គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

សភាអាមេរិក នឹងបោះឆ្នោតនៅថ្ងៃស្អែកនេះ លើការស៊ើបអង្កេតជាផ្លូវការពីការចោទប្រកាន់លើលោក បៃដិន

2023/12/12 10:06:20 am        126
សភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ត្រូវបានគេរំពឹងថានឹងបោះឆ្នោតនៅថ្ងៃពុធ (១៣ ធ្នូ) ស្អែកនេះដើម្បីបើកការស៊ើបអង្កេតជាផ្លូវការលើការចោទប្រកាន់ដើម្បីទម្លាក់តំណែងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នេះបើយោងតាមជំនួយការដឹកនាំរបស់គណបក្សសាធារណរដ្ឋបាននិយាយកាលពីថ្ងៃច័ន្ទ (១១ ធ្នូ)។កាលពីព្រឹកថ្ងៃច័ន្ទ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋម្នាក់បាននិយាយថា ប្រធានសភាលោក ម៉ៃ ចនសុន (Mike Johnson) បានបង្ហាញផែនការសម្រាប់ការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ នៅឯកិច្ចប្រជុំបិទទ្វារ ដោយជាពេលវេលាមួយដែលធ្លាប់ត្រូវបានពិចារណាដោយសមាជិកគណបក្សសាធារណរដ្ឋដទៃទៀតផងដែរ។សភាអាមេរិកគ្រោងនឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សម្រាប់ការឈប់សម្រាកចុងឆ្នាំលើសពីបីសប្តាហ៍។ គណបក្សសាធារណរដ្ឋបានចោទប្រធានាធិបតីប្រជាធិបតេយ្យរបស់អាមេរិករូវនេះ និងក្រុមគ្រួសាររបស់លោកថាបានទទួលផលចំណេញមិនសមរម្យពីការសម្រេចខាងគោលនយោបាយដែលលោក បៃដិន បានចូលរួមជាអនុប្រធានាធិបតីក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ក្នុងឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧។ពួកគេក៏បានចោទប្រកាន់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកថាបានជ្រៀតជ្រែកមិនសមរម្យក្នុងការស៊ើបអង្កេតលើកូនប្រុសរបស់លោកប្រធានាធិបតី បៃដិន គឺលោក ហាន់ធឺ បែដិន (Hunter Biden) ដែលជាអ្នកជំនួញ ប៉ុន្តែក្រសួងយុត្តិធម៌បដិសេធថាមិនបានធ្វើអ្វីខុសឡើយ៕

ប្រធានរដ្ឋវៀតណាមជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីកម្ពុជានឹងបន្តការអភិវឌ្ឍ​កាន់តែខ្លាំងក្លា

