គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីទួរគី ចុះហត្ថលេខាលើសមាជិកភាពអង្គការ NATO របស់ស៊ុយអែត

2024/01/26 11:46:18 am        77
ប្រធានាធិបតីប្រទេសទួរគី នៅទីបំផុតបានយល់ព្រមលើសំណើរបស់ប្រទេសស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការណាតូ កាលពីថ្ងៃព្រហស្បតិ៍ (២៥ មករា) ដោយបញ្ចប់ការពន្យារពេលជាច្រើនខែ ហើយទុកឱ្យតែប្រទេសហុងគ្រី ជាអ្នកប្រឆាំងតែម្នាក់គត់លើសមាជិកភាពនៃសម្ព័ន្ធយោធារបស់រដ្ឋធានីស្តុកខុម (Stockholm)។ទីភ្នាក់ងារផ្សព្វផ្សាយផ្លូវការរបស់ប្រធានាធិបតីបានបង្ហាញថា លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) បានចុះហត្ថលេខាលើការផ្តល់សច្ចាប័ននៅក្នុងសភាទួរគី លើសំណើសមាជិកភាពនេះ ប្រហែលរយៈពេល ២០ខែ បន្ទាប់ពីទីក្រុងស្តុកខុម បានស្នើសុំជាលើកដំបូងដើម្បីចូលរួមជាមួយអង្គការណាតូ បន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ី លើអ៊ុយក្រែន។ការផ្តល់សច្ចាប័នរបស់សភាទួរគីកាលពីថ្ងៃអង្គារ បានជម្រះឧបសគ្គដ៏ធំបំផុតដែលនៅសេសសល់ក្នុងការពង្រីកសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។នាយកផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតីបាននិយាយថា លោក អឺដូហ្កាន់ (Erdogan) បាន «សម្រេចបោះពុម្ពច្បាប់» ស្តីពីការចូលជាសមាជិកអង្គការណាតូ របស់ប្រទេសស៊ុយអែត ដែលអនុម័តដោយសភា និងបានចុះហត្ថលេខាលើក្រឹត្យរបស់ប្រធានាធិបតី ដែលអនុម័តពិធីសារចូលជាសមាជិករបស់រដ្ឋធានីស្តុកខុម៕

ហ្វីលីពីន និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងល្បាតឆ្នេរ ដែលប្រថុយនឹងការខឹងសម្បារពីចិន

2024/01/26 11:39:43 am        75
ក្រុមមន្ត្រីបាននិយាយថា ប្រទេសហ្វីលីពីន និងវៀតណាម នឹងយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការកងឆ្មាំល្បាតឆ្នេរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ នៅសប្តាហ៍ក្រោយដោយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ដោយនោះជាសកម្មភាពមួយដែលប្រថុយនឹងការខឹងសម្បារពីប្រទេសចិន។ប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរនេះបានប្រជែងគ្នាទាមទារយកដែនសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការនេសាទ និងពាណិជ្ជកម្មពិភពលោក ដែលចិនទាមទារសិទ្ធិស្ទើរតែទាំងស្រុង។ កងឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មករា) ថាប្រទេសទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងឆ្មាំល្បាតឆ្នេររបស់ពួកគេ ។គេមិនច្បាស់ទេថាកិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលអ្វីខ្លះនោះ ប៉ុន្តែកិច្ចសហប្រតិបត្តិការឆ្មាំល្បាតឆ្នេរមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចគ្នារវាងនាវានេសាទ ដែលទន្ទ្រានចូលទៅក្នុងដែនទឹកបរទេស ដែលជាជំហានមួយអាចជួយបន្ធូរបន្ថយជម្លោះទឹកដីទ្វេភាគី៕

លោកTrump នាំមុខលើលោក Biden ក្នុងការប្រកួតប្រជែងជាថ្មីដែលប្រជាជនអាមេរិកភាគច្រើនមិនចង់បាន

2024/01/26 10:30:45 am        108
លោក Donald Trump បាននាំមុខ៦ពិន្ទុលើលោកប្រធានាធិបតីប្រជាធិបតេយ្យ Joe Biden នៅក្នុងការស្ទង់មតិរបស់សារព័ត៌មានReuters និងក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់ប្រទេសបារាំង Ipsos ដែលបង្ហាញថាប្រជាជនអាមេរិកមិនសប្បាយចិត្តចំពោះការប្រកួតជាថ្មីនៃការបោះឆ្នោតដែលនាំឲ្យមានការផ្តោតការយកចិត្តទុកដាក់ខ្លាំងនៅក្នុងសប្តាហ៍នេះ។ ការស្ទង់មតិទូទាំងប្រទេសរបស់មនុស្សពេញវ័យអាមេរិកចំនួន១.២៥០នាក់ បានបង្ហាញថា លោក Trump នាំមុខលោក Biden ពី ៣៤%ទៅ ៤០% ខណៈអ្នកផ្សេងទៀតនៅមិនទាន់ប្រាកដ ឬគ្រោងបោះឆ្នោតឱ្យនរណាម្នាក់ផ្សេងទៀត ឬមិនបោះឲ្យអ្នកណាតែម្ដង។ លទ្ធផលនេះតំណាងឱ្យការកើនឡើងសម្រាប់លោក Trump បន្ទាប់ពីការស្ទង់មតិរបស់ប្រភពចំនួន២ខាងលើ ដែលធ្វើឡើងនៅដើមខែនេះបានបង្ហាញថាលោកនិងលោក Biden មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា ទោះបីជាការស្ទង់មតិទូទាំងប្រទេសពុំបានផ្ដោតលើចំណុចសំខាន់នៃការប្រកួតប្រជែងលើអង្គបោះឆ្នោតដែលនឹងត្រូវសម្រេចក្នុងរដូវស្លឹកឈើជ្រុះនេះ ក្នុងរដ្ឋប្រកួតប្រជែងនៅតាមបណ្ដារដ្ឋក៏ដោយ។ ស្របពេលលោក Trump បានយកឈ្នះគូប្រជែងចម្បងតែមួយគត់របស់លោកដែលនៅសល់ លោកស្រីនីគីហាលី ( Nikki Haley) នៅរដ្ឋ ញូវ ហែមស៊រ (New Hampshire) កាលពីថ្ងៃអង្គារ អ្នកឆ្លើយសំណួរប្រហែល ៦៧% បានស្ទង់មតិកាលពីថ្ងៃចន្ទដល់ថ្ងៃពុធបាននិយាយថា ពួកគេ ធុញទ្រាន់នឹងការមើលឃើញបេក្ខជនដដែលនៅក្នុងការបោះឆ្នោតប្រធានាធិបតី ហើយចង់បានអ្នកថ្មី។ ប៉ុន្តែមានចំនួន១៨% ប៉ុណ្ណោះដែលនិយាយថាពួកគេនឹងមិនទៅបោះឆ្នោត ប្រសិនបើ Biden និង Trump គឺជាជម្រើសរបស់ពួកគេនោះ ៕

ប្រជាជនឥណ្ឌារាប់ពាន់នាក់សម្រុកដាក់ពាក្យទៅធ្វើការនៅអ៊ីស្រាអែល ទោះបីជាមានសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាសក្តី

2024/01/26 10:23:22 am        124
ប្រជាជនឥណ្ឌារាប់ពាន់នាក់ បានសម្រុកទៅកាន់មជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកមួយ កាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការងារដែលនឹងនាំពួកគេទៅកាន់ប្រទេសអ៊ីស្រាអែល ទោះបីជាសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសរយៈពេលបីខែដែលកំពុងបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងការគំរាមកំហែង បង្កឲ្យរាលដាលកាន់តែធំនៅមជ្ឈិមបូព៌ាក៏ដោយ។ភាគច្រើនក្នុងចំណោមមនុស្សទាំងអស់ជាបុរស ដែលភាគច្រើនជាកម្មករសំណង់មានជំនាញ និងជាកម្មករ បាននិយាយថា ពួកគេ នឹងចាប់យកឱកាសនៅក្នុងប្រទេសមួយ ដែលមានជម្លោះក្នុងសង្គ្រាម ខណៈដែលពួកគេ កំពុងតស៊ូស្វែងរកការងារធ្វើ នៅក្នុងប្រទេសឥណ្ឌា ដែលភាពអត់ការងារធ្វើ នៅតែមានកម្រិតខ្ពស់ ទោះបីជាសេដ្ឋកិច្ច កំពុងកើនឡើងក៏ដោយ។លោក អាណូប ស៊ីង (Anoop Singh) ដែលជានិស្សិតបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ និងជាកម្មករសំណង់ ត្រូវបានគេប្រាប់ថា ខ្លួននឹងរកបានប្រហែល ១.៦០០ដុល្លារ ក្នុងមួយខែ ប្រសិនបើខ្លួន ត្រូវបានជ្រើសរើសឲ្យទៅប្រទេសអ៊ីស្រាអែលដែលច្រើនជាង ៣៦០ ទៅ ៤២០ដុល្លារ ដែលខ្លួនអាចទទួលបានជាប្រាក់ឈ្នួលប្រចាំខែសម្រាប់ការងារដូចគ្នា នៅក្នុងប្រទេសឥណ្ឌា។លោកស៊ីង បាននិយាយនៅពេលខ្លួនរង់ចាំនៅមជ្ឈមណ្ឌលក្នុងទីក្រុងឡាក់ណាវ ( Lucknow) រដ្ឋធានីនៃរដ្ឋអាត់តាប្រាដេស ( Uttar Pradesh) ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌាដើម្បីសម្ភាសន៍ការងារថា៖«នោះហើយជាមូលហេតុដែលខ្ញុំបានដាក់ពាក្យទៅធ្វើការ នៅអ៊ីស្រាអែល»។ បុរសទាំងនោះ បាននិយាយថា ពួកគេ បានឮសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា អ៊ីស្រាអែលកំពុងប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្ម បន្ទាប់ពីរារាំងកម្មករប៉ាឡេស្ទីនរាប់ម៉ឺននាក់ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើប្រទេសអ៊ីស្រាអែល ដែលបានបង្កឲ្យមានសង្រ្គាម។

