សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

សប្តាហ៍ក្រោយនេះស្ពានអាកាសតេជោថ្មីនឹងធ្វើពិធីតភ្ជាប់ក្នុងដំណាក់កាលទី១

2024/01/28 06:41:47 pm        480
នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ស្ពានអាកាសតេជោថ្មីនឹងធ្វើពិធីតភ្ជាប់ និង​គ្រោង​បញ្ចប់​ការ​សាង​សង់ដំណាក់កាលទី១ នៅចុងខែមីនា។នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ស្អែកនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជ​ធានី​ភ្នំពេញ នឹងអញ្ជើញជាគណៈអធិបតីក្នុងពិធីភ្ជាប់ស្ពានអាកាសតេជោថ្មី ស្ថិតនៅ​ចំណុច​ប្រសព្វ​រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង​មហា​វិថី​យោធ​ពលខេមរ​ភូមិន្ទ ឬហៅផ្លូវលេខ ២៧១។ នេះបើយោងតាមលោក កើត ឆែ អភិបាល​រង​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យដឹង តាមរយៈហ្វេសប៊ុករបស់លោកនៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។លោក កើត ឆែ បន្ថែមថា ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសតេជោថ្មី ដែលជា​ស្ពានអាកាស​ជាន់ទី២ បច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៨០% ហើយតាមផែនការ​គ្រោង​នឹង​ត្រូវ​បញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំណែកដំណាក់កាលទី២ គ្រោងនឹង​បញ្ចប់​មុន​ចូល​ឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។ សមិទ្ធផលថ្មីបន្តបន្ទាប់​ទៀត​នឹង​លេច​រូបរា​ង​ឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។សូមជម្រាបថា ការសាងសង់ស្ពានអាកាសតេជោ គឺដើម្បី​សម្រួល​ការ​ធ្វើ​ចរាចរណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពាន​អាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោង​ចំណាយ​ថ​វិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។គម្រោងស្ពានអាកាសតេជោ មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និង​ផ្លូវ​តភ្ជាប់​រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី​កង​យោធ​ពលខេម​រភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មក​សាង​សង់​ស្ពាន​អាកាស​ចំនួន​ពីរ​ជាន់​។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែក​ខ្នែង​ជា​បួន​ទិស​ផ្សេង​គ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង​មហា​វិថី​កងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាង​មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាសតេជោ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ត្រៀម​ដំណើរ​ការ​ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​មួយក​ន្លែង​ទៀត​ស្ថិត​នៅ​ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថី​សម្ដេចចៅហ្វាវាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និង​កំពុង​ប្រើ​ប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពាន​អាកាស​៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារ​ដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ឫស្សីកែវ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អាជ្ញាធរខេត្តព្រះវិហារ បើកសន្និសីទសារព័ត៌មាន បកស្រាយអំពីបញ្ហា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនស្ករអំពៅចិន ស្រុកឆែប

