សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី បង្ហាញការសោកស្ដាយចំពោះអ្នករិះគន់ លើការធ្វើទំនើបកម្មកងទ័ពរបស់កម្ពុជា

2024/01/24 09:22:01 pm        232
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការសោកស្ដាយ ចំពោះក្រុមប្រឆាំងមួយចំនួនតូច ដែលនាពេលកន្លងទៅ បានចេញមករិះគន់រាជរដ្ឋាភិបាលនៅពេលដែលធ្វើការបំពាក់សម្ភារៈ ឬរថយន្តដល់កងទ័ព ដោយពួកគេលើកឡើងថា ជាការបំភ័យប្រជាជនជាដើម ខណៈនៅពេលមានគ្រោះអាសន្ន និងគ្រោះមហន្តរាយផ្សេង រថយន្តកងទ័ពនោះហើយដែលបានដឹកស្បៀង សម្ភារៈទៅសង្គ្រោះដល់ពលរដ្ឋ។សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោកនេះថា កន្លងទៅ ជាពិសេសនៅមុនការឆ្លងរីករាល​ដាល​ជំងឺកូវីដ-១៩ គ្រាន់តែកងទ័ពធ្វើការបំពាក់រថយន្តដឹកជញ្ជូន​ ជូនកងទ័ពជើងគោក ក្រុមប្រឆាំងនៅ​ក្រៅ​ប្រទេសមួយចំនួនតូច ចេញមករិះគន់ថា ការបំពាក់នេះដើម្បីបន្លាចប្រជាជន និងបំពាក់ដើម្បីវាយប្រជាជនជាដើម។សម្ដេចធិបតី បញ្ជាក់ថា ប៉ុន្ដែនៅពេលកូវីដ-១៩ រាតត្បាត រថយន្តដែលពួកគេបានរិះគន់នោះហើយ ដែលបានដឹកកម្លាំង ស្បៀង និងសម្ភារៈផ្សេងៗ យកទៅជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ជាពិសេសក្នុងពេលរងគ្រោះមហន្តរាយផ្សេងៗជាដើម។សូមជម្រាបថា កងទ័ពរបស់កម្ពុជា ​ក្រៅពីមានតួនាទីភារកិច្ចស្នូលនៅក្នុងការការពាជាតិ ​មាតុភូម ប្រជាជន​ និងព្រះមហាក្សត្រ ​កងទ័ពក៏បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការចូលរួមជួយ​ដោះស្រាយ​នូវរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ​ជាពិសេសនៅពេលជួបគ្រោះមហន្តរាយ ឬគ្រោះអាសន្នផ្សេងៗ ដូចជាករណីការរាតត្បាតជំងឺកូវីដ-១៩​ និងបញ្ហាគ្រោះទឹកជំនន់ជាដើម គឺកងកម្លាំងកងទ័ពតែងតែនៅជួរមុខដើម្បីជួយដល់ប្រជាពលរដ្ឋនៅគ្រប់កាលទេសទាំងអស់៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រទេសកាណាដា គ្រោងផ្តល់ទូកជាច្រើនគ្រឿង និងបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំង F-16របស់អ៊ុយក្រែន

2024/01/24 08:02:26 pm        108
ក្នុងអំឡុងពេលកិច្ចប្រជុំលើកទី១៨នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (Ramstein) កាលថ្ងៃទី ២៣ ខែមករា រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បានប្រកាសកញ្ចប់ជំនួយយោធាថ្មីដល់ទីក្រុងគីវ និងការចូលរួមរបស់គ្រូជនជាតិកាណាដា ក្នុងការបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនលើយន្តហោះចម្បាំង F-16។កញ្ចប់ជំនួយយោធាដែលមានតម្លៃប្រហែល ១៥លានដុល្លារអាមេរិក រួមមានទូកខ្យល់ចំនួន១០គ្រឿងពីក្រុមហ៊ុន Zodiac Hurricane Technologies។ ទូកទាំងនេះ នឹងជួយអ៊ុយក្រែនក្នុងប្រតិបត្តិការដូចជាការស្វែងរក និងជួយសង្គ្រោះ ការដឹកជញ្ជូនកងទ័ព និងទំនិញ ការឃ្លាំមើល និងការឈ្លបយកការណ៍ជាដើម។ទូកនីមួយៗ នឹងត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាដ៏ទំនើប និងប្រព័ន្ធរុករក និងទំនាក់ទំនង។ ប្រទេសកាណាដា ក៏នឹងផ្តល់ការបណ្តុះបណ្តាលសម្រាប់យោធាអ៊ុយក្រែននៅលើទូកទាំងនេះផងដែរ។ អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងទទួលបានទូកទាំងនោះ នៅចុងនិទាឃរដូវ ឆ្នាំ២០២៤។ក្នុងពេលជាមួយគ្នានេះ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ កាណាដានឹងផ្តល់គ្រូបង្រៀនស៊ីវិល យន្តហោះ និងបុគ្គលិកជំនួយ ដើម្បីជួយបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ដែលជាផ្នែកមួយនៃក្រុមចម្រុះ F-16 រួមជាមួយនឹងប្រទេសដាណឺម៉ាក និងប្រទេសបារាំង។ ការបណ្តុះបណ្តាលនេះ នឹងមានរយៈពេលរហូតដល់ឆ្នាំ ២០២៥។

សម្តេចធិបតី៖ ការបង្កើតការទូតយោធាមានសារសំខាន់បំផុត ក្នុងកិច្ចការពារនូវសន្តិភាពជាមួយបណ្តាប្រទេសដទៃ

2024/01/24 07:57:27 pm        200
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការបង្កើតការទូតយោធា គឺពិតជាមានសារសំខាន់បំផុតក្នុងកិច្ចការពារនូវសុខសន្តិភាព ជាមួយបណ្តាប្រទេសជិតខាង និងទាំងប្រទេសនៅក្នុងតំបន់ និងពិភពលោក ខណៈកម្ពុជាមានអនុព័ន្ធ និងសេនានុព័ន្ធយោធា កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ។ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ - ២៤ មករា ២០២៤) នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសលើកទឹកចិត្តឲ្យក្រសួងការជាតិ អគ្គបញ្ជាការដ្ឋានកងទ័ព ក៏ដូចជាកងទ័ពជើងគោកបន្តធ្វើការទូតឲ្យកាន់តែច្រើនជាមួយប្រទេសដទៃ តាមរយៈរូបភាពផ្សេងៗ ដូចជាការធ្វើសមយុទ្ធរួមគ្នា និងសកម្មភាពមនុស្សធម៌ជាដើម ដើម្បីរក្សាបាននូវមិត្តភាពកាន់ តែច្រើនបន្ថែមទៀតនោះ។នៅក្នុងឱកាសនោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួននោះឡើយ មិនថា កាលៈទេសៈណានោះទេ ដូចអ្វីដែលសម្តេច បានប្រាប់ទៅកាន់បណ្តាដឹកនាំលើពិភពលោក នៅ ក្នុងមហាសន្និបាតរបស់អង្គការ ​សហប្រជាជាតិលើកទី៨៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក​យ៉ាងដូច្នេះដែរ។ ជាមួយគ្នានោះសម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា ការធ្វើទំនើបកម្មរបស់កងទ័ព គឺមិនមែន​ជា​ការ​គំរាមកំហែង​ដល់អ្នកណា ​ឬប្រទេសណានោះទេ ​ពោលគឺធ្វើឡើង ដើម្បីការពារនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ៕អត្ថបទ បាន ចក់

សម្តេចធិបតី៖ កងកម្លាំងប្រដាប់អាវុធទាំងអស់ គឺជាកម្លាំងស្នូលដ៏សំខាន់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព

2024/01/24 07:39:35 pm        138
សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ គឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងការចូលរួមថែរក្សា​បរិយាកាសសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដូច្នេះមិនថាតម្លៃណាក៏ដោយត្រូវតែការពារនូវតម្លៃ សន្តិភាពនេះ ឲ្យខាងតែបានគ្រប់ពេលវេលាទាំងអស់។ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ - ២៤ មករា ២០២៤) នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនាមជាកងទ័ពត្រូវតែការពារនូវ​សុខសន្តិភាពឲ្យខាងតែ​បាន​គ្រប់កាលៈទេសៈទាំងអស់ ​ខណៈសន្តិភាពនេះហើយដែលធានាបាននូវការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋរបស់យើងទាំងមូល។យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់​នាយទាហាន នាយទាហានរង ពលទាហានទាំងអស់​នៃ​បញ្ជាការដ្ឋាន​កង​ទ័ពជើង​គោក ដែល​បានសហការគ្នាបានយ៉ាងល្អប្រសើរ ​ជាមួយនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ​ទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព ​អធិបតេយ្យភាព ​បូរណភាពទឹកដី និងរួមចំណែកដល់​ដំណើរការអភិវឌ្ឍជាតិនាពេលកន្លងមក ​ដែលពលិកម្មយ៉ាងធំធេង ​ដើម្បីជាតិមាតុភូមិ និង​ភាព​សុខសាន្តរបស់ប្រជាជន និងប្រទេសជាតិទាំងមូលផងដែរ។ មួយវិញទៀតសម្តេចធិបតី ​នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ក៏បានរំលឹកផងដែរថា ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោកកាលពីឆ្នាំ១៩៩៩ ​គឺមានសារសំខាន់បំផុត ​ខណៈកងទ័ពជើងគោក បាន​ចូលរួមប្រតិបត្តិការយ៉ាងសកម្មក្នុងការប្រមូលផ្គុំកងទ័ពគ្រប់ភាគីទាំងអស់ ចូលរួមក្នុង​ការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះឈ្នះ រួមទាំងបានការពារនូវយន្តការជាច្រើនទៀត ​ដែលបានបណ្តាលឲ្យកម្ពុជាមានសុខសន្តិភាព និង​ការអភិវឌ្ឍៃរហូតដល់សព្វថ្ងៃនេះ៕អត្ថបទ បាន ចក់

សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជានោះឡើយ

2024/01/24 07:30:03 pm        183
មានប្រសាសន៍ក្នុងពិធីអបអរសាទរ«ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើង គោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩-២៤ មករា ២០២៤» សម្ដេចមហាបវរធិបតីនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួននោះឡើយ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា កម្ពុជាក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅលើទឹកដីបរទេសនោះដែរ លើកលែងតែចេញទៅបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ។ក្នុងពិធីនោះដែរ សម្ដេចមហាបវរធិបតីនាយឧត្ដមសេនីយ៍នាយករដ្ឋមន្ត្រី ក៏បានផ្ញើសារទៅកាន់ពិភព លោកដែរថា កម្ពុជាមិនមានមហិច្ឆតារំលោភឈ្លានពានប្រទេសណានោះឡើយ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការធ្វើទំនើបកម្មកងទ័ពរបស់កម្ពុជា គឺដូចនឹងប្រទេសនានាដែរ ហើយនៅក្នុងពិភពលោកនេះ ក៏មិនមានច្បាប់ហាមឃាត់ប្រទេសណាមួយ មិនឱ្យធ្វើទំនើបកម្មកងទ័ពនោះដែរ។សម្ដេចមហាបវរធិបតីនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នេះ បានដាក់ចេញនូវកម្មវិធីកំណែទម្រង់ជាច្រើន ក្នុងនោះក៏មានកំណែទម្រង់ កងទ័ព និងធ្វើទំនើបកម្មកងទ័ព ដើម្បីពង្រឹងសមត្ថភាពកងទ័ពឱ្យកាន់តែប្រសើរថែមទៀត៕ដោយ៖ គង់ ឌិន

អេហ្ស៊ីប រិះគន់ការលើកឡើងរបស់លោកណេតាន់យ៉ាហ៊ូថា អ៊ីស្រាអែលត្រូវតែដណ្តើមយកតំបន់ព្រំដែន ហ្កាហ្សា

2024/01/24 06:49:08 pm        122
មន្ត្រីអេហ្ស៊ីប បានរិះគន់ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលថា អ៊ីស្រាអែល នឹងត្រូវគ្រប់គ្រងតំបន់ទ្រនាប់ប្រវែងប្រហែល ១០០ យ៉ាដ នៅលើផ្នែកខាងតំបន់ហ្កាហ្សានៃព្រំដែនប្រវែង៩ម៉ាយរបស់ប៉ាឡេស្ទីន ដែលហែកហួរដោយសង្រ្គាមជាមួយអេហ្ស៊ីប។មន្ត្រីអ៊ីស្រាអែល បាននិយាយថា ការរត់ពន្ធឆ្លងកាត់តំបន់ទ្រនាប់នោះ ដែលគេស្គាល់ថា ជាច្រករបៀង ហ្វីឡាឌែលហ្វី (Philadelphi) ទាំងពីលើដី និងតាមរូងក្រោមដី បានផ្តល់អាវុធ និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀតដល់អ្នកគ្រប់គ្រងតំបន់ហ្កាហ្សា ជាការចោទប្រកាន់ដែលអេហ្ស៊ីបបដិសេធយ៉ាងដាច់អហង្ការ។លោកណេតាន់យ៉ាហ៊ូ បាននិយាយនៅចុងខែធ្នូថា៖«ច្រករបៀងហ្វីឡាឌែលហ្វី ឬដើម្បីដាក់វាឲ្យ កាន់តែត្រឹមត្រូវ ចំណុចឈប់ភាគខាងត្បូង[នៃតំបន់ហ្កាហ្សាស្ទ្រីប] ត្រូវតែស្ថិតនៅក្នុងដៃរបស់យើង។ ច្រកនេះ ត្រូវតែបិទ ដោយបានព្រមានថា សង្គ្រាមរបស់ប្រទេសលោកប្រឆាំងនឹងក្រុមហាម៉ាស ដែលបង្កឡើងដោយការវាយប្រហារយ៉ាងឃោរឃៅរបស់ក្រុមនេះ កាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល នឹងបន្តអស់រយៈពេលជាច្រើនខែ។ វាច្បាស់ណាស់ថា ការរៀបចំណាមួយផ្សេងទៀត នឹងមិនធានាបាននូវការគ្មានយោធាដែលយើងស្វះស្វែងរកនោះ»។ប្រធានសេវាព័ត៌មានរដ្ឋរបស់អេហ្ស៊ីប (SIS) លោក Diaa Rashwan បានថ្កោលទោសកាលពីថ្ងៃចន្ទចំពោះការប្រកាសរបស់លោកណេតាន់យ៉ាហ៊ូថាជា «ការប៉ុនប៉ង ដើម្បីបង្កើតភាពស្របច្បាប់» សម្រាប់អ្វីដែលលោកបាននិយាយថា គឺជាគោលដៅពិតប្រាកដរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការកាន់កាប់ច្រករបៀងព្រំដែន ដោយរំលោភលើកិច្ចព្រមព្រៀងសន្តិសុខ ដែលបានចុះហត្ថលេខារវាង អ្នកជិតខាងទាំងពីរនេះ។

ប្រមុខអង្គការសហប្រជាជាតិនិយាយថា «មិនអាចទទួលយកបានទេ» សម្រាប់អ៊ីស្រាអែល ក្នុងការបដិសេធដំណោះស្រាយរដ្ឋពីរ

2024/01/24 06:36:21 pm        148
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ ទី ២៣ ខែមករា បាននិយាយថា «ការបដិសេធយ៉ាងច្បាស់និងម្តងហើយម្តងទៀត ចំពោះដំណោះស្រាយរដ្ឋពីរ នៅកម្រិតខ្ពស់បំផុតរបស់រដ្ឋាភិបាលអ៊ីស្រាអែល គឺមិនអាចទទួលយកបានទេ» ខណៈ លោក បានអំពាវនាវឱ្យមានជំនួយបន្ថែមទៀតនៅទូទាំងតំបន់ហ្កាហ្សា។លោក Guterres បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ប្រជាជនទាំងមូលក្នុងតំបន់ហ្កាហ្សា កំពុងស៊ូទ្រាំនឹងការបំផ្លិចបំផ្លាញក្នុងទំហំមួយ និងល្បឿន ដោយមិនស្របគ្នាក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។ គ្មានអ្វីអាចបង្ហាញពីភាពត្រឹមត្រូវនៃការដាក់ទណ្ឌកម្មរួមលើពលរដ្ឋប៉ាឡេស្ទីននោះទេ។លោកបាននិយាយទៅកាន់ក្រុមប្រឹក្សាថា ស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនគឺ «គួរឱ្យរន្ធត់" ហើយ ប្រជាជនតំបន់ហ្កាហ្សា មិនត្រឹមតែមានហានិភ័យនៃការស្លាប់ឬរងរបួសដោយការទម្លាក់គ្រាប់បែកឥតឈប់ឈរប៉ុណ្ណោះទេ ពួកគេក៏ប្រឈមការកើនឡើងការឆ្លងជំងឺ ដូចជាជំងឺរលាកថ្លើមប្រភេទ A ជំងឺរាក និងជំងឺអាសន្នរោគ។លោក Guterres បានអំពាវនាវម្តងទៀត សម្រាប់បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់។

ប្រធានាធិបតីហ្វីលីពីន មិនគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ទេ និងប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ

2024/01/24 06:33:21 pm        201
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយថា លោកមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ឡើយ ហើយបានរំលឹកឡើងវិញថាប្រទេសរបស់លោកបានប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ ដែលជាការឆ្លើយតបទៅនឹងការខឹងសម្បាររបស់ប្រទេសចិនចំពោះការលើកឡើងនាពេលថ្មីៗនេះក្នុងការអបអរសាទរមេដឹកនាំឈ្នះឆ្នោតថ្មីរបស់កោះតៃវ៉ាន់។លោក ម៉ាកូស បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ ជីអ៊ឹមអេ ញ៉ូវស៍ ធីវី (GMA News TV) ដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារ (២៣ មករា) ថាការអធិប្បាយអបអរសាទររបស់លោកចំពោះលោក ឡៃ ឈីងតឺ (Lai Ching-te) កាលពីដើមខែនេះ ដែលបានហៅលោក ឡៃ ថាជាមេដឹកនាំ គឺជា «ការគួរសម» តែប៉ុណ្ណោះ។ លោក ម៉ាកូស បាននិយាយថា «គោលនយោបាយចិនតែមួយនៅតែមាន ហើយយើងបានប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយយ៉ាងតឹងរ៉ឹង និងប្រកបដោយមនសិការចាប់តាំងពីយើងបានអនុម័តវាមក»។ទោះជាយ៉ាងណាក៏ដោយ សារអបអរសាទរនេះបានទាក់ទាញការស្តីបន្ទោសយ៉ាងខ្លាំងពីប្រទេសចិនដោយអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនបានប្រាប់លោកប្រធានាធិបតី Marcos កាលពីសប្តាហ៍មុនឱ្យ «អានសៀវភៅបន្ថែមទៀតដើម្បីយល់ឱ្យបានត្រឹមត្រូវអំពីបញ្ហាខាងក្នុង និងក្រៅនៃកោះតៃវ៉ាន់»៕

វៀតណាមនិយាយថា ស្លាកសេដ្ឋកិច្ចមិនទីផ្សាររបស់អាមេរិក មិនល្អសម្រាប់ទំនាក់ទំនងទ្វេភាគីទេ

2024/01/24 06:29:58 pm        168
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២៣ មករា) បានជំរុញទីក្រុងវ៉ាស៊ីនតោន ឱ្យបញ្ចប់ស្លាក «សេដ្ឋកិច្ចមិនទីផ្សារ» របស់ខ្លួននៅលើទីក្រុងហាណូយ ដោយព្រមានថាការរក្សាពន្ធលើទំនិញវៀតណាមជាលទ្ធផលមិនល្អនោះទេសម្រាប់ទំនាក់ទំនងទ្វេភាគីកាន់តែជិតស្និទ្ធ។កាលពីឆ្នាំមុន ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងពិនិត្យមើលស្ថានភាពសេដ្ឋកិច្ចមិនទីផ្សាររបស់វៀតណាម បន្ទាប់ពីទីក្រុងហាណូយ បានប្រកែកថាខ្លួនគួរតែត្រូវបានដកចេញពីបញ្ជីដែលបានអនុវត្តនៅក្នុងករណីប្រឆាំងការលក់បង្ខូចថ្លៃ ដោយសារកំណែទម្រង់សេដ្ឋកិច្ចខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ស្លាកសញ្ញាសេដ្ឋកិច្ចមិនទីផ្សារ ដែលត្រូវបានអនុវត្តផងដែរចំពោះប្រទេសចិន និងរុស្ស៊ី ដោយសារតែការជាប់ពាក់ព័ន្ធយ៉ាងខ្លាំងរបស់រដ្ឋនៅក្នុងសេដ្ឋកិច្ចរបស់ពួកគេ ក្នុងចំណោមប្រទេសដទៃទៀត អនុញ្ញាតឱ្យសហរដ្ឋអាមេរិក ដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃខ្ពស់ខ្លាំងលើការនាំចូលពីបណ្ដាប្រទេសដែលបានកំណត់ដោយពឹងផ្អែកលើតម្លៃលករាយរបស់ប្រទេសទីបី។កាលពីឆ្នាំមុន សហរដ្ឋអាមេរិក និងវៀតណាម បានលើកកម្ពស់ទំនាក់ទំនងទៅកាន់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ របស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden)។ កាលពីឆ្នាំមុន នាយករដ្ឋមន្ត្រីវៀតណាម ហ្វាម មីញជីញ (Pham Minh Chinh) ក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី ចេណេត យេឡែន (Janet Yellen) បញ្ចប់ស្លាកសញ្ញានេះ៕

លោកស្រី Haley ប្ដេជ្ញាបន្តការប្រកួតប្រជែងតំណែងប្រធានាធិបតី ទោះចាញ់លោក Trump នៅរដ្ឋ New Hampshire ក៏ដោយ

2024/01/24 06:20:24 pm        142
បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកស្រីនីគីហាលី (Nikki Haley)ទំនងជាពុំបានបាក់ទឹកចិត្តនោះទេ កាលពីថ្ងៃអង្គារ បន្ទាប់ពីចាញ់ការបោះឆ្នោតបឋមនៅរដ្ឋNew Hampshire ដែលបានប្រគល់ជ័យជម្នះឲ្យទៅអតីតប្រធានាធិបតីលោក Donald Trump។អតីតឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិរូបនេះ បាននិយាយទៅកាន់ក្រុមអ្នកគាំទ្រភ្លាមៗបន្ទាប់ពីលោក Trump ត្រូវគេព្យាករណ៍ថាជាអ្នកឈ្នះ ហើយបានអបអរសាទរលោក Trump ដោយគ្រាន់តែនិយាយថាលោកឈ្នះហើយ។ប៉ុន្តែលោកស្រីពុំបាននិយាយអ្វីឡើយនៅពេលប្រកាសថាលោកស្រីនឹងមិនព្រមចុះចាញ់បុរសដែលលោកស្រីបានបោះឆ្នោតឱ្យសម្រាប់តួនាទីនេះពីរដងនោះទេ ។ លោកស្រីបានប្រាប់ក្រុមអ្នកគាំទ្រនៅ Concord, N.H. ថា រដ្ឋ New Hampshire គឺជារដ្ឋដំបូងគេនៅក្នុងប្រទេសនេះ មិនមែនជារដ្ឋចុងក្រោយនៅក្នុងប្រទេសនោះទេ។ការប្រណាំងប្រជែងនេះគឺនៅវែងឆ្ងាយទៀត។ នៅសល់រដ្ឋរាប់សិបទៀតដែលត្រូវទៅ។ ហើយកន្លែងបន្ទាប់គឺរដ្ឋ South Carolina ដ៏ផ្អែមល្ហែមរបស់លោកស្រី។ លោក Trump ត្រូវបានគេចាត់ទុកថាជាបុគ្គលមានការពេញចិត្តខ្លាំងជាង លោកស្រី Nikki Haley នៅមុនការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារ ជាពិសេសបន្ទាប់ពីលោកបានឈ្នះការនាំមុខនៅរដ្ឋ Iowa កាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយលោកស្រី Haley បានចង្អុលទៅការកើនឡើងប្រជាប្រិយភាពជាបន្តបន្ទាប់របស់លោកស្រីនៅក្នុងការស្ទង់មតិដោយកត់សម្គាល់ថាធ្លាប់មានបេក្ខជន ចំនួន១៤រូប បើប្រៀបធៀបទៅនឹងអ្នកទាំងពីរដែលកំពុងឈរប្រកួតប្រជែង ។ លោកស្រី Haley បាននិយាយថា លោកស្រីជាអ្នកប្រយុទ្ធ ដោយកត់សម្គាល់ថាលោកស្រីបានចាប់ផ្តើមការប្រណាំងប្រជែងតាំងពីពេលលោកស្រីមានការគាំទ្រតែ ២% ។ ថ្ងៃនេះ យើងបានខិតជិតពាក់កណ្តាលនៃការបោះឆ្នោតហើយ។ យើងនៅតែមានផ្លូវត្រូវទៅមុខ យើងនឹងបន្តដំណើរទៅមុខទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍បង្កើនកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍
09/04/2026 07:09 PM
ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
09/04/2026 07:09 PM
វិធានការបែងចែកទឹកចាប់ផ្តើមនៅតំបន់ Medellin របស់កូឡុំប៊ី ខណៈកើតមានផលប៉ះពាល់ពីបាតុភូតអែល នីញ៉ូ
09/04/2026 06:09 PM
ជប៉ុនបញ្ជូនជំនួយ និងក្រុមអ្នកជំនាញទៅកាន់ប្រទេសនេប៉ាល់ ដើម្បីជួយកំណត់អត្តសញ្ញាណជនរងគ្រោះ
09/04/2026 06:09 PM
ក្រុមបរិស្ថានម៉ាឡេស៊ី អំពាវនាវឲ្យមានការទទួលខុសត្រូវចំពោះផ្សែងអ័ព្ទឆ្លងព្រំដែនពីឥណ្ឌូនេស៊ី
09/04/2026 06:09 PM
មេដឹកនាំមីយ៉ាន់ម៉ា បំពេញ​ទស្សនកិច្ចនៅវៀតណាម ជាការ​ធ្វើ​ដំណើរការទូតឡើង​វិញ​
09/04/2026 06:09 PM
មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ ក្រោយព្យុះទីហ្វុង Saudel នាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅតំបន់ឆ្នេរប្រទេសចិន
09/04/2026 06:09 PM
សិស្សសាលាលីបង់រាប់ពាន់នាក់ បន្តជម្លៀសខ្លួន ដោយសារសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា
09/04/2026 06:09 PM
[UPDATE] អាជ្ញាធរ៖ អ្នកស្លាប់ ក្នុង​ទឹកជំនន់នៅនេប៉ាល់ កើនឡើងដល់ជិត ១.៣០០នាក់ និងអ្នកបាត់ខ្លួន លើស ៥.០០០នាក់
09/04/2026 06:09 PM
ឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
09/04/2026 06:09 PM