ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ទស្សនៈមិត្តអ្នកអាន៖ «សុខសន្តិភាព» គឺជាដើមទុនដ៏សំខាន់បំផុត ក្នុងការកសាងនិងអភិវឌ្ឍជាតិ

2024/12/28 10:23:22 am        143
បន្ទាប់ពីធ្វើការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំប្រទេសកម្រិតទ្រង់ទ្រាយធំ នៅខែសីហាឆ្នាំ២០២៣ ក្រោយការបោះឆ្នោតសកលដោយជោគជ័យនៅកម្ពុជា និងបន្ទាប់ពីចូលកាន់តំណែងបន្តវេនពីរាជរដ្ឋាភិបាលអាណត្តិទី៦ រាជរដ្ឋាភិបាលអាណតិ្តទី៧ របស់ប្រមុខដឹកនាំវ័យក្មេងកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងរក្សាបាននូវជំហរដ៏រឹងមាំ ការពារសុខសន្តិភាពជាចម្បង រក្សាស្ថិរភាពសង្គម និងបានបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ប្រកបដោយភាពវៃឆ្លាត ស្វាហាប់ និងប្រសិទ្ធភាពខ្ពស់ បន្តពី សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា។ ក្នុងអាណត្តិថ្មីទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងគោលនយោបាយដ៏ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ប្រកបដោយមហិច្ឆតាខ្ពស់។ ប្រមុខដឹកនាំកម្ពុជានាពេលបច្ចុប្បន្ន និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺផ្តល់អាទិភាពខ្ពស់បំផុតលើគោលការណ៍សន្តិភាពជាគ្រឹះ ព្រោះការអភិវឌ្ឍទៅមុខបាន គឺត្រូវផ្តើមចេញពីសុខសន្តិភាព។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបច្ចុប្បន្នចាត់ទុកថា សុខសន្តិភាពគឺកេរ្តិ៍មរតកដ៏មានតម្លៃ និងជាដើមទុនដ៏ធំបំផុត ដែលត្រូវតែរក្សាការពារឱ្យបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ប្រជាជនត្រូវបានប្រមុខដឹកនាំកម្ពុជា តែងចាត់ទុកជាចៅហ្វាយនាយ ហើយការដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗជាច្រើនសន្ធឹកសន្ធាប់ គឺផ្តោតសំខាន់លើតម្រូវការរបស់ប្រជាជនជាធំ។ សម្តេចតេជោ ធ្លាប់រំលឹកជារឿយៗថា រដ្ឋាភិបាលគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មន្ត្រីទាំងអស់ត្រូវចាត់ទុកសុខទុក្ខរបស់ប្រជាជន គឺជាការងារអាទិភាពបំផុតរបស់ខ្លួន។ បន្តមកដល់រាជរដ្ឋាភិបាលសព្វថ្ងៃ ក៏បែបនេះដែរ ប្រជាជនគ្រប់ស្រទាប់វណ្ណៈមិនត្រូវបានរើសអើងឡើយ រាជរដ្ឋាភិបាលតែងតែខិតខំផ្តល់នូវអត្ថប្រយោជន៍នានាដល់ប្រជាជនតាមគ្រប់វិធីសាស្ត្រ ដូចជាការខិតខំផ្តល់ឱ្យប្រជាជន មានឱកាសពេញលេញទទួលបានការសិក្សារៀនសូត្រទាំងចំនេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈ ខិតខំកែលម្អនិងផ្តល់នូវសេវាសុខាភិបាលកាន់តែងាយស្រួលមានប្រសិទ្ធភាព និងចំណាយតិច ខិតខំកសាងផ្លូវស្ពានគ្រប់ទិសទី ឱ្យប្រជាជនបានធ្វើដំណើរ និងរកទទួលទានបានកាន់តែងាយស្រួល ខិតខំស្វែងរកទីផ្សារកសិផលជូនកសិករ ខិតខំដោះស្រាយបញ្ហាប្រព័ន្ធទឹកស្រោចស្រព ទឹកស្អាតសម្រាប់បរិភោគ និងភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់ តាំងពីទីក្រុងដល់ទីជនបទ។ ជាពិសេសជាងនេះទៅទៀត រាជរដ្ឋាភិបាលបានគិតគូជានិច្ចពីសុខទុក្ខកម្មករ-កម្មាការិនី ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការជួយឧបត្ថម្ភគាំទ្រជានិច្ចដល់គ្រួសារពលរដ្ឋដែលងាយរងគ្រោះ ពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងហានិភ័យតាមគ្រប់រូបភាព។បើយើងក្រឡេកមើលទីក្រុង ទីប្រជុំជន និងគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា បាននិងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនរហ័ស តាមរយៈវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ កាន់តែល្អប្រសើរឡើង ទាំងស្ពានវែងឆ្លងទន្លេ និងសមុទ្រ ស្ពានអាកាស ផ្លូវល្បឿនលឿន ផ្លូវកៅស៊ូនិងបេតុងរលោងស្រិលកាន់តែច្រើនឡើង និងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះបានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់កម្ពុជា ដែលផ្ទុយស្រឡះពីរូបភាពដែលកម្ពុជាទើបចាប់ផ្តើមកសាងជាតិឡើងវិញពីបាតដៃទទេរនៅដើម្បី១៩៧៩ ដែលពេលនោះអ្វីក៏អត់ខ្សត់គ្រប់យ៉ាង។ ជាការពិតណាស់ នាពេលបច្ចុប្បន្ន បើទោះបីប្រទេសជាច្រើនលើពិភពលោក បាននិងកំពុងទទួលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីបញ្ហាសង្គ្រាម