2024/01/28 06:08:10 pm        181
អាជ្ញាធរខេត្តព្រះវិហារ បានបើកសន្និសីទសារព័ត៌មានមួយ ដើម្បីបកស្រាយអំពី បញ្ហាដែលកើតឡើង និងបានចុះផ្សាយពីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុន ស្ករអំពៅចិន នៅស្រុកឆែប។សន្និសីទនេះ បានរៀបចំឡើងនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមាន លោក ណុប វុធ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រម ទាំងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលស្រុកឆែប និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។លោក ស សាវេត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រះវិហារ បានថ្លែងថា ក្រុមហ៊ុនអំពៅចិនចំនួន៥ ជាសម្ព័ន្ធក្រុមហ៊ុនចិនតែមួយ ក្នុងកិច្ច​សហការ​ចុះកិច្ច​សន្យាជួលដីរដ្ឋដែលបានចុះបញ្ជីរួច រយៈពេល៥០ឆ្នាំ សម្រាប់ធ្វើការ វិនិយោគទៅលើ​ដំណាំអំពៅ និងអាកាស្យា នៅលើផ្ទៃដីចំនួនជាង ២០,១៧៨ហិកតា ស្ថិតក្នុង ភូមិសាស្ដ្រត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន។ទាក់ទិនទៅនឹងការចុះផ្សាយរបស់វិទ្យុ VOD Khmer ដែលមានខ្លឹមសារថា “ក្រុមហ៊ុនអំពៅ ចិនទៅទន្ទ្រានឈូសឆាយលើដីចំការរបស់ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិច បានប្រើ ប្រាស់ និងអាស្រ័យផលជាយូរណាស់មកហើយ” នោះ លោកថា គឺជាការបំភ្លើសទាំងស្រុង ខណៈដីទាំង ៦០ហិកតានោះ ស្ថិតក្នុងទំហំផ្ទៃដីទាំង ៦,៦៦៤ហិកតាជាង ដែលបានចុះបញ្ជី ទៅឱ្យក្រុមហ៊ុនរួយហ្វេង ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៥ ពោលគឺជាដីរបស់ រដ្ឋដែលបានចុះបញ្ជីរួច ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាតំណាងនីតិបុគ្គល ហើយក៏ត្រូវ បានចេញវិញ្ញាបនបត្រសម្គាល់សិទ្ធសម្បទានសេដ្ឋកិច្ច ជូនក្រុមហ៊ុនរួយហ្វេងរួច រាល់ហើយដែរ។លោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បានបញ្ជាក់ ឱ្យដឹងថា នៅ​មុនអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ ក្រុមហ៊ុនស្ករអំពៅចិនបានបន្ថយសកម្មភាព របស់ខ្លួនមួយចំនួន និងអំឡុងពេលកូវីដ-១៩ ក្រុមហ៊ុនក៏បានផ្អាកសកម្មភាពបណ្ដោះអាសន្ន ជាហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានចូលអាស្រ័យផលដំដំណាំផ្សេងៗ ប៉ុន្តែ ដោយការយោគយល់របស់អាជ្ញាធរខេត្តព្រះវិហារ គឺបានឱ្យបងប្អូនប្រជាពលរដ្ឋយើង ធ្វើកិច្ច សន្យា ពេលដែលប្រមូលផលរួចត្រូវបញ្ឈប់ការដាំដុះលើដីវិនិយោគនេះតទៅទៀត តែពីមួយឆ្នាំ ទៅមួយឆ្នាំ ពីមួយរដូវទៅមួយរដូវ បងប្អូននៅតែបន្តដាំដំណាំលើដីនេះដដែល។លោកថា អ្វីដែលសំខាន់គឺក្រុមហ៊ុនបានបង់ពន្ធជូនរដ្ឋជារៀងរាល់ឆ្នាំ គឺផ្ទុយពីការចុះ ផ្សាយកន្លងទៅថ្មីៗ ថាក្រុមហ៊ុនស្ករអំពៅចិននៅស្រុកឆែប ខេត្តព្រះវិហារបានក្ស័យធន់ ក៏ដូចជាមិនដំណើរការ ។ ជាក់ស្ដែងនៅឆ្នាំ២០២៤នេះ ក្រុមហ៊ុនស្ករអំពៅចិនមានគម្រោង ស្នើសុំច្បាប់អនុញ្ញាតក្នុងការផ្លាស់ប្ដូរប្រភេទដំណាំពីដំណាំកសិឧស្សាហកម្ម មានអំពៅ និងអាកា ស្យា ដែលបានចុះបញ្ជីកន្លងទៅ ប្ដូរមកវិនិយោគដំណាំបែបសាកវប្បកម្ម មានម្រេច ដំឡូង និង ស្រូវជាដើម។ក្នុងឱកាសនោះ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ ​បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ គឺយកយន្តការ ដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយអាជ្ញាធរខេត្ត មិនចង់ឃើញបងប្អូនមានទោសទ័ណ្ឌ នោះទេ តែងព្យាយាមដោះស្រាយសម្របសម្រួល ក៏ដូចជាការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ យើងត្រូវគោរពច្បាប់ ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍតទៅទៀត។លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ច្បាស់ៗថា ដីសម្បទានសេដ្ឋកិច្ច ចំនួនជាង ២០,៧៧៨ ហិកតា របស់ក្រុមហ៊ុនស្ករអំពៅចិននេះ គឺជាដីឯកជនរបស់រដ្ឋ ក្រុមហ៊ុនគ្រាន់តែទទួលសិទ្ធ វិនិយោគ ដោយប្រើប្រាស់អាស្រ័យផល តាមកិច្ចសន្យាដែលបានកំណត់ជាក់លាក់ ក្រោយចប់ កិច្ចសន្យា ដីនោះហ្នឹងក្លាយជាដីរដ្ឋដដែល។

