កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន បញ្ជាក់ថា ព្រំដែននយោបាយ ត្រូវការជាចាំបាច់ ដើម្បីសន្តិភាព

2023/12/15 07:25:13 pm        110
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Shtayyeh បាននិយាយថា សម្ពាធអន្តរជាតិលើអាជ្ញាធរប៉ាឡេស្ទីន (PA) ក្នុងការរុះរើការថ្នាក់ដឹកនាំរបស់ខ្លួន និងបង្កើនការកែទម្រង់ គឺជាការរំខានពីតម្រូវការសម្រាប់ព្រំដែននយោបាយ ដើម្បីដាក់មូលដ្ឋានសម្រាប់សន្តិភាព ក្រោយសង្គ្រាមហ្កាហ្សា។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ លោក Shtayyeh បានអំពាវនាវឲ្យមានអន្តរាគមន៍ពីអន្តរជាតិ ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយរាប់ទសវត្សរ៍ ដោយនិយាយថា សហរដ្ឋអាមេរិក ដែលជាប្រទេសដែលមានឥទ្ធិពលក្នុងតំបន់បំផុត រហូតមកទល់ពេលនេះ មិនបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពនោះទេ។លោក បាននិយាយទៀតថា៖«អ្វីដែលយើងត្រូវការ គឺមួយថ្ងៃក្រោយសម្រាប់ដែនដីប៉ាឡេស្ទីនទាំងមូល។ អ្វីដែលយើងត្រូវការ គឺដើម្បីមើលឃើញការបញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងការធ្វើឲ្យលេចចេញជារូបរាងជាក់ស្តែង និងការអនុវត្តនូវ (ដំណោះស្រាយ)រដ្ឋពីរ។ផែនការសម្រាប់អនាគតនៅតំបន់ហ្កាហ្សា នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បញ្ចប់ការលុកលុយអស់ជាច្រើនសប្តាហ៍របស់ពួកគេ នៅតែមានភាពមិនច្បាស់លាស់ ប៉ុន្តែមានការគាំទ្រជាអន្តរជាតិយ៉ាងទូលំទូលាយសម្រាប់តួនាទីឈានមុខគេដែលត្រូវប្រគល់ឲ្យអាជ្ញាធរប៉ាឡេស្ទីនដែលបច្ចុប្បន្នអនុវត្តអភិបាលកិច្ចមានកម្រិត នៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរប៉ាឡេស្ទីនដែលជាស្ថាប័នដែលត្រូវបានបង្កើតឡើង បន្ទាប់ពីកិច្ចព្រមព្រៀង Oslo ឆ្នាំ១៩៩៣ ត្រូវបានញាំញីដោយការចោទប្រកាន់នៃភាពគ្មានប្រសិទ្ធភាព និងអំពើពុករលួយ ដោយទីក្រុងវ៉ាស៊ីនតោន បានជំរុញឲ្យមានការរង្គោះរង្គើក្នុងការដឹកនាំរបស់លោកប្រធានាធិបតី ម៉ាខ្មូត អាបាស (Mahmoud Abbas) ដែលមានវ័យ៨៨ឆ្នាំទៅហើយនោះ។

