សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នយោបាយ​ និង ការអភិវឌ្ឍន៍

ជប៉ុនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំការកសាងអ៊ុយក្រែន ឡើងវិញ ដោយសន្យាលើសន្ធិសញ្ញាពន្ធថ្មី

2024/02/19 06:45:02 pm        90
ប្រទេសជប៉ុន បានធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក ដេនីស៍ ស្មីហាល (Denys Shmyhal) នៅថ្ងៃចន្ទ (១៩ កុម្ភៈ) នេះនៅទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពីការកសាងអ៊ុយក្រែនឡើងវិញ ដោយបានសន្យាលើសន្ធិសញ្ញាពន្ធទ្វេភាគីថ្មី និងការគាំទ្រផ្សេងទៀតសម្រាប់ធុរកិច្ចជប៉ុន ខណៈដែលសង្រ្គាមអ៊ុយក្រែននៅតែបន្ត។នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចចរចាក្នុងអំឡុងពេលប្រកាសពីសន្ធិសញ្ញាពន្ធទ្វេភាគីថ្មី និងការចាប់ផ្ដើមនៃកិច្ចចរចាសម្រាប់សន្ធិសញ្ញាវិនិយោគដែលមិនបានផ្ដល់ព័ត៌មានលម្អិតថា «ប្រទេសជប៉ុន បានឈរជាមួយ និងបន្តឈរជាមួយអ៊ុយក្រែនជានិច្ច»។ខណៈពេលដែលការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនឈាន ចូលដល់ឆ្នាំទី៣ របស់ខ្លួន ប្រទេសជប៉ុនបានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុជាង ១០ ពាន់លានដុល្លារ ខណៈខ្លួនព្យាយាមបង្ហាញពីសាមគ្គីភាពជាមួយកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងគីវ។ ជប៉ុនមិនអាចផ្តល់ការគាំទ្រផ្នែកយោធាដោយផ្ទាល់បានទេ ដោយសារតែច្បាប់ដែលហាមឃាត់ការនាំចេញអាវុធដែលបង្កគ្រោះថ្នាក់ខ្ពស់របស់ខ្លួន។ប្រទេសជប៉ុន បានបន្ធូរបន្ថយមួយផ្នែកនូវច្បាប់នាំចេញអាវុធនេះនៅក្នុងខែធ្នូ ដែលជាការរុះរើលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ ប៉ុន្តែនៅតែមានការរឹតបន្តឹងលើការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសដែលមានសង្រ្គាម៕

លោក Biden ៖ កងទ័ពអ៊ុយក្រែនត្រូវបានបង្ខំឱ្យដកចេញពីក្រុងអាវឌីអ៊ីវកា ព្រោះខ្វះគ្រាប់រំសេវ

2024/02/19 06:23:10 pm        171
កងកម្លាំងរបស់រុស្ស៊ីដណ្តើមយកបានទីក្រុងអាវឌីអ៊ីវកា(Avdiivka)ពីអ៊ុយក្រែន ជាការដណ្តើមបានជ័យជម្នះធំបំផុតក្នុងរយៈពេល៩ខែ។ លោកប្រធានាធិបតីអាមេរិក Joe Biden ជឿជាក់ថា កងកម្លាំងអ៊ុយក្រែនត្រូវបានបង្ខំឱ្យដកខ្លួនចេញពីទីក្រុងអាវឌីអ៊ីវកា កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ដោយសារកង្វះគ្រាប់រំសេវដែលបណ្តាលមកពីសមត្ថភាពឃ្លាំងគ្រាប់រំសេវធ្លាក់ចុះ។ លោកបានសង្កត់ធ្ងន់ថា រឿងនេះបានកើតឡើងដោយសារតែភាពអសកម្មក្នុងនាមសភាអាមេរិក ដែលនាំឱ្យរុស្ស៊ី ទទួលបានផលចំណេញគួរឱ្យកត់សម្គាល់ ជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ។ សេចក្តីថ្លែងការណ៍របស់សេតវិមានបានសរសេរថា លោកប្រធានាធិបតី Biden បានហៅទូរស័ព្ទទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសៅរ៍ទី១៧ ខែកុម្ភៈដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្តគាំទ្រអ៊ុយក្រែននៅមុនខួបពីរឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី។ អំឡុងការសន្ទនាតាមទូរស័ព្ទ លោក Biden បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សភាដើម្បីអនុម័តជាបន្ទាន់លើសំណើកញ្ចប់មូលនិធិបន្ថែមផ្នែកសន្តិសុខជាតិ ដើម្បីផ្គត់ផ្គង់កងកម្លាំងអ៊ុយក្រែនឡើងវិញ។ លោក Biden បានបញ្ជាក់ជាថ្មីអំពីការគាំទ្រទ្វេភាគីដ៏រឹងមាំនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្នុងចំណោមប្រជាជនអាមេរិកសម្រាប់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ លោកក៏បាននិយាយថា នេះជារឿងសំខាន់ក្នុងការដាក់ការខូចខាតលើរដ្ឋាភិបាលរុស្ស៊ីឲ្យទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន៕

