន់ខ្ពស់ (HMC) ដើម្បីបញ្ចប់បេសកកម្មចម្រុះអន្តរជាតិនៅអ៊ីរ៉ាក់ និងផ្លាស់ប្តូរទំនាក់ទំនងរបស់ពួកគេទៅកាន់ទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយជាមួយបណ្តាប្រទេសចម្រុះទៅលើផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សន្តិសុខ និងយោធាច្រើនកម្រិត។

ការអត្ថាធិប្បាយរបស់លោក Trump ពីអង្គការណាតូ រងការរិះគន់យ៉ាងខ្លាំងពីបណ្ដាសមាជិកសម្ព័ន្ធយោធា

2024/02/12 09:22:33 am        183
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) និងក្រុមប្រមុខមន្ត្រីលោកខាងលិច បានរិះគន់អតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) បន្ទាប់ពីលោកបានលើកឡើងថា សហរដ្ឋអាមេរិក ប្រហែលជាមិនអាចការពារសម្ព័ន្ធមិត្តណាតូ ដែលមិនបានចំណាយថវិកាគ្រប់គ្រាន់លើការការពារពីការឈ្លានពានរបស់រុស្ស៊ី ទេ។លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បើលោក ត្រាំ អាចកាន់អំណាចឡើងវិញ ថ្ងៃនោះហើយដែលលោកនឹងបោះបង់ចោលសម្ព័ន្ធមិត្តណាតូ ប្រសិនបើរុស្ស៊ីវាយប្រហារ ហើយអនុញ្ញាតឱ្យរុស្ស៊ី ធ្វើអ្វីតាមអំពើចិត្ត»។លោក ត្រាំ បាននិយាយក្នុងអំឡុងពេលជួបជុំនយោបាយនៅរដ្ឋ សៅ ខារ៉ូឡាញណា (South Carolina) ដោយរំលឹកពីកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំណាតូ និងបាននិយាយដល់ប្រធានាធិបតីនៃ «ប្រទេសធំមួយ» ដែលមិនបញ្ចេញឈ្មោះ ដោយសួរលោកថា «បើយើងមិនមានបានចំណាយគ្រប់គ្រាន់ ហើយយើងត្រូវបានវាយប្រហារដោយរុស្ស៊ី តើអ្នកនឹងការពារយើងទេ?» លោកត្រាំបានឆ្លើយថា «បើរឿងនោះកើតឡើងមែន ខ្ញុំនឹងមិនការពារអ្នកទេ»។សមាជិក ៣១ ប្រទេសរបស់អង្គការណាតូ បានយល់ព្រមលើគោលដៅនៃការចំណាយយ៉ាងហោចណាស់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបលើវិស័យការពារជាតិ ប៉ុន្តែការប៉ាន់ប្រមាណរបស់ណាតូ បានបង្ហាញថាមានតែ ១១ ប្រទេសប៉ុណ្ណោះដែលចំណាយច្រើនបែបនេះ។ ការអត្ថាធិប្បាយរបស់លោក ត្រាំនេះបានទាក់ទាញការស្តីបន្ទោសយ៉ាងឆាប់រហ័សពីអង្គការណាតូ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក៕

លោក Biden ប្រាប់លោក Netanyahu ថាផែនការវាយប្រហារក្រុងរ៉ាហ្វារបស់ខ្លួនត្រូវតែគិតពីសុវត្ថិភាពជនស៊ីវិល