រលកត្រជាក់ គ្របដណ្តប់នៅភាគខាងជើងប្រទេសចិន ខណៈភាគខាងត្បូងទប់ទល់ភាពត្រជាក់ខ្លាំង

2023/12/15 07:21:02 pm        195
ក្រុមអ្នកព្យាករណ៍បាននិយាយថា អាកាសធាតុត្រជាក់បានគ្របដណ្តប់តំបន់ធំៗនៅប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ដោយការធ្លាក់ចុះសីតុណ្ហភាពខ្លាំងត្រូវបានគេរំពឹងទុកក្នុងរយៈពេលពីរថ្ងៃបន្ទាប់ ជាពិសេសនៅភាគខាងត្បូង ខណៈអាកាសធាតុមានភាពត្រជាក់ខ្លាំងខុសពីធម្មតាសម្រាប់ខែធ្នូ។អាកាសធាតុត្រជាក់ភ្លាមៗ កំពុងផ្លាស់ប្តូរពីខេត្តជាច្រើននៅភាគខាងជើងដែលរងគ្រោះដោយព្យុះទឹកកកទៅកាន់តំបន់ភាគកណ្តាល និងភាគខាងត្បូង ដូចជាខេត្ត ហ្គូចូវ(Guizhou) ហើយបានរុញច្រានកាន់តែជ្រៅទៅក្នុងផ្នែកនៃដីសណ្ដទន្លេ យ៉ងស្សេ(Yangtze)។ផ្នែកនៃផ្លូវ highways ដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរចរាចរណ៍ក្រុងប៉េកាំង រួមទាំងរហូតទៅដល់អាកាសយានដ្ឋាន Daxing ជាផ្លូវក្រវ៉ាត់ខាងក្រៅដែលភ្ជាប់ទៅកាន់ខេត្តជិតខាង Hebei ព្រមទាំងផ្នែកនៃផ្លូវល្បឿនលឿនទៅកាន់ទីក្រុងសៀងហៃ និងខេត្តក្វាងទុង(Guangdong) នៅភាគខាងត្បូង ត្រូវបានបិទជាបណ្តោះអាសន្នដោយសារតែព្រិលធ្លាក់។ ក្រុមអ្នកព្យាករណ៍បាននិយាយថា សីតុណ្ហភាពធ្លាក់ចុះខ្លាំង ត្រូវបានគេរំពឹងទុកក្នុងរយៈពេលពីរថ្ងៃខាងមុខ ជាពិសេសនៅភាគខាងត្បូង។អ្នកព្យាករណ៍និយាយថា កន្លែងជាច្រើននៅភាគខាងជើង នឹងជួបប្រទះភាពត្រជាក់ខ្លាំងបំផុត ខណៈដែលសីតុណ្ហភាពនៅភាគខាងត្បូងនឹងផ្លាស់ប្តូរពីក្តៅទៅត្រជាក់ភ្លាមៗ។ អាកាសធាតុ នៅទីក្រុងណានជីង ជារដ្ឋធានីដែលមានប្រជាជនច្រើនរបស់ខេត្តជាំងស៊ូ(Jiangsu) នៅលើច្រាំងទន្លេភាគខាងត្បូងទន្លេយ៉ង់ស្សេ ជិតទីក្រុងសៀងហៃ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ប្រហែល ៥ អង្សាសេពីកម្រិត១៦ អង្សាសេក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់នេះ។នៅទីក្រុងប៉េកាំង ព្រិលធ្លាក់កំពុងកើនឡើងតាំងពីថ្ងៃចន្ទ ក្នុងរដ្ឋធានីមានប្រជាជនជិត ២២ លាននាក់។ សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀតដល់ ដក១២ អង្សាសេ នៅថ្ងៃសុក្រនេះ ពីប្រហែលដក ៣ អង្សាសេ កាលពីថ្ងៃព្រហស្បតិ៍។

ចិន ចោទប្រកាន់កោះតៃវ៉ាន់ពីបទដំឡើងរបាំងពាណិជ្ជកម្មអយុត្តិធម៌ មួយខែមុនការបោះឆ្នោត

2023/12/15 07:17:47 pm        146
ប្រទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រទី១៥ខែធ្នូសប្ដាហ៍នេះ ថាបន្ទាប់ពីការស៊ើបអង្កេត ខ្លួនបានសម្រេចថាកោះតៃវ៉ាន់ កំពុងដំឡើងរបាំងពាណិជ្ជកម្មអយុត្តិធម៌ ជាការចោទប្រកាន់មួយដែលរដ្ឋាភិបាលនៅក្នុងទីក្រុងតៃប៉ិ បានហៅថាជាការជ្រៀតជ្រែកការបោះឆ្នោតដ៏សំខាន់របស់ខ្លួននៅខែក្រោយ។ ប្រទេសចិនធ្លាប់បាននិយាយកាលពីខែតុលាថា ខ្លួនកំពុងបន្តការស៊ើបអង្កេត ដល់ថ្ងៃទី១២ ខែមករា ដែលជាថ្ងៃមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភារបស់កោះតៃវ៉ាន់ ដែលនឹងកំណត់ទំនាក់ទំនងរបស់កោះដែលទីក្រុងប៉េកាំងអះអាថា ដែនដីរបស់ខ្លួន ។ កោះតៃវ៉ាន់ តែងចោទក្រុងប៉េកាំង ពីបទព្យាយាមដាក់សម្ពាធមិនថាយោធា ឬសេដ្ឋកិច្ច ដើម្បីធានាបានលទ្ធផលអំណោយផលដល់រដ្ឋាភិបាលចិន។ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ខ្លួនបានកំណត់ថា កោះតៃវ៉ាន់បានដាក់របាំងពាណិជ្ជកម្មដោយផ្ទុយនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយថាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១០ ជាមួយតៃវ៉ាន់ បានជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនរបស់ប្រទេសចិន។ក្រសួងខាងលើបានបញ្ឈប់ភ្លាមៗនៃការប្រកាសពីវិធានការឆ្លើយតបតវិញ។ គេក៏មិនច្បាស់ដែរថាតើការស៊ើបអង្កេតបានបញ្ចប់ ហើយឬយ៉ាងណា។ ការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន នៅក្នុងសេចក្ដីថ្លែងការដាច់ដោយឡែកមួយ ភស្តុតាងបានពីការស៊ើបអង្កេតនេះមានភាពច្បាស់លាស់ ហើយថា កម្មវត្ថុនៃការសន្និដ្ឋានរបស់ខ្លួន មានភាពយុត្តិធម៌៕

ហុងគ្រី រារាំង កិច្ចព្រមព្រៀងសហភាពអឺរ៉ុប លើកញ្ចប់ថវិកា៥០ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន ខណៈពិភាក្សាការបន្តឡើងវិញនៅខែមករាឆ្នាំក្រោយ

2023/12/15 07:08:09 pm        211
នាយករដ្ឋមន្ត្រីហូឡង់ លោក ម៉ាក រូតេ (Mark Rutte) បាននិយាយថា ប្រទេសហុងគ្រី បានជំទាស់ទៅនឹងកិច្ចព្រមព្រៀងមួយរបស់សហភាពអឺរ៉ុប ថ្ងៃសុក្រ ទី១៥ ធ្ន សប្ដាហ៍នេះ លើកញ្ចប់ថវិកាចំនួន ៥០ ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន ពីថវិការបស់សហភាពអឺរ៉ុប ហើយមេដឹកនាំសហភាពអឺរ៉ុបបានសម្រេចចិត្តត្រលប់ទៅការពិភាក្សានៅក្នុងខែមករា ឆ្នាំក្រោយ។ លោក រូតេ បាននិយាយថា ប្រទេសចំនួន២៦ នៃសមាជិករបស់សហភាពអឺរ៉ុបបានព្រមព្រៀងគ្នាក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវថវិកាពីសហភាពអឺរ៉ុបរហូតដល់ឆ្នាំ ២០២៧ ប៉ុន្តែហុងគ្រី បានប្រឆាំងនឹងការសម្រេចចិត្តនេះ ដែលទាមទារឱ្យមានការឯកភាពជាឯកច្ឆ័ន្ទ។ លោក រូតេ បានប្រាប់អ្នកសារព័ត៌មានអំពីការបន្តកិច្ចពិភាក្សាថា យើងនៅតែមានពេលវេលាខ្លះទៀត ប្រទេស អ៊ុយក្រែន ពុំទាន់អស់ប្រាក់ទេ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ លោក នាយករដ្ឋមន្ត្រីហូឡង់រូបនេះ បាននិយាយថា យើងបានយល់ព្រមជាមួយប្រទេសចំនួន ២៦ ។លោកនាយករដ្ឋមន្ត្រី ហុងគ្រី វីកទ័រ អូបាន (Victor Orban ) ពុំទាន់អាចសម្រេចចិត្តដើរផ្លូវជាមួយយើងបាននៅឡើយទេ។ លោកជឿជាក់ ថាយើងអាចទទួលបានកិច្ចព្រមព្រៀងនៅដើមឆ្នាំក្រោយ។ យើងកំពុងគិតដល់ពេលវេលានៅចុងខែមករា ឆ្នាំ២០២៤ ខាងមុខ ដោយបន្ថែមថា នឹងមានឱកាសមួយផ្សេងទៀត សម្រាប់កិច្ចប្រជុំកំពូលដើម្បីឈានដល់កិច្ចព្រមព្រៀងដែលប្លុកនេះចង់បាន៕