និងជម្លោះនៅតាមបណ្តាប្រទេសមួយចំនួនលើសកលលោក ប៉ុន្តែកម្ពុជានៅតែបន្តរក្សាបានកំណើនសេដ្ឋកិច្ចរបស់ខ្លួន បានរឹងមាំ និងមានលំនឹងល្អ។ បើយោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំណើនសេដ្ឋកិច្ចរបស់កម្ពុជាមាន ៥,៨% សម្រាប់ឆ្នាំ២០២៤ និង ៦% សម្រាប់ឆ្នាំ២០២៥។ កំណើនសេដ្ឋកិច្ចនេះបានមកពីកំណើននៃ វិស័យវាយនភណ្ឌ កសិកម្ម និងទេសចរណ៍ ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ កម្លាំងចលករទាំងនេះ បាននាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើនរឹងមាំនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។ ដោយសារស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ និងមានកំណើនវិជ្ជមាននេះហើយ បានធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងជាលំដាប់ ទោះមិនល្អដូចស្ថានភាពមុនវិបត្តិជំងឺឆ្លងកូវីដ-១៩ក្តី។ ពេលនេះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកំពុងត្រៀមរៀបចំទទួលឆ្នាំថ្មី ឆ្នាំសាកល២០២៥ ដោយក្តីអំណរសាទរ និងរីករាយជាទីបំផុត និងមានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ទីមរណីយដ្ឋាននានានៅទូទាំងប្រទេស ក៏ដូចជាធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសផងដែរ។ ជាក់ស្តែង សណ្ឋាគារ និងផ្ទះសំណាក់នៅតាមតំបន់ទេសចរណ៍នានា ត្រូវបានកក់ស្ទើរតែពេញ ដើម្បីចូលរួមកម្សាន្តក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៤-២០២៥ ខាងមុខនេះ។ ទន្ទឹមគ្នានេះ នៅតាមបណ្តាខេត្ត ក្រុង បានរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ដោយមានការប្រគុំតន្ត្រី ការតុបតែងទីក្រុង ការរាប់ថយក្រោយ ការបាញ់កាំជ្រួច និងបង្ហោះគោម ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយអ្វីដែលរិតតែពិសេសនោះគឺ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលនឹងរៀបចំកម្មវិធី «សាទរកម្ពុជា» លើកដំបូងនៅថ្ងៃឆ្លងឆ្នាំសកល ២០២៥ នៅមុខសួនព្រះបរមរាជរាំង ដែលបានផ្សារភ្ជាប់អំពីវប្បធម៌ កេរ្តិ៍ដំណែលដូនតាខ្មែរ ពិសេសប្រជាពលរដ្ឋអាចចូលរួមលេងកម្សាន្ត និងឈ្វេងយល់អំពីសមិទ្ធផលថ្មីៗ និងមោទនភាពចំពោះជាតិយើង។ ទិដ្ឋភាពសប្បាយរីករាយនឹងបន្តកើតមានជាបន្តបន្ទាប់ក្នុងទឹកដីកម្ពុជា ឱ្យតែកម្ពុជារក្សាបានសុខសន្តិភាព ព្រោះជាក់ស្តែងណាស់ខណៈពេលនេះ មានប្រទេសមួយចំនួនមិនមានឱកាសប្រារព្ធពិធីសប្បាយរីករាយអបអរសាទរដូចកម្ពុជានោះទេ ហើយបាននិងកំពុងស្ថិតក្នុងស្ថានភាពវឹកវរ ចលាចល និងសង្គ្រាម ដែលបំផ្លាញខ្ចេចខ្ទីអស់ ដែលនេះគឺជាសោកនាដកម្មនៃ ដែលគ្មានពលរដ្ឋប្រទេសណាមួយចង់ជួបឡើយ។ដូច្នេះហើយ សន្តិភាពមានតម្លៃលើសលប់មិនអាចកាត់ថ្លៃបាន។ សន្តិភាពគឺជាដើមចមដែលផ្តល់ឱ្យប្រជាពលរដ្ឋរស់នៅដោយគ្មានការភ័យខ្លាច មានសិទ្ធិប្រតិបត្តិជំនឿសាសនា មានលទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេសដោយរីករាយ។ សុខសន្តិភាព ក៏បានផ្តល់ឱកាសឲ្យរាជរដ្ឋាភិបាលទាក់ទាញអ្នកវិនិយោគពីបរទេសមកដាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកាន់តែច្រើនឡើងផងដែរ។ សន្តិភាពបានផ្តល់ឱកាសឲ្យយើងអាចទាក់ទាញភ្ញៀវទេសចរបរទេសរាប់លាននាក់មកទស្សនាកម្ពុជា ដែលជាឧស្សាហកម្មគ្មានផ្សែងជួយផ្តល់ចំណូលដល់ពលរដ្ឋជាច្រើនលាននាក់ ខណៈកម្ពុជាជាទឹកដីសុវណ្ណភូមិ និងជាទឹកដីដែលមានប្រវត្តិដ៏ចំណាស់ដែលមានអរិយធម៌ដ៏រុងរឿង។ សុខសន្តិអភាព ក៏បានផ្តល់ឱកាសឱ្យយើងបាននាំយកកសិផល និងផលិតផលជាច្រើនមុខរបស់យើងទៅលក់នៅបរទេសផងដែរ។ជារួមមកវិញ គុណតម្លៃនៃសុខសន្តិភាព គឺជាកត្តាកំណត់ក្នុងការសម្រេចឲ្យបាននូវការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។ ក្នុងគោលដៅឆ្ពោះទៅកាន់ប្រទេសអភិវឌ្ឍដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាលើកកម្ពស់នូវវប្បធម៌សន្តិភាព ជាពិសេសការចូលរួម និងថែរក្សាការពារឲ្យបានជាដាច់ខាតនូវសុខសន្តិភាព ដែលជាអាយុជីវិតរបស់ជាតិនិងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់សម្រាប់យើងទាំងអស់គ្នា។ សូមចងចាំជានិច្ចថា «សន្តិភាពដើម្បីយើងទាំងអស់គ្នា យើងទាំងអស់គ្នាដើម្បីសន្តិភាព»៕ដោយ៖ សុខ សុវណ្ណ

ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ គឺដើម្បីចូលរួមអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»

2024/12/28 08:30:45 am        192
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញ​ជា​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​វាយ​កូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ ខណៈការប្រកួត​នេះ​ក៏​ដើម្បីចូលរួមអបអរសាទរខួប លើកទី២៦ឆ្នាំនៃ«ទិវាសន្តិភាព»នៅកម្ពុជាផង និង​លើក​ស្ទួយ​វិស័យ​កីឡា​វាយកូនគោលផងដែរ។ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨នេះ រៀបចំ​រយៈ​ពេល​២​ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​គោល​នេះ រៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវ​ការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតប​ទៅ​នឹង​បំណង​ប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ នេះ​ក៏​ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាង​បាន​នូវ​សន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាល​ពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ពិសេសជាការរម្លឹកដឹងគុណ និងចងចាំ​ជាប់​ជានិច្ច​នូវ​គំរូ​វីរ​ភាព​ដ៏​អង់​អាច​ក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារី​ស្នេហា​ជាតិ​រប​ស់​កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំង​សមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេច​បាន​នូវ​ការ​បញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រា​ម​នៅ​កម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និង​ប្រជាជន​កម្ពុជានូវសុខសន្តិភាពពេញ ផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជា។ទិវា​សន្តិភាពនេះជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំង​ក្នុងពេល អនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខ​លំបាក​យ៉ាង​វេទនា​របស់​ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការ​បែក​បាក់​ជាតិ ព្រមទាំងបំផុស ស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។ ជា​ការ​បំផុស​ស្មារតី​ដល់​ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុង​ពេល​អនាគត​ឱ្យ​យល់​ដឹង​ច្បាស់​អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព” ដែលជា​អាយុ​ជីវិត​របស់​ជាតិ​ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ ប្រជា​ជន​កម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។ទន្ទឹមជា​មួយគ្នានេះ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី៨នេះ ក៏ជាការ​ចូលរួម​ចំណែក​បំផុស​នូវ​យុទ្ធនាការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រជា​ពលរដ្ឋ​ម្នាក់​ចេះលេងកីឡាមួយប្រភេទ និងចូលរួមបំផុស​លើក​កម្ពស់​បំផុស​វិស័យ​កីឡា​វាយ​កូន​គោល​នៅ​កម្ពុជាឱកាន់តែរីកចម្រើនផងដែរ។ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលនេះ គឺ​បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​នៃ​ព្រះរាជាណាចក្រកម្ពុជាអញ្ជើញបើកការប្រកួត និងប្រគល់ពានរង្វាន់ជូនដល់ជ័យលាភី។គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើក​ទី​៨​នេះ ដឹកនាំរៀបចំដោយឯកឧត្តម សន្តិបណ្ឌិត នេត សារឿន ឧបនាយករដ្ឋមន្រ្តី ប្រធាន​គណៈ​កម្មការ​ដឹកនាំ សហការដោយ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សហព័ន្ធកីឡាវាយ​កូន​គោល​កម្ពុជា​ និងទីលានវាយកូនគោល ឈុន អូន ហ្គហ្វរីស៊ត៕