2023/12/12 10:05:16 am        147
រដ្ឋធានីហាណូយ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ វ៉ាន់ធឿង​ (Vo Van Thuong) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុង​ឱកាស​នៃ​ដំណើរ​បំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ជាកិច្ចចាប់​ផ្តើម ឯកឧត្តម វ៉ វ៉ាន់ធឿង បានសម្តែងនូវកិច្ចស្វាគមន៍​ចំពោះ​ការ​អញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូ​វ​ការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និង​គណៈ​ប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមជាមួយ​នឹង​ក្តីសោ​មនស្ស​រីករាយដែលបានជួប សម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពី​ជំនួប​នៅ​ក្នុង​វេទិកា​គំនិត​ផ្តួ​ច​ផ្តើម​ខ្សែក្រ​វ៉ាត់ និងផ្លូវ លើកទី៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក៏បានចូលរួមសម្តែងនូវការអបអរសាទរចំពោះ សម្តេច​ធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើក​ទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយ​នេះ​ពិត​បាន​បង្ហាញយ៉ាងមុតមាំអំពីជំនឿទុកចិត្តរបស់គណបក្សមកលើសមត្ថភាពនៃការដឹកនាំរបស់ សម្តេច​ធិបតី ។ ដោយ​ឡែក ឯកឧត្តមប្រធានរដ្ឋ ក៏​បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នាឱកាសនេះ ដែលបាន​ឆ្លុះប​ញ្ចាំង​យ៉ាង​ច្បាស់​អំពី​ការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ក្នុង​ស្មារតីមិត្តភាព និងសាមគ្គីភាពដ៏ល្អរវាងប្រទេស និងប្រជាជន ទាំងពីរ ។ លើសពីនេះ ឯកឧត្តម វ៉ វ៉ាន់ធឿង ក៏បានបង្ហាញនូវការជឿជាក់ផងដែរថា ក្រោមការដឹកនាំរបស់ សម្តេច​ធិបតី​នាយក​រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលពោរពេញដោយថាមភាពនេះ គឺកម្ពុជា​នឹ​ង​បន្ត​ការ​អភិវឌ្ឍ​របស់ខ្លួនកាន់ខ្លាំងក្លាទៅមុខបន្ថែមទៀត ។ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានរដ្ឋ និងបញ្ជាក់ផងដែរថា ប្រទេសវៀតណាម គឺជាប្រទេសទី១ នៅក្នុង​តំបន់​អាស៊ាន​ដែលសម្តេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បី​លើក​កម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ក្នុង​ជំនួបនេះ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមប្រធានរដ្ឋវៀតណាម អំពី​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​នៃកិច្ចប្រជុំពិភាក្សាជាមួយនឹង ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដោយក្នុងនេះ កម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេស​ការ​បង្កើត​នូវ​យន្តការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម “កញ្ចប់​ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)​” ជាដើម ។ជាចុងបញ្ចប់ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានសម្តែងនូវការវាយតម្លៃខ្ពស់ និងការ​គាំទ្រ​ចំពោះ​លទ្ធផល​នៃ​ជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ និងបានផ្តាំ​ផ្ញើ​នូវ​ការ​សាកសួរ​សុខ​ទុក្ខ​ថ្វាយ​អង្គ​ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រម​ទាំងជូនចំពោះសម្តេចតេជោ និងថ្នាក់ដឹកនាំផ្សេងទៀតរបស់កម្ពុជា ព្រមជា​មួយ​នឹង​ការ​បញ្ជាក់​ផង​ដែរ​ថា ឯកឧត្តម នឹងរង់ចាំស្វាគមន៍​ជា​និច្ច​នូវ​ព្រះរាជ​ដំណើរ​យាង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​រប​ស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុង​ពេល​ខាង​មុខ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា​ឈរលើនិរន្តភាព និងសង្គតិភាព

2023/12/12 09:52:02 am        136
រដ្ឋធានីហាណូយ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​គូស​បញ្ជាក់​ថា គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាឈរលើនិរន្តភាព និង​សង្គតិ​ភាព ហើយទំនាក់ទំនងកម្ពុជា-វៀតណាម ក៏នឹងនៅបន្តពូនជ្រំចំណងមិត្តភាព និង​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការរវាងស្ថាប័នគ្រប់កម្រិត ទាំងក្នុងអង្គនីតិប្បញ្ញតិ្ត និងអង្គនីតិប្រតិបត្តិ ក៏​ដូច​ជា​ទំនាក់​ទំនងរវាងប្រជាជន និងប្រជាជន សំដៅធ្វើ​យ៉ាង​ណាធា​នា​បាន​នូវ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក សម្រាប់ប្រជាជាតិទាំងពីរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ ក្នុងឱកាសជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធាន​រដ្ឋសភានៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈ​ពេល​ ២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋ​សង្គម​និយម​វៀតណាម​។ជាកិច្ចចាប់ផ្តើម ឯកឧត្តម វឿង ឌិញហ្វេ បានសម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​ការ​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមជាមួយ​នឹង​ការ​ចូល​រួម​អបអរ​សាទរ​ចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏ដូចជាការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែល​ទទួល​បាន​នូវ​ការ​គាំទ្រ​សន្ធឹក​សន្ធាប់ ដូចដែលឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេចធិបតី នាឱកាសនេះ គឺពិតជា​បាន​ចូលរួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ជាប្រពៃណីកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនលូតលាស់លើគ្រប់វិស័យ ។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមម្លប់ដ៏ត្រជាក់​របស់​អង្គ​ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តបោះជំហានទៅមុខ ហើយ​នឹង​ឈាន​ទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ដោយឡែក ឯកឧត្តម វឿង ឌិញហ្វេ ក៏បានរំឭកអំពីអនុស្សាវរីយ៍ល្អៗ ដែលរូបឯកឧត្តម ទទួល​បាន​ពី​ការចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋសភាកម្ពុជា បាន​ធ្វើ​ជាម្ចាស់ផ្ទះ ព្រមជាមួយនឹងឱកាសនៃជំនួបសម្តែងការគួរសមជាមួយនឹង សម្តេចតេជោ ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅផងដែរ ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវអំណរគុណចំពោះការទទួលស្វាគមន៍ និងបាន​គូស​រំលេច​អំពី​ទំនាក់ទំនងដ៏យូរអង្វែង និងជាលក្ខណៈប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងរយៈកាល​នៃ​ចំណង​ការ​ទូតប្រមាណ ៥៦ ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បាននាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខពីសំណាក់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជូនចំពោះ ឯកឧត្តម ប្រធាន​រដ្ឋសភា​វៀតណាម និងបានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃរដ្ឋសភាវៀតណាម ដែល​បាន​ផ្តល់​ការ​ជួយ​ឧបត្ថម្ភដល់រដ្ឋសភាកម្ពុជា៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមហ៊ុន Viettel ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