2024/02/12 09:17:56 am        126
សេតវិមានបាននិយាយថា លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា ប្រតិបត្តិការយោធានៅ ក្រុងរ៉ាហ្វា(Rafah)មិនគួរកើតឡើងដោយគ្មានវិធានការធានាសុវត្ថិភាពរបស់ជនស៊ីវិលនោះទេ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Benjamin Netanyahu លោក Biden បាននិយាយថា អ៊ីស្រាអែលត្រូវការ ផែនការដែលអាចទុកចិត្តបាន និងអាចប្រតិបត្តិបាន ដើម្បីការពារប្រជាជនជាងមួយលាននាក់នៅក្នុងទីក្រុងនេះ។ អ៊ីស្រាអែល កំពុងប្រឈមនឹងការព្រមានពីអន្តរជាតិកាន់តែខ្លាំងឡើង ជុំវិញការវាយលុកដែលបានគ្រោងទុក។លោក Netanyahu បានទទូចថា ដំណើរការវាយលុករបស់ខ្លួននឹងដំណើរការទៅមុខ ហើយផែនការកំពុងត្រូវបានរៀបចំ។ការជជែកតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Biden បានលើកឡើងថាប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្កាហ្សាគឺជាទង្វើជ្រុលហួសហេតុ។ ការពិភាក្សានេះក៏បានកើតឡើងផងដែរ ក្រោយសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល អង្គការអន្តរជាតិ និងមហាអំណាចក្នុងតំបន់បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការលើកឡើងដែលថា ទាហានអ៊ីស្រាអែលនឹងចូលទៅក្នុងទីក្រុងរ៉ាហ្វា ដែលស្ថិតនៅជាប់ព្រំដែនជាមួយអេហ្ស៊ីប និងជាចំណុចបើកចំហតែមួយគត់សម្រាប់ជំនួយមនុស្សធម៌។ អង្គការសហប្រជាជាតិបាននិយាយថា គ្មានកន្លែងណាមានសុវត្ថិភាពត្រូវទៅសម្រាប់ប្រជាជនប៉ាឡេស្ទីន ចំនួន១,៥ លាននាក់ដែលកំពុងស្នាក់នៅក្នុងទីក្រុងឆ្ងាយភាគខាងត្បូងនៃហ្កាហ្សាស្ទ្រីបនោះទេ។ប្រជាជនជាច្រើនកំពុងរស់នៅក្នុងតង់ក្នុងជំរំជនភៀសខ្លួន ដោយត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទៅកន្លែងផ្សេងទៀតក្នុងតំបន់ហ្កាហ្សាយ៉ាងហោចណាស់ម្តង តាមបញ្ជារបស់យោធាអ៊ីស្រាអែល៕

ហ្វាំងឡង់ រកឃើញប្រធានាធិបតីឈ្នះឆ្នោតថ្មីរបស់ខ្លួនគឺបេក្ខជនមកពីបក្សស្ដាំនិយមកណ្ដាល

2024/02/12 09:14:08 am        91
លោក អាឡិចសាន់ឌឺ ស្ទូប (Alexander Stubb) នៃគណបក្សសម្ព័ន្ធជាតិស្តាំនិយមកណ្តាលបានឈ្នះការបោះឆ្នោតប្រធានាធិបតីហ្វាំងឡង់ កាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ដោយបានផ្តួលសមាជិកគណបក្សសេរីនិយមលោក ពែកកា ហាវីស្តូ (Pekka Haavisto) ដែលបានទទួលស្គាល់បរាជ័យ។លោក ស្ទូប គឺជាគាំទ្រអឺរ៉ុប និងជាអ្នកគាំទ្រដ៏រឹងមាំចំពោះអ៊ុយក្រែន ដែលបានប្រកាន់ជំហរតានតឹងជាមួយរុស្ស៊ី។ លោកបានប្រកាសថាខ្លួនជាអ្នកឈ្នះនៅក្នុងការបោះឆ្នោត បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ៥១,៦ ភាគរយ ខណៈសន្លឹកឆ្នោត ៩៩,៧ ភាគរយត្រូវបានរាប់ ធៀបនឹងសំឡេង ៤៨,៤ ភាគរយរបស់លោក ហាវីស្តូ នេះបើយោងតាមទិន្នន័យរបស់ក្រសួងយុត្តិធម៌។ប្រមុខរដ្ឋថ្មីរបស់ប្រទេសហ្វាំងឡង់ នឹងទទួលខុសត្រូវចំពោះសន្តិសុខ និងគោលនយោបាយការបរទេសរបស់ខ្លួន រួមទាំងជំហររបស់សមាជិកណាតូ ដែលត្រូវបានអនុម័តនាពេលថ្មីៗនេះចំពោះប្រទេសរុស្ស៊ី ដែលប្រទេសនេះមានព្រំដែនដ៏វែងឆ្ងាយជាមួយខ្លួន។ការបោះឆ្នោតនេះ គឺជាយុគសម័យថ្មីមួយនៅក្នុងប្រទេសហ្វាំងឡង់ ដែលអស់រយៈពេលជាច្រើនទស្សវត្សរ៍បានជ្រើសរើសប្រធានាធិបតីដើម្បីជំរុញទំនាក់ទំនងការទូត ជាពិសេសជាមួយប្រទេសរុស្ស៊ី ដែលនៅជិតខាង ហើយបានជ្រើសរើសមិនចូលរួមសម្ព័ន្ធយោធាដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងមូស្គូ និងអង្គការណាតូ។ប៉ុន្តែប្រជាជនហ្វាំងឡង់ បានប្ដូរចិត្តបន្ទាប់ពីរុស្ស៊ី វាយលុកអ៊ុយក្រែន ដែលធ្វើឲ្យប្រទេសនេះងាកទៅចូលរួមក្នុងសម្ព័ន្ធយោធាណាតូ កាលពីខែមេសា ឆ្នាំមុន៕