រុស្ស៊ីដណ្តើមបានទីក្រុង Avdiivka លោក Zelenskiy ពិភាក្សាជាមួយលោក Biden ពីការបន្តគាំទ្រ

2024/02/19 06:19:42 pm        92
កាលពីថ្ងៃអាទិត្យ រុស្ស៊ី បាននិយាយថា ខ្លួនបានគ្រប់គ្រងទាំងស្រុងទីក្រុង Avdiivka របស់អ៊ុយក្រែន បន្ទាប់ពីអ៊ុយក្រែន បានដកថយ ទោះបីជាទីក្រុងមូស្គូបាននិយាយថា ទាហានអ៊ុយក្រែនមួយចំនួននៅតែលាក់ខ្លួននៅក្នុងរោងចក្រផលិតកូកាកូឡាដ៏ធំនាសម័យសូវៀត បន្ទាប់ពីការប្រយុទ្ធខ្លាំងបំផុតមួយក្នុងសង្រ្គាម។ ការដួលរលំនៃទីក្រុង Avdiivka គឺជាការទទួលបានធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីការដណ្តើមបានទីក្រុង Bakhmut កាលពីខែឧសភា ឆ្នាំ ២០២៣ ហើយកើតមានឡើងរយៈពេលជិតពីរឆ្នាំរហូតមកដល់ថ្ងៃនេះ ចាប់តាំងពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ចាប់ផ្តើមសង្រ្គាមទ្រង់ទ្រាយពេញលេញដោយបញ្ជាឱ្យមានការឈ្លានពានអ៊ុយក្រែន។ វិមានក្រឹមឡាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ខ្លួនថា ប្រមុខរដ្ឋ បានសាទរ ទាហានរុស្ស៊ីលើភាពជោគជ័យនេះ ថា ជា«ជ័យជំន្នះដ៏សំខាន់។ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃអាទិត្យ បាននិយាយថាលោកបានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden អំពីទីក្រុងភាគខាងកើត Avdiivka និងការគាំទ្រចាំបាច់សម្រាប់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់សេតវិមាន បាននិយាយថា លោក Biden បានទូរស័ព្ទទៅ លោក Zelenskiy កាលពីថ្ងៃសៅរ៍ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រអ៊ុយក្រែន ហើយលោកបានបញ្ជាក់ជាថ្មីអំពីតម្រូវការសម្រាប់សភា ដើម្បីអនុម័តកញ្ចប់ជំនួយយោធាបន្ទាន់។លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថានៅពេលយប់របស់លោកកាលពីថ្ងៃអាទិត្យ ដោយសង្ខេបពីព្រឹត្តិការណ៍ប្រចាំសប្តាហ៍ថា សប្តាហ៍នេះ ចិត្តដែលខ្វល់ខ្វាយ មិនត្រឹមតែនៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ មានការព្រួយបារម្ភចំពោះវីរបុរសរបស់យើងសម្រាប់ទីក្រុង Avdiivka។ អ៊ុយក្រែន បាននិយាយថា ខ្លួនបានដកទាហានរបស់ខ្លួនចេញពីទីក្រុង Avdiivka ដើម្បីជួយសង្រ្គោះកងទ័ពពីការហ៊ុមព័ទ្ធ ពេញលេញ បន្ទាប់ពីមានការប្រយុទ្ធគ្នាខ្លាំងជាច្រើនខែមកនេះ។