ក្រុមការងារចំពោះកិច្ច និងកងវិស្វកម្មបង្ហាញវឌ្ឍនភាពសាងសង់ផ្លូវក្រវាត់ព្រំដែន គិតត្រឹមថ្ងៃទី២៧ ខែធ្នូនេះ

2024/12/27 12:31:01 pm        206
ក្រុមការងារចំពោះកិច្ច គ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់ព្រំដែន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។យោងតាមសេចក្តីប្រកាសព័ត៌មាន បានរម្លឹកថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយ​ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានយក​ចិត្ត​ទុក​ដាក់​អនុវត្តការងាររបស់​ខ្លួន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវប្រសិទ្ធភាព តម្លាភាព និងសន្សំសំចៃ។ គិតមកត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៤ ក្រុម​ការងារ​បាន​ចាត់​តាំង​ក្រុម​ការងារ​ទំនាក់​ទំនង​សាធារណៈ នៃ​ក្រុម​ការងារ​ចំពោះ​កិច្ច​ឱ្យ​ចុះ​សហការជាក់ស្តែងនៅការដ្ឋានសាងសង់ និងមូលដ្ឋានពាក់ព័ន្ធ ដើម្បីធានាទទួល​បាន​ព័ត៌មាន​ស្តីពីលទ្ធផល និងរូបភាព រួចធ្វើការផ្សព្វផ្សាយ​ជូន​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ជាប់​ជា​ប្រចាំ។​ ចំពោះការងារកសាងហេដ្ឋារចនាសម្ព័ន្ធ, ក្រុមការងារបានបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេច​បាន​លើផ្ទៃដីទំហំ ១.៤៦២.៥០០ ម៉ែត្រការ៉េ ដោយ ក្នុងនោះ នៅក្នុងភូមិសាស្ត្រ​ខេត្ត​មណ្ឌល​គិរី សម្រេចបានផ្ទៃដីទំហំ ១.២២៥.០០០ ម៉ែត្រការ៉េ និងនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី សម្រេច​បានផ្ទៃដីទំហំ ២៣៧.៥០០ម៉ែត្រការ៉េ។ ជាលទ្ធផលក្នុងការរាវរក គឺបាន​រក​ឃើញ​គ្រាប់​គ្រប់​ប្រភេទ​ចំនួន ២៣ គ្រាប់ ក្នុងនោះមានគ្រាប់ប្រភេទប៊ុមប៊ី ឬគ្រាប់បែកចង្កោម ចំនួន ៦ គ្រាប់​។ ចំពោះមុខកម្លាំងជំនាញនៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បាន​និង​កំពុងបន្តរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិន​ទាន់​ផ្ទុះ​តាម​គោលដៅ​ការដ្ឋាន​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​។ ចំណែកការងារឈូសឆាយក្រុមការងារបានឈូសឆាយបើកមុខទទឹង៥ម៉ែត្រ សម្រាប់​រក​ផ្លូវ​ខ្សែ​ដំបូង សម្រេចបានប្រវែង ៥៨,៥ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៤៩ គីឡូ​ម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៩,៥គីឡូ ម៉ែត្រ)។ ឈូសផ្លូវទទឹង ២០ ម៉ែត្រ សម្រាប់​រក​អ័ក្ស​ផ្លូវ, លុបជ្រលងអូរ បន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៣៦,៦០ គីឡូម៉ែត្រ (ខេត្តម​ណ្ឌលគិ​រី សម្រេចបានប្រវែង ២៧,៩០គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៨,៧គីឡូ​ម៉ែត្រ​) ធ្វើប្រឡាយ សម្រេចបានប្រវែង ៣០,២០គីឡូម៉ែត្រ (ខេត្តមណ្ឌលគីរី សម្រេចបានប្រវែង ២២,៦០ គីឡូមែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៧,៦០គីឡូមែត្រ) កសាងតួផ្លូវ និង​ចិត​ជញ្ជាំង​ភ្នំ សម្រេចបានប្រវែង ២៥ គីឡូម៉ែត្រ(ខេត្តមណ្ឌលគិរី សម្រេច បានប្រវែង ២២​គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៣គីឡូម៉ែត្រ) ក្រាលល្បាយកំទេចថ្មស្ថាពរ សម្រេច​បាន​ប្រវែង ១០,២០គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី)។ ក្រុមការងារ​ចំពោះកិច្ច និងកងវិស្វកម្ម នៅតាមការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន បានប្តេជ្ញា​ខិតខំ​បំពេញ​ការងារដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេ​ច​ឱ្យបាន​តាម​ផែនការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ជា​ប្រវត្តិសាស្ត្រនេះ៕