ក្រុមអ្នកគាំទ្រលោក Imran Khan ឈ្នះអាសនៈភាគច្រើនក្នុងការបោះឆ្នោតនៅប៉ាគីស្ថាន ខណៈគូប្រជែងប្រកាសជ័យជម្នះ

2024/02/12 08:49:22 am        278
លទ្ធផលចុងក្រោយនៃការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថានបានធ្វើឱ្យក្រុមអ្នកឯករាជ្យដែលភាគច្រើនគាំទ្រអតីតនាយករដ្ឋមន្ត្រីលោកអ៊ីមរ៉ានខាន(Imran Khan) ដែលកំពុងជាប់ពន្ធនាគារ នាំមុខគេដោយទទួលបានអាសនៈចំនួន៩៣ ក្នុងចំណោមអាសនៈសរុបចំនួន២៦៤។គណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន (PML) របស់លោក ណាវ៉ាស់ ហ្សារីហ្វ (Nawaz Sharif) ដែលជាអតីតនាយករដ្ឋមន្ត្រីមួយរូបផ្សេងទៀត ស្ថិតក្នុងលំដាប់ទីពីរដោយទទួលបាន៧៥ អាសនៈ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ បុរសវ័យ៧៤ ឆ្នាំរូបនេះ ខ្វះសំឡេងភាគច្រើនដាច់ខាត ប៉ុន្តែគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន( PML)បានលេចចេញជាគណបក្សដ៏ធំបំផុតតែមួយ នៅក្នុងសភា ខណៈក្រុមឯករាជ្យរបស់លោក Khan បានឈរឈ្មោះជាលក្ខណៈបុគ្គល។ លោក Sharif និងលោក Khan ដែលជាអតីតប្រធានក្រុមកីឡា គ្រីកឃីត (cricket)និងជាប្រវត្តិសាស្ត្រនៃកីឡារបស់ប្រទេសប៉ាគីស្ថាន នោះ អ្នកទាំងពីរនាក់សុទ្ធតែបានប្រកាសពីជ័យជម្នះរៀងៗខ្លួន ខណៈលទ្ធផលនៅមិនទាន់ច្បាស់នៅឡើយថា តើអ្នកណា នឹងបង្កើតរដ្ឋាភិបាល។លោក Khan កំពុងជាប់ពន្ធនាគារសម្រាប់ការកាត់ទោសលើបទចោទប្រកាន់រាប់ចាប់ពីការលេចធ្លាយអាថ៌កំបាំងរដ្ឋរហូតដល់អំពើពុករលួយ ប៉ុន្តែក្រុមអ្នកគាំទ្ររបស់លោកទទូចថាការចោទប្រកាន់នេះគឺមានហេតុផលនយោបាយ។ មនុស្សរាប់លាននាក់បានចេញមកបោះឆ្នោតឱ្យឯករាជ្យ ទោះបីជាលោក Khan មិនអាចជាផ្នែកមួយនៃរដ្ឋាភិបាលណាមួយ ខណៈរូបលោក កំពុងជាប់ពន្ធនាគារក៏ដោយ។ បេក្ខភាពនាយករដ្ឋមន្ត្រី ត្រូវបង្ហាញអាសនៈភាគច្រើនចំនួន ១៦៩ នៅក្នុងរដ្ឋសភា ដើម្បីបង្កើតរដ្ឋាភិបាលនៅពេលដែលសភាត្រូវបានហោះហៅនៅថ្ងៃខាងមុខ។នេះនឹងត្រូវបានកំណត់ដោយការពិភាក្សាចម្រុះនិងថាតើបេក្ខជនដែលគាំទ្រលោក Khan អាចចូលរួមជាមួយគណបក្សតូចជាងខ្លួននៅក្នុងសភាក្នុងការបង្កើតប្លុកតែមួយដើម្បីទទួលបានអាសនៈបម្រុងដែរឬទេ៕