អ្នកនាំពាក្យក្រសួងការពារជាតិចិន៖ កោះតៃវ៉ាន់ នឹងមិនអាចក្លាយជាប្រទេសបានទេ

2024/01/26 09:34:41 am        134
អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មករា) ថាកោះតៃវ៉ាន់ នឹងមិនអាចក្លាយជាប្រទេសបាននោះទេ ហើយមិនមានសកម្មភាពផ្ដាច់ខ្លួនស្វែងរក «ឯករាជ្យភាពតៃវ៉ាន់» ឬការប៉ុនប៉ងដោយកងកម្លាំងបរទេសដើម្បីបំបែកខ្លួនប្រទេសចិន ណាមួយនឹងទទួលបានជោគជ័យនោះទេ។អ្នកនាំពាក្យ លោក អ៊ូ ឈាន (Wu Qian) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា ការបោះឆ្នោតនៅក្នុងតំបន់តៃវ៉ាន់ គឺជាកិច្ចការរបស់តំបន់មួយនៅក្នុងប្រទេសចិន ដោយបន្ថែមថាលទ្ធផលបោះឆ្នោតបង្ហាញថាបក្សប្រជាធិបតេយ្យជឿនលឿន DPP មិនអាចតំណាងឱ្យមតិសាធារណៈទូទៅនៅលើកោះនេះបានទេ។ដោយបញ្ជាក់ថាអធិបតេយ្យភាព និងទឹកដីរបស់ចិនមិនដែលត្រូវបានកាត់ផ្តាច់នោះទេ លោក អ៊ូ បាននិយាយថា ការពិតដែលថាកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន និងឋានៈស្របច្បាប់របស់ខ្លួនជាផ្នែកនៃទឹកដីនេះ ក៏មិនមានការផ្លាស់ប្តូរដែរ។លោក អ៊ូ ក៏បានបញ្ជាក់ផងដែរថា បញ្ជាការភាគខាងកើតនៃកងទ័ពចិន PLA បានបើកការល្បាតតាមសមុទ្រ និងផ្លូវអាកាសរួមគ្នាជុំវិញកោះតៃវ៉ាន់ ក្នុងគោលបំណងបង្កើនការត្រៀមខ្លួនប្រយុទ្ធ និងបង្កើនសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕

កោះតៃវ៉ាន់ ចាប់ផ្តើមបន្តការធ្វើទាហានរយៈពេលមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ចិន