សម្ដេចតេជោ ហ៊ុន សែន ផ្ញើប្រគេនការស្រឡាញ់ ក្តីអាណិតចំពោះកូននេន សីហា និងប្រកាសជួយជាវដីពង្រីកវត្ត កសាងកុដិ

2024/01/28 05:38:13 pm        1790
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន​គណបក្ស​ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ បានផ្ញើប្រគេនការស្រឡាញ ក្ដីអាណិតចំពោះកូននេន សីហា មានព្រះជន្ម ៥វស្សា គង់នៅវត្តព្រៃថ្មី ស្រុកទឹកឈូ ខេត្តកំពត និងប្រកាសជួយជាវដីពង្រីកវត្ត កសាងកុដិសម្រាប់ព្រះសង្ឃគង់នៅ។តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោនៅថ្ងៃនេះបានសរសេរថា «ព្រឹកមិញបានជួបកូន អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពីកូននេនសីហា។ ចំណុចសំខាន់តើត្រូវជួយកូននេន សីហា​របៀប​ណា? និងការជួយកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ និងទិញដីបន្ថែមដើម្បីពង្រីក និង​កសាង​វត្ត​។»សម្ដេចតេជោបន្តថា សម្ដេចនឹងចាត់ឱ្យតំណាងទៅជួបព្រះចៅអធិការវត្ត និងកូននេន សីហា ដោយ​រួម​ដំណើរ​ជាមួយ អួន សារ៉ាត់ ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់លោក អួន សារ៉ាត់ដែលបាន ជួយ​ផ្សព្វ​ផ្សាយ​ពីកូននេន សីហា និង​សូមអរគុណសប្បុរសជនដែលបានជួយដល់កូននេន សីហា ដើម្បី​កសាង​ព្រះវិហារ និងសូមអំពាវនាវបន្តជួយរហូតរួចរាល់នូវព្រះវិហារនេះ។ សម្ដេចបានប្រកាសថា សម្ដេចនឹងជួយជាវដីដើម្បីពង្រីកវត្ត និងកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ។  សម្ដេចតេជោ៖«ខ្ញុំទទួលខុសត្រូវលើការជាវដីពង្រីកវត្ត និងកសាងកុដិសម្រាប់ព្រះសង្ឃគង់នៅ។ ផ្ញើប្រគេនការស្រឡាញ់ និងក្តីអាណិតចំពោះកូននេនសីហាពីតា៕»

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ជួបសមភាគីហ្សកដានី នៅទីក្រុង Amman ដើម្បីពិភាក្សាអំពីសង្គ្រាមហ្កាហ្សា

2024/01/28 12:53:48 am        348
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានពិភាក្សាអំពីសង្គ្រាម នៅតំបន់ហ្កាហ្សាជាមួយសមភាគីហ្សកដានីលោក Ayman Safadi អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុង Amman នៅថ្ងៃសៅរ៍ (២៧ មករា)។ក្រសួងការបរទេសហ្ស៊កដានី បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា ការពិភាក្សាបានលើកឡើងពី «ផលប៉ះពាល់ដ៏មហន្តរាយនៃការបន្តសង្រ្គាមនេះ និងកិច្ចប្រឹងប្រែងដែលត្រូវបានធ្វើឡើង ដើម្បីបញ្ឈប់សង្គ្រាមនេះ។ ក្រសួងបានប្រាប់បន្ថែមថា៖ «ការពិភាក្សាក៏បានលើកឡើងពីតម្រូវការ ដើម្បីឲ្យសហគមន៍អន្តរជាតិតម្រូវឲ្យមានការទទួលខុសត្រូវផ្នែកច្បាប់ និងមនុស្សធម៌របស់ខ្លួន ហើយចាប់ផ្តើមសកម្មភាពអន្តរជាតិជាបន្ទាន់ និងមានប្រសិទ្ធភាព ដើម្បីបញ្ឈប់សង្គ្រាម ធានាការការពារជនស៊ីវិល និងផ្តល់ជំនួយគ្រប់គ្រាន់ និងនិរន្តរភាពដល់គ្រប់ផ្នែកទាំងអស់»៕