2023/12/12 09:30:39 am        108
រដ្ឋធានីហាណូយ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក តាវ ឌុច ថាង (Tao Duc Thang) ប្រធានអគ្គនាយកក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម ក្នុងឱកាស នៃ​ដំណើរ​បំពេញ​ទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅ​សាធារណរដ្ឋសង្គមនិយមវៀតណាម ។ក្នុង​ជំនួបនេះ លោក តាវ ឌុច ថាង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀត​ពេល​វេលា​ដ៏​មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ព្រមទាំង​បាន​សម្តែង​នូវ​ការអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវ​បាន​អង្គ​សន្និបាត​គណៈកម្មាធិការ​កណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុ​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា។ លោកប្រធាន​អគ្គនាយកក្រុមហ៊ុន Viettel បានជម្រាបជូនសម្តេចធិបតី អំពីការអភិវឌ្ឍ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​នៅ​វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា និងបានអរគុណ​ចំពោះ​រាជ​រដ្ឋាភិបាលកម្ពុជា ដែលតែងបានយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងការ​សម្រប​សម្រួល​បង្ក​លក្ខណៈ​ដល់​ដំណើរការធុរកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជា ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន Viettel ដែលទទួល​បាន​ជោគជ័យនៅក្នុងប្រតិបត្តិការអាជីវកម្មទាំងនៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា និង​បាន​អរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា រួមទាំង​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍តាមរយៈក្រុមហ៊ុនមិត្តហ្វូន (Metfone) ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏​បានកត់សម្គាល់ផងដែរ អំពីការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុននៅក្នុងការងារសង្គម និង​មនុស្ស​ធម៌ នៅក្នុងប្រទេសកម្ពុជា និងបានលើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​ពង្រីក​ការ​វិនិយោគ​បន្ថែម​ទៀត ទាំងនៅក្នុងវិស័យទូរគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បី​រួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា៕

អាជ្ញាធរជាតិអប្សរា និងអាល្លឺម៉ង់ បើកវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម និងអបអរសាទរខួប១៥ឆ្នាំ នៃទំនាក់ទំនងទាំងពីរនៅលើទឹកដីអង្គរ