អនុគម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង សម្រេចលទ្ធផលបានប្រមាណ ៩៦,០៤%

2024/12/27 10:47:11 am        187
កំពង់ឆ្នាំង៖ គិតមកដល់ចុងខែធ្នូ ឆ្នាំ២០២៤នេះ អនុគម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ ទំនប់​ការពារ​ទឹក​ជំនន់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែ​លម្អ​គ្រប់​គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹងទន្លេសាប ជំហាន១ សម្រេចលទ្ធផលជារួមបានប្រមាណ៩៦,០៤%ហើយ និ​ងគ្រោងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២៥ ។ គម្រោងនេះ ធ្វើឡើង​ក្រោម​កម្ចី​ឥណទាន​សម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមរយះក្រសួងសាធារណការ និងដឹកជញ្ជូន ។លោក សែម គឹមជឿន ប្រធានគ្រប់គ្រងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប បា​ន​ថ្លែងថា អនុគម្រោងសាងសង់ប្រព័ន្ធលូ ទំនប់ការពារទឹកជំនន់ និងស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុងកំពង់ឆ្នាំងនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ របស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមសាងសង់តាំងពីខែសីហា ឆ្នាំ២០២២ និង​គ្រោង​បញ្ចប់​នៅខែមេសា ឆ្នាំ២០២៥ ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពាក់ព័ន្ធនឹង​វិស័យ​ទឹក​កខ្វក់​នេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បាន និងកំពុង​ពន្លឿន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្នែក​ទន់​ផង​ដែរ នោះគឺការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកខ្វក់ ដែលកំណត់​អំពី​ក្រប​ខណ្ឌ​គតិយុត្ត​ក្នុង​ការ​គ្រប់​គ្រង ការអភិវឌ្ឍន៍ ការសាងសង់ ការជួសជុលថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់​ប្រព័ន្ធ​ទឹកកខ្វក់នៅកម្ពុជា សំដៅធានាបាននូវប្រសិទ្ធភាព គុណភាព សុវត្ថិភាព និរន្តរភាព នៃ​ប្រព័ន្ធ​ទឹក​កខ្វក់ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ និងកិច្ចការពារ​បរិស្ថាន​។ ក្នុងការសាងសង់នេះ បានធ្វើអោយប៉ះពាល់ទៅលើផ្លូវកៅស៊ូប្រភេទAC, ផ្លូវកៅស៊ូ​ប្រភេទ​DBST, និងផ្លូបេតុង១ចំនួនក្នុងក្រុងកំពង់ឆ្នាំង តែក្រុមការងារ​បាន​ជួស​ជុល​ជូន​វិញ​ជា​បណ្តើរ​ៗ និងរួចរាល់នៅក្នុងខែមករាខាងមុខនេះ សូមប្រជាពលរដ្ឋ​ទាំង​អស់​យោគ​យល់​អធ្យាស្រ័យផ​ងដែរ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវការអរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ធនាគារអភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយោគយល់អធ្យាស្រ័យដល់ក្រុមការងារសាង​សង់​អនុគម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ ទំនប់ការពារទឹកជំនន់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១នេះ និងបានខិតខំរួមសហការគ្នាយ៉ាងសកម្ម ធ្វើឱ្យសម្រេចបានជាស្ថាពរនូវសមិទ្ធផលនេះឡើង រហូតបានេជិតរួចរាល់១០០%។ បន្ថែមពីនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យអ្នកពាក់ព័ន្ធទាំងអស់គ្នា សូមចូលរួមថែរក្សាការពារ ធ្វើយ៉ាងណាឱ្យគម្រោងមួយនេះស្ថិតស្ថេរគង់វង្ស ប្រើប្រាស់បានយូរអង្វែងទៅអនាគត៕ កាំង ហុងវាស្នា

ប្រធានគណបក្សខ្មែរតែមួយហៅទណ្ឌិតក្បត់ជាតិបីជំនាន់ថាជា​អ្នកនយោបាយប្រើគំនុំសងសឹក​ធ្វើជាដើមទុន​បោកប្រាស់​ពលរដ្ឋ