ការគាំទ្រសារធារណៈសម្រាប់គណៈរដ្ឋមន្ត្រីជប៉ុន ឈានដល់កម្រិតទាបបំផុត

2023/12/15 07:05:22 pm        109
ការគាំទ្រសាធារណៈសម្រាប់គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បានធ្លាក់ចុះមកត្រឹម ១៧,១% នៅក្នុងខែធ្នូនេះ ដែលជាការធ្លាក់យ៉ាងអាក្រក់បំផុតចាប់តាំងពីគណបក្សកំពុងកាន់អំណាច ប្រជាធិបតេយ្យសេរី (LDP) បានត្រលប់មកកាន់អំណាចកាលពីខែធ្នូ ឆ្នាំ២០១២ នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន ជីជី (Jiji) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ ធ្នូ)។ការស្ទង់មតិយោបល់របស់សារព័ត៌មាន ជីជី ដែលធ្វើឡើងកាលពីថ្ងៃសុក្រ ដល់ថ្ងៃច័ន្ទ បានបង្ហាញថាការវាយតម្លៃនៃការគាំទ្រនេះបានធ្លាក់ចុះចំនួន ៤,២% ធៀបនឹងខែមុន។ នេះគឺជាលើកទីមួយហើយដែលការគាំទ្រជាសាធារណៈបានធ្លាក់ចុះក្រោម ២០% ចាប់តាំងពីខែកញ្ញា ឆ្នាំ២០០៩ មកនៅពេលដែលគណៈរដ្ឋមន្ត្រីសម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោកថារ៉ូ អាសូ (Taro Aso) ទទួលបានការគាំទ្រត្រឹមតែ ១៣,៤%។ទន្ទឹមនឹងនេះ អត្រាមិនគាំទ្របានកើនឡើងចំនួន ៤,៩ពិន្ទុដល់កម្រិត ៥៨,២% ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីគណបក្សនេះឡើងកាន់អំណាចឡើងវិញ។ ការគាំទ្រសម្រាប់គណបក្សប្រជាធិបតេយ្យសេរី ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីការឡើងកាន់អំណាចឡើងវិញ ដោយបានធ្លាក់ចុះចំនួន ០,៨% ពីខែមុនមកនៅត្រឹមកម្រិត ១៨,៣% ប៉ុណ្ណោះក្នុងខែនេះ។នៅក្នុងការស្ទង់មតិចុងក្រោយនេះ អត្រានៃការគាំទ្រសាធារណៈសម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក Kishida ឈរនៅខាងក្រោមកម្រិតសំខាន់ ៣០% សម្រាប់ខែទីប្រាំជាប់គ្នា ដែលជាសញ្ញាបង្ហាញថារដ្ឋបាលមួយនេះអាចស្ថិតនៅក្នុង «តំបន់គ្រោះថ្នាក់»។ ការធ្លាក់ចុះនៃអត្រាគាំទ្រនេះត្រូវបានគេជឿថាបណ្តាលមកពីរឿងអាស្រូវមូលនិធិនយោបាយ ដែលពាក់ព័ន្ធនឹងសមាជិកសំខាន់ៗរបស់គណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី របស់ជប៉ុនមួយនេះ៕

នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ុណាក់ ប៉ះទង្គិចជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ជុំវិញដំណោះស្រាយរដ្ឋពីរ

2023/12/15 06:45:27 pm        161
លោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ុណាក់ (Rishi Sunak) បានប៉ះទង្គិចជាសាធារណៈជាមួយឯកអគ្គរដ្ឋទូត អ៊ីស្រាអែលប្រចាំនៅចក្រភពអង់គ្លេសជុំវិញការប្រឆាំងរបស់លោកស្រីចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។លោកនាយករដ្ឋមន្ត្រី បានថ្លែងថា លោកមិនយល់ស្របនឹងការអត្ថាធិប្បាយដែលធ្វើឡើងដោយ លោក ស្រី Tzipi Hotovely ក្នុងសប្តាហ៍នេះ ខណៈដែលលោក បានគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះនៅតំបន់ហ្កាហ្សា។ការអត្ថាធិប្បាយរបស់លោក គឺជាការស្តីបន្ទោសជាសាធារណៈដ៏កម្រមួយចំពោះទីក្រុងតែល អាវីវ (Tel Aviv) ហើយបានកើតឡើងជាមួយបណ្តារដ្ឋធានីលោកខាងលិច ដែលបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងលើចំនួនអ្នកស្លាប់ជនស៊ីវិលកាន់តែច្រើន។ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានបង្ហាញការដាក់ទណ្ឌកម្មលើបុគ្គល ដែលទទួលខុសត្រូវចំពោះ «អំពើហិង្សារបស់អ្នកតាំងលំនៅ» នៅតំបន់វេសបែង។លោកស្រី Hotovely ត្រូវបានគេសួរក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News នៅសប្តាហ៍នេះថាតើអ៊ីស្រាអែល នៅតែគាំទ្រគំនិតនៃរដ្ឋប៉ាឡេស្ទីនឯករាជ្យដែរឬទេ?លោកស្រី បានឆ្លើយតបថា៖ «ចម្លើយ គឺពិតជាគ្មានទេ។ អ៊ីស្រាអែលដឹងថ្ងៃនេះ ហើយពិភពលោក គួរតែដឹងឥឡូវនេះថា ប៉ាឡេស្ទីន មិនដែលចង់មានរដ្ឋមួយ នៅជាប់នឹងអ៊ីស្រាអែលទេ។