2023/12/11 04:04:27 pm        171
អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ បើកវគ្គ​បណ្តុះបណ្តាល​ជំនាញព្យាបាល និងអភិរក្សថ្មដល់សិក្ខាកាមខ្មែរចំនួន២០រូប នៅប្រាសាទបន្ទាយសំរ៉ែ អស់រយៈពេលពាក់កណ្តាលឆ្នាំមកហើយ បើគិតមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៣។ការបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងចង់ឱ្យយុវជនខ្មែរក្លាយជាអ្នកជំនាញ​ជំនាន់ថ្មី​នៅតាមការដ្ឋានជួសជុលប្រាសាទបុរាណនានានៅក្នុងរមណីយដ្ឋានអង្គរទៅថ្ងៃអនាគត។ ក្នុងឱកាសថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នេះដែរ ក៏ជាការរំលឹកខួបទី១៥ឆ្នាំ ​របស់អង្គការ GIZ អាល្លឺម៉ង់ ក្នុងកិច្ចសហការលើការងារអភិរក្សថ្ម និងបណ្ដុះបណ្ដាលធនធានមនុស្សខ្មែរលើជំនាញនេះដូចគ្នា។លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និង​បុរាណវិទ្យាមានប្រសាសន៍ថា គម្រោងបង្រៀនអភិរក្សថ្មនៅក្នុងតំបន់អង្គរ​ មានរយៈពេល២ឆ្នាំកន្លះ មកដល់បច្ចុប្បន្ន បានពាក់កណ្តាលឆ្នាំហើយ។ ការបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម ​មាន១៣វគ្គ ដែល​ផ្តោតសំខាន់លើការងារជួសជុល​ ការស្វែងយល់ពីកំណរកំណើតថ្ម យល់ដឹងអំពីការខូចខាត​របស់​ថ្ម​ដោយសារកត្តាអ្វីខ្លះ? ​វិភាគទៅលើជំងឺរបស់ថ្ម ​និងសិក្សាអំពីវត្ថុធាតុ និង​វិធីសាស្ត្រព្យាបាលជាដើម។ចំណែកគ្រូបង្រៀនជនជាតិអាល្លឺម៉ង់កញ្ញា Helen Jacobsen ឱ្យដឹងថា ​ក្នុងរយៈពេល១៥ឆ្នាំកន្លង​មកនេះ​ អង្គការGIZ បានបណ្ដុះបណ្ដាល​​យុវជនខ្មែរលើជំនាញ​ព្យាបាល ​និងអភិរក្សថ្ម បាន​ប្រមាន៤០នាក់ហើយ។ កញ្ញា Helen សម្តែងការសប្បាយចិត្តដែលបានចូលរួមបណ្ដុះបណ្ដាល​យុវជនខ្មែរឱ្យក្លាយជា​អ្នក​ជំនាញ​សម្រាប់បន្តវេនក្នុងការអភិរក្ស ​និងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ហើយ​កញ្ញាសង្ឃឹមថា ​នៅពេល១០ឆ្នាំខាងមុខទៀត អាជ្ញាធរជាតិអប្សរានឹងមានអ្នកជំនាញផ្នែក​ព្យាបាល​និងអភិរក្សថ្ម កើនឡើងដែលនឹងធ្វើឱ្យការងារអភិរក្ស ​និងជួសជុលប្រាសាទបុរាណនានា​ដោយ​ខ្មែរខ្លួនឯង ពុំចាំបាច់ពឹងផ្អែកលើអ្នកជំនាញបរទេសទៀតទេ៕

ភ្នំពេញ និងប៉េកាំងគ្រោងបង្កើតគណនីមេឌាររួមគ្នា ដើម្បើផ្លាស់ប្តូរព័ត៌មាន និងទាក់ទាញទេសចរណ៍

2023/12/11 02:25:14 pm        109
ភ្នំពេញ៖ រាជធានីភ្នំពេញ និងទីក្រុងប៉េកាំង គ្រោងរៀបចំឲ្យមានប្រព័ន្ធព័ត៌មានរួមមួយ ដើម្បី​ផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក​ក្នុងការពង្រឹងទំនាក់ទំនងផង និងទាក់ទាញភ្ញៀវទេសចរ​ចិនមកកាន់កម្ពុជាផង។ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោក លូ យ៉ាន អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំងនៃសន្និសីទប្រឹក្សានយោបាយប្រជាមានិតចិន នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​បានជម្រាបជូនភាគីចិនថា សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យទីក្រុងភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែទោះបីជាមានការរីកចម្រើន​បែបនេះក្តី បញ្ហាប្រឈមក៏នៅតែមាន​ តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះស្រាយ ​ពិសេស លើ​ការកកស្ទះចរាចរ និងបញ្ហាសំរាមសំណល់រឹង ដោយសារតែរាជធានីភ្នំពេញពីមុន​គឺ​សម្រាប់​ប្រជាពលរដ្ឋរស់នៅតែ៣០ម៉ឺននាក់ ​តែមកដល់ពេលនេះដោយមានការរីកចម្រើន ធ្វើឲ្យរាជធានី​ភ្នំពេញ ​មានកំណើនប្រជាពលរដ្ឋរហូតដល់ ៣លាននាក់ចេញចូលរាជធានីភ្នំពេញ​ក្នុងមួយថ្ងៃៗ ។ឯកឧត្តម ឃួង ស្រេង បន្ថែមថា​ ទំនាក់ទំនងប្រទេសចិន និងកម្ពុជា ជាទំនាក់ទំនងមិត្តភាពដែកថែប និង​ចុងក្រោយនេះគឺជាមិត្តភាពត្បូងពេជ្រ។ ឯកឧត្តម បានស្នើឲ្យមិត្តចិនជួយផ្សព្វផ្សាយព័ត៌មាន​ល្អៗ ​និងព័ត៌មានពិតពីកម្ពុជា ​ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិន​ឲ្យមកដើរលេងកំសាន្តនៅកម្ពុជា។ តាមរយៈសម្ព័ន្ធមេត្រីភាពរវាងទីក្រុងប៉េកាំង ​និងរាជធានីភ្នំពេញនឹងធ្វើឲ្យភ្ញៀវទេសចរណ៍ចិន មានកំណើនថែមទៀត។ ប្រទេសកម្ពុជា និងប្រទេសចិនពិសេសគឺទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ​នឹងចងជាគណនី media ផ្លូវការមួយ ​ដើម្បីផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមានកំណើនកើនឡើង។លោក លូ យ៉ាន បានជម្រាបភាគីកម្ពុជាថា ​ទីក្រុងប៉េកាំង ​និងរាជធានីភ្នំពេញមានបញ្ហា​ប្រឈម​ដូចគ្នា ទៅលើការកកស្ទះចរាចរណ៍​ និងបញ្ហាសំរាម ​សំណល់រឹង។​ រាជធានីភ្នំពេញ និង​ទីក្រុងប៉េកាំង​បានចងសម្ព័ន្ធមេត្រីភាពគ្នាប្រមាណ៥ឆ្នាំហើយ។ ការជួបពិភាក្សាការងារនៅពេលនេះ គឺដើម្បីរួមចំណែកលើការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងឲ្យកាន់តែល្អ និង​យូរអង្វែងបន្ថែមទៀត។ ប្រទេសកម្ពុជា ​ប្រទេសចិន ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ ជា​ទំនាក់ទំនងដែកថែម និងទំនាក់ទំនងត្បូងពេជ្រ សូមឲ្យចំណងមិត្តភាពកាន់តែរឹងមាំ និងកាន់តែជ្រៅជ្រះ។ លោក លូ យ៉ាន ក៏បានអញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង​នៅ​ពេលវេលាដ៏សមស្របមួយ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាំងកិច្ចការងារសន្តិសុខ​ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាង​ទីក្រុងប៉េកាំង ​និងរាជធានីភ្នំពេញ ជាទំនាក់ទំនងដែលមាននិន្នាការល្អនាប៉ុន្មានឆ្នាំកន្លងមកនេះ ហើយនឹងពង្រឹងការផ្លាស់ប្ដូរមនុស្សធម៌បន្តវេន​ទៅយុវជន ​និងចង់បង្កើតគណីយមេឌារ​លើការ​ផ្សព្វផ្សាយព័ត៌មាន ដើម្បីងាយស្រួលផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

លោក Trump នឹងមិនផ្តល់សក្ខីកម្មនៅក្នុងសវនាការស្តីពីការបន្លំ នៅទីក្រុងញូវយ៉កទៀតទេ

2023/12/11 01:45:39 pm        101
លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានសម្រេចចិត្តប្រឆាំងការផ្តល់សក្ខីកម្មជាលើកទីពីរ នៅសវនាកាស្តីពីការក្លែងបន្លំរដ្ឋប្បវេណី នៅទីក្រុងញូវយ៉ក។នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម អតីតប្រធានាធិបតីរូបនេះ បាននិយាយថា លោក «បានជោគជ័យ និងប្រាកដប្រជាយ៉ាងខ្លាំង» ដែលបានផ្តល់សក្ខីកម្មកាលពីខែមុន ហើយមើលឃើញថា ពុំចាំបាច់បង្ហាញខ្លួនម្តងទៀតឡើយ។ លោក Trump ត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅកាន់បន្ទប់ផ្តល់ចម្លើយនៅថ្ងៃច័ន្ទ ទី ១១ ខែធ្នូនេះ ក្នុងនាមជាសាក្សីការពារក្តីដ៏ធំចុងក្រោយនៅក្នុងសំណុំរឿងនេះ ដែលគំរាមកំហែងដល់ក្រុមហ៊ុនអចលនទ្រព្យរបស់លោក និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់លោកជាអ្នកជំនួញជោគជ័យម្នាក់។លោក Trump បានប្រកាសថា លោកកំពុងលុបចោលសក្ខីកម្មរបស់លោក ជាអក្សរធំទាំងអស់ ជាសេចក្តីថ្លែងការណ៍ពហុចំណែក នៅលើវេទិកា Truth Social របស់លោកដោយសរសេរថា «ខ្ញុំនឹងមិនផ្តល់សក្ខីកម្មនៅថ្ងៃច័ន្ទនេះទេ» ។ ជារឿយៗ លោក Trump មានការមានះ និងប្រឈមមុខ នៅពេលលោកផ្តល់សក្ខីកម្ម កាលពីថ្ងៃទី ៦ ខែវិច្ឆិកា។ លោកបានលេងសើចជាមួយចៅក្រម និងបានរិះគន់អគ្គមេធាវីទីក្រុងញូវយ៉កលោកស្រី Letitia James ដែលកំពុងប្តឹងលោក។ លោក Trump បានការពារទ្រព្យសម្បត្តិរបស់លោក និងបានបដិសេធថា មិនបានធ្វើខុសឡើយ។នៅពេលលោកត្រូវបានចោទសួរដោយមេធាវីរដ្ឋ ដែលកំពុងប្តឹងលោក លោកតែងតែឆ្លើយតបដោយការរិះគន់ រយៈពេលយូរ។ ចម្លើយដោយពាក្យឥតប្រយោជន៍ច្រើនរបស់លោក Trump បានធ្វើឲ្យចៅក្រមធុញទ្រាន់ ដែលបានសួរម្តងហើយម្តងទៀតឲ្យលោក Trump ផ្តល់ចម្លើយរបស់លោកឲ្យបានខ្លី។ ចៅក្រមបាននិយាយថា «នេះពុំមែនជាការជួបជុំនយោបាយនោះទេ»។ ប្រសិនបើ លោក Trump ត្រឡប់មកបន្ទប់ផ្តល់ចម្លើយវិញនៅថ្ងៃចន្ទនេះ មេធាវីការពារក្តីរបស់លោក នឹងដឹកនាំការសាកសួរ ប៉ុន្តែមេធាវីរបស់រដ្ឋ អាចសួរកាត់លោកបាន។

សម្ដេចតេជោ ហ៊ុន សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍ជាង ២១៧កន្លែង ដល់សិស្សនិស្សិត សម្រាប់ប្រទ្បង ឬដាក់ពាក្យចូលសិក្សា

2023/12/11 12:17:51 pm        400
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ជាង ២១៧កន្លែង សម្រាប់ប្រទ្បង ឬដាក់ពាក្យចូលសិក្សា នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាន តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា ២០២៣-២០២៤ ដូចខាងក្រោម៖១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ នៅទីតាំងគោលរាជធានីភ្នំពេញ ចំនួន ១០កន្លែង និងសាខាខេត្តត្បូងឃ្មុំ មិនកំណត់ចំនួន (ឆ្លងកាត់ការប្រឡង)២. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០កន្លែង៣. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) ថ្នាក់បរិញ្ញាបត្រ ចំនួន ១០០កន្លែង (ឆ្លងកាត់ការប្រឡង)៤. សាកលវិទ្យាល័យលីមកុកវីង(LUCT)ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១០កន្លែង (ឆ្លងកាត់ការប្រឡង)៥. វិទ្យាស្ថានភាសាបរទេស(IFL) និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(IISPP) ថ្នាក់បរិញ្ញាបត្រ ចំនួន ២២ កន្លែង (ឆ្លងកាត់ការប្រឡង)៦. សាកលវិទ្យាល័យបញ្ញាជាតិ(PCU) ថ្នាក់បរិញ្ញាបត្រ ចំនួន ២៥កន្លែង។

ពិធីការិនីទូរទស្សន៍ BBC សូមអភ័យទោសចំពោះការប្រើប្រាស់ម្រាមដៃកណ្តាល អំឡុងពេលផ្សាយព័ត៌មាន

2023/12/11 12:12:06 pm        78
ពិធីការិនីព័ត៌មានទូរទស្សន៍មួយរូបមកពីចក្រភពអង់គ្លេស កំពុងសុំអភ័យទោសចំពោះការលើកម្រាមកណ្ដាលក្នុងពេលកំពុងផ្សាយផ្ទាល់ព័ត៌មាន។ពិធីការនីរបស់ទូរទស្សន៍ BBC អ្នកស្រី Maryam Moshiri ទើបតែ បានផ្សាយបន្តផ្ទាល់សម្រាប់ការផ្សាយកាលពីថ្ងៃពុធ នៅពេលដែលអ្នកស្រី ប្រើកាយវិការមិនសមរម្យ នៅពេលកំពុងថត។នៅក្នុងវីដេអូឃ្លីបនោះ ចាប់តាំងពីពេលនោះមក អ្នកស្រី Moshiri បានលើកម្រាមដៃកណ្តាលរបស់អ្នកស្រី ឡើងលើតិចជាងមួយវិនាទី មុនពេលបង្វែរទៅនិយាយព័ត៌មានសំខាន់ៗ នៅពេលល្ងាច។អ្នកស្រី Moshiri បានចេញការសុំអភ័យទោស នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅលើបណ្តាញសង្គមX (អតីត Twitter។ អ្នកស្រី បានលើកឡើងថា៖«វាគឺជារឿងកំប្លែងឯកជន» ដែលមានន័យសម្រាប់តែមិត្តមួយចំនួនតូចរបស់ខ្ញុំ ដើម្បីមើលប៉ុណ្ណោះ។អ្នកស្រី បានពន្យល់ថា៖«ខ្ញុំកំពុងធ្វើពុតរាប់ថយក្រោយ ខណៈលោកប្រធាន កំពុងរាប់ខ្ញុំថយចុះពីលេខ១០មកលេខ០ … រួមទាំងប្រើម្រាមដៃ ដើម្បីបង្ហាញលេខផង»។ពិធីការិនីរូបនេះថា៖ នៅពេលដែលយើងរាប់ដល់លេខ ១ ខ្ញុំបានបង្វែរម្រាមដៃទៅជារឿងកំប្លែងហើយមិនដឹងថា វានឹងត្រូវបានកាមេរ៉ាថតជាប់នោះទេ»។

ការបង្ហោះលើបណ្តាញសង្គមរបស់អភិបាលតំបន់រុស្ស៊ី បង្ហាញថា អ្នកស្លាប់កើនឡើងក្នុងចំណោមទាហាន