2024/12/25 04:32:30 pm        195
ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានហៅទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី​ថា​ ជាអ្នក​នយោបាយ​ប្រើ​គំនុំ​សង​សឹកផ្ទាល់ខ្លួនធ្វើជាដើមទុននយោបាយបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីបម្រើ​មហិច្ឆតា​ចរិត​នយោបាយ​របស់​ខ្លួន​ក្នុងការដុតកំហឹង ញុះញង់ ឆ្គិះឆ្គៀល ចាក់រុកឱ្យខ្មែរស្អប់ខ្មែរ និងចង់ឱ្យខ្មែរ​ចេះ​លាប​ពណ៌​គ្នា​ទៅវិញ​ទៅមក។លោក គុជ លី បានថ្លែងថា៖«ប្រវត្តិ សម រង្ស៊ី ធ្វើនយោបាយជាមួយ​គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច​នៅ​អំឡុង​ឆ្នាំ​១៩៩៤​ តែក្រោយគណបក្សបានដេញចេញពីបក្ស ដោយសារតែគាត់មានគំនិតជ្រុលនិយម ហើយ​គាត់​បាន​ទៅ​បង្កើតគណបក្សថ្មីមួយទៀត គឺគណបក្សជាតិខ្មែររហូតមកដល់បាត់បង់បក្ស រលំរលាយបក្សអស់ គឺ​ដោយ​សារ​តែគាត់មានគំនិតជ្រុលនិយម គំនិតសងសឹកនិយម ដោយសារឱពុកគាត់ធ្លាប់ក្បត់ជាតិ ខ្លួន​ឯង​មាន​​ឈាមជ័រដែលមាននាមត្រកូលក្បត់ជាតិតពូជតែម្ដង»។លោកបានហៅទណ្ឌិត សម រង្ស៊ី ជាអ្នក​នយោបាយ​ដែល​ប្រើ​គំនុំ​សង​សឹក​ជា​ខ្សែ​បន្ទាត់​កំណត់​ទិស​ដៅ​នយោបាយ​របស់ខ្លួន។ ក្រោយពីការចាកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចទៅបង្កើតគណបក្សថ្មីផ្ទាល់ខ្លួន គឺ​ដើម្បី​សង​សឹកចំពោះហ្វ៊ុនស៊ិនប៉ិច បន្ទាប់មកបាន​ធ្វើ​ឱ្យ​គណបក្ស​រាជា​និយម​មួយ​នេះ​ស្ទើ​តែ​រលាយ​ទាំង​ស្រុង​។លោកបន្ថែមថា ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី សុខចិត្តឱ្យសម្ដេចតេជោ ហ៊ុន សែន ខ្ចីដៃប្រើតាមចិត្ត គឺ​ដើម្បី​ឱ្យ​តែបានបំផ្លាញគណបក្សរាជានិយមចោល។ ការបំផ្លាញបក្សរាជនិយមមួយនេះ វាមិន​មែន​ត្រឹមតែ​ជា​គំនុំ​​សងសឹកជាមួយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិប៉ុណ្ណោះទេ ប៉ុន្ដែគឺ​ជាការ​ស្រាយ​គំនុំ​របស់​ឪពុក​ខ្លួន​ដែល​ត្រូវ​បាន​សម្តេចព្រះនរោត្តម សីហនុ ចាត់ទុកជាជនក្បត់ជាតិ។គណបក្ស​ខ្មែរតែមួយបានមើលឃើញថា កន្លងមកក្រុម​ជ្រុល​និយម​ទាំង​នេះ​បាន​បង្កើត​អង្គការ​ចាត់​តាំង​ប្រកាស​កៀរគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត ប៉ះ​ពាល់​ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបង្កភាពវឹកវរ និង​ចលាចល​ដល់​ប្រជាពលរដ្ឋ​។លោក គុជ លី ថ្លែងថា ក្រុមនេះបានដុតរោលប្រជាជាតិ ហើយ​ព្យាយាម​រុញ​ច្រាន​ប្រទេស​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្គ្រាម និងបង្កអស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។ ចំពោះ​ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ លោកបានចាត់ទុកថា គឺជា​ចេតនា​ខុស​ច្បាប់​ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោល ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរីពហុបក្ស។ភ័ស្តុតាង​ទាំងអស់នេះសុទ្ធតែជារឿងអកុលណាស់សម្រាប់ប្រទេសកម្ពុជាដែលមានអ្នកនយោបាយដូចជា សម រង្ស៊ីនេះ ពីព្រោះ​គាត់​ធ្វើ​ឱ្យ​ខ្មែរ​បាត់​បង់​ពេល​វេលា​យ៉ាង​ច្រើន​តាមរយៈ​ការ​បង្ក​ព្យុះ​ភ្លៀង​របស់​អ្នក​នយោបាយ​ដែល​ជា«ជនបម្រើបរទេស»រូបនេះ។ ដូច្នេះដើម្បីមានពេលកសាងជាតិ កសាងសេដ្ឋកិច្ច និង​បង្កើន​ជីវភាព​គ្រួសារ​ឱ្យ​បាន​រុង​រឿង​ដល់​ពេល​ហើយ​ដែល​ខ្មែរ​ត្រូវ​នាំ​គ្នា​កម្ចាត់​ជន​ចង្រៃ​ប្រភេទនេះ​កុំ​ឱ្យ​មាន​ឱកាស​ធ្វើ​ព្យុះភ្លៀងតទៅទៀត។ក្នុងន័យនេះ លោកបានស្នើឱ្យរាជរដ្ឋាភិបាលត្រូវតែបង្កើតឱ្យមានច្បាប់ភេរវកម្មឱ្យបានឆាប់ ដើម្បី​ការពារ​សន្ដិភាព ស្ថិរភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យ។ ពង្រឹងកិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​ដោយ​ស្មើភាព​ គោរពឯករាជ្យភាព និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និង​ប្រជាជន​កម្ពុជា។ ពលរដ្ឋខ្មែរ ត្រូវតែឈរយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការចាំបាច់ប្រឆាំងនឹង «បុគ្គល​បរទេស​និយម» ទាំងនេះឱ្យវិនាសចេញពីឆាកនយោបាយកម្ពុជាក្នុងការថែរក្សាកាពារសុខសន្តិភាព និង​ភាព​ថ្គុងថ្កើងរុងរឿងរបស់ជាតិ និងប្រជាជនខ្មែរ៕