2024/01/26 09:30:41 am        76
ក្រុមទាហានដែលត្រូវបានជ្រើសរើសថ្មីដំបូងបានចាប់ផ្តើមបម្រើយោធាជាកំហិតរយៈពេល ១ឆ្នាំរបស់ពួកគេនៅកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ (២៥ មករា) បន្ទាប់ពីរយៈពេលនៃការចុះឈ្មោះត្រូវបានបន្ត ពីរយៈពេលបម្រើការត្រឹមតែ ៤ខែកាលពីមុន ដោយសារការព្រួយបារម្ភរបស់រដ្ឋាភិបាលអំពីការគំរាមកំហែងផ្នែកយោធាកើនឡើងរបស់ប្រទេសចិន។មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានប្រកាសការបន្តពេលរយៈពេលនេះនៅចុងឆ្នាំ២០២២។ ប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ចលើកោះតៃវ៉ាន់ ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន រួមទាំងបេសកកម្មកងទ័ពអាកាសចិនស្ទើរតែរាល់ថ្ងៃនៅជិតកោះនេះក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។នៅឯមជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកយោធានៅភាគកណ្តាលទីក្រុង ថៃចុង (Taichung) របស់កោះតៃវ៉ាន់ បុរសវ័យក្មេងមួយក្រុមបានប្រមូលផ្តុំគ្នានៅពេលព្រឹកដ៏ត្រជាក់ដើម្បីចាប់ផ្ដើមចូលបម្រើការ ខណៈសត្វសុខនបានហិតក្លិនពិនិត្យកាបូបរបស់ពួកគេរកគ្រឿងញៀន ហើយជាងកាត់សក់បានកោរសក់ពួកគេមុនពេលផ្លាស់ប្តូរទៅជាកងកម្លាំងទ័ព។កងទ័ពរបស់កោះតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនរំពឹងថានឹងមានទាហានសរុបចំនួន ៦៧០នាក់ នឹងចូលរួមក្នុងក្រុមទីមួយក្រោមគម្រោងដែលបានពង្រីករយៈពេលថ្មីនេះ៕

ប្រភព៖ ប្រទេសចិន ស្នើអ៊ីរ៉ង់ឲ្យទប់ស្កាត់ការវាយប្រហាររបស់ក្រុម ហ៊ូទី នៅសមុទ្រក្រហម

2024/01/26 09:05:44 am        97
ប្រភពពីអ៊ីរ៉ង់ និងក្រុមមន្ត្រីការទូតម្នាក់ ដែលដឹងពីបញ្ហានេះបាននិយាយថា ក្រុមមន្ត្រីចិនបានស្នើឱ្យសមភាគីអ៊ីរ៉ង់ ជួយទប់ស្កាត់ការវាយប្រហារលើនាវាដឹកទំនិញនានានៅសមុទ្រក្រហម ដោយក្រុមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ ឬបើពុំនោះ នឹងត្រូវប៉ះពាល់ដល់ទំនាក់ទំនងធុរកិច្ចជាមួយទីក្រុងប៉េកាំង ។ ប្រភពនានាពីប្រទេសអ៊ីរ៉ង់បាននិយាយថា ការពិភាក្សាអំពីការវាយប្រហារ និងពាណិជ្ជកម្មរវាងចិន និងអ៊ីរ៉ង់បានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្មីៗជាច្រើននៅទីក្រុងប៉េកាំង និងទីក្រុងតេហេរ៉ង់ ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិត ដែលពួកគេបានធ្វើឡើង ឬអ្នកណាបានចូលរួមខ្លះ។ មន្ត្រីអ៊ីរ៉ង់មួយរូបបានប្រាប់សារព័ត៌មាន Reuters ដោយមិនបញ្ចេញឈ្មោះថា ប្រទេសចិននិយាយថា ប្រសិនបើផលប្រយោជន៍របស់យើងត្រូវបានប៉ះពាល់តាមមធ្យោបាយណាមួយ នោះនឹងប៉ះពាល់ដល់អាជីវកម្មរបស់យើងជាមួយទីក្រុងតេអេរ៉ង់។ ដូច្នេះសូមប្រាប់ក្រុមហ៊ូទីឱ្យមានការអត់ធ្មត់។ ការវាយប្រហារដែលក្រុមចលនាហ៊ូទីនិយាយថា ជាការបង្ហាញការគាំទ្រប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានធ្វើថ្លៃសេវាដឹកជញ្ជូន និងការធានារ៉ាប់រង ហក់ឡើងខ្ពស់ ដោយបង្អាក់ផ្លូវពាណិជ្ជកម្មសំខាន់រវាងអាស៊ី និងអឺរ៉ុប ដែលប្រើប្រាស់យ៉ាងទូលំទូលាយដោយនាវាមកពីប្រទេសចិន។ ប្រភពចំនួន៤ពីខាងអ៊ីរ៉ង់បាននិយាយថា ទោះយ៉ាងណាក៏ដោយ ក្រុមមន្ត្រីចិនពុំបានធ្វើអត្ថាធិប្បាយជាក់លាក់ណាមួយ ឬការគំរាមកំហែងអំពីរបៀបដែលទំនាក់ទំនងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងជាមួយអ៊ីរ៉ង់អាចរងផលប៉ះពាល់នោះទេ ប្រសិនបើផលប្រយោជន៍របស់ខ្លួនត្រូវបានបំផ្លាញដោយការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី៕

