កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសចិនបន្ធូរបន្ថយការស្នើសុំទិដ្ឋាការ សម្រាប់អ្នកទេសចរអាមេរិក

2023/12/30 11:58:05 pm        165
ប្រទេសចិននឹងសម្រួលការស្នើសុំទិដ្ឋាការ សម្រាប់អ្នកទេសចរមកពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១ ខែមករាតទៅ ដោយកាត់បន្ថយឯកសារចាំបាច់ជាច្រើន។ នេះបើយោងតាមការជូនដំណឹងមួយ កាលពីថ្ងៃសុក្រ (ទី២៩ ខែធ្នូ) នៅលើគេហទំព័ររបស់ស្ថានទូតចិន នៅទីក្រុងវ៉ាស៊ីនតោន។ការសម្រេចនេះ គឺជាវិធានការចុងក្រោយបង្អស់របស់ប្រទេសចិន ដើម្បីជួយឲ្យវិស័យទេសចរណ៍រស់ឡើងវិញ និងជំរុញសេដ្ឋកិច្ចធំទី២ របស់ពិភពលោក បន្ទាប់ពីធ្លាក់ចុះ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។សេចក្តីជូនដំណឹងរបស់ស្ថានទូតនេះ បានឲ្យដឹងថា អ្នកដាក់ពាក្យសុំទិដ្ឋាការទេសចរណ៍ នៅសហរដ្ឋអាមេរិក នឹងលែងត្រូវការដាក់ការកក់សំបុត្រយន្តហោះ ការកក់សណ្ឋាគារ ឬលិខិតអញ្ជើញទៀតហើយ។ កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំងបានបើកផ្លូវឲ្យអ្នកកាន់លិខិតឆ្លងដែនពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី ចូលប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ ចាប់ពីថ្ងៃទី១ ខែធ្នូ។ការធ្វើដំណើរដោយគ្មានទិដ្ឋាការនេះ នឹងដំណើរការរយៈពេល ១២ខែ ក្នុងអំឡុងពេលដែលភ្ញៀវទេសចរមកពីប្រទេសទាំង៦ នោះ អាចទៅលេងប្រទេសចិន បានរហូតដល់ ១៥ថ្ងៃ។ ប្រទេសចិនក៏បានពង្រីកគោលនយោបាយឆ្លងកាត់ ដោយគ្មានទិដ្ឋាការរបស់ខ្លួនទៅកាន់ប្រទេសចំនួន៥៤ ផ្សេងទៀត ក្នុងខែវិច្ឆិកាផងដែរ៕

អតីតអនុប្រធាននិយតករធនាគាររបស់ប្រទេសចិន ត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគារមួយជីវិត

2023/12/30 11:55:16 pm        165
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃសុក្រ (ទី២៩ ខែធ្នូ) បានរាយការណ៍ថា អតីតអនុប្រធាននិយតករធនាគាររបស់ប្រទេសចិន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដែលជាមុខព្រួញចុងក្រោយបង្អស់នៃការបង្រ្កាបអំពើពុករលួយ នៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសសេដ្ឋកិច្ចធំទី២ របស់ពិភពលោកនេះ។ទីក្រុងប៉េកាំងបានចាប់ផ្តើមយុទ្ធនាការដ៏ធំទូលំទូលាយ ដើម្បីប្រឆាំងអំពើពុករលួយ ក្នុងឆ្នាំ២០១២ បន្ទាប់ពីការឡើងកាន់តំណែងរបស់មេដឹកនាំលោក ស៊ី ជីនពីង ទៅកាន់ទីកំពូលនៃបក្សកុម្មុយនីស្ត ដែលកំពុងកាន់អំណាច។ ហើយបើយោងតាមតួលេខផ្លូវការចុងក្រោយបំផុត ចាប់ពីខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក មន្ត្រីគណបក្សប្រហែល ៤,៨លាននាក់ ត្រូវបានស៊ើបអង្កេត។ ការស៊ើបអង្កេតបែបនេះ ជាទូទៅនាំទៅដល់ការកាត់ទោស ហើយត្រូវបានគេសង្ស័យថា ប្រើជាឧបករណ៍ ដើម្បីដកបណ្ដាឥស្សរជននយោបាយ ដែលត្រូវបានមើលឃើញថា ជាអ្នកប្រឆាំងលោក ស៊ី។ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា លោក Cai Esheng ត្រូវបានគេរកឃើញថា មានទោសពីបទទទួលសំណូកចំនួន ៤០៧លានយ័ន (៥៧,៥លានដុល្លារ) ក្នុងពេលកំពុងកាន់តំណែង។ លោកក៏ត្រូវបានគេនិយាយថា បានទទួលសំណូកបន្ថែម ១១០លានយ័ន បន្ទាប់ពីចូលនិវត្តន៍។ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា រូបលោកត្រូវបានកាត់ទោសប្រហារជីវិត ជាមួយនឹងការលើកលែងទោសរយៈពេល ២ឆ្នាំ ដែលនឹងត្រូវបន្ថយមកជាប់ពន្ធនាគារអស់មួយជីវិត។ ដោយកើតនៅឆ្នាំ១៩៥១ លោក Cai បានចំណាយពេលភាគច្រើននៃអាជីពការងាររបស់លោក នៅក្នុងផ្នែកហិរញ្ញវត្ថុ និងបានបម្រើការរយៈពេល ៨ឆ្នាំជាអនុប្រធាននៃនិយតករធនាគាររបស់ប្រទេស៕