សម្ដេចធិបតី៖ ពលរដ្ឋប្រទេសណាដែលធ្វើឱ្យខូចមុខមាត់កម្ពុជា ត្រូវជាប់គុក និងដាក់ក្នុងបញ្ជីខ្មៅមួយជីវិតទៀត

2024/02/19 06:00:36 pm        242
មានប្រសាសន៍ក្នុងពិធីអញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី បានប្រកាសព្រមានជាសាធារណៈថា ពលរដ្ឋនៅប្រទេសណាក៏ដោយ ដែលមានបំណងចង់យកកម្ពុជា ដើម្បីធ្វើអាជីវកម្មខុសច្បាប់ផ្ទាល់ខ្លួន នឹងត្រូវចាប់ដាក់ពន្ធនាគារ បណ្ដេញចេញពីកម្ពុជា ហើយនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅមួយជីវិតថែមទៀត។ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរម្លឹកពីករណីចាប់ខ្លួនជនជាតិតៃវ៉ាន់ ដែលបានថត ប្រឌិតវីដេអូថា ខ្លួនត្រូវគេចាប់ជំរិតនៅកម្ពុជា ដើម្បីទទួលបាន View គឺអ្នកចូលមើលច្រើននៅលើប ណ្ដាញសង្គម និងទទួលបានផលប្រយោជន៍ពីចំនួន View នោះ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកពីករណីជនបរទេសមួយក្រុម ដែលបានថតវីដេអូ ប្រឌិតអំពីករណីបូមឈាមលក់នៅកម្ពុជា ដើម្បីក្រុមនោះទទួលបានអត្ថប្រយោជន៍ផ្ទាល់ខ្លួន និង ករណីនារី នៅប្រទេសក្បែរខាងកម្ពុជាចំនួន ២ នាក់ដែលបានប្រឌិតថា ពួកគេត្រូវគេនាំយកមកលក់ ដើម្បីដូរក្រ លៀននៅកម្ពុជា។ ជនទាំងនេះ មានមួយចំនួនត្រូវជាប់ទោសនៅកម្ពុជា និងខ្លះទៀត ត្រូវប្រទេសសាមីចាប់យកទៅដាក់គុកផងដែរ៕ដោយ៖ គង់ ឌិន

សម្តេចធិបតី បដិសេធមិនលើកលែងដល់ជនជាតិតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូបំផ្លាញកិត្តិយស កម្ពុជាជាដាច់ខាត

