កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

យុវជនចំនួនជាង១ ពាន់នាក់ បានមកចុះឈ្មោះរៀនជំនាញបច្ចេក និងវិជ្ជាជីវៈ

2023/11/21 08:05:41 pm        250
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សិស្សដែលបានចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលរៀបចំដោយរាជរដ្ឋាភិបាល មានចំនួន ១ ៦០៨នាក់។នៅក្នុងកម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ ឯកឧត្តម ហេង សួរ បានរាយការណ៍ថា ក្នុងចំណោមអ្នកចុះឈ្មោះ​ចំនួនជាង ១ពាន់នាក់នេះ ក្នុងនោះសម្រាប់រាជធានីភ្នំពេញមានចំនួន ១,០៣៤នាក់ , បាត់ដំបង១២១នាក់ , ព្រះសីហនុ៧៦នាក់ , សៀមរាប៦៨នាក់ , កណ្តាល៦៨នាក់ និងបណ្តាខេត្ត២៤១នាក់ ដែលជាមធ្យមចំពោះមុខ គឺមានយុវជនប្រមាណជា ៣៤០នាក់ បានចុះឈ្មោះក្នុងមួយថ្ងៃ។ ឯកឧត្តម បានគូសបញ្ជាក់ថា ទាក់ទិនចំនួនសិស្សចុះឈ្មោះនេះដែរ ក្រសួងការងារ នឹងធ្វើការ​ជាមួយក្រុមរាជធានី ខេត្ត ជាពិសេសក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនចំនួននៃការចុះ​ឈ្មោះនេះ​ឲ្យបានកាន់តែច្រើន ដើម្បីយើងអាចចាប់ផ្តើមដំណើរការវគ្គបណ្តុះបណ្តាលនៅក្នុងវគ្គពាក់កណ្តាលខែធ្នូខាងមុខ។កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិប ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១,៥លាននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិកភ័យ ដើម្បីឲ្យកម្ពុជាមាន​ធនធានមនុស្ស ក្នុងការបម្រើសេចក្តីត្រូវការ និងការវិនិយោគ ដែលមកពីក្រៅប្រទេស។ សូមបញ្ជាក់ទៀតថា​ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ​ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគម​និយោជកចំនួន១៧ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ រវាងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងការ​ផ្តល់ជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា៕អត្ថបទ ឈិត បូរ៉ាវី

សម្តេចធិបតី៖ មិនខ្វះទេក្រុមចង់បំផ្លាញប្រទេស ប៉ុន្តែសំខាន់នៅលើពលរដ្ឋយើងទេដែលវិនិច្ឆ័យដោយត្រឹមត្រូវ