2023/12/11 12:00:32 pm        172
ការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអភិបាលតំបន់ចុងបូព៌ារបស់រុស្ស៊ី បង្ហាញពីការកើនឡើងនៃចំនួនបុគ្គលិកយោធា ដែលត្រូវបានបញ្ជូនពីតំបន់នោះ ហើយត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលពីរខែកន្លងទៅនេះ។ ខណៈរដ្ឋាភិបាលរុស្ស៊ី កម្របង្ហាញការពីអ្នកស្លាប់ក្នុងចំណោមទាហាន ដែលចូលរួមក្នុងប្រតិបត្តិការសិកនៅប្រទេសអ៊ុយក្រែន អភិបាលតំបន់ Sakhalin លោក Valery Limarenko បានធ្វើពិធីរំលឹកដល់សមាជិកម្នាក់ៗដែលបានស្លាប់ ដោយការចែករំលែកឈ្មោះ និងឋានៈរបស់ពួកគេនៅលើបណ្តាញផ្សព្វផ្សាយសង្គម។ការប្រយុទ្ធគ្នាយ៉ាងខ្លាំង កំពុងបន្តនៅក្នុងតំបន់ Donetsk ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន និងតំបន់ផ្សេងទៀត ខណៈកងកម្លាំងអ៊ុយក្រែនបង្កើនការវាយបករបស់ពួកគេ។ ក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស និងប្រភពផ្សេងទៀត បាននិយាយថា ចំនួនអ្នកស្លាប់កើនឡើងក្នុងចំណោមកងកម្លាំងរុស្ស៊ី។ ព័ត៌មានដែលបានចែករំលែកនៅក្នុងការបង្ហោះរបស់អភិបាលតំបន់ Sakhalin ទំនងជាគាំទ្រទស្សនៈនេះ។ លោក Limarenko បានប្រកាសនៅក្នុងវីដេអូមួយ ដែលបានចេញផ្សាយថា ពិធីមួយត្រូវបានធ្វើឡើងដើម្បីដាក់បង្ហាញទីតាំងរំលឹក ដើម្បីគោរពដល់បុគ្គលិកអង្គភាពដែលបានស្លាប់។ វាត្រូវបានសាងសង់ នៅទីបញ្ចុះសពមួយកន្លែង ក្នុងទីក្រុង Yuzhno-Sakhalinsk ភាគកណ្តាលរបស់តំបន់។ លោកអភិបាលតំបន់ បាននិយាយនៅក្នុងសុន្ទរកថា ថា ប្រជាជនបានមកប្រមូលផ្តុំគ្នានៅទីតាំងនេះ ដើម្បីមើលកូនប្រុសរបស់ពួកគេចាកចេញសម្រាប់ដំណើរលាចុងក្រោយ។ ស្ត្រីម្នាក់ ដែលបានបាត់បង់កូនប្រុសនិយាយថា គាត់តស៊ូដើម្បីការពារគ្រួសារ និងទឹកដី ហើយ លោកស្រីមានមោទនភាពចំពោះកូនប្រុសរបស់គាត់។ ស្ត្រីម្នាក់ទៀតដែលបានបាត់បង់ប្អូនប្រុស បាននិយាយថា នាងមិនអាចអធិប្បាយបានពីការឈឺចាប់របស់នាងដោយពាក្យសម្ដីបាននោះទេ។ ទីរំលឹកកម្ពស់ ៤ ម៉ែត្រនេះ មានការរចនាបង្ហាញអក្សរ «Z» ជានិមិត្តសញ្ញានៃការគាំទ្រដល់ការវាយលុក របស់យោធា ទៅលើអ៊ុយក្រែន ដែលជាក់ស្តែងមានគោលបំណងជំរុញសាមគ្គីភាពរបស់ប្រជាជន ក្នុងអំឡុងពេលជម្លោះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ​​ ហ៊ុន សែន​៖ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​នោះដែរ, ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ
09/23/2025 06:09 PM
អ៊ីរ៉ង់ និង E3 នឹងបើកកិច្ចចរចាដ៏សំខាន់ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម តែឱកាសនៅ​តែស្ដួចស្ដើង
09/23/2025 06:09 PM
បាតុករគាំទ្រប៉ាឡេស្ទីន បិទកំពង់ផែទីក្រុង Genoa និងប៉ះង្គិចជាមួយនគរបាល នៅទីក្រុង Milan
09/23/2025 05:09 PM
មនុស្សយ៉ាងតិច ២នាក់ ស្លាប់ និងជាច្រើននាក់ រងរបួស ក្រោយអគារបាក់រលំ នៅភាគកណ្តាលឥណ្ឌា
09/23/2025 05:09 PM
នាយករដ្ឋមន្ត្រីអូស្ត្រាលីលើកឡើងពីការសម្លាប់បុគ្គលិកជំនួយក្នុងសុន្ទរកថា ស្តីពី​ការទទួល​ស្គាល់​ប៉ាឡេស្ទីន
09/23/2025 05:09 PM
ឧទ្ធម្ភាគចក្រ និងរថយន្ត ស្វែងរក និងជួយសង្គ្រោះអ្នកស្រុកជាប់ក្នុងទឹកជំនន់ នៅអ៊ីតាលី
09/23/2025 05:09 PM
លោក Trump នឹងជួបក្រុមមន្ត្រីមកពីប្រទេសមូស្លីមភាគច្រើន ដើម្បីពិភាក្សាអំពីតំបន់ហ្កាហ្សា
09/23/2025 05:09 PM
ជប៉ុនបដិសេធមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ
09/23/2025 05:09 PM
អ្នកការទូតជាន់ខ្ពស់មកពីអាមេរិក កូរ៉េខាងត្បូង និងជប៉ុន សម្តែងក្ដីបារម្ភ អំពីច្រកសមុទ្រតៃវ៉ាន់
09/23/2025 05:09 PM
ក្រុមលោក Trump៖ កិច្ចព្រមព្រៀង TikTok ជិតកើតឡើង ដោយ Oracle និង Silver Lake ស្ថិតក្នុងចំណោមអ្នកវិនិយោគ
09/23/2025 05:09 PM