កូនសត្វផ្សោតទើបតែកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវឃើញ

2024/02/12 07:38:04 am        269
ក្រចេះ៖ កូនសត្វផ្សោតទើបតែកើតថ្មីមួយក្បាល មានអាយុប្រមាណជា០២ថ្ងៃ ត្រូវបាន ស្រាវជ្រាវឃើញនៅវេលាម៉ោងប្រមាណ១០:៤៥នាទី ថ្ងៃត្រង់ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់កាំពី - ជ្រោយបន្ទាយ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ ត្រូវបានប្រទះឃើញដោយក្រុមឆ្មាំទន្លេដែលកំពុងចុះល្បាត និងបានរាយការណ៍ជូនក្រុមការងារស្រាវជ្រាវ ដើម្បីចុះស្រាវជ្រាវ និងថតយករូបជាក់ស្តែង។ កូនផ្សោតទើបនឹងកើតថ្មីនេះស្ថិតក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ ០៦ក្បាល។ នេះគឺជាកូនផ្សោតទី១ ដែលបានកត់ត្រានៅក្នុងឆ្នាំ ២០២៤ នេះ ។នេះបើយោងតាមប្រភពពីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បានចេញផ្សាយ៕

ការបង្ហាញកាំជ្រួចភ្ញីឆ្លងច្រកសមុទ្រ បានចាប់ផ្ដើមធ្វើ ដើម្បីប្រារព្ធពិធីចូលឆ្នាំចិន

2024/02/11 06:20:19 pm        314
កាំជ្រួចភ្ញី បានបំភ្លឺពេញផ្ទៃមេឃពីលើភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ កាលពីយប់ថ្ងៃសៅរ៍ ខណៈដែល ប្រជាជននៅក្នុងសហគមន៍សៀមិន(Xiamen)និងសហគមន៍ គីនមិន(Kinmen)នាំគ្នាឈរមើលការបង្ហាញកាំជ្រួចភ្ញី ដើម្បីអបអរធីចូលឆ្នាំចិន។ការបង្ហាញកាំជ្រួចភ្ញីនៅច្រកសមុទ្រនេះមានរយៈពេល៣០នាទី ដែលនាំអោយប្រជាជនទាំងសងខាងបានមកជួបជុំគ្នានៅច្រកសមុទ្រដើម្បីប្រារព្ធពិធីបុណ្យប្រពៃណីដ៍ធំជាងគេបំផុតនៅក្នុងប្រទេសចិន។អ្នកទេសចរម្នាក់ក្នុងសហគមន៍ សៀមិនបាននិយាយថា ការបង្ហាញកាំជ្រួចនេះ គឺជាភាពអស្ចារ្យ ហើយខ្ញុំសូមជូនពរអោយអ្នកទាំងអស់គ្នាមានសំណាងល្អក្នុងឆ្នាំថ្មីនេះ។នាង យ៉ាំង ឆៅហ៊ុង(Yang Chaohung) ជាជនជាតិតៃវ៉ាន់បាននិយាយថា ខ្ញុំសង្ឃឹមថា ជាមួយនឹងការផ្ដល់ពរជ័យពីការបង្ហាញកាំជ្រួចនៅលើច្រកសមុទ្រទាំងពីរភាគីនៅថ្ងៃនេះ ប្រទេសរបស់យើងនឹងក្លាយជា ប្រទេសខ្លាំងជាងមុន ហើយយើងនឹងមានការអភិវឌ្ឍប្រសើរជាងមុនសសំរាប់ភាគីរបស់យើង។តាំងពីឆ្នាំ១៩៨៧ សហគមន៍ សៀមិន និងសហគមន៍គីនមិនបានប្រារព្ធពិធីចូលឆ្នាំចិន ឬ បុណ្យនិទាឃរដូវជាមួយនឹងការបង្ហាញកាំជ្រួចភ្ញីនៅច្រកសមុទ្ររួមគ្នា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់ប្រធានអង្គភាពវិស្វកម្មរបស់ក្រុមហេសបូឡា
06/06/2026 02:06 PM