2023/11/21 07:55:53 pm        166
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា សព្វថ្ងៃនេះមិនខ្វះទេ គឺនៅតែមានក្រុមដែលចង់បំផ្លាញប្រទេសជាតិដ៏រីកចម្រើន ប៉ុន្តែទោះជាយ៉ាងណា សម្តេចថា សំខាន់គឺស្ថិតនៅលើប្រជាពលរដ្ឋយើងទេ ដែលមានការយល់ដឹងនិងវិនិច្ឆ័យដោយត្រឹមត្រូវ។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះ ខណៈបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត មកពីបណ្តារោងចក្រ សហគ្រាសចំនួន១៣ ជាង១ម៉ឺន៨ពាន់នាក់ដែល មានមូលដ្ឋាន ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១វិច្ឆិកានេះ។សម្តេចបានលើកឡើងថា៖ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតមកដល់បច្ចុប្បន្នបាន​និង​កំពុងប្រឹងប្រែងខ្លាំងណាស់​ដើម្បីសេចក្តីសុខ និងការអភិវឌ្ឍប្រទេសជាតិ ​ប៉ុន្តែទោះជាបែបនេះក្តី​នៅតែមានក្រុមជ្រុលនិយមតែងតែប៉ុនប៉ងចង់បំផ្លាញប្រទេសជាតិ។សូមបញ្ជាក់ថា កន្លងមកនិងជានិច្ចកាលក្រុមដែលមាននិន្នាការប្រឆាំងជាពិសេសទណ្ឌិត សម រង្ស៊ី តែងតែបង្កការ​ញុះញង់​ទៅកាន់កម្មករ ​និយោជិតនៅតាមរោងចក្រ ​សហគ្រាសនូវគ្រប់រូបភាព ឱ្យធ្វើបាតុកម្ម ​បង្កការបំផ្លិចបំផ្លាញនាំឱ្យបាត់បង់ឱកាសការងារជាច្រើន។ ដោយការយល់ដឹងកាន់​តែទូលាយពីគុណ​តម្លៃការងារ និងផលប្រយោជន៍ជាច្រើនដែលទទួលបានពីការគិតគូរយកចិត្ត​ទុកដាក់របស់រាជរដ្ឋាភិបាល ​បានធ្វើឱ្យមនោគមន៍នៃការញុះញង់របស់ក្រុមប្រឆាំងត្រូវបាត់ជំនឿ ពី​គ្រប់ស្រទាប់ប្រជាពលរដ្ឋ និងកម្មករ និយោជិតនៅតាមបណ្តារោងចក្រ ​សហគ្រាសទាំងអស់ ហើយរោងចក្រ សហគ្រាសសព្វថ្ងៃគឺជាសហគមន៍ដ៏សុខសាន របស់កម្មករ និយោជិត ៕

ក្រសួងការងារកំណត់យុទ្ធនាការចំនួន៤ពាន់លើក ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកបុគ្គលស្វ័យនិយោជន៍

2023/11/21 07:50:05 pm        195
បេឡាជាតិសន្តិសុខសង្កម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនចំនួន ៨៤៧លើក ហើយនឹងបន្តការចុះយុទ្ធនាការនេះ ឲ្យបានចំនួន ៤ពាន់លើក ដើម្បីផ្សព្វផ្សាយរបបសន្តិសុខ​សង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ។ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងកម្មវិធីម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញ​ជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១ម៉ឺន ៨ពាន់នាក់​ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា ​ការពង្រីកវិសាលភាពតាមរបបស្ម័គ្រចិត្តនេះ នឹងធ្វើឲ្យកម្មករនិយោជិត​អាចសន្សំថវិកាបានប្រមាណ ១៥ ទៅ២០ដុល្លារ ក្នុង១ខែ ក្នុងករណីដែលមិនមានរបបថែទាំ​សុខភាព។ ឯកឧត្តមបានបន្តថា តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ ​និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស រួមមាន ប្តីប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល ​គឺអាចទទួលបានសេវាព្យាបាល និងថែទាំ​វេជ្ជសាស្រ្ត​នៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ ចំពោះបុគ្គលស្វ័យនិយោជន៍ ជាស្រ្តីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់​លំហែមាតុភាពនៅពេលសម្រាលកូន និងវិភាជន៍ប្រាក់បូជាសព។គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បេឡាជាតិសន្តិសុខសង្កម នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះឈ្មោះសមាជិកផ្នែកថែទាំសុខភាព​តាមរបបភាគទាន​ដោយ​ស្ម័គ្រចិត្តសរុបបានចំនួន ៧ម៉ឺន ៤ពាន់ ៩១៣នាក់ ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន ៧ម៉ឺន ៤ពាន់ ៨៨៨នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ២៥នាក់ ហើយមានអ្នកបានទៅប្រើប្រាស់​សេវា​ចំនួន ៦,៦៣៦ករណី និងចំណាយតាវកាលិកអស់ទឹកប្រាក់ប្រមាណជាង ៣២៥លានរៀល ដោយចាប់តាំងពីថ្ងៃប្រកាសអនុវត្តរបបថែទាំសុខភាពតាមរបបភាគទានដោយ​ស្ម័គ្រចិត្ត​សម្រាប់បុគ្គលស្វ័យនិយោជន៍ ​និងអ្នកក្នុងបន្ទុក​មកក្រសួង​បាន​ខិតខំ​សម្របសម្រួល​បើក​តាវការលិក​ជូនសមាជិកដោយរលូន និងមិនទាន់ទទួល​បាន​នូវបណ្តឹង ឬមានករណីដែលមិនទទួលបាន​តាវការលិក​នោះទេ៕អត្ថបទដោយ ឈិត បូរ៉ាវី