2024/02/19 05:53:28 pm        245
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសចាត់វិធានការ​ដោយមិនត្រូវ​លើកលែង ជាដាច់ខាតចំពោះជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតវីដេអូ​ក្លែងក្លាយ​ដោយ​និយាយរឿងមិនមែនជាការពិត នៅខេត្តព្រះសីហនុ កាលពីកន្លងទៅថ្មីៗនេះ បើទោះ មានគេទូរស័ព្ទសុំអន្តរាគមន៍ ដល់សម្តេចក៏ដោយនោះ។ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ​មានអ្នកទូរស័ព្ទទៅ​សម្តេច​ដើម្បីសុំអន្តរាគមន៍ឲ្យដោះលែង​ដល់ជនជាតិចិនតៃវ៉ាន់ពីរនាក់ ​ដែល​បាន​ផលិតវីដេ​អូ​និយាយរឿង​អាក្រក់នៅខេត្តព្រះសីហនុ ​ប៉ុន្តែត្រូវបានសម្តេច​បដិសេធ ដោយសម្តេចចាត់ទុកថា បុគ្គលទាំងពីររូបនេះ មានភាព​អាត្មានិយម​ គិតតែ​ផលប្រយោជន៍ខ្លួន ដោយបាន​បំផ្លាញ​កិត្តិយស​ខ្លាំង​ណាស់​ដល់ប្រទេសកម្ពុជា ​តាមរយៈផលិតវីដេអូប្រឌិតរឿងអាក្រក់ ដែលមិនមែនជាការពិតនោះ។ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសព្រមានដល់បុគ្គល ណា ដែលយកកម្ពុជាជាទីតាំងដើម្បីប្រព្រឹត្តសកម្មភាពអាក្រក់ ហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស​របស់​ប្រ ទេសកម្ពុជានោះ នឹងត្រូវអនុវត្តច្បាប់ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ​ដោយគ្មានការលើកលែងនោះឡើយ ជាពិសេស ​ដូចករណីជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ ដែលត្រូវបានអាជ្ញាធរកម្ពុជា​ចាប់ខ្លួនបន្ទាប់​ពីពួកគេប្រឌិតរឿង មិនពិតនៅខេត្តព្រះសីហនុយ៉ាងដូច្នេះដែរ។សូមបញ្ជាក់ថា តុលាការខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់ចំនួនពីរនាក់ ដាក់​ពន្ធនាគារចំនួនពីរឆ្នាំ​ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ​ចំនួន៤លានរៀល ពីបទល្មើស​ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គមនៅខេត្តព្រះសីហនុ ​កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅថ្មីៗនេះ។ ជនជាតិចិនតៃវ៉ាន់ទំាងពីរនាក់នេះ ១.ឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) និងទី២.មានឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)។ ពួកគេទាំងពីរនាក់នេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេទាំងពីរនាក់​នេះ​បានផលិតវីដេអូប្រឌិតរឿងមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមនានា ដូចជាធ្វីតធើ ហ្វេសបុក និងTikTokជាដដើម៕អត្ថបទ បាន ចក់

សម្តេចធិបតី៖ ភាពរីកចម្រើនកម្ពុជាបច្ចុប្បន្ន មិនមែនជាការ​ចៃដន្យ​ គឺចេញពីកត្តានយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាល

2024/02/19 05:39:42 pm        181
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ភាពរីកចម្រើនរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ មិនមែនជាការចៃដន្យនោះទេ គឺកើតចេញពីកត្តានយោបាយច្បាស់លាស់​របស់​រាជរដ្ឋាភិបាល និងប្រទេសមានសុខសន្តិភាព។ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ការរីកចម្រើនលើ​គ្រប់វិស័យ ​ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលបានរីកចម្រើន​ជាបន្តបន្តាប់ទាំងនៅ​រាជធានី​ភ្នំពេញ និងតាមបណ្តា ​ខេត្តនានានៅទូទាំងប្រទេសនោះ គឺកើតចេញពីនយោបាយច្បាស់លាស់​របស់រាជរដ្ឋាភិបាលទាំងអាណត្តិ ​កន្លងទៅនិងបច្ចុប្បន្ននេះ។នៅក្នុងវេទិកាបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រានោះដែរ សម្តេចធិបតី​នាយករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកជាថ្មីម្តងទៀតទៅកាន់ជនរួមជាតិទាំង​អស់ឲ្យបន្តថែរក្សា​នូវ​សុខសន្តិភាព ​និង​ការអភិវឌ្ឍដែលកំពុង​កើត​មានសព្វថ្ងៃនេះ​ផងដែរ ​ដោយ​សម្តេច​ អះអាងថា មាន​សុខសន្តិភាព គឺមានការ​អភិវឌ្ឍ​គ្រប់បែបយ៉ាង​ ជាក់​ស្តែង​ដូចការ​​បើការ​ដ្ឋាន​សាងសង់នូវស្ពាន ចាក់អង្រែក្រោម-ព្រែកប្រា នាថ្ងៃនេះជាដើម៕អត្ថបទបាន ចក់

សម្តេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធគឺជាគោលដៅដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ

2024/02/19 05:31:02 pm        227
សម្ដេចនាយករដ្ឋមន្រ្តី ថ្លែងថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាគោលដៅដ៏សំខាន់របស់​រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ ខណៈរាជរដ្ឋាភិបាលនឹងខិតខំពង្រឹងលទ្ធភាព និងដាក់ទិសដៅនូវផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះ​ឲ្យកាន់តែច្រើនបន្ថែមទៀត ទាំងផ្លូវថ្នល់ និងផ្លូវដែក។ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន ជាពិសេសផ្លូវ ថ្នល់គឺជាគោលដៅអាទិភាពទី២ បន្ទាប់ពីធនធានមនុស្ស ហើយផ្លូវថ្នល់នេះ នឹងជួយរុញរោងចក្រសហគ្រាសដល់មូលដ្ឋាន និងជួយរុញការងារពលរដ្ឋដល់មូលដ្ឋាន ដើម្បីឲ្យសេដ្ឋកិច្ចរបស់ពលរដ្ឋកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈហេដ្ឋារចនាសម្ព័ន្ធ។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានកម្រោងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនេះជាច្រើនបន្ថែមទៀត ទាំងផ្លូវថ្នល់ ស្ពាន ផ្លូវដែក និងផ្លូវក្រោមដីជាដើម ដោយគម្រោងទាំងនោះ មានដូចជាផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុងបាវិត ខេត្តស្វាយរៀង ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប និងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយគម្រោងទាំងនេះនឹងជំរុញសេដ្ឋកិច្ចកម្ពុជា​ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត រួមទាំងការកាត់បន្ថយការសំណាក់ស្រុករបស់ពលរដ្ឋកម្ពុជា​ផងដែរ៕អត្ថបទបាន ចក់

UN ទំនងជាបោះឆ្នោតនៅថ្ងៃអង្គារស្អែកនេះ លើបទឈប់បាញ់ហ្កាហ្សា ខណៈអាមេរិកអាចនឹងវេតូម្ដងទៀត

2024/02/19 05:07:20 pm        127
ក្រុមអ្នកការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទំនងជានឹងបោះឆ្នោតនៅថ្ងៃអង្គារ (២០ កុម្ភៈ) ស្អែកនេះលើការជំរុញរបស់ប្រទេសអាល់ហ្សេរី សម្រាប់ស្ថាប័នដែលមានសមាជិកចំនួន ១៥ ប្រទេសដើម្បីទាមទារបទឈប់បាញ់មនុស្សធម៌ភ្លាមៗនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយជាជំហានមួយដែលសហរដ្ឋអាមេរិក បានបង្ហាញពីសញ្ញាថាខ្លួននឹងវេតូម្ដងទៀត។អាល់ហ្សេរី បានដាក់ចេញសេចក្តីព្រាងនៃសេចក្តីសម្រេចដំបូងជាងពីរសប្តាហ៍មុន ប៉ុន្តែឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាសហ្គ្រីនហ្វីល (Linda Thomas-Greenfield) បាននិយាយយ៉ាងឆាប់រហ័សថា សេចក្តីព្រាងនេះអាចបង្កគ្រោះថ្នាក់ដល់ «ការចរចារដ៏រសើប» ក្នុងគោលបំណងធ្វើឱ្យមានការផ្អាកប្រយុទ្ធនៅក្នុងសង្គ្រាម។សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវការសំឡេងគាំទ្រយ៉ាងតិច ៩ សំឡេង ហើយគ្មានការវ៉េតូពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន ឬរុស្ស៊ី ដើម្បីអនុម័តបាន។ជាទម្លាប់ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន តែងតែការពារសម្ព័ន្ធមិត្តរបស់ខ្លួនអ៊ីស្រាអែល ពីវិធានការរបស់អង្គការសហប្រជាជាតិ ហើយបានប្រើសិទ្ធិវ៉េតូពីរដងរួចមកហើយលើវិធានការរបស់ក្រុមប្រឹក្សានេះ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា

2024/02/19 04:40:05 pm        234
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែងជាង ៨០០ម៉ែត្រ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ជាប្រភេទស្ពាន ដែលអនុញ្ញាតឱ្យរថយន្តបើកឆ្លងកាត់ចំនួន ២ ខ្សែទៅ ២ ខ្សែមក។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញពិនិត្យលទ្ធភាពជាមួយវិស័យឯកជន និងប្រជាពលរដ្ឋម្ចាស់ដី ដើម្បីអាចបើកផ្លូវត្រង់ចំណុចស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយធ្វើយ៉ាងណាអាចឱ្យពលរដ្ឋធ្វើដំណើរត្រង់ទៅចំផ្លូវជាតិលេខ១តែម្ដង ដើម្បីផ្ដល់ភាពកាន់តែងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបាន ជួយឱ្យការធ្វើដំណើរប្រជាពលរដ្ឋកាន់តែងាយស្រួល កាត់បន្ថយចំណាយ និងកាត់បន្ថយពេលវេលាធ្វើដំណើរ បង្រួមខេត្តក្រុងឱ្យកាន់តែជិតគ្នា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា តាមរយៈកំណើន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅទូទាំងប្រទេសកម្ពុជា បានចូលរួមរុញកំណើន រោងចក្រ សហគ្រាស ជាច្រើនទៅដល់បណ្ដាខេត្ត បង្កើនការងារ និងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាអាទិភាពទីពីរដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងដាក់ចេញក្នុងគោលនយោបាយ និងយុទ្ធសាស្រ្ដជាតិ បន្ទាប់ពីមនុស្ស។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្លែងថា គម្រោងសាងសង់ស្ពានពីផ្សារចាស់ទៅអរិយក្សត្រ និងស្ពានដែលធំជាងគេនៅខេត្តក្រចេះ ពេលនេះកំពុងសិក្សាដើម្បីឈានទៅធ្វើការសាងសង់នាពេលខាងមុខ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្ពានដែលឆ្លងកាត់ទន្លេធំៗនៅកម្ពុជា មាន ១៩ បានសាងសង់រួច, ៣ កំពុងធ្វើ និង ៣ ទៀតកំពុងសិក្សាសាងសង់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការបង្កើនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺដោយសារមានកំណើនប្រជាជន និងសេដ្ឋកិច្ចជាតិ រីកចម្រើន ដែលទាមទារឱ្យមានការពង្រីកការសាងសង់បន្ថែម។-សម្ដេចធិបតី បានបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ គិតទាំងប្រជាពលរដ្ឋរស់នៅអចិន្រ្ដៃយ៍ និងប្រជាពលរដ្ឋមកប្រកបការងារពីបណ្ដាខេត្តសរុបមានជាង ៣ លាននាក់ ដូច្នេះការដោះស្រាយបញ្ហាចរាចរណ៍គឺត្រូវគិតគូរមិនអាចរងចាំបានទេ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បញ្ហាចរាចរណ៍នេះ ត្រូវបានគិតគូរតាំងពីអាណត្តិមុនដោយសម្ដេចតេជោ ហ៊ុន សែន ដូច្នេះមិនត្រូវរងចាំទៀតទេគឺត្រូវការដោះស្រាយបញ្ហនេះតាមរយៈការបង្កើនសមត្ថភាពមធ្យោបាយដឹកជញ្ជូនសាធារណៈ, ការបើកផ្លូវក្រវាត់ក្រុង និងមធ្យោបាយក្រោមដី (រថភ្លើងក្រោមដី) និងលើអាកាស (រថភ្លើងលើអាកាស)។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កន្លងមក ចិនបានជួយសាងសង់ស្ពានធំៗឆ្លង កាត់ទន្លេនៅកម្ពុជា បានចំនួន ១៦ ស្ពានរួចហើយ។-សម្ដេចធិបតី៖ ចិន គឺជាប្រទេសដែលឈរនៅលំដាប់ទី១ ដែលបានផ្ដល់ឥណទាន និងជំនួយផ្សេងៗ ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ពន្ធ(ស្ពាន, ផ្លូវ,...)នៅកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសឱ្យត្រៀមមធ្យោបាយដឹកជញ្ជូន និងទឹកសុទ្ធ សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរនាពេលខាងមុខ។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាមិនអាចអត់ឱនឱ្យបានទេ ចំពោះជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតមាតិកាវីដេអូប្រឌិត ធ្វើឱ្យខូចមុខមាត់ និង​កិត្តិយស​កម្ពុជា តាមរយៈការផលិតវីដូ ចាប់ជំរិត និងវីដេអូប្រឌិតជាច្រើនទៀត ដូច្នេះមិនអាចឱ្យមានការអន្តរាគមន៍ជាដាច់ខាត។-សម្ដេចធិបតីព្រមានដល់ក្រុមអ្នកផលិតមាតិកាវីដេអូផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេ កម្ពុជានឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះករណីនេះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានព្រមានដល់ពលរដ្ឋនៅប្រទេសផ្សេងទៀត ដែលមានបំណងចង់យកកម្ពុជា ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន នឹងត្រូវចាប់ដាក់ឃុំខ្លួន ក្នុងពន្ធនាគារចំនួន ២ ឆ្នាំ បន្ទាប់មកបណ្ដេញចេញពីកម្ពុជា ហើយនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ មិនឱ្យចូលមកកម្ពុជាមួយជីវិត ថែមទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឱ្យបន្តការត្រួតពិនិត្យ និងរឹតបន្ដឹងច្បាប់ចរាចរណ៍បន្ថែមទៀត ជាពិសេសករណីត្រួតពិនិត្យគ្រឿងស្រវឹងនៅតាមរាជធានី ខេត្ត។ - សម្ដេចស្នើឱ្យប្រជាពលរដ្ឋស្វ័យម្ចាស់ការលើការបើកបរ ត្រូវបើកបរដោយប្រុងប្រយ័ត្ន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ចំនួនអ្នកស្លាប់ដោយបញ្ហាចរាចរណ៍នៅកម្ពុជា បច្ចុប្បន្ន ច្រើនជាងអ្នកស្លាប់ដោយសង្គ្រាម និងគ្រាប់មីនទៅទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ កុំគេចវេះ និងត្រូវចូលខ្លួនមកទទួលខុសត្រូវលើកំហុសរបស់ខ្លួន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកបើកបរយានយន្តទាំងអស់ សូមបើកបរគោរពតាមច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសកុំឱ្យមានទុក្ខសោកដល់ក្រុមគ្រួសារអ្នកដទៃ បញ្ជៀសកុំឱ្យអ្នកដទៃស្រក់ទឹកភ្នែក ដោយសារការបើកបរមិនគោរពច្បាប់។

យុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្កោលទោស​ចំពោះទង្វើគំរាមកំហែង​ដល់អង្គបោះឆ្នោត ធ្វើឡើងដោយគណបក្សភ្លើងទៀន

2024/02/16 09:45:04 pm        571
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិលតាមបណ្តាខេត្ត-រាជធានី និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញ​លិខិត​ថ្កោល​ទោស​ចំពោះ​ទង្វើ​គំរាម​កំហែង​ដល់​អង្គ​បោះឆ្នោតដែលធ្វើឡើងដោយគណបក្សភ្លើងទៀន។ ក្រុមយុវជន​សង្គមស៊ីវិល បានលើកឡើងថា ពួកគេបាន​តាម​ដាន​អំពី​ស្ថានការ​ក្នុង​ការ​ឃោសនា​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ យ៉ាងយកចិត្តទុកដាក់ក្នុងនោះ ក្នុង​នាម​យុវជន​សង្គម​ស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានកោត​សរសើរ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​យក​ចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​ដំណើរ​ការ​ឃោសនាបោះឆ្នោត និងសម្រ​ប​សម្រួល​ដើម្បី​ធានា​បាន​ថា​ការបោះឆ្នោត​ព្រឹទ្ធ​សភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។ក្រុមយុវជនលើកឡើងថា ប៉ុន្តែជា​អកុសលម្តង​ហើយ​ម្តង​ទៀត​មាន​គណបក្ស​នយោបាយ​មួយ​ដែល​គ្មាន​បញ្ជី​បេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា សម្រាប់អាណត្តិនេះ បាន​និង​កំពុង​ធ្វើ​សកម្មភាព​ញុះញង់​ដល់ស​មាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតទៅវិញ។ ទង្វើ​គំរាម​កំហែង​លើអង្គបោះឆ្នោត បង្គាប់បញ្ជាឲ្យបោះឆ្នោត ជូនគណបក្សនេះ ឬគណបក្សនោះ ស​បញ្ជាក់​ថា​ជា​កា​រ​រំលោភ លើសិទ្ធិ​ក្នុងការសម្រេចចិត្តរបស់អង្គបោះឆ្នោត រំលោភ​លើ​ការ​សម្ងាត់​នៃ​បោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតជាដើម។ ក្រុមយុវជន​សង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាត់ទុកថា សកម្មភាពគំរាម​កំហែង​របស់​គណបក្សនោះ​ជា​ទង្វើមិនគប្បី និងផ្ទុយពីគោលការណ៍នៃច្បាប់ និងរំលោភបំពាន​ដល់​សិទ្ធិ​បោះឆ្នោត​ជ្រើស​រើសសមាជិកព្រឹទ្ធសភា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ព្រម​ទាំង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ ក្រុមយុវជនសង្គមស៊ីវិលប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកនយោបាយ បុគ្គល ឬ​ក្រុម​ណា​មួយ​ដែលមានចិត្តគំនិតបំបែកបំបាក់ និងធ្វើឱ្យប្រទេសជាតិកម្ពុជា អស្ថិរភាព អសន្តិសុខ និង​អណាធិបតេយ្យ។ ក្រុមយុវជនគាំទ្រដល់ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងមហាផ្ទៃ និង គ.ជ.ប ចាត់​វិធានចំពោះគណបក្សនយោបាយឬបុគ្គលជ្រុលនិយមទាំងអស់នោះ ដើម្បី​ធានា​ដល់​ការ​បោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ខាមុខនេះ ប្រព្រឹត្តដោយរលូន សេរីភាព រក្សាការសម្ងាត់ និង​ប្រជាធិបតេយ្យ​យ៉ាង​ពិត​ប្រាកដ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ ព្រមានសងសឹកកាន់តែខ្លាំង ខណៈមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលត្រៀមវាយប្រហារ
11/12/2026 04:11 PM
ទីក្រុងឌែលី ទប់ទល់វិបត្តិបំពុលបរិស្ថានខណៈខ្យល់និងទឹកមានសារធាតុពុលបង្កហានិភ័យសុខភាព
11/12/2026 04:11 PM
មេដឹកនាំ៖ កោះតៃវ៉ាន់ ចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិនដោយឈរលើមូលដ្ឋានសមភាព
11/12/2026 04:11 PM
ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ត្រូវបានរៀបចំដាក់តាំងបង្ហាញនៅ «ភូមិហ្រ្វង់កូហ្វូនី» ដើម្បីបង្ហាញឱ្យថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទស្សនា
11/12/2026 04:11 PM
លោក Xi បញ្ជាក់​ថា ការបង្រួបបង្រួមតៃវ៉ាន់វិញ​ ត្រូវតែកើត​ឡើង​ ដ្បិត​ប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បាន​ឡើយ
11/12/2026 04:11 PM
កូរ៉េខាងត្បូងឃើញលទ្ធភាពតិចតួចនៃការ​មាន​ទំនាក់ទំនង រវាងអាមេរិក និងកូរ៉េខាងជើង នៅ​ APEC
11/12/2026 04:11 PM
អង្គការ MSF៖ ការផ្ទុះ​ជំងឺអេបូឡា នៅកុងហ្គោ នៅតែមិនអាចគ្រប់គ្រងបាន​ ក្រោយ​រយៈពេល ៦ខែ
11/12/2026 04:11 PM
ក្រុមលោក Eisenkot គ្រោងលុបចោលច្បាប់ចំនួន ៥ សម័យលោក Netanyahu មុនបង្កើត​រដ្ឋាភិបាលអ៊ីស្រាអែលថ្មី​
11/12/2026 03:11 PM
ប្រមុខ​សន្តិសុខអ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅអឺរ៉ុប បើត្រូវបានប្រើសម្រាប់ប្រតិបត្តិ​ការ
11/12/2026 03:11 PM
នគរបាលចាប់អនុវត្តបញ្ចៀសចរាចរណ៍រថយន្តធុនធ្ងន់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បី​ធានា​សន្តិសុខ ជូនគណៈប្រតិភូអន្តរជាតិ
11/12/2026 03:11 PM