រដ្ឋមន្ត្រី៖ ចិន និងអាមេរិកគួរតែជួយសហគ្រាស ជុំវិញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាក់ស្តែង

2024/01/28 12:41:50 am        336
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បាននិយាយកាលពីថ្ងៃសុក្រ (ទី២៦ ខែមករា)ថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែប្រើប្រាស់យ៉ាងពេញលេញនូវយន្តការទំនាក់ទំនង និងផ្លាស់ប្តូរ ដែលត្រូវបានបង្កើតឡើងដោយនាយកដ្ឋានពាណិជ្ជកម្មនៃប្រទេសទាំង២ ហើយខិតខំបង្កើតបរិយាកាសធុរកិច្ចល្អប្រសើរ សម្រាប់សហគ្រាសរបស់ប្រទេសទាំងនេះ។លោក Wang បាននិយាយថា ចក្ខុវិស័យផ្ដោតទៅអនាគត នៅទីក្រុង San Francisco ត្រូវបានជំរុញបន្ទាប់ពីកិច្ចប្រជុំប្រកបដោយជោគជ័យ រវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកាឆ្នាំមុន។ វាបានផ្តល់នូវទិសដៅច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ហើយបានពង្រឹងទំនុកចិត្ត និងការរំពឹងទុកយ៉ាងខ្លាំងរបស់សហគមន៍ធុរកិច្ចនៃប្រទេសទាំង២ ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។លោក Wang បានបញ្ជាក់បន្ថែមថា ដោយធ្វើដំណើរឆ្ពោះទៅមុខ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីអនុវត្តដោយស្មោះអស់ពីចិត្តលើការឯកភាពគ្នាដែលសម្រេចបាន នៅក្នុងកិច្ចប្រជុំនាទីក្រុង San Francisco រវាងប្រមុខរដ្ឋទាំង២ ប្រើប្រាស់យ៉ាងពេញលេញនូវយន្តការទំនាក់ទំនង និងការផ្លាស់ប្តូរ និងយន្តការផ្លាស់ប្តូរព័ត៌មានត្រួតពិនិត្យការនាំចេញ ដែលបង្កើតឡើងដោយក្រសួងពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក ហើយនិងខិតខំបង្កើតបរិយាកាសអំណោយផល សម្រាប់ស្ថិរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ជាពិសេសសម្រាប់ក្រុមហ៊ុននានា៕

កម្ពុជាដឹកនាំកិច្ចប្រជុំជាមួយតំណាងប្រទេសនានាលើពិភពលោក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា និងការរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប-អង្គរ២០២៤