សម្ដេចធិបតីលើកទឹកចិត្តសមាគមសិល្បករខ្មែរ និងក្លឹបកីឡាបន្ដចូលរួមផ្សព្វផ្សាយឱ្យកាន់តែផុលផុស លើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ

2024/12/25 03:38:11 pm        82
ភ្នំពេញ៖នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡាដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក និងបានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍តន្ត្រី និងកីឡានានា។ សម្ដេចបវរធិបតីបានលើកទឹកចិត្តសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដចូលរួមផ្សព្វផ្សាយឱ្យកាន់តែផុលផុសថែមទៀត តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ ព្រមទាំងចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិតរបស់ប្រទេសជាតិយើង ក្នុងចំណោមសាធារណជនទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បន្ថែមលើសនោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើផ្លូវក្រវាត់ព្រំដែន មិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន, និងអនុញ្ញាតឱ្យកូនខ្មែរគ្រប់ជំនាន់បានធ្វើដំណើរដល់ព្រំដែនដែលមិនធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។សម្ដេចបវរធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ទិសដៅដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងតំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជាព្រំដែន ប្រកបដោយសក្ដានុពលសេដ្ឋកិច្ច ដោយផ្តោតលើវិស័យកសិ-ឧស្សាហកម្ម និងដាក់ចេញនូវ"កម្មវិធីផ្តល់ដី ការពារព្រៃ ដេីម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព" ដើម្បីផ្តល់ដីសម្បាទានសង្គមកិច្ចដល់ប្រជាពលរដ្ឋ ដែលខ្វះដីពិតប្រាកដ សម្រាប់កសាងលំនៅដ្ឋាន។ ឆ្លៀតក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកសាង និងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកនានា ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុកស្វែងរកឱកាស​បណ្ដាក់ទុនឱ្យបានច្រើនបន្ថែមទៀត

2024/12/25 02:11:33 pm        206
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា និងសមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​ចូលជួ​បសម្ដែងការគួរសម នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ​ចំពោះ​សមាគម​ឧកញ៉ាក​​ម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលបាន​ចូល​រួម​បរិច្ចា​គ​ថវិកា​ក្នុង​មូល​និធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើកា​រ​កសាង​ផ្លូវ​ក្រវា​ត់​ព្រំដែន​នា​ពេលកន្លង​មក។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​បណ្ដោយ​ព្រំ​ដែន ពិសេសផ្លូវក្រវាត់ព្រំដែននេះ គឺជាប្រវត្តិសាស្ត្រ​មួយ​ដែលមិ​ន​ត្រឹម​តែ​ជា​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់ប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញ​ការ​អភិវឌ្ឍ​តំបន់ភូមិភាគឦសាន, និងអនុញ្ញាត​ឱ្យកូនខ្មែរ​គ្រប់​ជំនាន់​បាន​ធ្វើ​ដំណើរ​ដល់​ព្រំដែន​ដែល​មិន​ធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។ សម្ដេចបវរធិបតីបានបន្ថែមទៀតថា រាជរដ្ឋាភិបាល​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការពារ​បូរណ​ភាព​ទឹកដី និងអធិបតេយ្យភាពមិនឱ្យបាត់បង់ សម្រាប់កូនចៅគ្រប់ជំនាន់ទៅថ្ងៃអនាគត និងបានដា​ក់​ទិស​ដៅ​ដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និង​តំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជាព្រំដែនដែលមានសក្ដានុពលសេដ្ឋកិច្ច ដោយ​ផ្តោតលើវិស័យកសិ-ឧស្សាហកម្ម។ សម្ដេច​បវរធិបតីបានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក ស្វែងរកឱកាស និង​លទ្ធភាព​បណ្ដាក់ទុនឱ្យបានច្រើនបន្ថែមទៀតនៅតំបន់ទាំងនោះ។ សម្ដេចបវរធិបតី​បាន​សង្កត់​ធ្ងន់​ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់​លើក​ទឹកចិត្ត​ដល់​ការ​វិនិយោគនៅតំបន់ព្រំដែន ជាពិសេស ការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម។ ឆ្លៀត​ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតីបានកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់ដ​ល់​ក្រុម​ការងារ​កសាង និងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនដែលបានពុះពាររាល់ឧបសគ្គ និង​ការ​លំបាក​នានា ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក៕