ចិន ជំរុញសហរដ្ឋអាមេរិក ឲ្យប្រុងប្រយ័ត្នចំពោះបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង

2023/12/15 06:33:03 pm        190
អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យភាគីសហរដ្ឋអាមេរិក ប្រុងប្រយ័ត្ន ចំពោះបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង។ លោក ចាង សៅកាង ( Zhang Xiaogang) អ្នកនាំពាក្យក្រសួងការពារជាតិបានអត្ថាធិប្បាយឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកបានចូលទន្ទ្រានដោយខុសច្បាប់ចូលទៅក្នុងដែនទឹកជាប់នឹង តំបន់ថ្មប៉ប្រះទឹកមានជម្លោះ រិនណៃ ចាវ ( Ren'ai Jiao) ដែលជាផ្នែកមួយនៃកោះណាសា ឈីង តាវ (Nansha Qundao)របស់ចិននៅសមុទ្រចិនខាងត្បូង និងការល្បាតដោយយន្តហោះនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក ដែលទើបហោះកាត់ច្រកសមុទ្រតៃវ៉ាន់។ លោក ចាង បាននិយាយថា នាវាចម្បាំងរបស់អាមេរិកបានចូលទន្ទ្រានដោយខុសច្បាប់ក្នុងដែនទឹកដែលនៅជាប់នឹងតំបន់ថ្មប៉ប្រះទឹកមានជម្លោះរិនណៃ ចាវ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន រំលោភលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែគោរពសិទ្ធិធ្វើនាវាចរណ៍ និងការហោះហើររបស់ប្រទេសទាំងអស់នៅសមុទ្រចិនខាងត្បូង ដោយអនុវត្តតាមច្បាប់អន្តរជាតិ ប៉ុន្តែប្រឆាំងដាច់ខាតចំពោះសកម្មភាពណាមួយដែលបង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាព និងសន្តិសុខរបស់ចិន ក្នុងនាមសេរីភាពនៃការធ្វើនាវាចរណ៍ និងជើងហោះហើរ។ នៅពេលធ្វើអត្ថាធិប្បាយអំពីសកម្មភាពពេលថ្មីៗនេះរបស់ភាគីអាមេរិកលើច្រកសមុទ្រតៃវ៉ាន់ លោក ចាង បាននិយាយថា កោះតៃវ៉ាន់គឺជាផ្នែកសំខាន់មួយនៃទឹកដីរបស់ប្រទេសចិន ហើយថាសហរដ្ឋអាមេរិកមិនគួរព្យាយាមជំទាស់នឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ចិនដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួននៅពេលណាមួយនោះទេ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ប្រទេសចិន ជំរុញជាថ្មីម្ដងទៀត ឱ្យសហរដ្ឋអាមេរិក ចាត់វិធានការដោយប្រុងប្រយ័ត្ន ចំពោះសំណួរទាក់ទងនឹងកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង ហើយបញ្ឈប់ការបង្កហេតុ៕

រយៈពេល១ខែ៖ ក្រសួងការងារ ទទួលបានយុវជនមកពីគ្រួសារក្រីក្រជាង ១ម៉ឺននាក់ ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ

2023/12/15 05:50:27 pm        155
គិតត្រឹមរយៈពេល១ខែតំបូងនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានយុវជនប្រមាណ ១៣ ៥៨៧ នាក់ បានមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស។ នេះជាការបញ្ជាក់របស់ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣នេះ ពោលគឺមានរយៈពេល១ខែគត់នៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាល​ថ្នាក់ជាតិនេះ ក្នុងនោះដែរក្រសួងការងារបានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មាន ចាត់ក្រុមការងារ​ថ្នាក់ក្រសួងចុះមូលដ្ឋានធ្វើយ៉ាងណាគៀងគរ​យុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល។ បើតាមឯកឧត្តម ក្នុងចំណោម អ្នកចុះឈ្មោះសរុបប្រមាណ ១៣ ៥៨៧នាក់ (ស្រី ៤ ៧០៤នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ៥ ៧០៤នាក់, បាត់ដំបង ១ ៤៨៨នាក់ សៀមរាប ៩៣៣នាក់, ព្រះសីហនុ ៤៨២នាក់, ពោធិ៍សាត់ ៤៧៨នាក់ និងបណ្ដាខេត្តផ្សេងៗចំនួន ៤ ៥០២នាក់ ។ ក្នុងនោះដែរអ្នកចុះឈ្មោះរៀនវគ្គបណ្តុះបណ្តា សំណង់សរុបមានចំនួន ១ ៩១១នាក់, អគ្គិសនី និងថាមពល ៤៩១នាក់, អេឡិចត្រូនិក ៣៥២នាក់, កម្មន្តសាល ៨៥នាក់, មេកានិចទូទៅ/មេកានិច​រថយន្ត ២ ០០៤នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ៤ ៤៩០នាក់ , សេវាកម្ម ៧៣០នាក់, បរិក្ខារត្រជាក់ និងកម្តៅ ១ ៩៩៤នាក់, ទេសចរណ៍ ៨២៣នាក់, និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៧០៧នាក់។ឯកឧត្តមបបញ្ជាក់ថា ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងធ្វើយុទ្ធនាការ​ផ្សព្វផ្សាយ​អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល​អាណត្តិទី៧ទ្រង់ទ្រាយធំ ក្នុងនោះដែរការចុះយុទ្ធនាការផ្សព្វផ្សាយតាម សង្កាត់ និងតាម​ខ្នងផ្ទះនៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​បានចំនួន ៥០១លើក ដែលមានអ្នក​ចូលរួមសរុប ៥០ ៦៤០នាក់។ឯកឧត្តមបញ្ជាក់ថា ក្នុងនោះមានអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធី​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមិនត្រឹមតែនៅតាមខ្នង​ផ្ទះពលរដ្ឋតាមគោលដៅនោះទេ ក៏ប៉ុន្តែក្រសួង​ក៏មានយុទ្ធនាការផ្សព្វផ្សាយនៅតាមទីតាំងសាធារណៈ តាមរយៈការចែកខិតបណ្ណ អំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះផងដែរ ។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរង​ហានិភ័យចំនួន ១,៥ លាននាក់ គឺជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុង​អាណត្តិទី៧នេះ ដែលកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់​ឱ្យអនុវត្តជាផ្លូវការ ។

សិស្សានិទ្ទេសA ១៧នាក់នៅស្រុកកណ្តាលស្ទឹងទទួលម៉ូតូ និងថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