2024/01/27 11:41:39 pm        364
ស្វីស៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ស្ថិតក្នុងប្រទេសស្វីស នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ឆ្នាំ២០២៤ និងត្រៀមរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប-អង្គររយៈពេល ៥ ឆ្នាំ។កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសដែសជាសមាជិកគណៈកម្មការទាំងប្រាំ​នៃអនុសញ្ញាអូតាវ៉ា ដៃគូសំខាន់ៗ តំណាងអង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ មានដូចជា ប្រទេសកម្ពុជាជាប្រធានអនុសញ្ញា តួកគី អង់គ្លេស អៀរឡង់ ស្លូវេនី អ៊ីតាលី ហូឡង់ ម៉ិកស៊ិក អូទ្រីស នូវែលសេឡង់ ម៉ូសំប៊ិក បែលហ្សិក អង់ហ្គោឡា បារាំង កាណាដា ស្វីស សំប៊ី ប៊ូគីណាហ្វាសូ ដាណឺម៉ាក ជប៉ុន អាល់ហ្សេរី អាល្លឺម៉ង់ ន័រវេស ប៉េរូ អាហ្រិ្វកខាងត្បូង កូឡុំប៊ី ថៃ ស៊ុយអែត អូស្ត្រាលី សហភាពអឺរ៉ុប ក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក(Danish Refugee Council) អង្គការ UNMAS, GICHD, ICBL, ICRC, UNODA, MAG, HALO Trust, NPA និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU)។កិច្ចប្រជុំ បានផ្តោតជាពិសេសលើការពិភាក្សាអំពីការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ប្រកបដោយជោគជ័យ ការពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ២០១៩-២០២៤ និងការកំណត់សកម្មភាព និងវិធានការសំខាន់ៗ សម្រាប់ការរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំទៅមុខ។គូសបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍ និងផែនការសកម្មភាព៥ ឆ្នាំបន្តនេះ នឹងត្រូវបាន​ដាក់ឈ្មោះថា​សេចក្តីថ្លែងការណ៍សៀមរាប-អង្គរ និងផែនការសកម្មភាពសៀមរាប-អង្គរ ដែលវានឹងត្រូវចារក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ និងសកលលោកទាំងមូល ។ ឯកសារទាំងនេះ ជាឯកសារតម្រង់ទិសសកម្មភាពមីនសម្រាប់ពិភពលោកទាំងមូល។ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានដឹកនាំកិច្ចប្រជុំ បានស្នើឱ្យក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ពិនិត្យឡើងវិញរាល់ធាតុចូលនិងលទ្ធផល ដែលទទួលបានក្នុងអំឡុងពេលកិច្ចប្រជុំនេះ និងកិច្ចប្រជុំនានា ហើយរៀបចំទិសដៅ និងផែនការសកម្មភាពបន្ទាប់ ដើម្បីធានាថាកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា​ឆ្នាំ២០២៤ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅដោយរលូន និងទទួល​បានផ្លែផ្កាជាទីមោទនៈ ហើយគោលដៅអាទិភាពទាំងបីរបស់កម្ពុជា​ក្នុងនាមជាប្រធាន​អនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងអាចសម្រេចបានដោយជោគជ័យ៕ ដោយ.ភារម្យ

យន្តហោះ Boeing 737 MAX9 របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ហោះហើរឡើងវិញ

2024/01/27 11:27:48 pm        357
ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានឲ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្ដើមជើងហោះហើរជាបណ្តើរៗឡើងវិញហើយ សម្រាប់ក្រុមយន្តហោះ Boeing 737 MAX 9 របស់ខ្លួន កាលពីថ្ងៃសុក្រ (២៦ មករា) ពោលគឺ ៣សប្តាហ៍បន្ទាប់ពីការផ្ទុះដាច់បំណែកបង្អួចកណ្តាលអាកាស និងការចុះចតជាបន្ទាន់ ដែលបានជំរុញឲ្យមានការត្រួតពិនិត្យយ៉ាងទូលំទូលាយ ចំពោះយន្តហោះនេះ។ការធ្វើដំណើរដំបូង គឺជើងហោះហើរលេខ១១៤៦ ពីទីក្រុង Seattle ទៅទីក្រុង San Diego ដែលបានចាកចេញ ៩០នាទីលើសម៉ោងកំណត់ចេញដំណើរ នៅវេលាម៉ោង ២:២០រសៀល ហើយបានមកដល់រដ្ឋកាលីហ្វ័រញ៉ានៅម៉ោង ៦:១៥ល្ងាច ម៉ោងក្នុងស្រុក។ ការធ្វើដំណើរនេះកើតឡើងបន្ទាប់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ កាលពីថ្ងៃពុធ (ទី២៤ ខែមករា) បានប្រកាសពីកម្មវិធីថែទាំ និងត្រួតពិនិត្យ ដើម្បីអនុញ្ញាតឲ្យយន្តហោះ MAX 9 ដំណើរការសវាឡើងវិញ។ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បាននិយាយថា ខ្លួនរំពឹងថា ការត្រួតពិនិត្យចំពោះយន្តហោះ 65 MAX 9 របស់ខ្លួន នឹងត្រូវបញ្ចប់នៅចុងសប្តាហ៍ក្រោយ ដែលនឹងអនុញ្ញាតឲ្យមានដំណើរការឡើងវិញនៃកាលវិភាគហោះហើររបស់ខ្លួន៕

ក្រុមការងារ UPR របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN អនុម័តអនុសាសន៍ដែលបានធ្វើឡើងចំពោះចិន

2024/01/27 10:31:02 pm        342
អនុសាសន៍ដែលបានធ្វើឡើងចំពោះប្រទេសចិនត្រូវបានអនុម័តដោយសម័យប្រជុំលើកទី៤៥ នៃក្រុមការងារត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា)។ប្រទេសចិនបានចូលរួមក្នុងជុំទី៤ នៃកិច្ចប្រជុំរបស់ UPR នាសប្តាហ៍នេះ។ ហើយលោក Chen Xu អ្នកការទូតជាន់ខ្ពស់របស់ចិន នៅទីក្រុងហ្សឺណែវ បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីធ្វើដំណើរឆ្ពោះទៅមុខយ៉ាងជាប់លាប់ និងការពារសិទ្ធិមនុស្ស ហើយនឹងដើរតួនាទីយ៉ាងសកម្ម ក្នុងអភិបាលកិច្ចសិទ្ធិមនុស្សសកល តស៊ូមតិដើម្បីតម្លៃមនុស្សរួម គាំទ្រការបង្កើតសហគមន៍សកលនៃអនាគតរួមគ្នា និងធ្វើការរួមគ្នា ដើម្បីកសាងពិភពលោកឲ្យកាន់តែប្រសើរឡើង។លោក Chen តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វីសនោះ ក៏បាននិយាយផងដែរថា ឆ្នាំនេះជាខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសចិនកំពុងជំរុញយ៉ាងទូលំទូលាយ ក្នុងការកសាងប្រទេសដ៏រឹងមាំមួយ និងបុព្វហេតុដ៏អស្ចារ្យនៃការស្តារជាតិឡើងវិញជាមួយនឹងទំនើបកម្មរបស់ចិន។គណៈប្រតិភូរដ្ឋាភិបាលចិនបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ កាលពីថ្ងៃអង្គារ (ទី២៣ ខែមករា) ហើយមាននូវការសន្ទនាក្នុងន័យស្ថាបនាជាមួយតំណាងប្រទេសនានា ក្នុងលក្ខណៈបើកចំហ និងស្មោះត្រង់។ ជាង ១២០ប្រទេស បាននិយាយអំពីវឌ្ឍនភាពដែលចិនសម្រេចបានផ្នែកសិទ្ធិមនុស្ស និងបានទទួលស្គាល់យ៉ាងពេញលេញនូវកិច្ចប្រឹងប្រែងឥតឈប់ឈររបស់ប្រទេសចិន ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។សូមបញ្ជាក់ថា UPR ធ្វើតួនាទីជាវេទិកាដ៏សំខាន់ ដើម្បីឲ្យប្រទេសនានាចូលរួមក្នុងការពិភាក្សាប្រកបដោយសមធម៌ និងដោយស្មោះត្រង់លើបញ្ហាសិទ្ធិមនុស្ស ក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា។ ប្រទេសចិនបានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យនេះចំនួន ៣លើកកលាពីមុន ក្នុងឆ្នាំ២០០៩ ឆ្នាំ២០១៣ និងឆ្នាំ២០១៨ តាមលំដាប់លំដោយ៕

សភាអាមេរិកទំនងជានឹងអនុម័តលើការជំរុញដល់លក់យន្តហោះចម្បាំងទៅឲ្យទួរគី និងក្រិក

2024/01/27 10:02:19 pm        331
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា) បានជូនដំណឹងជាផ្លូវការដល់សភាអំពីបំណងរបស់ខ្លួន ក្នុងការបន្តលក់យន្តហោះចម្បាំង F-16 តម្លៃ ២៣ពាន់លានដុល្លារទៅឲ្យប្រទេសទួរគី ដោយនេះជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់ដំណើរការដែលត្រូវបានពន្យារពេលជាយូរមកហើយដែលបានពិសោធទំនាក់ទំនងជាមួយទីក្រុងអង់ការ៉ា។ក្រសួងការបរទេសបានផ្ញើការជូនដំណឹងនេះ ដើម្បីជំរុញការលក់យន្តហោះ F-16 របស់ក្រុមហ៊ុន Lockheed Martin ចំនួន ៤០គ្រឿង និងយុទ្ធោបរណ៍ទំនើបៗជិត ៨០មុខ ដល់ប្រទេសទួរគី ពោលគឺនៅមួយថ្ងៃបន្ទាប់ពីទីក្រុងអង់ការ៉ា បានបញ្ចប់ទាំងស្រុងនូវការផ្តល់សច្ចាប័នលើសមាជិកភាពរបស់អង្គការណាតូ (NATO) របស់ប្រទេសស៊ុយអែត ជាការសម្រេចដែលមានភ្ជាប់ដោយផ្ទាល់ទៅនឹងការលក់យន្តហោះនេះ។ក្នុងពេលជាមួយគ្នានេះ រដ្ឋបាលលោក Biden បានជំរុញដល់ការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់ក្រុមហ៊ុន Lockheed ចំនួន ២០គ្រឿងទៅឲ្យប្រទេសក្រិកដែលជាសម្ព័ន្ធមិត្តណាតូ ដែលជាកិច្ចព្រមព្រៀងតម្លៃ ៨,៦ពាន់លានដុល្លារ ដែលទីក្រុងវ៉ាស៊ីនតោនបានបន្តជំរុញដំណើរការនេះ ខណៈដែលខ្លួនព្យាយាមធ្វើឲ្យមានតុល្យភាព រវាងសមាជិកសម្ព័ន្ធមិត្ត ដែលមានប្រវត្តិទំនាក់ទំនងតានតឹង។គួរបញ្ជាក់ថា ទួរគីបានស្នើសុំទិញយន្តហោះជាលើកដំបូង កាលខែតុលា ឆ្នាំ២០២១ ប៉ុន្តែការពន្យារពេលរបស់ទីក្រុងអង់ការ៉ា ក្នុងការអនុម័តផ្តល់សច្ចាប័នលើការស្នើសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសស៊ុយអែត គឺជាឧបសគ្គធំចម្បង ក្នុងការទទួលបានការយល់ព្រមពីសភា សម្រាប់ការលក់ដូរនេះ។តែបន្ទាប់ពីការពន្យារពេលរយៈពេល ២០ខែ សភាទួរគីនៅដើមសប្តាហ៍នេះបានផ្តល់សច្ចាប័នលើការស្នើសុំចូលអង្គការណាតូរបស់ប្រទេសស៊ុយអែត ហើយបន្ទាប់មកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Biden បានសរសេរលិខិតមួយទៅកាន់មេដឹកនាំគណៈកម្មាធិការសភាសំខាន់ៗ ដោយជំរុញឲ្យពួកគេយល់ព្រមលើការលក់យន្តហោះចម្បាំង F-16 ដោយមិនមានការពន្យារពេល៕

កោះតៃវ៉ាន់ឃើញយន្តហោះយោធាចិន ៣៣គ្រឿង ហោះក្រឡឹងកោះ

2024/01/27 09:58:54 pm        430
ក្រសួងការពារជាតិរបស់ទីក្រុងតៃប៉ិ នៅថ្ងៃសៅរ៍ (ទី២៧ ខែមករា) បាននិយាយថា យន្តហោះយោធាចិនជាង ៣០គ្រឿង ត្រូវបានប្រទះឃើញ ហោះក្រឡឹងកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោង ដែលធ្វើឲ្យវាក្លាយជាការបង្ហាញពីកម្លាំងដ៏ធំបំផុត នៅជុំវិញកោះនេះ ចាប់តាំងពីកោះបានរៀបចំការបោះឆ្នោតដ៏សំខាន់។សូមបញ្ជាក់ថា ប្រទេសចិនបានអះអាងទាមទារកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោលនូវការប្រើកម្លាំង ដើម្បីព្យាយាមក្រសោបយកកោះដែលគ្រប់គ្រងដោយខ្លួនឯងឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ នៅមុនការបោះឆ្នោតថ្ងៃទី១៣ ខែមករារបស់កោះតៃវ៉ាន់ ទីក្រុងប៉េកាំងបានព្រមានអ្នកបោះឆ្នោតថា បេក្ខជនតំណែងមេដឹកនាំលោក Lai Ching-te ដែលបច្ចុប្បន្នជាមេដឹកនាំលំដាប់ទី២ ដែលប្រទេសចិនបានហៅថា ជា «អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់» នឹងនាំមកនូវ «សង្រ្គាម និងការអាប់ឱន» ប្រសិនបើត្រូវបានជ្រើសរើសឲ្យដឹកនាំកោះនេះ។តែយ៉ាងណាក្ដី ទោះមានការព្រមានពីប្រទេសចិនម្ដងហើយម្ដងទៀត ក៏លោក Lai នៅតែឈ្នះការបោះឆ្នោត ដោយធានាបាននូវអាណត្តិទី៣ ដែលមិនធ្លាប់មានពីមុនមក សម្រាប់គណបក្សប្រជាធិបតេយ្យជឿនលឿន ដែលបានច្រានចោលជាយូរមកហើយនូវការទាមទារទឹកដីរបស់ចិនមកលើកោះតៃវ៉ាន់។ក្នុងរយៈពេល ២៤ម៉ោង រហូតដល់ម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃសៅរ៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ក្រសួងការពារជាតិបានឲ្យដឹងថា ខ្លួនបានឃើញយន្តហោះយោធាចិនចំនួន ៣៣គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៧គ្រឿង ដែលកំពុងប្រតិបត្តិការ ជុំវិញកោះតៃវ៉ាន់ ដោយក្នុងនោះយន្តហោះ ១៣គ្រឿង បានហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។កងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់បាន «តាមដានស្ថានភាពនេះ ហើយប្រើប្រាស់យន្តហោះ (ល្បាតតាមអាកាស) នាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលឆ្នេរសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដែលត្រូវបានរកឃើញនេះ»។ការបង្ហាញកម្លាំងនេះក៏បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិក ២រូបទៅកាន់ទីក្រុងតៃប៉ិ ដើម្បីជួបជាមួយមេដឹកជាប់ឆ្នោតលោក Lai និងមិត្តរួមតំណែងរបស់លោក គឺលោកស្រី Hsiao Bi-khim ដែលសុទ្ធតែត្រូវបានរិះគន់ដោយទីក្រុងប៉េកាំងថា ជា «អ្នកស្វែងរកឯករាជ្យទាំង២»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ២នាក់ ត្រូវបានជួយសង្គ្រោះនៅមានជីវិតពីផ្លូវរូងក្រោមដីវារីអគ្គិសនី នៅ​នេប៉ាល់ ក្រោយទឹក​ជំនន់​
09/04/2026 04:09 PM
ក្រសួងចំនួនបីរួមជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ បើកកិច្ចប្រជុំលើកទី៧ ស្តីពីការអភិវឌ្ឍសហគមន៍កសិកម្មនិងភូមិគំរូ
09/04/2026 04:09 PM
ក្រសួងបរិស្ថានប្រារព្ធទិវាអូហ្សូនពិភពលោក ២០២៦ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន»
09/04/2026 04:09 PM
នាយករដ្ឋមន្ត្រី៖ កាណាដា ត្រៀមរួចជាស្រេចសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ
09/04/2026 04:09 PM
អង្គការមនុស្សធម៌៖ អង្គការសហប្រជាជាតិ និងដៃគូ បន្តនាំយកជំនួយទៅកាន់តំបន់ហ្កាហ្សា
09/04/2026 04:09 PM
យោធាអ៊ីស្រាអែលអះអាងពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡានៅជួរភ្នំ Ali al-Taher នៅលីបង់
09/04/2026 03:09 PM
សិស្សនិទ្ទេស A ម្នាក់ បង្ហើប​ពីអារម្មណ៍​រំភើប និង​គោលដៅ​អនាគត​ក្នុង​ការ​ចាប់​យក​ជំនាញ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា
09/04/2026 03:09 PM
ពលរដ្ឋគាំទ្រវិធានការតឹងរ៉ឹងលើការបង្ក្រាបអំពើពុករលួយក្នុងជួរមន្ដ្រី
09/04/2026 03:09 PM
ពលរដ្ឋនឹងផ្តល់ព័ត៌មានទៅក្នុង App Kapea Scams ប្រសិន​បើ​មាន​ការ​សង្ស័យ​អំពើ​បទ​ល្មើស Online Scams
09/04/2026 03:09 PM
ឃាត់ខ្លួនអ្នកដំណើរបរទេសម្នាក់ និងដហូតកញ្ឆាក្រៀមជាង៣៤គីឡូក្រាម
09/04/2026 02:09 PM