សម្តេចធិបតី នាយករដ្ឋមន្រ្ដី ទទួលជួបសប្បុរសជនមកពីសមាគមឧកញ៉ា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា

2024/12/25 11:38:50 am        91
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាល បានថ្លែងអំណរគុណដល់វិស័យឯកជនតាមរយ:សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានចូលរួមចំណែកជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើកការកសាងផ្លូវ ក្រោមស្មារតីវប្បធម៌ចែករំលែក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា នេះជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងរុញការអភិវឌ្ឍទៅដល់ភូមិសាស្ត្រកន្ទុយនាគ និងកសាងបានខឿនការពារជាតិទៅដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា តាមរយ:ការអភិវឌ្ឍផង និងប្រជាជនផង៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាជួបសម្តែងការគួរសម និងជម្រាបលា

2024/12/25 11:30:02 am        153
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ជួបសម្តែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។សូមជម្រាបថា ក្នុងឱកាសបេសកកម្មទូតនៅកម្ពុជា លោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកជំទាវ និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ តាមរយៈភាពរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនេះ លោកជំទាវបណ្ឌិតបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមជួបសម្តែងការគួរសម និងជម្រាបលា

2024/12/25 11:10:01 am        111
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួបសម្តែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា (CTB) ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ពិភពលោក ឆ្នាំ២០២៥
11/04/2025 02:11 PM
ក្រុមហ៊ួទីនៅយេម៉ែន ប្រកាសពីដាក់ពង្រាយទ័ពទូទៅ ចំពេលមានការភ័យខ្លាចចំពោះការវាយប្រហារពីអ៊ីស្រាអែល
11/04/2025 01:11 PM
លោក Zelenskyy៖ អ៊ុយក្រែននឹងបង្កើតការិយាល័យនាំចេញអាវុធនៅទីក្រុងប៊ែរឡាំង និងទីក្រុង កូប៉េនហាក
11/04/2025 01:11 PM
ទួរគី អំពាវនាវឱ្យមានការជជែកដេញដោលនៅក្រុមប្រឹក្សាUN ស្តីពីកម្លាំងស្ថេរភាពអន្តរជាតិនៅតំបន់ហ្កាហ្សា
11/04/2025 01:11 PM
នគរបាលនិងក្រុមអ្នកតវ៉ា ប៉ះទង្គិចគ្នានៅខាងក្រៅពិព័រណ៍ការពារជាតិទីក្រុងស៊ីដនី
11/04/2025 01:11 PM
កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
11/04/2025 01:11 PM
អតីតរដ្ឋអាជ្ញាប្រល័យពូជសាសន៍UN៖ ការគំរាមរបស់លោកTrump ប្រឆាំងនីហ្សេរីយ៉ានឹងទាមទារការអនុម័តពីក្រុមប្រឹក្សាសន្តិសុខ
11/04/2025 01:11 PM
កម្ពុជា-អាមេរិក ពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការ​ពង្រីកកិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​មួយចំនួន
11/04/2025 12:11 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញធុនធ្ងន់ ដំណាក់កាលទី១ ដែលបញ្ជូនត្រឡប់មក​ទីតាំងដើមវិញ នៅខេត្តកំពង់ស្ពឺ
11/04/2025 11:11 AM
អាជីវករផ្សាសំរោង ខេត្តឧត្តរមានជ័យ​លក់ដាច់គ្រាន់បើ​ឡើងវិញ​ក្រោយ​ស្ថានភាព​ព្រំដែន​ ធូរស្រាល
11/04/2025 11:11 AM