ឥណ្ឌូនេស៊ីនឹងអនុវត្តពន្ធថ្មីលើបារីអេឡិចត្រូនិច ចាប់ពីថ្ងៃទី១ ខែមករា

2023/12/30 10:36:18 pm        226
ក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍ (ទី៣០ ខែធ្នូ) នេះ បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីនឹងអនុវត្តពន្ធថ្មីលើបារីអេឡិចត្រូនិច (E-Cigarettes) ចាប់ពីថ្ងៃទី១ ខែមករាតទៅ ដោយបន្ថែមលើពន្ធអាករ ដើម្បីជួយទប់ស្កាត់ការជក់បារី។ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ បានកំណត់ពន្ធបន្ថែមចំនួន ១០ភាគរយនៃពន្ធអាករ ចំពោះបារីអេឡិចត្រូនិច។ ក្រសួងបាននិយាយថា៖ «ការប្រើប្រាស់បារីអេឡិចត្រូនិចរយៈពេលយូរ ត្រូវបានបង្ហាញថា ប៉ះពាល់ដល់សុខភាពរបស់មនុស្ស»។ ក្រសួងបានបន្ថែមថា ពន្ធលើបារីអេឡិចត្រូនិច ក៏ចាំបាច់ត្រូវអនុវត្តផងដែរ ដើម្បីបង្កើតទីលានប្រកួតប្រជែងស្មើភាពជាមួយនឹងបារីធម្មតា។ពន្ធថ្មីនេះកើតឡើងបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដែលមានអត្រាអ្នកជក់បារីខ្ពស់បំផុត នៅលើពិភពលោកក្នុងឆ្នាំ២០១៨ បានអនុវត្តពន្ធ ៥៧ភាគរយលើពន្ធអាករ ដែលផ្ដោតលើបារីអេឡិចត្រូនិច។ ប្រទេសនេះបានយកពន្ធលើបារីធម្មតាជាយូរមកហើយ។ពាក់ព័ន្ធនឹងការអនុវត្តពន្ធថ្មីនេះ ក្រុមអ្នកផលិត និងអតិថិជនបារីអេឡិចត្រូនិច (PAVENAS) បានរិះគន់លើកង្វះការពិភាក្សា និងពេលវេលានៃការអនុវត្តពន្ធ ដោយគិតថា ពន្ធគយសម្រាប់ផលិតផល នឹងកើនឡើងនៅឆ្នាំក្រោយ៕

រូបវិទូដ៏ល្បីល្បាញរបស់អាមេរិក បារម្ភពីផលប៉ះពាល់នៃភាពតានតឹងភូមិសាស្ត្រនយោបាយលើវិទ្យាសាស្ត្រ