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា៖ គ្រប់មន្ទីរពេទ្យនៅកម្រិតថ្នាក់ជាតិ ជំហានបឋមសូមឱ្យរៀបចំកែលំអរប្រព័ន្ធការត្រួតពិនិត្យសុខភាព

2024/01/26 08:40:02 am        125
ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា នៅគ្រប់មន្ទីរពេទ្យ ជាពិសេសមន្ទីរពេទ្យនៅកម្រិតថ្នាក់ជាតិ ជំហានបឋមសូមឱ្យរៀបចំកែលំអរប្រព័ន្ធការត្រួតពិនិត្យសុខភាព (Medical Check Up) សម្រាប់អ្នកទទួលសេវា ក្នុងការពិនិត្យព្យាបាលដោយប្រសិទ្ធិភាព និងគោរពជំហានការងារពីនេះទៅមុខដើម្បីឱ្យប្រសើរឡើង។ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំប្រចាំខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត, នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជម្រុញអោយថ្នាក់ដឹកនាំគ្រប់កម្រឹត និងប្រធានមន្ទីរសុខាភិបាល ជាពិសេសមន្រ្តីជំនាញដែលបម្រើសេវាសាធារណៈ សូមបន្តយកចិត្តទុកដាក់ បន្តប្រុងប្រយ័ត្នខ្ពស់ និងមានមតិយោបល់ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមមាននៅក្នុងបន្ទុក ដែលជួបប្រទះ ឬរាំងស្ទះជាយូរមកហើយ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញនូវគ្រប់បញ្ហាដែលប្រឈមដើម្បីយកមកឆ្លុះបញ្ចាំងខ្លួនឯងស្វែងរកចំណុចខ្វះខាត និងកែតម្រូវបំពេញបន្ថែមជាប់ជាប្រចាំ។ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ជូនអនុសាសន៍គន្លឹះៗ ដែលជាជំនួយស្មារតីដំណោះស្រាយលើបញ្ហាប្រឈមនានា។សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត៕អត្ថបទ រដ្ឋា

ចិនថ្កោលទោសការបង្កហេតុរបស់អាមេរិកនៅច្រកសមុទ្រតៃវ៉ាន់ ដោយសន្យាធ្វើសមយុទ្ធបន្ថែមទៀត

2024/01/26 08:27:58 am        139
ប្រទេសចិនបានរិះគន់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី២៥ ខែមករាសប្ដាហ៍នេះ ចំពោះការបង្កបញ្ហា និងការបង្កហេតុ បន្ទាប់ពីកងទ័ពជើងទឹកអាមេរិកបានបើកនាវាចម្បាំងដំបូងរបស់ខ្លួនកាលពីថ្ងៃទី ពុធទី២៤ ខែមករា សប្ដាហ៍នេះ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបចាប់តាំងពីការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភា នៅលើកោះនេះ។កងទ័ពជើងទឹកអាមេរិកបាននិយាយថា នាវាពិឃាត USS John Finn បានឆ្លងកាត់ច្រករបៀងមួយក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលហួសពីដែនទឹកនៃរដ្ឋឆ្នេរសមុទ្រណាមួយ ។ កងទ័ពជើងទឹកអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការឆ្លងកាត់របស់នាវាចម្បាំង John Finn ក្នុងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ប្រជាជាតិទាំងអស់ជាគោលការណ៍។គ្មានសមាជិកសហគមន៍អន្តរជាតិណាម្នាក់គួរត្រូវបានគេបំភិតបំភ័យ ឬបង្ខំឲ្យបោះបង់សិទ្ធិ និងសេរីភាពរបស់ពួកគេឡើយ។ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃទី ២៥ ខែមករាថា នាវាចម្បាំង និងយន្តហោះរបស់សហរដ្ឋអាមេរិកបានបង្កបញ្ហា និងការបង្កហេតុនៅមាត់ទ្វារផ្ទះរបស់ប្រទេសចិន ហើយបានធ្វើសកម្មភាពទ្រង់ទ្រាយធំ ជាញឹកញាប់នៅក្នុងដែនទឹក និងដែនអាកាសជុំវិញប្រទេសចិន ។ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វូ ជៀន (Wu Qian) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ថាកងកម្លាំងប្រដាប់អាវុធចិនបានដោះស្រាយបញ្ហានេះដោយស្របតាមច្បាប់ ហើយសកម្មភាពដែលពាក់ព័ន្ធមានភាពយុត្តិធម៌ សមហេតុផល វិជ្ជាជីវៈ និងមានការអត់ធ្មត់៕

អាមេរិក បានស្នើឱ្យចិន ជំរុញអ៊ីរ៉ង់ឱ្យទប់ស្កាត់ការវាយប្រហារនៅសមុទ្រក្រហមដោយក្រុមហ៊ូទី

2024/01/25 02:50:34 pm        112
សហរដ្ឋអាមេរិក បានស្នើឱ្យប្រទេសចិន ជំរុញឱ្យទីក្រុងតេអេរ៉ង់ ទប់ស្កាត់ក្រុមឧទ្ទាមហ៊ូទី (Houthi) ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ និងដែលបានវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ប៉ុន្តែគេឃើញមានសញ្ញាតិចតួចប៉ុណ្ណោះនៃការជួយពីទីក្រុងប៉េកាំង នេះបើតាមសារព័ត៌មាន FT បានរាយការណ៍កាលពីថ្ងៃពុធ (២៤ មករា) ដោយដកស្រង់សម្តីក្រុមមន្ត្រីសហរដ្ឋអាមេរិក។របាយការណ៍នោះបាននិយាយថា សហរដ្ឋអាមេរិកបានលើកបញ្ហានេះម្តងហើយម្តងទៀតជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់របស់ចិនក្នុងរយៈពេលបីខែកន្លងមកនេះ។របាយការណ៍ដដែលនោះបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) ក៏បានលើកឡើងពីបញ្ហានេះជាមួយសមភាគីចិនរបស់លោកផងដែរ ដោយបន្ថែមថា ក្រុមមន្ត្រីអាមេរិកជឿថា មានភស្តុតាងតិចតួចណាស់ដែលថាចិនបានដាក់សម្ពាធណាមួយលើអ៊ីរ៉ង់ដើម្បីទប់ស្កាត់ក្រុមហ៊ូទី លើសពីសេចក្តីថ្លែងការណ៍យកគួរមួយដែលទីក្រុងប៉េកាំង បានចេញកាលពីសប្តាហ៍មុន។ការវាយប្រហាររបស់ក្រុមហ៊ូទី បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក និងបង្កការភ័យខ្លាចចំពោះអតិផរណាពិភពលោក។ ការវាយប្រហារទាំងនោះក៏បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដែរថា ការរាលដាលនៃសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចធ្វើឲ្យមជ្ឈិមបូព៌ាមានអស្ថិរភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បន្តរក្សាការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យា នៅក្នុងវិស័យសន្តិសុខផ្ទៃក្នុង
09/18/2025 10:09 PM
កម្ពុជា លើកឡើងអំពី ចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន
09/18/2025 09:09 PM
បុរាណវិទូរកឃើញហ្វូស៊ីលត្រីដូហ្វាំងនៅបាតសមសមុទ្របុរាណប្រទេសប៉េរូ
09/18/2025 09:09 PM
ពលរដ្ឋអាហ្វហ្គានីស្ថានធ្វើមាតុភូមិនិវត្តន៍ជួបការលំបាក ស្របពេលកើតវិបត្តិសេដ្ឋកិច្ច និងអាកាសធាតុ
09/18/2025 09:09 PM
មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ពង្រឹងសមត្ថភាព ដេីម្បីបង្កេីនគុណ ប្រសិទ្ធភា ព ជូនប្រជាពលរដ្ឋ
09/18/2025 08:09 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល
09/18/2025 08:09 PM
ប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ី នៅខែកញ្ញា ទំនងធ្លាក់ចុះ ២៣ភាគរយ
09/18/2025 08:09 PM
UN ៖ បម្រែបម្រួលអាកាសធាតុ បង្កភាពវឹកវរដល់វដ្តទឹករបស់ពិភពលោក
09/18/2025 08:09 PM
គុយបាអំពាវនាវឲ្យ UNបញ្ឈប់ការធ្វើយោធូបនីយកម្មសហរដ្ឋអាមេរិកនៅក្នុងតំបន់
09/18/2025 08:09 PM
ចក្រភពអង់គ្លេសនិរទេសជនអន្តោប្រវេសន៍ទៅបារាំង ក្រោមកិច្ចព្រមព្រៀងថ្មី «ម្នាក់ចូលម្នាក់ចេញ»
09/18/2025 08:09 PM