2023/12/15 05:40:11 pm        201
កណ្ដាល៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ដល់សិស្សទើបជាប់និទ្ទេស A ចំនួន១៧នាក់នៅស្រុកកណ្តាលស្ទឹង ក្នុងនោះសិស្សម្នាក់ទទួលបានម៉ូតូ ១គ្រឿងនិងថវិកា ៤០ម៉ឺនរៀល។ ដោយឡែកសិស្សនិទ្ទេស B ចំនួន ៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀល រីឯសិស្សជាប់និទ្ទេស C ចំនួន១៩៤ នាក់ទទួលថវិកា៤០ម៉ឺនរៀលផងដែរ។អំណោយដ៏ថ្លៃថ្លានេះត្រូវឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារយុវជនចុះមូលដ្ឋាន​ស្រុកកណ្តាលស្ទឹង តំណាងឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកអចិន្ត្រៃយ៍ ប្រធានក្រុម ការងារចុះមូលដ្ឋានស្រុកកណ្តាលស្ទឹងបានយកទៅប្រគល់ជូនក្នុងពេល​ជួបសំណេះសំណាល​ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សថ្នាក់ទី១២​ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ឯកឧត្តម ណុប រ័ត្ននិមល បានចាត់ទុកសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ ពិសេសសិស្សជាប់និទ្ទេសA នាពេលនេះគឺជាគ្រាប់​ពូជមួយដ៏មានសារៈសំខាន់ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ​ ឲ្យកាន់តែរីក ចម្រើន​ជាបន្តទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ណុប រ័ត្ននិមល មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍ​មូលធនមនុស្សជាអាទិភាពទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ​និងបានកំណត់អាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ និង ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាប្រែក្លាយ​ជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេច​ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ​ប្រែក្លាយជាប្រទេសចំណូល។ឯកឧត្តមបញ្ជាក់ថា ការរីកចម្រើននូវលើគ្រប់វិស័យទៅបាន ពិសេសវិស័យអប់រំនាពេលនេះ គឺដោយសារកត្តាសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ​ និងឈ្លាសវៃប្រកប ដោយកិត្តិបណ្ឌិត នៃអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ បានធ្វើឲ្យប្រទេសជាតិ​មាន​សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ហេតុផលនេះឯកឧត្តមណុប រ័ត្ននិមល​ក៏បាន​សំណូមពរដល់សិស្សានុ សិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ត្រូវបន្តខិតខំសិក្សារៀនសូត្រ​ដើម្បីក្លាយខ្លួនជាមនុស្សល្អជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍជាតិ ​និងបានអំពាវនាវដល់​អាជ្ញាធរ​ដែនដី​ កងកម្លាំងប្រដាប់អាវុធ ​និងប្រជាពលរដ្ឋ ទូទាំងស្រុកកណ្តាលស្ទឹង​បន្តការចូលរួម​ថែរក្សាសុខ​សន្តិភាពនេះ ឲ្យបានគង់វង្ស។សូមជម្រាបជូនថានៅក្នុងឱកាសនេះ​ លោកគ្រូអ្នកគ្រូ ចំនួន១០៧នាក់​ក៏ទទួលបានអំណោយពី​សម្តេចទាំងទ្វេដោយក្នងម្នាក់ៗ​ថវិកា១០ម៉ឺនរៀល, សុខាភិបាលស្រុក ចំនួន ៥នាក់ ក្នុងម្នាក់ថវិកា​៥ម៉ឺនរៀល យុវជនចំនួន១៩នាក់ម្នាក់ៗថវិកា ៥ ម៉ឺនរៀល, ក្រុមប្រឹក្សាឃុំទាំង១៨នាក់ ក្នុងម្នាក់ៗ​ថវិកា៥ម៉ឺនរៀល និងក្នុង១ឃុំភេសជ្ជៈ២០កេស​ និងបាន​ឧបត្ថម្ភរដ្ឋបាលស្រុកកណ្ដាលស្ទឹង ថវិកា​ចំនួន ២លានរៀល​ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕អត្ថបទ៖ ភារម្យ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន

2023/12/15 05:32:51 pm        162
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី ៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន។អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិតក្នុងការចូលរួមកិច្ចប្រជុំនេះរួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមនឹងរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និងជប៉ុន ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន តាមរយៈការចេញនូវ​សេចក្តីប្រកាស​ចក្ខុវិស័យរួមស្តីពីមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការអនុវត្ត​សេចក្តីប្រកាសចក្ខុវិស័យរួមដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួនបី រួមមាន ទី១ ភាពជាដៃគូមិត្តគ្រប់ជំនាន់ ទី២ ដៃគូសម្រាប់កិច្ចសហប្រតិបត្តិការបង្កើតសេដ្ឋកិច្ច និងសង្គមនៃអនាគត និងទី៣ ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព។ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនឹងមានជំនួបកំពូលទ្វេភាគីជាមួយ ឯកឧត្តម គីស៊ីដា ហ៊្វូមីអូ ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង​ជ្រោយរវាងកម្ពុជា និងជប៉ុនដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់​ និងអន្តរជាតិដែលជាក្ដីបារម្ភ និងផលប្រយោជន៍រួមផងដែរ។ បន្ថែមពីនេះនាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួនបីពាក់ព័ន្ធនឹងធារាសាស្ត ការផ្គត់ផ្គង់​ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀតលើវិស័យ​ឌីជីថល ធនាគារ និងថាមពល។សម្ដេចធិបតីក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) ដើម្បីពិភាក្សាអំពីគោលនយោបាយស្ដីពីអន្តរការណ៍ថាមពល និងជំរុញកិច្ច​សហប្រតិបត្តិការ​ឆ្ពោះទៅ​រកការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅអាស៊ី។ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូសម្ដេចធិបតីក៏នឹងមានជំនួបអាហារការងារពេលព្រឹកជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។ បន្ទាប់មកទៀតសម្ដេចធិបតីក៏នឹងជួបសំណេះសំណាល​ជាមួយសហគមន៍ខ្មែររស់នៅប្រទេសជប៉ុនផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM