គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា
សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក ចោទប្រកាន់អតីតឯកអគ្គរដ្ឋទូតពីបទចារកម្មឲ្យគុយបា អស់ពេលជាច្រើនទសវត្សរ៍

2023/12/05 06:26:26 pm        141
សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ (០៤ ធ្នូ) បានចោទប្រកាន់អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសបូលីវី ពីបទធ្វើចារកម្មសម្រាប់ប្រទេសគុយបា អស់រយៈពេលជាង ៤០ឆ្នាំមកហើយ នៅក្នុងអ្វីដែលក្រសួងយុត្តិធម៌បានពិពណ៌នាថាជាការជ្រៀតចូលខ្ពស់បំផុត និងយូរអង្វែងបំផុតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយភ្នាក់ងារបរទេស។នាយកដ្ឋានយុត្តិធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក វីកទ័រ ម៉ាញ៉ូអែល រ៉ូឆា (Victor Manuel Rocha) ដែលបានបម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសបូលីវី ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០២ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសហព័ន្ធជាច្រើនករណី រួមទាំងការដើរតួជាភ្នាក់ងារបរទេសខុសច្បាប់ និងប្រើប្រាស់លិខិតឆ្លងដែនដែលទទួលបានដោយក្លែងបន្លំ។នាយកដ្ឋានយុត្តិធម៌បាននិយាយថា លោក រ៉ូឆា វ័យ ៧៣ឆ្នាំ បានធ្វើការនៅក្រសួងការបរទេសពីឆ្នាំ ១៩៨១ ដល់ឆ្នាំ២០០២។ នាយកដ្ឋាននេះបានបន្ថែមថាលោកបានបម្រើការនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៥ ហើយបានធ្វើការជាទីប្រឹក្សារបស់មេបញ្ជាការនៃទីបញ្ជាការភាគខាងត្បូងនៃយោធាសហរដ្ឋអាមេរិក ពីឆ្នាំ២០០៦ ដល់ប្រហែលឆ្នាំ២០១២។អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាធូ មីលឡឺ (Matthew Miller) បានប្រាប់អ្នកយកព័ត៌មានថា លោកមិនអាចផ្តល់ព័ត៌មានលម្អិតអំពីបញ្ហាអនុវត្តច្បាប់ដែលកំពុងដំណើរការបាននោះទេ។ នៅក្នុងឯកសារតុលាការដែលដាក់នៅតំបន់ភាគខាងត្បូងនៃរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក បានចោទប្រកាន់លោក រ៉ូឆា ថាបានគាំទ្រគុយបាជាសម្ងាត់ និងបេសកកម្មប្រមូលផ្តុំស៊ើបការណ៍សម្ងាត់របស់ខ្លួនប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ១៩៨១ មក៕

សេតវិមានព្រមានថា មូលនិធិអាមេរិក សម្រាប់ការពារអ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៊ី ជិតអស់ហើយ

2023/12/05 06:15:31 pm        135
ក្រុមមន្ត្រីសេតវិមានបានព្រមានកាលពីថ្ងៃច័ន្ទ (០៤ ធ្នូ) ថា សហរដ្ឋអាមេរិកកំពុងអស់ពេល និងអស់ថវិកាដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធនឹងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីហើយ។ រដ្ឋបាលរបស់ប្រធានាធិបតីប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ក្នុងខែតុលា បានស្នើថវិកាពីសភាចំនួនជិត ១០៦ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ផែនការប្រកបដោយមហិច្ឆិតាសម្រាប់សន្តិសុខព្រំដែនអ៊ុយក្រែន អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប៉ុន្តែសមាជិកបក្សសាធារណរដ្ឋដែលគ្រប់គ្រងសភាដោយសំឡេងភាគច្រើន បានបដិសេធសំណើនេះ។នាយកថវិការបស់សេតវិមាន លោកស្រី សាឡានដា យ៉ាំង (Shalanda Young) នៅក្នុងលិខិតមួយផ្ញើជូនប្រធានសភាអាមេរិក លោក ម៉ៃ ចនសុន (Mike Johnson) និងបណ្ដាមេដឹកនាំសភាផ្សេងទៀតបាននិយាយថា ការកាត់ផ្តាច់មូលនិធិ និងលំហូរនៃសព្វាវុធនឹងហាក់ដូចជាឲ្យ «អ៊ុយក្រែនលុតជង្គង់ចុះចាញ់នៅលើសមរភូមិ» និងបង្កើនលទ្ធភាពនៃជ័យជំនះរបស់រុស្ស៊ី។សភាអាមេរិក បានអនុម័តថវិកាជាង ១១០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ២០២២ មកប៉ុន្តែមិនបានអនុម័តមូលនិធិណាមួយបន្ថែមទៀតទេចាប់តាំងពីគណបក្សសាធារណរដ្ឋ បានកាន់កាប់សភាពីគណបក្សប្រជាធិបតេយ្យ នៅក្នុងខែមករា មក។ ការខកខានរបស់សេតវិមាន ក្នុងការពិចារណាលើសំណើកញ្ចប់ថវិកាបានបង្កើនការព្រួយបារម្ភថាការផ្តល់មូលនិធិសម្រាប់ទីក្រុងគីវ អាចនឹងមិនត្រូវបានអនុម័ត ជាពិសេសបន្ទាប់ពីសភាបានអនុម័តសេចក្ដីស្នើច្បាប់កាលពីខែវិច្ឆិកា ជាមួយនឹងការផ្តល់មូលនិធិសម្រាប់អ៊ីស្រាអែល ប៉ុន្តែមិនមែនសម្រាប់អ៊ុយក្រែនទេ៕

មន្ត្រីជាន់ខ្ពស់អាមេរិក ធ្វើទស្សនកិច្ចនៅឥណ្ឌា ពិភាក្សាផែនការឃាតកម្មមិនសម្រេច លើជនផ្ដាច់ខ្លួនសាសនា ស៊ីគ

2023/12/05 05:53:44 pm        157
ទីប្រឹក្សាសន្តិសុខជាតិរងសេតវិមានលោក ចូន ហ្វីន័រ (Jon Finer)បានដឹកនាំគណៈប្រតិភូ​សហរដ្ឋអាមេរិក​ទៅកាន់ទីក្រុង New Delhi កាលពីថ្ងៃចន្ទ ជាទីដែល​លោកបានគូសបញ្ជាក់​ពីការបង្កើតគណៈកម្មការស៊ើបអង្កេតដោយប្រទេសឥណ្ឌា ដើម្បីស៊ើបអង្កេតពីការរៀបផែនការ​បរាជ័យក្នុងការធ្វើឃាតជនផ្ដាច់ខ្លួនកាន់សាសនាស៊ីគ(Sikh) នៅលើទឹកដីសហរដ្ឋអាមេរិក។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​កាលពីថ្ងៃចន្ទថា លោក Finer បានទទួល​ស្គាល់​ការបង្កើត​គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសឥណ្ឌា​ដើម្បីស៊ើបអង្កេតផែនការ​ឃាតកម្ម​គ្រោងទុកនៅក្នុងសហរដ្ឋអាមេរិកនិងសារៈសំខាន់នៃការទទួលខុសត្រូវចំពោះនរណាម្នាក់ដែលត្រូវបានរកឃើញថាបានប្រព្រឹត្ត។កាលពីសប្តាហ៍មុន ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចោទប្រកាន់ថា​មន្ត្រីរដ្ឋាភិបាល​ឥណ្ឌាម្នាក់ថា បានដឹកនាំផែនការបរាជ័យមួយដើម្បីធ្វើឃាតជន​បំបែកខ្លួនមានដើមកំណើត​នៅប្រទេសឥណ្ឌា កាន់សាសនា នៅលើទឹកដីសហរដ្ឋអាមេរិក ខណៈខ្លួនបានប្រកាសការចោទ​ប្រកាន់លើបុរសម្នាក់​ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំការប៉ុនប៉ងឃាតកម្ម។ មន្ត្រីសហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណបុគ្គល​ដែលត្រូវបានដាក់គោលដៅនៃការប៉ុនប៉ង​ឃាតកម្ម​នេះឈ្មោះថា ហ្គូផាតវ៉ានស៊ីញ ផាណុន ( Gurpatwant Singh Pannun)ដែលជាអ្នកបំបែកខ្លួនកាន់សាសនាស៊ីគ និងជាពលរដ្ឋដែលមានសញ្ជាតិ​សហរដ្ឋអាមេរិកផង និងកាណាដាផង។ជាការឆ្លើយតប ឥណ្ឌាបានសម្តែងការព្រួយបារម្មណ៍ពីមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីរដ្ឋាភិបាលជាច្រើនរបស់ខ្លួនម្នាក់ដែលត្រូវបានជាប់ពាក់ព័ន្ធនឹងផែនការ ដែលខ្លួនបានច្រានចោលរាល់ការជាប់ពាក់ព័ន្ធ ជាការប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាល។ប្រទេសឥណ្ឌា បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងស៊ើបអង្កេតជាផ្លូវការលើការព្រួយបារម្ភ​របស់អាមេរិក ហើយចាត់វិធានការតាមដានចាំបាច់លើរបកគំហើញរបស់​គណៈកម្មការដែល​បានបង្កើតឡើងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។គួររម្លឹកថាដំណឹងនៃឧបទ្ទវហេតុនេះ បានកើតឡើងពីរខែបន្ទាប់ពីប្រទេសកាណាដាបាននិយាយថា​ មានការចោទប្រកាន់ គួរឱ្យទុកចិត្ត ពាក់ព័ន្ធនឹងទីភ្នាក់ងារឥណ្ឌាចំពោះការសម្លាប់​កាល​ពីខែមិថុនាលើមេដឹកនាំផ្តាច់ខ្លួនកាន់សាសនាស៊ីគ ម្នាក់ទៀតគឺ លោក Hardeep Singh Nijjar នៅជាយក្រុងវ៉ាន់ខូវើ (Vancouver)ប្រទេសកាណាដា ដែលឥណ្ឌាបានច្រានចោល៕

សម្ដេចធិបតី៖ យើងសង្ឃឹមថា ពិភពលោកនឹងមានអ្វីល្អកើតឡើង តែយើងត្រូវត្រៀមខ្លួនជានិច្ច

2023/12/05 05:28:00 pm        251
មានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន ថ្លែងថា យើងមិនអាចធានាបានថា ពិភពលោកនឹងមានអ្វីកើតឡើងដែលអាចប៉ះពាល់ដល់ជីវភាពប្រ ជាពលរដ្ឋ និងវិបត្តិសង្គមនានានោះទេ។ យើងសង្ឃឹមនូវអ្វីដែលល្អនឹងកើតឡើង ប៉ុន្តែត្រូវត្រៀមលក្ខណៈចំពោះអ្វីដែលអាក្រក់ ដែលនឹងអាចកើតមានឡើងផងដែរ។សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមានទំនាក់ទំនងដោយផ្ទាល់ផង និងដោយ ប្រយោលផងជាមួយពិភពលោក ហេតុនេះបើពិភពលោករងវិបត្តិអ្វីមួយ កម្ពុជាក៏រងនូវវិបត្តិនោះដូចគ្នា ផងដែរ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរម្លឹកឱ្យដឹងផងដែរថា រដ្ឋាភិបាលបានចំណា យថវិកាជាងមួយពាន់លានដុល្លារ កាលពីឆ្នាំ២០២១ និងប្រមាណប្រាំមួយរយលានដុល្លារក្នុងឆ្នាំ២០ ២២ ដើម្បីដោះស្រាយផលប៉ះពាល់នៃវិបត្តិសង្គម-សេដ្ឋកិច្ច ព្រមទាំងធានាលំនឹងជីវភាពប្រជាពលរដ្ឋ នៅអំឡុងពេលដែលពិភពលោកប្រឈមជួបនឹងវិបត្តិកូវីដ និងវិបត្តិនានា៕ដោយ៖ គង់ ឌិន

សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនយកចិត្តទុកដាក់នោះទេ

2023/12/05 04:24:28 pm        177
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋ ណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ ខណៈរាជរាជរដ្ឋាភិបាលបានដាក់ចេញនូវគោល នយោបាយគាំពារសង្គមជាច្រើន ដើម្បីផលប្រយោជន៍របស់ប្រជាជនទូទាំងប្រទេស។នៅក្នុងពិធីប្រកាសឲ្យអនុវត្តកម្មវិធី «គោលការណ៍ណែនាំ ស្ដីពី ក្របខណ្ឌកម្មវិធីជាតិជំនួយ​សង្គមក្នុងកញ្ចប់គ្រួសារ​ និងគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតប​នឹង​គ្រោះអាសន្ន» នាព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនមែនធ្វើសកម្មភាពតែពេលល្អ ហើយពេលលំបាក​ទុកប្រជាជនចោលនោះទេគឺជារាជរដ្ឋាភិបាលមួយដែលបុរេសកម្ម និងបានកំណត់គោល​ដៅ​ច្បាស់លាស់សម្រាប់ប្រជាជន ​មិនមែន ដូចការលើកឡើងរបស់ជនណាម្នាក់ថា​រាជរដ្ឋាភិបាលមិនបានគិតដល់ពលរដ្ឋនោះទេ។សម្តេចធិបតី បានបញ្ជាក់ថា« ជាគោលការណ៍នៅក្នុងស្មារតី មិនទុកអ្នកណាម្នាក់ចោល ដោយមិនយកចិត្តទុកដាក់នោះទេ រាជរដ្ឋាភិបាលយើង មិនមែនធ្វើសកម្មភាពតែពេលល្អ ពេលដែលលំបាកទុកប្រជាជនចោលនោះទេ ប៉ុន្តែរាជរដ្ឋាភិបាល គឺជារដ្ឋាភិបាលមួយ​ដែលបុរេសកម្មនៅក្នុង ​៤០ឆ្នាំនេះ ប្រវត្តិនៃការតស៊ូរំដោះប្រទេស រហូតទៅដល់ការបង្រួបបង្រួម​ជាតិ និងការជួយទៅដល់ប្រជាពលរដ្ឋជាដើម»។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី បានអះអាងបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹង​បន្តយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ​ហើយកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ក៏បាន​ដាក់ចេញនូវគោលនយោបាយគាំពាំសង្គម ​ជាបន្តបន្ទាប់រួចមកហើយដែរ ដូចជា​ការជួយ​ឧបត្ថម្ភដល់ស្រ្តី ​មានផ្ទៃពោះ ​ការជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះហានិភ័យជា ​ដើមនោះ៕អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

2023/12/05 03:39:44 pm        178
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ”ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ អត្រាភាពក្រីក្រនៅកម្ពុជាបានកាត់បន្ថយជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ១៥ ឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីឆ្នាំ២០០៧ ដែលអត្រាភាពក្រីក្រមាន ជាង ១៧ ភាគរយ ធ្លាក់មកក្រោម ១០ ភាគរយនៅឆ្នាំ២០១៧ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យអត្រាភាព ក្រីក្រនៅកម្ពុជាកើនដល់ជាង ១៧ ភាគរយឡើងវិញ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្ដេជ្ញាចិត្តថា នឹងបន្តអនុវត្តកម្មវិធីគោលនយោបាយជាតិជំនួយសង្គម ខណៈនៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន៥រួចហើយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែង។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាផែនទីបង្ហាញផ្លូវក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសាឆ្នាំ ២០២៤ ខាងមុខតទៅ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ យើងមិនអាចធានាបានថា ពិភពលោកនឹងមានអ្វីកើត ឡើងដែលអាចប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងវិបត្តិសង្គមនានានោះទេ។ យើងសង្ឃឹមនូវអ្វីដែល ល្អនឹងកើតឡើង ប៉ុន្តែត្រូវត្រៀមលក្ខណៈចំពោះអ្វីដែលអាក្រក់ ដែលនឹងអាចកើតមានឡើងផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលបានចំណាយថវិកាជាងមួយពាន់លានដុល្លារ កាលពីឆ្នាំ២០២១ និងប្រមាណប្រាំមួយរយលានដុល្លារក្នុងឆ្នាំ២០២២ ដើម្បីដោះស្រាយផលប៉ះពាល់ នៃវិបត្តិសង្គម-សេដ្ឋកិច្ច ព្រមទាំងធានាលំនឹងជីវភាពប្រជាពលរដ្ឋ នៅអំឡុងពេលដែលពិភពលោកប្រ ឈមជួបនឹងវិបត្តិកូវីដ និងវិបត្តិនានា។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

2023/12/05 03:01:36 pm        133
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ”ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ។

លោក កង សៅគុណ ស្នើ​ឲ្យ​អ្នកសារព័ត៌មាន​ប្រកាន់ខ្ជាប់​ក្រមសីលធម៌ កុំដើរតួនាទី​របស់ខ្លួន​លើស​ពី​បន្ទាត់ក្រហម​ នៃ​វិជ្ជាជីវៈ​របស់ខ្លួន

2023/12/04 09:39:34 pm        156
ព្រះវិហារ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ស្នើ​ឲ្យ​អ្នកសារព័ត៌មាន​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​មិនត្រូវយក​គំនិត​ច្រណែន​ឈ្នានីស​ដែល​នាំឲ្យ​បាត់បង់​នូវ​តំលៃវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។នេះ​ជាប្រសាសន៍​ផ្ដាំផ្ញើ​ក៏ដូច​ជាការ​ដាស់តឿន​របស់​លោក​ឧត្តមសេនីយ៍ត្រី កង សៅគុណ មេ​បញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ​លើកឡើងទៅកាន់​បងប្អូនក្រុមអ្នក​សារព័ត៌មាន​ប្រចាំ​ខេត្តព្រះវិហារ ក្នុងពិធីជួបជុំ និងពិសារអាហារ នាព្រឹកថ្ងៃទី៣ ខែធ្នូ ម្សិលមិញនេះ។ក្នុងពិធីនោះដែរ​លោក​ឧត្តមសេនីយ៍ត្រី កង សៅគុណ ​បានលើកឡើងថា កន្លងមក​រាល់​សកម្មភាព​របស់​បងប្អូនអ្នកសារព័ត៌មានយើងមួយចំនួន​តូច​គឺ​បាន​ប្រើប្រាស់​សិទ្ធិ​ ឬក៏តួនាទី​របស់ខ្លួន​លើស​ពី​បន្ទាត់ក្រហម​ នៃមុខវិជ្ជាជីវៈរបស់ខ្លួន ​ដែល​ចំណុចទាំងនេះ​ហើយ​ ក្នុងនាមយើងជាអ្នកសារព័ត៌មាន​ត្រូវដកខ្លួនថយក្រោយមួយ​ជំហាន​វិញ។បន្ថែមពីនោះ​លោកមេបញ្ជាការ​ ក៏បានធ្វើការណែនាំទៅដល់បងប្អូនក្រុមអ្នកសារព័ត៌មានមុន​នឹងចុះផ្សាយ​នូវ​រឿងអ្វីមួយ​ត្រូវប្រមូលព័ត៌មានឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ​ក្រមសីលធម៌។ ក្នុងនាមយើងជាអ្នកសារព័ត៌មានត្រូវ​មាន​សតិ​សម្បជញ្ញៈ​ត្រិះរិះ​ពិចារណា​គឺ​មិន​ត្រូវយក​គំនិត​ច្រណែនឈ្នានីស​ទៅលើអ្នកដទៃ​ហើយ​ចុះផ្សាយ​មួល​បង្កាច់បង្ខូច​ដល់​កិត្តិយស​របស់អ្នកដ៏ទៃ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ​នោះឡើយ។លោក​ឧត្តមសេនីយ៍ត្រី កង សៅគុណ ​បានបន្ថែមទៀតថា ​ក្នុង​អាណត្តិទី៧​ដែលដឹកនាំ​ដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​បានយក​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​គឺ​លុបបំបាត់ចោលនូវរាល់ព័ត៌មាន​ក្លែងក្លាយ​ទាំងឡាយ​មាន​ចេតនា​ញុះញង់​លាភពណ៌​ដែល​បង្ក​អសន្តិសុខ​ដល់​ សង្គមជាតិទាំងមូល។ក្នុងឱកាសជួបជុំនោះដែរ លោកស្រី ហែម សុគន្ធពិសី ប្រធាន​មន្ទីរព័ត៌មានខេត្តព្រះវិហារ ក៏​បានមាន​មតិ​ណែនាំ​ដល់​បងប្អូន​ក្រុមអ្នកសារព័ត៌មាន​ផងដែរថា ​អ្វីដែល​ជា​កត្តា​ចម្បង​ហើយដាក់ជាប់​ខ្លួននោះ​គឺ​ក្រមសីលធម៌វិជ្ជាជីវៈ មិនត្រូវ​ហែកហួរ​គ្នា​ ដែលធ្វើឲ្យបាត់បង់នូវគុណធម៌​យើងត្រូវចេះ​សាមគ្គីគ្នា​ស្រលាញ់គ្នា ក្នុងនាមជាមិត្តរួមអាជីព ។ជាមួយគ្នានោះ លោកស្រីប្រធានមន្ទីរ ស្នើដល់បងប្អូនអ្នកសារព័ត៌មាន ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​នៅ​រាល់​សមិទ្ធផល​ហេដ្ឋា​រចនា​សម្ព័ន​នានា​ដែលថ្នាក់ដឹកនាំខេត្តព្រះវិហារ ​លោកតែង​បានខិតខំ​កសាង​ទាំងពេលកន្លងមក និង​បច្ចុប្បន្ន ​ដើម្បីលើកទឹកចិត្តក្នុង​កិច្ច​ការអភិវឌ្ឍ​ទៅថ្ងៃ​អនាគត។លោកស្រី ស្នើសុំដល់បងប្អូនអ្នកសារព័ត៌មានរបស់យើង សុំ​មេត្តា​កុំច្បិច​យកចំណុច​អវិជ្ជមាន​របស់​ថ្នាក់​​ដឹកនាំ​យក​មក​ចាប់​កំហុស ​ត្រង់​ស្នាដៃ​អភិវឌ្ឍន៍​រាប់មិនអស់​បែរ​ជា​មើល​រំលង​ទៅវិញ។លោកស្រីប្រធានមន្ទីរ ស្នើសុំ​ឲ្យ​អ្នកសារព័ត៌មាន​យើង​ប្រកាន់​ឲ្យ​បាន​នូវ​ភាព​សុក្រឹត្យ​ សច្ចៈ​ យុត្តិធម៌ និងគុណធម៌ក្នុងខ្លួន ឱ្យ​ជាប់លាប់​ជានិច្ច៕ 

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម

2023/12/04 08:17:59 pm        475
នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធបំផុត ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនោះឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ជាពិសេស លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ។ ឯកឧត្តម ក៏បានបង្ហាញនូវភាពជឿជាក់ និងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី ។ ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ ហឺ វ័យទុង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានធ្វើការផ្តាំផ្ញើរសាកសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំចិន ជាពិសេស ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ ដោយឆ្នាំនេះគឺជាឆ្នាំគម្រប់ខួប ៦៥ ឆ្នាំ ហើយទំនាក់ទំនងដ៏ប្រពៃនេះត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ដោយរាប់ចាប់តាំងពីជំនាន់ព្រះបរមរតនកោដ្ឋ, សម្តេចតេជោ និងបន្តរហូតបច្ចុប្បន្ននេះ ។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំឭកផងដែរថា កាលនៅក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតី បានផ្តួចផ្តើមគំនិត និងជំរុញឱ្យមានការពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ រហូតឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ដែលបានបើកច្រកដល់ទំនាក់ទំនងរវាងអង្គភាព និង អង្គភាព ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ។  ជារួម សម្តេចធិបតី និង ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានធ្វើការគាំទ្រដល់សកម្មភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានា ដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពគ្នា រួមមានជាអាទិ៍ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម ៕

គណបក្សកាន់អំណាចឥណ្ឌា របស់លោកនាយករដ្ឋមន្រ្តី ម៉ូឌី ឈ្នះការបោះឆ្នោតតំបន់ក្នុងរដ្ឋធំៗចំនួនបី

2023/12/04 08:17:00 pm        403
គណបក្សជាតិនិយម បារ៉ាទីយ៉ា ចាណាតា (Bharatiya Janata BJP) ដែលកំពុងកាន់អំណាចរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ (០៣ វិច្ឆិកា) បានឈ្នះការបោះឆ្នោតក្នុងតំបន់នៅក្នុងរដ្ឋចំនួនបីក្នុងចំណោមរដ្ឋធំៗចំនួន ៤ នៅក្នុងការជំរុញដ៏ធំមួយសម្រាប់លោកនាយករដ្ឋមន្ត្រី ណារេនដ្រា ម៉ូឌី (Narendra Modi) នៅមុនការបោះឆ្នោតជាតិដែលនឹងធ្វើឡើងនៅខែឧសភា។បណ្ដារដ្ឋធំៗរួមមានរដ្ឋ រ៉ាចាស្ថាន (Rajasthan) រដ្ឋ ម៉ាដយ៉ា ប្រាដេស (Madhya Pradesh) និងរដ្ឋ ឆាតទីសហ្គាស (Chhattisgarh) ព្រមទាំងរដ្ឋភាគខាងត្បូង តេឡាហ្គាណា (Telangana) បានបោះឆ្នោតកាលពីខែមុននៅក្នុងការបោះឆ្នោតថ្នាក់ខេត្តចុងក្រោយមុនការបោះឆ្នោតជាតិ ដែលលោក ម៉ូឌី នឹងព្យាយាមយកជ័យជម្នះសម្រាប់អាណត្តិទីបី។គណបក្សជាតិនិយម BJP បានទទួលជ័យជម្នះយ៉ាងងាយស្រួលក្នុងរដ្ឋ រ៉ាចាស្ថាន និងរដ្ឋ ឆាតទីសហ្គាស ទល់នឹងគណបក្សខនក្រេស (Congress) ប្រឆាំងដ៏សំខាន់ ហើយរក្សាលទ្ធផលយ៉ាងប្រកៀកប្រកិតក្នុងរដ្ឋ ម៉ាដយ៉ា ប្រាដេស នេះបើយោងតាមទិន្នន័យរាប់សន្លឹកឆ្នោតពីក្រុមបោះឆ្នោតឯករាជ្យបានបង្ហាញ។ លទ្ធផលរបស់គណបក្ស BJP គឺប្រសើរជាងការរំពឹងទុកយ៉ាងទូលំទូលាយ ខណៈដែលការស្ទង់មតិ និងការបោះឆ្នោតបានស្នើឱ្យមានការប្រកួតប្រជែងយ៉ាងជិតស្និទ្ធរវាងគណបក្សរបស់លោកនាយករដ្ឋមន្រ្តី ម៉ូឌី និងបក្សប្រឆាំង ខនក្រេស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump មិនស្តាយក្រោយចំពោះសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ ទោះអាចជះឥទ្ធិពលដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិក៏ដោយ
09/11/2026 11:09 AM
៨ខែឆ្នាំនេះ​ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរមានទំហំទឹកប្រាក់ជិត ១២ពាន់លានដុល្លារ
09/11/2026 10:09 AM
ព្រះខ័នរាជ បើកទ្វារផ្ទះទទួលកងយោធពលខេមរភូមិន្ទ ខណៈថាយហ្គឺរ ប៉ះក្រោន និង កំពង់ដេវ៉ា ជួបវិសាខា ជាគូជក់ចិត្ត
09/11/2026 10:09 AM
កម្ពុជានាំចេញទំនិញក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានទំហំទឹកប្រាក់ជាង ៣ ៦០០ លានដុល្លារ
09/11/2026 10:09 AM
មន្ទីរពេទ្យ និងផ្ទះសម្បែងនៅហ្កាហ្សាជួបការលំបាកខ្លាំងក្នុងការរក្សាដំណើរការម៉ាស៊ីនភ្លើងព្រោះកង្វះប្រេង
09/11/2026 10:09 AM
រុស្ស៊ី គំរាមធ្វើសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើជម្លោះនេះ មិនត្រូវបានដោះស្រាយតាមលក្ខខណ្ឌរបស់ខ្លួន
09/11/2026 10:09 AM
ខណ្ឌដូនពេញត្រូវបានប្រកាសទទួលស្គាល់ផ្លូវការជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី
09/11/2026 10:09 AM
កម្ពុជា​ និងអ៊ីរ៉ង់ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញ និងពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យសំខាន់ៗចំនួនបី
09/11/2026 10:09 AM
នាវាហ្វឹកហ្វឺនរបស់រុស្ស៊ី Perekop ចូលសំចតនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
09/11/2026 10:09 AM
អាមេរិក ដាក់ទណ្ឌកម្មថ្មីលើបណ្តាញនានាដែលផ្តល់ជំនួយដល់ក្រុមតំណាងរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា
09/11/2026 09:09 AM