កម្ពុជា-ឡាវនឹងរក្សាទំនាក់ទំនងជាមួយគ្នាឲ្យក្លាយជាប្រយោជន៍ជូនជាតិ និងប្រជាជនទាំងពីរ

2023/11/21 07:44:48 pm        195
ក្នុងជំនួបរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ភាគីទាំងពីរ​នឹង​រក្សា​ទំនាក់​ទំនង​ជាមួយ​គ្នា​ឲ្យក្លាយ​ជា​ប្រយោជន៍​ សម្រាប់​ជាតិ និងប្រជាជន។នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។ សម្តេច​រដ្ឋសភាធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម បួកែវ ភុំវង្សសាយ និងសហការី មកកាន់វិមានរដ្ឋសភា។ ក្នុងនោះ​សម្តេច​បាន​ថ្លែង​អំណរ​គុណ និងកោតសរសើរដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និង​យកអ​ស់កម្លាំងកាយចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី​រវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយឱ្យកាន់តែរឹងមាំ និងស្អិត​រមួត​ថែម​ទៀត​។ ក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​លើក​ឡើង​ពី​ចំណង​មិត្ត​ភាព​ជា​ប្រពៃណី និង​ជាបងប្អូន នៃប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់មកហើយ ហើយ​ទំនាក់​​ទំនងដ៏ល្អនេះបានប្រែក្លាយជាដៃគូយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាព​យូរអង្វែង និងបានបម្រើដល់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងសងខាង។ ជាមួយគ្នា ក្នុងពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ និងពលរដ្ឋទាំងសងខាង បានបន្ត​រួមគ្នា​ថែ​រក្សា​នូវ​វប្បធម៌ ទំនាក់ទំនងដ៏ល្អនេះឱ្យស្ថិតស្ថេរជានិច្ចនិរន្តរតទៅ។សម្តេចរដ្ឋសភាធិបតី សង្ឃឹមថាស្មារតីនៃចំណងមិត្តភាពជាប្រពៃណី និងបងប្អូនរវាងកម្ពុជាឡាវ និង​ទំហំ​ពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ​បញ្ជាក់ថា ឈរលើស្មារតីនៃចំណងមិត្តភាពជាអមតៈ នៅដើមរដ្ឋសភានីតិកាលទី៧នេះ សម្តេច​បាន​សម្រេចចិត្តធ្វើទស្សនកិច្ចក្រៅប្រទេសដំបូងគេ ទៅកាន់​ប្រទេស​ជា​មិត្ត​ភូមិ​ផង​របង​ជាប់​គ្នាមានប្រទេសឡាវ និងប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់​ប្តូរ​បទ​ពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេស​ការ​ពង្រឹង​ចំណង​មិត្ត​ភាព​ប្រជាជន និង​ប្រជាជន ដើម្បីផលប្រយោជន៍ប្រទេសទំាងសងខាង។ ទន្ទឹម​គ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមរដ្ឋបក្ស និងប្រជាជនឡាវ បានត្រៀម​ជា​ស្រេចកា​រ​ស្វាគម​ន៍​ដំណើរទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា និងគណៈប្រតិភូ​បំពេញ​ទស្សន​កិច្ច និងចូលរួមកិច្ចប្រជុំកំពូលCLV លើកដំបូង នៅប្រទេសឡាវ នាដើមខែធ្នូខាងមុខនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទីតឡាវ មានជំនឿថា ដំណើរទស្សនកិច្ច​របស់​សម្តេច​ប្រធាន​រដ្ឋសភា​ទៅ​កាន់​ប្រទេស​ឡាវ​នាពេលខាងមុខ នឹងផ្តល់សារៈសំខាន់ក្នុងការពូនជ្រំចំណងមិត្តភាព កិច្ចសហ​ប្រតិបត្តិការ​គ្រប់​កម្រិត គ្រប់ស្ថាប័នប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត៕ អត្ថបទ៖ សេក ឧត្តម