2023/12/30 10:33:01 pm        234
លោក David Jonathan Gross ដែលជាម្ចាស់ជ័យលាភីណូបែលរូបវិទ្យាឆ្នាំ២០០៤ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ «ដ៏គួរឲ្យខា្លច និងអន្តរាយ» ដែលកើតឡើងពីភាពតានតឹងភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក និងប្រទេសចិនលើកិច្ចសហប្រតិបត្តិការអន្តរជាតិខាងវិទ្យាសាស្ត្រ។អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិកវ័យ ៨៣ឆ្នាំរូបនេះ បានចែករំលែកគំនិតរបស់លោក មុនពេលការចូលរួមរបស់លោក នៅក្នុងសមាជអន្តរជាតិនៃវិទ្យាសាស្ត្រមូលដ្ឋាន (ICBS) នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៦ ខែកក្កដា។លោក Gross បាននិយាយថា៖ «ខ្ញុំគិតថា អ្វីដែលកំពុងកើតឡើង គឺជារឿងគួរឲ្យខា្លចរអា និងអន្តរាយខ្លាំងបំផុតដល់ភាគីទាំងសងខាង ក៏ដូចជាពិភពលោកទាំងមូល ពោលគឺគ្រោះថ្នាក់ខ្លាំងណាស់។ វាពិតជាគ្រោះថ្នាក់ណាស់ ដរាបណាឥទ្ធិពលរបស់វាទៅលើវិទ្យាសាស្ត្របន្តមាន វាពិតជាបង្កមហន្តរាយខ្លាំងណាស់។ អ្នកដឹងទេថា ធម្មជាតិមិនមែនស្រួលដូចគិតនោះឡើយ។ ដើម្បីបកស្រាយពីធម្មជាតិ វាទាមទារឲ្យប្រឹងប្រែងធ្វើការងារខ្លាំង និងច្រើន ពោលគឺវាមានតម្លៃថ្លៃណាស់ ហើយវាទាមទារទេពកោសល្យពីមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។ លោកបានបន្ថែមថា៖ «តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាហាក់ដូចជាកំពុងធ្វើដំណើរឆ្ពោះទៅទិសដៅបញ្ច្រាស ដោយសារកត្តាទាំងនេះ ដូចជាការខ្វែងគំនិតគ្នា នយោបាយ និងការប្រជែងគ្នារបស់ប្រទេសធំៗ។ សម្រាប់វិទ្យាសាស្ត្រ ទាំងនេះពិតជាគ្រោះថ្នាក់ និងអាក្រក់ណាស់។ ខ្ញុំមានការសោកស្ដាយជាខ្លាំងចំពោះបញ្ហានេះ»។ICBS រយៈពេលពីរសប្តាហ៍ ដែលផ្តោតលើប្រធានបទ «វិទ្យាសាស្ត្រកម្រិតខ្ពស់សម្រាប់មនុស្សជាតិ» បាននាំអ្នកវិទ្យាសាស្ត្រជាង ៨០០នាក់មកពីក្នុងប្រទេស និងក្រៅប្រទេស នៅរដូវក្តៅនេះ ដើម្បីពិភាក្សាឲ្យស៊ីជម្រៅលើសមិទ្ធិផលដ៏ទំនើប ក្នុងវិស័យវិទ្យាសាស្ត្រមូលដ្ឋាន ខណៈដែលកំពុងសម្លឹងឆ្ពោះការអភិវឌ្ឍន៍នាពេលអនាគត៕

ដោយភាពតានតឹងជាមួយចិនកើនឡើង អាមេរិកធ្វើឲ្យអាកាសយានដ្ឋានប៉ាស៊ីហ្វិកសម័យសង្គ្រាមលោកលើកទី២ ដំណើរការវិញ