សម្ដេចធិបតីណែនាំឱ្យតាមដាន និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពលើគោលនយោបាយដែលបានដាក់ចេញ

2023/11/21 07:43:49 pm        180
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័នញធ ត្រូវតាមដាន និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពលើគោលនយោបាយទាំងឡាយ ដែលរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្ត ដើម្បីផ្ដល់ផលប្រយោជន៍ឱ្យដល់ប្រជាពលរដ្ឋពិតប្រាកដ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសជំនួបលើកទី១០នេះ ជាមួយកម្មករ និយោជិត មកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តរក្សាថែនូវសមិទ្ធ ផលវិជ្ជមានទាំងអស់ ដែលរដ្ឋាភិបាលអាណត្តិមុនៗ បានធ្វើ បានកសាងដោយលំបាក, បន្តថែរក្សា សុខសន្តិភាពដែលរកបានដោយកម្រ កុំឱ្យបាត់បង់ទៅវិញ, បន្តរក្សាថែការងារសម្រាប់ពលរដ្ឋ និង កសាងពង្រីកនូវសមិទ្ធផលវិជ្ជមានថ្មីៗឱ្យបានកាន់តែច្រើនថែមទៀត។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ ពលរដ្ឋនឹងឃើញ ពីលទ្ធផលជាក់ស្ដែង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ។ សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី ក្នុងរយៈពេល៣ ខែមកនេះ បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ក្នុងការបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន ក្នុងនោះមានបាវចនាលើ ការងារ សមធម៌ ប្រសិទ្ធិភាព ​និងចីរភាព រួមនឹងកម្មវិធីនយោបាយអាទិភាពចំនួន ៦ ចំណុចទៀតដែលបានប្រកាសដាក់ឱ្យអនុវត្តជាបន្តបន្ទាប់នៅក្នុងឆ្នាំ ២០២៣នេះ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតីណែនាំឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខ

2023/11/21 07:39:23 pm        185
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាស ជំនួបលើកទី១០នេះ ជាមួយកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។ សម្ដេចមានប្រសាសន៍ថា នៅសល់៥ថ្ងៃទៀតនឹងឈានដល់ថ្ងៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលឆ្នាំនេះនឹងមានរៀបចំពិធីប្រគុំតន្រ្ដី និង កម្មវិធីជាច្រើនទៀតសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត។ សម្តេចធិបតី ណែនាំដល់អាជ្ញាធរត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្ដិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋ ​ទេសចរជាតិ​ អន្តរជាតិឱ្យបានល្អ ​នាឱកាស ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។សូមជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់​បានប្រកាសនៅឆ្នាំ ២០២៣នេះ កម្ពុជានឹងត្រូវធ្វើ ព្រះរាជពិធីបុណ្យអុំទូក ​បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែដ៏ធំនៅទីក្រុងភ្នំពេញ ​ខណៈ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បាន​ប្រារព្ធពិធីបុណ្យធំៗ​មួយចំនួនរួចហើយដូចជា ពិធីបុណ្យឯករាជ្យជាតិ ព្រឹត្តិការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាដើម៕អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី៖«កុំជ្រកក្រោមផ្លាកសហជីព ហើយយកបងប្អូនកម្មករទៅបម្រើប្រយោជន៍នយោបាយ»

2023/11/21 07:29:59 pm        243
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ទៅកាន់ក្រុមសហជីពមួយចំនួនថាកុំជ្រកក្រោមផ្លាកសហជីពហើយយកបងប្អូនកម្មករនិយោជិត ទៅបម្រើប្រយោជន៍នយោបាយរបស់បក្សពួកខ្លួន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាស ជំនួបលើកទី១០នេះ ជាមួយកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។ សម្ដេចធិបតី បានមានប្រសាសន៍ណែនាំដល់ក្រុមសហជីពឱ្យដើរតួនាទីទៅតាមអាជីព និងជំនាញរបស់ខ្លួន កុំយកបងប្អូនកម្មករនិយោជិត ទៅបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួនឱ្យសោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុន និងរោងចក្រលំដាប់អន្តរជាតិជាច្រើន ដូចជាក្រុមហ៊ុនផលិតកាបូប ស្បែកជើង និងកង់ឡានជាដើមបានមកវិនិយោគផ្ទាល់នៅក្នុង​ប្រទេសកម្ពុជា។ ខណៈនៅពេលខាងមុខមានរោងចក្រធំៗជាច្រើនទៀត​នឹងមកវិនិយោគបន្ថែមនៅកម្ពុជា ដោយមានលើកទឹកចិត្តឱ្យមានការវិនិយោគពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ សូមជម្រាបថា នៅប្រទេសកម្ពុជា ការអនុវត្តច្បាប់ស្តីពីសហជីពបានបន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ការចុះបញ្ជីអង្គការវិជ្ជាជីវៈបានកើនឡើងគួរឱ្យកត់សម្គាល់មានចំនួនសរុប ៦,០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន ៥,៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ សហភាពសហជីពចំនួន៤២ និងសមាគមនិយោជកចំនួន១៣៕អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតីស្នើឱ្យចេញវិញ្ញាបនបត្របញ្ជាក់ពីភាពជំនាញ ជូនអ្នកដែលទទួលបានចំណេះដឹងពីក្នុងគ្រួសារ

2023/11/21 07:23:26 pm        136
មានប្រសាសន៍ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់មកពីរោ ងចក្រ សហគ្រាសនានា ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើឱ្យចេញវិញ្ញាបនបត្របញ្ជាក់ពីភាពជំនាញ ជូន ចំពោះបុគ្គលណា ដែលទទួលបានចំណេះដឹងពីជីដូនជីតា ម្ដាយឪពុក និងបានប្រកបរបរចិញ្ចឹមជីវិត ដែលសហគមន៍ទទួលស្គាល់ថា មានស្នាដៃល្អ ដើម្បីទុកសម្រាប់បន្តអាជីវកម្ម ឬ ចេញទៅប្រកបការ ងារនៅក្រៅប្រទេស។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា គម្រោងដែលរាជរដ្ឋាភិបាលបានរៀបចំឱ្យមានការបណ្ដុះ បណ្ដាលជំនាញវិជ្ជាជីវៈពិតប្រាកដជូនប្រជាពលរដ្ឋ គឺដើម្បីជីវភាពពលរដ្ឋកាន់តែប្រសើរ និងក្លាយជា ប្រទេសមានចំណូលខ្ពស់នាពេលឆាប់ៗខាងមុខ។ដើម្បីសម្រេចបានគោលដៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យរួមគ្នាបន្ត រក្សាថែនូវសមិទ្ធផលវិជ្ជមានទាំងអស់របស់អ្នកជំនាន់មុន, បន្តថែរក្សាសុខសន្តិភាពដែលរកបានដោយកម្រ បន្តរក្សាថែការងារសម្រាប់ពលរដ្ឋ និង កសាងពង្រីកនូវសមិទ្ធផលវិជ្ជមានថ្មីៗឱ្យបានកាន់តែច្រើនថែមទៀត។ តាមគម្រោងរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំ ណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ឆាប់ៗខាងមុខ នេះ៕ដោយ៖ គង់ ឌិន

សមាជិកបក្សប្រជាធិបតេយ្យរបស់អាមេរិក ជំរុញលោក បៃដិន ឱ្យប្រាប់អ៊ីស្រាអែល ជុំវិញជំនួយមនុស្សធម៌ហ្កាហ្សា

2023/11/21 07:03:37 pm        120
បណ្ដាសមាជិកមកពីគណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) បានជំរុញលោកក្នុងការលើកទឹកចិត្តអ៊ីស្រាអែល ឱ្យចាត់វិធានការភ្លាមៗ រួមទាំងការបើកច្រកព្រំដែនដ៏សំខាន់ឡើងវិញ ដើម្បីជួយផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្កាហ្សា។សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យមួយក្រុម បានសរសេរក្នុងលិខិតមួយផ្ញើជូនលោក បៃដិន ថា «ការលុបបំបាត់ការគំរាមកំហែងដែលបង្កឡើងដោយក្រុមហាម៉ាស និងការការពារជនស៊ីវិល មិនមែនជាគោលបំណងផ្តាច់មុខទៅវិញទៅមកនោះទេ»។លិខិតនេះត្រូវបានដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក ថាំមី បាលវីន (Tammy Baldwin) លោក ធីម ខែន (Tim Kaine) និងលោក គ្រីស វ៉ាន់ហូឡែន (Chris Van Hollen) ហើយចុះហត្ថលេខាដោយសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យយ៉ាងហោចណាស់ប្រាំបីរូបផ្សេងទៀត។ សមាជិកសភាទាំងនោះបានផ្ញើលិខិតនេះ ខណៈរដ្ឋបាលរបស់លោក បៃដិន បាននិយាយថា ខ្លួនជិតឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ថ្នូរមួយចំនួនក្នុងចំណោមអ្នកទាំង ២៤០នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស អំឡុងពេលការវាយលុកឆ្លងព្រំដែនដ៏បង្ហូរឈាមពីតំបន់ហ្កាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។លិខិតកាលពីថ្ងៃច័ន្ទនោះ មិនបានអំពាវនាវឱ្យមានបទឈប់បាញ់នោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ពីស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ រួមទាំងការធ្វើការឆ្ពោះទៅរកការផ្តល់ទឹក ស្បៀងអាហារ ប្រេងឥន្ធនៈ និងតម្រូវការមូលដ្ឋានផ្សេងទៀត រួមទាំងការបើកច្រកព្រំដែន ខេរ៉េម សាលុម (Kerem Shalom) ឡើងវិញរវាងអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ការការពារជនស៊ីវិល និងទីតាំងជនស៊ីវិល ព្រមទាំងធានាឱ្យមានលទ្ធភាពទទួលបានការថែទាំសុខភាពរបស់ជនស៊ីវិលផងដែរ៕

ប្រទេសជាច្រើន អំពាវនាវឱ្យមានបទឈប់បាញ់ និងបង្កើនជំនួយនៅហ្កាហ្សា នៅមហាសន្និបាតអង្គការសហប្រជាជាតិ

2023/11/21 06:22:20 pm        87
រដ្ឋជាសមាជិកនៃមហាសន្និបាតអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានបទឈប់បាញ់ និងបង្កើនជំនួយដល់តំបន់ហ្កាហ្សាកាលពីថ្ងៃច័ន្ទ។ ប្រទេសអ៊ីស្រាអែល បានបញ្ជាឱ្យពលរដ្ឋជម្លៀសចេញពីភាគខាងជើងតំបន់ហ្កាហ្សា ប៉ុន្តែជនស៊ីវិលរាប់ពាន់នាក់នៅតែមាននៅទីនោះ។ អាហារ ប្រេងឥន្ធនៈ ឱសថ និងទឹក បានអស់នៅទូទាំងតំបន់ស្ថិតក្រោមការហ៊ុមព័ទ្ធរយៈពេលប្រាំមួយសប្តាហ៍របស់អ៊ីស្រាអែល។នៅភាគខាងត្បូង ជាកន្លែងដែលប្រជាជនហ្កាហ្សារាប់សែននាក់បានភៀសខ្លួនចេញមកពីភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធកំពុងជ្រកកោន តាមការរាយការណ៍ថា ក៏មានការវាយប្រហាររបស់អ៊ីស្រាអែលផងដែរ។ អង្គការសហប្រជាជាតិ និយាយថា ពីរភាគបីនៃប្រជាជន ២,៣ លាននាក់ នៅតំបន់ហ្កាហ្សា គ្មានលំនៅឋានរស់នៅនោះទេ។ចំណាប់ថ្នូរប្រមាណ ២៤០នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយឆ្មក់ឆ្លងព្រំដែនដ៏ឃោឃៅ ចូលទៅក្នុងប្រទេសអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ជំរុញឱ្យអ៊ីស្រាអែល វាយលុកចូលដែនដីប៉ាឡេស្ទីន ដើម្បីដាក់គោលដៅលើក្រុមហាម៉ាស។ យោងតាមការសរុបចំនួនប្រជាជនអ៊ីស្រាអែលបានឲ្យដឹងថា មនុស្សប្រមាណ ១.២០០នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់ក្រុមហាម៉ាស ជាថ្ងៃមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំមកនេះ របស់អ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់មានពលរដ្ឋប៉ាឡេស្ទីនចំនួន ១៣.៣០០នាក់ ត្រូវបានសម្លាប់ រួមទាំងកុមារយ៉ាងតិច ៥.៦០០នាក់ និងស្ត្រី ៣.៥៥០នាក់ ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ឥតស្រាកស្រាន្ត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមអនុប្រធានាធិបតីស្វីស អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
11/14/2026 11:11 AM
លោកជំទាវអគ្គទេសាភិបាលកាណាដា អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
11/14/2026 11:11 AM
កិច្ចរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ ពិភាក្សា​ទៅ​លើទិសដៅ និង​កិច្ចការ​ប្តេជ្ញា​ចិត្ត​រួម​ដែល​នឹង​ឆ្លុះ​បញ្ចាំង​ក្នុង​សេចក្តី​ថ្លែងការណ៍ទីក្រុងភ្នំពេញ
11/14/2026 10:11 AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញជាអធិបតី ពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨
11/14/2026 10:11 AM
សេតវិមាន៖ លោកTrump លោកXi និងលោកPutin នឹងជួបប្រជុំជាប្រវត្តិសាស្ត្រនៅប្រទេសចិន
11/14/2026 10:11 AM
អាមេរិក ដកចេញការផ្អាកជើងហោះហើរនៅទូទាំងប្រទេស ដោយអនុញ្ញាតឱ្យដំណើរការឡើងវិញ ក្រោយមានភាពវឹកវរ
11/14/2026 10:11 AM
ខេត្តសៀមរាបត្រៀមខ្លួនរួចរាល់ក្នុងការទទួលព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងការអញ្ជើញមកដល់របស់ឯកឧត្តម Emmanuel Macron
11/14/2026 10:11 AM
រដ្ឋមន្ត្រីការបរទេស៖ កិច្ចប្រជុំរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី​នឹងពិនិត្យ​លើ​ឯកសារ​ទាំង​ឡាយ​ដែល​បាន​រៀបចំ​កសាង​ឡើងសម្រាប់យកទៅឆ្លងអនុម័តក្នុងកិច្ចប្រជុំកំពូល
11/14/2026 09:11 AM
សម្តេចធិបតី អនុញ្ញាតជូន អនុរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស នៃសាធារណរដ្ឋម៉ាសេដ្វានខាងជើង ចូលជួបសម្តែងការគួរសម
11/14/2026 09:11 AM
ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
11/14/2026 09:11 AM