2023/12/30 08:11:52 pm        197
នៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក អាកាសយានដ្ឋានរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបោះបង់ចោល កំពុងត្រូវបានធ្វើឲ្យមានសកម្មភាពឡើងវិញ ដោយទីនេះធ្លាប់ជាទីតាំងដ៏សំខាន់ ក្នុងការបញ្ជូនគ្រាប់បែកនុយក្លេអ៊ែរទៅទម្លាក់លើប្រទេសជប៉ុន ហើយស្ទើរតែបាត់បង់ដោយសារប្រវត្តិសាស្រ្ត ចំពេលមានការទន្ទ្រានព្រៃ។ តែយ៉ាងណាក្ដី នៅពេលដែលជនជាតិអាមេរិកចូលទៅកាប់ព្រៃ ដែលដុះក្រាស់ឃ្មឹកយ៉ាងរហ័ស នៅឯអាកាសយានដ្ឋានកោះ Tinian និងព្រលានយន្តហោះចាស់ៗផ្សេងទៀត ពោលគឺជាមូលដ្ឋានសម័យសង្គ្រាមលោកលើកទី២ នៅទូទាំងតំបន់នោះ ការធ្វើនោះនឹងមិនបានគិតដល់ប្រទេសជប៉ុននៅក្នុងគំនិតរបស់ពួកគេនោះឡើយ។ផ្ទុយទៅវិញ ដោយសារឥទ្ធិពល ដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំង នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទើបជំរុញឲ្យមានការស្ដារឡើងវិញនូវផ្លូវរត់ ដែលត្រូវបានបោះបង់ចោល នៅលើផ្ទៃដី ១០០គីឡូម៉ែត្រការ៉េ ដែលបង្កើតបានជាកោះ Tinian ដែលជាផ្នែកមួយនៃទឹកដីរបស់សហរដ្ឋអាមេរិកនៃប្រជុំកោះ Northern Mariana។អ្នកនាំពាក្យម្នាក់បានប្រាប់សារព័ត៌មាន AFP ថា៖ «ការស្តារឡើងវិញនូវអាកាសយានដ្ឋានសម័យសង្គ្រាមលោកលើកទី២ នេះ បានផ្តល់ឲ្យកងកម្លាំងអាកាសប៉ាស៊ីហ្វិក (PACAF) នូវផ្លូវរត់ ដែលអាចប្រតិបត្តិបានយ៉ាងឆាប់រហ័ស ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់»។ទោះបីជាសេចក្តីថ្លែងការណ៍ បានលើកឡើងពី «ហេតុផលនៃភាពបន្ទាន់» ដែលអនុញ្ញាតឲ្យ PACAF «ពង្រឹងសមត្ថភាពប្រយុទ្ធ និងធ្វើឲ្យប្រសើឡើងនូវជំហររារាំងជាមួយសម្ព័ន្ធមិត្ត និងដៃគូក៏ដោយ» ក៏សេចក្ដីថ្លេងការណ៍នោះមិនបាននិយាយសំដៅដោយផ្ទាល់ដល់ប្រទេសចិននោះឡើយ។ប៉ុន្តែផែនការរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់អ្វី ដែលមន្ត្រីបានពិពណ៌នាថា ជាទីកន្លែង «ដ៏ធំទូលំទូលាយ» នៅលើកោះ Tinian នេះ កើតឡើងចំពេលមានការផ្លាស់ប្ដូរយ៉ាងខ្លាំងផ្នែកយោធាទៅកាន់តំបន់ប៉ាស៊ីហ្វិក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយនៅពេលដែលប្រទេសចិនសាងសង់មូលដ្ឋានថ្មីរបស់ខ្លួន នៅក្នុងតំបន់ ក្នុងនោះរួមទាំងនៅក្នុងដែនទឹក ដែលមានជម្លោះផងដែរ៕

កម្មវិធីបណ្តុះបណ្តាលជំនាញ១.៥លាននាក់៖ ក្រសួងការងារនឹងបើកបវេសនកាលទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមករា

2023/12/30 06:50:46 pm        317
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកបវេសនកាលសម្រាប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខណៈមានអ្នកចុះឈ្មោះចូលរៀនប្រមាណជិត២ម៉ឺននាក់។ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ នឹងបើកបវេសនកាល​ព្រមគ្នានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះដើម្បីផ្តើមការបណ្តុះបណ្តាលវគ្គទី១។ ឯកឧត្តម បន្ថែមថា “កម្មវិធីបើកបវេសនកាលធំ គឺធ្វើឡើងនៅវិទ្យាស្ថានជាតិ​ពហុបច្ចេកទេសកម្ពុជា (NPIC)នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ខាងមុខ ដែលជានិមិត្តរូបនៃការបើកវគ្គបណ្តុះបណ្តាលនូវ​ទូទាំង​ប្រទេសនៃកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា​ដែល​បានប្រកាសដាក់ចេញ​ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត”។ មួយវិញទៀត ឯកឧត្តមអ្នកនាំពាក្យ ​បានបញ្ជាក់ពីចំនួនអ្នកចូលរៀនដែលគិតមកត្រឹមថ្ងៃទី២៩ ខែធ្នូ នេះមានពលរដ្ឋ ​និងយុវជនមកពីគ្រួសារក្រីក្រ ជាង១.៩ម៉ឺននាក់ បានមកចុះឈ្មោះចូលរៀន។ ក្នុងនោះរាជធានីភ្នំពេញ មានអ្នកចុះឈ្មោះចូលរៀនច្រើនជាងគេ។ បន្ថែមពីនេះ វិស័យ​ដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេគឺ វិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា និងបរិក្ខារត្រជាក់ និងកម្តៅជាដើម។ នេះបើតាមការបញ្ជាក់របស់ក្រសួងដដែល។ ឯកឧត្តមអ្នកនាំពាក្យ បានរំលឹកថា ​ដើម្បីទទួលបានសិស្សចុះឈ្មោះចូលរៀន មន្ត្រីក្រសួងគ្រប់ជាន់​ថ្នាក់ និងវិទ្យាស្ថានទូទាំងប្រទេស បានចេញយុទ្ធនាការគោះទ្វាគ្រប់ខ្នងផ្ទះនៅគ្រប់ច្រកល្ហក និង​ទីប្រជុំជនដើម្បីប្រកាស និងពន្យល់ពីកម្មវិធីថ្នាក់ជាតិធ្វើយ៉ាងណាឱ្យក្រុមយុវជនគោល​ដៅចុះឈ្មោះចូលរៀន។ សូមបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ គឺជាកម្មវិធីថ្នាក់ជាតិរបស់រាជ​រដ្ឋាភិបាលកម្ពុជា​ក្នុងអាណត្តិទី៧នេះ ដែលប្រមុខរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាល​នេះ​ដើម្បីឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារធ្វើសមរម្យ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ៕

ប្រជាពលរដ្ឋក្រុងភ្នំពេញផ្ញើសារជូនពរ ខណៈពិធីឆ្លងឆ្នាំសកល២០២៤ ជិតឈានមកដល់

2023/12/30 06:37:30 pm        183
ភ្នំពេញ៖ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសាកល២០២៤ នឹងឈានមកដល់នាពេលខាងមុខឆាប់ៗនេះ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានផ្ញើសារជូនពរ និងបង្ហាញនូវក្តីប្រាថ្នាស្រដៀងៗគ្នាថា ចង់ឲ្យប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃនេះ និងមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្តទៀត។អ្នកស្រី ទិត្យ ផល្លា អតីតគ្រូបង្រៀននៅសាលាទួលទំពូង ក្នុងបទសម្ភាសជាមួយ​ទូរទស្សន៍​ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងឱកាសពិធីឆ្លងឆ្នាំសកលខាងមុខនេះ អ្នកស្រីមិនមានគម្រោងដើរកម្សាន្តទៅទីណាទេ ដោយសារវ័យកាន់តែចាស់។ អ្នកស្រី បានផ្ញើសារជូនពរពីចម្ងាយជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបតែសេចក្តីសុខក្នុងក្រុមគ្រួសារ ការប្រកបរបររស៊ីរីកចម្រើនទៅមុខជាបន្តបន្ទាប់ និងឲ្យមានសុខភាពល្អ។ស្រដៀងគ្នាខាងលើនេះ លោក ហែម សុគន្ធា ពលរដ្ឋរស់នៅភ្នំពេញ និងលោក តុលា មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ និងធ្វើការនៅក្រុងភ្នំពេញ បាននិយាយថា នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ នឹងចូលឆ្នាំថ្មីឆ្នាំ២០២៤ហើយ ឆ្លៀតក្នុងឱកាសនេះ លោកសូមជូនពរផងដែរ សូមឲ្យប្រជាជាតិខ្មែរទាំងមូលឲ្យទទួលបាននូវសុខសន្តិភាព និង​សុភមង្គលក្នុងឆ្នាំថ្មីខាងមុខនេះ។ ក្រុមប្រជាពលរេដ្ឋទាំងអស់នេះ ក៏បានជូនពរជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​នៃជួររាជរដ្ឋាភិបាលកម្ពុជា​ផងដែរ សូមឲ្យទទួលបានសុខភាពល្អ​បរិបូរណ៍ កម្លាំងពលខ្លាំងក្លា និងបន្តដឹកនាំ កសាង និងអភិវឌ្ឍន៍​ប្រទេសជាតិឲ្យកាន់តែរីកចម្រើន​ថ្កុំថ្កើង​ប្រកប​ដោយ​វឌ្ឍនភាព សន្តិភាព​ និងស្ថិរភាពតរៀងទៅ៕

រដ្ឋកាលីហ្វ័រនីញ៉ា រក្សាទុកលោក Trump នៅលើសន្លឹកឆ្នោតតំណែងប្រធានាធិបតី ទោះបីជាមានការអំពាវនាវឱ្យដកលោកចេញក៏ដោយ

2023/12/30 05:48:19 pm        171
រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានសម្រេចរក្សាទុកអតីតប្រធានាធិបតី លោក Donald Trump នៅលើសន្លឹកឆ្នោតបឋមតំណែងប្រធានាធិបតីឆ្នាំ ២០២៤ ទោះបីជាមានសម្ពាធកាន់តែខ្លាំងសម្រាប់ការប្រកាសថាលោកពុំមានសិទ្ធិឈរឈ្មោះជាប្រធានាធិបតីនៅក្នុងរដ្ឋនេះក៏ដោយ។ រដ្ឋមន្ត្រីការបរទេសប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា លោកស្រី Shirley Weber បានបោះពុម្ពបញ្ជីបេក្ខជន ដែលមានការបញ្ជាក់ សម្រាប់ការបោះឆ្នោតបឋមប្រធានាធិបតីនៅថ្ងៃទី ៥ ខែមីនា របស់រដ្ឋនេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលរួមបញ្ចូលឈ្មោះរបស់លោក Trump ផងដែរ។ មន្ត្រីជាប់ឆ្នោតជាច្រើននាក់នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា រួមទាំងអភិបាលរង លោក អេឡែនី គូណាឡាគីស(Eleni Kounalakis) បានអំពាវនាវឱ្យដកសិទ្ធិលោក Trump សម្រាប់តួនាទីដ៏ចម្រូងចម្រាសរបស់លោកនៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ទៅលើវិមានកាពីតូល សហរដ្ឋអាមេរិក។ លោក Kounalakis បានផ្ញើលិខិតទៅលោកស្រី Shirley Weber កាលពីសប្តាហ៍មុនដោយជំរុញឱ្យលោកស្រី រិះរកគ្រប់ជម្រើសផ្លូវច្បាប់ ដើម្បីឱ្យលោក Trump ចាកចេញ។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋ Maine បានដកសិទ្ធិលោក Trump ពីសន្លឹកឆ្នោតរដ្ឋនៅក្នុងការបោះឆ្នោតបឋមតំណែងប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយ ដោយក្លាយជារដ្ឋទីពីរដែលប៉ុនប៉ងរារាំងអតីតប្រធានាធិបតីរូបនេះ ដោយសារតែការវាយប្រហារលើវិមាន Capitol របស់សហរដ្ឋអាមេរិក។ រដ្ឋ Colorado គឺជារដ្ឋដំបូងគេដែលព្យាយាមហាមឃាត់លោក Trump ពីការបោះឆ្នោតឆ្នោត បន្ទាប់ពីតុលាការកំពូលរបស់រដ្ឋ បានសម្រេចកាលពីថ្ងៃទី ១៩ ខែធ្នូថា លោក Trump ពុំមានលក្ខណៈគ្រប់គ្រាន់សម្រាប់តំណែងប្រធានាធិបតីឡើយ។ កាលពីថ្ងៃពុធ តុលាការកំពូលរដ្ឋ Michigan បានច្រានចោលការប៉ុនប៉ងដកលោក Trump ចេញពីការបោះឆ្នោតបឋមរបស់រដ្ឋ សម្រាប់ការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីឆ្នាំ ២០២១។ ក្រៅពីរដ្ឋ Michigan បញ្ហាប្រឈមស្រដៀងគ្នាប្រឆាំងលោក Trump ដែលបានដាក់បណ្តឹងក្នុងរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក ត្រូវបានច្រានចោលរួចហើយ។

រដ្ឋបាលស្រុកមោងឫស្សីយកមុខម្ហូបជាប្រពៃណីស្រុករបស់ខ្លួនជិត១០មុខ ដាក់តាំងពិព័រណ៍ ក្នុងឱកាសឆ្លងឆ្នាំសកល នៅទីរួមខេត្តបាត់ដំបង

2023/12/30 05:39:31 pm        672
ខណៈរដ្ឋបាលខេត្តបាត់ដំបង បានកំពុងរៀបចំពិព័រណ៍ម្ហូបខ្មែរជាប្រពៃណីរបស់ខេត្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ ​និងអបអរ​សាទរក្រុងបាត់ដំបង បានចុះបញ្ជីបណ្ដាញទីក្រុង​ច្នៃប្រឌិត​របស់​អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារនោះ រដ្ឋបាលស្រុកមោងឫស្សី ក៏បានយកមុខម្ហូបអាហារ ដែលជាប្រពៃណីស្រុករបស់ខ្លួនយកទៅដាក់តាំងពិព័រណ៍លក់ និងផ្តល់ជូនដល់ភ្ញៀវជាតិ និង​អន្តរជាតិភ្លក់ ដោយឥតគិតថ្លៃផងដែរ។បើតាមលោក បឿន សុវណ្ណ អភិបាលរងស្រុកមោងឫស្សី ​បានលើកឡើងថា ដើម្បីគាំទ្រ និង​លើកស្ទួយ​ដល់​ស្នាដៃ​ចម្អិន​ម្ហូបអហារប្រពៃណីរបស់បងប្អូន​ប្រជាពលរដ្ឋនៅស្រុកមោងឫស្សីនោះ រដ្ឋបាលស្រុក មោងបានសម្រេចយកមុខម្ហូបចំនួន៩មុខ ដូចជា ហម៉ុក ដែលធ្វើពីត្រីអណ្តែង នំបញ្ចុកសម្លប្រហើ ខ្យងអាំង ​ខ្យងស្ងោរ​ ត្រីឆ្អើរ សាច់គោអាំងគ្រឿង និងបង្អែមគ្រាប់ឈូកជាដើម ដើម្បីដាក់តាំងបង្ហាញឲ្យភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញ​ទៅទស្សនាកម្សាន្ត​នៅ​ក្នុងកម្មវិធីឆ្លងឆ្នាំសកលនោះ បានភ្លក់រស់ជាតិម្ហូបអាហារដែលជា​ទំនៀមទម្លាប់​វប្បធម៌ប្រពៃណី​របស់បងប្អូនស្រុកមោងឫស្សីតាំងពីបុរាណកាលមក។សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិព័រណ៍ម្ហូបខ្មែររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយមាន ការតាំងបង្ហាញ ម្ហូបអាហារ និងបង្អែម រាប់រយមុខនេះ គឺដើម្បីអបអរពិធីឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ ​និងអបអរសាទរក្រុងបាត់ដំបង បាន​ចុះបញ្ជី​បណ្ដាញ​ទីក្រុង​ច្នៃប្រឌិត​របស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ។ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញ​មោទកភាព​ដែលក្រុងបាត់ដំបង​ត្រូវបានចុះបញ្ជីជា​បណ្ដាញទីក្រុង​ច្នៃប្រឌិត​របស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ ខណៈ ខេត្តបាត់ដំបង មាន​ម្ហូបអាហារ ​ដ៏សំបូរបែប ​រសជាតិឆ្ងាញ់ ហើយវិស័យម្ហូបអាហារនេះ​ទៀតសោត​បានរួមចំណែក​យ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាច្រើន​មកទស្សនា​កម្សាន្តនៅខេត្តបាត់ដំបង៕អត្ថបទបាន ចក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧»

2023/12/30 03:32:51 pm        89
នៅថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧» ដែលប្រារព្ធឡើងនៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២៣ នេះ មានរយៈពេល ២៥ឆ្នាំហើយ៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM